Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះគ្រីស្ទត្រូវបានសាកលលោកមិនឲ្យតម្លៃ

(សេចក្ដីអធិប្បាយលេខ៤ នៅគម្ពីរអេសាយជំពូក៥៣)
CHRIST – UNIVERSALLY DEVALUED
(SERMON NUMBER 4 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅពេលល្ងាចនៃថ្ងៃរបស់ព្រះអម្ចាស់ ខែមិនា ១៦ ២០១៣

A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, March 16, 2013

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។


លោក អ៊ីដវើដ យ៉ាងន់បានមានប្រសាសន៍ថា៖

អ្នកដែលមិនជឿហោរាអេសាយនៅកន្លែងនេះគឺពិពណ៌នាប្រាប់ដូចគ្នាអំពីអ្នក ដែលមិនជឿយើងនៅសព្វថ្ងៃនេះ។ មនុស្សនិយាយពីការសប្បាយ និងរបស់ ដែលគេសរសើរអំពី(ព្រះគ្រីស្ទ)។ ពួកនឹងសរសើរពីចរិយាមារយាទរបស់ ទ្រង់ ការបង្រៀនរបស់ទ្រង់ ហើយប្រកាសថា ទ្រង់ជាមនុស្សល្អមា្នក់ ហើយ ជាហោរាដ៏អស្ចារ្យម្នាក់ ទ្រង់ជាមនុស្សម្នាក់គត់ដែលមានចំលើយសំរាប់បញ្ហា
នៅក្នុងសង្គម ដែលកំពុងតែប្រឈរមុខនៅលោកីយនេះសព្វថ្ងៃនេះ ។ ទោះបី ជាយ៉ាងណាក៏ដោយ ពួកនឹងមិនព្រមទទួលស្គាល់ថា ពួកគេជាមនុស្សមាន បាបទេ ហើយមិនព្រមទទួលស្គាល់ថា ពួកគេសមនឹងទទួលទណ្ឌកម្មដ៏នៅ អស់កល្បជានិច្ច ហើយថាការសុគតរបស់ព្រះគ្រីស្ទគឺជាការថ្វាយយញ្ញបូជា ជំនួយសគេ ហើយសមនឹងផ្គាប់ព្រះហឬទ័យដល់ព្រះដ៏យុត្ដិធម៌ ហើយមិន សមអោយព្រះមកផ្សះផ្សាជាមួយមនុស្សមានបាបសោះ។ មនុស្សនឹងមិន ទទួលយកពីអ្វី ដែលព្រះវរបិតាទ្រង់មានបន្ទូលប្រាប់អំពីព្រះរាជបុត្រារបស់ ទ្រង់ទេ។ សព្វថ្ងៃនេះ អ្នកបំរើ ដែលឈ្មោះ(ព្រះគ្រីស្ទ)ត្រូវបានគេមើលងាយ ហើយត្រូវបានមនុស្សបោះបង់ចោល ហើយមនុស្សមិនរាប់អានទ្រង់សោះ (Edward J. Young, Ph.D., The Book of Isaiah, William B. Eerdmans Publishing Company, 1972, volume 3, p. 344)។

លោក លូសើរបាននិយាយថា ព្រះគម្ពីរអេសាយជំពូក៥៣ គឺជាបេះដូងនៃព្រះគម្ពីរ។ ខ្ញុំគិតថា គាត់បាននិយាយត្រូវ។ បើអ្នកទទួលស្គាល់ពីរឿងនោះ មេរៀនរបស់យើងគឺសំខាន់ខ្លាំងណាស់។ ខ្ញុំជឿថា ខគម្ពីរនេះជាខគម្ពីរមួយដែលរៀបរាប់ប្រាប់យ៉ាងច្បាស់បំផុតអំពីភាពគ្មានគុណធម៌ទាំងស្រុង របស់មនុស្ស លោកដែលព្រះគម្ពីរបានប្រាប់។ ដ្បិត «ភាពគ្មានគុណធម៌» មានន័យថា «ការពុករលួយ» ពាក្យថា «សរុប ទាំងអស់» មានន័យថា «ទាំងស្រុង»។ មនុស្សបានពុករលួយទាំងស្រុងដោយសារតែអំពើរបស់ឪពុកម្ដាយ របស់យើងពីដើមដំបូង។ ដូចជាលោក ហេដីលបឺច បាននិយាយថា ភាពគ្មានគុណធម៌របស់មនុស្សមក ពី «ការជំពប់ដួល និងការមិនស្ដាប់បង្គាប់របស់ឪពុកម្ដាយដើមដំបូងរបស់យើង ឈ្មោះថា អាដាម និង អេវ៉ា នៅក្នុងស្ថានសួគ៌។ ការដួលនេះបានជះថ្នាំពុលជាខ្លាំងដល់និស្ស័យសាច់ឈាម ដែលថាយើងបានកើតមក ជាមនុស្សមានបាប ការពុករលួយបានមកជាបន្ដបន្ទាប់» (The Heidelberg Catechism, Question seven)។ភាពគ្មានគុណធម៌ទាំងស្រុងត្រូវបានបង្ហាញតាមរយះការជំទាស់របស់មនុស្សលោកទៅកាន់ព្រះ។

« ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង» (រ៉ូម ៨:៧)។

ការទាស់ទទឹងនោះរមែងទាស់នឹងព្រះគ្រីស្ទ ដែលទ្រង់ជាព្រះរាជបុត្រានៃព្រះ។ ភាពគ្មានគុណធម៌ទាំងស្រុង ពន្យល់ពីមូលហេតុ ដែលទាហានរ៉ូម៉ាង់បានចាប់ខ្លួនទ្រង់

«គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង»
      (ម៉ាថាយ ២៧:៣០)។

ភាពគ្មានគុណធម៌ទាំងស្រុងពន្យល់ពីមូលហេតុដែលលោកពីឡាត់បានធ្វើ

« គេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
   (ម៉ាថាយ ២៧:២៦)។

ភាពគ្មានគុណធម៌ទាំងស្រុងពន្យល់ប្រាប់ពីមូលហេតុដែលមនុស្សស្រែកដាក់ទ្រង់ ហើយជេរប្រមាថទ្រង់ ហើយព្យួរទ្រង់រហូតដល់ស្លាប់នៅលើឈើឆ្កាង។


ភាពគ្មានគុណធម៌ទាំងស្រុងពន្យល់ប្រាប់ពីមូលហេតុ សូម្បីតែសព្វថ្ងៃនេះ

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។

១. ទីមួយ ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកមើលងាយ ហើយ
បណ្ដាលឲ្យមនុស្សបដិសេធព្រះគ្រីស្ទ។

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល...»
      (អេសាយ ៥៣:៣)។

រឿងនេះប្រាប់យើងយ៉ាងច្បាស់ពីការបដិសេធព្រះគ្រីស្ទ ដែលយើងឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ យើងឃើញនៅតាមទស្សវត្ដីរបស់ប្រទេសអាមេរិក ដូចជាទស្សវត្ដី Time និងទស្សវត្ដី Newsweek នៅថ្ងៃ បុណ្យណូអែល និងថ្ងៃបុណ្យរំលឹកគុណដល់ព្រះយេស៊ូវពេលដែលទ្រង់បានរស់ពីសុគតឡើងវិញ។ ពត៌មាន ទាំងអស់នេះតែងតែសរសេរអំពីរឿង ព្រះគ្រីស្ទរហូតនៅខណះពេលដែលគេមានពិធីបុណ្យនោះ នៅគ្រប់ ខែធ្នូជារៀងរាល់ឆ្នាំ និងគ្រប់ខែមេសាជារៀងរាល់ឆ្នាំ។ ប៉ុន្ដែខ្ញុំធានាថា ពួកគេមិនដែលធ្វើវាឲ្យគួរអោយចាប់ អារម្មណ៍ជាងមុនសោះ។ ពួកគេតែងតែជ្រើសរើសគំនូរបស់ព្រះយេស៊ូវដាក់ឲ្យល្អមើលនៅលើទំព័រទស្សវត្ដី ប៉ុណ្ណោះ គំនូមួយដែលធ្វើអោយព្រះគ្រីស្ទចំលែក ហើយទំនើបសំរាប់មនុស្សសព្វថ្ងៃនេះ។ ជាការពិតណាស់ ពួកគេធ្វើវាដោយចេតនា។ ពួកគេបានដាក់រឿងមួយដែលបានសរសេរឡើងដោយមនុស្សពីក្រុមជំនុំដែល ខុសឆ្គង ដែលមនុស្សទាំងនោះបដិសេធព្រះគ្រីស្ទថា ទ្រង់មិនមែនជាព្រះរាជបុត្រារបស់ព្រះតែមួយអង្គទ្រង់ ទេ ហើយបដិសេធពីសេចក្ដីសង្រ្គោះតែមួយគត់។ ខ្ញុំជឿថារឿងប្រភេទនេះគឺត្រូវបានផ្ដិតឡើងនៅក្នុង កាសែតរបស់ពួកចក្រភពអង់គ្លេស និងនៅក្នុងទស្សវត្ដីនៅពាសពេញពិភពលោក។ ព្រះគ្រីស្ទទ្រង់ត្រូវបាន គេរិះគន់ជាញឹកញាប់នៅតាមកញ្ចក់ទូរទស្សន៍ និងនៅក្នុងគុនជាច្រើនផងដែរ។

នៅក្នុងវិទ្យាល័យ និងមហាវិទ្យាល័យដែលមិនមែនជាសាលារបស់គ្រីស្ទាន អ្នករាល់គ្នាដែលជា សិស្សត្រូវតែដឹងខ្លួនយ៉ាងច្បាស់ថា សាស្រ្ដាចារ្យរបស់អ្នកមិនដែលមានពាក្យល្អមួយ ដើម្បីនិយាយអំពី ព្រះយេស៊ូវ ឬក៏សាសនាគ្រីស្ទឡើយ។ ព្រះគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ត្រូវបានគេរិះគន់ជានិច្ច និងត្រូវ បានពួកសាស្រ្ដាចារ្យនិយាយមើលងាយជាខ្លាំង។

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល»
      (អេសាយ ៥៣:៣)។

មិត្ដរួមថ្នាក់របស់អ្នកនៅសាលា និងមិត្ដរួមការងាររបស់អ្នកនៅកន្លែងធ្វើការរបស់អ្នក បើព្រះនាមព្រះគ្រីស្ទ ដូចជាពាក្យបណ្ដាសាមួយ ហើយនិយាយអាក្រក់ពីទ្រង់ស្ទើរតែប្រចាំថ្ងៃ។

បើអ្នកមកពីផ្ទះដែលមិនមែនជាគ្រីស្ទានមួយ អ្នកមិនអាចរកទីជ្រកនៅកន្លែងនោះបានទេ! អ្នក ដឹងច្បាស់ហើយថា ឪពុកម្ដាយរបស់អ្នកដែលមិនមែនជាកូនព្រះរបស់អ្នកចំអកមើលងាយ និងបដិសេធ ព្រះអង្គសង្រ្គោះ។ អ្នករាល់គ្នាជាច្រើនបានដឹងពីការលំបាកដែលអ្នកទ្រាំទ្រពីការនិយាយបង្ខូច និងការ និយាយចំអក នៅពេលដែលពួកគេធ្វើដាក់ព្រះគ្រីស្ទ និងធ្វើដាក់អ្នករាល់គ្នានៅពេលដែលអ្នកជឿទ្រង់ ហើយអ្នកក្លាយជាកូនព្រះដ៏ពិតប្រាកដមួយរូបនៅក្នុងក្រុមជំនុំបាទីស្ទមួយ។ រឿងទាំងអស់នេះកើតឡើង ដោយសារសត្រូវដែលបានបង្ខូចចិត្ដរបស់មនុស្សលោក។

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល»
      (អេសាយ ៥៣:៣)។

២. ទីពីរ ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យព្រះគ្រីស្ទទូទុក្ខ និងព្រួយព្រះហឬទ័យ។

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់... »(អេសាយ ៥៣:៣)។

តើអ្វីដែលបណ្ដាលឲ្យព្រះគ្រីស្ទទូទុក្ខ ហើយព្រួយព្រះហឬទ័យ? អ្វីដែលធ្វើឲ្យទ្រង់ព្រួយព្រះហឬទ័យទៀត នោះគឺជា ការជំទាស់ និងការបដិសេធរបស់មនុស្សលោកីយម្នាក់ដែលបានធ្វើចំពោះទ្រង់!

នៅពេលដែលទ្រង់រស់នៅលើផែនដីនេះ ពួកអាចារ្យ ពួកផារ៉ាស៊ី និងពួកសង្រ្គាគជាខ្មាំងសត្រូវ ទៅកាន់ទ្រង់ ហើយពួកគេបានបដិសេធទ្រង់ជាខ្លាំង ដ្បិតទ្រង់បានស្រែកដោយព្រួយព្រះហឬទ័យយ៉ាង ខ្លាំងពីព្រលឹងវិញ្ញាណរបស់មនុស្ស៖

« ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ»(លូកា ១៣:៣៤)។

ព្រះគ្រីស្ទបានទូទុក្ខ ហើយបានព្រួយព្រះហឬទ័យជាខ្លាំង ដូច្នោះហើយទ្រង់បានទទួលទំងន់ របស់មនុស្សមានបាបទាំងអស់ នៅក្នុងសួនច្បារកេតសេម៉ានី នៅយប់មួយមុនពេលពួកគេបានឆ្កាងទ្រង់

«ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី»(លូកា ២២:៤៤)។

ដ្បិតព្រះខ្ញុំបានស៊ូទ្រាំដើម្បីទោសកំហុសខ្ញុំទាំងអស់
    គឺដោយសារតែព្រះគុណដែលខ្ញុំអាចជឿបាន
ដ្បិតទ្រង់បានទទួលភាពភ័យខ្លាច
    វាធំពេកដើម្បីអោយយើងយល់បាន
គ្មានអ្នកណាអាចទម្លុះទ្រង់បានឡើយ
    គួរឲ្យសង្វេត សួនច្បារកេតសាម៉ាណីដ៏ងងឹត
គ្មានអ្នកណាអាចទម្លុះទ្រង់បានឡើយ
    គួរឲ្យសង្វេត សួនច្បារកេតសាម៉ាណីដ៏ងងឹត
(«កេតសាម៉ាណី» ដោយ Joseph Hart, 1712-1768; altered by the Pastor;
     to the tune of “Come, Ye Sinners”)។

តើអ្វីទៅដែលបណ្ដាលឲ្យព្រះគ្រីស្ទធ្លាប់បានព្រួយព្រះហឬទ័យនៅព្រះកាយរបស់ទ្រង់ និងព្រលឹងវិញ្ញាណ បើមិនមែនជាអំពើបាបរបស់អ្នកនោះ? តើអ្វីដែលបណ្ដាលឲ្យទ្រង់ទូទុក្ខ ហើយព្រះហឬទ័យ បើមិនមែនជា ការជំទាស់ និងខ្មាំងសត្រូវនៃនិស្ស័យដែលខូចរបស់អ្នក ដែលបានធ្វើឲ្យការជំនុំជំរះបានមកលើទ្រង់ ហើយ បណ្ដាលអោយទ្រង់លីអំពើបាបរបស់អ្នកពីសួនច្បារកេតសេម៉ានី ទៅកាន់ឈើឆ្កាង?

មនុស្សដ៏ទូរទុក្ខ ព្រះនាមដ៏អស្ចារ្យ
   ដ្បិតព្រះរាជបុត្រានៃព្រះបានយាងមក
មនុស្សមានបាបដែលត្រូវបំផ្លាញបានសុំ
   ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ

រងទ្រាំការអាម៉ាស់ និងការប្រមាថមើលងាយ
   ទ្រង់បានឈរកាត់ទោសនៅកន្លែងខ្ញុំ
បានលើកលែងទោសដោយសារព្រះឈាមទ្រង់
   ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
     («ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ») ដោយ Philip P. Bliss, 1838-1876)។

ដ្បិតតើអ្វីដែលជានិស្ស័យខាងក្នុងរបស់អ្នកសព្វថ្ងៃនេះ ដែលបណ្ដាលអោយព្រះយេស៊ូវទូទុក្ខនិងព្រួយព្រះហឬទ័យ ពេលណាដែលទ្រង់ទតមើលអ្នកពីស្ថានសួគ៌មក? ទ្រង់ទូទុក្ខ ហើយព្រួយព្រះហឬទ័យ ចំពោះអ្វីដែលអ្នកប្រព្រឹត្ដ ខ្លួនរបស់អ្នក ហើយទ្រង់ព្រួយព្រះហឬទ័យពេលដែលអ្នកមើលងាយ ហើយ បដិសេធទ្រង់។ អ្នកអាចនិយាយបានថា អ្នកស្រឡាញ់ទ្រង់។ ប៉ុន្ដែការពិត អ្នកបដិសេធដើម្បីជឿទុកចិត្ដ លើទ្រង់ ហើយវាបង្ហាញថា អ្នកពិតជាចំអកមើលងាយ ហើយបដិសេធទ្រង់។ ខ្ញុំនិយាយដោយត្រង់ជាមួយ នឹងអ្នករាល់គ្នាចុះ! បើអ្នកមិនចំអកមើលងាយ ហើយបដិសេធទ្រង់មែន តើមូលហេតុដែលអាចរារាំង អ្នកមិនអោយជឿទុកចិត្ដលើទ្រង់។ ការបដិសេធដើម្បីជឿទុកចិត្ដលើទ្រង់របស់អ្នក បណ្ដាលអោយទ្រង់ ព្រួយព្រះហឬទ័យជាខ្លាំង ហើយបណ្ដាលអោយទ្រង់ទូទុក្ខជាខ្លាំងនៅល្ងាចនេះ។

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់... »(អេសាយ ៥៣:៣)។

៣. ទីបី ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកគេចមុខចេញពីព្រះគ្រីស្ទ។

សូមមើលទៅអនុប្រយោគទី៣នៃអត្ថបទ

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ...» (អេសាយ ៥៣:៣)។

លោក ជីលបានមានប្រសាសន៍ថា «យើងបានគេចមុខចេញពីទ្រង់ យើងដូចជាស្អប់ខ្ពើម ហើយដូចជាមិន ពេញចិត្ដទ្រង់សោះ និងមិនមូលចិត្ដទ្រង់សោះ ដ្បិតយើងបាននិយាយចំអកមើលងាយដល់ទ្រង់ ហើយមិន អោយតំលៃលើទ្រង់បន្ដិចសោះ» (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume I, pp. 311-312)។

ដោយព្រោះតែនិស្ស័យសាច់ឈាមនៃភាពគ្មានគុណធម៌ មនុស្សបានគេចមុខចេញពីព្រះគ្រីស្ទ។ ពួកគេអាចដូចជា លោក យ៉ាងបាននិយាយប្រាប់ថា «គេនិយាយដោយសប្បាយ ហើយគួរតែគោរពរាប់អាន ទ្រង់...ប៉ុន្ដែពួកគេនឹងមិនធ្វើសោះ ទោះបីជាពួកគេបានទទួលស្គាល់ថា គេជាមនុស្សមានបាបក៏ដោយ ហើយសមនឹងទទួលទណ្ឌកម្មនៅឋាននរកដ៏នៅអស់កល្បជានិច្ច ដ្បិតការសុគតរបស់ព្រះគ្រីស្ទគឺជាការ ថ្វាយយញ្ញបូជាលោះបាបមួយ ហើយទ្រង់បានធ្វើដើម្បីបំពេញព្រះហឬទ័យដល់ព្រះដ៏យុត្ដិធម៌ ហើយដើម្បី ផ្សះផ្សាព្រះជាមួយមនុស្សមានបាប។ ពួកគេនឹងមិនទទួលយកពីអ្វីដែលព្រះទ្រង់បានមានបន្ទូលប្រាប់ពី ព្រះរាជបុត្រារបស់ទ្រង់ឡើយ»(Young, ibid.)។

ពួកអ្នកដែលជឿលើសាសនាក៏បដិសេធព្រះយេស៊ូវទាំងស្រុងដែរ ឬក៏មានខ្លះទៀតបោះបង់ចោល ទ្រង់ថា ទ្រង់គ្រាន់តែជា «ហោរា» » ឬ «គ្រូបង្រៀន»ម្នាក់ប៉ុណ្ណោះ។ ដូច្នោះ ពួកគេបដិសេធព្រះគ្រីស្ទដ៏ពិត ដែលទ្រង់ត្រូវបានសំដែងអោយឃើញនៅក្នុងព្រះគម្ពីរ។ ពួកសាសនាខុសឆ្គងក៏បដិសេធព្រះគ្រីស្ទដ៏ពិត ផងដែរ។ ពួកគេបដិសេធពីគ្រីស្ទសាសនា និងការសុគតជំនួស អំពីព្រះគ្រីស្ទដែលជាព្រះពិតតែមួយ «គ្មានអ្នកណាប្រកាសប្រាប់ពីព្រះយេស៊ូវមួយទៀតនោះទេ»(កូរិនថូសទី២ ១១:៤)។ ព្រះយេស៊ូវបានទាយពី រឿងនេះ នៅពេលដែលទ្រង់បានមានបន្ទូលប្រាប់ថា «ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយកើតឡើង»(ម៉ាថាយ ២៤:២៤)។ ព្រះគ្រីស្ទពិតផ្សេងទៀតគឺជា «ព្រះគ្រីស្ទក្លែងក្លាយ» ដ្បិតដូចជាសាវ័កប៉ុលបានប្រាប់ពីរឿង នេះថា «គ្មានអ្នកណាប្រកាសប្រាប់ពីព្រះយេស៊ូវមួយទៀតនោះទេ» ពួកម៉ូម៉ិនមានព្រះគ្រីស្ទក្លែងក្លាយមួយ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានព្រះគ្រីស្ទក្លែងក្លាយ។ មានគ្រូផ្សាយដំណឹងល្អជាច្រើននាក់មាន «វិញ្ញាណ ព្រះគ្រីស្ទក្លែងក្លាយ» មួយសព្វថ្ងៃនេះ មានព្រះគ្រីស្ទដែលជាវិញ្ញាណ ដូចជាលោក មីខីអែល ហោថឹន បានពន្យល់នៅក្នុងសៀវភៅរបស់ទ្រង់ ដែលមានចំណងជើងថា Christless Christianity (Baker Books, 2008)។ ដោយសារតែការជឿលើព្រះគ្រីស្ទក្លែងក្លាយមួយ ពួកគេបានគេចមុខចេញពីព្រះគ្រីស្ទ ពិត ដែលបានសំដែងអោយឃើញនៅក្នុងបទគម្ពីរដ៏បរិសុទ្ធ។

រឿងនេះមិនគួរឲ្យសប្បាយនោះទេ ដោយព្រោះតែបញ្ហានេះកើតឡើងក្នុងគ្រូផ្សាយដំណឹងល្អដែល កូនព្រះពិតប្រាកដ។ លោក ថូសើរដែលជាអ្នកនិពន្ធសៀវភៅពីការផ្សាយដំណឹងល្អ បានធ្វើការពន្យល់ពី ចំនុចនោះយ៉ាងច្បាស់ នៅពេលដែលគាត់បានមានប្រសាសន៏ថា៖

      មានព្រះគ្រីស្ទក្លែងក្លាយច្រើនណាស់ ដែលកើតឡើងនៅក្នុងគ្រូផ្សាយ ដំណឹងល្អសព្វថ្ងៃនេះ។ លោក ជ៉ោន អូវិន ដែលជាអ្នកសុទ្ធិនិយមដ៏ចាស់ ម្នាក់បានព្រមានដល់មនុស្សនៅពេលដែលគាត់អធិប្បាយថា «អ្នកមានការ ស្រមៃអំពីព្រះគ្រីស្ទមួយ ហើយបើអ្នកស្កប់ជាមួយការស្រមៃពីព្រះគ្រីស្ទមួយ អ្នកត្រូវស្កប់ចិត្ដជាការស្រមៃពីសេចក្ដីសង្រ្គោះ»...ដ្បិតមានព្រះគ្រីស្ទពិត តែ មួយប៉ុណ្ណោះ ហើយព្រះទ្រង់បានបានមានបន្ទូលថា ទ្រង់នេះហើយ គឺជា ព្រះរាជបុត្រារបស់ទ្រង់...សូម្បីតែមនុស្សទាំងនោះដែលបានទទួលស្គាល់ថា ព្រះគ្រីស្ទគឺជាព្រះវរបិតា ក៏តែងតែមានភាពបរាជ័យមួយដើម្បីទទួលស្គាល់ ពីភាពជាមនុស្សលោករបស់ទ្រង់ផងដែរ។ យើងអាចអះអាងដោយលឿន បាន នៅពេលទ្រង់បានដើរជាមួយមនុស្សនៅផែនដី មានន័យថាទ្រង់គឺជា ព្រះដែល គង់នៅជាមួយមនុស្ស។ ឥឡូវនេះវាជាការបង្រៀននូវព្រះគម្ពីរ សញ្ញាថ្មី មានមនុស្សម្នាក់ដែលនៅស្ថានសួគ៌ ដែលលេចចេញនៅក្នុងវត្ដមាន របស់ព្រះសំរាប់យើង។ ទ្រង់គឺជាមនុស្សប្រុសពិតម្នាក់ ដូចជាលោកអាដ៉ាម ឬក៏ដូចជាលោកម៉ូសេ ឬជាមនុស្សដូចជាលោកប៉ុលដែរ។ ទ្រង់គឺជាមនុស្ស លោកម្នាក់ដែលពេញដោយសិរិល្អ ប៉ុន្ដែសិរីល្អរបស់ទ្រង់មិនបាន ផ្លាស់ប្ដូរ ភាពជាមនុស្សរបស់ទ្រង់ទេ។ សព្វថ្ងៃនេះទ្រង់គឺជាមនុស្សលោកម្នាក់ ហើយ ទ្រង់គឺជាពូជរបស់មនុស្សលោក។
      សេចក្ដីសង្រ្គោះមកមិនមែនដោយសារ«ការទទួលស្គាល់ការងារ ដែល បានចប់ហើយ» ឬក៏«ការសំរេចចិត្ដសំរាប់ព្រះគ្រីស្ទ»នោះទេ។ សេចក្ដី សង្រ្គោះមកដោយសារតែការជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទទាំងស្រុង ការ ជឿលើការរស់នៅ ជឿលើព្រះអម្ចាស់ដែលសុគតជំនួសមនុស្ស ជឿព្រះ និង មនុស្សលោក បានច្បាំងសង្រ្គាមរបស់យើង ហើយបានឈ្នះវា មកដោយសារ តែការទទួលស្គាល់បំនុលនៃអំពើបាប ហើយជឿថាទ្រង់បានសងថ្លៃលោះ អំពើបាប ហើយជឿថាទ្រង់បានយកអំពើបាបរបស់យើង ហើយបានសុគត សំរាប់ពួកគេ ហើយទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីផ្ដល់សេចក្ដីសង្រ្គោះ ដោយឥតគិតថ្លៃ។ នេះគឺជាព្រះគ្រីស្ទពិត ហើយគ្មានអ្វីសោះដែលតិច ដែល យើងនឹងធ្វើ(A. W. Tozer, D.D,. “Jesus Christ is Lord,” Gems From Tozer, Christian Publications, 1969, by permission of Send the Light Trust – 1979, pp. 24, 25)។

ភាពគ្មានគុណធម៌នៃនិស្ស័យសាច់ឈាមរបស់មនុស្ស បណ្ដាលឲ្យចិត្ដមនុស្សដែលទាន់បានសង្រ្គោះគេច មុខចេញពីព្រះគ្រីស្ទពិត។

«អ្នកណាដែលមនុស្សគេចមុខចេញ...» (អេសាយ ៥៣:៣)។

៤. ទីបួន ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកមិនឲ្យតំលៃព្រះគ្រីស្ទទេ។

សូមមើលទៅអត្ថបទគម្ពីរចុងក្រោយគេ នៅក្នុងខ៣។ សូមយើងក្រោកឡើង ហើយអានឃា្លចុង ក្រោយនោះអោយខ្លាំងៗ ដែលចាប់ផ្ដើមដោយពាក្យថា «ទ្រង់ត្រូវបានគេមើលងាយ...»

«ទ្រង់ត្រូវគេមើលងាយ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»
       (អេសាយ ៥៣:៣)។

អ្នកអាចអង្គុយចុះបាន សូមអានពាក្យទាំងនោះ «យើងមិនបានរាប់អានទ្រង់សោះ» លោក ស្ពឺជិន «ដែល ជាអ្នកពូកែអធិប្បាយ» បាននិយាយថា៖

នេះត្រូវតែជាការសារភាពនៃពូជមនុស្សនៅលើសាកលលោកទាំងមូល។ ចាប់ តាំងពីមហាក្សត្រ (ស្ដេច) ដែលខ្ពស់បំផុតរហូតដល់ស្ដេចដែលទាបបំផុត ចាប់តាំងពីការយល់ដឹងដ៏ខ្ពង់ខ្ពស់រហូតទៅដល់គំនិតដ៏តូចទាប ចាប់តាំងពី ការសរសើររបស់មនុស្សទាំងអស់រហូតដល់ការមិនស្គាល់ ហើយមិនសំខាន់ ការសារភាពមួយនេះត្រូវតែមក «យើងមិនបានរាប់អានទ្រង់សោះ»...សូម្បី តែ អ្នកបរិសុទ្ធដែលបរិសុទ្ធបំផុតក៏ដោយ...សូម្បីតែពួកគេមិនបានរាប់អាន ទ្រង់ម្ដងសោះ«គេមិនបានរាប់អានទ្រង់(មុនពេលដែលពួកគេបានប្រែចិត្ត)» (C. H. Spurgeon, “Why Christ is Not Esteemed,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1978 reprint, volume LIII, p. 157)។

នៅក្នុងនោះមានសេចក្ដីអធិប្បាយដែលដូចគ្នា ដែលមានចំណងជើងថា «ហេតុអ្វីបានជាព្រះគ្រីស្ទ មិនបានមនុស្សរាប់អានសោះ» លោក ស្ពឺជិនបានបង្រៀននូវមូលហេតុចំនួន៤ ពីមូលហេតុដែលលោកីយ ដែលបាត់បងនេះមិនសរសើរតំកើងព្រះគ្រីស្ទ ហេតុអ្វីបានជាមនុស្សដែលមិនប្រែចិត្ដមិនមើលឃើញតំលៃ របស់ព្រះគ្រីស្ទសោះ មិនគិតខ្ពស់អំពីទ្រង់សោះ មិនរាប់អានទ្រង់ហើយថ្វាយបង្គំទ្រង់សោះ។ លោក ស្ពឺជិន បានបង្រៀនពីមូលហេតុចំនួន៥ ដែលមនុស្សមិនទាន់បានសង្រ្គោះមិនរាប់អានទ្រង់។

(១)  មនុស្សមិនឲ្យតំលៃព្រះគ្រីស្ទដោយព្រោះតែពួកគេរាប់ខ្លួនគេខ្លាំងពេក «រាប់ខ្លួនឯង» គាត់បាននិយាយថា «ទុកព្រះយេស៊ូវម្ខាង... ហើយបង្កើនការរាប់អានខ្លួនយើងថែមទៀត យើងចាក់ទ្វារប្រឆាំងនឹងព្រះគ្រីស្ទជាដាច់ខាតថែមទៀត។ ការស្រឡាញ់ខ្លួនឯងរារាំងសេចក្ដី ស្រឡាញ់របស់ព្រះអង្គសង្រ្គោះ»។

(២)  មនុស្សមិនឲ្យតំលៃព្រះគ្រីស្ទដោយព្រោះតែពួកគេរាប់អានលោកីយខ្លាំងពេក។ លោក ស្ពឺជិនបាននិយាយថា «យើងមិនបានរាប់អានទ្រង់សោះ ដោយព្រោះតែយើងស្រឡាញ់ លោកីយនេះ ហើយនិងស្រឡាញ់ភាពឆ្កួតៗទាំងអស់របស់វា។

(៣)  មនុស្សមិនឲ្យតំលៃព្រះគ្រីស្ទដោយព្រោះតែពួកគេមិនស្គាល់ទ្រង់។ លោក ស្ពឺជិន បាន និយាយថា «មានភាពខុសប្លែកពីគ្នាដ៏អស្ចារ្យមួយរវាងការស្គាល់អំពីព្រះគ្រីស្ទ និងការស្គាល់ ព្រះគ្រីស្ទផ្ទាល់...ទាំងពីរនោះជាអ្វីដែលយើងគិតខុសអំពីព្រះគ្រីស្ទ ថាយើងមិនដែលស្គាល់ ទ្រង់...«យើងមិនបានរាប់អានទ្រង់សោះ»...ដោយព្រោះតែយើងមិនបានស្គាល់ទ្រង់»។

(៤)  មនុស្សមិនឲ្យតំលៃព្រះគ្រីស្ទដោយព្រោះតែពួកគេស្លាប់ខាងឯវិញ្ញាណ។ លោក ស្ពឺជិន បាននិយាយថា «គ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេថា យើងមិនបានរាប់អានព្រះគ្រីស្ទ ដោយព្រោះតែយើងស្លាប់ខាងឯវិញ្ញាណ...យើងបានស្លាប់ក្នុងការប្រព្រឹត្ដរំលង និងអំពើបាប ហើយដូចជាឡាសានៅក្នុងផ្នូររបស់គាត់អញ្ចឹងដែរ យើងកំពុងតែពុករលួយទៀតហើយថែម ទៀតដូចជាគ្រប់ពេលដែលបានកន្លងផុតទៅភា្លមៗនេះ។


ទាំងនេះគឺជាមូលហេតុដែលលោក ស្ពឺជិនបានបង្រៀនពីការបដិសេធព្រះអង្គសង្រ្គោះរបស់មនុស្សលោក ជាការពិត ពួកគេមិនឃើញតំលៃក្នុងទ្រង់សោះ។ ខ្ញុំឆ្ងល់ ហើយអំពីអ្នកវិញ តើអ្នកធ្វើដូចម្ដេចដែរ?

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។

តើមានកន្លែងខ្លះនៃសេចក្ដីអធិប្បាយនេះ ដែលបានធ្វើអោយអ្នកគិតអំពីភាពគ្មានគុណធម៌របស់ អ្នក និងធ្វើអោយអ្នកគិតអំពីការរឹងទទឹងនៃចិត្ដរបស់អ្នកទៅកាន់ព្រះយេស៊ូវទេ? តើអ្នកមានអារម្មណបន្ដិច បន្ដួចពីការពុករលួយនៃចិត្ដរបស់អ្នក ដែលបដិសេធព្រះគ្រីស្ទ ហើយមិនអោយតំលៃទ្រង់ឬទេ? បើអ្នកមាន អារម្មណ៍ថា មានការពុករលួយដ៏អាក្រក់មួយនៅក្នុងចិត្ដអ្នក ខ្ញុំអាចអះអាងថា វាគឺជាព្រះគុណរបស់ព្រះ តែមួយគត់ ដែលអ្នកអាចមានអារម្មណដូច្នោះ។ ដូចជាលោក ជ៉ោន ញ៉ូវតុនបានប្រាប់ថា៖

ព្រះគុណអស្ចារ្យ! ជាសព្វពិរោះ
   ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ!
ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ
   ក៏ខ្វាក់តែទ្រង់អប់រំ។

ព្រះគុណបង្រៀនឲ្យកោតខ្លាចព្រះ
   ក៏បានកំចាត់ភ័យទៅ
ព្រះគុណដែលទ្រង់ផ្ដល់មកបានឈ្នះ
   ឲ្យចិត្ដខ្ញុំចូលស៊ប់ទៅ។
(«ព្រះគុណអស្ចារ្យ») ដោយ John Newton, 1725-1807)។

បើអ្នកមានអារម្មណ៍ថា ចិត្ដដ៏រឹងរូសរបស់អ្នកបានធ្វើឲ្យអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ហើយបើអ្នកមាន អារម្មណ៍ដឹងពីកំរិតនៃភាពគ្មានគុណធម៌ដ៏ខ្ទេចខ្ទាំផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងការបដិសេធព្រះគ្រីស្ទ តើអ្នក នឹងចុះចូលខ្លួនអ្នកទៅទ្រង់ទេ? តើអ្នកនឹងជឿទុកចិត្ដព្រះគ្រីស្ទ ដែលលោកីយចំអកមើលងាយ ហើយ បដិសេធឬទេ? នៅពេលណាដែលអ្នកជឿទុកចិតុ្ដព្រះយេស៊ូវ អ្នកនឹងបានសង្រ្គោះពីអំពើបាប និងឋាននរក ភា្លមៗដោយសារព្រះលោហិតរបស់ទ្រង់ និងភាពសុចរិតរបស់ទ្រង់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក គ្រូគង្វាល: ម៉ាថាយ ៥២:១៣-៥៣:៣។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith:
(«ព្រះគុណអស្ចារ្យ») ដោយ John Newton, 1725-1807)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះគ្រីស្ទត្រូវបានសាកលលោកមិនឲ្យតម្លៃ

(សេចក្ដីអធិប្បាយលេខ៤ នៅគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។

(រ៉ូម ៨:៧; ម៉ាថាយ ២៧:៣០, ២៦)

១. ទីមួយ ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកមើលងាយ ហើយបណ្ដាលឲ្យមនុស្ស
បដិសេធព្រះគ្រីស្ទ។ អេសាយ ៥៣:៣a។

២. ទីពីរ ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យព្រះគ្រីស្ទទូទុក្ខ និងព្រួយព្រះហឬទ័យ។
អេសាយ ៥៣:៣ខ; លូកា ១៣:៣៤; ២២:៤៤។

៣. ទីបី ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកគេចមុខចេញពីព្រះគ្រីស្ទ។
អេសាយ ៥៣:៣គ; កូរិនថូសទី២ ១១:៤; ម៉ាថាយ ២៤:២៤។

៤. ទីបួន ភាពគ្មានគុណធម៌ទាំងស្រុងបណ្ដាលឲ្យមនុស្សលោកមិនឲ្យតំលៃព្រះគ្រីស្ទទេ។
អេសាយ ៥៣:៣ឃ។