Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




យ៉ូសែបនិងបងប្រុសរបស់គាត់

(សេចក្ដីអធិប្បាយនៅទំព័រ៧៤នៃកណ្ឌគម្ពីរលោកុប្បត្ដិ)
JOSEPH AND HIS BROTHERS
(SERMON #74 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅពេលព្រឹកនៃថ្ងៃរបស់ព្រះអម្ចាស់ ខែមិនា ១០ ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 10, 2013


ខ្ញុំមិនដឹងពីរបៀបដែលនរណាម្នាក់អាចអធិប្បាយពគម្ពីរលោកុប្បត្ដិ នៅជំពូកខ្លះៗមុន ដោយ មិន
បង្រៀនពីភាពស្រដៀងគ្នារវាងលោក យ៉ូសែប និងព្រះគ្រីស្ទឡើយ។ ការប្រៀបធៀបគឺជាក់ស្ដែងណាស់ បើយើងបាត់បង់វា នោះគឺហាក់ដូចជា យើងបាត់បង់របស់ទ្រព្យដ៏អស្ចារ្យមួយនៅក្នុងព្រះគម្ពីរ។

នៅថ្ងៃបុណ្យរំលឹកពីការរស់ឡើងវិញ ដែលជាថ្ងៃអាទិត្យមុនដំបូង នៅព្រលឹងស្រាង ព្រះយេស៊ូវ ទ្រង់បានរស់ពីសុគត់ឡើងវិញ។ នៅពេលរសៀលនៅថ្ងៃដដែលនោះ ទ្រង់បានមានបន្ទូលទៅកូនសិស្ស ពីរនាក់នៅលើផ្លូវទៅអេម៉ុស។ នៅចុងក្រោយនៃថ្ងៃនោះ ព្រះយេស៊ូវបានលេញអោយកូនសិស្សរបស់ទ្រង់ ទាំង អស់បានឃើញនៅក្នុងបន្ទប់តូចមួយ។ ទ្រង់បានសោយជាមួយពួកគេនៅទីនោះ ហើយពេលដែលពួក បានពិសារបាយរួចហើយ ព្រះយេស៊ូវបានពន្យល់ពួគគេពីរឿងទាំងប៉ុន្មាននៅក្នុងបទគម្ពីរសញ្ញាចាស់ ដែល ទាក់ទងពីទ្រង់។ នៅពេលដែលទ្រង់បានពន្យល់កណ្ឌគម្ពីរលោកុប្បត្ដិ ទ្រង់បានបង្ហាញយ៉ាងច្បាស់ពីលោក យ៉ូសែប ទ្រង់បានទាញពន្យល់ពីភាពស្រដៀងគ្នារវាងទ្រង់ និងកូនប្រុសរបស់យ៉ាកុប ហើយទ្រង់បាន ពន្យល់ពីមនុស្សដែលមានជីវិតដូចព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរ! នៅយប់នេះ យើងនឹងផ្ដោតអារម្មណ៍ទៅលើ លោកយ៉ូសែប និងបងប្រុសរបស់គាត់។ នៅក្នុងទំនាក់ទំនងនោះ លោក យ៉ូសែបបានបង្ហាញឲ្យដឹងមុនពី ព្រះគ្រីស្ទថា ទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សមានបាប។

ប៉ុន្ដែមុនពេលដែលយើងទៅរៀនកន្លែងនោះ ខ្ញុំនឹងពន្យល់ប្រាប់ពីភាពស្រដៀងគ្នាមួយរបស់លោក យ៉ូសែប ទៅព្រះយេស៊ូវ ដើម្បីឲ្យយើងដឹង នៅពេលដែលគាត់បានជួបប្រទះបងប្រុសរបស់គាត់។ គាត់ដូច ព្រះយេស៊ូវទ្រង់កន្លែងថា ឪពុករបស់យ៉ូសែបបានស្រឡាញ់គាត់ណាស់។ គាត់ដូច ព្រះយេស៊ូវទ្រង់កន្លែង ថា បងប្រុសរបស់គាត់ស្អប់គាត់ណាស់ ហើយពួកគេច្រណែនគាត់។ ហើយគាត់ត្រូវបានគេរួមគំនិតប្រឆាំង ជេរប្រមាថ ហើយត្រូវបានគេរួមគំនិតយកអាវរបស់គាត់ ថែមទាំងទំលាក់ចូលក្នុងអណ្ដូងមួយ ដូចជាព្រះ យេស៊ូវទ្រង់ត្រូវគេដាក់នៅក្នុងផ្នូរមួយ។ អាវធំរបស់គាត់ត្រូវបានប្រលាក់ដោយឈាម ហើយត្រូវបានអោយ ដល់ឪពុករបស់គាត់ យ៉ាកុប ដូចជាព្រះលោហិតរបស់ព្រះយេស៊ូវ ដែលត្រូវធ្វើជាតំណាងទៅព្រះវរបិតានៅ ស្ថានសួគ៌។

លោក យ៉ូសែបត្រូវបានគេលក់ជាទាសករទៅក្នុងប្រទេសអេស៊ីព្ទ ដូចជាព្រះយេស៊ូវមិនមានកេរ្ដ៍ ឈ្មោះសោះ ហើយត្រូវបានព្រះវរបិតាបញ្ជូនពីដំណែងដ៏សំខាន់មួយនៅជាប់នឹងព្រះវរបិតានៅស្ថានសួគ៌ មកក្នុងលោកីយនេះ។ គាត់ដូច ព្រះយេស៊ូវទ្រង់កន្លែងថា ព្រះវរបិតាបានគង់ជាមួយនឹងព្រះយេស៊ូវ នៅ ពេលទ្រង់យាងមកផែនដី ហើយការអ្វីទាំងអស់ដែលគាត់ធ្វើបានចំរើនឡើង។ គាត់ដូច ព្រះយេស៊ូវទ្រង់ កន្លែងថា ព្រះយេស៊ូវទ្រង់ត្រូវបានអារក្សល្បួង ហើយទ្រង់ មិនបានធ្វើបាបទេ។ គាត់ដូច ព្រះយេស៊ូវទ្រង់ កន្លែងថា ព្រះយេស៊ូវត្រូវបានគេចោទប្រកាន់ ហើយទ្រង់មិនបានការពារខ្លួនទ្រង់ទេ ទ្រង់ត្រូវបានគេចាប់ ដាក់ក្នុងគុក ហើយទ្រង់ត្រូវបានរងទុក្ខយ៉ាងដំណំ ទ្រង់ត្រូវបានគេចាត់ទុកដូចជាចោរពីរនាក់ ទ្រង់ត្រូវបាន ព្រះវរបិតាប្រោសអោយរស់ពីសុគត់។ ព្រះវរបិតាបានលើកទ្រង់ខ្ពស់ជាងអ្វីអស់នៅក្នុងលោកីយនេះ កាល ទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ចាប់ផ្ដើមបំពេញព័ន្ធកិច្ច ដោយទ្រង់បានក្លាយជាព្រះអង្គសង្រ្គោះដល់មនុស្ស ទាំងអស់ ទ្រង់ជាធនធានដែលគ្មានកំណត់សំរាប់មនុស្សទាំងអស់។ លោក យ៉ូសែបជាតំណាងពីព្រះអម្ចាស់ យេស៊ូវគ្រីស្ទដ៏អស្ចារ្យម្នាក់! ប៉ុន្ដែឥឡូវនេះ យើងនឹងផ្ដោតសំខាន់ទៅលើទំនាក់ទំនងសាច់ញាត្ដិរបស់លោក យ៉ូសែបជាមួយនឹងបងប្រុសរបស់គាត់ ដែលដូចជារូបភាពពីទំនាក់ទំនងរបស់ព្រះយេស៊ូវជាមួយនឹងមនុស្ស មានបាប។ ដោយព្រោះតែរឿងនេះ ខ្ញុំនឹងពឹងពាក់ពីការនិពន្ធរបស់លោក ហែដម៉ែនជាខ្លាំង ដែលលោកជា គ្រូគង្វាលដ៏នៅក្រុមជំនុំ First Baptist នៅទីក្រុងញ៉ូយ៉ោក។ ទាំងអស់នេះគឺជាភាពស្រដៀងគ្នារវាងលោក យ៉ូសែប និងបងប្រុសរបស់គាត់ ហើយនិងព្រះយេស៊ូវ និងមនុស្សមានបាប។

១. ទីមួយ បងប្រុសរបស់លោកយ៉ូសែបបានរស់នៅក្នុងស្រុកមួយ ដែលគ្មានស្រូវសោះ។

សូមបើកព្រះគម្ពីរទៅលោកុប្បត្ដិ ៤២:៥

« ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ» (លោកុប្បត្ដិ ៤២:៥)។

គ្មានអ្វីសោះនៅក្នុងប្រទេសរបស់គេ ដើម្បីឲ្យពួកគេអាចរស់នៅបាន។ ដ្បិតពួកគេនឹងត្រូវស្លាប់នៅទីនោះជា មិនខាន ដូច្នោះហើយ អ៊ីស្រាអែលបានប្រាប់កូនរបស់របស់គាត់អោយទៅប្រទេសអេស៊ីព្ទ ដើម្បីទិញអាហារ នៅទីនោះ « ចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់»(លោកុប្បត្ដិ ៤២:២)។ ដូចគ្នា នឹងមនុស្សមានបាបទាំង អស់ដែលកំពុងរស់នៅក្នុងលោកីយនេះ ដែលកំពុងតែមានអំណត់អត់ខាងឯព្រលឹងវិញ្ញាណរបស់គេ នៅ ក្នុងលោកីយនេះ ជាកន្លែងដែលគ្មានអាហារសំរាប់ព្រលឹងវិញ្ញាណរបស់គេសោះ។ មនុស្សបាត់បង់គ្រប់ៗរូប ដែលស្វែងរក ហើយយល់ដឹងពីសេចក្ដីសង្រ្គោះជាលើកដំបូង គេដូចជាកូនប្រុសខ្ជះខ្ជាយម្នាក់ ហើយមាន «អំណត់អត់ដ៏ធំមួយនៅក្នុងស្រុករបស់គេ» ដ្បិតមិនមានអ្វីសោះសំរាប់គាត់នៅទីនេះ ប៉ុន្ដែ «សំបកដែលជ្រូកស៊ី...ញាំ»(លូកា ១៥:១៥,១៤,១៦)។ ដរាបណាដែល មនុស្សដែលបាត់បង់ម្នាក់ គិតថា អ្វីទាំងអស់ នៅក្នុងលោកីយនេះ អាចធ្វើឲ្យគាត់ស្កប់ចិត្ដ ហើយគិតថារបស់ក្នុងលោកីយនេះអាចបំប៉នព្រលឹងវិញ្ញាណ របស់គាត់ នោះគាត់នឹងមិនមករកព្រះយេស៊ូវទេ ដែលមានព្រះបន្ទូលថា « ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ»(យ៉ូហាន ៦:៣៥)។

២. ទីពីរ បងប្រុសរបស់លោកយ៉ូសែបចង់ទិញអ្វីដែលពួកគេបានទទួល។

សូមមើលទៅគម្ពីរលោកុប្បត្ដិ ៤២:៣

«នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ»
      (លោកុប្បត្ដិ ៤២:៣)។

យើងបានឃើញពាក្យ «ទិញ»ប្រាំដងនៅក្នុង១០ខមុនដំបូងនៃជំពូកនេះ។ ពាក្យនេះបង្ហាញថា ពួកគេគ្មាន គំនិតចង់ទទួលបានអាហារដោយឥតគិតថ្លៃនោះទេ។ នេះគឺជារូបភាពនៃចិត្ដរបស់មនុស្សបាត់បង់។ ពួកគេ គិតថា ពួកគេត្រូវតែរកសេចក្ដីសង្រ្គោះរបស់គេ ដោយសារការធ្វើរឿងខ្លះ ដែលគាប់ដល់ព្រះ។ មនុស្សដែល បាត់បង់គ្រប់ៗរូបគិតថា គាត់អាច «ទិញ» សេចក្ដីសង្រ្គោះតាមរយះការធ្វើរឿងខ្លះដែលគាប់ដល់ព្រះ។ កូន ប្រុសដ៏ខ្ជះខ្ជាយនោះបាននិយាយថា «សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ»(លូកា ១៥: ១៩) នោះគឺជាមនុស្សម្នាក់ដែលធ្វើការអាក្រក់ដែលគាត់ទទួលបាន។ មនុស្សបាត់បង់គេពិបាកជឿថា ពួក គេអាចបានសង្រ្គោះណាស់ « ឥតបង់លុយ ឥតថ្លៃនោះ»(អេសាយ ៥៥:១)។ វាហាក់ដូចជាមិនអាចទៅ រួចចំពោះពួកគេដែលថា ព្រះយេស៊ូវនឹងសង្រ្គោះគេ បើសិនជាពួកគេគ្រាន់តែជឿលើទ្រង់។ នោះគឺជារបៀប ដែលបងប្រុសរបស់លោកយ៉ូសែបមាន ហើយនោះគឺជារបៀបដែលមនុស្សបាត់បង់ទាំងប្រុសទាំងស្រីមាន។ ប៉ុន្ដែព្រះគម្ពីរប្រាប់ថា «នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ»(ទីតុស ៣:៥)។

៣. ទីបី បងប្រុសរបស់លោកយ៉ូសែបត្រូវតែរងរបួសមុនពេលគេអាចប្រោសឡើងវិញ។

នៅពេលដែលពួកគេបានទៅឯលោកយ៉ូសែប ពួកគេមិនបានស្គាល់គាត់ឡើយ។ ពួកគេបានលក់ គាត់ឲ្យធ្វើជាទាសករម្នាក់នៅក្នុងប្រទេសអេស៊ីព្ទ។ តែឥឡូវនេះ គាត់បានកោរពុតមាត់ចេញ គ្មានពុកចង្ការ យ៉ូសែបបានស្លៀកពាក់ដូចជាអ្នកស្រុកអេស៊ីព្ទម្នាក់ ហើយឥឡូវនេះគាត់បានក្លាយជាអ្នកគ្រប់គ្រងនៅស្រុក អេស៊ីព្ទទាំងស្រុង។ តាំងពីពេលនោះមក ពួកគេមិនបានស្គាល់លោកយ៉ូសែបថាជាប្អូនប្រុសរបស់គេឡើយ ពួកគេត្រូវតែខ្លាច។ ប៉ុន្ដែតាំងពីពេលនោះមក ពួកគេបានមកជួបគាត់ដោយឥរិយាបទត្រឹមត្រូវ។ បន្ទាប់មក យ៉ូសែបបាននិយាយទៅកាន់គេដោយតឹងរ៉ឹង»(លោកុប្បត្ដិ ៤២:៧)។ សូមកត់សំគាល់ ហេតុអ្វីបានជាគាត់ និយាយរបៀបនោះទៅកាន់ពួកគេ។ ពួកគេនិយាយថា«គេជាមនុស្សទៀងទ្រង់ពិត»(លោកុប្បត្ដិ ៤២:១១) ព្រះគម្ពីរសម័យនេះបកប្រែវាថា «យើងជាមនុស្សស្មោះត្រង់» បាទ ត្រឹមត្រូវហើយ! មនុស្សស្មោះត្រង់ពិត! ប៉ុន្ដែលោក យ៉ូសែបបានដឹង! គាត់បានដឹងថា ពួកគេស្ទើរតែបានសំលាប់គាត់ ហើយបានកុហកដល់ឪពុក របស់គេថា គាត់បានស្លាប់! មនុស្សស្មោះត្រង់ពិត!

ដ្បិត ព្រះយេស៊ូវទ្រង់បានជ្រាប់អ្វីៗទាំងអស់អំពីអ្នកដែរ! ទ្រង់ជា្របពីអំពើទាំងអស់នៅក្នុងចិត្ដ របស់អ្នក និងនៅក្នុងជីវិតរបស់អ្នក។ អ្នកមិនអាចបោកបញ្ជោតទ្រង់ ដូចជាពួកគេមិនអាចបោកបញ្ជោត យ៉ូសែបអញ្ចឹង! «គេជាមនុស្សទៀងទ្រង់ពិត» «យើងជាមនុស្សស្មោះត្រង់»។ បាទ រឿងនោះត្រូវតែឲ្យពួក គេដឹងខ្លួន! នោះជាវិធីដែលព្រះបានចាប់ផ្ដើមការងាររបស់ទ្រង់លើមនុស្សមានបាប។ ទ្រង់ធ្វើឲ្យគេរបួសមុន ពេលទ្រង់ប្រោស។ គាត់និយាយ «ដោយតឹងរ៉ឹង» ដោយច្បាប់។ ទ្រង់មានបន្ទូលទៅកាន់មនៈសិការរបស់ អ្នកថា «អ្នកជាប់មានទោស»! អ្នកជាមនុស្សមានបាប! អ្នកមិនមែនជាមនុស្សទៀងទ្រង់ម្នាក់ទេ!»

តើមនុស្សមានបាបនឹងឆ្លើយតបទៅបញ្ហានោះយ៉ាងម៉េចទៅ? លើកដំបូង ពួកគេដោះសារខ្លួន។ តែនៅចុងបញ្ចប់ ពួកគេទទួលស្គាល់អំពើបាបរបស់គេ។ សូមក្រោកឈរឡើង ហើយអានខ២១ឲ្យខ្លាំងៗ

« រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្តីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯងបានជាសេចក្តីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ» (លោកុប្បត្ដិ ៤២:២១)។

អ្នកអាចអង្គុយចុះបាន។ មនុស្សបាត់បង់ម្នាក់ត្រូវតែដឹងខ្លួនពីអំពើបាបរបស់គាត់។ គាត់ត្រូវតែនិយាយថា «ខ្ញុំជាប់មានទោស» គាត់ត្រូវតែដឹងខ្លួនថា គាត់មិនមែនជាមនុស្សស្មោះត្រង់ម្នាក់ មិនមែនជាមនុស្សទៀង ម្នាក់ទេ ហើយត្រូវដឹងខ្លួនថា គាត់ជាមនុស្សមានបាប! នោះគឺជាមូលហេតុដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ ចិត្ដអ្នកពីអំពើបាប។ អ្នកត្រូវតែរងរបួសមុនពេលអ្នកអាចត្រូវបានប្រោស។ យ៉ាងហោចណាស់ អ្នកត្រូវតែ មានការប៉ះពាល់ចិត្ដពីអំពើបាបខ្លះៗ ឬក៏ព្រះយេស៊ូវនឹងមិនហាក់ដូចជាសំខាន់សោះសំរាប់អ្នក!

មានមនុស្សជាច្រើនបានប្រាប់ខ្ញុំនៅក្នុងបន្ទប់សួរសំនួរថា គេមិនមានការប៉ះពាល់ចិត្ដពីអំពើបាប ល្មមទេ ដើម្បីបានសង្រ្គោះ។ នោះគឺជាបញ្ហាធម្មតាមួយទេ។ លោក យ៉ូសែប ហ៊ាតបានឆ្លើយល្អណាស់ថា

«បើសិនជាអ្នករង់ចាំ អ្នកប្រសើរជាង
អ្នកនឹងមិនដែលមកទាល់តែសោះ»
   («មក អ្នកមានបាប» ដោយ លោក Joseph Hart, 1712-1768)។

បើសិនជាអ្នករង់ចាំ អ្នកប្រសើរជាង ឬក៏រហូតដល់អ្នកមានការប៉ះពាល់ចិត្ដថែមទៀត អ្នកនឹងមិនដែលមក ទាល់តែសោះ! ការប៉ះពាល់ចិត្ដទាំងអស់ ដែលអ្នកត្រូវការ គឺជាការប៉ះពាល់ចិត្ដ ដែលមានតែព្រះយេស៊ូវ តែមួយអង្គទ្រង់គត់ដែលអាចសង្រ្គោះអ្នកពីអំពើបាបអ្នកបាន។ បើសិនជាព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ ចិត្ដអ្នកល្មម ដែលធ្វើអោយអ្នកមានអារម្មណ៍ថា អ្នកត្រូវការព្រះយេស៊ូវ អ្នកអាចមករកទ្រង់ឥឡូវនេះ យប់ នេះ! ប៉ុន្ដែបើសិនជាអ្នកគិតថា អ្វីដែលអ្នកកំពុងតែធ្វើល្អល្មមសំរាប់ជីវិតអ្នក អ្នកនឹងត្រូវវិនាស់ ដោយមិន ដែលបានសង្រ្គោះឡើយ!

៤. ទីបួន បងប្រុសរបស់លោកយ៉ូសែបត្រូវបានគេចាប់ដាក់ក្នុងគុកនៅពេលមួយ។

ខ្ញុំមិនអាចពន្យល់លំអិតពីសាច់រឿងទាំងអស់បានទេ។ អ្នកនឹងត្រូវតែយកសេចក្ដីអធិប្បាយដែល បានថតចំលងនេះទៅផ្ទះ ហើយត្រូវតែបំពេញរឿងនេះដោយអានអត្ថបទគម្ពីរនៅក្នុងគម្ពីរបស់អ្នក។ វាល្មម សំរាប់ខ្ញុំ ពេលដែលខ្ញុំប្រាប់ថា លោកយ៉ូសែបបានបន្ដប្រព្រឹត្ដចំពោះពួកគេដោយតឹងរឹង ដើម្បីអោយពួកគេ ដឹងអំពីការអាក្រក់របស់គេ។ សូមចាំថា ពួកគេនៅតែមិនដឹងថា គាត់ជាប្អូនប្រុសរបស់គេ។ សូមមើលទៅ ខ១៧,

« រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ»(លោកុប្បត្ដិ ៤២:១៧)។

នេះគឺជាអ្វីដែលពួកគេសមនឹងទទួល។ ជួនកាលព្រះទ្រង់ធ្វើវិធីនេះជាមួយមនុស្សដែលបាត់បង់ ទ្រង់ទុក ពួកគេអោយជាប់ក្នុងគុក រហូតដល់ពួកគេទទួលស្គាល់ថា ពួកគេសមទទួលអ្វីសោះ ប៉ុន្ដែសមនឹងទទួល ទណ្ឌកម្មវិញ។ ដោយព្រោះតែការធ្វើអញ្ចឹង ពួកគេអាចឃើញពីការដ៏អស្ចារ្យណាស់ ដែលព្រះគ្រីស្ទបាន លើកលែងទោសគេ។ ដូច្នោះហើយ ពួកគេត្រូវបានធ្លាក់ចុះ មុនពេលពួកគេត្រូវបានដំកើងឡើង។ លោក យ៉ូហាន ញ៉ូវថូនបានមានប្រសាសន៍ថា៖

ព្រះគុណបង្រៀនខ្ញុំឲ្យកោតខ្លាចទ្រង់
   ក៏បានកំចាត់ភ័យទៅ។
(«ព្រះគុណអស្ចារ្យ» ដោយ យ៉ូហាន ញ៉ូវថូន ១៧២៥-១៨០៧)។

លោក អូល ញ៉ូវថូន ស្គាល់ពីអារម្មណ៍នៅក្នុងគុក គាត់បានភ័យខ្លាច មុនពេលដែលគាត់ត្រូវបានដោះលែង ក្នុងព្រះយេស៊ូវ!

៥.ទីប្រាំបងប្រុសរបស់លោកយ៉ូសែបបានរៀនថា ការផ្ដល់ឲ្យនោះគឺដោយសារព្រះគុណ។

បន្ទាប់ពីពួកគេបាននៅក្នុងគុកអស់រយះពេល៣ថ្ងៃមក យ៉ូសែបបានដោះលែងពួកគេ។ នៅក្នុង គម្ពីរលោកុប្បត្ដិ ៤២:២៥ ដែលយើងអាន « យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសំរាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ» នេះគឺជារូបភាពដ៏អស្ចារ្យមួយពីសេចក្ដីពិតដែលថា សេចក្ដីសង្រ្គោះគឺឥតគិតថ្លៃ! ព្រះគម្ពីរប្រាប់ថា « ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន»(អេភេសូរ ២:៨,៩)។

ដ្បិតខ្ញុំបានរឿងពីចំណុចទាំងនេះពីលោក ហែលដីមែណ ខ្ញុំយល់ដឹងថា បទពិសោធន៍ដូចនេះនឹង មិនអាចយល់បាន ដោយសារការផ្សាយដំណឹងល្អសម័យនេះបានទេ។ ដោយសារតែអ្នកផ្សាយដំណឹងល្អ ធ្វើការសំរេចចិត្ដលឿនពេកសព្វថ្ងៃនេះ គេនឹងនាំសេចក្ដីអធិប្បាយអោយមនុស្សបាត់បង់ម្នាក់ ហើយប្រាប់ថា គាត់បានសង្រ្គោះហើយ! លោក ហែលដីមែណដែលជាអ្នកផ្សាយដំណឹងល្អដ៏ចាសម្នាក់បានគិតអំពីការ ប្រែចិត្ដ ហើយបានពន្យល់យ៉ាងច្បាស់ថា របៀបចាស់វាប្រសើរជាង! (See Iain H. Murray, The Old Evangelicalism, The Banner of Truth Trust, 2005)។

នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្ដមនុស្សមានបាបម្នាក់ នោះគេនឹងបានសង្រ្គោះ ដោយសារតែព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះគ្រីស្ទ! អ្នកផ្សាយដំណឹងល្អពីមុនជាច្រើននាក់អាចស្រែកឡើង ថា «ព្រះគុណអស្ចារ្យ! ជាសព្វពិរោះ ដែលប្រោសមនុស្សយ៉ាងងដូចខ្ញុំ! ឬក៏ «ព្រគុណ! ដ៏គួរឲ្យចាប់ អារម្មណ៍» ឬក៏

ព្រះគុណ ព្រះគុណ ព្រះគុណរបស់ព្រះ
   ព្រះគុណនឹងលើកលែងទោស ហើយសំអាតខ្ញុំ
ព្រះគុណ ព្រះគុណ ព្រះគុណរបស់ព្រះ
   ព្រះគុណដ៏អស្ចារ្យដែលសំអាតបាបខ្ញុំ
(«ព្រះគុណដ៏អស្ចារ្យដែលសំអាតបាបខ្ញុំ» ដោយ Julia H. Johnston, 1849-1919)។

ប៉ុន្ដែកំរឃើញអ្នកផ្សាយដំណឹងល្អធ្វើដូចនោះសព្វថ្ងៃនោះណាស់! ពិតបា្រកដណាស់ ខ្ញុំបានអានអំពីគ្រូ ផ្សាយដំណឹងល្អសម័យនេះ ដែលបាននិយាយថា «អ្វីដែលអស្ចារ្យណាស់អំពីព្រះគុណទៅ?» មិនគួរអោយ សប្បាយនោះទេ! ការប៉ះពាល់ពីអំពើបាប និងសេចក្ដីសង្រ្គោះគឺនៅក្នុងព្រះគ្រីស្ទដែលអាមកដោយសារតែ ព្រះគុណរបស់ព្រះវរបិតាតែប៉ុណ្ណោះ។ មនុស្សមានបាបមិនអាចធ្វើអ្វីសោះដើម្បីបានសង្រ្គោះ។ ព្រះយេស៊ូវ បានធ្វើទាំងអស់ហើយ ដើម្បីអោយមនុស្សមានបាបបានសង្រ្គោះ។ មនុស្សមានបាបគឺគ្រាន់តែប្រែចិត្ដ ហើយជឿទុកចិត្ដលើព្រះយេស៊ូវប៉ុណ្ណោះ!

បងប្រុសរបស់យ៉ូសែបមិនបានចំណាយអ្វីសោះ។ យើងមិនអាចទិញសេចក្ដីសង្រ្គោះបានទេ! ដូច ជាព្រះយេស៊ូវ យ៉ូសែបបានអោយលុយរបស់គេវិញ ហើយបានលើកលែងទោសអោយគេ «ឥតបង់លុយ ឥតបង់ថ្លៃទេ» (អេសាយ ៥៥:១)។

៦.ទីប្រាំមួយ បងប្រុសរបស់លោកយ៉ូសែបបានឃើញថា គេមិនអាចដោះសារខ្លួនបានទេ!

សូមបើកទៅគម្ពីរលោកុប្បត្ដិ ៤៤:១៦។ ពួកគេបាននៅក្នុងផ្ទះរបស់យ៉ូសែប ទាំងមិនស្គាល់គាត់។ ឥឡូវនេះពួកគេនឹងកំពុងទៅលើផ្លូវរបស់គេទាំងមានអាហារ ដែលយ៉ូសែបបានអោយគេ។ ប៉ុន្ដែយ៉ូសែបបាន បញ្ជូនបាវបំរើរបស់គាត់ឲ្យដើរក្រោយពួកគេ ដើម្បីនាំពួកគេត្រលប់មកវិញ។ អ្នកបំរើរបស់យ៉ូសែបគឺតំណាង អំពីព្រះវិញ្ញាណបរិសុទ្ធ។ ដ្បិត ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដមនុស្សមានបាបអោយមករកព្រះគ្រីស្ទ។ ឥឡូវសូមមើលជំពូក ៤៤ ខ១៦៖

« យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វីឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្តីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់...»(លោកុប្បត្ដិ ៤៤:១៦)។

មុនពេលដែលពួកគេបាននិយាយថា ពួកគេ «ជាមនុស្សទៀងត្រង់»។ ឥឡូវនេះពួកគេមិនបានដឹង ពីអ្វីដែលពួកគេត្រូវនិយាយទេ! ព្រះទ្រង់បានឃើញអំពើបាបរបស់គេ ហើយពួកគេមិនអាច«ដោះសា»ខ្លួន គេបានទេ! នៅពេលដែលមនុស្សបាត់បង់ម្នាក់មានអារម្មណ៍ថា គាត់គ្មានសង្ឃឹម នោះគាត់មិនអាចដោះសា ខ្លួនគាត់នៅចំពោះព្រះភ័ក្រ្ដនៃព្រះវរបិតាបានទេ គាត់នឹងយាងព្រះគ្រីស្ទធ្វើជាទីសង្ឃឹមតែមួយគត់របស់គាត់ ! ហើយរឿងនោះនាំយើងទៅរៀននៅចំនុចទី៧។

៧. ទីប្រាំពីរ លោកយ៉ូសែបបានថ្លែងឲ្យបងប្រុសរបស់គាត់ស្គាល់គាត់។

សូមក្រោកឈរឡើង ហើយអាចជំពូក៤៥ ខ១

«យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះកំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ»(លោកុប្បត្ដិ ៤៥:១)។

អ្នកអាចអង្គុយចុះបាន។

សូមកត់សំគាល់ថា គ្មានមនុស្សណាម្នាក់ ក្រៅពីបងប្រុសរបស់គាត់ ដែលគាត់បានប្រាប់ឲ្យចេញពី បន្ទប់។ រឿងនេះបង្ហាញថា គ្មាននរណាម្នាក់អាចទៅជាមួយនឹងអ្នក នៅពេលដែលអ្នកមករកព្រះគ្រីស្ទ។ អ្នកត្រូវតែទៅឯទ្រង់តែម្នាក់ឯងគត់។ នៅពេលដែលគ្មានអ្នកណានៅជិតពួកគេ យ៉ូសែបបានថ្លែឲ្យគេស្គាល់ គាត់!

ឥឡូវនេះសូមអានគម្ពីរលោកុប្បត្ដិ ៤៥:១៥ និងខ១៦ឲ្យខ្លាំងៗ

« គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។ ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្តីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់»(លោកុប្បត្ដិ ៤៥:១៥-១៦)។

អ្នកទាំងអស់គ្នាបានអរសប្បាយណាស់! យ៉ូសែបបានអរសប្បាយណាស់។ ស្ដេចផ៉ារ៉ោនបានអរសប្បាយ។ អ្នកបំរើរបស់គាត់បានអរសប្បាយណាស់។ នោះគឺជាអ្វីដែលនឹងកើតឡើង នៅពេលដែលព្រះយេស៊ូវបាន បង្ហាញខ្លួនអោយមនុស្សមានបាបម្នាក់ស្គាល់ទ្រង់! ព្រះយេស៊ូវទ្រង់មានបន្ទូលថា៖

« ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ» (លូកា ១៥:១០)។

នេះគឺជាការប្រៀបធៀបពីកូនប្រុសដែលបានចេញពីគ្រួសារ ដែលមាននៅក្នុងគម្ពីរសញ្ញាចាស់! បាទ! បាទ! នេះគឺជារឿងពីកូនប្រុសដែលបានចេញពីគ្រួសារនៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ! មនុស្សមានបាបទាំង អស់ត្រូវបានទទួល ហើយត្រូវបានផ្សះផ្សារឡើងវិញដោយសារយ៉ូសែបរបស់យើង ដែលជាព្រះយេស៊ូវ! ការបាត់បង់ បានត្រូវរកឃើញឡើងវិញ! សេចក្ដីស្លាប់បានមានជីវិតឡើងវិញ!

យើងអធិស្ឋា្នថា នៅយប់នេះនរណាម្នាក់នៅទីនេះ ឬក៏នរណាម្នាក់ដែលកំពុងតែមើលតាមអ៊ីនធើ ណេត អាចមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដទ្រង់។ សូមជឿទុកចិត្ដលើព្រះយេស៊ូវ ដូចជាបងប្រុសដ៏ ពេញដោយអំពើបាបទាំងនោះបានជឿទុកចិត្ដលើ លោកយ៉ូសែបទៅ! ព្រះយេស៊ូវនឹងអត់ទោសបាបរបស់ អញនក។ ព្រះយេស៊ូវទ្រង់នឹងសំអាតអំពើបាបរបស់អ្នកដោយលោហិតដ៏មានតំលៃរបស់ទ្រង់។ ព្រះយេស៊ូវ ទ្រង់នឹងសង្រ្គោះព្រលឹងវិញ្ញាណអ្នកជារៀងរហូត។ របៀបដែលយើងអធិស្ឋានអោយអ្នកគឺអធិស្ឋានថា អ្នក នឹងជឿទុកចិត្ដលើព្រះអង្គសង្រ្គោះនៅយបនេះ! យើងអធិស្ឋានថា ព្រះយេស៊ូវនឹងបង្ហាញព្រះអង្គទ្រង់អោយអ្នកស្គាល់!

ប្រសិនជាអ្នកចង់និយាយជាមួយយើង អំពីការជឿទុកចិត្ដលើព្រះយេស៊ូវ សូមអញ្ជើញទៅខាង ក្រោយសាលប្រជុំឥឡូវនេះភ្លាម នៅពេលខណៈពេលដែល លោក ហ្គីហ្វីតច្រៀង «ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ!» លោក ខាហ្គិននឹងនាំអ្នទៅកន្លែងស្ងាត់មួយ ដែលយើងអាចនិយាយ ហើយអាចអធិស្ឋាន។

ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ! ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ!
   ទ្រង់ជាជាងស្មូនហើយខ្ញុំជាដីឥដ្ឋទេ
សូមទ្រង់សូនប៉ាន់ខ្ញុំតាមតែព្រះទ័យ
   កាលខ្ញុំបណ្ដោយតាមឥតមានវៀចវេរ។

ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ! ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ!
   ពិចារណាមើលខ្ញុំដែលខ្ញុំជាយ៉ាងណា
សូមលាងឲ្យចិត្ដខ្ញុំស្អាតល្អប្រពៃ
   កាលខ្ញុំកំពុងក្រាបចាំទ្រង់មេត្ដា។
(«ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ!» ដោយ Adelaide A. Pollard, 1862-1934)។

លោក ចាន់ សូមមក ហើយអធិស្ឋានសំរាប់ពួកអ្នកដែលបានឆ្លើយតបទាំងនោះ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: លោកុប្បត្ដិ៤៥:១-៩។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith:
(«ឱព្រះអង្គសូមធ្វើតាមព្រះហឬទ័យ!» ដោយ Adelaide A. Pollard, 1862-1934)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

យ៉ូសែបនិងបងប្រុសរបស់គាត់

(សេចក្ដីអធិប្បាយនៅទំព័រ៧៤នៃកណ្ឌគម្ពីរលោកុប្បត្ដិ)

ដោយ Dr. R. L. Hymers, Jr.

១.  ទីមួយ បងប្រុសរបស់លោកយ៉ូសែបបានរស់នៅក្នុងស្រុកមួយ ដែលគ្មានស្រូវសោះ។
លោកុប្បត្ដិ ៤២:៥, ២; លូកា ១៥:១៤, ១៦; យ៉ូហាន ៦:៣៥។

២.  ទីពីរ បងប្រុសរបស់លោកយ៉ូសែបចង់ទិញអ្វីដែលពួកគេបានទទួល។ លោកុប្បត្ដិ៤២:៣; លូកា ១៥:
១៩; អេសាយ ៥៥:១; ទីតុស ៣:៥។

៣.  ទីបី បងប្រុសរបស់លោកយ៉ូសែបត្រូវតែរងរបួសមុនពេលគេអាចប្រោសឡើងវិញ។ លោកុប្បត្ដិ ៤២:៧
,១១,២១។

៤.  ទីបួន បងប្រុសរបស់លោកយ៉ូសែបត្រូវបានគេចាប់ដាក់ក្នុងគុកនៅពេលមួយ។ លោកុប្បត្ដិ ៤២:១៧។

៥.  ទីប្រាំ បងប្រុសរបស់លោកយ៉ូសែបបានរៀនថា ការផ្ដល់ឲ្យនោះគឺដោយសារព្រះគុណ។
លោកុប្បត្ដិ ៤២:២៥; អេភេសូរ ២:៨, ៩; អេសាយ ៥៥:១។

៦.  ទីប្រាំមួយ បងប្រុសរបស់លោកយ៉ូសែបបានឃើញថា គេមិនអាចដោះសារខ្លួនបានទេ!
លោកុប្បត្ដិ ៤៤:១៦។

៧.  ទីប្រាំពីរ លោកយ៉ូសែបបានថ្លែងឲ្យបងប្រុសរបស់គាត់ស្គាល់គាត់។ លោកុប្បត្ដិ ៤៥:១, ១៥-១៦;
លូកា ១៥:១០។