ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ព្រះគ្រីស្ទត្រូវបានមនុស្សជាច្រើនបដិសេធ (សេចក្ដីអធិប្បាយលេខ៣នៅព្រះគម្ពីរអេសាយ ជំពូក៥៣) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ»(អេសាយ ៥៣:១-២)។ |
ហោរាអេសាយបាននិយាយថា មានមនុស្សតិចណាស់ដែលនឹងជឿការបង្រៀនរបស់គាត់អំពីការ រងទុក្ខរបស់ព្រះ ហើយមានមនុស្សតិចណាស់ដែលនឹងបានទទួលព្រះគុណរបស់ទ្រង់។ សាវ័កយ៉ូហានបាន ដងស្រង់គម្ពីរអេសាយ ៥៣:១ មកពិពណ៌នាប្រាប់ថា សាសន៍យូដាភាគច្រើនមិនជឿទេ នៅសម័យ ព្រះគ្រីស្ទ។ « លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ»(យ៉ូហាន ១២:៣៧-៣៨)។ សាវ័កប៉ុលបានដកស្រង់ពីខគម្ពីរនេះផងដែរនៅរយះពេល៣០ឆ្នាំ បន្ទាប់ពីព្រះគ្រីស្ទបានយាង ឡើងទៅសា្ថនសួគ៌វិញ ដើម្បីបង្ហាញថាចំនួនសាសន៍ដទៃអាចនឹងជឿក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទច្រើនជាង សាសន៍យូដាទៅទៀត។ លោក ប៉ុលបាននិយាយថា៖ « ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្តី ដែលយើងខ្ញុំប្រាប់»(រ៉ូម ១០:១២,១៦)។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានមានបន្ទូលប្រាប់យើងពីរឿងដូចគ្នា។ ទ្រង់បាននិយាយាថា អ្នក ទាំងនោះដែលបានជឿលើទ្រង់ ហើយបានសង្រ្គោះនោះ មានតិចណាស់៖ « តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។ ព្រះគ្រីស្ទបានមានបន្ទូលប្រាប់ពីរឿងនោះដូចគ្នាដែរ នៅពេលដែលទ្រង់បានមានបន្ទូលថា៖ « ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ» (លូកា ១៣:២៤)។ មនុស្សនៅក្នុងពិភពលោកនេះជាធម្មតាជឿថា ស្ទើរតែមនុស្សទាំងអស់គ្នាដែលនឹងឡើងទៅស្ថាន សួគ៌។ ប៉ុន្ដែព្រះយេស៊ូវទ្រង់បានមានបន្ទូលផ្ទុយពីនោះ៖ «ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។ សេចក្ដីពិតដ៏គួរឲ្យទុក្ខព្រួយនោះ ត្រូវបានប្រាប់ម្ដងហើយម្ដងទៀតនៅក្នុងការទួញសោកដ៏ទុក្ខព្រួយ របស់ ហោរាអេសាយ៖ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ»»(អេសាយ ៥៣:១)។ យើងអាចសួរបានថា ហេតុអ្វីអញ្ចឹង។ ពួកសាសន៍យូដាបានស្វែងរកអ្នកគ្រប់គ្រងដែលអស្ចារ្យ ម្នាក់ ហើយដែលមានអំណាច គេស្វែងរកសេ្ដចដែលមានភាពត្រចេះត្រចង់ ហើយមានទ្រព្យសម្បតិ្ដច្រើន ដើម្បីធ្វើជាព្រះមេស្សីរបស់ពួកគេ ចំណែកឯពួកសាសន៍ដទៃវិញមិនបានស្វែងរកព្រះមេស្សីទាល់តែសោះ! ដូច្នោះ យើងឃើញថា មនុស្សលោកទូទៅមិនបានជឿថា ព្រះគ្រីស្ទបានមកធ្វើជាអ្នកបំរើដ៏រងទុក្ខវេទនា ហើយបានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះបាបរបស់ពួកគេ។ នៅក្នុងគម្ពីរកិច្ចការជំពូក៨ អ្នកកំរៀវម្នាក់បានខ្វះពីសេចក្ដីពិតទាំងនោះ ដូចជាពួកអាចារ្យ និង ពួកផារ៉ាស៊ីនៃសាសនាយូដាដែរ។ គាត់បានកំពុងតែអានគម្ពីរអេសាយជំពូក៥៣ ហើយនៅពេលនោះភីលីព បានឡើងជិះរថរបស់គាត់។ « ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន ...»(កិច្ចការ ៨:៣០-៣១)។ ជនជាតិអាហ្រ្វិកនេះជាមនុស្សម្នាក់ដែលប្រែចិត្ដពីសាសនាយូដាមក។ បទគម្ពីរនៅសញ្ញាចាស់ បានបង្ហាញគាត់ឲ្យដឹងយ៉ាងច្បាស់ ថ្វីដ្បិតគាត់បានខ្វះដូជាពួកអាចារ្យសាសន៍យូដា នៅពេលវាបានអាន ដល់អត្ថបទគម្ពីរនេះក្ដី។ ខ្ញុំមានអារម្មណ៍ថា មនុស្សខ្លះអាចមើលឃើញអត្ថបទគម្ពីរនេះ ដែលប្រាប់អំពីព្រះមេស្សីបាន នៅពេលណាដែលគាត់បានមក មិនមាន ហើយមិនល្បីឈ្មោះ មិនពេញទៅដោយភាពអធឹកអធម ហើយ ជាមនុស្សដែលមិនមានភាពរុងរឿង ប៉ុន្ដែនឹងមកដូចជា «មនុស្សដ៏ទុក្ខព្រួយម្នាក់ ហើយជាមនុស្សព្រួយចិត្ដ ដោយព្រោះបានស្គាល់ហើយ» ហើយ «ជាមនុស្សដែលគេចំអកមើលងាយ ហើយជាមនុស្សដែលគេមិន ទទួលស្គាល់»។ ថ្វីដ្បិត សេចក្ដីពីតនេះត្រូវបានសរសេរឡើងនៅក្នុងព្រះគម្ពីរយ៉ាងច្បាស់៖ « ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»(យ៉ូហាន ១:១១)។ ពួកជនជាតិអ៊ីស្រាអែលមិនទទួលទ្រង់ទាល់តែសោះ ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូវជាព្រះមេស្សី របស់ពួកគេឡើយើ ទោះបីជាទ្រង់បានពន្យល់ប្រាប់ពួកគេដោយល្អឥតខ្ចោះ នៅក្នុងពាក្យទំនាយនៅក្នុង ព្រះគម្ពីរនេះក៏ដោយ។ ដ្បិតហោរាបានប្រាប់យើងពីមូលហេតុដែលពួកគេបានបដិសេធទ្រង់នៅក្នុងខ២ នៃ អត្ថបទគម្ពីររបស់យើង៖ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ហើយដូចជា ឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ»(អេសាយ ៥៣:២)។ ប៉ុន្ដែយើងមិនគួរកាត់ក្ដីពីមនុស្សសាសន៍យូដា ដែលបានបដិសេធដល់ទ្រង់នោះជាពួកសាសន៍ ដទៃទេ ឬក៏កាត់ក្ដីថា តើពួកណាដែឡបានបដិសេធទ្រង់ច្រើនជាង។ លោកស្ពឺជិនបានមានប្រសាសន៍ថា៖ សូមចាំថា រឿងដែលពិតនោះគឺថា ពួកសាសន៍យូដាស្មើរគ្នានឹងពួកសាសន៍ ដទៃ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាការដ៏សាមញ្ញបំផុតនៅលើផែនដី នេះ ប៉ុន្ដែមនុស្សមិនយល់ពីវាឡើយ រហូតដល់ព្រះបានបង្រៀនគាត់ថា... អំពើបាបបាននាំឲ្យពូជមនុស្សគ្មានសមត្ថភាពគិតខាងព្រលឹងវិញ្ញាណ... តើ វាយ៉ាងម៉េចដែរនៅក្នុងជីវិតអ្នក? តើអ្នកនៅតែខ្វះផងដែរឬ? តើអ្នកនៅតែ ខ្វះផងដែរឬ? អូ បើអ្នកនៅខ្វះ ព្រះអាចណែនាំអ្នកមកក្នុងសេចក្ដីជំនឿជឿ ល់ព្រះយេស៊ូវ (C. H. Spurgeon, “A Root out of Dry Ground,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971 reprint, volume XVIII, pages 565-566)។ ឥឡូវនេះ យើងនឹងត្រលប់ទៅមើលមេរៀនរបស់យើងវិញនៅក្នុងខ២ យើងនឹងឃើញពីមូលហេតុ ៣យ៉ាងដែលព្រះយេស៊ូវត្រូវបានគេបដិសេធ។ សូមអានខ២អោយខ្លាំងៗ៖ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចីហើយដូចជា ឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ»(អេសាយ ៥៣:២)។ ១. ទីមួយ ព្រះគ្រីស្ទត្រូវបានគេបដិសេធដោយព្រោះតែទ្រង់បានលេចមកជាមនុស្ស មានមនុស្សតិចណាស់ជឿលើព្រះយេស៊ូវដោយសារតែសេចក្ដីពិតនោះ។ «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី...» ឬក៏ដូចជាលោក ជីលបានមានប្រសាសន៍ថា «ទ្រង់ដូចជាខ្នែងថ្មីដ៏តូចមួយ ដែលដុះចេញពីឬសនៃដើម ឈើមួយ...ដែលគ្មានអ្នកណាចាប់អារម្មណ៍ ឬក៏គ្មានអ្នកណាមើលថែទាំងសោះ ឬគ្មានអ្នកណាសោះដែល សង្ឃឹមថានឹងបានអ្វីខ្លះពីវាមក ដ្បិតការចង្អុលបង្ហាញប្រាប់ថាទ្រង់គឺមានឋានះទាបថោកណាស់ ហើយជា ការលេចចេញមករបស់ ព្រះគ្រីស្ទនៅថ្ងៃកំណើតរបស់ទ្រង់ ដែលជាមូលហេតុដែលពួកសាសន៍យូដាមិន បានជឿលើទ្រង់ ថែមទាំងបដិសេធទ្រង់ ហើយបានចំអកមើលទ្រង់» (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume I, pp. 310-311)។ «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី...» នេះមានន័យថា ព្រះគ្រីស្ទបានប្រសូតមក ហើយបានធំឡើងនៅ «ខាងមុខ» ព្រះវរបិតា ដែលបានបានថែ រក្សាទ្រង់ ហើយបានផ្ដល់កំលាំងដល់ទ្រង់។ ដ្បិត លោក យ៉ាង់បាននិយាយថា «ថ្វីដ្បិតអ្នកបំរើដែលជា (ព្រះយេស៊ូវ)បានលេចមកដូចជាខ្នែងមួយ...ដែលមនុស្សបានកាត់ចោលអញ្ចឹង ដោយព្រោះតែពួកគេអាច បានជីវិតមកពីដើមឈើនោះ ហើយមនុស្សគេបានបោះបង់វាចោល» (Edward J. Young, Ph.D., The Book of Isaiah, William B. Eerdmans Publishing Company, 1972, volume 3, pp. 341-342)។ តើរឿងនោះមិនមែនថា ពួកអាចារ្យ និងពួកផារ៉ាស៊ីចង់សំលាប់ព្រះយេស៊ូវទេឬ? ពួកគេបាន ពិគ្រោះគ្នាថា៖ « បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង» (យ៉ូហាន ១១:៤៨)។ «មនុស្សបានកាត់ចោលខ្នែងថ្មីដែលទើបតែដុះចេញមក ដោយព្រោះតែពួកអាចមានជីវិតពីដើមឈើនោះ ដូច្នោះហើយមនុស្សបានបោះបង់ចោលវា»(Young, ibid.)។ ពួកគេខ្លាចថា ពួកគេនឹងបាត់បង់អត្ត សញ្ញាណជាតិសាសន៍យូដារបស់គេ ប្រសិនណាបើពួកគេជឿលើទ្រង់។ ដ្បិតទ្រង់ដូចជាលំពង់ទន់ខ្ចីមួយ ឬដូចជាខ្នែងថ្មីដែលដុះចេញមក ពួកគេខ្លាចថា ទ្រង់នឹងយកជីវិតពីដើមឈើនៃជាតិសាសន៍របស់គេ។ ហើយរឿនោះវាមិនមែនជាមូលហេតុដូចគ្នាសំរាប់អោយអ្នកបដិសេធទ្រង់មែនទេ? សូមគិតយ៉ាង ម៉ត់ចត់អំពីរឿងនោះ! តើវាមិនពិតសំរាប់អ្នកមែនឬទេ ដែលថា អ្នកខ្លាចបាត់បង់ របស់ខ្លះដែលហាក់ដូចជា សំខាន់សំរាប់អ្នក បើអ្នកមករកទ្រង់ ហើយជឿទុកចិត្ដលើទ្រង់មែនទេ? តើវាមិនពិតសំរាប់អ្នកមែនឬទេ ដែលថា អ្នកខ្លាចថា ព្រះគ្រីស្ទនឹង «យកជីវិតពីដើមឈើ» ហើយអ្នកខ្លាចថាទ្រង់នឹងដកយករបស់ខ្លះដែល សំខាន់ណាស់សំរាប់អ្នកចេញមែនទេ? ខ្ញុំបានសុំអោយលោកខាហ្គិនយកអត្ថបទមួយទៅថតចំលង ដែលត្រូវបានដាក់នៅក្នុងទស្សនាវត្ដី The Saturday Evening Post ក្នុងខែតុលា១៩២៩។ វាគឺជាការសំភាសមួយជាមួយអ្នករូបវិទ្យាដ៏ល្បី ម្នាក់ឈ្មោះថា អាលបឺត អ៊ីនស្តេន។ អ្នកសំភាសនោះបានសួរគាត់ថា «ពិតប្រាកដណាស់ គ្មានអ្នកណា ម្នាក់ដែលអាចអានពីដំណឹងល្អ ដោយមិនបានជឿពីវត្ដមានរបស់ព្រះយេស៊ូវនោះឡើយ។ បុគ្គលិក លក្ខណះរបស់ម្នាក់នោះលោតចេញដោយសារពាក្យសំដីនីមួយ។ គ្មានរឿងបុរាណណាដែលត្រូវបានបំពេញ ជាមួយជីវិតឡើយ» (The Saturday Evening Post, October 26, 1929, p. 117)។ លោក អ៊ីស្ដេន មានគំនិតដ៏ល្អណាស់មួយអំពីព្រះគ្រីស្ទ។ ប៉ុន្ដែអ្វីដែលគួរឲ្យទុកព្រួយនោះគឺថា គាត់មិនដែលបានប្រែចិត្ដទេ តើអ្វីបានបញ្ឃប់គាត់? ពិតប្រាកដណាស់វាមិនមែនជាបញ្ហារបស់អ្នកបញ្ញវន្ដទេ។ លោក អ៊ីស្ដេនគឺជាអ្នក ប្រព្រឹត្ដកំភិតម្នាក់ ហើយគាត់មិនចង់បោះបង់ចោលអំពើបាបនោះទេ វាគឺជារឿងដ៏សាមញ្ញ។ អ្នកត្រូវតែ បោះបង់ចោលរឿងនោះដើម្បីក្លាយជាគ្រីស្ទបរិស័ទ្ធដ៏ពិតប្រាកដម្នាក់។ ឥឡូវនេះ ខ្ញុំអាចក្លាយជាគ្រូខុសឆ្គង បើសិនជាខ្ញុំបានប្រាប់អ្នកថា វាមិនមែនជារឿងពិត។ បើសិន បើខ្ញុំបានប្រាប់អ្នកថា អ្នកអាចមករកព្រះគ្រីស្ទហើយមិនបាត់បង់របស់ខ្លះទេ ខ្ញុំកំពុងអធិប្បាយគោលទ្ធិខុស ឆ្គងមួយ។ ជាការពិតណាស់វាបាត់បង់របស់ខ្លះដើម្បីមករកព្រះយេស៊ូវ! វាអាចបាត់បង់ជីវិតរបស់អ្នក! តើ ព្រះគ្រីស្ទបានធ្វើវាដោយងាយស្រួលយ៉ាងម៉េចបាន? ទ្រង់បានមានបន្ទូលថា៖ « អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនិងដំណឹងល្អ នោះនឹងបានជីវិតវិញ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ»(ម៉ាកុស ៨: ៣៤-៣៧)។ នោះគឺជារឿងដ៏ងាយស្រួល មែនឬ? បើអ្នកចង់មករកព្រះគ្រីស្ទ អ្នកត្រូវតែលះកាត់ចិត្ដខ្លួនឯង អ្នកត្រូវតែ បោះបង់គំនិតផ្ទាល់ខ្លួនរបស់អ្នក គោលបំណងផ្ទាល់ខ្លួនរបស់អ្នក មហិច្ឆតាផ្ទាល់ខ្លួនរបស់អ្នក។ អ្នកត្រូវតែ យកជីវិតរបស់អ្នកដាក់លើទ្រង់ទាំងស្រុង មិនមែនគំនិតផ្ទាល់ខ្លួនរបស់អ្នក និងគោលបំណងផ្ទាល់ខ្លួនរបស់អ្នក។ អ្នក «បាត់បង់» ជីវិតរបស់អ្នក ដោយសារតែអ្នកយកជីវិតអ្នកដាក់លើទ្រង់ទាំងអស់។ វាគឺគ្រាន់តែ នៅពេលណាដែលអ្នកបាត់បង់ជីវិតរបស់អ្នក ដោយសារតែអ្នកបានថ្វាយជីវិតដល់ព្រះគ្រីស្ទ នោះជីវិតអ្នក នឹងបានសង្រ្គោះជារៀងរហូត។ ដូច្នោះ ពាក្យថា «លំពង់ទន់ខ្ចី» បង្ហាញថា ព្រះគ្រីស្ទគឺជាអ្នកផ្ដល់ជីវិតម្នាក់នៅក្នុងព្រះនេត្ររបស់ ព្រះវរបិតា។ ប៉ុន្ដែទ្រង់គឺជាអ្នកផ្ដល់ជីវិតម្នាក់នៅក្នុងភ្នែករបស់មនុស្សលោក ទោះបីជាមនុស្សភាគច្រើនបាន បដិសេធទ្រង់ក្ដី។ ពួកគេមិនចង់អោយទ្រង់យកជីវិតរបស់គេទេ! ពួកគេខ្លាចដើម្បីថ្វាយជីវិតរបស់គេទៅដល់ ទ្រង់ ហើយអនុញ្ញាតអោយទ្រង់ដឹកនាំពួកគេ។ ២. ទីពីរ ព្រះគ្រីស្ទត្រូវបានគេបដិសេធ ដោយព្រោះតែទ្រង់បានលេចមកជាមនុស្ស ដែល «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង...»(អេសាយ ៥៣:២)។ ពេលខ្ញុំជិតអស់ហើយ ដោយព្រោះតែខ្ញុំបានចំណាយពេលយូរពេកនៅចំណុចទីមួយ។ ប៉ុន្ដែយើង អាចឃើញពីរបៀបដែលព្រះគ្រីស្ទបានលេចមកដែលដូចជា «ឫសដែលពន្លកចេញពីដីហួតហែង»។ លោក យ៉ាង់បាននិយាយថា៖ ដីហួតហែង សំដៅទៅលើស្ថានភាពដ៏ទាប ហើយនឹងប្រវត្ដិនៃអ្នកបំរើ (ព្រះគ្រីស្ទ) ដែលបានលេចមក។ វាបង្ហាញពីស្ថានភាពដ៏វេទនានៅក្នុងស្ថាន ភាពដែលជីវិតរបស់អ្នកបំរើនៅរស់...ឬមួយដែលនៅក្នុងដីហួតហែងត្រូវតែ ពុះពារដើម្បីការពារជិវិត(Young, ibid., p. 342)។ ពាក្យទំនាយនេះសំដៅទៅលើភាពក្រីក្រនៅពេលដែលព្រះគ្រីស្ទបានប្រសូតមក។ ឪពុកចិញ្ចឹមគឺ គ្រាន់តែជាជាងឈើម្នាក់ប៉ុណ្ណោះ។ ម៉ារី ដែលជាម្ដាយពិតរបស់ទ្រង់គឺជាស្រី្ដព្រហ្មចារីហ៍ដ៏ក្រម្នាក់។ ទ្រង់ បានប្រសូតមកនៅក្នុងក្រោលសត្វមួយ ហើយបានធំឡើងនៅក្នុងចំណោមពួកអ្នកក្រ «ជាឫសដែលពន្លកចេញពីដីហួតហែង»។ ទ្រង់បានធ្វើការងាររបស់ទ្រង់នៅក្នុងចំណោមពួកមនុស្សក្រ ហើយមានឋានៈទាប។ សិស្សរបស់ទ្រង់មិនមែនជាអ្នកណាម្នាក់សោះ ប៉ុន្ដែជាអ្នកនេសាទមនុស្ស។ ទ្រង់បានសេ្ដចហេរ៉ូឌបដិសេធ ទ្រង់ត្រូវបានលោកពីឡាត់បដិសេធ ទ្រង់ត្រូវបានពួកសង្រ្គាជ និងពួកផារ៉ាស៊ីបដិសេធ «ដូចជាឫសដែលពន្លកចេញពីដីហួតហែង»។ ពួកគេបានវាយទ្រង់ជិតស្លាប់ ហើយបន្ទាប់មកពួកគេបានដុំដែកគោលនៅជើង ហើយនឹងដៃរបស់ទ្រង់ទៅឈើឆ្កាង។ ពួកគេបានដាក់សាសពស្លាប់ដ៏ខ្ទេចខ្ទីរបស់ទ្រង់ទៅក្នុងផ្នូរមួយ។ នៅ ពេញមួយជីវិតរបស់ទ្រង់នៅលើផែនដីនេះ ការរងទុក្ខរបស់ទ្រង់ សេចក្ដីស្លាប់របស់ទ្រង់ គឺបានរស់ «ដូចជាឫសដែលពន្លកចេញពីដីហួតហែង»។ ប៉ុន្ដែអរគុណព្រះ ទ្រង់បានរស់ពីសុគតឡើងវិញនៅថ្ងៃទីបី «ដូចជាឫសដែលពន្លកចេញពីដីហួតហែង»! ដូចជាពន្លកនៃដើមឈើដ៏ទន់មួយដែលកំពុងតែដុះចេញពី ដី បន្ទាប់មកគ្មានសង្ឃឹមសោះដោយព្រោះតែមានភ្លៀងព្យុះ ដូច្នោះព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ «ដូចជា ថ្វីដ្បិតមនុស្សភាគច្រើនមិនជឿលើទ្រង់។ ពួកគេគិតថា ទ្រង់ដូចជា «ខ្នែងជីវិតដែលទើបតែដុះ» ហើយដូចជា «សាសន៍យូដាដែលស្លាប់» ម្នាក់។ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង... »(អេសាយ ៥៣:១-២)។ ៣. ទីបី ព្រះគ្រីស្ទត្រូវបានគេបដិសេធដោយព្រោះតែទ្រង់ឥតមានទ្រង់ទ្រាយល្អ សូមក្រោកឈរឡើងហើយអានខ២ឲ្យខ្លាំង។ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ហើយដូចជា ឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿង ទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ»(អេសាយ ៥៣:២)។ អ្នកអាចអង្គុយចុះបាន។ ព្រះយេស៊ូវ «ឥតមានទ្រង់ទ្រាយល្អទេ » គ្មានទ្រង់ទ្រាយដែលពេញដោយព្រះចេស្ដា ហើយគ្មាន ភាពរុងរឿង។ លោក យ៉ាង់បាននិយាយថា «ពេលដែលយើងឃើញអ្នកបំរើ (ព្រះគ្រីស្ទ) យើងរកមិនអាច រកឃើញសណ្ឋានដ៏រុងរឿង ដែលឲ្យយើងរីករាយចិត្ដបានទេ។ ការកាត់ក្ដីរបស់យើង គឺអាស្រ័យទៅលើ ទ្រង់ទ្រាយខាងក្រៅប៉ុណ្ណោះ ហើយវាមិនមែនការត្រឹមត្រូវទេ។ វាគឺជារូបភាពដ៏គួរឲ្យទុក្ខសោកមួយ អ្នកបំរើ (ព្រះគ្រីស្ទ) គង់នៅកណ្ដាលមនុស្សរបស់ទ្រង់ ហើយនៅខាងក្រោយទ្រង់ទ្រាយរបស់ទ្រង់ ភ្នែកមនុស្សគួរ តែបានឃើញពីសិរីរុងរឿងដ៏អស្ចារ្យរបស់ទ្រង់ ប៉ុន្ដែពេលគេមើលទៅកាន់ព្រះកាយខាងក្រៅរបស់ទ្រង់ ពួក ជនជាតិអ៊ីស្រាអែលមិនបានរកឃើញអ្វីសោះ ដើម្បីអោយភ្នែកគេបានសប្បាយចិត្ដ...ទ្រង់ទ្រាយរបស់អ្នក បំរើ(ព្រះគ្រីស្ទ) គឺដូចជាបុរសនោះដែល និងដូចជាការវិនិច្ឆ័យពីការប្រមើលគិតពីអនាគតខុសមួយ ហើយ ដូចជាការវិនិច្ឆ័យដ៏ខុសទាំងស្រុងពីទ្រង់»(Young, ibid.)។ ព្រះកាយខាងក្រៅរបស់ព្រះយេស៊ូវឥតមានសណ្ឋានល្អ ឬឥតមាន ព្រះចេស្ដាឲ្យលោកីយចាប់ អារម្មណ៍នោះទេ។ ទ្រង់មិនបានអោយរបស់ដែលមនុស្សភាគច្រើនចាប់អារម្មណ៍នោះទេ។ ទ្រង់មិនបានឲ្យ មនុស្សមានភាពជោគជ័យ ឬកេរ្ដិ៍ឈ្មោះ ឬលុយ ឬការសប្បាយនៅផែនដីនោះទេ។ ប៉ុន្ដែផ្ទុយពីនោះឆ្ងាយ ណាស់។ នៅដើមកម្មវិធី លោក ផ្រូដហូមបានអានពីផ្នែអត្ថបទគម្ពីរនោះ ដែលប្រាប់យើងពីអ្វីដែលព្រះគ្រីស្ទ នឹងប្រទានឲ្យ ។ « អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនិងដំណឹងល្អ នោះនឹងបានជីវិតវិញ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ»(ម៉ាកុស ៨: ៣៤-៣៧)។ ព្រះគ្រីស្ទផ្ដល់ឲ្យអ្នកលះកាត់ចិត្ដខ្លួនឯងចោល ព្រះគ្រីស្ទផ្ដល់ឲ្យអ្នកឈប់ទីពឹងលើជីវិតផ្ទាល់ខ្លួនអ្នក និង ជោគវាសនារបស់អ្នក។ ព្រះគ្រីស្ទផ្ដល់សេចក្ដីសង្រ្គោះខាងព្រលឹវិញ្ញាណ ផ្ដល់ការលើកលែងទោសនៃអំពើ បាប ហើយទ្រង់ផ្ដល់ជីវិតអស់កល្បជានិច្ច។ ទាំងនោះគឺជារបស់ដែលគ្មានរូបរាង របស់នោះយើងមិនអាច ប៉ះបាន ហើយមនុស្សមិនអាចឃើញ ឬក៏ភ្នែកមិនអាចឃើញបាន របស់នោះគឺថាយើងក្លាយជាមនុស្សខាង វិញ្ញាណ។ ដូច្នោះព្រះគ្រីស្ទត្រូវបានគេបដិសេធដោយភ្នែកមនុស្សទាំងនោះ ដែលព្រះមិនបានបើកភ្នែកគេ ដោយព្រោះតែ « ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (កូរិនថូសទី១ ២:១៤)។ ប៉ុន្ដែខ្ញុំឆ្ងល់នៅពឹ្រកនោះ បើព្រះអាចកំពុងតែនិយាយទៅកាន់ចិត្ដអ្នក។ ខ្ញុំឆ្ងល់បើ ព្រះអាចកំពុងតែ និយាយទៅកាន់ថា «ទោះបីជាទ្រង់មិនមានសណ្ឋានដ៏ល្អ ដែលធ្វើឲ្យយើងគួររីករាយចិត្ដចំពោះទ្រង់ក៏ដោយ ដ្បិតអញកំពុងតែនាំឯងទៅរកព្រះរាជបុត្រារបស់អញ»។ តើអ្នកធ្លាប់មានអារម្មណ៏ដូចនោះនៅក្នុងចិត្ដអ្នក ទេ? តើអ្នកធ្លាប់មានអារម្មណ៍ថា លោកីយនេះមិនផ្ដល់របស់អ្វីសោះ ច្រើនជាងការសប្បាយដែលកំពុងតែ កន្លងទៅបាត់ ឬក៏ភាពជោគជ័យដែលកំពុងតែកន្លងទៅដែរឬទេ? តើអ្នកធ្លាប់បានគិតអំពីព្រលឹវិញ្ញាណ របស់អ្នកដែរឬទេ? តើអ្នកធ្លាប់បានគិតអំពីទីកន្លែងដែលអ្នកនឹងនៅអស់កល្បជានិច្ចទេ បើព្រះយេស៊ូវទ្រង់ មិនសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតរបស់ទ្រង់? តើអ្នកកំពុងតែគិតអំពីបញ្ហាទាំងនោះ ដែរឬទេ? ហើយ បើអ្នកបានគិត តើអ្នកនឹងមករកទ្រង់ដោយសេចក្ដីជំនឿដ៏សាមញ្ញដែល «ទ្រង់មិនមាន ទ្រង់ទ្រាយដ៏រុងរឿងទេ...គ្មានសណ្ឋានដែលគួរឲ្យយើងរីករាយចំពោះទ្រង់សោះ»? (អេសាយ ៥៣:២)។ តើអ្នកនឹងលុតជង្គង់នៅចំពោះមុខព្រះយេស៊ូវដែលជាអ្នកស្រុកណាសារ៉ែត ហើយជឿទុកចិត្ដលើទ្រង់ឲ្យ អស់អំពីចិត្ដរបស់អ្នកដែរឬទេ? ខ្ញុំអធិស្ឋានថា អ្នកនឹងធ្វើដូច្នោះ។ សូមក្រោកឈរឡើង លោក ហ្គីហ្វីតមកច្រៀងលេខ២ ដែលលោកបានច្រៀងមុនសេចក្ដីអធិប្បាយ នេះទៀត។ ចូរយកលោកីយចេញ ប៉ុន្ដែឲ្យខ្ញុំព្រះយេស៊ូវ សេចក្ដីអំណរទាំងអស់នៅក្នុងទ្រង់ ប្រសិនបើព្រះបាននិយាយទៅកាន់ចិត្ដរបស់អ្នក ហើយអ្នកសំរេចចិត្ដថា អ្នកនឹងចាកចេញពីការ សប្បាយនៅក្នុងលោកីយដែលកំពុងតែកន្លងបាត់នេះ ហើយបើអ្នករួចរួលដើម្បីចុះចូលជាមួយព្រះយេស៊ូវ គ្រីស្ទ ហើយអ្នកសំរេចចិត្ដរួចរាល់ដើម្បីមករកទ្រង់ដោយសេចក្ដីជំនឿ ហើយអ្នកចង់ឲ្យអំពើបាបរបស់អ្នក ត្រូវបានសំអាតដោយសារព្រះលោហិតរបស់ទ្រង់ ហើយបើអ្នកចង់និយាយជាមួយយើងអំពីរឿងនោះ តើអ្នក នឹងទៅខាងក្រោយសាលប្រជុំឥឡូវនេះឬទេ? លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើង អាចនិយាយគ្នាអំពីបញ្ហានេះកន្លែងនោះបាន។ ខ្ញុំអធិស្ឋានឲ្យ អ្នកនឹងមករកទ្រង់ ហើយបានសង្រ្គោះដោយ សារសេចក្ដីជំនឿដ៏សាមញ្ញក្នុងព្រះយេស៊ូវ។ លោក ចាន់សូមមកហើយអធិស្ឋានឲ្យពួកអ្នកដែលបាន ឆ្លើយ តប។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: ម៉ាកុស ៨:៣៤-៣៧។ |