ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការធ្វើធម្មយាត្រា(ធ្វើដំណើរ)របស់លោកយ៉ាកុបទៅកាន់ស្រុកអេស៊ីព្ទ (សេចក្ដីអធិប្បាយនៅ ទំព័រទី៧៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
កូនប្រុសរបស់ លោក យ៉ាកុបបាននាំគ្នាទៅប្រទេសអេស៊ីព្ទ ដើម្បីទិញម្ហូបអាហារ ដ្បិតមាន អំណត់យ៉ាងធំមួយនៅស្រុកកាណាន។ នៅពេលដែលពួកគេបាននៅទីនោះ គេបានរកឃើញប្អូនប្រុស យ៉ូសែបរបស់គេ ហើយបានភ្ញាក់ផ្អើលជាខ្លាំងដោយព្រោះ ឃើញយ៉ូសែបបានគ្រប់គ្រងលើប្រទេសអេស៊ីព្ទ ទាំងមូល។ ដ្បិតពួកគេបានលក់យ៉ូសែបអោយធ្វើជាទាសករ ប៉ុន្ដែ ព្រះយេហូវ៉ាបានគង់ជាមួយនឹងគាត់ ហើយព្រះទ្រង់បានលើកគាត់អោយមានអំណាចយ៉ាងអស្ចារ្យ។ ឥឡូវនេះ បងប្រុសរបស់យ៉ូសែបបានមក ផ្ទះវិញ ហើយបានប្រាប់ដល់ឪពុករបស់ពួកគេ ពីដំណឹងល្អដែលថា លោក យ៉ូសែបនៅមានជីវិតរស់នៅ នៅឡើយ។ មុនដំបូង លោក យ៉ាកុបមិនជឿកូនប្រុសរបស់គាត់ទេ ប៉ុន្ដែនៅពេលឆាប់ៗ ពួកគេបានបញ្ចុះ បញ្ចូលគាត់ថា វាគឺជាពិត ហើយ លោក យ៉ាកុបបាននិយាយថា៖ «ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណោះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់»(លោកុប្បត្ដិ ៤៥:២៨)។ នោះគឺនាំយើងទៅកាន់អត្ថបទមេរៀនរបស់យើងនៅល្ងាចនេះ។ សូមក្រោកឈរឡើង ហើយបើកទៅគម្ពីរ លោកុប្បត្ដិ ជំពូក៤៦ :១-៤។ «អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន ព្រះទ្រង់មានព្រះបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែង នៅពេលយប់ថាយ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ រួចទ្រង់មានព្រះបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង»(លោកុប្បត្ដិ ៤៦:១-៤)។ អ្នកអាចសំរួលឥរិយាបទបាន សូមទុកព្រះគម្ពីររបស់នៅបើកនៅកន្លែងនោះ។ នៅពេលដែលខ្ញុំបានចូលរួមក្នុងមហាវិទ្យាល័យដ៏ខុសឆ្គងមួយ អស់រយះពេល៤០ឆ្នាំកន្លងមក។ ហើយ ពួកគេបានប្រាប់យើងថា ខគម្ពីរទាំងនេះបានប្ដូរឈ្មោះរបស់លោក យ៉ាកុប ហើយប្ដូរឈ្មោះទៅជា អ៊ីស្រាអែលវិញ ដោយព្រោះវាត្រូវបានសរសេរឡើងដោយអ្នកនិពន្ធខុសៗគ្នា ឬក៏«អ្នកសរសេររឿង»។ អ្នកនិពន្ធ «E» បានហៅគាត់ថា «យ៉ាកុប» ប៉ុន្ដែនៅពេលក្រោយមកទៀត អ្នកសរសេររឿង “R” បានដាក់ឈ្មោះគាត់ថា «អ៊ីស្រាអែល»។ ខ្ញុំបានសួរពួកគេថា «តើអ្នកដឹងពីរឿងនោះយ៉ាងម៉េចទៅ?» ពួក គេមិនអាចឆ្លើយប្រាប់ខ្ញុំច្បាស់អំពីទ្រឹស្ដីរបស់ពួកគេទេ។ លោក ឡីអូលផូឌ អ្នកអត្ថាធិប្បាយខាងនិកាយ ឡូដឺរិន បានបដិសេធនឹងទ្រឹស្តីដ៏ខុសឆ្គងនោះ ហើយបាននិយាយថា «គ្រោងការណ៍នៃការរិះគន់ស្ទើរតែ ធ្វើអោយអ្វីមួយ អាចបញ្ជាក់បាន» (H. C. Leupold, D.D., Exposition of Genesis, Baker Book House, 1985 edition, volume II, p. 1106; comment on Genesis 46:1-4)។ លោក ឡូអូលផូឌបានបង្ហាញថា ឈ្មោះ២នោះត្រូវបានគេប្រើយ៉ាងច្បាស់ ឈ្មោះ យ៉ាកុប ជា ឈ្មោះដែលសំដៅទៅមនុស្សម្នាក់ ហើយនិងឈ្មោះអ៊ីស្រាអែលគឺសំដៅទៅលើជាតិសាសន៍នៅក្នុងអង្គជាតិ របស់គាត់។ ការនោះអាចជារឿងពិត ប៉ុន្ដែវាហាក់ដូចជាការពន្យល់របស់លោក ស្ពឺជិនគឺជាមូលហេតុដ៏ សំខាន់សំរាប់ណាស់ពីផ្លាស់ប្ដូរឈ្មោះ។ លោក ស្ពឺជិនបាននិយាយថា ឈ្មោះចាស់របស់គាត់ «យ៉ាកុប» ត្រូវបានគេប្រើនៅទីនេះ នៅពេលដែលគាត់បានរាថយ ហើយឈ្មោះថ្មីរបស់គាត់ «អ៊ីស្រាអែល» ត្រូវបាន គេប្រើ នៅពេលដែលគាត់បានរស់ឡើងវិញ ដ្បិតយើងឃើញនៅក្នុងគម្ពីរលោកុប្បត្ដិ ៤៥:២៧ និង ២៨: «នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណោះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់»(លោកុប្បត្ដិ ៤៥:២៧,២៨)។ ខ្ញុំប្រាកដ ថានោះគឺជាវិធីមួយដើម្បីពន្យល់ពីការប្ដូរឈ្មោះ។ «យ៉ាកុប»មានន័យថា «អ្នកដណ្ដើមកន្លែងដ៏មានល្បិច កល»។ «អ៊ីស្រាអែល»មានន័យថា «ស្ដេចរបស់ព្រះ»។ អ្នកជឿទាំងអស់មាននិស្ស័យចាស់មួយ ហើយក៏ មាននិស្ស័យថ្មីមួយដែរ។ នៅពេលដែលគាត់បានទទួលឥទ្ធិពលដោយសារនិស្ស័យចាស់របស់គាត់ ព្រះ ទ្រង់បានហៅគាត់ថា «យ៉ាកុប»។ ប៉ុន្ដែនៅពេលដែលគាត់បាន«មានជីវិតឡើងវិញ» គាត់បានទទួល ឥទ្ធិពលដោយនិស្ស័យថ្មីរបស់គាត់ ដូច្នោះហើយត្រូវបានហៅថា «អ៊ីស្រាអែល»។ ការពន្យល់ពីបទគម្ពីរ នោះគឺពិត ហើយវាពិតអំពីជីវិត ដ្បិតគ្រីស្ទានគ្រប់រូបសុទ្ធតែស្គាល់ពីបទពិសោធន៍។ លោក ស្ពឺជិនបាន និយាយថា «យ៉ាកុប» គឺជាឈ្មោះនិស្ស័យកំណើតរបស់គាត់ «អ៊ីស្រាអែល»គឺជាឈ្មោះនៃនិស្ស័យថ្មី និង និស្ស័យខាងព្រលឹងវិញ្ញាណរបស់គាត់»(C. H. Spurgeon, Metropolitan Tabernacle Pulpit, Number 2,116, p. 1)។ នៅក្នុងនិស្ស័យថ្មីរបស់គាត់ គាត់បានប្រុងប្រៀបខ្លួនជាស្រេចដើម្បីគោរពកោតខ្លាចព្រះ ដោយសេចក្ដីជំនឿ ហើយដើម្បីចុះទៅឯស្រុកអេស៊ីពុ្ទ និងដើម្បីទៅរកកូនប្រុសយ៉ូសែបរបស់គាត់។ ប៉ុន្ដែ និស្ស័យចាស់របស់គាត់ គាត់បានភ័យខ្លាចដើម្បីទៅ។ ថ្វីដ្បិតព្រះយេហូវ៉ាបានកំសាន្ដចិត្ដគាត់ មុនពេល គាត់បានទៅក្ដី។ ដូច្នោះ យើងនឹងឃើញសេចក្ដីជំនឿ និងការភ័យខ្លាចនៅក្នុងការធ្វើដំណើរទៅកាន់ស្រុក អេស៊ីព្ទ។ អំពីការពន្យាល់នេះ យើងនឹងរៀនអំពីអត្ថបទនៅពេលភ្លាមៗនេះ អ្វីដែលយើងរៀនោះ គឺថា យើងរៀនអំពីសេចក្ដីពិតដ៏អស្ចារ្យចំនួន២ ដើម្បីជួយយើងក្នុងការរស់នៅជារបៀបគ្រីស្ទាន។ ១. ទីមួយ យើងរៀនអំពីសេចក្ដីជំនឿរបស់លោក យ៉ាកុប។ ដ្បិតយ៉ាកុប ហើយនិងគ្រួសាររបស់គាត់បានចាប់ផ្ដើមធ្វើដំណើរទៅជួបលោក យ៉ូសែប ពួកគេ បានឈប់នៅក្នុងបៀរ-សេបានៅខណះពេលដែលពួកគេនៅក្នុងស្រុកកាណាននៅឡើយ។ ពួកគេបានឈប់ នៅ ទីនោះ នៅពេលដែលលោក យ៉ាកុបបានថ្វាយយញ្ញបូជា។ សូមក្រោកឈរឡើង ហើយអានគម្ពីរ លោកុប្បត្ដិ ជំពូក ៤៦:១ អោយខ្លាំងៗ។ «អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបា ហើយនោះ គាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន»(លោកុប្បត្ដិ ៤៦:១)។ អ្នកអាចសំរួលឥរិយាបទបាន។ លោក អ៊ារសើរ ផីងបាននិយាយថា «ដូច្នោះ រឿងមុនដំបូងដែលលោក យ៉ាកុបបានកត់ត្រាទុក បន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់គាត់ទៅកាន់ប្រទេសអេស៊ីព្ទបានចាប់ផ្ដើម នោះគឺជាការថ្វាយយញ្ញ បូជាទៅព្រះយេហូវ៉ា។ ជាច្រើនឆ្នាំមកហើយ មានសិស្សម្នាក់នៅក្នុងសាលាធ្លាប់បាន...បង្រៀនគាត់ឲ្យចាត់ ទុកព្រះជាលេខមួយ (មុនពេលដែល) គាត់ទៅជួបលោក យ៉ូសែប គាត់រង់ចាំដើម្បីថ្វាយបង្គំព្រះយេហូវ៉ា នៃឪពុករបស់គាត់ឈ្មោះអ៊ីសាក!» (Gleanings in Genesis, Moody Press, 1981 edition, p. 313)។ នៅក្នុងបទពិសោធន៍ជាកូនព្រះផ្ទាល់ខ្លួនរបស់ខ្ញុំនៅដើមដំបូង ខ្ញុំបានលឺមនុស្សជាច្រើននិយាយ ថា ពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការដែលសំខាន់ៗដូចជាការប្ដូរជាសមាជិកថ្មី របស់ពួកគេទៅក្រុមជំនុំផ្សេងៗ។ ប៉ុន្ដែខ្ញុំបានឃើញរឿងនោះកើតឡើង ម្ដងហើយម្ដងទៀត ដែលនោះជា ធម្មតាមានលទ្ធផលដ៏អាក្រក់មួយ។ នៅពេលក្រោយមកទៀត ខ្ញុំបានសំរេចចិត្ដថា ខ្ញុំនឹងមិនធ្វើការផ្លាស់ ប្ដូរភ្លាមៗទេ ហើយសំរេចចិត្ដថា ខ្ញុំនឹងចាត់ទុកព្រះជាលេខមួយនៅក្នុងការសំរេចចិត្ដដ៏សំខាន់នៅក្នុងជីវិត របស់ខ្ញុំ។ សូម្បីតែ ខ្ញុំមិនមានអារម្មណ៍ចូលចិត្ដនៅកន្លែងដែលខ្ញុំបាននៅក៏ដោយ ខ្ញុំនឹងមិនផ្លាស់ប្ដូរ លុះ ត្រាតែ គ្រូគង្វាលរបស់ខ្ញុំ ហើយសូម្បីតែ គ្រីស្ទានចាស់ៗផ្សេងទៀតនៅក្នុងក្រុមជំនុំរបស់ខ្ញុំបានផ្ដល់ដំបូ ន្មានអោយខ្ញុំផ្លាស់ប្ដូរអ្វីទាំងអស់នៅមុខខ្ញុំក៏ដោយ។ទោះបីជារឿងនេះពេលខ្លះ វាហាក់ដូចជាពិបាកណាស់ ដើម្បីធ្វើ ខ្ញុំនឹងជាមនុស្សដែលប្រុងប្រយត្នណាស់ ដើម្បីមិនធ្វើតាមអារម្មណ៍ និងសេចក្ដីប៉ងប្រាថ្នាផ្ទាល់ ខ្លួនរបស់ខ្ញុំ ប៉ុន្ដែខ្ញុំនឹងចាត់ទុកព្រះជាលេខមួយ ហើយខ្ញុំនឹងតែងតែប្រយ័ត្នជានិច្ចដើម្បីគិតពី គម្ពីរហេព្រើរ ជំពូក ១៣:១៧៖ «ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ» (ហេព្រើរ ១៣:១៧)។ និងព្រះគម្ពីរថែស្សាឡូនិចទី១ ៥:១២,១៣ «តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា និងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនិងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្តីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ»(ថែស្សាឡូនិចទី១ ៥:១២,១៣)។ ខ្ញុំតែងតែប្រឹក្សាជាមួយគ្រូគង្វាល ធីម៉ូថែ លីណរបស់ខ្ញុំជានិច្ច ហើយអ្នកផ្ដល់ដំបូន្មាន និងអ្នក ប្រៀនប្រដៅរបស់ខ្ញុំគឺជាលោក មើរហ្វី ឡាម នៅពេលដែលខ្ញុំប្រឈមមុខនឹងការសំរេចចិត្ដដ៏សំខាន់នៅ ក្នុងជីវិតខ្ញុំ។ ខ្ញុំបានសំរេចចិត្ដថា ខ្ញុំនឹងធ្វើតាមដំបូន្មានរបស់ពួកគេ សូម្បីតែ វាហាក់ដូចជាត្រឹមត្រូវចំពោះខ្ញុំ នៅពេលនោះក៏ដោយ។ ការនេះបាននាំអោយខ្ញុំធ្វើអ្វីដែលត្រឹមត្រូវម្ដង ហើយម្ដងទៀត។ព្រះគម្ពីរប្រាប់ថា៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្តីអាក្រក់ទៅ នោះនឹងបានជាសេចក្តីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ»(សុភាសិត ៣:៥-៨, ១១:៣)។ សេចក្ដីជំនឿរបស់លោក យ៉ាកុបបានដឹកនាំគាត់អោយឈប់ ហើយថ្វាយយញ្ញបូជាដល់ព្រះនៅបៀរសេបា ហើយអ្វីដែលគាត់បានធ្វើ ព្រះយេហូវ៉ាបានបង្ហាញផ្លូវអោយគាត់ឃើញច្បាស់ ដោយព្រោះតែនៅមុនដំបូង យ៉ាកុបបានគោរពកោតខ្លាចដល់ទ្រង់។ ចំឡែកមែនទែន នៅពេលដែលខ្ញុំបានកំពុងតែអានរឿងនេះ ខ្ញុំបានយកសៀវភៅតូចមួយនៅលើ តុរបស់ខ្ញុំ ដែលខ្ញុំមិនគិតថា វាមិនមានអ្វីសោះដើម្បីជួយអោយខ្ញុំរៀបចំមេរៀននេះ។ ខ្ញុំបានបើកវាទៅទំព័រ ១៧ ហើយខ្ញុំបានអាននូវដំបូន្មានរបស់គ្រូគង្វាលដ៏ចាស់ម្នាក់ នៅក្រុមជំនុំសៅស៍ថើនបាទិស្ទ ដែលត្រូវ បានសរសេរច្រើនឆ្នាំកន្លងមកហើយ មុនពេលគាត់បានស្លាប់។ លោក ហើរស្កែល ហ្វោដបាននិយាយថា៖ សុភាសិត ៣:៦ បានរៀបរាប់អំពីការនាំផ្លូវនោះ «ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង» ខ្ញុំបានដឹងថា នៅពេលដែលខ្ញុំបានធ្វើតាមភាពដឹកនាំរបស់ទ្រង់ ខ្ញុំ នឹងបានរកឃើញសេចក្ដីសុខ និងជ័យជំនះ។ ប៉ុន្ដែ នៅពេលដែលខ្ញុំបាន បដិសេធដើម្បីធ្វើតាមទ្រង់វិញ ខ្ញុំនឹងបានរកឃើញភាពទុកព្រួយ និងភាព បរាជ័យ។ ខ្ញុំនិយាយថា វាបាន «ចំឡែក» ដោយព្រោះតែខ្ញុំបានយកសៀវភៅនោះ ហើយបើកទៅទំព័រនោះ ដ្បិតខ្ញុំបានកំពុងសរសេររឿងនេះ។ ខ្ញុំមិនជាអ្នកជឿម្នាក់ដែលមានជំនឿខ្លាំង នៅក្នុងរឿងប្រភេទនោះទេ ប៉ុន្ដែខ្ញុំគិតថា ព្រះទ្រង់បាននាំទំព័រទាំងនោះមកអោយខ្ញុំ ដូច្នោះហើយ អ្នកអាចស្ដាប់លឺដំបូន្មានរបស់ លោក ហ្វោត។ រឿងដែលសំខាន់នោះគឺថា គាត់បានបង្រៀនថា ត្រូវរង់ចាំ កុំប្រញាប់ធ្វើការសំរេចចិត្ដ នៅក្នុជីវិតរបស់អ្នក។ គាត់បង្រៀនថា «ការបំភ្លឺដ៏អស្ចារ្យនឹងមកនៅក្នុងការង់ចាំ» ហើយខ្ញុំនឹងបង្រៀន បន្ថែមក្នុងការស្វែងរកប្រាជ្ញានោះតាមដំបូន្មានរបស់គ្រូគង្វាលរបស់អ្នក ហើយនិង អ្នកដឹងនាំដែលធ្លាប់ មានបទពិសោធន៍នៅក្នុងក្រុមជំនុំរបស់អ្នក។ ខ្ញុំនឹងមិនទៅរកអ្នកដឹងនាំខ្លះៗដែលនៅខាងក្រៅក្រុមជំនុំ នៅក្នុងតំបន់របស់អ្នកឡើយ។ គ្រូគង្វាលខ្លះនឹងប្រើការយល់ច្រលំរបស់អ្នក ដើម្បីព្យាយាមអូសទាញអ្នក មកក្រុមជំនុំរបស់ពួកគេ ដែលជាអ្វីមួយដែលគ្មានសីលធម៌សោះ។ ក្រៅពីនើ មានតែអ្នកដឹកនាំដែលនៅ ក្នុងក្រុមជំនុំផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ដែលដឹងពីលំអិតអំពីតំរូវការរបស់អ្នក។ លោក យ៉ាកុបបានឈប់ នៅបៀរសេបា ហើយបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ហើយរង់ចាំការនាំផ្លូវរបស់ទ្រង់។ នោះគឺជា សេចក្ដីជំនឿរបស់លោក យ៉ាកុប!។ ២. ទីពីរ យើងរៀនពីការកោតខ្លាចរបស់លោក យ៉ាកុប។ ឥឡូវនេះ យើងឃើញនូវមូលហេតុដែល លោក យ៉ាកុបបានឈប់នៅក្នុងការធ្វើធម្មយាត្រា (ការធ្វើដំណើរ) ទៅកាន់ប្រទេសអេស៊ីព្ទ។ គាត់បានស្ទាក់ស្ទើរនៅបៀរសេបា ដោយព្រោះតែគាត់បាន ខ្លាច។ នៅក្នុងខ៣ ដែលយើងបានអាននោះ ព្រះទ្រង់បានមានបន្ទូលទៅកាន់គាត់ថា «កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ»(លោកុប្បត្ដិ ៤៦:៣)។ គាត់បានឈប់ដើម្បីថ្វាយយញ្ញបូជានៅបៀរសេបា ដោយព្រោះគាត់បានភ័យខ្លាចក្នុងការចុះទៅស្រុកអេស៊ីព្ទ ហើយគាត់បានរង់ចាំព្រះយេហូវ៉ាបង្ហាញប្រាប់ គាត់យ៉ាងច្បាស់។ លោក ស្ពឺជិនបាននិយាយថា លោក យ៉ាកុបបានឈប់ ហើយបានថ្វាយយញ្ញបូជាដល់ព្រះនៅ បៀរសេបា ដើម្បីចង់សួរដល់ព្រះជាម្ចាស់ថា តើគាត់គួរតែចុះទៅក្នុងស្រុកអេស៊ីព្ទពិតមែនឬ។ ខ្ញុំដឹងថា មនុស្សដែលមានក្បាលរឹងគេមើលងាយដល់នរណាម្នាក់ ដែលស្ទាក់ស្ទើរ ហើយខ្លាចធ្វើខុស។ នោះគឺជា មូលហេតុដែលគ្រីស្ទានជាច្រើនណាស់បានជំពប់ដួលទៅក្នុងកំហុស ដែលពួកគេមិនដែលបិទបាំងជិត។ វាជាការល្អបំផុត ដើម្បីកុំអោយធ្វើដូចជាពួកគេ។ លោក ស្ពឺជិនបាននិយាយថា «ព្រះជាម្ចាស់ទ្រង់សព្វព្រះ ហឬទ័យឃើញកូនរបស់ទ្រង់ចូលចិត្ដធ្វើអ្វីដែលត្រឹមត្រូវ ដ្បិតការចូលចិត្ដធ្វើអ្វីដ៏ល្អៗនោះគឺជាចំណុចដ៏ អស្ចារ្យមួយនៅក្នុងការនាំផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ...យើងត្រូវបានប្រុងប្រយ័ត្ន យើងត្រូវបានជួយ ដើម្បី ពិចារណាអំពីបញ្ហានៅក្នុងតុល្យភាពដែលនៅក្នុងទីបរិសុទ្ធ ហើយនឹងភាពស្រុះស្រួលរបស់យើង ថែមទាំង បណ្ដាលអោយមានការសំរេចចិត្ដ ដ្បិតយើងបានជ្រើសរើសផ្លូវ ដែលល្អបំផុតសំរាប់សិរីល្អរបស់ព្រះ» (Metropolitan Tabernacle Pulpit, volume 35, sermon number 2,116, p. 639)។ ការភ័យខ្លាចរបស់យ៉ាកុបគឺជានិស្ស័យសាច់ឈាម ដោយព្រោះតែគាត់គឺជាបុរសដ៏ចាស់ម្នាក់។ មនុស្សចាស់ៗជាច្រើនមិនចូលចិត្ដធ្វើការផ្លាស់ប្ដូរ។ នោះគឺជាមូលហេតុមួយ របស់មនុស្សពេញវ័យដ្បិត ពួកគេបានធ្វើកំហុសច្រើនជាងពេលដែលពួកគេនៅក្មេង។ ហើយនោះគឺជាបញ្ហាដ៏ធំមួយសំរាប់មនុស្ស ក្មេងៗ ដើម្បីធ្វើការប្រឹក្សាពីរឿងនោះនៅក្នុងក្រុមជំនុំក្នុងតំបន់របស់ពួកគេ ដែលជាអ្នកគ្រីស្ទានដ៏ចាស់ ជាង។ អ្នកបានធ្វើកំហុសដ៏តូចមួយ នៅពេលណាដែលអ្នកប្រឹក្សាជាមួយមនុស្សដែលចាស់ជាងនៅក្នុង ក្រុមជំនុំរបស់អ្នក ហើយអ្នកយកចិត្ដទុកដាក់នឹងដំបូន្មានរបស់ពួកគេ។ ដ្បិត យ៉ាកុបបានភ័យខ្លាចទាំងមន្ទិលសង្ស័យ ដើម្បីធ្វើដំណើរទៅស្រុកអេស៊ីព្ទ ដោយព្រោះគាត់ បានចង់ចាំពីអ្វីដែល ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ដល់តារបសគាត់ លោក អាប្រ៉ាហាំ។ យ៉ាកុបបាន ចាប់ផ្ដើមគិតថា ស្រុកអេស៊ីព្ទអាចជាស្រុកដែលបណ្ដាលអោយលោក អាប្រ៉ាហាំមានបទពិសោធន៍ «ងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាច» មួយរយឆ្នាំពីមុន(លោកុប្បត្ដិ ១៥:១២)។ ដូច្នោះហើយ គាត់បានស្ទាក់ស្ទើរ ដើម្បីចុះទៅស្រុកអេស៊ីព្ទ ដោយព្រោះតែគាត់បានខ្លាចថា កូនចៅរបស់គាត់អាចនឹងត្រូវរងទុក្ខវេទនានៅ ទីនោះអស់រយះពេល៤០០ឆ្នាំដែរ។ លោក យ៉ាកុបបានភ័យខ្លាចដោយមន្ទិលសង្ស័យថា ស្រុកអេស៊ីព្ទនឹងប្រឈរមុខនឹងធ្វើអោយគ្រួសាររបស់គាត់ប្រឈរមុខនឹងសេចក្ដីល្បួងថ្មីជាច្រើន។ ដ្បិតនៅពេលណាដែល មនុស្សយកកូនៗរបស់ គេពីជនបទចូលទៅក្នុងទីក្រុងដ៏ធំ ពួកគេជាញឹកញាប់ភ័យខ្លាច ដោយព្រោះតែទីក្រុងធំគឺជាកន្លែងមួយ ដែលសំបូរទៅដោយសេចក្ដីល្បួងដ៏ធំៗ។ ថ្វីដ្បិត ខ្ញុំចាំពីអ្វីដែល បេសក្ខជន ស្ទូដបាននិយាយថា «កន្លែង ដែលសុវត្ដិភាពតែមួយគត់នោះ គឺនៅក្នុងព្រះហឬទ័យរបស់ព្រះ»។ នៅពេលណាដែល ព្រះយេហូវ៉ាបាន មានបន្ទូលទៅកាន់លោក យ៉ាកុបថា «កុំអោយខ្លាចទៅស្រុកអេស៊ីព្ទឡើយ» គាត់បានទៅទីនោះដោយ សេចក្ដីជំនឿ។ ពីព្រោះតែ ស្រុកអេស៊ីព្ទគឺជាកន្លែងដែលមានសុវត្ដិភាពតែមួយគត់ ដោយព្រោះតែវាគឺជា ព្រះហឬទ័យរបស់ព្រះចំពោះលោក យ៉ាកុប និងចំពោះគ្រួសាររបស់គា់ដើម្បីនៅទីនោះ។ ខ្ញុំចាំយ៉ាងច្បាស់ ពីពេលដែលខ្ញុំបានចាកចេញពីក្រុមជំនុំមុនដំបូងរបស់ខ្ញុំនៅក្នុងរដ្ឋ ឡូសអង់ចា ឡែស ហើយបានទៅរស់នៅក្នុងរដ្ឋសានហ្វ្រានស៊ីស្កូរ ដើម្បីទៅរៀននៅមហាវិទ្យាល័យខុសឆ្គងមួយ។ ខ្ញុំបានទៅ ទាំងភ័យខ្លាចជាខ្លាំង ដោយព្រោះតែខ្ញុំបានដឹងមុនពីរបៀបដែលមហាវិទ្យាល័យខុសឆ្គងនោះ និងមហា វិទ្យាល័យ Golden Gate Baptist Theological បានធ្វើនៅពេលនោះ។ ប៉ុន្ដែខ្ញុំមិនមានលុយ ល្មមដើម្បីទៅរៀនមហាវិទ្យាល័យដែលប្រឆាំងនឹងការផ្លាស់ប្ដូរ។ គ្រូគង្វាលរបស់ខ្ញុំបានប្រាប់ខ្ញុំ អោយទៅ ទីក្រុងសានហ្រ្វានស៊ីស្កូរ ដើម្បីរៀននៅមហាវិទ្យាល័យដ៏ខុសឆ្គងនោះ។ គាត់បានប្រាប់ខ្ញុំថា វានឹងមិនឈឺ ដល់ខ្ញុំទេ។ នៅពេលនោះ គាត់បានធ្វើត្រូវ វាស្ទើរតែបំផ្លាញដល់ខ្ញុំ ប៉ុន្ដែវាមិនបានធ្វើអោយខ្ញុំឈឺទេ។ ខ្ញុំនឹង មិនក្លាយជាគ្រូគង្វាលដូចជាខ្ញុំធ្វើសព្វថ្ងែនេះទេ ប្រសិនជាខ្ញុំមិនបានទៅរៀននៅទីនោះ។ ខ្ញុំនឹងមិនណែនាំ ពីរឿងនោះទៅអោយបុរសក្មេងៗផ្សេងខ្លះៗទៀត ដើម្បីអោយទៅរៀននៅមហាវិទ្យាល័យខុសឆ្គងមួយទេ។ ប៉ុន្ដែ វាជាកន្លែងដ៏ត្រឹមត្រូវពិតប្រាកដមួយ ដើម្បីអោយខ្ញុំទៅរៀន! ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់យ៉ាកុបថា« អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង»(លោកុប្បតិ្ដ៤៦:៤)។ នោះគឺពិត ប្រាកដណាស់ ជាអ្វីដែលព្រះបានធ្វើចំពោះខ្ញុំ។ ទ្រង់បានទៅជាមួយខ្ញុំនៅក្រុមជំនុំខុសឆ្គង ទ្រង់បានទៅ មហាវិទ្យាល័យដ៏គ្មានអ្នកណាជឿព្រះជាមួយនឹងខ្ញុំ ហើយពិតប្រាកដណាស់ ទ្រង់បាននាំខ្ញុំឡើងមកវិញ! មហាវិទ្យាល័យនោះគឺជាស្រុកអេស៊ីព្ទ ហើយជាសួនច្បារកេតសេមនីរបស់ខ្ញុំ។ ដ្បិត ព្រះជាម្ចាស់ទ្រង់បាន នាំខ្ញុំមកតាមវា ហើយបានពង្រឹងខ្ញុំអោយខ្ញុំមានបទពិសោធន៍នោះ។ មានបទចំរៀងដ៏ចាស់មួយនិយាយ ពីវាយ៉ាងល្អថា! «ព្រលឹងនោះនៅលើព្រះយេស៊ូវ វាបានផ្អែកលើទ្រង់ ដ្បិតមានការអនុវត្ដន៍មួយផ្សេងទៀតនៃអត្ថបទគម្ពីរនេះ ដែលខ្ញុំនឹងបង្រៀននៅយប់នេះ។ នឹង មានអ្នកខ្លះនឹងក្លាចដើម្បីមករកព្រះយេស៊ូវ។ អ្នកខ្លាចដើម្បីជឿទុកចិត្ដលើព្រះសង្រ្គោះ សូមឲ្យខ្ញុំនិយាយ ទៅកាន់អ្នកដោយពាក្យសំដីខ្លាំងៗបំផុត ការភ័យខ្លាចនោះគឺមកពីអារក្សសាតាំង!វាមិនមែនមកពីព្រះទេ វាគឺជាការភ័យខ្លាចមួយរបស់អារក្ស ដែលអារក្សសាតាំងបានបញ្ជូនវាមកដើម្បីទុកអ្នកឲ្យនៅ ហើយដើម្បី ឲ្យអ្នកនៅតែក្លាយជាទេសកររបស់វា! ព្រះយេហូវ៉ាបានមានបន្ទូលទៅយ៉ាកុបថា «កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទ»(លោកុប្បតិ្ដ៤៦:៤)។ កុំឲ្យខ្លាចដើម្បីចុះមកឯការប៉ះពាល់ចិត្ដនៃអំពើបាបឡើយ។ សូមឲ្យ ចិត្ដរបស់អ្នកចុះទៅកន្លែងនោះ ហើយអ្នកនឹងឃើញថា អំពើនៅក្នុងចិត្ដអ្នកគឺពិតជាការពុករលួយនៃស្រុក អេស៊ីព្ទមែន។ ហើយកុំឲ្យខ្លាដើម្បីមករកព្រះយេស៊ូវសង្រ្គោះឡើយ។ សូមចាំថា លោក យ៉ូសែបគឺជាប្រភេទ រឿងមួយ របស់ព្រះយេស៊ូវ! ព្រះនឹងនាំអ្នកមកក្នុងការប៉ះពាល់ចិត្ដពីអំពើបាប។ ព្រះទ្រង់នឹងទៅជាមួយ នឹងអ្នក ដូចជាយ៉ូសែប ហើយព្រះទ្រង់នឹងនាំអ្នកចេញពីអំពើបាប! សូមក្រោកឈរឡើង ហើយអាន ខគម្ពីរ៤ និង៤អោយខ្លាំងៗ។ «រួចទ្រង់មានព្រះបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង» (លោកុប្បតិ្ដ ៤៦:៣,៤)។ អ្នកអាចអង្គុយចុះបាន «អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង»! លោក យ៉ូសែបនឹងដាក់ដៃរបស់គាត់លើផ្នែករបស់លោកយ៉ាកុប ដើម្បីបិទភ្នែកគាត់ពេលគាត់ស្លាប់។ ប៉ុន្ដែព្រះយេស៊ូវ យ៉ូសែបរបស់យើង នឹងដាក់ព្រះហស្រ្ដរបស់ទ្រង់លើ ភ្នែករបស់អ្នក ហើយអ្នកនឹងឃើញដោយសេចក្ដីជំនឿ! «កុំឲ្យខ្លាចឲ្យសោះ» ដ្បិតព្រះយេស៊ូវនឹង សង្រ្គោះអ្នកពីអំពើបាបរបស់អ្នក! ព្រះទ្រង់កំពុងតែមានបន្ទូលទៅកាន់អ្នកនៅយប់នេះ។ «ព្រលឹងនោះនៅលើព្រះយេស៊ូវ វាបានផ្អែកលើទ្រង់ សូមមករកព្រះយេស៊ូវដោយសេចក្ដីជំនឿ គ្មានអ្វីសោះដើម្បីខ្លាច គ្មានអ្វីសោះដើម្បីខ្លាច! « ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយ ពួកយើងអធិស្ឋានអោយអ្នកថា អ្នកនឹងជឿទុកចិត្ដលើទ្រង់ឥឡូវនេះ នេះគឺយប់ដ៏សំខាន់ណស់! « អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើង មកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង»(លោកុប្បតិ្ដ៤៦:៤)។ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះរបស់អ្នក សូមទៅខាងក្រោយសាល ប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចនិយាយជាមួយអ្នកអំពីការជឿទុកចិត្ដ លើព្រះយេស៊ូវ នៅពេលខណះពេលដែលលោក ហ្រីហ្វីតច្រៀងចំរៀង «គ្រឹះមាំមួនដ៏អស្ចារ្យ»។ «ព្រលឹងនោះនៅលើព្រះយេស៊ូវ វាបានផ្អែកលើទ្រង់ លោក ចាន់ សូមមក ហើយអធិស្ឋានឲ្យពួកអ្នកដែលបានឆ្លើយតម។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L Chan៖ លោកុប្បត្ដិ ៤៥:២៥-៤៦:៤ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការធ្វើធម្មយាត្រា(ធ្វើដំណើរ)របស់លោកយ៉ាកុបទៅកាន់ស្រុកអេស៊ីព្ទ (សេចក្ដីអធិប្បាយនៅ ទំព័រទី៧៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយ Dr. R. L. Hymers, Jr. «អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន ព្រះទ្រង់មានព្រះបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែង នៅពេលយប់ថាយ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ រួចទ្រង់មានព្រះបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង»(លោកុប្បត្ដិ ៤៦:១-៤)។ (លោកុប្បតិ្ដ ៤៥:២៧, ២៨) ១. ទីមួយ យើងរៀនអំពីសេចក្ដីជំនឿរបស់លោក យ៉ាកុប។ លោកុប្បតិ្ដ ៤៦:១ ; ហេព្រើ ១៣:១៧; ២. ទីពីរ យើងរៀនពីការកោតខ្លាចរបស់លោក យ៉ាកុប។ លោកុប្បតិ្ដ ៤៦:៣; ១៥:១២; ៤៦:៤; |