ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការបដិសេធពីដំណឹង (សេចក្ដីអធិប្បាយលេខ២នៅគម្ពីរអេសាយជំពូក៥៣) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?»
|
ហោរាអេសាយកំពុងតែនិយាយអំពីដំណឹងល្អនៃព្រះគ្រីស្ទ។ កាលពីថ្ងៃអាទិត្យមុនខ្ញុំបានអធិប្បាយ ពីខគម្ពីរ៣នៅក្នុងជំពូក៥២ ដែលហោរាបានទាយទុកមុនពីការរងទុក្ខវេទនារបស់ព្រះគ្រីស្ទ ដែលរូបរាង ខាងក្រៅរបស់ទ្រង់ «ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង»(អេសាយ ៥២:១៤)។ នេះគឺជារូបភាពនៃព្រះយេស៊ូវដែលទ្រង់ត្រូវបានគេវាយ ហើយ ត្រូវបានគេឆ្កាងដោយព្រោះអំពើបាបរបស់យើង បន្ទាប់មកទ្រង់ត្រូវបានលើកឡើងពីស្លាប់ឡើងវិញ «ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើង...នៅទីខ្ពស់»(អេសាយ ៥២:១៤)។ ប៉ុន្ដែឥឡូវនេះ នៅក្នុង អត្ថបទមេរៀនរបស់យើង ហោរាបានយំសោកអំពីហេតុការណ៍ដែលថា មានមនុស្សបន្ដិចបន្ដួចទេដែលនឹង ជឿពីសេចក្ដីអធិប្បាយពីដំណឹងល្អនោះ។ លោក អេវឺន ជេ យ៉ាង់ដែលជាអ្នកប្រាជ្ញខាងឯព្រះគម្ពីរសញ្ញាចាស់ម្នាក់ ហើយគាត់ជាមិត្ដរួមថ្នាក់ របស់គ្រូគង្វាលមុនរបស់ខ្ញុំ លោក ធីម៉ូថេ លីន។ ការពន្យល់បង្ហាញពីអត្ថបទមេរៀនរបស់យើង៖ « តើមានអ្នកណា បានជឿដំណឹង? ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ» លោក យ៉ាង់បានមានប្រសាសន៍ថា «កន្លែងនេះមានសញ្ញាឩទានច្រើនជាងសញ្ញាសួរ។ វាមិនទាមទារចំលើយបដិសេធមួយទេ ប៉ុន្ដែវាត្រូវបានគេរៀបចំធម្មតា ដើម្បីហៅពីចំនួនមនុស្សដ៏តូច ដែលជាអ្នកជឿពិត ប្រាកដនៅលើពិភពលោក...ហោរាគឺតំណាងពីមនុស្សរបស់គាត់ ដ្បិតគាត់កំពុងនិយាយប្រាប់ ហើយកំពុង សំដែងប្រាប់ពីភាពស្រងាកចិត្ដជាខ្លាំង ដោយព្រោះតែមានមនុស្សបន្ដិចបន្ដួចទេបានជឿ» (Edward J. Young, Ph.D., The Book of Isaiah, William B. Eerdmans Publishing Company, 1972, volume 3, p. 240)។ « តើមានអ្នកណា បានជឿដំណឹង? ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» ពាក្យថា «ដំណឹង» មានន័យថា «ការប្រកាសពីមេរៀន»។ លោក លូសើរបានបកប្រែវាជា «សេចក្ដីអធិប្បាយរបស់យើង»(Young, ibid.)។ «តើអ្នកណាដែលបានជឿដល់ការអធិប្បាយរបស់យើង ?» ភាពស្រដៀងគ្នានៃការសំដែងចេញនៅក្នុងអត្ថបទគឺថា «ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» «ព្រះពាហុរបស់ព្រះអម្ចាស់» គឺជាការសំដែងបង្ហាញមួយ ដែលសំដៅទៅលើ កំលាំងរបស់ព្រះអម្ចាស់។ តើអ្នកណាដែលបានជឿលើការបង្រៀនរបស់យើង? «ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» តើអ្នកដែលណាដែលព្រះចេស្ដារបស់ព្រះគ្រីស្ទកំពុងតែ សង្រ្គោះគេ ហើយសំដែងចេញអោយគេឃើញ? «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ ខគម្ពីរនេះបង្ហាញថា លើកដំបូងអ្នកត្រូវតែជឿលើការបង្រៀនពីដំណឹងល្អ ហើយបន្ទាប់មកអ្នក ត្រូវបានប្រែចិត្ដជឿដោយសារអំណាចព្រះចេស្ដារបស់ព្រះវរបិតាក្នុងព្រះគ្រីស្ទ។ ដ្បិតសំនួរដ៏ពិតរបស់ហោរា បានបង្ហាញថា មានមនុស្សតិចតួចណាស់ ដែលនឹងជឿ ហើយនឹងប្រែចិត្ដ។ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ ១. ទីមួយ មានមនុស្សតិចតួចទេដែលបានជឿ ហើយបានប្រែចិត្ដនៅសម័យកាល ដែលព្រះគ្រីស្ទបានបំពេញព័ន្ធកិច្ចនៅលើផែនដីនេះ។ ព្រះយេស៊ូវបានយាងទៅកាន់ផ្នូររបស់ឡាសារ។ បុរសម្នាក់នេះបានស្លាប់អស់រយះពេល៤ថ្ងៃមក ហើយ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា « ចូរយកថ្មចេញ»(យ៉ូហាន ១១:៣៩)។ បងស្រីរបស់ឡាសារចង់បញ្ឃប់ទ្រង់។ នាងបាននិយាយថា «ព្រះអម្ចាស់អើយ មកដល់ពេលនេះ គាត់បាន ស្លាប់៤ថ្ងៃហើយ ដូច្នោះសពគាត់បានស្អុយហើយ»(ibid.)។ ប៉ុន្ដែពួកគេបានស្ដាប់បង្គាប់ព្រះយេស៊ូវ ហើយ យកថ្មចេញពីមាត់ផ្នូរ។ បន្ទាប់មក ព្រះយេស៊ូវទ្រង់ «កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ» (យ៉ូហាន ១១:៤៣-៤៤)។ «នោះពួកសង្គ្រាជ និងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់»(យ៉ូហាន ១១:៤៧)។ ពួកគេបានឃើញព្រះយេស៊ូវធ្វើទីសំគាល់ច្រើនណាស់ ដូច្នោះហើយ ពួកគេខ្លាចថា មនុស្សធម្មតា ទាំងអស់នឹងដើរតាមទ្រង់ជំនួសពួកគេ។ « ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ» ពួកសង្រ្គាជ និងពួកផារិស៊ីបានចាប់ផ្ដើមប្រជុំគ្នាដើម្បីរកមធ្យោបាយ ដើម្បីលុបបំបាត់ព្រះយេស៊ូវ «សំឡាប់ ទ្រង់ចេញ» សាវ័កយ៉ូហានបានប្រាប់ថា៖ « លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» (យ៉ូហាន ១២:៣៧-៣៨)។ ពួកគេបានការអស្ចារ្យដែលទ្រង់បានធ្វើអោយមាននំប៉ុង៥ពាន់។ ពួកគេបានឃើញទ្រង់ប្រោសឲ្យ អ្នកកើតឃ្លង់ជាច្រើននាក់ ហើយទ្រង់បានប្រោសមនុស្សខ្វះអោយជាជាច្រើននាក់។ ពួកគេបានឃើញទ្រង់ បណ្ដេញអារក្សចេញ ហើយគេបានឃើញទ្រង់លើកមនុស្សខ្វិនអោយមានកំលាំងខ្លាំងវិញ។ ពួកគេបាន ឃើញទ្រង់ប្រោសកូនប្រុសរបស់មេម៉ាយម្នាក់អោយរួចពីស្លាប់ឡើងវិញ។ ពួកគេមិនគ្រាន់តែបានឃើញទ្រង់ ធ្វើអោយទឹកក្លាយជាស្រាទំពាំងបាយជូរ ប៉ុន្ដែពួកគេបានស្ដាប់ «ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា»(ម៉ាថាយ ៩:៣៥)។ បន្ទាប់មក នៅពេលដែលទ្រង់បានលើកឡាសារពីស្លាប់ឡើងវិញ «ពួកគេបានពិគ្រោះគ្នាដើម្បីចង់សំឡាប់ ទ្រង់ចេញ»(យ៉ូហាន ១១:៥៣)។ « លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» (យ៉ូហាន ១២:៣៧-៣៨)។ បាទ មានមនុស្សតិចតួចណាស់ដែលបានជឿ ហើយត្រូវបានប្រែចិត្ដនៅពេលដែលទ្រង់បានបំពេញព័ន្ធក័ច្ចនៅលើផែនដីនេះ។ ២. ទីពីរ មានមនុស្សតិចតួចទេដែលបានជឿ ហើយបានប្រែចិត្ដនៅសម័យកាលរបស់ ពួកសាវ័ក។ សូមបើកទៅគម្ពីររ៉ូម ១០:១១-១៦ សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរដ៏អស្ចារ្យនោះ។ « ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ ពីព្រោះគម្ពីរថា «អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្តីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្តីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្តី ដែលយើងខ្ញុំប្រាប់» (រ៉ូម ១០:១១-១៦)។ អ្នកអាចអង្គុយចុះបាន។ សូមកត់សំគាល់នូវអត្ថបទគម្ពីរដែលប្រាប់យើង នៅក្នុងខ១២ « ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះ អម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែល អំពាវនាវរកទ្រង់» (រ៉ូម ១០:១២)។ គម្ពីរនេះត្រូវបានសរសេរឡើង ដោយសាវ័កប៉ុលដែលតិចជា៣០ឆ្នាំ បន្ទាប់ពីពេលដែលព្រះយេស៊ូវបាន ហោះឡើងទៅស្ថានសួគ៌វិញ។ ដូច្នោះ សាវ័កប៉ុលបាននិពន្ធកណ្ឌគម្ពីររ៉ូមនៅក្រោយកណ្ឌគម្ពីរកិច្ចការ។ គាត់ បាននិយាយទៅកាន់សាសន៍យូដា និងសាសន៍ដទៃទាំងពីរ ចំណែកឯព្រះយេស៊ូវបានមានបន្ទូលស្ទើរតែ អំពីពួកសាសន៍យូដា។ លោក ប៉ុលបាននិយាយថា «សាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ» មនុស្សទាំងអស់ត្រូវការព្រះគ្រីស្ទ!។ ដ្បិត អ្នកស្ដាប់មិនមែនជាសាសន៍យូដាទេ សាវ័កប៉ុលបាននិយាយរឿងដដែលថា ព្រះយេស៊ូវ បានមានបន្ទូលថា ហើយបានដងស្រង់ពីគម្ពីរអេសាយ ជំពូក ៥៣:១ ការយំសោកពីហេតុការណ៍នោះ គឺថា មានតែសាសន៍ដទៃមួយចំនួនតូចប៉ុណ្ណោះដែលបានជឿ ហើយការដកស្រង់ពីគម្ពីរអេសាយ ៥៣:១ បង្ហាញ ថា ហោរាបាននិយាយថា សាសន៍ដទៃភាគច្រើនបានជឿដល់ដំណឹងល្អជាលជាងសាសន៍យូដា។ លោក ប៉ុលបានដកស្រង់ពីការត្អូញត្អែររបស់គម្ពីរអេសាយ ដើម្បីបង្ហាញពីរឿងនេះ។ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ សាសន៍ដទៃបានទទួលយកដំណឹងល្អច្រើនជាងសាសន៍យូដា។ សូម្បីតែមានសាសន៍យូដាមួយ ចំនួនតូចប៉ុណ្ណោះដែលបានជឿលើព្រះយេស៊ូវ នៅអំឡុងពេលសាវ័កប៉ុល និងសាវ័កផ្សេងៗទៀតក៏ដោយ។ មាននូវការរស់ឡើងវិញដ៏អស្ចារ្យនៅក្នុងពេលរបស់ពួកសាវក័ក ដូចជាយើងបានឃើញនៅក្នុងគម្ពីរកិច្ចការ។ ទោះបីជាការរស់ឡើងវិញដ៏មានព្រះចេស្ដាទាំងនោះបាននាំពួកសាសន៍ដទៃមួយចំនួនតូច ដើម្បីទទួលបាន សេចក្ដីសង្រ្គោះក្នុងព្រះគ្រីស្ទក្ដី។ ការផ្សាយដំណឹងល្អបានពិបាកណាស់ សូម្បីតែក្នុងចំណោមសាសន៍រ៉ូម ក៏ដោយ! ព្រះគ្រីស្ទ និងពួកសាវ័កបានឃើញនូវមនុស្សតិចតួចប៉ុណ្ណោះដែលបានប្រែចិត្ដ។ ដូច្នោះ អ្នក គ្រីស្ទានជាច្រើននៅសតវត្សទី១បានស្ថិតនៅក្នុងការសំរេចចិត្ដធ្វើជាមនុស្សមិនពេញអាយុ ហើយជាមនុស្ស មិនពេញអាយុដែលត្រូវបានគេបៀតបៀននៅពេលនោះ! ហេតុដូច្នោះហើយ លោក យ៉ូហាន និងលោក ប៉ុលបានដកស្រង់អត្ថបទគម្ពីររបស់យើង ដើម្បីពន្យល់ពីការតស៊ូវនៃមនុស្សភាគច្រើន ដើម្បីដំណឹងល្អ ដើម្បី ពន្យល់ពីមូលហេតុដែលភាគច្រើននៃពួកអ្នកទាំងនោះ ដែលបានលឺការអធិប្បាយរបស់ពួក ហើយនៅតែ មិនប្រែចិត្ដជឿ។ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ ហើយរឿងនេះបានកើតឡើងជាពិតប្រាកដនៅសម័យកាលនៃប្រវត្ដិរបស់អ្នកគ្រីស្ទាន។ នៅគ្រប់ពេលវេលា តែងតែមានមនុស្សដែលមិនពេញអាយុមួយចំនួនតូចប៉ុណ្ណោះ ដែលបានជឿលើដំណឹងល្អ ហើយបានប្រែ ចិត្ដពិតប្រាកដ។ ហើយនោះគឺជារឿងពិតនៅលើពិភពលោកសព្វថ្ងៃនេះ។ គ្មានអ្វីអាចផ្លាស់ប្ដូរបាន។ ដែល នាំយើងទៅកាន់ចំណុចចុងក្រោយរបស់យើង។ ៣. ទីបី មានមនុស្សតិចតួចណាស់ដែលជឿ ហើយបានប្រែចិត្ដសព្វថ្ងៃនេះ។ នៅក្នុងពេលផ្ទាល់ខ្លួណរបស់យើង យើងត្រូវបានប្រឈមមុខជាញឹកញាប់ជាមួយភាពយំសោក របស់លោកអេសាយ នៅក្នុងសំនួរដ៏កំសត់នោះ៖ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ គួរឲ្យស្ដាយណាស់ យើងត្រូវតែនិយាយថា មានមនុស្សតិចតួចណាស់សព្វថ្ងៃនេះដែលជឿលើការអធិប្បាយ ពីដំណឹងល្អ ហើយមនុស្សតិចតួចណាស់ដែលបានសង្រ្គោះដោយសារព្រះចេស្ដារបស់ព្រះគ្រីស្ទ។ សូម្បីតែ សាច់ញ្ញាត្ដិជាទីស្រឡាញ់បំផុតរបស់យើងក៏ដោយក៏បដិសេធព្រះគ្រីស្ទដែរ។ ហើយភាគច្រើននៃអ្នកដឹងថា មានតិចតួចប៉ុណ្ណោះក្នុងអ្នកទាំងនោះ ដែលយើងយកមកក្រុមជំនុំ ដើម្បីស្ដាប់ការអធិប្បាយ ហើយបាន ប្រែ ចិត្ដ។ ខ្ញុំនឹងធ្វើការពន្យល់ចំនួន៣ពីរឿងនោះ៖ (១) ទីមួយ តើកន្លែងណាដែលព្រះគម្ពីរប្រាប់យើងថា មនុស្សភាគច្រើននឹងត្រូវបានសង្រ្គោះ? « ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ» (ម៉ាថាយ ៧:១៣-១៤)។ មនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ! យើងត្រូវតែទុករឿងនោះនៅក្នុងគំនិត បន្ទាប់មក រឿងទីពីរ ខ្ញុំនឹងនិយាយដូចនេះ។ (២) អ្វីដែលជំរុញយើងអោយផ្សាយដំណឹងល្អមិនមែនសំខាន់ថា តើមានមនុស្ស ច្រើនទេដែលនឹងប្រែចិត្ដ។ សូម្បីតែការឆ្លើយតបគឺច្រើន ឬក៏តិចក៏ដោយ ភ្នែក របស់យើងមិនត្រូវមើលទៅចំនួនមនុស្សច្រើនដែលប្រែចិត្ដនោះទេ។ អ្វីដែល ជំរុញយើងគឺសំដៅទៅលើ ការស្ដាប់បង្គាប់ព្រះ។ ភ្នែករបស់យើងត្រូវទុកវានៅ លើព្រះ ហើយត្រូវតែស្ដាប់បង្គាប់ទ្រង់ នៅពេលដែលយើងចេញទៅផ្សាយ ដំណឹងល្អ ដ្បិតភ្នែករបស់យើងត្រូវតែទុកវាលើព្រះ ហើយត្រូវតែស្ដាប់បង្គាប់ « ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ» (ម៉ាកុស ១៦:១៥)។ នោះជាអ្វីដែលព្រះគ្រីស្ទបានមានបន្ទូលឲ្យធ្វើ ហើយយើងត្រូវតែធ្វើវា សូម្បីតែ មនុស្សស្ដាប់ ឬក៏មិនស្ដាប់ក៏ដោយ សូម្បីតែពួកគេប្រែចិត្ដ ឬមិនប្រែចិត្ដក៏ដោយ យើងត្រូវតែផ្សាយដំណឹងល្អ ដោយព្រោះតែព្រះគ្រីស្ទមានបន្ទូលប្រាប់យើងឲ្យ ធ្វើវា! ភាពជោគជ័យរបស់យើងមិនអាស្រ័យទៅលើការឆ្លើយតបរបស់មនុស្ស ឡើយ! ទេ! ភាពជោគជ័យរបស់យើងអាស្រ័យទៅលើការស្ដាប់បង្គាប់ព្រះ គ្រីស្ទ។ ដូច្នោះយើងនឹងចេញទៅផ្សាយដំណឹងល្អ សូម្បីតែពួកជឿដំណឹងល្អ ឬមិនជឿក៏ដោយ! ហើយ បន្ទាប់មក មានរឿងទី៣ដែលបន្ដពីរឿងនេះ។ (៣) តើអ្នកជឿលើព្រះគ្រីស្ទឬទេ? តើអ្នកបានប្រែចិត្ដទៅរកព្រះគ្រីស្ទឬទេ? តើ អ្នកនឹងមករកព្រះគ្រីស្ទដោយសេចក្ដីជំនឿទេ? សូម្បីតែគ្មានអ្នកណាម្នាក់ទេ នៅក្នុងគ្រួសាររបស់អ្នក ឬក៏គ្មានមិត្ដសំឡាញ់របស់អ្នកម្នាក់សោះដែលបានប្រែ ចិត្ដជឿលើព្រះគ្រីស្ទ តើអ្នកនឹងស្វែងរកព្រះគ្រីស្ទទេ? តើអ្នកនឹងមករកទ្រង់ទេ ? សូមចាំពីរឿងនោះ ដែលព្រះគ្រីស្ទមានបន្ទូលប្រាប់៖ «អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ» (ម៉ាកុស ១៦:១៦)។ តើអ្នកនឹងមករកព្រះយេស៊ូវ ហើយប្រែចិត្ដ បន្ទាប់មកទទួលពិធីជ្រមុជទឹកទេ? ឬក៏ តើអ្នកនឹងក្លាយជាវ៉ូងមនុស្សដ៏ធំនោះ ដែលបដិសេធព្រះអង្គសង្រ្គោះ ហើយនឹងត្រូវវិនាសនៅក្នុងអណ្ដាតភ្លើងនៃឋាននរកអស់កល្បជានិច្ចឬទេ? «អ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ» (ម៉ាកុស ១៦:១៦)។ សេចក្ដីអធិប្បាយរបស់ខ្ញុំគឺថា អ្នកនឹងមិនធ្វើដូចជាវ៉ូងមនុស្ស ដែលវិនាសនៅក្នុងឋាននរក ប៉ុន្ដែ អ្នកនឹងចូលរួមជាមួយើងនៅក្រុមជំនុំក្នុងតំបន់នេះ។ ចេញពីលោកីយ! ហើយមករកព្រះយេស៊ូវដោយសេច ក្ដីជំនឿ! ចូលមកក្នុងក្រុមជំនុំក្នុងតំបន់នេះ។ ហើយនឹងបានសង្រ្គោះគ្រប់ពេលវេលាទាំងអស់ ហើយអស់ កល្បជានិច្ច ដោយសារតែព្រះលោហិតដ៏សុចរិតរបស់ព្រះយេស៊ូវ។ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥៣:១)។ តើអ្នកអាចជាម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលបានជឿ ហើយប្រែចិត្ដទេ! តើអ្នកជាម្នាក់ ក្នុងចំណោមមនុស្សដ៏តិចណាស់ ដែលបានជឿដំណឹងល្អ នៅពេលដំណឹងល្អបានអធិប្បាយទេ។ តើអ្នក អាចនិយាយថា «បាទ ព្រះយេស៊ូវបានសុគត់ដើម្បីសងថ្លៃលោះបានរបស់ខ្ញុំបានឬទេ។ បាទ ទ្រង់បានរស់ ពីសុគត់ឡើងវិញ។ បាទ ខ្ញុំមករកទ្រង់ដោយសេចក្ដីជំនឿ»។ តើអ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ដ៏តិចណាស់ ដែលព្រះពាហុតនៃព្រះយេហូវ៉ាបានសំដែងចេញអោយឃើញទេ ដ្បិតអ្នកនឹងបានសង្រ្គោះ ដោយសារការជឿទុកចិត្ដលើព្រះយេស៊ូវ «កូនចៀមនៃព្រះ» ដែលបានដោះបាបលោកីយទាំងអស់» (យ៉ូហាន ១:២៩)។ តើអ្នកជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ ដែលមករកព្រះយេស៊ូវ ហើយត្រូវបានលាង សំអាតអំពើបាបរបស់អ្នកអោយស្អាត ដោយសារព្រះលោហិតដ៏មានតំលៃរបស់ទ្រង់ទេ។ តើព្រះអាចផ្ដល់ ព្រះគុណអោយអ្នក ដើម្បីជឿលើដំណឹងរបស់យើង ហើយផ្ដល់បទពិសោធន៍ពីសេចក្ដីសង្រ្គោះពីអំពើបាប តាមរយះព្រះអម្ចាស់យេស៊ូវគ្រីស្ទទេ! អាម៉ែន! សូមក្រោកឈរឡើង ហើយច្រៀង «ខ្ញុំនឹងមក ព្រះអម្ចាស់! នៅលេខ៧នៅលើក្រដាសចំរៀង។ ពេលខ្ញុំលឺសំលេងទ្រង់ហៅខ្ញុំ ខ្ញុំនឹងទៅឯទ្រង់ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីការសំអាតអំពើបាបដោយសារព្រះយេស៊ូវ សូមទៅខាង ក្រោយសាលប្រជុំឥឡូវនេះភ្លាម។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើងអាចនិយាយ ជាមួយនឹងអ្នកបាន។ លោក ចាន់ សូមមក ហើយអធិប្បាយសំរាប់ពួកអ្នកដែលបានឆ្លើយតបទាំងនោះ។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: អេសាយ ៥២:១៣-៥៣:១។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការបដិសេធពីដំណឹង (សេចក្ដីអធិប្បាយលេខ២នៅគម្ពីរអេសាយជំពូក៥៣) ដោយ Dr. R. L. Hymers, Jr. «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ?» (អេសាយ ៥២:១៤, ១៣) ១. ទីមួយ មានមនុស្សតិចតួចទេដែលបានជឿ ហើយបានប្រែចិត្ដនៅសម័យកាល
២. ទីពីរ មានមនុស្សតិចតួចទេដែលបានជឿ ហើយបានប្រែចិត្ដនៅសម័យកាលរបស់ពួកសាវ័ក។ ៣. ទីបី មានមនុស្សតិចតួចណាស់ដែលជឿ ហើយបានប្រែចិត្ដសព្វថ្ងៃនេះ។ |