ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការរងទុក្ខវេទនា និងជ័យជំនះរបស់អ្នកបំរើព្រះ (សេចក្ដីអធិប្បាយលេខ១នៅគម្ពីរអេសាយជំពូក៥៣) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស « មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់ មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំង កាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង) នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ»(អេសាយ ៥២:១៣-១៥)។ |
សូមបើកព្រះគម្ពីររបស់អ្នកទុកនៅអត្ថបទនេះ។ ខគម្ពីរទាំងនេះគួរតែរាប់បញ្ជូលជាមួយជំពូក៥៣ ជាជាងជំពូក៥២ ដោយយោងទៅតាម លោក យ៉ូហាន ជីល ដោយសារតែ «តួលេខដ៏ធំធេង» របស់អ្នក អត្ថាធិប្បាយសម័យសព្វថ្ងៃនេះ (Frank E. Gaebelein, D.D., The Expositor’s Bible Commentary, Regency Reference Library, 1986, volume 6, p. 300)។ អត្ថបទគម្ពីរទាំងមូលពីខ១៣រហូតទៅដល់ជំពូក៥៣ខ១២ សំដៅទៅលើ «ការរងទុក្ខរបស់អ្នក បំរើ» របស់ព្រះយេហូវ៉ា។ លោក ម៉ាថាយ ហែនរីបានមានប្រសាសន៍ថា៖ ពាក្យទំនាយ ដែលចាប់ផ្ដើមនៅកន្លែងនេះ ហើយត្រូវបានបន្ដរហូតដល់ចប់ ជំពូកបន្ទាប់មួយទៀត បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ ដែលសាសន៍យូដាបុរាណបានយល់ដឹងអំពីព្រះមេស្ស៊ី ថ្វីដ្បិតគ្រូរបស់គេ សព្វថ្ងៃនេះបានធ្វើអោយគេមានការឈឺចាប់យ៉ាងធំ ដោយព្រោះតែគ្រូរបស់ គេនាំផ្លូវទៅអាក្រក់... ប៉ុន្ដែភីលីព ដែលជាអ្នកកំររៀវពីអត្ថបទនេះបាន បា្រប់ លោក ថាហ្គាម ដែលជាសាសន៍យូដាពីបុរាណបាននិយាយថា វាសំដៅទៅលើព្រះមេមេស្ស៊ី ដូចជាគ្រូរបស់ សាសន៍យូដាបានបង្រៀនពីបុរាណកាលមកហើយ លោក Aben Ezra and Alshech (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume I, p. 309)។ អ្នកអត្ថាធិប្បាយដែលជាកូនព្រះប្រវត្ដិសាស្រ្ដទាំងស្រុងបានឃើញថា អត្ថបទគម្ពីរនេះគឺជា ពាក្យ ទំនាយពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ។ លោក ស្ពឺជិនបានមានប្រសាសន៍ថា៖ តើពួកគេអាចនិយាយអញ្ចឹងក្រៅពីរឿងនេះបានទេ? តើគេអាចនិយាយអំពី អ្នក ណាផ្សេងទៀត ដែលហោរាពួកបានសំដៅទៅលើបានទេ? បើបុរសនៅ ស្រុកណាសារ៉េត មិនមែនជាព្រះរាជបុត្រានៃព្រះទេ ច្បាស់ជាខគម្ពីរទាំងបី នេះខុសហើយ ពួកគេនៅក្នុងទីងងឹត ដូចជាពាក្យកណ្ដាលអាធ្រាត្រ។ យើង មិនស្ទាក់ស្ទើរនៅពេលនេះ ដើម្បីបង្រៀនអំពីព្រះបន្ទូលរបស់ ព្រះអម្ចាស់ យេស៊ូវគ្រីស្ទទាំងអស់ឡើយ (C. H. Spurgeon, “The Sure Triumph of the Crucified One,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971 reprint, volume XXI, p. 241)។ ដ្បិត លោក ម៉ាថាយ ហែនរីបានបង្ហាញរួចហើយថា លោក ភីលីពដែលជាអ្នកផ្សាយដំណឹងល្អ បាននិយាយថា អត្ថបទគម្ពីរនេះបានទាយអំពីការរងទុក្ខរបស់ព្រះគ្រីស្ទ។ « អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ» (កិច្ចការ ៨: ៣៤-៣៥)។ យើងមិនអាចពន្យល់ល្អជាងលោក ថាហ្គាមឡើយ ហើយយើងក៏មិនអាចពន្យល់ល្អជាងគ្រូរបស់ ពួកសាសន៍យូដាផងដែរ ថែមទាំងមិនអាចពន្យល់ល្អជាងលោក ភីលីពដែលជាគ្រូផ្សាយដំណឹងល្អដែរ និង មិនអាចពន្យល់ល្អជាងអ្នកអត្ថាធិប្បាយដែលជាកូនព្រះជាច្រើននៅសម័យមុនដែរ។ គ្រប់ព្រះបន្ទូលនិមួយៗ នៃអត្ថបទរបស់យើងគឺជាពាក្យទំនាយអំពីព្រះមេស្ស៊ី ដែលជាព្រះអម្ចាស់យេស៊ូវគ្រីស្ទនេះហើយ។ ១. ទីមួយ យើងឃើញពីការបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ចំពោះព្រះវរបិតា។ វាគឺជាព្រះវរបិតាដែលមានព្រះបន្ទូលនូវពាក្យនៅក្នុងខ១៣នេះ « មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់» (អេសាយ ៥៣:៣)។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់យើងឲ្យទៅកាន់ «អ្នកបំរើ» របស់ទ្រង់។ នៅពេលដែលព្រះយេស៊ូវបាន យាងចុះមកផែនដី ទ្រង់បាន៖ « បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំង ប្រសូតមកមានរូបជាមនុស្សផង»(ភេលីព ២:៧)។ ដ្បិតអ្នកបំរើរបស់ព្រះវរបិតាបានយាងចុះមកផែនដី ព្រះគ្រីស្ទបានប្រព្រឹត្តដោយប្រយ័ត្នប្រយែង ហើយទ្រង់ បានប្រព្រឹត្ដដោយប្រាជ្ញា។ គ្រប់ទាំងអស់នោះ ដែលព្រះយេស៊ូវទ្រង់បានមានបន្ទូល នោះទ្រង់បានធ្វើព័ន្ធ កិច្ចរបស់ទ្រង់នៅលើផែនដីនេះ ហើយកិច្ចការរបស់ទ្រង់ទាំងអស់ ត្រូវបានសំរេចដោយប្រាជ្ញាដ៏អស្ចារ្យ។ ដ្បិតទ្រង់ជាក្មេងប្រុសតូចម្នាក់នៅក្នុងព្រះវិហារ ហើយបានធ្វើអោយពួកគ្រូខាងសាសន៍យូដាឆ្ងល់ជាខ្លាំងពី ប្រាជ្ញារបស់ទ្រង់។ នៅពេលក្រោយមកទៀត ពួកផារ៉ាស្ស៊ី និងពួកស៊ីឌូស៊ីមិនអាចឆ្លើយតបទៅទ្រង់បានទេ ហើយថែមទាំងលោកពីឡាត់ អ្នកចៅហ្វាយខេត្ដរ៉ូមបានត្រូវបិទមាត់ នៅពេលដែលទ្រង់បានមានបន្ទូល។ បន្ទាប់មកអត្ថបទគម្ពីររបស់យើងប្រាប់អំពីអ្នកបំរើរបស់ព្រះយេហូវ៉ាថា៖ ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់» (អេសាយ ៥៣:៣)។ ពាក្យនៅក្នុងភាសាអង់គ្លេសនៅសព្វថ្ងៃនេះអាចប្រែបានថា «លើក» «លើកឡើង» និង» «ដំកើងឡើងខ្ពស់ ណាស់»។ លោក អ៊ីវើដ យ៉ាង់ បានពន្យល់បង្ហាញថា «វាមិនអាចទៅរួចនោះទេ បើនៅពេលដែលយើងអាន « ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង»(ភីលីព ២:៩)។ « ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ... នោះទ្រង់បានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់»(កិច្ចការ ២:៣២-៣៣)។ « មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់» (អេសាយ ៥២:១៣)។ ដំកើងឡើង «លើកឡើង» លើកឡើងឲ្យ «លើកដំកើងឡើង»។ ខ្ពស់ណាស់ «ដំកើងឡើងខ្ពស់ណាស់»។ ទាំងនេះគឺជាពាក្យ ដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការលើកឡើងរបស់ព្រះគ្រីស្ទ។ ទ្រង់រស់ពីសុគត់ឡើង វិញ! ទ្រង់ត្រូវបានព្រះវរបិតាលើកឡើងទៅស្ថានសួគ៌នៅការហោះឡើងរបស់ទ្រង់! ឥឡូវនេះទ្រង់កំពុង អង្គុយនៅព្រះហស្ដស្ដាំនៃព្រះវរបិតា! ដំកើងឡើង «លើកឡើង» លើកឡើងឲ្យ «លើកដំកើងឡើង»។ ខ្ពស់ ណាស់ សូម្បីតែនៅខាងស្ដាំដៃនៃព្រះវរបិតានៅស្ថានសួគ៌! អាម៉ែន! ទ្រង់ត្រូវបានលើកឡើង ពេលទ្រង់សុគត់ « មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើង ព្រះយេស៊ូវគឺជាអ្នកបំរើរបស់ព្រះវរបិតា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយព្រះវរបិតាបានប្រោសទ្រង់ឲ្យ រស់ពីសុគត់ឡើងវិញ ហើយបានហោះឡើងទៅស្ថានសួគ៌ ទ្រង់បានគង់នៅព្រះហស្ដស្ដាំនៃព្រះវរបិតា! ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ! ២. ទីពីរ យើងឃើញពីការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្ទសំរាប់អំពើបាប។ សូមអានខ១៤អោយខ្លាំងៗ។ « មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង»(អេសាយ ៥២:១៤)។ លោក យ៉ាង់បានមានប្រសាសន៍ថា មនុស្សទាំងនេះបានឃើញ «ការខូចរូបព្រះកាយ របស់អ្នកបំរើ ដែលនឹងរន្ធត់ ហើយការរងទុក្ខវេទនាដែលគួរឲ្យស្ងើចជាខ្លាំង... ការខូចរូបព្រះកាយ របស់ ទ្រង់នឹងក្លាយជា ការដ៏អស្ចារ្យ ដោយព្រោះតែទ្រង់មិនបានក្លាយជាមនុស្សយូរទេ... ព្រះកាយរបស់ទ្រង់បានអាក្រក់មើល ណាស់ ដូច្នោះហើយទ្រង់មិនដូចមនុស្សម្នាក់ទេ។ នេះគឺជាវិធីដ៏ខ្លាំងបំផុត ដើម្បីនិយាយពីរបៀបដែលទ្រង់ បានរងទុក្ខវេទនាជាខ្លាំង» (ibid., pp. 337-338)។ ព្រះយេស៊ូវត្រូវបានគេប្រព្រឹត្ដយ៉ាងឃោរឃៅនៅពេលវេលារងទុក្ខរបស់ទ្រង់។ នៅយប់មួយ មុន ពេលដែលទ្រង់ត្រូវគេឆ្កាង ទ្រង់បាន «ព្រួយព្រះហឬទ័យជាខ្លាំង»។ «ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។ រឿងនេះកើតឡើងមុនពេលដែលគេបានចាប់ទ្រង់។ មានងងឹតសូន្យឈឹងនៅក្នុងសួនច្បារកេតសេម៉ាណី គឺ ជាការជំនុំជំរះពីអំពីបាបរបស់អ្នកបានចាប់ផ្ដើមធ្លាក់ទៅលើព្រះគ្រីស្ទ។ នៅពេលដែលពួកទាហានបានមក ចាប់ទ្រង់ ទ្រង់បានមានញើសធ្លាក់ដូចជាដំណក់ឈាមរួចហើយ។ បន្ទាប់មក ពួកគេនាំទ្រង់ ហើយវាយព្រះភ័ក្រ្ដទ្រង់។ នៅកន្លែងផ្សេងទៀត ហោរាអេសាយប្រាប់ថា អ្វីដែលអ្នកបំរើបានរងទុក្ខគឺថា៖ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។ សាវ័ក លូកាប្រាប់ថា «ពួកគេបានទះកំផ្លៀងទ្រង់» (លូកា ២២:៦៤)។ សាវ័ក ម៉ាកុសបានប្រាប់ ពីឡាត់ «បានវាយទ្រង់»(ម៉ាកុស ១៥:១៥)។ សាវ័ក យ៉ូហានប្រាប់ថា៖ «ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ បន្ទាប់មក ពួកគេបានដុំដែកគោលដាក់ដៃ និងជើងរបស់ទ្រង់នៅឈើឆ្កាង។ ដ្បិតលោក យ៉ាង់បានប្រាប់ថា «ព្រះកាយរបស់ទ្រង់បានខូច ដូច្នោះទ្រង់មិនដូចជាមនុស្សម្នាក់សោះ»(ibid., p. 338)។ « មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង» (អេសាយ ៥២:១៤)។ ភាគច្រើនៃគំនូរសព្វថ្ងៃនេះស្ទើរតែច្បាស់ដូចជាគំនូររបស់លោក មែល ជីបសាន់ ដែលមានចំណងជើងថា «បំណងប្រាថ្នារបស់ព្រះគ្រីស្ទ» នៅក្នុងការគូររូបព្រះគ្រីស្ទគឺថា ទ្រង់មិនដូចជាមនុស្សម្នាក់ទេ។បន្ទាប់ពីពួក គេបានវាយទ្រង់នឹងរំពាត់ ហើយបន្ទាប់ពីពួកគេបានឆ្កាងទ្រង់ ទ្រង់មិនដូចជាមនុស្សម្នាក់ទេ។ ព្រះគម្ពីរស្កោហ្វាលប្រាប់ពីខនេះថា «ព្រះកាយទ្រង់គឺអាក្រក់ណាស់ ដូច្នោះហើយ មានស្នាមជាំ នៅលើព្រះកាយរបស់ទ្រង់ពេញ ហើយរូបរាងខាងក្រៅរបស់មិនដូចជាកូនមនុស្សម្នាក់ឡើយ» មិនមែន មនុស្ស ទ្រង់ត្រូវគេធ្វើបាបយ៉ាងឃោរឃៅ ព្រះគម្ពីរម៉ាថាយ ជំពូក២៦ បានរៀបរាប់ប្រាប់...» សូមស្ដាប់ ចំរៀងមួយ ពីលោក យ៉ូសែប ហ៊ាត(១៧១២-១៧៦៨)។ ទាំងបន្លានៅព្រះសិររបស់ទ្រង់ ហើយទ្រង់បានត្រូវគេវះ ហើយហេតុអ្វីព្រះអង្គសង្រ្គោះដ៏អស្ចារ្យអើយ សូមប្រាប់ខ្ញុំមកហេតុអ្វីបានជា ហេតុអ្វីព្រះអង្គសង្រ្គោះយាងមក សូមមានបន្ទូលប្រាប់ទូលបង្គំមក ហេតុអ្វីបានជាព្រះកាយ ខាងក្រៅរបស់ទ្រង់ «មានស្នាមជាំច្រើនជាងមនុស្សខ្លះៗ ហើយរូបរាងរបស់ទ្រង់ជាំច្រើនជាងកូនមនុស្ស»? ចំលើយត្រូវបានប្រាប់នៅចុងក្រោយនៃខ១២ ក្នុងជំពូក៥៣ « ទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន»(អេសាយ ៥៣:១២)។ នេះគឺជាការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្ទសំរាប់អំពើបាបរបស់ អ្នក ហើយជាយញ្ញបូជាជំនួសបាប ព្រះយេស៊ូវបានរងទុក្ខវេទនា ហើយបានសុគត់ដើម្បីអំពើបាបរបស់អ្នក ទ្រង់បានសុគត់លើឈើឆ្កាងនៅក្នុងកន្លែងរបស់អ្នក! ដូច្នោះហើយ យើងឃើញនូវព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ដែលទ្រង់បានធ្វើចំពោះព្រះវរបិតា។ ដូច្នោះ យើងឃើញពីការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្ទ ដើម្បីសងថ្លៃ លោះអំពើបាបរបស់អ្នក។ ៣. ទីបី យើងឃើញសេចក្ដីសង្រ្គោះរបស់ព្រះគ្រីស្ទបានផ្ដល់មកមនុស្សទាំងអស់។ សូមក្រោកឈរឡើង ហើយអានគម្ពីរអេសាយ ៥២:១៥ អោយខ្លាំងៗ។ «នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ»(អេសាយ ៥២:១៥)។ អ្នកអាចអង្គុយចុះបាន។ លោក យ៉ាង់បានមានប្រសាសន៍ប្រាប់នៅក្នុងខនេះថា យញ្ញបូជា និងការរងទុក្ខ របស់ព្រះគ្រីស្ទនៅក្នុងខ១៤ត្រូវបានពន្យល់ ហើយត្រូវបានគេបង្រៀនថា៖ ហោរាបានពន្យល់ប្រាប់ពីមូលហេតុដែលព្រះគ្រីស្ទ ត្រូវបានខូចព្រះកាយ ដូច្នោះហើយ...នៅក្នុងស្ថានភាពនៃការខូចព្រះកាយ «នោះទ្រង់នឹងប្រោស លើសាសន៍ជាច្រើន»។ មនុស្សដែលត្រូវបានខូចរូបកាយ គឺជាអ្នកបំរើ ដែល ធ្វើរឿងខ្លះសំរាប់អ្នកដទៃ អញ្ចឹងហើយទ្រង់បានសំដែងពីការដ៏បរិសុទ្ធមួយ។ ការខូចព្រះកាយរបស់ទ្រង់ ដែលជាការរងទុក្ខវេទនារបស់ទ្រង់ បានជា... ស្ថានភាពមួយដែលទ្រង់បានធ្វើរឿងនេះ ដើម្បីនាំការប្រោសលើសាសន៍ ជាច្រើន។ កិរិយាស័ព្វដែលថា «ទ្រង់នឹងប្រោស» និយាយពីការប្រោសនៃ... ទឹក ឬឈាម ដើម្បីអោយបានស្អាត...វាគឺជាការងាររបស់ព្រះគ្រីស្ទ ថ្វីដ្បិត ទ្រង់ជាអាចារ្យ ដែលខ្ពស់បំផុត ហើយគោលបំណងនៃការងាររបស់ទ្រង់ គឺ ដើម្បីនឹងនាំងការសុចរិត ហើយនឹងនាំការលាងសំអាតដល់អ្នកដទៃ....ទ្រង់ ផ្ទាល់ជាអាចារ្យម្នាក់ ដែលនឹងប្រោសទឹក និងឈាម ហើយនិងភាពបរិសុទ្ធ ដល់សាសន៍ជាច្រើន។ ទ្រង់អាចធ្វើការនេះបាន ដោយព្រោះតែទ្រង់ជាអ្នក រងទុក្ខម្នាក់ ដែលសុខចិត្ដរងទុក្ខដើម្បីរកប្រយោជន៍ដល់...សេចក្ដីបរិសុទ្ធ ហើយដើម្បីបង្កើតនូវការផ្លាស់ប្ដូរដ៏ពេញលេញមួយនៅក្នុងទំនុកចិត្ដ នៃពួក អ្នកទាំងនោះដែលសំលឹងមើលទ្រង់ (ibid., pp. 338-339)។ ក្នុងការបង្រៀនពីដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលបានកើតឡើងពីសាសនារបស់ពួកសាសន៍យូដា ហើយបានក្លាយជាសាសនាមួយនៅលើសាកលលោក នោះគឺជាការសំរេចពីពាក្យទំនាយដ៏ពិតប្រាកដនេះ។ ចាប់តាំងពីសតវត្សមុនដំបូងមកម្ល៉េះ «សាសន៍ជាច្រើន»បានចេញផ្សាយដំណឹងល្អ ហើយមនុស្សនៅលើ ពិភពលោកបានបរិសុទ្ធដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវ ដែលអាចនាំពួកគេអោយបានសង្រ្គោះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើការនេះមក ដូចជាលោក យ៉ាង់បានមានប្រសាសន៍ថា «ការផ្លាស់ប្ដូរដ៏ពេញលេញមួយនៅក្នុងទំនុកចិត្ដរបស់ពួកអ្នកទាំងនោះដែលសំលឹងមើលទ្រង់»។ ទោះបីជា មិនមានស្ដេចនៃគ្រប់សាសន៍ទាំងអស់នៅលើពិភពលោកនេះមិនបានសង្រ្គោះទាំងអស់ក៏ដោយ ក៏សាសនា ព្រះគ្រីស្ទនៅតែរាលដាលទៅលើពិភពលោក យ៉ាងហោចណាស់ «ពួកគេបិទមាត់ពួកគេនៅចំពោះទ្រង់» ហើយក្លាយជាគ្រីស្ទានធម្មតា ក៏មិននិយាយប្រឆាំងនឹងទ្រង់ដែរ។ សូម្បីតែសព្វថ្ងៃនេះក៏ដោយ មហាក្សត្រ យានី អាលីសាប៉ែត២ បានបិទមាត់នាង «នៅចំពោះទ្រង់» ហើយឱនក្បាលដោយគោរពទ្រង់ដោយស្ងាតៗ នៅចំពោះមុខ វែសស្ទីនមីស្ទើរ អាមប៊េរ នៅក្នុងពេលដែលអ្នកគ្រីស្ទានកាន់ខ្ជាប់កម្មវិធីថ្វាយបង្គំព្រះនៅទី នោះ។ មានស្ដេចជាច្រើននៅក្នុងពិភពលោកភាគខាងលិច(អាមេរិច អ៊ឺរុប...) និងពិភពលោកភាគខាងកើត គោរពដល់ទ្រង់នៅចំពោះមុខមនុស្សជាច្រើនអោយគេដឹង ដូចជាមហាក្សត្រយានី វីតថើរា ដែលបានគោរព ដល់ទ្រង់ជាខ្លាំងនៅមុខមនុស្សជាច្រើន។ ប្រាកដណាស់ អធិរាជ ខោស្ដេនស្ទីណបានធ្វើដូច្នោះដែរនៅមុខ មនុស្សជាច្រើន នៅដើមឆ្នាំពេលដែលចាប់ផ្ដើមគ្រីស្ទសាសនា។ « ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ»(អេសាយ ៥២:១៥)។ ការទាយដោយហោរា ពីដំណឹងល្អពីព្រះគ្រីស្ទនៅកន្លែងនេះបានលឺពាសពេញគ្រប់ជាតិសាសន៍ជាច្រើននៅ លើពិភពលោក។ «នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ» (អេសាយ ៥២:១៥)។ សូម្បីតែប្រធានាតិបតីសហរដ្ឋអាមេរិក ដែលមានឈ្មោះជាគ្រីស្ទានម្នាក់ក៏ដោយ ក៏ឱនក្បាលរបស់គាត់នៅ ពេលវេលាដែលគេមានកម្មវិធីនៅក្នុងក្រុមជំនុំ ហើយថែមទាំង «បិទមាត់របស់គាត់នៅចំពោះទ្រង់ដែរ»។ ប៉ុន្ដែខ្ញុំត្រូវតែនិយាយថា ពាក្យទំនាយដ៏អស្ចារ្យនេះមិននិយាយសំដៅទៅប្រទេសអ៊ឺរ៉ុប ចក្រភព អង់គ្លេសច្រើនប៉ុន្មានទេ ហើយនិយាយច្រើនអំពីប្រទេសអាមេរិកាំង។ មានក្រុមជំនុំជាច្រើននៅក្នុងភាគខាង លិច ដែលស្ថិតក្នុងការយល់ច្រលំ ហើយមានការច្រួលច្របល់ ដោយព្រោះតែការចូលមករបស់ពួក «ខុសឆ្គង» ដែលបានរិះគន់ដល់ព្រះគម្ពីរ ហើយធ្វើអោយក្រុមជំនុំខ្សោយទៅ ដោយព្រោះតែការផ្លាសប្ដូរពី ដំណឹងល្អ ដោយ ហ្វីនណី (Finney) និងអ្នកដើរតាមវិធីសាស្រ្ដដ៏ខុសឆ្គងរបស់គាត់នៃ «អ្នកធ្វើការសំរេច ចិត្ដ» នៅក្នុងបែបបទផ្សេងៗរបស់វាសព្វថ្ងៃនេះ។ ថ្វីដ្បិត នៅក្នុងពិភពលោកទី៣ដ៏ធំសំបើម មានការដាស់ រំលឹកដឹងខ្លួនជាច្រើន និងមានការរស់ឡើងវិញជាច្រើន ដែលយើងបានឃើញនៅក្នុងការបោះបង់ចោលក្រុម ជំនុំដ៏ខ្សោយនៅភាគខាងលិច ហើយវានៅតែបន្ដការរីកចំរើនទៅទៀត។ ចិត្ដរបស់យើងសប្បាយរីករាយ ណាស់ នៅពេលដែលយើងអានពីការរៀបរាប់ប្រាប់ពីមនុស្សជាច្រើននៅក្នុងប្រទេសចិន អាស៊ីខាងត្បូវភាគ ខាងកើត ឥណ្ឌា និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែលកំពុងតែចាក់បង្ហូរនៅក្នុងដំណឹងល្អ តាម រយះការអធិប្បាយនៅក្រុមជំនុំគ្រប់ម៉ោងនីមួយ! បាទ ពួកគេត្រូវបានគេបៀតបៀនជាញឹកញាប់ ប៉ុន្ដែ លោក តើខ្យូឡិលីអិន(Tertullian) បាននិយាយថា នៅក្នុងសតវត្សទី២ថា «ឈាមរបស់ពួកទុក្ករៈបុគ្គលជាច្រើន គឺជាពូជនៃក្រុមជំនុំ»។ ហើយនេះគឺជារឿងពិតដែលកើតឡើងនៅក្នុងប្រទេសនានានៅក្នុងពិភពលោកទី៣ សព្វថ្ងៃណេះ។ នៅខណៈពេលប្រទេសអាមេរិក និងប្រទេសនៅភាគខាងលិចកំពុងតែដកថយចេញពីប្រវត្ដិ ជាគ្រីស្ទានរបស់ពួកគេ ហើយកំពុងតែរំលាយទៅក្នុងមនុស្សនិយមរបស់គេ ក៏កំពុងតែរំលាយចូលក្នុងការ យល់ច្រលំខាងព្រលឹងវិញ្ញាណ ហើយសង្ស័យអ្វីដែលជាសេចក្ដីពិត ដ្បិតលោក ស្ពឺជិនបានទាយថា៖ ព្រះយេស៊ូវនឹងមិន...ប្រោសដល់ពួកសាសន៍យូដាប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់នឹង ប្រោសដល់សាសន៍ដទៃនៅគ្រប់ទីកន្លែងផងដែរ...គ្រប់ប្រទេសទាំងអស់នឹង លឺដំណឹងពីទ្រង់ ហើយហាក់ដូចជាទ្រង់កំពុងតែចុះមកដូចជាចាក់ទឹកលើ ស្មៅដើម្បីជំរះ។ ពួកកុលសម្ព័ន្ឋដ៏ងងឹតងងល់នៅឆ្ងាយ ហើយអ្នកនៅក្នុង ប្រទេសដែលដំណឹងល្អទៅដល់នឹងលឺពីគោលទ្ធិរបស់ទ្រង់ ហើយនឹងផឹកវា នៅក្នុង...ទ្រង់នឹងប្រោសជាតិសាសន៍ជាច្រើនដោយព្រះបន្ទូលដ៏អស្ចារ្យ របស់ទ្រង់ (ibid. p. 248)។ ការទាយទុកមុនរបស់លោក ស្ពឺជិន គឺជាមេរៀនដ៏ពិត សព្វថ្ងៃនេះ នៅពេលដែលគាត់បាននិយាយនូវពាក្យ ទាំងនោះនៅរយះពេលរាប់រយឆ្នាំកន្លងមកហើយ។ ហើយយើងអរសប្បាយដោយសារកានោះ! អាម៉ែន! សេចក្ដីសន្យានេះមិនទាន់បានសំរេចទាំងស្រុងនៅឡើយទេ។ ប៉ុន្ដែវានឹងសំរេចនៅព្រះពស្រ្ដរបស់ ព្រះជាម្ចាស់មានបន្ទូលមក ដោយហោរាអេសាយ ដែលបាននិយាយថា៖ « អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង» (អេសាយ ៦០:៣)។ « ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង» (អេសាយ ៦០:៥)។ « មើលពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម» (អេសាយ ៤៩:១២)។ លោក អាសិន ថេលឡឺ ដែលជាបេសក្ខជនទៅប្រទេសចិនមុនដំបូងគេ បានមានប្រសាសន៍ថា «ស៊ីនីម» គឺជាទឹកដីរបស់ប្រទេសចិន ដែលព្រះគម្ពីរ The Scofield Study Bible បានកត់ត្រាវានៅក្នុងគម្ពីរ អេសាយ ៤៩:១២។ តើយើងមិនយល់ស្របជាមួយលោក ថេលឡឺ និងការកត់សំគាល់នៅព្រះគម្ពីរ យ៉ាងម៉េចទៅបាន នៅពេលដែលយើងឃើញការដែលកំពុងតែកើតឡើងនៅក្នុងប្រទេសនៅមុខភ្នែកយើង សព្វថ្ងៃនេះ? វាជាអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសចិនពិតប្រាកដណាស់! មានមនុស្សរាប់ពាន់ នាក់បានប្រែចិត្ដជឿលើព្រះគ្រីស្ទជារៀងរាល់ម៉ោងនៅក្នុងប្រទេសចិន ហើយនិងមានមនុស្សជាច្រើនផេ្សង ទៀតនៅប្រទេសដទៃទៀត ដ្បិតយើងអរសប្បាយចំពោះរឿងនោះណាស់! ថ្វីដ្បិតប្រទេសអាមេរិកាំងសំបូរឃាតករដែលធ្វើការពន្លូតកូន៣ពាន់នាក់ជារៀងរាល់ថ្ងៃនេះ ហើយ ក្រុមជំនុំជាច្រើនកំពុងតែបិទពីបញ្ហានេះ សារដោយមនុស្សរាប់ពាន់ ដ្បិតការងារព្រះគ្រីស្ទនៅប្រទេសឆ្ងាយៗ ទាំងនោះកំពុងតែរីកចំរើកឡើង ហើយវានឹងឈ្នះ! ព្រះទ្រង់នឹងប្រទានអោយមនុស្សប្រែចិត្ដថែមទៀត! ព្រះ ទ្រង់នឹងប្រទានមនុស្សដែលស្គាល់ព្រះគ្រីស្ទនោះ និងអ្នកដែលមានបំណងដើម្បីរងទុក្ខដោយព្រោះព្រះនាម របស់ទ្រង់ មានជ័យជំនះចំពោះជាតិសាសន៍ទាំងនោះ នៅពេលដែលទ្រង់យាងមកលើកទី២! ប៉ុន្ដែខ្ញុំសុំសួរសំនួរអ្នកនៅព្រឹកនេះ «តើអ្នកស្គាល់ព្រះឬទេ? តើអ្នកបានសំលឹងទៅកាន់ទ្រង់ដោយ សេចក្ដីជំនឿទេ តើនរណាដែលមានស្នាមជាំច្រើនជាង មនុស្សធម្មតាខ្លះៗ ដើម្បីសងថ្លៃលោះបាបរបស់អ្នក បាទគឺ ទ្រង់នេះហើយ! តើទ្រង់បានប្រោសព្រះលោហិតរបស់ទ្រង់លោកអំពើបាបរបស់អ្នកទេ តើទ្រង់បាន កត់ឈ្មោះអ្នកនៅក្នុងបញ្ជីជីវិតរបស់ព្រះនៅស្ថានសួគ៌ហើយឬនៅ? តើអ្នកបានលាងសំអាតបាបអោយស្អាត ដោយសារព្រះលោហិតនៃកូនចៀមរបស់ព្រះ ដែលបានយកអំពើបាបលោកីយចេញហើយឬនៅ? បើសិន ជាអ្នកមិនទាន់បាន តើអ្នកនឹងបិទមាត់អ្នក នៅក្នុងវត្ដមានរបស់ទ្រង់ ហើយឱនក្បាលទៅព្រះយេស៊ូវ ហើយ ទទួលទ្រង់ជាព្រះអម្ចាស់សង្រ្គោះផ្ទាល់ខ្លួនរបស់អ្នកឬទេ? ហើយតើអ្នកនឹងធ្វើវាឥឡូវនេះឬទេ? សូមក្រោកឈរឡើង ហើយច្រៀងលេខ៧នៅលើក្រដាសចំរៀងរបស់អ្នក។ ទំងន់ដ៏ធ្ងន់នៃទោសរបស់មនុស្សត្រូវបានផ្ទេរទៅលើព្រះអង្គសង្រ្គោះ បើអ្នកចង់និយាយជាមួយយើងអំពីការជឿទុកចិត្ដលើព្រះគ្រីស្ទ និងចង់ក្លាយជាកូនព្រះម្នាក់ សូមអញ្ជើញ ទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើងអាច និយាយគ្នាបាន។ សូមអញ្ជើញទៅឥឡូវនេះ។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋានសំរាប់ពួកអ្នកដែល បានឆ្លើយតបទាំងនោះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: ម៉ាថាយ ២៧:២៦-៣៦។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការរងទុក្ខវេទនា និងជ័យជំនះរបស់អ្នកបំរើព្រះ (សេចក្ដីអធិប្បាយលេខ១នៅគម្ពីរអេសាយជំពូក៥៣) ដោយ Dr. R. L. Hymers, Jr. « មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់ មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំង កាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង) នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ»(អេសាយ ៥២:១៣-១៥)។ (កិច្ចការ ៨:៣៤-៣៥) ១. ទីមួយ យើងឃើញពីការបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ចំពោះព្រះវរបិតា។ អេសាយ ៥២:១៣; ២. ទីពីរ យើងឃើញពីការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្ទសំរាប់អំពើបាប។ អេសាយ ៥២:១៤; ៣. ទីបី យើងឃើញសេចក្ដីសង្រ្គោះរបស់ព្រះគ្រីស្ទបានផ្ដល់មកមនុស្សទាំងអស់។ អេសាយ ៥២:១៥; |