Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




យ៉ូសែបគឺជាអ្នកតំណាងម្នាក់នៃព្រះគ្រីស្ទ

(សេចក្ដីអធិប្បាយនៅទំព័រ៧១នៅកណ្ឌគម្ពីរលោកុប្បត្ដិ)
JOSEPH – A TYPE OF CHRIST
(SERMON #71 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែកុម្ភះ ១៧, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 17, 2013


នេះគឺជាសេចក្ដីអធិប្បាយទី៧១ ដែល ខ្ញុំបានអធិប្បាយពីគម្ពីរលោកុប្បត្ដិនៅរយះពេលជាច្រើនខែ មុន។ យើងបោះពុម្ពសេចក្ដីអធិប្បាយទាំងនេះ ហើយរៀបចំវាជាសៀវភៅមួយ ដោយដាក់ចំណងជើងថា «សេចក្ដីអធិប្បាយនៃព្រះគម្ពីរលោកុប្បិត្ដិ»។ ប៉ុន្ដែនៅល្ងាចនេះ ខ្ញុំនឹងមិនចាប់ផ្ដើមបង្រៀនមេរៀនពីព្រះគម្ពីរ លោកុប្បត្ដិនោះទេ។ ការចាប់ផ្ដើមបើកមេរៀនរបស់ខ្ញុំគឺពីគម្ពីរលូកា ពីអត្ថបទគម្ពីរ ដែលោក ផ្រូដហោមីបាន ទើបតែអាននៅពេលមួយរំពេចកន្លងមក នៅក្នុងកម្មវិធីនេះ។ សូមក្រោកឈរឡើង ហើយបើកព្រះគម្ពីរលូកា ជំពូក២៤ ខ៤៤ និងខ៤៥ជាមួយខ្ញុំ។ វានៅទំព័រទី១១១២នៅក្នុងព្រះគម្ពីរស្កោងហ្វាល។

« ក៏មានព្រះបន្ទូលថា នេះហើយជា សេចក្តីដែលខ្ញុំបានប្រាប់អ្នរាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ» (លូកា ២៤:៤៤,៤៥)។

ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «គ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ត្រូវតែបានសំរេច»។ «ក្រឹត្យវិន័យរបស់លោកម៉ូសេ» គឺជាអ្វីដែលព្រះយេស៊ូវបានហៅថា ជាកណ្ឌគម្ពីរមុនគេ៥ក្បាល ដែលត្រូវបានសរសេរឡើងដោយលោកម៉ូសេ។ នោះជាការពិតណាស់សំដៅ ទៅលើកណ្ឌគម្ពីរលោកុប្បត្ដិដំបូងគេ។ គ្រប់សេចក្ដីទាំងអស់ដែលទាក់ទងនឹងព្រះគ្រីស្ទនឹងត្រូវបានសំរេច។ ឥឡូវនេះសូមមើលគម្ពីរលូកា ២៤:២៥-២៧។ នេះគឺជាអ្វីដែលព្រះយេស៊ូវទ្រង់បានមានបន្ទូល ទៅកាន់ពីរ សិស្សរបស់ទ្រង់ នៅរសៀល នៃថ្ងៃដែលទ្រង់បានរស់ពីសុគត់ឡើងវិញ នៅពេលដែលទ្រង់បាន ជួបពួកគេ នៅលើផ្លូវទៅភូមិអេម៉ោស។

«នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយតើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក»(លូកា ២៤:២៥-២៧)។

សូមផ្ដេតចិត្ដទៅលើពាក្យនៅក្នុងខ២៧ទាំងនោះដែលថា«រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ» អ្នកអាចអង្គុយចុះបាន។

«សេចក្ដីដែលតម្រូវដល់ទ្រង់» ត្រូវបានស្រាយន័យអំពីព្រះយេស៊ូវពីកណ្ឌគម្ពីរលោកុប្បត្ដិ។ នៅ ប្រយោគនោះគឺបង្ហាញប្រាប់យើងយ៉ាងច្បាស់ថា កណ្ឌគម្ពីរលោកុប្បត្ដិនិយាយអំពីក្រុមមនុស្សពិសេសរបស់ ព្រះយេស៊ូវ។ ក្រុមមនុស្សពិសេសមួយ គឺជារឿងខ្លះនៅក្នុងគម្ពីរសញ្ញាចាស់ ដែលចង្អុលបង្ហាញពីរឿងខ្លះនៅ ក្នុងគម្ពីរសញ្ញាថ្មី ដែលបានសំរេច។ ឧទាហរណ៍ មានមនុស្ស៨នាក់ត្រូវបានសង្រ្គោះនៅក្នុងទូករបស់លោក ណូអេនៅក្នុងគម្ពីរលោកុប្បត្ដិ។ ដូច្នោះទូកនោះគឺជាមនុស្សមួយអំពីព្រះគ្រីស្ទ ដែលសង្រ្គោះមនុស្សរបស់ គាត់ ពីការបំផ្លិតបំផ្លាញ។ គំរូគឺជាទូកធំ ការសំរេចគឺជាព្រះគ្រីស្ទ។

ដ្បិតយើងនឹងរៀនអំពីសេចក្ដីអធិប្បាយនៅយប់នេះ ហើយយើងនឹងឃើញពីរបៀបរបស់យ៉ូសែប ដែលជាមនុស្សពិសេសរបស់ព្រះគ្រីស្ទ នៅក្នុងគម្ពីរលោកុប្បត្ដិ។ លោក ហែលដីមែន ដែលជាគ្រូគង្វាលដ៏ យូរមកហើយ នៅក្រុមជំនុំបាទីស្ទមុនដំបូងគេនៅក្នុងទីក្រុងយ៉ូញ៉ូក បានបង្ហាញ អំពីភាពស្រដៀងគ្នារវាង លោកយ៉ូសែបនៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ និងព្រះគ្រីស្ទនៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤នៃគម្ពីរសញ្ញាថ្មី ។ សូមគិតអំពីវា! ព្រះគ្រីស្ទគឺជាការសំរេចនៃមនុស្សមួយរយនាក់ និងជាមនុស្សពិសេសមួយនៅក្នុងជីវិត របស់លោក យ៉ូសែប! ខ្ញុំមិនឆ្ងល់អំពីមូលហេតុ ដែលព្រះគ្រីស្ទបានបង្ហាញប្រាប់អំពីក្រុមមនុស្សពិសេសដ៏ តិចតួចនៅក្នុងលោកយ៉ូសែប ដែលត្រូវបានសំរេចឡើងនៅក្នុងទ្រង់ នៅពេលណាដែល «ទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ»(លូកា ២៤:២៧)។ ខ្ញុំនឹងមិនបង្រៀនអ្នកអំពីមនុស្សមួយរយនាក់ និងភាពស្រដៀងគ្នាមួយរវងលោកយ៉ូសែប និង ព្រះគ្រីស្ទទេ! ប៉ុន្ដែខ្ញុំនឹងបង្រៀនអ្នកពីពួកគេខ្លះៗ។

រូបភាពដ៏សំខាន់នៅ១៤ជំពូកចុងក្រោយនៃគម្ពីរលោកុប្បត្ដិ គឺជាលោកយ៉ូសែប។ មានជំពូកថែម ទៀត ដែលប្រាប់អំពីលោកយ៉ូសែបជាមនុស្សផ្សេងទៀតនៅក្នុងគម្ពីរលោកុប្បត្ដិ! មានជំពូកជាច្រើនថែម ទៀត ដែលប្រាប់យើងអំពីលោកយ៉ូសែបច្រើនជាងលោកអាប្រ៉ាហាំ ច្រើនជាងលោក អ៊ីសាក យ៉ាកុប ច្រើនជាង មនុស្សផ្សេងៗទៀត។ មូលហេតុមួយដែលព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ដល់យើងច្រើនណាស់ អំពីលោកយ៉ូសែបនោះ គឺដោយព្រោះតែ គាត់គឺដូចជាព្រះគ្រីស្ទច្រើនជាងមនុស្សផ្សេងទៀតនៅក្នុងព្រះគម្ពីរ ។ ការកត់សំគាល់នៅគម្ពីរស្កោហ្វាលនៅគម្ពីរលោកុប្បត្ដិ ៣៧:២ ប្រាប់ថា «គ្មានកន្លែងណាដែលបានអះ អាងថា លោកយ៉ូសែបគឺជាតំណាងពីព្រះគ្រីស្ទទេ ភាពស្រដៀងគ្នាគឺចែដន្យច្រើនណាស់»។ ខ្ញុំយល់ស្រប ថា «ភាពស្រដៀងគ្នាគឺចែដន្យច្រើនណាស់»។ ប៉ុន្ដែខ្ញុំមិនយល់ស្របថា គម្ពីរសញ្ញាថ្មីមិនដែលប្រាប់អំពីគាត់ ថាគាត់ជាតំណាងនៃព្រះគ្រីស្ទទេ។ ខ្ញុំបានជំទាស់អំពីរឿងនេះអស់រយះពេលជាយូរមកហើយ ប៉ុន្ដែខ្ញុំបាន បង្រៀនអំពីការសន្និដ្ឋាននេះ តំណាងគឺជាលោកយ៉ូសែបនៅក្នុងគម្ពីរលោកុប្បត្ដិ។ ការសំរេចគឺជាព្រះគ្រីស្ទ នៅក្នុងគម្ពីរដំណឹងល្អទាំងបួន។ ដូច្នោះហើយ គម្ពីរដំណឹងល្អទាំងអស់បានប្រាប់យើងអំពីការសំរេចពីពេល វេលាម្ដងហើយ ម្ដងទៀត។ នោះគឺជាមូលហេតុដែល «ភាពស្រដៀងគ្នាគឺចែដន្យច្រើនណាស់»។ លោក ហែលដែមែនបានបង្រៀនត្រូវ យ៉ូសែបគឺជាតំណាងអំពីព្រះគ្រីស្ទ។ ខ្ញុំនឹងបង្រៀនអ្នកអំពីភាពស្រដៀងគ្នា ចំនួន១៥ ដែលត្រូវបានប្រាប់ថា លោកយ៉ូសែបគឺដូចជាតំណាងពីព្រះគ្រីស្ទ។

១. ទីមួយ ពួកគេបានទាំងពីរនាក់ត្រូវបានឪពុករបស់គេស្រឡាញ់ខ្លាំងណាស់។

យើងអាននៅក្នុងគម្ពីរលោកុប្បត្ដិ៖

« ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់...»
      
(លោកុប្បត្ដិ ៣៧:៣)។

អ៊ីស្រាអែលគឺជាឈ្មោះថ្មីរបស់លោកយ៉ាកុប។ ហើយអ៊ីស្រាអែលបានស្រឡាញ់យ៉ូសែបលើសជាងកូនផ្សេង ទៀត។ យ៉ូសែបគឺជាអ្នកតំណាង

នៅពេលដែលព្រះយេស៊ូវត្រូវបានធ្វើពិធីជ្រមុជទឹកដោយលោកយ៉ូហានបាទីស្ទ ព្រះវរបិតាបានមានបន្ទូល ពីស្ថានសួគ៌ថា៖

« នោះជាកូនស្ងួនភ្ងារបស់អញជាទីពេញចិត្តអញណាស់»
       (ម៉ាថាយ ៣:១៧)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

២. ទីពីរ ពួកគេទាំងពីរនាក់ត្រូវបានបងប្រុសរបស់គេស្អប់។

យើងអាននៅក្នុងគម្ពីរលោកុប្បត្ដិ

« បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ»(លោកុប្បត្ដិ ៣៧:៤)។

បងប្រុសរបស់យ៉ូសែបបានស្អប់គាត់ ហើយមិនចង់និយាយពាក្យល្អដាក់គាត់សោះ។ យ៉ូសែប គឺជាអ្នក តំណាង។

បងប្រុសរបស់ព្រះយេស៊ូវបាននិយាយខ្លាំងៗទៅកាន់ទ្រង់នៅក្នុងគម្ពីរ យ៉ូហាន ៧:៣,៤។ ពួកគេ បានស្ដីបន្ទោសដល់ទ្រង់ ហើយនិយាយថា «ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ។ បន្ទាប់មកព្រះគម្ពីរប្រាប់ យើងថា «ពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ»(យ៉ូហាន ៧:៤)។ ព្រះយេស៊ូវគឺជាការសំរេច ជាការសំរេច នៃអ្នកតំណាង។


ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៣. ទីបី ពួកគេទាំងពីរនាក់ត្រូវបានគេលបធ្វើអំពើអាក្រក់ប្រឆាំង។

យើងអាននៅក្នុងគម្ពីរលោកុប្បត្ដិ នៅពេលដែលបងប្រុសរបស់យ៉ូសែបបាននិយាយថា៖

«ដូច្នោះ ចូរយើងសំឡាប់វាឥឡូវនេះ»(លោកុប្បត្ដិ ៣៧:៤)។

យ៉ូសែបគឺជាអ្នកតំណាង។

ពួកផារ៉ាស្ស៊ីបានធ្វើរឿងដូចអញ្ចឹងទៅកាន់ព្រះយេស៊ូវ ដ្បិតព្រះគម្ពីរប្រាប់យើងថា៖

« ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ»

      (យ៉ូហាន ១១:៥៣)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៤. ទីបួន ពួកគេទាំងពីរនាក់ត្រូវបានគេយកអាវមានពណ៌របស់គេ។

យើងអាននៅក្នុងគម្ពីរលោកុប្បត្ដិ

«កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង»(លោកុប្បត្ដិ ៣៧:២៧)។

យ៉ូសែបគឺជាអ្នកតំណាង

នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរួច ពួកទាហាន « ពួកទាហាន...គេយកព្រះពស្ត្រទ្រង់» (យ៉ូហាន ១៩:២៣)។ ព្រះយេស៊ូវគឺជាការសំរេច ការសំរេចនៃអ្នកតំណាង។ យ៉ូសេបគឺជាអ្នកម្នាក់ដែលត្រូវ បានគេយកអាវគាត់ចែញ។ ហើយព្រះយេស៊ូវគឺជាម្នាក់ដែលត្រូវបានគេយកព្រះពស្រ្ដទ្រង់ចែញ ហើយបាន ដុំដែកគោលលើឈើឆ្កាង។ ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៥. ទីប្រាំ ពួកគេទាំងពីរនាក់ត្រូវបានគេនាំទៅប្រទេសអេស៊ីព្ទ។

យើងអាននៅក្នុងគម្ពីរលោកុប្បត្ដិ នៅពេលដែលបងប្រុសរបស់គាត់យ៉ូដាបាននិយាយថា ពួកគេ គួរតែលក់យ៉ូសែប ដ្បិតពួកគេបានលក់យ៉ូសែបទៅអោយពួកអ្នកជំនួញមួយក្រុមកំពុងធ្វើដំណើរ «ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទ»(លោកុប្បត្ដិ ៣៧:២៨)។
នៅពេលដែលទេវតាបានប្រាប់ដល់យ៉ូសែប ដែលជាឪពុកចិញ្ចឹមរបស់ព្រះយេស៊ូវថា ស្ដេចហេរ៉ូឌ ចង់រក សំឡាប់ទារកដែលឈ្មោះយេស៊ូវ «គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ»(ម៉ាថាយ ២:១៤)។ ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៦. ទីប្រាំមួយ ពួកគេទាំងពីរនាក់ត្រូវបានគេលក់ក្នុងតំលៃជាទាសករ។

យើអានក្នុងគម្ពីរលោកុប្បត្ដិ នៅពេលដែល បងប្រុសរបស់យ៉ូសែបបានទាញគាត់ចេញពីអណ្ដូង ដែលពួកគេបានបោះចូលទៅក្នុងមក «ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ» (លោកុប្បត្ដិ ៣៧:២៨)។

មុនពេលបីបួនថ្ងៃដែលព្រះយេស៊ូវត្រូវបានជាប់ឆ្កាង មានសិស្សម្នាក់ក្នុងចំណោមសិស្សរបស់ទ្រង់ ឈ្មោះថា យ៉ូដាសបានទៅរកពួកអាចារ្យ ហើយនិយាយថា « បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា»(ម៉ាថាយ ២៦:១៥)។ ប្រាក់២០ដួង គឺជាតំឡៃរបស់ ទាសករម្នាក់នៅសម័យកាលរបស់យ៉ូសែប ប្រហែលជាឆ្នាំ១៧៥៩ មុនពេលដែលព្រះគ្រីស្ទត្រូវបានគេក្បត់ ដោយព្រោះតែតំឡៃប្រាក់៣០រៀល ដែលជាតំឡៃទាសករម្នាក់នៅសម័យកាលរបស់ព្រះយេស៊ូវ។ ព្រះយេ ស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៧. ទីប្រាំពីរ ពួកគេទាំងពីរនាក់ត្រូវបានអារក្សល្បួង។

នៅពេលដែលយ៉ូសែបបានចុះទៅក្នុងស្រុកអេស៊ីព្ទ គាត់ត្រូវបានគេលក់ទៅអោយ ប៉ូទីផារដែល មេក្រុមរក្សាអង្គផារ៉ោន។ លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់។ នៅពេលដែលប៉ូទីផារបានចេញទៅ ប្រពន្ទរបស់គាត់បានមកល្បូងយ៉ូសែព ហើយនិយាយថា «មកដេកនឹងអញសិន» តែគាត់រលាស់អាវចោល នៅដៃនាង រត់ចេញទៅក្រៅទៅ(លោកុប្បត្ដិ ៣៩:១២)។ យ៉ូសែបគឺជាអ្នកតំណាង។
នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះគម្ពីរប្រាប់យើងថា «គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង»(ម៉ាថាយ ៤:១)។ ប៉ុន្ដែព្រះយេស៊ូវបានដកស្រង់បទគម្ពីរមក ហើយ តស៊ូវនឹងសេចក្ដី ល្បួង។ ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៨. ទីប្រាំបី ពួកគេទាំងពីរនាក់ត្រូវបានគេចោទប្រកាន់ដោយខុសឆ្គង។

ប្រពន្ធរបស់លោក ប៉ូទីផារបានកុហក នៅពេលដែលនាងបានចោទប្រកាន់យ៉ូសែបថា យ៉ូសែព ព្យាយាមរួមដំណេកជាមួយនាង(លោកុប្បត្ដិ ៣៩:១៤-១៨)។ យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី ដែលយើងបានអាន ព្រះយេស៊ូវត្រូវបានគេចោទប្រកាន់ដោយខុសឆ្គង នៅ ពេលដែលទ្រង់ត្រូវបានគេយកទៅមុខអាចារ្យដ៏ខ្ពស់នៅពេលយប់ មុនពេលដែលទ្រង់ត្រូវគេឆ្កាង។ នៅក្នុង គម្ពីរម៉ាថាយ ជំពូក ២៦ ដែលយើងបានអាន៖

« តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្តីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច(ម៉ាថាយ ២៦:៦០-៦២)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

៩. ទីប្រាំបួន ពួកគេទាំងពីរនាក់ត្រូវបានគេចងច្រវាក់។

លោក ប៉ូទីផារបានចាប់លោកយ៉ូសែបដាក់ក្នុងគុក ដោយព្រោះតែការលួងលោមដល់ប្រពន្ធគាត់។

« ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ» (លោកុប្បត្ដិ ៣៩:២០)។

យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវត្រូវគេចងនឹងច្រវាក់ផងដែរ

« ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុក ឈ្មោះប៉ុនទាស-ពីឡាត់»
      
(ម៉ាថាយ ២៧:២)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

១០. ទីដប់ ពួកគេទាំងពីរនាក់បានទៅកន្លែងជាមួយអ្នកជាប់គុកពីរនាក់ផ្សេងទៀត ម្នាក់ត្រូវបានសង្រ្គោះ ហើយម្នាក់ទៀតត្រូវបាត់បង់។

« ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ ផារ៉ោនក៏ខ្ញាល់នឹងអ្នកបំរើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនឹងមេពួកអ្នកដុតនំ ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ»(លោកុប្បត្ដិ ៤០:២,៣)។

មនុស្សពីរនាក់ទាំងនេះបាននៅក្នុងគុកជាមួយយ៉ូសពេ។ ម្នាក់ក្នុងចំណោមពួកគេត្រូវបានលែង ហើយម្នាក់ ទៀតត្រូវបានគេសំឡាប់។ យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅចន្លោះចោរពីរនាក់។

«គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ»(លូកា ២៣:៣២)។

ម្នាក់ក្នុងចំណោមចោរទាំងនេះត្រូវបានសង្រ្គោះនៅលើឈើឆ្កាង។ ម្នាក់ទៀតបានវិនាស។ ព្រះយេស៊ូវគឺជា ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

១១. ទីដប់មួយ ពួកគេទាំងពីរនាក់ត្រូវបានដំកើងឡើងបន្ទាប់ពីបានរងទុក្ខរួច។

យ៉ូសែបបានត្រូវដោះលែងចេញពីគុក ដោយសារតែព្រឹត្ដិការណ៍មួយ ដែលកើតឡើងដោយនឹក ស្មានមិនដល់ «ហើយស្ដេចផារ៉ោនបានប្រាប់ដល់យ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ»(លោកុប្បត្ដិ ៤១:៤១)។ គាត់ត្រូវបានគេដោះលែងពីគុក ហើយក្លាយទៅជាអ្នកត្រួតត្រា លើស្រុកអេស៊ីព្ទទាំងមូល! យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី យើងបានដឹងពីការលើកដំកើងនៃការរស់ពីសុគត់ឡើងវិញរបស់ព្រះគ្រីស្ទ

«ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើង យ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាត បានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា» (ភីលីព ២:៩-១១)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

១២. ទីដប់ពីរ ពួកគេទាំងពីរនាក់បានយំ។

នៅចុងបញ្ចប់ បងប្រុសរបស់យ៉ូសែបបានជួបប្រទះការអត់បាយនៅក្នុងទឹកដីអ៊ីស្រាអែល។ ពួកគេ បានចុះទៅស្រុកអេស៊ីព្ទដើម្បីទិញគ្រាប់ធញ្ញជាតិ ដោយព្រោះពួកគេជួបការអត់ឃ្លានជាខ្លាំង។ ពួកត្រូវតែ យកវាពីប្អូនប្រុសយ៉ូសែបរបស់គេ ដែលឥឡូវនេះ គាត់បានក្លាយជាអ្នកត្រួតត្រាក៏ដោយ។ ពួកគេមិនបាន ស្គាល់យ៉ូសែបទេ ដោយព្រោះតែគាត់បានកោពុកមាត់ ហើយស្លៀកពាក់ស្អាតបាត មុខនិងក្បាលរបស់គាត់ ដូចជាអ្នកស្រុកអេស៊ីព្ទ។ព្រះគម្ពីរលោកុប្បត្ដិបានប្រាប់យើថា យ៉ូសែបបានយំ៥ដង ដោយព្រោះតែបងប្អូន របស់គាត់។ នេះគឺជាខគម្ពីរមួយដែលប្រាប់ពីពេលគាត់បានយំ៖

« គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង»(លោកុប្បត្ដិ ៤៥:២)។

យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី ដែលយើងបានអាន «ព្រះយេស៊ូវទ្រង់បានព្រះកន្សែង»(យ៉ូហាន ១១:៣៥) ហើយព្រះគម្ពីរបានប្រាប់យើងម្ដងទៀតថា ព្រះយេស៊ូវបានព្រះកន្សែងដោយព្រោះតែក្រុងយេរ៉ូសាឡិម៖

« កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែង នឹងក្រុងនោះថា»(លូកា ១៩:៤១)។

ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

១៣. ទីដប់បី ពួកគេទាំងពីរនាក់បានលើកលែងទោសដល់អ្នកដែលបានធ្វើខុសដល់គេ។

នៅក្នុងគម្ពីរលោកុប្បត្ដិ នៅចុងបញ្ចប់យ៉ូសែបបាននិយាយប្រាប់ដល់បងប្រុសរបស់គាត់។ ពួកគេ មិនបានស្គាល់គាត់អស់រយះពេលជាឆ្នាំទាំងនោះទេ គឺដោយព្រោះតែយ៉ូសែបបានកោតពុកមាត់ ហើយ ស្លៀកពាក់ដូចជាអ្នកស្រុកអេស៊ីព្ទម្នាក់។ ប៉ុន្ដែយ៉ូសែបបាននិយាយប្រាប់ពីខ្លួនគាត់ទៅកាន់បងប្រុសរបស់គេ ហើយគាត់បានលើកលែងទោសដល់ពួកគេ។

« តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ»(លោកុប្បត្ដិ ៤៥:៤)។

« នោះគាត់ឱបកបេនយ៉ាមីនជាប្អូនហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់»(លោកុប្បត្ដិ ៤៥:១៤-១៥)។

យ៉ូសែបគឺជាអ្នកតំណាង។

នៅក្នុងគម្ពីរសញ្ញាថ្មី អ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅពេលដែលគាត់បានមើលចុះពីឈើឆ្កាង ទៅកាន់មនុស្ស ដែលបានដុំដែកគោលដាក់ទ្រង់ទាំងនោះគឺថា ព្រះអង្គសង្រ្គោះទ្រង់បានមានបន្ទូលថា «ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង »(លូកា ២៣:៣៤)។ ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។

១៤. ទីដប់បួន ពួកគេទាំងពីរនាក់បានសង្រ្គោះមនុស្សរបស់ពួកគេ។

នៅក្នុងគម្ពីរលោកុប្បត្ដិ យ៉ូសែបបានប្រាប់ដល់បងប្រុសរបស់គាត់កុំអោយព្រួយបារម្ភពីអ្វីដែលពួក គេបានធ្វើឡើយ «ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក» (លោកុប្បត្ដិ ៤៥:៥)។ យ៉ូសែបគឺជាអ្នកតំណាង។ នៅក្នុងគម្ពីរសញ្ញាថ្មី ទេវតាបានមានបន្ទូលថា «នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ»ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប»(ម៉ាថាយ ១:២១)។ ព្រះយេស៊ូវអាច មានបន្ទូលពីអ្វីដែលយ៉ូសែបបាននិយាយអញ្ចឹង «ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក»។ ព្រះយេស៊ូវគឺជាអ្នកសំរេច គឺជាអ្នកសំរេចនៃអ្នកតំណាង។ប៉ុន្ដែមានរឿងមួយ ទៀត ដែលសំខាន់ណាស់ដើម្បីមើលរំលង។

១៥. ទីដប់ប្រាំ ការអ្វីទាំងអស់ដែលមនុស្សបានធ្វើអាក្រក់ដល់គេ ព្រះបានធ្វើឲ្យល្អវិញ។

នៅចុងបញ្ចប់ បងប្រុសរបស់យ៉ូសែបបានមក ហើយបានក្រាបមុខនៅមុខគាត់។ ប៉ុន្ដែយ៉ូសែប បានប្រាប់ពួកគេកុំអោយខ្លាចគាត់ឡើយ។ ដ្បិតយ៉ូសែបបាននិយាយថា៖

«អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ ដូច្នេះកុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ»(លោកុប្បត្ដិ ៥០:២០, ២១)។

តើខ្ញុំត្រូវតែប្រាប់អ្នកថា ព្រះគ្រីស្ទទ្រង់កំពុងតែមានបន្ទូលនូវពាក្យទាំងនោះមកកាន់អ្នកនៅយប់នេះទេ?

«ដូច្នេះកុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹង... គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ»(លោកុប្បត្ដិ ៥០: ២១)។

ពិតប្រាកដណាស់ យ៉ូសែបគឺជាអ្នកតំណាង ហើយព្រះយេស៊ូវគឺជាអ្នកសំរេចនៃរឿងនេះ។ ដូច្នោះ ភាព ស្រដៀងគ្នានៃពាក្យទាំងនោះអាចចេញមកពីមាត់របស់ព្រះយេស៊ូវ!

«ដូច្នេះកុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹង... គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ»(លោកុប្បត្ដិ ៥០: ២១)។

វាគឺស្រួលណាស់ ដើម្បីជឿទុកចិត្ដដល់ព្រះអង្គសង្រ្គោះដូចនោះ! ទ្រង់នឹងចិញ្ចឹមអ្នក។ ទ្រង់នឹង កំសាន្ដចិត្ដអ្នក ទ្រង់នឹងលើកលែងទោសអំពើបាបរបស់អ្នក ហើយលាងសំអាតអ្នកដោយព្រះលោហិតដ៏ បរិសុទ្ធរបស់ទ្រង់។ សូមមក ហើយជឿទុកចិត្ដលើទ្រង់នៅយប់នេះទៅ។ ប្រសិនបើអ្នកចង់អោយព្រះយេស៊ូវ សង្រ្គោះអ្នក សូមទៅកាន់បន្ទប់ខាងក្រោយឥឡូវនេះភ្លាម។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាតមួយ ដែលយើងអាចនិយាយជាមួយអ្នក ហើយអាចអធិស្ឋានបាន។ សូមទៅឥឡូវនេះ លោក ចាន់ សូមមក ហើយអធិស្ឋានសំរាប់ពួកអ្នកទាំងនោះ ដែលបានព្រមទទួលសេចក្ដីអធិប្បាយនេះ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L Chan៖ លោកុប្បត្ដិ ២៤:៣៦-៤៦
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អ្នកប្រោះលោះដ៏មានពរ» (by Avis B. Christiansen, 1895-1985)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

យ៉ូសែបគឺជាអ្នកតំណាងម្នាក់នៃព្រះគ្រីស្ទ

(សេចក្ដីអធិប្បាយនៅទំព័រ៧១នៅកណ្ឌគម្ពីរលោកុប្បត្ដិ)

ដោយ Dr. R. L. Hymers, Jr.

« ក៏មានព្រះបន្ទូលថា នេះហើយជា សេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ» (លូកា ២៤:៤៤,៤៥)។

(លូកា ២៤:២៥,២៧)។

១.  ទីមួយ ពួកគេបានទាំងពីរនាក់ត្រូវបានឪពុករបស់គេស្រឡាញ់ខ្លាំងណាស់។ លោកុប្បត្ដិ ៣៧:៣;
ម៉ាថាយ ៣:១៧។

២.  ទីពីរ ពួកគេទាំងពីរនាក់ត្រូវបានបងប្រុសរបស់គេស្អប់។ លោកុប្បត្ដិ ៣៧:៤; យ៉ូហាន ៧:៣, ៤,៥។

៣.  ទីបី ពួកគេទាំងពីរនាក់ត្រូវបានគេលបធ្វើអំពើអាក្រក់ប្រឆាំង។ លោកុប្បត្ដិ ៣៧:២០;
យ៉ូហាន ១១:៥៣។

៤. ទីបួន ពួកគេទាំងពីរនាក់ត្រូវបានគេយកអាវមានពណ៌របស់គេ។ លោកុប្បត្ដិ ៣៧:២៣;
យ៉ូហាន ១៩:២៣។

៥.  ទីប្រាំ ពួកគេទាំងពីរនាក់ត្រូវបានគេនាំទៅប្រទេសអេស៊ីព្ទ។ លោកុប្បត្ដិ ៣៧:២៨; ម៉ាថាយ ២:១៤។

៦.  ទីប្រាំមួយ ពួកគេទាំងពីរនាក់ត្រូវបានគេលក់ក្នុងតំលៃជាទាសករ។ លោកុប្បត្ដិ ៣៧:២៨;
ម៉ាថាយ ២៦:១៥។

៧.  ទីប្រាំពីរ ពួកគេទាំងពីរនាក់ត្រូវបានអារក្សល្បួង។ លោកុប្បត្ដិ ៣៩:១២; ម៉ាថាយ ៤:១។

៨. ទីប្រាំបី ពួកគេទាំងពីរនាក់ត្រូវបានគេចោទប្រកាន់ដោយខុសឆ្គង។ លោកុប្បត្ដិ ៣៩:១៤-១៨;
ម៉ាថាយ ២៦:៦០-៦២។

៩.  ទីប្រាំបួន ពួកគេទាំងពីរនាក់ត្រូវបានគេចងច្រវាក់។ លោកុប្បត្ដិ ៣៩:២០; ម៉ាថាយ ២៧:២។

១០.  ទីដប់ ពួកគេទាំងពីរនាក់បានទៅកន្លែងជាមួយអ្នកជាប់គុកពីរនាក់ផ្សេងទៀត ម្នាក់ត្រូវបានសង្រ្គោះ
ហើយម្នាក់ទៀតត្រូវបាត់បង់។ លោកុប្បត្ដិ ៤០:២, ៣; លូកា ២២:៣២។

១១.  ទីដប់មួយ ពួកគេទាំងពីរនាក់ត្រូវបានដំកើងឡើងបន្ទាប់ពីបានរងទុក្ខរួច។ លោកុប្បត្ដិ ៤១:៤១;
ភីលីព ២:៩-១១។

១២.  ទីដប់ពីរ ពួកគេទាំងពីរនាក់បានយំ។ លោកុប្បត្ដិ ៤៥:២; យ៉ូហាន ១១:៣៥; លូកា ១៩:៤១

១៣.  ទីដប់បី ពួកគេទាំងពីរនាក់បានលើកលែងទោសដល់អ្នកដែលបានធ្វើខុសដល់គេ។
លោកុប្បត្ដិ ៤៥:៤, ១៤-១៥; លូកា ២៣:៣៤។

១៤.  ទីដប់បួន ពួកគេទាំងពីរនាក់បានសង្រ្គោះមនុស្សរបស់ពួកគេ។ លោកុប្បត្ដិ ៤៥:៥;
ម៉ាថាយ ១:២១។

១៥.  ទីដប់ប្រាំ ការអ្វីទាំងអស់ដែលមនុស្សបានធ្វើអាក្រក់ដល់គេ ព្រះបានធ្វើឲ្យល្អវិញ។
លោកុប្បត្ដិ ៥០:២០, ២១។