ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការថ្វាយអ៊ីសាកធ្វើជាយញ្ញបូជា (សេចក្ដីអធិប្បាយនៅទំព័រ៧០នៃកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
នេះគឺជាសេចក្ដីអធិប្បាយទី៧០ ដែលខ្ញុំបានអធិប្បាយពីគម្ពីរលោកុប្បត្ដិ អស់រយះពេលពីរបីខែ មុន។ ខ្ញុំសង្ឃឹមថា វាគឺជាព្រះពរមួយសំរាប់អ្នកគ្រប់គ្នានីមួយនៅព្រឹកនេះ! សូមបើកទៅគម្ពីរលោកុប្បត្ដិ ជំពូក២២:១ ជាមួយនឹងខ្ញុំ ហើយសូមអញ្ចើញក្រោកឈរទាំងអស់គ្នា។ «ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:១-២)។ អ្នកអាចអង្គុយចុះបាន រឿងរ៉ាវនេះគឺសាមញ្ញល្មម ប៉ុន្ដែវាគឺជាសេចក្ដីអធិប្បាយមួយដ៏ជ្រៅមួយណាស់ ថ្វីដ្បិត វាជ្រៅពេក ដូច្នោះខ្ញុំបានស្ទាក់ស្ទើរ ដើម្បីនឹងអធិប្បាយវាអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំនឹងពន្យល់ពីរឿង នោះពីរបីនាទី។ ដ្បិតលើកដំបូង ខ្ញុំនឹងប្រាប់រឿងនោះទៅអ្នក។ លោក អាប្រ៉ាហាំគឺជាបុរសដ៏ចាស់ម្នាក់ នៅ ពែលដែលកូនប្រុសរបស់គាត់ អ៊ីសាកបានកើតមក។ នៅពេលដែលព្រះយេហូវ៉ាបានសន្យាថា ទ្រង់នឹង ប្រទានកូនប្រុសឲ្យគាត់មួយ គាត់មានអាយុ៧៥ឆ្នាំហើយ។ គាត់បានរង់ចាំអស់រយះពេល២៥ឆ្នាំ ថ្វីដ្បិតនៅ ពេលនោះគាត់មានអាយុ១០០ឆ្នាំហើយ នៅពេលដែលកូនតែម្នាក់គាត់របស់គាត់បានកើតមក។ ពេលដែល យើងអាននៅក្នុងជំពូកនេះ យើងឃើញថា អ៊ីសាកមានអាយុប្រហែលជា២៦ ឬ២៧ឆ្នាំ។ ឥឡូវនេះ ព្រះ យេហូវ៉ាបានល្បងលលោកអាប្រ៉ាហាំ។ ទ្រង់បានប្រាប់គាត់អោយយកកូនប្រុសតែម្នាក់គត់របស់គាត់ ហើយ ជាកូនដែលគាត់ស្រឡាញ់ណាស់នោះទៅក្នុងស្រុកម៉ូរីយ៉ា «រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:២)។ ពួកគេបានធ្វើដំណើរទៅកន្លែងនោះ។ លោក អាប្រ៉ាហាំបានយកអូសដែលគាត់បានទិញ ហើយបានស្អាងអាសនា១នៅទីនោះ ហើយបានរៀបចំអូស ដើម្បីដុស។ បន្ទាប់មកគាត់បានចងអ៊ីសាក ហើយដាក់គាត់លើអូស។ « គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ» (លោកុប្បត្ដិ ២២:១០-១៣)។ នោះគឺជារឿងរ៉ាវដែលបានកើតឡើង។ ដូចជាខ្ញុំបាននិយាយប្រាប់ វាសាមញ្ញល្មម។ ប៉ុន្ដែមានផ្នែកជាច្រើន ណាស់នៅក្នុងរឿងនោះ ដែលខ្ញុំបានស្ទាក់ស្ទើរដើម្បីអធិប្បាយពីវា រហូតដល់ឥឡូវនេះ។ ដ្បិតខ្ញុំបានអាន ការពន្យល់ប្រាប់របស់លោក ឡីអូភូដ ពីអត្ថបទគម្ពីរនោះ។ គាត់បាននិយាយថា «ការពន្យល់ប្រាប់ពីអត្ថបទ នោះយ៉ាងហោចណាស់មានការទាក់ទងគ្នាពីរដែលអាចទៅរួច»(H. C. Leupold, D.D., Exposition of Genesis, volume II, Baker Book House, 1985 edition, p. 637)។ គំនិតនោះ មានការទាក់ទងគ្នាចំនួន២«យ៉ាងហោចណាស់» នៅពេលដែលគាត់អធិប្បាយអំពី អត្ថបទគម្ពីរនេះ ដែលគំនិតខ្ញុំមាន។ ដូច្នោះហើយ ខ្ញុំនឹងបង្រៀនអ្នកអំពីការអនុវត្ដន៍ចំនួន៤ពីអត្ថបទគម្ពីរ ដ៏អស្ចារ្យមួយនេះ។ ១. ទីមួយ អត្ថបទគម្ពីរនេះនិយាយអំពីសេចក្ដីជំនឿដែលត្រូវបានល្បងល។ ខមួយនិយាយថា «ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ»(លោកុប្បត្ដិ ២២:១)។ ឬសដំបូងនៃពាក្យជាភាសាហេព្រើសំរាប់ពាក្យថា «ល្បង» មានន័យថា «សាកល្បង»(ខ្លាំង)។ លោក ម៉ាកជីបាននិយាយថា «ពាក្យល្បងជាពាក្យតូចមួយដ៏ខ្លាំងណស់។ លោកយ៉ាកុបបានប្រាប់យ៉ាងច្បាស់នៅ ក្នុងសំបុត្ររបស់គាត់ថា ព្រះទ្រង់មិនដែលល្បងលអ្នកណាពីការអាក្រក់សោះ។ ព្រះទ្រង់ល្បងលមនុស្ស ដោយព្រោះតែព្រះទ្រង់ចង់សាកល្បងជំនឿរបស់ពួកគេ។ ព្រះយេហូវ៉ាបានសាកល្បងដល់អាប្រ៉ាហាំ»((J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1981, volume I, p. 90)។ មេរៀនរបស់យើង គឹរៀបរាប់ពីការសាកល្បងដ៏ធំៗចំនួន៤ ដែលព្រះយេហូវ៉ាបានប្រទានដល់ អាប្រ៉ាហាំ។ គ្រប់ការសាកល្បងនីមួយៗសុទ្ធតែជាប់ទាក់ទងនឹងការថ្វាយរបស់ខ្លះៗ ដែលគាត់ស្រឡាញ់។ ទីមួយ ព្រះយេហូវ៉ាបានត្រាស់ហៅគាត់អោយចាកចេញពីគ្រួសាររបស់គាត់ និងចេញពីស្រុកកំណើតរបស់ គាត់»(លោកុប្បត្ដិ ១២:១)។ ទីពីរ ព្រះទ្រង់បានប្រាប់គាត់អោយចែកផ្លូវគ្នាពីក្មួយរបស់គាត់ ឈ្មោះថាឡុត »(លោកុប្បត្ដិ ១៣:១-១៨)។ ទីបី ព្រះទ្រង់បានប្រាប់គាត់អោយបោះបង់ចោលគោលបំណងរបស់គាត់ សំរាប់អ៊ីស្មាអែល(»(លោកុប្បត្ដិ ១៧:១៧-១៨)។ ទីបួន នៅកន្លែងនេះ ព្រះទ្រង់បានប្រាប់គាត់ឲ្យថ្វាយ យញ្ញបូជាកូនអ៊ីសាកជាទីស្រឡាញ់របស់គាត់ជាតង្វាយដុត។ លោក អ៊ោសើរ ផីងនិយាយថា៖ ជីវិតរបស់អ្នកជឿព្រះគឺជាក្រុមមួយនៃការសាកល្បង ដ្បិត យ៉ាងនោះ ហើយ ដែលធ្វើសិស្សរបស់ព្រះយេស៊ូវអាចក្លាយជាគ្រីស្ទានដែលមានចរិត លក្ខណះរីកចំរើនបាន។ ជាញឹកញាប់ តែងតែមានការសាកល្បងដ៏ធំមួយ ដែលកើតឡើងចំពោះមនុស្សទាំងអស់ផ្សេងទៀតដែលជាការរៀបចំរួចទុក រួចហើយ។ ដូច្នោះវាកើតមានដូចជាលោកអាប្រ៉ាហាំ។ គាត់ត្រូវបានសាក ល្បងម្ដង ហើយម្ដងទៀត ប៉ុន្ដែគាត់នៅតែមានដូចនេះ។ «តំរូវការរបស់ព្រះ ចំពោះគាត់គឺ « កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ»(សុភាសិត ២៣:២៦)។ វាមិនមែន ជាបញ្ញារបស់យើង ហើយមិនមែនជាទេពកោល្យរបស់យើង ឬក៏មិនមែនជា លុយរបស់យើងទេ ប៉ុន្ដែជាចិត្ដរបស់យើង ព្រះទ្រង់សុំចិត្ដយើងជាមុនដំបូង។ នៅពេលណា ដែលយើងបានឆ្លើយតបទៅការទាមទាររបស់ព្រះ ទ្រង់ដាក់ ព្រះហស្រ្ដរបស់ទ្រង់លើរបស់ខ្លះ ជាពិសេសរបស់ដែលនៅជិតយើង ដើម្បី បញ្ជាក់ពីភាពពិតប្រាកដនៃការឆ្លើយតបរបស់យើង ចំពោះការទាមទាររបស់ ទ្រង់ ដែលនៅខាងក្នុងរូបកាយ មិនមែនគ្រាន់តែចេញពីបបូរមាត់របស់យើង ប៉ុណ្ណោះទេ។ ដូច្នោះ គាត់ធ្វើវាដូចជាលោកអាប្រ៉ាហាំ(Arthur W. Pink, Gleanings in Genesis, Moody Press, 1981 edition, p. 226)។ កាលដើមដំបូងតែងតែមានការសាកល្បងដ៏ធំមួយ នៅពេលណាដែលមនុស្សម្នាក់មុនដំបូងស្ដាប់ លឺដំណឹងល្អ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា « ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ»(លូកា ១៤:៣៣)។ នោះមានន័យថា អ្នកត្រូវតែចង់បានព្រះគ្រីស្ទលើសជាងអ្វីទាំងអស់។ អំពើបាបដែលអ្នកស្រឡាញ់ត្រូវទៅដាក់ទៅឲ្យឆ្ងាយ។ ទ្រព្យសម្បត្ដិនៅផែនដីត្រូចាត់ទុកជាទីពីរ។ អ្វីដែលអ្នកចូលចិត្ដធ្វើសំរាប់បំពេញចិត្ដខ្លួនឯងដោយស្ងាត់ អ្នក ត្រូវតែបោះបង់ចោលវា។ អ្នកមិនអាចបំរើរបស់ទាំងនេះ ហើយក្លាយជាគ្រីស្ទានម្នាក់នៅពេលតែមួយទេ! មាននរណាម្នាក់និយាយថា «ប៉ុន្ដែបញ្ហានេះអាចប៉ះពាល់ដល់ការងាររបស់ខ្ញុំ»។ ព្រះយេស៊ូវទ្រង់មានបន្ទូល ថា « អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ»(លូកា ១៦:១៣)។ ព្រះយេស៊ូវទ្រង់បានមាន បន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ»(លូកា ៩:២៣)។ នេះគឺជាចំណុចមួយ ដែលមានមនុស្សជាច្រើនបានជំពប់ដួល។ ពួកគេចង់ក្លាយជាអ្នកគ្រីស្ទាន ដោយមិនចង់បោះបង់ចោលអ្វីៗទាំងអស់។ ពួកគេចង់បានសង្រ្គោះ ប៉ុន្ដែពួក គេមិនចង់ផ្លាស់ប្ដូរអ្វីៗទាំងអស់នៅក្នុងជីវិតរបស់គេ។ ពួកគេចង់លាក់ទុកអំពើបាបខ្លះ ហើយចង់ប្រែចិត្ដនៅ ពេលតែមួយ! នោះមិនអាចទៅរួចនោះទេ! រឿងនោះមិនអាចទៅរួចនោះទេ! សំនួរនោះមិនអាចយល់បាន ទេ ហើយវាជាអំពើមួយដែលមិនទំនងនោះទេ! « ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ»(លូកា ១៤:៣៣)។ តើរឿងនោះមិនមែនជារឿងដែលលោកអាប្រ៉ាហាំបានជួបប្រទះនៅលើភ្នំម៉ូរីយ៉ាទេ? ព្រះយេហូវ៉ាបាន ល្បងលលោកអាប្រ៉ាហាំ។ គាត់មានបំណងដើម្បីបោះបង់អ្វីដែលគាត់ស្រឡាញ់បំផុតនៅក្នុងលោកីយនេះ គឺ ជាកូនប្រុសតែម្នាក់គត់របស់គាត់។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា« រួចទ្រង់មានព្រះបន្ទូលថាចូរយកអ៊ីសាក កូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:២)។ ដ្បិតនោះគឺជាការសាកល្បងដែល អ្នកនឹងជួបប្រទះផងដែរ។ ឥឡូវនេះ សូមយកអំពើបាបដែលអ្នកស្រឡាញ់ ហើយថ្វាយវាជាយញ្ញបូជាដុត ទៅ។ តើអ្នកនឹងធ្វើវាអត់? បើអ្នកនឹងមិនធ្វើវា អ្នកនឹងមិនក្លាយជាអ្នកគ្រីស្ទានដ៏ពិតប្រាកដមួយរូបទេ។ បើ អ្នករង់ចាំដើម្បីធ្វើវា អ្នកនឹងមិនដែលបានប្រែចិត្ដឡើយ មិនដែល! មិនដែល! មិនដែល! អូ សេចក្ដីអធិស្ឋាន របស់អ្នកអាចដូចជាបទចំរៀងដ៏ចាស់នោះ! ព្រះអម្ចាស់យេស៊ូវមើលពីបល័្លង្កទ្រង់ក្នុងមេឃ ២. ទីពីរ អត្ថបទគម្ពីរនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ សូមគិតអំពីការឈឺចិត្ដរបស់ លោកអាប្រ៉ាហាំមាន នៅពេលដែលគាត់បានយកកូនប្រុសអ៊ីសាក ដែលជាទីស្រឡាញ់របស់គាត់ មកថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា! « រួចទ្រង់មានព្រះបន្ទូលថាចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១... រួចថ្វាយវាជាដង្វាយដុត...»(លោកុប្បត្ដិ ២២:២)។ លោក អាសើរ ផីងបាននិយាយថា «នេះគឺជាខគម្ពីរដ៏តិចតួចណាស់នៅក្នុងគម្ពីរសញ្ញាចាស់ ដែលបាននាំ មកអោយយើងស្គាល់ មិនមែនត្រឹមតែព្រះរាជបុត្រានៃព្រះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងនាំយើងអោយស្គាល់ ព្រះវរបិតាផងដែរ។ កន្លែងនេះ បានបង្ហាញពីព្រះហឬទ័យរបស់ព្រះវរបិតាច្រើនជាងកន្លែងផ្សេងៗនៅក្នុង ព្រះគម្ពីរសញ្ញាចាស់។ កន្លែងនេះគឺជាអ្វីដែល យើងដឹងពីការទាយទុកមុនពីការសុគត់នៅលើឈើឆ្កាងរបស់ ព្រះនៅភ្នំកាល់វ៉ារី»(Pink, ibid., p. 222)។ នៅក្នុងជំពូកទី២២នៃគម្ពីរលោកុប្បត្ដិ យើងបានរៀនរឿងខ្លះពីរបៀបដែលព្រះយេហូវ៉ាទ្រង់មាន ព្រះហឬទ័យនៅពេលដែល៖ « ឯព្រះអង្គ... ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា...(រ៉ូម ៨:៣២)។ លោក ផីងបានមានប្រសាសន៍ថា «អូ របៀបដែលព្រះវិញ្ញាណរបស់ព្រះបង្អែរបង្អង់ទៅលើយញ្ញបូជា និង អ្នកថ្វាយយញ្ញបូជានោះ គឺត្រូវតែជា{ភាពស្រដៀងគ្នាមួយរវាង} អ្នកតំណាងឈ្មោះលោក {អ័ប្រ៉ាហាំ} និង អ្នកដែលសំរេចគឺ{ព្រះវរបិតា} ព្រះរាជបុត្រារបស់ទ្រង់ ព្រះរាជបុត្រារបស់ទ្រង់តែមួយគត់ ដែលទ្រង់ ស្រឡាញ់បំផុត!...ពិតណាស់នេះជារឿងដែលកើតឡើងនៅក្នុងគម្ពីរលោកុប្បត្ដិជំពូក២២។ នៅក្នុងជំពូក នេះ លោកអាប្រ៉ាហាំ លោកអ័ប្រ៉ាហាំគិតអំពីព្រះច្រើនជាងអ៊ីសាក...វាគឺជាសេចក្ដីស្រឡាញ់នៃចិត្ដរបស់ ឪពុកដែលបានបង្ហាញយ៉ាងជាក់ស្ដែងបំផុតនៅកន្លែងនេះ»(Pink, ibid.)។ ភាពសោកសៅ និងភាពទុក្ខ ព្រួយ ដែលព្រះវរបិតាមានព្រះហឬទ័យ នៅពេលដែលព្រះយេស៊ូវត្រូវបានជាប់ឆ្កាងត្រូវបានបង្ហាញប្រាប់ យើងនៅក្នុងលោក អ័ប្រ៉ាហាំ ដែលជាអ្នកតំណាងនៃព្រះវរបិតា។ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជ អត្ថបទគម្ពីរនេះបង្ហាញប្រាប់យើងអំពីការសាកល្បងសេចក្ដីជំនឿ ហើយនិងសេចក្ដីស្រឡាញ់នៃ ព្រះវរបិតា។ ប៉ុន្ដែនៅមានទៀត ដោយព្រោះនេះគឺជាជំពូកដែលគួរឲ្យចាប់អារម្មណ៍ណាស់នៅក្នុងព្រះបន្ទូល របស់ព្រះ។ ៣. ទីបី អត្ថបទគម្ពីរនិយាយអំពីការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទរហូតដល់ទីមរណៈ។ «អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត។លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន»(លោកុប្បត្ដិ ២២:៧-១០)។ ឃើញពីភាពឪនលំទោន និងការស្ដាប់បង្គាប់របស់អ៊ីសាក នៅពេលដែលគាត់បានទៅឲ្យគេសម្លាប់ ទេ? អ៊ីសាកគឺជាអ្នកតំណាងពីព្រះគ្រីស្ទ។ ព្រះយេស៊ូវគឺជាអ្នកសំរេចនៃអ្នកតំណាង។ អ៊ីសាកបានស្ដាប់ បង្គាប់រហូតដល់ទីមរណៈរបស់គាត់ ដ្បិតព្រះគ្រីស្ទបានធ្វើដូច្នោះដែរ។ ហោរាបានទាយពីព្រះគ្រីស្ទថា « គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»(អេសាយ ៥៣:៧)។ អ៊ីសាកមិនបានការពារខ្លួនគាត់ នៅពេល ដែលឪពុកគាត់បានចងគាត់ « ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា»(លោកុប្បត្ដិ ២២:៩) ដ្បិតនៅពេលដែលលោកពីឡាត់បានសួរព្រះយេស៊ូវ « តែព្រះយេស៊ូវ ទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់»(ម៉ាថាយ ២៧:១៤)។ ហើយហោរា អេសាយបាននិយាយថា «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ» (អេសាយ ៥៣:៧)។ សូមកត់សំគាល់ពីការលីសែងឈើរបស់អ៊ីសាកផងដែរ។ អត្ថបទគម្ពីរប្រាប់ថា « នោះគាត់ចាប់យកឱសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី»(លោកុប្បត្ដិ ២២:៦) ។ តើអ្វីដែលជារូបភាពពី ការលីឈើឆ្កាងរបស់ព្រះគ្រីស្ទទៅកាន់កន្លែងដែលគេធ្វើគុតទ្រង់! កន្លែងបានរំលឹកយើងអំពីព្រះគ្រីស្ទថា «ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង»(ភីលីព ២:៨)។ «មនុស្សដ៏ទុក្ខព្រួយ» ព្រះនាមអ្វី ប៉ុន្ដែនៅមានចំណុចមួយថែមទៀត។ ៤. ទីបួន អត្ថបទគម្ពីរនិយាយអំពីការសុគត់ជំនួសកន្លែងរបស់មនុស្សមានបាបរបស់ ព្រះគ្រីស្ទ។ អ័ប្រ៉ាហាំបានយកអ៊ីសាកទុកជាយញ្ញបូជា ហើយបានយកកាំបិតមួយដើម្បីសំលាប់កូនប្រុសរបស់ គាត់។ នេះគឺដូចជាចំឡែកបន្ដិចចំពោះលោកអ័ប្រ៉ាហាំ ហើយវាក៍ចំឡែកចំពោះអ្នក និងខ្ញុំផងដែរ នៅពេល ដែលយើងអានអំពីវា។ អ័ប្រ៉ាហាំបានជឿថា ការថ្វាយយញ្ញបូជាមនុស្សមិនខុសទេ។ តាំងពីពេលនោះ រហូត ដល់ឥឡូវនេះ ខ្ញុំមិនអាចយល់អំពីចិត្ដរបស់គាត់បានទេ ពីការថ្វាយយញ្ញបូជាមនុស្សម្នាក់។ នេះបង្ហាញពី វិបត្ដិមួយនៅក្នុងគំនិតរបស់លោកអ័ប្រ៉ាហាំ។ លោកអ័ប្រ៉ាហាំបានជួបការសាកល្បងចំនួន៣រួចមកហើយ។ ទីមួយ ព្រះយេហូវ៉ាបានត្រាស់ហៅគាត់អោយចេញពីញ្ញាតិសន្ដានរបស់គាត់ទាំងអស់នៅក្នុងស្រុកខាល់ដេ។ គាត់ត្រូវតែចេញពីគ្រួសារទាំងមូលរបស់គាត់។ នោះគឺជាការសាកល្បងដ៏ពិតមួយចំពោះលោកអ័ប្រ៉ាហាំ។ ខ្ញុំ ដឹងពីគ្រួសារមួយដែលគ្មានអ្នកជឿព្រះសោះ ហើយអ្នកស្ទើរតែឆ្កួត នៅពេលដែលអ្នកក្លាយជាកូនព្រះម្នាក់។ ដ្បិតខ្ញុំដឹងពីភាពទុក្ខព្រួយរបស់លោកអ័ប្រ៉ាហាំមាន នៅពេលដែលគាត់បានចាកចេញពីបងប្អូនរបស់គាត់។ បន្ទាប់មកមានការសាកល្បងដែលមកជាមួយនឹងក្មួយប្រុសរបស់គាត់ឡុតទៀត។ គាត់បានជាសមាជិកចុង ក្រោយគេនៅក្នុងគ្រួសារដែលនៅជាមួយគាត់។ ប៉ុន្ដែនៅពេលក្រោយមក គាត់ត្រូវតែបែកចេញពីឡុង ដ្បិត ឡុតបានទៅរស់នៅក្នុងក្រុងសូដ៉ុម។ បន្ទាប់មកទៀត មានការសាកល្បងពីកូនប្រុសរបស់គាត់ ដោយសារ ហាកាយ។ គាត់ស្រឡាញ់កូនប្រុសអ៊ីសម៉ាអែលណាស់ ហើយគាត់មិនចង់បែកចេញពីគាត់ទេ។ អ័ប្រ៉ាហាំ បានអំពាវនាវទៅព្រះយេហូវ៉ា «រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ» (លោកុប្បត្ដិ ១៧:១៨)។ ឥឡូវនេះអ័ប្រ៉ាហាំបានជួបការសាកល្បងដ៏ធំណាស់ ដែលជាវិបត្ដិដ៏ធំទី៤នៅក្នង ជីវិតរបស់គាត់ គឺថា ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់អោយថ្វាយអ៊ីសាកជាយញ្ញបូជា! អ័ប្រ៉ាហាំមិន បានយល់អំពីរឿងនេះទាល់តែសោះ នៅពេលដែលព្រះបានប្រាប់គាត់ « ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ»(លោកុប្បត្ដិ ២១:១២)។ អ័ប្រ៉ាហាំមិនបានយល់ថា ហេតុអ្វីបានជាគាត់ត្រូវតែសំឡាប់កូន ប្រុស ដែលព្រះទ្រង់បានសន្យាប្រទានអោយអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ដ្បិតជំនឿរបស់លោក អ័ប្រ៉ាហាំខ្លាំងណាស់ គាត់បានជឿថា « ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង » (ហេព្រើរ ១១:១៩)។ អ្នកឃើញទេ គ្រប់ពេលអ្នកឆ្លងកាត់ការសាកល្បងមួយ ព្រះទ្រង់ប្រទានឲ្យអ្នកមានសេចក្ដីជំនឿ ថែមទៀត ហើយជំនឿរបស់អ្នកនឹងខ្លាំងទៅៗ។ មានការសាកល្បងពីរបីដងនៅក្នុងជីវិតរបស់ខ្ញុំនៅពេល ដែលខ្ញុំបានគិតថា ខ្ញុំមិនអាចបន្ដក្លាយជាកូនព្រះម្នាក់បានទេ។ នៅពេលនោះខ្ញុំមានការខកចិត្ដយ៉ាងខ្លាំង ហើយមានការសាកល្បងយ៉ាងខ្លាំងណាស់។ ប៉ុន្ដែនៅពេលដែលខ្ញុំនឹកឃើញពីពេលនោះ ខ្ញុំឃើញថា ព្រះ ទ្រង់បានកំពុងតែសាកល្បងខ្ញុំសំរាប់មូលហេតុមួយ។ ខ្ញុំនឹងមិនអាចក្លាយជាមនុស្ស ដូចជាសព្វថ្ងៃនៅបាន ទេ ប្រសិនបើទ្រង់មិនបានប្រទានព្រះគុណដល់ខ្ញុំនៅក្នុងការសាកល្បងដ៏អាក្រក់ទាំងនោះ។ ដ្បិតនោះគឺជា របៀបដែលលោកអ័ប្រ៉ាហាំបានមាន។ ប៉ុន្ដែឥឡូវនេះ នៅពេលដែលលោកអ័ប្រ៉ាហាំបានយកកាំបិតដើម្បីសំលាប់កូនប្រុសរបស់គាត់ ព្រះ យេហូវ៉ាបានហៅគាត់នៅពេលភ្លាមនោះថា៖ «រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ» (លោកុប្បត្ដិ ២២:១២) ព្រះយេហូវ៉ាបានជ្រាបថា លោកអ័ប្រ៉ាហាំកោតខ្លាចទ្រង់ចំពោះរឿងនេះ ប៉ុន្ដែគ្រួសារគាត់ និងអ៊ីសាកខ្លួន គាត់នឹងមិនប្រាកដនោះទេ រហូតដល់ ពួកគេបានឃើញថា គាត់មានបំណងដើម្បីថ្វាយយញ្ញបូជាដ៏អស្ចារ្យ នេះ។ នោះគឺជាមូលហេតុ ដែលសាវកយ៉ាកុបបាននិយាយថា អ័ប្រ៉ាហាំបាន «សុចរិតដោយសារការប្រព្រឹត្ដិ »(យ៉ាកុប ២:២១)។ សេចក្ដីជំនឿរបស់គាត់បានបង្កើតការល្អរបស់គាត់។ នោះគឺជាមូលហេតុដែល លោក យ៉ាកុបនិយាយថា « ឯសេចក្តីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង» (យ៉ាកុប ២:១៧)។ អ័ប្រ៉ាហាំបានបង្ហាញពីជំនឿរបស់គាត់តាមរយះការប្រព្រឹត្ដរបស់គាត់ ដោយសារឆន្ទះ របស់គាត់ ដើម្បីស្ដាប់បង្គាប់ព្រះ ដោយសារការថ្វាយអ៊ីសាកជាយញ្ញបូជា។ ប៉ុន្ដែសូមរង់ចាំ! នេះគឺជាកន្លែងមួយ ដែលខ្ញុំបានយល់ច្រលំ នៅពេលដែលខ្ញុំបានអានជំពូកនេះ នៅពេលមុន។ ខ្ញុំបានឆ្ងល់ពីរបៀប ដែលអ្នកតំណាងអាចប្ដូរពីអ៊ីសាកទៅជាចៀមឈ្មោល ដោយព្រោះយើង បានអាន៖ «នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ»(លោកុប្បត្ដិ ២២:១៣) អ្នកតំណាងរបស់ព្រះគ្រីស្ទគឺជាយញ្ញបូជាជំនួសពីអ៊ីសាកទៅចៀមឈ្មោលនោះ។ នេះគឺជាកន្លែង ដែល លោក ឡឺអូផូដបានជួយខ្ញុំ នៅពេលគាត់បាននិហាយថា «យ៉ាងតិចណាស់មានការបង្រៀនចំនួនពីរដែល យើងអាចបង្រៀនបាន» នៅពេលគាត់អធិប្បាយពីអត្ថបទគម្ពីរនេះ។ ខ្ញុំបានឃើញនូវការបង្រៀនយ៉ាងតិច ណាស់ចំនួន៤។ អ្នកតំណាងដែលបានបង្ហាញនៅកន្លែងនេះ និងអ៊ីសាកបានក្លាយជាអ្នកតំណាងដល់មនុស្សមាន បាប ហើយត្រូវបានកាត់ទោសដោយបញ្ញាត្ដិរបស់ព្រះ ដែលកាត់ទោសមនុស្សមានបាបពេលដែលគេស្លាប់ បាទ អ៊ីសាកគឺជាមនុស្សមានបាបម្នាក់ ដូចជាមនុស្សទាំងអស់ដែរ។ បាទ «ឈ្នួលនៃអំពើបាបគឺជាសេចក្ដី ស្លាប់»(រ៉ូម ៦:២៣)។ ដ្បិតតើអ្វីដែលអ្នកតំណាងដ៏អស្ចារ្យម្នាក់ជា! អ៊ីសាកបានធ្វើអោយមនុស្សមានបាប រួចផុតពីការជំនុំជំរះនៃបញ្ញាត្ដិរបស់ព្រះ ដោយសារចៀមឈ្មោលនោះ ដែលោកអ័ប្រ៉ាហាំបានយក ហើយ «ចៀមឈ្មោលនោះ... មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ»(លោកុប្បត្ដិ ២២:១៣) គម្ពីរសញ្ញាថ្មី ប្រាប់យើងថា «ព្រះគ្រីស្ទបានសុគត់សំរាប់អំពើបាបរបស់យើង»(កូរិនថូសទី១ ១៥:៣)។ ហើយសាវក ពេត្រុសបានប្រាប់ថា៖ «ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះ សូមកត់សំគាល់នូវគម្ពីរលោកុប្បត្ដិ ២២:១៤ «អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដែលមាន ន័យថា «ព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យ»។ ព្រះវរបិតាបានប្រទានព្រះយេស៊ូវគ្រីស្ទ ដើម្បីមកសុគត់ជំនួស អំពើបាបដែលយើងបានធ្វើ ដូចជាទ្រង់បានប្រទានចៀមឈ្មោលនោះដើម្បីជំនួសអ៊ីសាក! សូមជឿទុកចិត្ដ លើព្រះយេស៊ូវទោ ទ្រង់នឹងជំនួសកន្លែងរបស់អ្នក ហើយទ្រង់នឹងសងថ្លៃលោះបាបរបស់អ្នកនៅលើឈើឆ្កាង ! ខ្ញុំអធិស្ឋានអោយអ្នកថា អ្នកនឹងបែរចេញពីអំពើបាបរបស់អ្នក ហើយមកជឿទុកចិត្ដលើព្រះយេស៊ូវឥឡូវ នេះ។ ទ្រង់បានសុគត់ដើម្បីកន្លែងរបស់អ្នក ទ្រង់បានសុគត់ដើម្បីលើកលែងទោសបាបរបស់អ្នក ហើយទ្រង់ បានសុគត់ដើម្បីនាំអ្នកទៅឯព្រះវរបិតា! អ្នកអាចខ្លាចថា អ្នកនឹងត្រូវតែផ្លាស់ប្ដូរជីវិតរបស់អ្នកជាច្រើន នៅពេលដែលអ្នកជឿទុកចិត្ដលើព្រះ គ្រីស្ទ។ បើអ្នកបរាជ័យនូវការសាកល្បងនោះ អ្នកនឹងមិនដែលបានសង្រ្គោះឡើយង! អ្នកត្រូវក្រោកឈរ ឡើង ហើយប្រឆាំងនឹងការភ័យខ្លាចរបស់អ្នក ហើយមករកព្រះគ្រីស្ទភ្លាមទៅ។ កុំស្ទាក់ស្ទើរឡើយ! សូម ប្រគល់ខ្លួនរបស់អ្នកទៅលើព្រះអង្គសង្រ្គោះដោយសេចក្ដីជំនឿទៅ។ ទ្រង់នឹងសង្រ្គោះអ្នកពីសេចក្ដីក្រោធ របស់ព្រះវរបិតា និងសេចក្ដីជំនុំជំរះពីអំពើបាប។ ព្រះលោហិតរបស់ព្រះយេស៊ូវនឹងលាងសំអាតអំពើបាប របស់អ្នកទាំងអស់ចេញ។ ការសុគត់នៅលើឈើឆ្កាងរបស់ទ្រង់នឹងសងថ្លៃលោះបាបរបស់អ្នក ហើអ្នកនឹង មិនដែលត្រូវដាក់ទណ្ឌកម្មឡើយ។ បើសិនជាអ្នកចាប់អារម្មណ៍ដើម្បីចង់ក្លាយជាកូនព្រះម្នាក់ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវ នេះ ហើយដើរទៅក្រោយសាលប្រជុំនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាតមួយ ដែលអាចឆ្លើយ សំនួររបស់អ្នក ហើយអាចនិយាយជាមួយអ្នក និងអាចអធិស្ឋានជាមួយអ្នកបាន។ សូមទៅឥឡូវនេះភា្លម។ លោកចាន់ សូមមកហើយដឹកនាំយើងអធិស្ឋានអោយពួកអ្នកដែលបានឆ្លើយតបនឹងយើងអោយគេបានប្រែ ចិត្ដ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L Chan៖ លោកុប្បត្ដិ ២២:១-១៣ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការថ្វាយអ៊ីសាកធ្វើជាយញ្ញបូជា (សេចក្ដីអធិប្បាយនៅទំព័រ៧០នៃកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយ Dr. R. L. Hymers, Jr. «ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:១០-១៣)។ (លោកុប្បត្ដិ ២២:១០-១៣) ១. ទីមួយ អត្ថបទគម្ពីរនេះនិយាយអំពីសេចក្ដីជំនឿដែលត្រូវបានល្បងល។ លោកុប្បត្ដិ ២២:១; ២. ទីពីរ អត្ថបទគម្ពីរនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ រ៉ូម ៨:៣២; យ៉ូហាន ៣:១៦។ ៣. ទីបី អត្ថបទគម្ពីរនិយាយអំពីការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទរហូតដល់ទីមរណៈ។ ៤. ទីបួន អត្ថបទគម្ពីរនិយាយអំពីការសុគត់ជំនួសកន្លែងរបស់មនុស្សមានបាបរបស់ព្រះគ្រីស្ទ។ |