Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការយាងឡើងរបស់ព្រះគ្រីស្ទ

THE ASCENSION OF CHRIST
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកុម្ភះ ១០, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 10, 2013

«បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»
(អេភេសូរ ៤:៨)។


ពួកយ៉ូបីសាចគឺជាខ្មាំងសត្រូវរបស់ប្រទេសអ៊ីស្រាអែល។ ពួកគេបានគ្រប់គ្រងទីក្រុងយេរ៉ូសាឡិម ដែលជាទឹកដីរបស់មនុស្សរបស់ព្រះ អស់រយះពេលយ៉ាងយូរ។ ប៉ុន្ដែនៅចុងបញ្ចប់ ដាវីឌនិងមនស្សរបស់ គាត់បានយកទីក្រុងយេរ៉ូសាឡិមវិញ។ ដាវីឌបានចាំពីរបៀបដែលទាហានរបស់គាត់បានចូលវាយលុកដល់ កំពស់នៃទីក្រុងយេរ៉ូសាឡិម។ នេះគឺជាភ្នំរបស់ព្រះជាម្ចាស់ ឈ្មោះថា ភ្នំសីយ៉ូន ហើយវាជាព្រះវិហាររបស់ ព្រះ ដែលទ្រង់បានតាំងឡើង។ ជាមួយនឹងបទចំរៀង ហើយស្រែកច្រៀងដោយអរសប្បាយ ដ្បិតស្ដេចដាវីឌ បានយកឈើមកសរសេរនូវក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ហើយទ្រង់ព្រះបានបណ្ដាលចិត្ដអោយសរសេរនៅ ភ្នំសីយ៉ូន ដែលជាកន្លែងដែលអាចរក្សាទុកបាន។ ប៉ុន្ដែស្ដេចដាវីឌបានសំលឹងមើលសកម្មភាពដែលកើត ឡើងនៅផែនដីនេះ។ គាត់បានឃើញការយាងឡើងរបស់ព្រះគ្រីស្ទ គាត់បានឃើញពីការយកពួកឈ្លើយ ចេញ នៅពេលដែលទ្រង់បានយាងទៅ ហើយនឹងនៅពេលដែលទ្រង់បានទទួលជ័យជំនះសំរាប់រាស្រ្ដរបស់ ទ្រង់ ដ្បិតព្រះអម្ចាស និងព្រះអង្គសង្រ្គោះរបស់គេ បានគង់ក្នុងចំណោមពួកគេ។ នៅក្នុងគម្ពីរទំនុកដំកើង ជំពូក៦៨ សេ្ដចដាវីឌបានសរសេរថា៖

« ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ ពួកឈ្លើយនាំទៅជា ឈ្លើយ ព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្ស គឺដល់ទាំង មនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ» (ទំនុកដំកើង ៦៨:១៨)។

មួយពាន់ឆ្នាំក្រោយមក សាវកប៉ុលបានត្រូវបានផ្លាស់ប្ដូរដោយសារព្រះវិញ្ញារបស់ព្រះ ដើម្បីចែក ចាយពីពាក្យទាំងនោះទៅកាន់ហ្លួងដាវីឌរបស់យើង ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ នៅពេលដែលទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ ដើម្បីគង់នៅខាងស្ដាំដៃនៃព្រះវរបិតា។ ដូច្នោះហើយ សាវកប៉ុលបានដងស្រង់ចេញ ពីគម្ពីរទំនុកដំកើង ៦៨:៨ ដើម្បីចែកចាយប្រាប់គេពីការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ៖

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»(អេភេសូរ ៤:៨)។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងចុះមកពីស្ថានសួគ៌មក នៅពេលដែលទ្រង់បានចាប់កំណើតជា ទារកមួយនៅក្រោកសត្វនៃទីក្រុងយេរ៉ូសាឡិម។ ទ្រង់បានយាងចុះមកពីកន្លែងដ៏ឆ្ងាយ ហើយក្លាយជា «មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់»(អេសាយ ៥៣:៣)។ ទ្រង់បានយាងចុះទៅកន្លែងដ៏ ទាបគឺនៅពេលដែលអំពើបាបរបស់យើងត្រូវបានផ្ទុកលើទ្រង់នៅក្នុងសួនច្បារកេតសេម៉ាណី នៅពេលដែល ទ្រង់បានភ័យដង្ហក់ ហើយបានថ្ងូរ ថែមទាំងចេញញើស «ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។ ទ្រង់បានយាងចុះមកកន្លែងដ៏ទាប នៅពេលដែលទ្រង់ «ចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាង»(ភីលីព ២:៨)។ ដ្បិត ទ្រង់បានយាងចុះមកកន្លែងដ៏ទាប នៅពេលដែលព្រះសពរបស់ទ្រង់ត្រូវបានគេដាក់ក្នុងផ្នូរ។ ដ្បិតសាវកប៉ុលបាននិយាយថា « ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ»(អេភេសូរ ៤:៩)។ ទ្រង់បានយាងចុះមកទាំងបន្ទាបព្រះអង្គ ទ្រង់ ថែមទាំងឈឺចាប់ជាខ្លាំង ហើយស្គាល់សេចក្ដីទៀតផង។ ដ្បិតទ្រង់បានយំជាខ្លាំងនៅក្នុងទីងងឹតថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»(ម៉ាថាយ ២៧:៤៦)។ ពួកទាហានរ៉ូមបាន ដាក់ព្រះសពទ្រង់ក្នុងផ្នូរ ហើយបានបិទផ្នូររបស់ទ្រង់ ថែមទាំងយាមល្បាទៀតផង។

ប៉ុន្ដែនៅថ្ងៃទី៣ នៅពេលព្រឹកស្រាងៗ នោះកើតមានរញ្ជួយដី ហើយទេវតានៃព្រះអម្ចាស់បាន រមៀលថ្មចេញពីទ្វារ ដ្បិតព្រះយេស៊ូវទ្រង់បានរស់ពីសុគត់ឡើងវិញ ហើយបានដើរចេញពីផ្នូរដ៏ងងឹតនោះ នៅក្រោមពន្លឺថ្ងៃនៅពេលព្រឹក!

ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
   នៅថ្ងៃទីបីដ៏ទុក្ខព្រួយមានកន្លងយ៉ាងលឿន
ទ្រង់បានរស់ឡើងវិញដោយសិរីល្អ
   សិរីល្អទាំងអស់បានប្រគល់ទៅការរស់ឡើងវិ្! ហាលេលូយ៉ា!
ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
   («ទុក្ខវេទនាគឺអ្នក»បកប្រែដោយ Francis Pott, 1832-1909)។

នៅពេលព្រឹកដ៏មានពន្លឺភ្លឺចិញ្ចាចនោះ ព្រះគ្រីស្ទបានចាប់ផ្ដើមយាងឡើងដ៏សិរិល្អរបស់ទ្រង់!ដើម្បី បញ្ជាក់ថា ទ្រង់បានរស់ពីសុគត់ឡើងវិញ ទាំងសាច់ឈាម និងឆ្អឹងពីសេចក្ដីស្លាប់ ទ្រង់បាននៅផែនដី ហើយ «បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ»(កិច្ចការ ១:៣)។ ម៉ារី និងយ៉ាបបាន ឃើញទ្រង់នៅម្នាក់ឯង។ ពួកសិស្សទាំង១១នាក់បានឃើញទ្រង់ នៅពេលដែលទ្រង់បានឈរនៅក្នុង កណ្ដាលពួកគេ «គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់ រួចទ្រង់យកទៅសោយនៅមុខគេ» (លូកា ២៤:៤២,៤៣)។ មានមនុស្សពីរនាក់នៅតាមផ្លូវទៅអ៊ីម៉ូស បាននិយាយជាមួយទ្រង់។ មនុស្សចំនួន ៥០០នាក់បានឃើញទ្រង់នៅពេលតែមួយ។ ទ្រង់បានមានបន្ទូលទៅកាន់ពួកសាវកទ្រង់ថា « ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»(លូកា ២៤:៣៩)។ ថូម៉ាស់បានដាក់ម្រាមដៃទៅក្នុងប្រហោងដៃរបស់ទ្រង់ ហើយថែមទាំងចាក់ដៃទៅ ក្នុងចំហៀងរបស់ទ្រង់ ដែលជាកន្លែងដែលគេចាក់លំពែងទម្លុះ នៅពេលទ្រង់នៅលើឈើឆ្កាង។ ហេតុ ការណ៍នោះគឺបង្ហាញថា ព្រះយេស៊ូវទ្រង់បានសុគត់ពិតប្រាកដមែន ពេលដែលលំពែងមុតយ៉ាងជ្រៅនោះ។ ប៉ុន្ដែផ្ទុយទៅវិញ សេចក្ដីពិតគឺបង្ហាញថា ទ្រង់បានរស់ពីសុគត់ឡើងវិញ ហើយវាជាភ័ស្រ្ដតាងនៅពេលដែល ថូម៉ាស់បានស្ទាបព្រះអម្ចាស់ដែលបានរស់ពីសុគត់ឡើងវិញ។ កុំអោយឆ្ងល់អោយសោះ ព្រះគ្រីស្ទបានរស់ ពីសុគត់ឡើងវិញមែន!

ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
អំណាចនៃសេចក្ដីស្លាប់បានធ្វើរួចហើយ
   ដ្បិតព្រះគ្រីស្ទជាហ្វូងដែលបានបែកខ្ចាត់ខ្ចាយ
សូមស្រែកច្រៀងពីអំណរដ៏បរិសុទ្ធ ហាលេលូយ៉ា!
   ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!

នៅពេលដែលទ្រង់បានបញ្ជាក់ប្រាប់ពួកគេរួចហើយ ទ្រង់បានរស់ពីសុគត់ឡើងវិញ ព្រះគ្រីស្ទទ្រង់ បានយកសិស្សរបស់ទ្រង់ទៅលើភ្នំអូលីវ។ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល «នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ» (កិច្ចការ ១:៩)។ ពិតប្រាកដណាស់ អ្នកតែកំណាព្យមិនបានខុសទេ នៅពេលនាងនិយាយថា៖

ពិណដែលព័ទ្ធដោយមាស ទេវតាបន្លឺសំលេងច្រៀង
   ទ្វារដែលធ្វើពីគុជត្រូវបានបើក បានបើកសំរាប់ស្ដេច
ព្រះគ្រីស្ទជាស្ដេចនៃសិរីល្អ ព្រះយេស៊ូវជាស្ដេចនៃសេចក្ដីស្រឡាញ់
   ជ័យជំនះបានឈ្នះ ក្នុងដែលទ្រង់បានគង់លើបល្ល័ង្ក
ការងារទ្រង់ត្រូវបានស្រេចហើយ សូមច្រៀងដោយអំណរ
   ព្រះយេស៊ូវបានយាងឡើងទៅដោយសិរីល្អដ៏រុងរឿង!
(«ពិណដែលព័ទ្ធដោយមាស» ដោយ Frances R. Havergal, 1836-1879)។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងទៅស្ថានសួគ៌វិញ ដើម្បីគង់នៅកន្លែងដែលទ្រង់បានយាងមក។ អូ ព្រះ គ្រីស្ទ ទ្រង់ជាស្ដេចនៃសាកលលោកទាំងមូល! ទ្រង់ជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច! ទ្រង់អង្គុយនៅកន្លែងដ៏ខ្ពស់បំផុតនៅស្ថានសួគ៌ ទ្រង់ឲ្យសោយរាជ្យដោយសិរិល្អ ទ្រង់បានបំពាក់ព្រះពស្រ្ដ ដោយអំណាចព្រះចេស្ដា ទ្រង់ជាស្ដេចលើសអស់ទាំងស្ដេច ហើយទ្រង់ជាព្រះអម្ចាស់លើសអស់ទាំងព្រះ អម្ចាស់!

ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ទ្រង់សោយរាជ្យអស់កល្បជានិច្ច
   មកុដទ្រង់! មកុដទ្រង់! ជាហោរានិងអាចារ្យ និងស្ដេច!
ព្រះនឹងយាងមក! ទ្រង់យាងមកដោយជ័យជំនះនៅលើលោកីយ
   អំណាច និងសិរីល្អជាកម្មសិទ្ធរបស់ព្រះជាម្ចាស់
សូមលើកដំកើងទ្រង់! សូមលើកដំកើងទ្រង់! ប្រាប់គេពីសេចក្ដីអស្ចារ្យទ្រង់
   សូមលើកដំកើងទ្រង់! សូមលើកដំកើងទ្រង់! អំណរនៅក្នុងបទចំរៀង
(«សូមលើកដំកើងទ្រង់! សូមលើកដំកើងទ្រង់!» ដោយ Fanny J. Crosby, 1820-1915)។

ដែលនាំយើងអោយទៅរៀនក្នុងមេរៀនរបស់យើងវិញ

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»(អេភេសូរ ៤:៨)។

ដ្បិត មេរៀនរបស់យើងថ្ងៃនេះ យើងនឹងរៀននូវសេចក្ដីពិតចំនួន៣អំពី ការយាងឡើងទៅស្ថានសួគ៌វិញរបស់ ព្រះគ្រីស្ទ។

១. ទីមួយ ជ័យជំនះរបស់ព្រះគ្រីស្ទត្រូវបានមើលឃើញនៅក្នុងការយាងឡើងរបស់ទ្រង់។

ព្រះគ្រីស្ទបានយាងចុះមកផែនដី ដើម្បីច្បាំងនឹងខ្មាំងសត្រូវរបស់ព្រះនិងមនុស្ស។ សង្រ្គាម ដែល ទ្រង់បានច្បាំងនោះ មិនមែនជាការប្រឆាំងនឹងសាច់ឈាម និងឈាមទេ «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ ព្រះគ្រីស្ទបានច្បាំង ប្រឆាំងនឹងអំពើបាប សេចក្ដីស្លាប់ និងឋាននរក។ ទ្រង់បានច្បាំងប្រឆាំងនឹងសេចក្ដីសំអប់របស់ព្រះ និង ការ ស្រឡាញ់ដល់សាសនាខុសឆ្គង។ ទ្រង់បានច្បាំងប្រឆាំងនឹងអារក្ស និងបរិវារបស់វា។ ទ្រង់បានធ្វើសង្រ្គាម នឹងសត្រូវទាំងនេះ រហូតដល់ទ្រង់បានចេញញើសដូចជាតំណក់ឈាមដ៏ធំ ហើយ «ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់»(អេសាយ ៥៣:១២)។ ដ្បិត នៅពេលដែលទ្រង់បានធ្វើសង្រ្គាមចប់ហើយ ទ្រង់ បានយកជ័យជំនះពីសេចក្ដីស្លាប់ ហើយបានយាងឡើងទៅគង់នៅបល្ល័ង្ករបស់ព្រះវរបិតាវិញ!

ឥឡូវនេះ ភាពអាម៉ាស់ ការរងទុក្ខវេទនា និងការប្រមាថមើលងាយនៅពីក្រោយទ្រង់ឆ្ងាយណាស់ ទ្រង់បានចេញពីសកម្មភាពនៃការប្រមាថមើលងាយរបស់ពួកស៉ាដូស៊ី និងការចោទប្រកាន់របស់ពួកផារ៉ាស៊ី ។ យូដាសក៏មិនអាចថើបទ្រង់បានដែរឥឡូវនេះ។ លោក ពីឡាត់មិនអាចដាក់ទណ្ឌកម្មទ្រង់បានដែរឥឡូវ នេះ។ ស្ដេចហេរ៉ូឌក៏មិនមានចំអកមើលងាយដល់ទ្រង់បានដែរឥឡូវនេះ។ ទ្រង់គង់នៅលើ សកម្មភាពនៃ ខ្មាំងសត្រូវរបស់ទ្រង់យ៉ាងខ្ពស់រហូត!

ដ្បិតទ្រង់បានមកដើម្បីសង្រ្គោះយើង ទ្រង់មកដើម្បីបង្ហូរឈាម និងសុគត់
   ឥឡូវនេះទ្រង់ពាក់មកុដដោយសិរីល្អនៅកន្លែងព្រះវរបិតារបស់ទ្រង់
ទ្រង់មិនរងទុក្ខទៀតទេ ទ្រង់មិនរងទុក្ខទៀតទេ
   ព្រះយេស៊ូវជាស្ដេចនៃសិរីល្អ ទ្រង់បានយាងឡើងយ៉ាងខ្ពស់។
(«ពិណដែលព័ទ្ធទៅដោយមាស» ibid.)

ការងាររបស់ព្រះគ្រីស្ទនៅលើផែនដីត្រូវបានបញ្ចប់រួចហើយ។ នៅពេលដែលទ្រង់ បានស្រែកពី ឈើឆ្កាងថា «ការបានស្រេចហើយ» គ្មានអ្វីទៀតសោះ ដែលយើងត្រូវការទៀតដើម្បីសេចក្ដីសង្រ្គោះរបស់ យើង។ ឥឡូវនេះ ទ្រង់កំពុងអង្គុយនៅលើបល្ល័ង្កហើយសូមអង្វរដល់ព្រះវរបិតាសំរាប់យើង ដែលទ្រង់ជា អាចារ្យដ៏ខ្ពស់ណាស់របស់យើង។ ឥឡូវនេះ ទ្រង់ព្រះនាមទ្រង់ត្រូវបានលើកដំកើងខ្ពស់ជាងនាមទាំងអស់ ហើយគ្រប់របស់ទាំងអស់នៅក្រោមទ្រង់! នេះគឺជាអ្នកព្រះគ្រីស្ទដែលយើងជឿទុកចិត្ដ ហើយជាព្រះដែល យើងស្រឡាញ់!

ហើយយើងមិនត្រូវបំភ្លេចពីផលប្រយោជន៏ទាំងអស់ដែលមកឯយើង តាមរយះទ្រង់ឡើយ។ វាគឺ តាមរយះទ្រង់ ដែលយើងអាចទទួលព្រះពរទាំងអស់នេះបាន។ «ទ្រង់បានយាងឡើងទៅស្ថានខ្ពស់» «ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ «ទ្រង់បានប្រទានអំណោយទានដល់មនុស្ស» ចូរយើងអរសប្បាយ ដោយព្រោះតែការយាងឡើងរបស់ព្រះគ្រីស្ទទៅកាន់បល្ល័ង្ករបស់ទ្រង់វិញ។ ការយាងឡើងរបស់ទ្រង់គឺជា ភ័ស្រ្ដតាងនៃជ័យជំនះរបស់ទ្រង់ ហើយជាភ័ស្រ្ដតាងនៃជ័យជំនះរបស់ទ្រង់! គ្រប់របស់ទាំងអស់ដែលយើង បានត្រូវការសំរាប់សេចក្ដីសង្រ្គោះរបស់យើង ឥឡូវនេះត្រូវបានរកឃើញនៅក្នុងការយាងឡើងរបស់ព្រះ គ្រីស្ទ។ ពិតបា្រកដណាស់ ការយាងឡើងរបស់ទ្រង់ស្រែកថា «ការស្រេចហើយ» ការទាំងនោះហើយ គឺជា អ្វីដែលយើងត្រូវការសំរាប់សេចក្ដីសង្រ្គោះរបស់យើង ហើយត្រូវបានរកឃើញនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់គង់នៅខាងស្ដាំដៃនៃព្រះវរបិតានៅក្នុងសិរីល្អ!

២. ទីពីរ ការយាងឡើងរបស់ព្រះគ្រីស្ទបានកំចាត់នូវខ្មាំងសត្រូវរបស់យើងទាំងអស់។

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ...» (អេភេសូរ ៤:៨)។

យើងធ្លាប់ក្លាយជាទាសករ យើងធ្លាប់ជាឈ្លើយនៃអំពើបាប ដែលអារក្សសាតាំងបានប្រើយើងជា ទាសករ « វិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២)។ យើងធ្លាប់ ជាឈ្លើយនៃសេចក្ដីប៉ងប្រាថ្នា ធ្លាប់ជាឈ្លើយនៃការអាក្រក់ ហើយធ្លាប់ជាឈ្លើយនៃការបោកបញ្ជោតចិត្ដ របស់យើងផ្ទាល់។ ប៉ុន្ដែព្រះគ្រីស្ទ «បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ»។ សូមកុំភ្លេចថា សត្រូវទាំងអស់ នោះរបស់អ្នកបានគ្រប់គ្រងលើអ្នកកាលពីមុន។ សូមកុំភ្លេចថា អ្នកធ្លាប់ជាទាសករដ៏គ្មានសង្ឃឹម្នាក់ ដូចជា កូនចៅអ៊ីស្រាអែលនៅក្នុងប្រទេសអេស៊ីព្ទ ហើយដូចជាសេ្ដចផារ៉ោន ដែលអារក្សសាតាំងបានគ្រប់គ្រង នៅក្នុងភាពជាទាសករដ៏សាហាវ។ ប៉ុន្ដែព្រះគ្រីស្ទ ម៉ូសេរបស់យើង បានជួយអោយអ្នកមានសេរីភាព! ដោយតែការយាងឡើងរបស់ទ្រង់ «ទ្រង់បានចាប់ពួកឈ្លើយ!» អូ សូមសសើរតំកើងដ៏ព្រះនាមទ្រង់តែមួយ គត់!

ខ្ញុំសង្ស័យថា មានអ្នកខ្លះនៅព្រឹកនេះ ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ដែលវាជាស្ដេចនៃសេចក្ដីងងឹត។ អ្នកត្រូវ «ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ»(ធីម៉ូថេទី២ ២:២៦)។ ប៉ុន្ដែព្រះគ្រីស្ទទ្រង់បានយាងឡើងទៅស្ថាន សួគ៌វិញ ដើម្បីធ្វើអោយអ្នករួចផុតពីអន្ទាក់របស់អារក្ស! សូមទុកចិត្ដលើការរស់ពីសុគត់ឡើងវិញរបស់ព្រះ គ្រីស្ទ ដ្បិតទ្រង់នឹងធ្វើអោយអ្នករួចផុតពីអន្ទាក់របស់អារក្ស ពីការជាប់ទោដោយអំពើបាប ហើយពីទ្រនិចនៃ សេចក្ដីស្លាប់! ខ្ញុំដឹងថា នោះគឺជារឿងពិត ដោយព្រោះតែព្រះយេស៊ូវទ្រង់បានធ្វើការនោះសំរាប់ខ្ញុំ! «ទ្រង់ បាននាំទៅជាឈ្លើយ» ហើយបានសង្រ្គោះខ្ញុំដោយព្រះហស្រ្ដដ៏ខ្លាំងពូកែរបស់ទ្រង់!

នៅពេលដែលទ្រង់យាងចុះ ទ្រង់នឹងលើកខ្ញុំឡើង
   ដោយព្រះហស្រ្ដដ៏ស្រទន់ ដែលទ្រង់លើកខ្ញុំឡើង
ដោយស្រមោលនៃយប់ ដើម្បីមើលឃើញច្បាស់ពីពន្លឺ
   អូ សូមលើកដំកើងព្រះនាមទញរង់ ទ្រង់នឹងលើកខ្ញុំឡើង!
(«ទ្រង់នឹងលើកខ្ញុំឡើង» ដោយ Charles H. Gabriel, 1856-1932)។

៣. ទីបី ព្រះគ្រីស្ទបានយាងឡើងទៅ ហើយទ្រង់ប្រទានអំណោយទានដល់យើង។

អត្ថបទគម្ពីរប្រាប់ថា៖

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»(អេភេសូរ ៤:៨)។

នៅក្នុងអត្ថបទគម្ពីរអេភេសូរ ជំពូក៤ យើងអានអំពីអំណោយទានខ្លះដែលទ្រង់បានប្រទានអោយយើង នៅពេលដែលទ្រង់បានយាងឡើងទៅ។

« ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់ ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវ័ក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន» (អេភេសូរ ៤: ១០-១១)។

ទ្រង់បានប្រទានពួកសាវ័ក ដែលបានសរសេរគម្ពីរសញ្ញាថ្មីភាគច្រើនសំរាប់យើង ហើយដើម្បីអោយយើង អាន។ ទ្រង់បានប្រទានគ្រូអធិប្បាយ ដើម្បីព្រមានយើង។ ទ្រង់បានប្រទានគ្រូផ្សាយដំណឹងល្អដើម្បីប្រាប់ពី ដំណឹងល្អដល់យើង។ ទ្រង់បានប្រទានគ្រូគង្វាលដើម្បីនាំផ្លូវយើង។ ទ្រង់បានប្រទានគ្រូបង្រៀនដើម្បី ពន្យល់ ហើយចែកចាយព្រះគម្ពីរដល់យើង។ ទ្រង់បានប្រទានអំណោយទានទាំងនេះដល់មនុស្សលោក។

« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្តីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ តែដោយកាន់តាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់» (អេភេសូរ ៤: ១២-១៦)។

អាម៉ែន! សូមអានការសរសេររបស់ពួកសាវ័ក។ ពួកគេគឺជាអំណោយទានដែលទ្រង់បានប្រទានអោយ នៅ ពេលព្រះគ្រីស្ទបានយាងឡើងទៅសា្ថនសួគ៌! យើងអាចស្ដាប់លឺការបង្រៀនរបស់គ្រូអធិប្បាយ ហើយ អាច ទទួលបានផលប្រយោជន៍ជាច្រើនពីពួកគាត់។ ការបង្រៀនរបស់ពួកគេគឺជាអំណោយទានមកព្រះគ្រីស្ទ! សូមស្ដាប់គ្រូគង្វាលរបស់អ្នក ហើយអរគុណដល់ព្រះសំរាប់គាត់។ គាត់គឺជាអំណោយទានដែលមកពី ព្រះគ្រីស្ទ។ សូមអរគុណដល់គ្រូបង្រៀនរបស់អ្នកដូចជាគ្រូគង្វាលផងដែរ ដ្បិតទ្រង់បានប្រទានគាត់អោយ នាំផ្លូវអ្នក! បាទ ទ្រង់បានប្រទានអំណោយទានដល់មនុស្សលោក» សូមសរសើរតំកើងដល់ព្រះនាមទ្រង់!

ព្រះយេស៊ូវទ្រង់បានប្រទានអំណោយទានដ៏អស្ចារ្យមួយទៀតដល់យើង នៅពេលដែលទ្រង់បាន យាងឡើងទៅស្ថានសួគ៌វិញ គឺជាសេចក្ដីសន្យានៃការយាងមកលើកទីពីររបស់ទ្រង់។ ការយាងចុះមកផែនដី ហើយនិងការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់នោះបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់នឹងយាងចុះមកវិញ ហើយនឹងនាំយើងឡើងទៅស្ថានសួគ៌ជាមួយទ្រង់ម្ដងទៀតផងដែរ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖

« បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ...»(យ៉ូហាន ១៤:៣)។

សេចក្ដីសន្យានៃការយាងមកម្ដងទៀតរបស់ទ្រង់គឺជាអំណោយទានដ៏អស្ចារ្យណាស់ សំរាប់គ្រីស្ទានដែល ពិតគ្រប់ៗរូប « ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម»(ថែស្សាឡូនិចទី១ ៤:១៣)។ មនុស្សនៅក្នុងលោកីយនេះមិនមានសង្ឃឹមទាល់តែសោះ! ប៉ុន្ដែគ្រីស្ទានមានសង្ឃឹមដ៏អស្ចា្យ។

« ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»»(ថែស្សាឡូនិចទី១ ៤:១៦-១៨)។

នោះគឺជាទីសង្ឃឹមរបស់យើង «នោះជាសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង»(ទីតុស ២:១៣)។ សេចក្ដីសង្ឃឹមដ៏មាន ពរ នៃការយាងមកផែនដីវិញរបស់ព្រះគ្រីស្ទ គឺជាអំណោយទានដ៏អស្ចារ្យបំផុត ដែលបានមកសំរាប់យើង ដោយសារការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់។ ការយាងឡើង បានបង្ហាញយ៉ាងច្បាស់អំពីការយាង ចុះមកផែនដីវិញម្ដងទៀតរបស់ទ្រង់! នៅពេលដែលទ្រង់បានយាងឡើង ទេវតាបាននិយាយថា « ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ»(កិច្ចការ ១១:១១)។

ទ្រង់នឹងយាងមកម្ដងទៀត
   ទ្រង់នឹងយាងមកម្ដងទៀត
ដោយអំណាចព្រះចេស្ដា និងសិរីល្អដ៏អស្ចារ្យ
   ទ្រង់នឹងយាងមកម្ដងទៀត
(«ទ្រង់នឹងយាងមកម្ដងទៀត» ដោយ Mabel Johnston Camp, 1871-1937)។

ការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់ នោះបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់នឹងយាងមកម្ដងទៀតសំរាប់ យើង។ នោះគឺជាសេចក្ដីសង្ឃឹមដ៏មានពរ ដែលជាអំណោយទានដែលព្រះគ្រីស្ទបានប្រទានដល់កូនរបស់ ទ្រង់ «ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម» អំណោយទានដ៏អស្ចារ្យមួយ! អាម៉ែន អាម៉ែន! ដ្បិតនៅមានទៀត។

ព្រះគ្រីស្ទបានយាងឡើងទៅ ហើយទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ទចុះមក។ ព្រះយេស៊ូវទ្រង់ បានមនព្រះបន្ទូលថា៖

«ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ»(យ៉ូហាន ១៦:៧-៨)។

ពេលដែលព្រះគ្រីស្ទបានយាងឡើងទៅ ទ្រង់បានមានបន្ទូលថា «ខ្ញុំនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធមក ដើម្បី «សំដែងអោយមនុស្សលោកដឹងច្បាស់ពីអំពីបាប» នោះមិនមែនជាការងារដ៏តូចទេ នោះគឺជាការដដ៏សំខាន់ បំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធ ការងារដំសំខាន់ណាស់របស់ទ្រង់។ ព្រះគ្រីស្ទបានចាត់ព្រះវិញ្ញាណបរិសុទ្ធ មក ដើម្បីប៉ះពាល់ចិត្ដមនុស្សបាត់បង់ដូចជាអ្នករាល់គ្នា ពីអំពើបាបដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ ថាអ្នកពេញដោយអំពើបាប ហើយមានអារម្មណ៍ថា អ្នកជាមនុស្សបាត់បង់ម្នាក់ វាមិនមែន ដោយព្រោះតែ អ្នកចំឡែកនោះទេ។ វាកើតឡើង ដោយសារតែព្រះវិញ្ញាណបរិសុទ្ធបង្ហាញអ្នកពីអំពើបាបអ្នក ហើយព្រះ វិញ្ញាណបរិសុទ្ធព្រមានអ្នកពីការជំនុំជំរះ ដែលនឹងត្រូវ។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់មនៈសិការរបស់អ្នក ហើយធ្វើអោយអ្នកមានចិត្ដថា អ្នកត្រូវការព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីលាងសំអាតអំពើបាបរបស់អ្នក កុំធ្វើដូចជាព្រះវិញ្ញាណបរិសុទ្ធស្រាលឡើយ។ សូមស្ដាប់បង្គាប់ការប៉ះពាល់ចិត្ដរបស់ទ្រង់ ហើយមករកព្រះ យេស៊ូវដោយសេចក្ដីជំនឿភ្លាមទៅ។ ព្រះគ្រីស្ទនឹងលើកលែងទោសអំពើបាបរបស់អ្នក ហើយទ្រង់នឹង ប្រទានអ្នកមានមេត្រីភាពជាមួយនឹងព្រះវរបិតា!

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»(អេភេសូរ ៤:៨)។

នៅពេលដែលព្រះគ្រីស្ទបានយាងឡើងទៅ ទ្រង់បានប្រទានអំណោយទានដ៏សំខាន់បំផុតមួយ គឺជាព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! ព្រះលោហិតរបស់ព្រះគ្រីស្ទធ្វើអោយអ្នកអាចមានវត្ដមាននៅស្ថាន សួគ៌បានកឥឡូវនេះ អ្នកអាចមានវត្ដមានជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ ហើយព្រះគម្ពីរប្រាប់ថា « ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់» (យ៉ូហានទី១ ១:៧)។ នៅខណៈពេលភ្លាមនេះ បើសិនជាអ្នកជឿទុកចិត្ដលើព្រះយេស៊ូវ ព្រះលោហិតរបស់ ទ្រង់នឹងសំអាតអ្នកពីអំពើបាបរបស់អ្នកទាំងអស់ចេញ ហើយអ្នកនឹងរៀបចំខ្លួនជាស្រេចដើម្បីជួបព្រះវរបិតា ហើយមានសេចក្ដីអំណរជាមួយទ្រង់អស់កល្បជានិច្ច! អ្វីដែលយើងអធិស្ឋានអោយអ្នកគឺថា យើងអធិស្ឋាន អោយអ្នកបានជឿទុកចិត្ដលើព្រះអង្គសង្រ្គោះ ហើយបានលាងសំអាតអំពើបាបរបស់អ្នកទាំងអស់ ដោយ ព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! អាម៉ែន!

បើសិនជាអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ ហើយចង់ក្លាយជាគ្រីស្ទានដ៏ពិតម្នាក់ សូមក្រោកឈរឡើង ហើយទៅខាងក្រោយសាលប្រជុំ នៅពេលខណៈពេលដែលយើងកំពុងច្រៀងលេខ៧ នៅលើក្រដាសចំរៀង។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើងអាចនិយាយគ្នាបាន ហើយអាចអធិស្ឋានបាន។ សូមទៅឥឡូវនេះ នៅពេលដែលយើងកំពុងច្រៀង។

ព្រះយេស៊ូវគឺជាព្រះនាមដ៏ពិរោះបំផុតដែលខ្ញុំស្គាល់
   ហើយទ្រង់គឺជាព្រះនាមដែលដូចជាព្រះនាមដ៏គួរឲ្យស្រឡាញ់
ដ្បិតនោះគឺជាមូលហេតុ ដែលខ្ញុំស្រឡាញ់ទ្រង់ណាស់
   អូ ព្រះយេស៊ូវគឺជាព្រះនាមដ៏ពិរោះបំផុតដែលខ្ញុំស្គាល់
(«ព្រះយេស៊ូវគឺជាព្រះនាមដ៏ពិរោះបំផុតដែលខ្ញុំស្គាល់» ដោយ Lela Long, 1924)។

លោក ចាន់ សូមមកដឹងនាំយើងអធិស្ឋានសំរាប់ពួកអ្នកដែលបានឆ្លើយតប។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ អេភេសូរ ៤:៤-១៣
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ពិណដែលព័ទ្ធដោយមាស» (by Frances R. Havergal, 1836-1879)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការយាងឡើងរបស់ព្រះគ្រីស្ទ

ដោយ Dr. R. L. Hymers, Jr.

« បានជាទ្រង់មានព្រះបន្ទូលថា ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»
(អេភេសូរ ៤:៨)។

(ទំនុកដំកើង ៦៨:១៨; អេសាយ ៥៣:៣; លូកា ២២:៤៤; ភីលីព២:៨;
អេភេសូរ ៤:៩; ម៉ាថាយ ២៧:៤៦; កិច្ចការ ១:៣;
លូកា ២៤:៤២, ៤៣, ៣៩; កិច្ចការ ១:៩)

១.  ទីមួយ ជ័យជំនះរបស់ព្រះគ្រីស្ទត្រូវបានមើលឃើញនៅក្នុងការយាងឡើងរបស់ទ្រង់។
អេភេសូរ ៦:១២; អេសាយ ៥៣:១២។

២.  ទីពីរ ការយាងឡើងរបស់ព្រះគ្រីស្ទបានកំចាត់នូវខ្មាំងសត្រូវរបស់យើងទាំងអស់។
អេភេសូរ ២:២; ធីម៉ូថេទី១ ២:២៦។

៣.  ទីបី ព្រះគ្រីស្ទបានយាងឡើងទៅ ហើយទ្រង់ប្រទានអំណោយទានដល់យើង។
អេភេសូរ ៤:១០-១១, ១២-១៦; យ៉ូហាន ១៤:៣; ថែស្សាឡូនិច ៤:១៣,
១៦-១៨; ទីតុស ២:១៣; កិច្ចការ ១:១១; យ៉ូហាន ១៦:៧-៨; យ៉ូហានទី១ ១:៧។