ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
អំណត់មួយនៃព្រះបន្ទូល A FAMINE OF THE WORD! ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មក ក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាង ឯការឮព្រះ បន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើង រហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ខំរកព្រះបន្ទូលនៃព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ នៅ ថ្ងៃនោះ ពួកក្រមុំៗយ៉ាងល្អ និងពួកកំឡោះៗនឹងល្វើយទៅដោយស្រេក(អេម៉ុស ៨:១១-១៣)។ |
ហោរាអេម៉ុសមកពីស្រុកត្កូអា ដែលជាភូមិដ៏តូចមួយនៅជិតនិងសមុទ្រមរណៈ។ គាត់បានមកពីទី ដ្បិតការប្រកាសប្រាប់ពីព្រះហឬទ័យ ហើយការប្រកាសប្រាប់ពីគោលបំណង របស់ព្រះដោយស្មោះត្រង់ ព្រះទ្រង់តែងតែមិនពេញចិត្ដដល់ពួកមនុស្សដែល មិនប្រែចិត្ដ ហើយទមិលល្មើសនោះទេ។ ដ្បិតវាគឺដូចជាថ្ងៃរបស់ ហោរា អេម៉ុស។ ដ្បិត ព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានគេបដិសេធមិនទទួល យក។ លោក អ័ម៉ាស៊ាក ដែលជាសម្ដេចសង្ឃដ៏ខ្ពស់នៅក្នុងស្រុកបែតអែល បានចោទប្រកាន់ដល់ហោរានៅមុខស្ដេចយេរ៉ូបោម...លោក អ័ម៉ាស៊ាកដ៏ ទមិលល្មើសបានចាប់ផ្ដើមចោទប្រកាន់ដោយគ្មានមូលហេតុពីការក្បត់ជាតិ និងចោទប្រកាន់ពីការដាស់តឿនពីការធ្វើបដិវត្ដ ឬក៏ពីការប៉ះបោរ ដែលអាច នឹងមានលទ្ធផលពីពាក្យរបស់ពួកហោរា...លោក អ័ម៉ាស៊ាកបានផ្លាស់ប្ដូរ ពាក្យសំដីរបស់ហោរា អេម៉ុស ដូច្នោះពួកគេបានចេញមកនិយាយប្រឆាំងនឹង ស្ដេច...ឥឡូវនេះ អ័ម៉ាស៊ាក...បានផ្ដល់ដំបូន្មានអោយពួកហោរា រត់ចេញពី ប្រទេសយូដារបស់ខ្លួន... ដែលគាត់បានទាយថាមិនមានទៀតទេនៅស្រុក បែតអែល...ដោយព្រោះទីក្រុងនោះគឺជាកន្លែងអង្គុយនៃនរគសាសនា ហើយ ជាកន្លែងអ្នកស្រុករស់នៅរបស់ស្ដេចផងដែរ (Charles L. Feinberg, Th.D., Ph.D., The Minor Prophets, Moody Press, 1982 edition, pp. 113, 114)។ អេម៉ុស បានឆ្លើយទៅកាន់អាចារ្យដ៏ទមិលល្មើសនោះ ហើយបានប្រាប់គាត់ថា៖ « នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ ក៏កុំបញ្ចេញពាក្យណាទាស់នឹងពួកវង្សអ៊ីសាកដែរ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន»(អេម៉ុស ៧:១៤-១៧)។ នៅថ្ងៃនោះ មនុស្សគេធ្វើហាក់ដូចជាមិនជឿលើពាក្យទំនាយ។ ជាតិសាសន៍នៅពេលនោះពេញ ទៅដោយភាពរុងរឿង ហើយខ្លាំងខ្លាណាស់ ។ ប៉ុន្ដែលោក អេម៉ុសបានចែកចាយព្រះបន្ទូលរបស់ព្រះជា ម្ចាស់ គាត់បានអធិប្បាយថា ការជំនុំជំរះបួននឹងមកដោយសារព្រះយេហូវ៉ា។ ការជំនុំជំរះទីមួយរបស់ព្រះ មកលើព្រះកូនចៅអ៊ីស្រាអែលនោះគឺ កូនចៅអ៊ីស្រាអែលនឹងក្លាយជាទាសករដែលគេបញ្ជូនចេញពីប្រទេស របស់ខ្លួន។ « ដូច្នេះ ព្រះយេហូវ៉ាដែលទ្រង់ព្រះនាមជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នាត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស» ការជំនុំជំរះទីពីរបស់ព្រះនឹងមកលើប្រទេសអ៊ីស្រាអែលនោះគឺថា ប្រទេសអ៊ីស្រាអែលនឹងត្រូវបំផ្លាញទៅ។ « អស់ទាំងទីខ្ពស់របស់អ៊ីសាក នឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅ អញក៏នឹងក្រោកឡើងទាស់នឹងពួកវង្សយេរ៉ូ ការជំនុំជំរះទីបីរបស់ព្រះនោះគឺថា និងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង។ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀង សាកសពមនុស្សស្លាប់នឹងនៅគ្រប់ទីកន្លែង មនុស្សមួយចំនួយដែលនៅរស់ នឹងយកសាកសពទាំងនោះ ចេញពីទីក្រុង ដោយភ័យខ្លាចហើយគ្មាននិយាយអ្វីសោះ។ ប៉ុន្ដែការជំនុំជំរះទីបួនដែលមកពីព្រះ គឺខុសពី ការជំនុំជំរះផ្សេងៗនោះ។ សូមស្ដាប់នូវការជំនុំជំរះទីបួនម្ដងទៀត។ « ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាង ឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹង សូមគិតអំពីវា! នៅចុងបញ្ចប់នៃការព្រមាននៃភាពជាទាសករ នៃការបំផ្លាញ ហើយនិងសាកសពរបស់ព្រះ ប៉ុន្ដែការជំនុំជំរះដ៏ពិបាកបំផុតរបស់ព្រះនោះ គឺជាអំណត់ខាងឯព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ។ ដ្បិត វាគឺជា ការជំនុំជំរះដ៏ល្អណាស់ ថ្វីដ្បិតវាអាក្រក់ជាងការជំនុំជំរះទាំងអស់មែនក្ដី! ភាពជាទាសករ ការបំផ្លាញ ហើយ និងសាកសពអាចទ្រាំទ្របាន។ ប៉ុន្ដែ ការបាត់បង់ព្រះបន្ទូលរបស់ព្រះអាចដកយកទីសង្ឃឹមទាំងអស់បាន។ គ្រូគង្វាល រិឆាត វើមប្រែន(១៩០២-២០០១)បានចំនាយពេល១៤ឆ្នាំ នៅក្នុងគុករបស់ពួកគេ គុម្មុយនីស្ដនៅក្នុងប្រទេសរ៉ូម៉ាណា។ គាត់ត្រូវបានត្រូវគេធ្វើបាប ហើយគាត់បានបាត់បង់អ្វីៗទាំងអស់ អ្វីៗទាំង អស់ ប៉ុន្ដែមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ! ដ្បិតព្រះបន្ទូលរបស់ព្រះបានធ្វើអោយ « ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬ ដែលស្រេកទឹកទេ គឺជាអំណត់ខាង ឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹង ដូច្នោះ យើងបានឃើញពីសាវតា(ស្ថានភាព)នៃអត្ថបទគម្ពីរ ហើយខ្ញុំនឹងពន្យល់សង្ខេបពីរឿង នេះ។ ដ្បិតខ្ញុំមានរឿងពីរ ដែលខ្ញុំនឹងចែកចាយអំពីវា។ ១.ទីមួយ គោលទ្ធិដែលយើងរៀនពីអត្ថបទគម្ពីរ។ ព្រះយេហូវ៉ាមានបន្ទូលថា «ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក...គឺជាអំណត់ខាង ឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»។ វាមិនកើតឡើងដោយចៃដន្យនោះទេ។ ព្រះយេហូវ៉ាមានបន្ទូលថា «អញ នឹងចាត់» វាមក។ យើងមិនត្រូវគិតថា សេចក្ដីអំណត់ខាងព្រះបន្ទូលសំដៅទៅការអានព្រះគម្ពីរមួយប៉ុណ្ណោះទេ។ គេ មានគម្ពីរថូរ៉ាជ(ក្រិត្យវិន័យទាំងប្រាំរបស់លោក ម៉ូសេ) ដែលជាកណ្ឌគម្ពីរទីរប្រាំមុនដំបូងរបស់លោក ម៉ូសេ ព្រះទ្រង់មានសេចក្ដីស្រឡាញ់ដ៏គ្មានព្រុំដែនចំពោះកូនចៅអ៊ីស្រាអែលដោយ ទ្រង់ បានបញ្ជូនសេចក្ដីអធិប្បាយរបស់នាង តាមរយះអ្នកបំរើរបស់ទ្រង់ជា ច្រើននាក់ ដើម្បីឲ្យនាងនាំពួកគេមកតាមផ្លូវរបស់ទ្រង់ និងដើម្បីមកតាម ព្រះ ហឬទ័យរបស់ទ្រង់សំរាប់នាង។ ប៉ុន្ដែហោរាទាំងនេះ...ត្រូវបានគេជំទាស់ មេរៀនរបស់គេត្រូវបានគេសើចចំអក ហើយពួកគេត្រូវបានគេហាមឃាត់មិន អោយអធិប្បាយ។ ឥឡូវនេះ ព្រះអម្ចាស់មានបន្ទូលប្រាប់ដល់យូដាសថា ដ្បិតនាងបានមើលងាយដល់ព្រះបន្ទូលរបស់ព្រះ តាមរយះពួកហោរា នៅ ពេលដែលព្រះបន្ទូលមកដល់នាង នៅចុងបញ្ចប់ នាងបានយល់ពីសេចក្ដី អធិប្បាយរបស់ពួកហោរាទាំងអស់។ ព្រះបន្ទូលរបស់របស់ព្រះអម្ចាស់នឹងត្រូវ ដកយកពីនាង (Feinberg, ibid., p. 118)។ នៅពេលដែលមនុស្សមិនចង់ស្ដាប់លឺពីការអធិប្បាយដែលបំពេញដោយព្រះវិញ្ញាណ ព្រះទ្រង់នឹងដកយកវា ដូចជាការដាក់ទណ្ឌកម្មដ៏ប្រិតប្រៀងមួយ។ មានគំរូជាច្រើនណាស់ពីរឿងនេះ នៅក្នុងព្រះគម្ពីរ។ ស្ដេច សូល បានជំទាស់នឹងពាក្យរបស់ហោរាសាំយូអែល ហើយព្រះយេហូវ៉ាមានបន្ទូលទៅកាន់គាត់យូរទេ(សាំយូអែល ទី១ ២៨:៦)។ នៅក្នុងកណ្ឌគម្ពីរអេសេគាល ដែលយើងបានអាន ប្រាប់ថា៖ «មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្តីសុខសាន្ត តែនឹងគ្មានសោះ សេចក្តីវិនាសនឹងមកខ្ជាន់ៗ ហើយនឹងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្តីប្រឹក្សាពីពួកចាស់ទុំទៅដែរ»(អេសេគាល ៧:២៥-២៦)។ ម្ដងទៀត គម្ពីរមីកា ជំពួក៣:៦,៧ បានប្រាប់ថា ព្រះយេហូវ៉ានឹងជំនុំជំរះលោកយូដា ដោយបញ្ឃប់ ពួកហោរាមិនអោយពីការអធិប្បាយ។ លោក ហ្វេងបើជបាននិយាយថា ព្រះទ្រង់ប្រទានអោយមានការ អធិប្បាយដ៏ចុងក្រោយមួយរបស់ពួកហោរា គឺជា «ការដាក់ទណ្ឌកម្មរបស់ព្រះចំពោះគេ ដោយព្រោះពួកគេ បដិសេធនឹងសេចក្ដីពិត»(ibid.)។ អាចារ្យអ័ម៉ាសាកដ៏ទមិលល្មើសនោះបាននិយាយទៅកាន់លោក អេម៉ុសថា «កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេចហើយជាដំណាក់ហ្លួងផង»(អេម៉ុស ៧:១៣)។ដូច នេះ ព្រះយេហូវ៉ាបានជំនុំជំរះដល់ប្រទេសអ៊ីស្រាអែល ដោយបញ្ជូនអោយមានការអំណត់ខាងឯ «ស្ដាប់លឺ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»(អេម៉ុស ៨:១១)។ នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានព្រះកង្សែង ដោយព្រោះតែទីក្រុងយេរ៉ូសាឡិម ហើយទ្រង់បានមានបន្ទូលថា « តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ»(ម៉ាថាយ ២៣:៣៧,៣៨; ២៤:១)។ នៅពេលផ្សេងទៀត បន្ទាប់ពី ព្រះយេស៊ូវបានប្រោសអារក្សចេញពីបុរស នៅស្រុកគេរ៉ាស៊ីននោះរួចហើយ «ចំណែកពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឲ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ» (ម៉ាថាយ ៨:៣៤)។ ទ្រង់បានយាងចេញទៅ ហើយទ្រង់មិនដែលត្រលប់មកវិញម្ដងទៀតទេ។ ពួកគេបាន បដិសេធទ្រង់ ហើយទ្រង់បានទុកឲ្យគេស្លាប់នៅក្នុងអំពើបាបរបស់គេ។ នៅក្នុងគម្ពីរកិច្ចការ «នោះប៉ុលមានសេចក្តីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត»(កិច្ចការ ១៨:៥)។ « តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗ បរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ» (កិច្ចការ ១៨:៦)។ នៅចុងបញ្ចប់ជំពូកនៃកណ្ឌគម្ពីររបាក្សត្រ យើងបានអានពី ការជំនុំជំរះប្រភេទនេះម្ដងទៀត។ « ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹម នឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់ តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយ ដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្តីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ»(របាក្សត្រទី២ ៣៦:១៥-១៧)។ ដូច្នោះ យើងបានឃើញនៅក្នុងព្រះគម្ពីរ ដែលព្រះយេហូវ៉ាដកយកនូវសេចក្ដីអធិប្បាយដ៏ខ្លាំងខ្លាំ របស់ពួកហោរា ដែលវាជាការជំនុំជំរះមួយ នៅពេលដែលសេចក្ដីអធិប្បាយត្រូវបានគេបដិសេធ។ វាគឺជាការ ដាក់ទណ្ឌកម្មដ៏សុក្រិតមួយរបស់ព្រះ។ នោះគឺជាគោលទ្ធិ ដែលយើងបានរៀនពីអត្ថបទគម្ពីររបស់យើង។ ២. ទីពីរ ការអនុវត្ដន៍នៃអត្ថបទគម្ពីរ។ « ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាង ឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹង លោក ខេត ប៊េលឡេ ដែលជាអ្នកនយោបាយដែលគ្រប់គ្រងខាងឯអ្នកគ្រីស្ទាន ហើយនឹងគ្រប់ គ្រងខាងឯការចងមេត្រីភាពខាងបេសក្ខជន បានមានប្រសាសន៍ថា៖ ខ្ញុំគិតថា លោក ថូសើរគឺជាហោរាម្នាក់។ គាត់អាចមើលឃើញទៅ ឆ្ងាយពីមនុស្សភាគច្រើននៅជំនាន់របស់គាត់។ គាត់អាចមើលឃើញ ហើយ វិភាគពីការធ្លាក់ចុះអាក្រក់ឡើងៗ របស់ក្រុមជំនុំ។ នៅក្នុងសមត្ថភាពទាយ គាត់ បាននិយាយលើកទឹកចិត្ដពីសេចក្ដីពិតនោះ ដោយបានចាក់ប្រេងពី សមត្ថភាព និងអំណាច(Dr. Keith M. Bailey in the preface to I Call It Heresy! by Dr. A. W. Tozer, Christian Publications, 1974 edition, p. 6)។ នេះគឺជាពាក្យសំដីពីរដែលជាការទស្សទាយរបស់លោក ថូសើរ ទីមួយ គាត់បាននិយាយថា៖ អារក្សវានឹងមិនធ្វើអោយគ្រូគង្វាលមួយ ដែលខ្លាចពួកជំនុំរបស់មាន បញ្ហាខ្លះ ហើយវានឹងមិនធ្វើអោយគ្រូគង្វាលនោះព្រួយបារម្ភអំពីការងាររបស់ គាត់នៅកន្លែងដែលគាត់អធិប្បាយ៣០នាទី ហើយនិងពីរឿងទាំងអស់ ដែល គាត់និយាយគឺថា «ធ្វើឲ្យល្អ ហើយអ្នកនឹងបានប្រសើរឡើង»។ អ្នកអាចក្លាច ជាមនុស្សល្អ ដូចជាអ្នកចង់បាន ប៉ុន្ដែអ្នកនឹងធ្លាក់ទៅឋាននរក ប្រសិនបើអ្នក មិនជឿទុកចិត្ដលើព្រះគ្រីស្ទយេស៊ូវនៅក្នុងជីវិតរបស់អ្នកទេ! អារក្សវានឹងមិន ខ្ជះខ្ជាយពេលវេលារបស់វា ដើម្បី ធ្វើគ្រូគង្វាលប្រភេទនោះមានបញ្ហាខ្លះៗ ឡើយ ដោយព្រោះសេចក្ដីអធិប្បាយទាំងនោះគឺគ្រាន់តែនិយាយថា «ធ្វើល្អ» (W. Tozer, D.D. តើអ្នកណាគេជាអ្នក ដែលធ្វើឲ្យព្រះយេស៊ូវជាប់ លោក ថូសើរបានមានប្រសាសន៍ម្ដងទៀតថា៖ បុរសណាម្នាក់ដែលឈរនៅតុសំរាប់អធិប្បាយ ប្រសិនបើគេគ្រាន់ទេ បំពេញចិត្ដមនុស្ស ហើយឲ្យគេធ្វើតាមចិត្ដគេ បុរសម្នាក់នោះនឹងអាចចុះ សម្រុងជាមួយពួកជំនុំបាន។ បុរសនោះបានបង្រៀននូវគោលបំណងនៃសេច ក្ដីពិតយ៉ាងសន្ធឹក ហើយមិនដែលនិយាយប្រាប់គេថា ពួកគេខុសនោះ ពួកគេ នឹងមិនស្កប់ចិត្តទេ។ ផ្ទុយទៅវិញ បុរសដែលអធិប្បាយសេចក្ដីពិត ហើយនិង បង្រៀន ពីរបៀបរស់នៅក្នុងជីវិតវិញ អ្នកស្ដាប់របស់គាត់នឹងមានអារម្មណ៍ ហាក់ដូចជា ដេកគោល និងបន្លាចាក់ក្នុងចិត្ដរបស់គេ។ គាត់នឹងដឹកនាំជីវិត លីអូណាដ រេវែនហីល ដែលជាមិត្ដសំឡាញ់របស់លោក ថូសើរម្នាក់។ ជាការពិតណាស់ លោក ថូសើរបាននិពន្ធនូវសេចក្ដីផ្តើមនៃសៀវភៅដ៏អស្ចារ្យរបស់លោក រេវែលហីល ដែលមានចំណងជើងថា Why Revival Tarries ។ លោក វេវែលហីល បាននិយាយ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើង America is Too Young to Die, នោះថា៖ មាននូវការអំណត់ខាងឯសេចក្ដីអធិប្បាយដ៏អស្ចារ្យ អំណត់មួយ ខាង ឯការអធិប្បាយដែលដាស់តឿនដល់មនៈសិកា អំណត់ខាងឯការអធិប្បាយ ដែលឈឺចិត្ដ អំណត់ខាងឯការអធិប្បាយ ដែលទាញព្រលឹងមនុស្សចេញ អំណត់ខាងឯការអធិប្បាយដូចជាឰកយុកោរបស់យើងដែលបានស្គាល់ និង បានដាស់មនុស្សកុំអោយពួកគេធ្លាក់ចូលទៅក្នុងឋាននរក។ ខ្ញុំថាម្ដងទៀត «មានអំណត់ខាងឯព្រះបន្ទួលរបស់ព្រះជាម្ចាស់»។ មានអំណត់ខាងឯ សំ ខ្ញុំគិតថា លោក ថូសើរ និងលោក លីអូណាដ រេវែនហីលបានធ្វើត្រូវពិតប្រាកដណស់។ «មានការ អំណត់នៃសេចក្ដីអធិប្បាយដូចនោះ គឺដូចជាឰកយុកោរបស់យើងបានដឹងស្គាល់ ហើយបានរក្សាការដាស់ តឿនមនុស្សរាល់យប់ ដើម្បីកុំអោយពួកគេធ្លាក់ចូលទៅក្នុងឋាននរក»។ បាទ មានការអំណត់នៃសេចក្ដី អធិប្បាយប្រភេទនោះសព្វថ្ងៃនេះ សូម្បីតែនៅក្នុងក្រុមជំនុំដែលកំពុងតែប្រឆាំងនឹងការផ្លាស់ប្ដូរក្ដី។ ប៉ុន្ដែ នោះគឺជាអ្វីដែលអ្នកត្រូវតែលឺ ប្រសិនបើអ្នកមិនទាន់ប្រែចិត្ដ។ បុរសដែលឈរជាខ្ញុំនៅខាង ក្រោយតុអធិប្បាយនេះ ដូចជាលោក ចាន់ លោក ខាហ្គិន លោ ហ្រី្គហ្វីត លោក លី លោ ផ្រូដោមី លោក សោង ហើយនិង លោក មែនណីកា បុរសទាំងនេះសុទ្ធតែជាមនុស្សដែលយើងបានចំនាយលុយដើម្បីឲ្យ បង្រៀនពីសេចក្ដីពិត សេចក្ដីពិតដ៏ពិបាក សេចក្ដីរបស់ការជំនុំជំរះរបស់ព្រះទៅលើអំពើបាប សេចក្ដីពិត ដែលថា អ្នកត្រូវតែកើតជាថ្មីម្ដងទៀត សេចក្ដីពិតដែលថា អ្នកត្រូវតែបានប្រែចិត្ដ ឬក៏សេចក្ដីដែលថា អ្នក នឹងទៅឋាននរក។ យើងមិនសូវលឺពីសេចក្ដីពិតនោះជាញឹកញាប់ប៉ុន្មានទេ នៅសព្វថ្ងៃនេះ។ ព្រះអម្ចាស់ យេស៊ូវគ្រីស្ទមានបន្ទូលថា៖ «ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច...ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនិងពួកទេវតារបស់វាវិញ»(ម៉ាថាយ ២៥:៤៦, ៤១)។ យើងត្រូវតែប្រាប់អ្នកពីសេចក្ដីពិត។ យើងប្រាប់អ្នកពីសេចក្ដីពិត ដូច្នោះយើងត្រូវបានគេហៅ ដូច ជា ហោរាអេម៉ុសនោះអញ្ចឹង។ យើងមិនត្រូវលាក់ទុកសេចក្ដីពិត ដោយព្រោះតែខ្លាចមនុស្សនោះទេ។ ព្រះ បានបង្ខំចិត្ដយើងអោយប្រាប់ ពីសេចក្ដីពិតដល់អ្នករាល់គ្នា! យើងត្រូវបានបង្ខំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីប្រាប់អ្នករាល់គ្នាពីសេចក្ដីពិត! ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានបញ្ជាយើង អោយប្រកាស់ប្រាប់អ្នករាល់ គ្នា នៅពេលអ្នកស្ថិតនៅក្នុងស្ថានភាពដ៏បាត់បង់ នៅក្នុងអំណាចព្រះចេស្ដាដ៏ខ្លាំងខ្លានៃព្រះវិញ្ញាណរបស់ ព្រះ! អ្នកគឺជាមនុស្សបាត់បង់! អ្នកគឺជាមនុស្សបាត់បង់! អ្នកគឺជាមនុស្សបាត់បង់! ព្រះគ្រីស្ទមានបន្ទូលថា អ្នកនឹងត្រូវវិនាសទៅក្នុង «ភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនិងពួកទេវតារបស់វាវិញ»(ម៉ាថាយ ២៥:៤១)។ អោយមនុស្សដទៃទៀតគេសើចទៅ។ អោយពួកគេសើចចំអកដាក់សេចក្ដីអធិប្បាយរបស់យើទៅ។ អោយគេបដិសេធពីអ្វីដែលយើងអធិប្បាយទៅ ពួកគេគឺដូចជាអាចារ្យអ័ម៉ាស៊ាកដ៏អាក្រក់បានបដិសេធដល់ ការព្រមានរបស់ហោរាអេម៉ុស។ យើងត្រូវបានបង្ខំចិត្ដ ដើម្បីនិយាយប្រាប់ពីអ្វីដែលលោក អេម៉ុសបានប្រាប់ ដល់មនុស្សដែលពេញទៅដោយអំពើបាបទាំងនោះ «ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ ដែលស្មោក គ្រោក ហើយសាសន៍អ៊ីស្រាអែល នឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន»(អេម៉ុស អូ សូមពិចារណាគិតអំពីព្រះបន្ទូលរបស់ទ្រង់! អូ សូមស្ដាប់ព្រះបន្ទូលរបស់ទ្រង់! អូ សូមកត់ ចំណាំពីព្រះបន្ទូលរបស់ទ្រង់! អូ សូមកោតខ្លាចដល់ព្រះបន្ទូលរបស់ទ្រង់! អូ សូមរត់មករកព្រះយេស៊ូវ គ្រីស្ទ។ មានតែទ្រង់មួយគត់ដែលអ្នកអាចសង្រ្គោះអ្នកបាន! មានតែទ្រង់មួយគត់ដែលអាចយកអំពើបាប របស់អ្នកចេញបាន ដោយសារតែព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! មានតែទ្រង់មួយគត់ដែលអាចផ្តល់ឲ្យ អ្នកនូវសេចក្ដីសុចរិតរបស់ទ្រង់បាន! មានតែទ្រង់មួយគត់ដែលអាចឲ្យអ្នកចូលទៅក្នុងស្ថានសួគ៌បាន ហើយ មានតែទ្រង់មួយគត់ដែលអាចសង្រ្គោះអ្នកពីអណ្ដាតភ្លើងដ៏នៅអស់កល្បជានិច្ចបាន! សូមប្រែចិត្ដ ជឿទុក ចិត្ដលើព្រះយេស៊ូវ ដ្បិតព្រះលោហិតរបស់ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នក ហើយអ្នកនឹងបាន សង្រ្គោះ។ ខ្ញុំនឹងច្រៀងចំរៀងមួយបទ ប្រសិនបើមានរឿងអ្វីប៉ះពាល់ដល់មនៈសិការបស់អ្នក សូមចេញពី កន្លែងអង្គុយរបស់អ្នក ហើយទៅខាងក្រោយសាលប្រជុំ នៅពេលកំឡុងពេលដែលខ្ញុំកំពុងតែច្រៀង។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចនិយាយជាមួយអ្នក អំពីសេចក្ដីសង្រ្គោះ ហើយនិង អាចនិយាយពីការលាងសំអាតពីអំពើបាបតាមរយះព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ។ សូមទៅឥឡូវនេះ នៅពេលដែលយើងកំពុងតែច្រៀង។ មានឈាមវិសេសហូរមកលោះបាប លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេម៉ុស ៧:១០-១៧ |
ចំណងជើងនៃសេចក្ដីអធិប្បាយ អំណត់មួយនៃព្រះបន្ទូល ដោយ Dr. R. L. Hymers, Jr. «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មក ក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាង ឯការឮព្រះ បន្ទូលនៃព្រះយេហូវ៉ាវិញ គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើង រហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ខំរកព្រះបន្ទូលនៃព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ នៅ ថ្ងៃនោះ ពួកក្រមុំៗយ៉ាងល្អ និងពួកកំឡោះៗនឹងល្វើយទៅដោយស្រេក(អេម៉ុស ៨:១១-១៣)។ (អេម៉ុស ៧:១៤-១៧; ៥:២៧; ៧:៩; ៨:៣) ១.ទីមួយ គោលទ្ធិដែលយើងរៀនពីអត្ថបទគម្ពីរ។ សាំយូអែលទី១ ២៨:៦; អេសេគាល ៧:២៥-២៦; ២. ទីពីរ ការអនុវត្ដន៍នៃអត្ថបទគម្ពីរ។ ម៉ាថាយ ២៥:៤៦, ៤១; អេម៉ុស ៧:១៧។ |