ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
គោលទ្ធិនៃសំណល់ THE DOCTRINE OF THE REMNANT ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិច បន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ»(អេសាយ ១:៩)។ |
ខ្ញុំបានយកចំណងជើងនៃសេចក្ដីអធិប្បាយនេះពី លោក W. A. ខ្រាសវែល (១៩០៩-២០០២) ដែលជាគ្រូគង្វាលដ៏រមានរយះពេលយូរម្នាក់នៅក្រុមជំនុំ Baptist Church of Dallas នៅក្នុងរដ្ឋតិចសះ។ ខ្ញុំ អធិប្បាយប្រាប់អ្នក ដោយព្រោះតែខ្ញុំស្គាល់គ្រូគង្វាលខ្លះដែលនឹងប្រហែលជានិយាយថា «កុំប្រើពាក្យថា គោលទ្ធិ។ មនុស្សជាច្រើនមិនបានរៀនអំពីគោលទ្ធិ» គោលទ្ធិរបស់គ្រូគង្វាលទាំងនោះ ហើយនឹងការរៀនពី ព្រះមិនសំខាន់សំរាប់គេឡើយ។ ពួកគេចង់បង្រៀននូវសេចក្ដីអធិប្បាយត្រូវនឹងតំរូវការរបស់មនុស្ស ជាជាង គោលទ្ធិ។ ដូច្នោះយើងមិនសូវស្ដាប់លឺសេចក្ដីអធិប្បាយច្រើនណាស់ទេ ដែលបង្រៀនអំពីគោលទ្ធិនៃសេចក្ដី សង្រ្គោះ ឬក៏គោលទ្ធិដែលថាព្រះទ្រង់គ្រប់គ្រងលើអ្វីទាំងអស់ៗ ឬក៏គោលទ្ធិនៃការស្ដីបន្ទោស ឬក៏ គោលទ្ធិ ដ្បិត នៅសព្វថ្ងៃនេះ គ្រូគង្វាលភាគច្រើនចាប់ផ្ដើមគិតអំពីតំរូវការរបស់មនុស្សជំនួសការគិតអំពី គោលទ្ធិ និង ជំនួសសេចក្ដីពិតអំពីព្រះនៅក្នុងព្រះគម្ពីរវិញ។ នេះហើយជាចំណងជើងនៃសេចក្ដីអធិប្បាយ បែបសម័យទំនើបខ្លះ ដែលបង្ហាញថា វាជាសេចក្ដីអធិប្បាយដែលជា«ការចាត់ទុកខ្លួនជាអធិភាពលេខមួយ» ។ ទាំងនេះជាចំណងជើង «ការទទួលខុសត្រូវសំរាប់ជីវិតរបស់អ្នក» «ការស្ថិតនៅក្នុងសេចក្ដីស្រឡាញ់» «ការព្យាបាលសំរាប់ជីវិតធម្មតា! «ព្រះគិតថា អ្នកអស្ចារ្យ» «ភាពគ្មានសន្ដិភាពដ៏យូរ» «ការរស់នៅដោយ មានតុល្យភាព» «ការចាប់ផ្ដើមបាត់បង់ ការរស់ចាប់ផ្ដើមរស់នៅ» «ការរៀបចំរបៀបនៃអារម្មណ៏របស់អ្នក»។ ហើយនេះ គឺជាសេចក្ដីអធិប្បាមួយដែលថា «សើចសប្បាយក្នុងផ្លូវរបស់អ្នកជាមួយនឹងការរៀបការដ៏ប្រសើរ មួយ»។ ខ្ញុំមិនកំពុងបង្រៀនថា មិនមានអ្វីសោះដែលអាចជួយយើងនៅក្នុងសេចក្ដីអធិប្បាយនេះទេ។ ប៉ុន្ដែ ខ្ញុំកំពុងនិយាយថា ចំណងជើងទាំងនេះបង្ហាញពីរបៀបដែលពួកគេបង្រៀនពីតំរូវការរបស់មនុស្ស ជាជាង បង្រៀនអំពីគោលទ្ធិព្រះគម្ពីរ និង ការរៀនអំពីព្រះ ក្នុងព្រះគម្ពីរ សព្វថ្ងៃនេះសេចក្ដីអធិប្បាយភាគច្រើនគឺគេ បង្រៀនដូចនោះ។ ហើយការស្ដាប់នូវសេចក្ដីអធិប្បាយប្រភេទនោះ ខ្ញុំដឹងថា វាជាធម្មតាគួរឲ្យធុញ! ពួកគេ បង្រៀនដូចជាប្រធានបទរបស់ អោផ្រ៉ាញ វីនហ្រេ ឬដូចទស្សនាវត្ដីដែលបង្រៀនពីការរំលាយអាហារ! ខ្ញុំបានអានសៀវភៅជាច្រើនរបស់លោក ដាវីឌ វែលស៏។ គាត់គឺជាសាស្រ្ដាចារ្យបង្រៀនព្រះគម្ពីរ នៅមហាវិទ្យាល័យ Gordon-Conwell Theological Seminary។ បាទ គាត់គឺជាគ្រូផ្សាយដំណឹងល្អថ្មី ម្នាក់ ប៉ុន្ដែគាត់មានរឿងដ៏គួរអោយចាប់អារម្មណ៍ខ្លះបង្រៀន។ ឧទាហរណ៍ គាត់បានបង្រៀនពី «...ភាព ទំនេរ និងរឿងដូចក្មេង ដែលគាត់បានបង្រៀនគេនៅតុអធិប្បាយជារៀងរាល់សប្ដាហ៍ នៅក្នុងក្រុមជំនុំដែល ផ្សាយដំណឹងល្អជាច្រើនណាស់...ដែលយើងបានចេញពីការសិក្សាអំពីព្រះដោយខ្លួនរបស់យើង យើងបាន ចេញដោយខ្លួនយើងពីការអធិប្បាយដ៏ពិតប្រាកដរបស់អ្នកគ្រីស្ទាន» (David F. Wells, Ph.D., No Place for Truth: Or Whatever Happened to Evangelical Theology?, Eerdmans, 1993, p. 292)។ ខ្ញុំយល់ស្របជាមួយគាត់ពីរឿងមួយ! លោក W. A ខ្រែសវែល បានជាគ្រូគង្វាលខាងគោលទ្ធិម្នាក់។ ភាគច្រើនៃសេចក្ដីអធិប្បាយដ៏ អស្ចារ្យរបស់គាត់មានការបង្រៀនពី មូលដ្ឋានពីការរៀនពីព្រះ និងពីអត្ថកថាដ៏ខ្លាំងមួយ។ ដ្បិត ខ្ញុំមិនភ្ញាក់ ផ្អើលនោះទេ ពេលដែលលោក ខ្រាសវែលបានអធិប្បាយអំពី «គោលទ្ធិនៃសំណល់»។ ប៉ុន្ដែវាមិនមែនជា សេចក្ដីអធិប្បាយដ៏គួរឲ្យធុញទេ។ អ្នកណាដែលស្ដាប់លឺសេចក្ដីអធិប្បាយរបស់លោក ខ្រាសវែលនឹងចង់ចាំ ថា គឺគឺជាគ្រូគង្វាលដ៏ខ្លាំងមួយរូប! លោក ខ្រាសវែលបានយល់ស្របជាមួយនឹងលោក ម៉ាតទីន លោដ ជ៉ូន ទាំងស្រុង នៅពេលដែលលោក លោដ ជ៉ូនបាននិយាយថា៖ តើការអធិប្បាយជាអ្វីទៅ? ការគិតពិចារណាដោយអារម្មណ៍ខ្លាំង... វាគឺ ជាការរៀនពីព្រះដោយប្រើខ្លាំង...ការអធិប្បាយគឺជាការរៀនអំពីព្រះ ដែល ដ្បិត ខ្ញុំនឹងរក្សានូវចំណងរបស់លោក ខ្រាសវែល «គោលទ្ធិនៃសំណល់»។ ហើយខ្ញុំអធិស្ឋានថា ព្រះទ្រង់ នឹងជួយខ្ញុំបង្រៀនអោយខ្លាំងៗល្មម ដើម្បីអោយអ្នករាល់គ្នាយកចិត្ដទុកដាក់ ហើយប្រហែលជាធ្វើអោយអ្នក ខ្លះដែលបាត់បង់នៅយប់នេះបានប្រែចិត្ដ! «គោលទ្ធិនៃសំណល់» អត្ថបទគម្ពីររបស់ប្រាប់ថា៖ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ»(អេសាយ ១:៩)។ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច...» ពាក្យជា ភាសាហេព្រើរបានបកប្រែពាក្យ «សំណល់» ពាក្យហេព្រើរ «សោរីដ»។ វាមានន័យថា «អ្នកនៅរស់ម្នាក់»។ ដ្បិតនៅពេលដែលពាក្យថា រ៉ាប៊ីបុរាណបានបកប្រែ ពីភាសាហេព្រើរទៅជាភាសាក្រិក នៅក្នុងសែបហ្វូហ្គីន ពួកគេបានប្រើពាក្យជាភាសាក្រិកថា «ស្ពឺមា» ដែលមានន័យថា «ស្ពឺ» ឬក៏ «គ្រាប់ពូជ»។ បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យនៅរស់ខ្លះៗទេ គ្រាប់ពូជដ៏តូច គ្រាន់តែជាក្រុមដ៏តូច មួយរបស់អ្នកដើរតាមព្រះដ៏ស្មោះត្រង់ យើងនឹងត្រូវបំផ្លាញដោយសេចក្ដីក្រោធរបស់ព្រះ ដូចជាទីក្រុង សូដុំម និងកូម៉ូរ៉ាដែរ!» តើអ្វីទៅជា «គោលទ្ធិ» នៃសំណល់? វាគឺថា ព្រះទ្រង់ការពារនូវមនុស្សដ៏ស្មោះត្រង់ ដែលមានមួយចំនួនតូច ដែលទ្រង់នឹងនាំឆ្លងកាត់ការជំនុំជំរះដោយភ្លើងដោយសុវត្ថិភាព ដើម្បីទៅជួបទ្រង់ នៅស្ថានសួគ៌! នោះគឺជាគោលទ្ធិនៃសំណល់! នោះគឺជាអត្ថបទមេរៀនរបស់យើង។ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ»(អេសាយ ១:៩)។. ហោរាអេសាយ បានបង្រៀនសេចក្ដីអធិប្បាយ អំពីការជំនុំជំរះរបស់ព្រះយេហូវ៉ា។ ដ្បិតហោរាបាន បង្រៀនមេរៀនមួយពីសេចក្ដីសង្ឃឹម។ នៅក្នុងគម្ពីរអេសាយ គាត់បាននិយាយថា ផែនដីនឹងត្រូវជំនុំជំរះ ហើយនឹងត្រូវបំផ្លាញ។ មិនថាមានរឿងអ្វីកើតឡើងចំពោះជាតិក៏ដោយ ព្រះទ្រង់នឹងការពារអ្នកសំណល់ដ៏ ស្មោះត្រង់ម្នាក់ គ្រាប់ពូជមួយ ក្រុមដ៏តូចមួយរបស់អ្នកនៅរស់។ ហើយអ្នកសំណល់នោះនឹងក្លាយជាគ្រឹះនៃ នគររបស់ព្រះគ្រីស្ទនៅលើផែនដីនេះ! នោះគឺជាគោលទ្ធិនៃសំណល់! «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ»(អេសាយ ១:៩)។ ១. ទីមួយ គោលទ្ធិនៃសំណល់ត្រូវបានរកនៅក្នុងព្រះគម្ពីរអេសាយទាំងស្រុង។ នៅក្នុងគម្ពីរអេសាយ ជំពូក១១ ដែលយើងបានអាន « នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ»(អេសាយ ១១:១១)។ ខផ្សេងទៀតនៅក្នុងគម្ពីរជំពូកនោះប្រាប់ថា៖ « ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់» នៅក្នុងជំពូក៣៧ ប្រាប់ថា៖ «ទ្រង់បានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ» យើងក៏ឃើញអ្នកសំណល់ពីដងទៀតផងដែរ នៅពេលក្រោយមកទៀតនៅក្នុងជំពូកនោះ។ « ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិ... ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡិមទៅ»(អេសាយ ៣៧:៣១,៣២)។ នៅចុងបញ្ចប់យើងឃើញវានៅក្នុងគម្ពីរអេសាយ ជំពូក៤៦ «ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ...» (អេសាយ ៤៦:៣)។ នៅក្នុងគម្ពីរសញ្ញាថ្មីគោលទ្ធិនៃសំណល់គឺមាននៅក្នុងគម្ពីររ៉ូម នៅពេលដែលសាវកប៉ុលបាននិយាយថា៖ «ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ»(រ៉ូម ៩:២៧)។ « ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះ ហោរាអេសាយបានចាប់ផ្ដើមមេរៀនរបស់គាត់ដោយរៀបរាប់ប្រាប់គេពីអំពើបាបរបស់មនុស្ស។ «ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ»(អេសាយ ១:៤)។ ដ្បិតហោរាបានរៀបរាប់ប្រាប់គេអំពីការជំនុំជំរះ ដែលព្រះដ៏បរិសុទ្ធនឹងបញ្ជូនមកលើពួកគេ ដោយព្រោះតែ អំពើទុច្ចរិតរបស់គេ។ «ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផងហើយ នៅចុងបញ្ចប់ ហោរាអេសាយបាននិយាយថា បើសិនជាព្រះទ្រង់មិនធ្វើអោយមានព្រឹត្ដការណ៍នេះទេ ពួកគេ នឹងមិនត្រូវបានសំអាតចេញឡើយ៖ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមាន នោះគឺជាគោលទ្ធិនៃសំណល់នៅក្នុងកណ្ឌគម្ពីររបស់ហោរាអេសាយ។ ២. ទីពីរ គោលទ្ធិនៃសំណល់ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរទាំងស្រុង។ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមាន យើងឃើញនូវគោលទ្ធិនៃសំណល់មុនពេលទឹកជំនន់ដ៏ធំមក ពេលដែល៖ « រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ»(លោកុប្បតិ្ដ ៦:៧)។ នោះគឺជាការគំរាមគំហែកនៃការជំនុំជំរះ។ «ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា»(លោកុប្បត្ដិ ៦:៨)។ នោះគឺជាគោលទ្ធិនៃសំណល់។ លោក ណូអែ និងគ្រួសាររបស់គាត់គឺ «ជាសំណល់ដ៏តូចមួយណាស់» ដែលព្រះយេហូវ៉ាបានការពារពីទឹកជំនន់។ យើងឃើញនូវគោលទ្ធិនៃសំណល់នៅក្នុងជីវិតរបស់លោក អាប្រាហាំ ដែលព្រះយេហូវ៉ាបានត្រាស់ ហៅគាត់អោយចេញពីស្រុកខាល់ដេ ហើយក្លាយជាអ្នកសំណលរបស់ព្រះនៅលើផែនដី។ ដ្បិតមនុស្សគឺជា អ្នកសំណល់! យើងឃើញនៅក្នុងគម្ពីរនិក្ខមនំ នៅពេលដែលព្រះយេហូវ៉ាបាននាំរាស្រ្ដរបស់ទ្រង់ចេញពីភាព ជាទាសករនៅក្នុងប្រទេសអេស៊ីប ដោយដៃរបស់លោក ម៉ូសេ។ យើងឃើញថា ពួកហ្គីឌាន ហើយ នឹងអ្នកច្បាំ៣០០រយនាក់ដ៏តូចរបស់គាត់ បានប្រឆាំងនឹងពួកកងទ័ព្ទដ៏ខ្លាំងរបស់ពួកសាសន៍ម៉ាឌាន។យើង ឃើញវានៅក្នុងលោក ដាវីឌ ដែលក្រុមពិសេសដ៏តូចរបស់គាត់បានច្បាំងនឹងកងទ័ព្ទដ៏ខ្លាំងរបស់ស្ដេច សូល ។ យើងឃើញវានៅក្នុងសាំយូអែល និងពួកហោរាទាំងអស់ ដែលបានឈរជំទាស់នឹងស្ដេចណាដែលថ្វាយ បង្គំរូបព្រះ ហើយជំទាស់នឹងកងទ័ព្ទដ៏សាហាវរបស់ពួកគេ។ យើងឃើញវានៅក្នុងព្រះយេស៊ូវ ហើយនឹងពួក សិស្សដ៏តិចរបស់ទ្រង់ ដែលបាននាំដំណឹងល្អទៅកាន់ចក្រភពរ៉ូមដ៏ខ្លាំង។ ហើយនៅចុងបញ្ចប់ យើងឃើញ វានៅក្នុងគោលទ្ធិនៃសំណល់នៅក្នុងកំឡុងពេលនៃគ្រាវេទនាដ៏ធំ នៅពេលដែលព្រះគម្ពីរប្រាប់ថា សេចក្ដី កំហឹងរបស់អារក្សសាតាំង នឹងមកប្រឆាំងនឹងពួកអ៊ីស្រាអែល ហើយនិងពួក «សំណល់នៃពូជរបស់នាង ដែលជាអ្នកកាន់តាមបញ្ញាតរបស់ព្រះ ហើយរក្សាទីបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ»(វិវរណះ ១២:១៧)។ នោះគឺជាគោលទ្ធិនៃសំណល់ ពួកមនុស្សដ៏តូចរបស់ព្រះ ដែលត្រូវបានទុកនៅក្នុងពិភពលោកដ៏ពេញទៅ ដោយអំពើបាបងងឹតសូន្យឈឹង។ «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមាន ៣. ទីបី គោលទ្ធិនៃសំណល់គឺពិតសព្វថ្ងៃនេះ។ នៅថ្ងៃនៃទឹកជំនន់ តើមានអ្នកសំណល់ប៉ុន្មាននាក់? មានត្រឹមតែមនុស្ស៨នាក់ប៉ុណ្ណោះ លោក ណូអេ និងគ្រួសាររបស់គាត់។ នោះគឺជាអ្នកសំណល់! នៅថ្ងៃដែលព្រះយេហូវ៉ាបានមានបន្ទូលហៅលោក អាប្រាហាំតែម្នាក់គត់។ នោះគឺជាអ្នកសំណល់! នៅថ្ងៃនៃការបោះបង់ចោលព្រះរបស់ប្រទេសអ៊ីស្រាអែល មានមនុស្សត្រឹមតែ៧០០០នាក់ប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់លោក អេលីយ៉ា « ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ»(រ៉ូម ១១:៤)។ នោះគឺជាអ្នកសំណល់! ហើយព្រះអម្ចាស់យេស៊ូវ គ្រីស្ទបានមានបន្ទូលប្រាប់យើងថា មានតែមនុស្សតិចតួចទេដែលនឹងបានសង្រ្គោះ។ ទ្រង់មានបន្ទូលថា៖ « ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៣,១៤)។ «មនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ» នោះគឺជាអ្នកសំណល់! មានមនុស្សរាប់លាននាក់នៅក្នុងទីក្រុងឡូសអង់ចាឡេសដែលមិនមកក្រុមជំនុំ ប៉ុន្ដែព្រះទ្រង់បាន យកអ្នកមកទីនេះនៅល្ងាចននេះ។ តើអ្នកនឹងជាអ្នកមនុស្សដ៏តិចនៅក្នុងសំណល់របស់ព្រះទេ? តើអ្នកនឹង ជាម្នាក់នៃមនុស្សដ៏តិច ដែលស្វែងរកព្រះយេស៊ូវ ហើយបានសង្រ្គោះមែនទេ? ព្រះយេស៊ូវ «មនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។ មនុស្សដែលនៅសល់នឹង «ថយទៅមានទោសអស់កល្បជានិច្ច»(ម៉ាថាយ ២៥:៤៦)។ តើអ្នកនឹងមកក្នុងក្រុមជំនុំរបស់យើង ទទួលសេចក្ដីសង្រ្គោះ ហើយ ក្លាយជាអ្នកសំណល់មួយផ្នែករបស់ព្រះឬទេ? មាននរណាម្នាក់បានទៅនិយាយទៅកាន់លោក ស្ពឺជិនថា «ដូច្នោះ អ្នកជឿថា មានអ្នកខ្លះនឹងមិន ជឿ មិនទទួលយកព្រះយេស៊ូវ ហើយនឹងមានមនុស្សខ្លះនឹងមិនបានសង្រ្គោះ មិនថាអ្វីដែលអ្នកធ្វើក៏ដោយ មិនថាតើអ្នកអធិប្បាយច្រើនប៉ុណ្ណា មិនថាតើអ្នកបំរើព្រះច្រើនប៉ុណ្ណា។ នោះគឺជាគោលទ្ធិដ៏អស់សង្ឃឹមមួយ »! លោក ស្ពឺជិននិយាយទៅកាន់គាត់ថា «នឹងមានអ្នកខ្លះនឹងបដិសេធ» ខ្ញុំដឹងថា អ្នកខ្លះនឹងស្ដាប់ អ្នកខ្លះ នឹងបើកចិត្ដ អ្នកខ្លះនឹងប្រែចិត្ដ ហើយនឹងបានសង្រ្គោះ» ដ្បិត ពួកគេនឹងក្លាយជាអ្នកសំណល់! នោះគឺជា ព្រះដែលបានប្រទានឲ្យមនុស្សរបស់ទ្រង់មកក្នុងគោលទ្ធិនៃអ្នកសំណល់។ យើងនឹងជួបប្រទះមនុស្សដែល មិនជឿ ហើយមនុស្សដែលបដិសេធព្រះនៅក្នុងលោកីយនេះ ដ្បិតនឹងមានអ្នកខ្លះនឹងបានសង្រ្គោះ។ អ្នកខ្លះ នឹងបែរចេញពីជីវិតដ៏អាត្មានិយមនៃអំពើបាប ហើយត្រលប់មករកព្រះយេស៊ូវ។ តើអ្នកនឹងក្លាយជាមនុស្ស មា្នក់ក្នុងចំណោមមនុស្សទាំងនោះ ដែលក្លាយជាអ្នកសំណល់មួយផ្នែករបស់ព្រះនៅក្នុងលោកីយឬទេ? វាគឺ ជាការដ៏អស្ចារ្យ ហើយជាការដ៏ប្លែងអស្ចារ្យមួយ នៅពេលដែលមនុស្សម្នាក់ចេញពីអំពើបាបនៅលោកីយនេះ ហើយក្លាយជាក្រុមមនុស្សដ៏តូចមួយរបស់ព្រះយេស៊ូវ ដ្បិតពួកគេជាអ្នកសំណល់មួយផ្នែករបស់ព្រះ! វាគឺ អស្ចារ្យណាស់ ដោយព្រោះថា នោះគឺជាផ្លូវដើម្បីចូលទៅក្នុងនគររបស់ទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា៖ « កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ ខ្ញុំកំពុងតែសុំឲ្យអ្នកមករកព្រះយេស៊ូវគ្រីស្ទ ដោយសេចក្ដីដ៏ងាយស្រួលនៅយប់នេះ។ ដើម្បីចង់ឲ្យ អ្នកក្លាយជាអ្នកសំណល់មួយផ្នែក ហើយក្លាយជាហ្វូងមនុស្សដ៏តូចមួយទ្រង់!សូមជឿទុកចិត្ដលើព្រះយេស៊ូវ នៅយប់នេះទៅ។ ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់។ យប់នេះ អ្នកនឹង បានសង្រ្គោះឥឡូវ! លោក ហ្ជីហ្វីតនឹងមកច្រៀងបទចំរៀងនោះម្ដងទៀត។ វាមានចំណងជើងថា «គ្រាន់តែជឿតាម»។ នោះគឺជាសំនួរដែលខ្ញុំកំពុងតែសួរអ្នកអោយធ្វើនៅយប់នវ។ គ្រាន់តែជឿតាម គ្រាន់តែជឿតាមព្រះយេស៊ូវ! នៅពេលដែលលោក ហ្ជីហ្វីតកំពុងតែច្រៀងចំរៀងនោះ ខ្ញុំនឹងសុំអោយអ្នកចេញពីកន្លែងអង្គុយអ្នក ហើយ ទៅខាងក្រោយសាលប្រជុំ។ ប្រើសិនជាអ្នកមិនទាន់បានសង្រ្គោះ ប្រសិនជាអ្ននមិនបានទាន់ក្លាយជាកូន ព្រះដ៏ពិតប្រាកដនៅឡើយ សូមគ្រាន់តែចេញពីកន្លែងអង្គុយអ្នក ហើយទៅកាន់បន្ទប់ខាងក្រោយ នៅពេល ដែលគាត់កំពុងតែច្រៀង។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចចែកចាយបទគម្ពីរ ខ្លះៗជាមួយអ្នក ហើយអាចអធិស្ឋានជាមួយអ្នក។ សូមទៅពេលដែលលោក ហ្ជីហ្វីតច្រៀង។ កុំខ្លាចហ្វូងមនុស្សដ៏តូច មកពីបង្ល័ង្កនៃឈើឆ្កាង លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេសាយ ១:៤-៩ |
ចំណងជើងនៃសេចក្ដីអធិប្បាយ គោលទ្ធិនៃសំណល់ THE DOCTRINE OF THE REMNANT ដោយ Dr. R. L. Hymers, Jr. «បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមាន សំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយ ដូចក្រុងកូម៉ូរ៉ាដែរ»(អេសាយ ១:៩)។ ១. ទីមួយ គោលទ្ធិនៃសំណល់ត្រូវបានរកនៅក្នុងព្រះគម្ពីរអេសាយទាំងស្រុង។ អេសាយ ១១:១១, ២ ទីពីរ គោលទ្ធិនៃសំណល់ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរទាំងស្រុង។ លោកុប្បត្ដិ ៦:៧, ៨; ៣ ទីបី គោលទ្ធិនៃសំណល់គឺពិតសព្វថ្ងៃនេះ។ រ៉ូម ១១:៤; ម៉ាថាយ ៧:១៣, ១៤; ២៥:៤៦; |