Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការបណ្ដេញសត្វត្មាតចេញពីកន្លែងថ្វាយយញ្ញបូជា

(សេចក្ដីអធិប្បាយនៅទំព័រ៦៨នៅក្នុងគម្ពីរលោកុប្បត្ដិ)
DRIVING THE VULTURES AWAY FROM THE SACRIFICE
(SERMON #68 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមករា ២០, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 20, 2013


នៅពេលដែលខ្ញុំនៅជាបុរសក្មេងម្នាក់ ខ្ញុំបានទៅសន្និបាតនៅក្រុមជំនុំសៅថើន បាទីស្ទជាមួយ និង គ្រូគង្វាលរបស់ខ្ញុំឈ្មោះ ធីម៉ូថេ លីន នៅក្នុងទីក្រុងសានហ្រានស៊ីស្កូនៅឆ្នាំនោះ មានការប្រឆាំងជំទាស់គ្នា យ៉ាងខ្លាំងនៅថ្ងៃនោះអំពីសៀវភៅរបស់ក្រុមជំនុំដែលបែកឆ្វេង(liberal)Southern Baptist ដែលបានរិះគន់ពីកណ្ឌគម្ពីរ លោកុប្បតិ្ដ។ គ្រូគង្វាល លីនបានទៅនិយាយជំទាស់និងសៀវភៅនោះនៅលើឆាក ដ្បិតនៅពេលដែលគាត់ បានធ្វើនៅពេលនោះ ខ្ញុំទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្ញុំបានសំរេចចិត្ដថា នៅថ្ងៃមួយខ្ញុំនឹងនិពន្ធ សៀវភៅមួយដើម្បីការពារកណ្ឌគម្ពីរលោកុប្បត្ដិ។ ឥឡូវនេះ ខ្ញុំឃើញ ថាថ្ងៃណាមួយសៀវភៅនេះនឹងត្រូវ បានតែងឡើងពីសេចក្ដីអធិប្បាយទាំងនេះ។ នេះគឺជាតួលេខទី៦៨នៅក្នុងអនុក្រមនោះ។ សូមអញ្ជើញ ក្រោកឈរឡើង ហើយបើកព្រះគម្ពីរលោកុប្បត្ដិជំពូក ១៥:១១ ជាមួយនឹងខ្ញុំ។

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
      (លោកុប្បត្ដិ ១៥:១១)។

អ្នកអាចសំរួលឥរិយាបទបាន។

លោក អាប្រ៉ាមគឺជាបុរសដ៏ចាស់ម្នាក់ ហើយគាត់មិនមានកូនសោះ។ ព្រះយេហូវ៉ាបានលេចឲ្យ គាត់ឃើញនៅក្នុងអំណាចព្រះចេស្ដាដ៏អស្ចារ្យមួយ ហើយបានមានបន្ទូលប្រាប់គាត់ថា កូនចៅរបស់គាត់ នឹងរាប់មិនអស់ដូចជាផ្កាយនៅលើមេឃ។ «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក»(រ៉ូម ៤:៣)។ «គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់»(លោកុប្បតិ្ដ ១៥:៦)។ ដូច្នោះលោកអាប្រ៉ាមបានសង្រ្គោះដោយសារសេចក្ដី ជំនឿជឿលើព្រះជាម្ចាស់ ដ្បិតមិនមែនដោយការខំធ្វើល្អនោះទេ។ ដ្បិតលោក អាប្រ៉ាមបានសុំព្រះអម្ចាស់ ឲ្យ ទទួលសេចក្ដីជំនឿរបស់គាត់។ ព្រះអម្ចាស់បានសំរេចព្រះហឬទ័យទទួលគាត់ ហើយបានធ្វើទីសញ្ញាមួយ សំរាប់គាត់ ហើយប្រទានអោយកូនចៅរបស់គាត់នៅទឹកដីស្រុកកាណាន។ ព្រះយេហូវ៉ាបានប្រាប់លោក អាប្រ៉ាមអោយលោក យកគោញី១ ពពែញី១ ចៀមឈ្មោល១ ហើយលលក១ និងព្រាបជំទើ១ រួចដាក់ចំហៀងប្រទល់គ្នា។ គាត់បានដកសេចក្ដីសញ្ញា នៃការកាត់សត្វជាពាក់កណ្ដាលពីបុរាណចេញ។ ដូច្នោះ ហើយអញនឹងប្រគល់ពួកមនុស្ស ដែលបានក្បត់នឹងសេចក្តីសញ្ញារបស់អញ ជាពួកអ្នកដែលមិនបានធ្វើតាមពាក្យនៃសេចក្តីសញ្ញា ដែលគេបានតាំងនៅមុខអញ ក្នុងកាលដែលគេបានពុះកូនគោជា២ចំហៀង រួចដើរនៅកណ្តាលចំហៀងទាំង២នោះ(cf. យេរេមា ៣៤:១៨-២១)។ ការថ្វាយយញ្ញបូជានោះគឺជាការថ្វាយ បូជាដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ ដែលបានបំពេញសំរេចគ្រប់យញ្ញបូជាទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់។

លោក អាប្រ៉ាមបានស្ដាប់បង្គាប់ព្រះ រួចគាត់បានដាក់របស់ដែលត្រូវថ្វាយយញ្ញបូជាទាំងអស់នៅ លើដី។ បន្ទាប់មក គាត់រងចាំព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់។ ដ្បិតនៅពេលនោះសត្វត្មាតចុះមកពេញ នៅលើដីខ្សាច់អារីសូណា គាត់បានឃើញសត្វឥន្រ្ទីជាច្រើនលេចមក ហើយនៅខណះពេលនោះវាធ្វើហាក់ ដូចជាប្រើមន្ដអាគម។ ដ្បិតសត្វមួយត្រូវបានសំលាប់នៅទីខ្ពស់ ហើយមេឃស្ទើរតែពេញទៅដោយបក្សីទាំង នេះនៅពេលពេលនោះ ហើយសត្វទាំងនោះបានហើរជុំវិញលើខ្មោចនៃសត្វទាំងនោះ។ ខ្ញុំមិនដឹងពីរបៀប ដែលពួកវាចុះមកដោយរហ័សនោះទេ ប៉ុន្ដែពួកគេដឹង វិទ្យាសាស្រ្ដប្រហែលជាអាចដោះស្រាយរឿងអាថ៌ កំបាំងនោះយូរមកហើយ ប៉ុន្ដែខ្ញុំមិនដឹងពីដំណោះស្រាយ។ ព្រះយេស៊ូវបានមានបន្ទូលថា « ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង»(ម៉ាថាយ ២៤:២៨)។

អត្ថបទគម្ពីរនេះនិយាយអំពីសន្និបាតរបស់លោកអ៉ាប្រាហាំ។ រឿងនេះគឺជាការអះអាងពីសេចក្ដី សន្យាដែលព្រះយេហូវ៉ាបានសន្យាជាមួយលោក អាប្រ៉ាម នៅក្នុងគម្ពីរលោកុប្បត្ដិជំពូក ១២:១-៣ ដែល ព្រះយេហូវ៉ាបានសន្យាជាមួយគាត់ថា ពូជរបស់គាត់នឹងបានកេរអាករនៅស្រុកកាណានពិត។ ប៉ុន្ដែគោល បំណងរបស់យើងនៅយប់នេះ គឺមិនរៀនអំពីសន្និបាតនោះទេ ប៉ុន្ដែអ្នកនឹងឃើញពីរឿងនេះ ដែលជាមេរៀន មួយដែលខ្ញុំនឹងចែកចាយនៅថ្ងៃនេះ។ ដ្បិត យើងនឹងផ្ដោតទៅអត្ថបទគម្ពីរនេះ។

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
      (លោកុប្បត្ដិ ១៥:១១)។

នៅក្នុងសេចក្ដីអធិប្បាយនេះ យើងនឹងផ្តោតសំខាន់ទៅលើការថ្វាយយញ្ញបូជានៃខ្មោចសត្វ ដែលពួកសត្វ បានហើរចុះមកលើ។

១. ទីមួយ យញ្ញបូជានៃខ្មោចសត្វ។

រាល់ការថ្វាយយញ្ញបូជាទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់ គឺចង្អុលបង្ហាញអំពីយញ្ញបូជារបស់ព្រះ គ្រីស្ទនៅលើឈើឆ្កាង ហើយរឿងនេះមិនខុសប្លែងពីគ្នានោះទេ។

« រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត នោះទ្រង់មានព្រះបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើ១មកឲ្យអញ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»(លោកុប្បត្ដិ ១៥:៨-១០)។

នៅពេលដែលលោក អាប្រ៉ាម បានសួរពីរបៀបដែលគាត់នឹងបានទទួលបានកេរអាករអំពីទឹកដី លោក អាត់សើរ ផីងបាននិយាយថា «ព្រះជាម្ចាស់មានបន្ទូលឆ្លើយប្រាប់ពីការដាក់ព្រះគ្រីស្ទនៅពីមុខគាត់» បន្ទាប់មកលោក ផីនបាននិយាយថា «រូបភាពតំណាងពីព្រះគ្រីស្ទបែបយ៉ាងនោះគឺជាការបំពេញដ៏អស្ចារ្យ ...គ្រប់សត្វទាំងអស់គឺជាការទាយទុកមុនយ៉ាងច្បាស់អំពីទ្រង់ទ្រាយនៃភាពដ៏ល្អឥតខ្ចោះ និងពីការងាររបស់ ព្រះគ្រីស្ទ។ គោញីអាយុបីខួបនោះ គឺហាក់ដូចជាបានចង្អុលបង្ហាញប្រាប់ពីរាងកាយសម្បទានដ៏ស្រល់ថ្លា របស់ទ្រង់ ពពែនោះបានប្រាប់យើងអំពីការថ្វាយយញ្ញបូជាពីអំពីបាប ចៀមឈ្មោលគឺសត្វនៅក្នុងការថ្វាយ យញ្ញបូជានៅគម្ពីរលេវិន័យដែលត្រូវបានជាប់ទាក់ទងនឹងពិធីកាច់នំប៉ុងថ្វាយព្រះយេស៊ូវគ្រីស្ទ។ បក្សីទាំង នោះបានប្រាប់អំពីការមួយដែលមកពីស្ថានសួគ៌។ «អាយុបីខួប»បានប្រាប់ផ្ទួនៗចំនួន៣ដង ដែលប្រហែល ជាប្រាប់យើងពីពេលវេលានៃការថ្វាយយញ្ញបូជារបស់ព្រះជាម្ចាស់ ការថ្វាយយញ្ញបូជានូវ«សត្វអាយុ៣ខួប» នៃកម្មវិធីថ្វាយបង្គំព្រះ! សូមកត់សំគាល់ថា បើគ្មានការសុគតចំពោះពួកគេទាំងអស់ ហើយគ្មានការបង្ហូរ ព្រះលោហិតទេ នោះគឺជាគ្មានការអត់ទោសបាប ហើយក៏គ្មានការអត់ទោសបាបនៅកន្លែងទៀតសោះ ថែម ទាំងមិនអាចមានកេរអាករណាទៀតសោះ»(Arthur W. Pink, Gleanings in Genesis, Moody Press, 1981 edition, pp. 168, 169)។

អ្នកណាម្នាក់ដែលអានពីគម្ពីរសញ្ញាចាស់គួរតែដឹង អំពីសារះសំខាន់នៃការថ្វាយយញ្ញបូជាសត្វ ។ ដ្បិតនៅពេលដែលយើងអានគម្ពីរសញ្ញាថ្មី យើងដឹងថា ការថ្វាយយញ្ញបូជាទាំងអស់នេះគឺចង្អុលបង្ហាញ ប្រាប់ពីការរងទុក្ខវេទនា និងការសុគតរបស់ព្រះយេស៊ូវ ដើម្បីជួយសង្រ្គោះយើងពីអំពីបាបរបស់យើង។ ព្រះ គម្ពីរហេព្រើរប្រាប់យើងថា៖

« ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផែះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះ ចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត»
      (ហេព្រើរ ៩:១៣-១៤)។

ខ្មោចនៃសត្វ និងបក្សីទាំងនោះដែលលោក អាប្រ៉ាមបានដាក់ថ្វាយព្រះជាម្ចាស់នោះ បានចង្អុលបង្ហាញ យ៉ាងច្បាស់អំពីការថ្វាយយញ្ញបូជារបស់ព្រះយេស៊ូវ។

ខ្ញុំអានសេចក្ដីអធិប្បាយរបស់លោក្ ស្ពឺជិនស្ទើរតែរាល់ថ្ងៃ។ ខ្ញុំសប្បាយចិត្ដណាស់ ដែលខ្ញុំបាន អានពីការបង្ហាញប្រាប់ពីការរងទុក្ខរបស់ព្រះយេស៊ូវនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់។ គាត់ជាញឹកញាប់ អធិប្បាយប្រាប់យើងអំពីភាពងងឹតនៅក្នុងសួនច្បារកេតសាម៉ានី។ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវទ្រង់បាន ព្រួយព្រះហឬទ័យជាខ្លាំង ដោយព្រោះតែអំពើបាបរបស់លោកីយនឹងត្រូវដាក់លើទ្រង់នៅទីនោះ។ យើង ឃើញថាទ្រង់បានភ័យជាខ្លាំងដោយសារតែអំពើបាបរបស់យើង «ដ្បិតទ្រង់បានអធិស្ឋាន ហើយញើសរបស់ ទ្រង់ស្រក់ដូចជាដំណក់ឈាម» មកលើដី ហើយព្រះកាយរបស់ព្រះអង្គសង្រ្គោះនឿយហត់ណាស់។

បន្ទាប់ទៀត គ្រូគង្វាលដ៏អស្ចារ្យនោះបង្រៀនយើងពីសំដេចសង្ឃដ៏ខ្ពស់ ដែលបានឲ្យវ៉ូងមនុស្ស អូសព្រះយេស៊ូវ។ យើងឃើញថាព្រះអង្គសង្រ្គោះត្រូវបានគេវាយ ហើយយើងក៏ឃើញថាពួកមនុស្សទាំង នោះបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់ ហើយប៉ោចពុកចង្ការរបស់ទ្រង់។ បន្ទាប់មកទៀត លោក ស្ពឺជិន បានបង្រៀនយើងពីសាលប្រជុំរបស់លោកពីឡាត់ ដ្បិតគាត់ប្រាប់យើងពីការធ្វើទារុណកម្មដ៏សាហាវចំពោះ ព្រះយេស៊ូវ ដ្បិតពួកគេបានដាក់ភួងបន្លានៅលើព្រសិរទ្រង់។ បន្ទាប់មកទៀត គាត់ប្រាប់យើងពីការឆ្លងកាត់ ដូលោរូស៉ា ដែលជាផ្លូវនៃសេចក្ដីទុក្ខព្រួយ ដែលជាកន្លែងដែលព្រះអង្គសង្រ្គោះបានដួលម្ដងទៀត ហើយ ម្ដងទៀតនៅក្រោមទំងន់នៃឈើឆ្កាងរបស់ទ្រង់។ នៅចុងបញ្ចប់ គាត់ប្រាប់យើងថា ព្រះយេស៊ូវត្រូវបានគេ ដុំ ដែកគោលលើព្រះហស្ដ(ដៃ) និងបាត(ជើង)របស់ទ្រង់ ហើយសុគតនៅកន្លែងរបស់យើង សុគតដើម្បី សងថ្លៃលោះបាបយើង ហើយទ្រង់បានសុគតនៅលើដើមឈើទាំងត្រូវគេប្រមាថ!

ដ្បិតលោក ស្ពឺជិនកំរឈប់នៅកន្លែងនោះណាស់ គាត់នាំយើងទៅកាន់ផ្នូរ ដែលជាកន្លែងដែលគេបានដាក់ ព្រះសព ដ្បិតយើងបាននៅក្នុងកន្លែងដ៏ងងឹតសូន្យឈឹងនោះ ហើយយើងត្រូវប្រឈមមុខ នឹងផ្ទាំងថ្មដ៏ធំ ដែលបានបិទសពរបស់ព្រះអង្គសង្រ្គោះ។ បន្ទាប់មកគ្រូគង្វាលដ៏អស្ចារ្យនោះនាំយើងឆ្លងកាត់ ពេលព្រលឹមស្រាង ជាមួយនិងស្រ្ដី។ យើងឈរដោយភ័យខ្លាចជាមួយពួកគេ ហើយយើងលឺសំលេងទេវតា និយាយថា៖

« កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ»
      (ម៉ាថាយ ២៨:៥-៦)។

ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
   អំណាចនៃសេចក្ដីស្លាប់បានសំអាត់អំពើអាក្រក់របស់គេ
ដ្បិតព្រះគ្រីស្ទជាកងអាវុធរបស់គេដែលបានខ្ចាត់ខ្ចាយ
   ចូរស្រែកពីអំណរដែលផុសឡើងដ៏បរិសុទ្ធ ហាលេលូយ៉ា!

ការទុក្ខព្រួយបីថ្ងៃបានកន្លែងផុសដោយលឿន
   ទ្រង់បានរស់ពីសុគតឡើងវិញដោយសិរីរុងរឿង
សិរីរុងរឿងទាំងអស់ពីមេនៃការរស់ឡើងវិញ ហាលេលូយ៉ា

ទ្រង់បានបិទក្លោងទ្វារនៃឋាននរក
   របាំងពីក្លោងទ្វារនដ៏ខ្ពស់នៃស្ថានសួគ៌បានធ្លាក់ចុះ
សូមច្រៀងសរសើរពីជ័យជំនះរបស់ទ្រង់ ហាលេលូយ៉ា!

របួសឆ្នូតៗរបស់ព្រះអម្ចាស់ នៅលើព្រះកាយទ្រង់ដ៏កំសត់
   រួចផុតពីការភ័យខ្លាចពីទ្រនិចនៃសេចក្ដីស្លាប់របស់អ្នកបំរើ
ដែលយើងអាចរស់ ហើយច្រៀងពីទ្រង់បាន ហាលេលូយ៉ា!
   ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
(«ការរងទុក្ខវេទនាដើម្បីអ្នក» បកប្រែដោយ Francis Pott, 1832-1909)។

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»(កូរិនថូស ១៥:៣-៤)។

នោះគឺជាដំណឺងល្អ! នោះគឺជាសេចក្ដីអធិប្បាយរបស់យើង! នោះគឺជាបទចំរៀងរបស់យើង ហើយនោះគឺ ជាទីសង្ឃឹមរបស់យើង! ហើយនោះគឺជាការថ្វាយយញ្ញបូជារបស់លោក អាប្រ៉ាមបានចង្អុលបង្ហាញប្រាប់ និងបានធ្វើសំគាល់! អាម៉ែន អាម៉ែន!

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
(លោកុប្បត្ដិ ១៥:១១)។

២. ទីពីរ ពួកសត្វហើរក៏ចុះមក។

ភាសាហេព្រើរបានប្រាប់យ៉ាងច្បាស់ពីសត្វ «ត្មាត»។ តើសត្វក្អែកដើររកអាហារទាំងនេះនិយាយ អំពីអ្វី? តើពួកវាធ្វើសំគាល់អំពីអ្វី? ខ្ញុំមិនឆ្ងល់ពីរឿងនោះទេ សត្វទាំងនោះពន្យល់ប្រាប់យើងអំពីអារក្ស សាតាំង ហើយនិងពួកបរិវារបស់វា។ តើយើងលឺពីអារក្សតិចប៉ុន្មាននៅក្នុងក្រុមជំនុំរបស់យើង។ នៅពេល ដែលជាតិសាសន៍របស់យើងត្រូវបានលង់នៅក្នុងអំពើអាក្រក់ ដ្បិតជារៀងរាល់ថ្ងៃនេះ យើងលឺអំពីអំពើបាប ដ៏សែនអាក្រក់ ដែលយើងមិនធ្លាប់បានលឺនៅពេលយើងនៅក្មេង នៅក្នុងម៉ោងនេះនៃភាពងងឹត។ យើងស្ទើរ តែមិនលឺអ្វីសោះ ពីអារក្សសាតាំង ហើយនិងពួកបរិវារបស់វានៅកន្លែងតុអធិប្បាយរបស់យើង។ ដ្បិតវាផ្ដល់ ឲ្យយើងត្រឹមតែសេចក្ដីអធិប្បាយណាដែលធ្វើអោយយើងសប្បាយប៉ុណ្ណោះ មានគ្រូគង្វាលណាស់ដែលបាន បរាជ័យដ្បិតយើងរាល់គ្នាមិនមែន «តយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាចនិងពួក ម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេផេសូរ ៦:១២)។ ប៉ុន្ដែ ដោយសារតែការធ្វេសប្រហែសពីល្បិតកលរបស់អារក្ស ពួកវាបានទុកអោយ បងប្អូនរបស់យើងជារំពាដ៏ងាយស្រួលមួយ សំរាប់អារក្សសាតាំង ដ្បិតវា «តែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»(ពេត្រុសទី១ ៥:៨)។

ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលពី «សត្វហើរលើអាកាស» ដែលមកចឹកគ្រាប់ពូជដ៏បរិសុទ្ធនៃ ដំណឹងល្អ(លូកា ៨:៥)។ ដ្បិត ព្រះយេស៊ូវមិនបានទុកយើងអោយឆ្ងល់អំពីសត្វទាំងនោះថាពួកវាជាអ្វីទេ ដ្បិត ទ្រង់បានមានបន្ទូលថា «ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ»(លូកា ៨:១២)។

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
(លោកុប្បត្ដិ ១៥:១១)។

យើងមិនអាចឆ្ងល់ពីពួកសត្វបក្សីទាំងនេះ ដែលអារក្សបានបញ្ជូនអោយមកស៊ីយញ្ញបូជាដែលជា សេចក្ដីសញ្ញាទាំងនោះទេ។ ហើយជាការពិត អារក្សវាឆ្លាតឱកាសយ៉ាងណាក៏ដោយ ដើម្បីឆកយកដំណឹង ល្អពីចិត្ដរបស់មនុស្សមានបាប ហើយវាចង់ឆក់ដំណឹងល្អពីក្រុមជំនុំរបស់យើងផងដែរ!

នៅដើមសតវត្សទី២០ ការរិះគន់ប្រឆាំង អំពីការសុគតជំនួសយញ្ញបូជា របស់ព្រះគ្រីស្ទនៅលើ ឈើឆ្កាង។ ការនេះគឺជាការិះគន់របស់អារក្សសាតាំង ដែលលោក ស្ពឺជិនបានអធិប្បាយប្រឆាំងយ៉ាងខ្លាំងអំពី ការរិះគន់នោះ។ នៅក្នុងសម័យកាលរបស់យើង អារក្សវាមានល្បិចកលច្រើនជាងនោះទៅទៀត។ មានគ្រូ គង្វាលជាច្រើនបានបង្រៀនថា ពួកគេយល់ស្របអំពីការសុគតជំនួសយញ្ញបូជារបស់ព្រះគ្រីស្ទ ប៉ុន្ដែពួកគេ កំរអធិប្បាយអំពីវាណាស់! សូម្បីតែ នៅក្នុងក្រុមជំនុំដែលសំខាន់ជាច្រើនក៏ដោយ យើងកំរលឺអំពីសេចក្ដី អធិប្បាយដ៏ពេញលេញមួយ ដែលបានបង្រៀនអំពីការរងទុក្ខវេទនា និងការសុគត ដែលព្រះគ្រីស្ទបានធ្វើ ចំពោះមនុស្សយើងណាស់។ លោក ម៊ីខែអែល ហោតថូនបានបង្ហាញថា កំរមានគ្រូគង្វាលណាម្នាក់ ដែល អធិប្បាយអំពីការរងទុក្ខខាងរូបកាយរបស់ព្រះគ្រីស្ទណាស់។ សៀវភៅរបស់គាត់ ត្រូវបានគេហៅថា Christless Christianity (Baker, 2008)។ ខ្ញុំសង្ឃឹមថា គ្រូគង្វាលគ្រប់រូបដែលនៅក្នុងប្រទេសអាមេរិ កាំង នឹងអានវា ហើយសួរសំនួរទៅកាន់ខ្លួនរបស់គេ។ «នៅពេលដែលខ្ញុំបានអធិប្បាយមេរៀនមួយអំពីការ ការសុគត និងការរងទុក្ខវេទនារបស់ព្រះគ្រីស្ទប្រាប់ពួកគេនៅពេលមុន»។ ខ្ញុំគិតថា មានមនុស្សជាច្រើន ក្នុងចំណោមពួកគេនឹងភ្ញាក់ផ្អើលជាខ្លាំង ប្រសិនបើពួកគេសួរសំនួរទៅកាន់ខ្លួនរបស់គេដោយត្រង់ៗនោះ។

សព្វថ្ងៃនេះ ភាគច្រើននៃសេចក្ដីអធិប្បាយ គឺគេគ្រាន់តែផ្តោតទៅលើមនុស្ស គ្រាន់តែផ្តោតទៅលើ តំរូវការរបស់មនុស្ស អារម្មណ៍របស់មនុស្ស បញ្ហារបស់មនុស្ស សុភមង្គលរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែពួក គេមិនអធិប្បាយពីការដាក់ព្រះគ្រីស្ទជាអធិភាពទីមួយនៅក្នុងជីវិតរបស់ពួកគេនោះទេ! លោក ដាវិឌ វែល បានកត់សំគាល់អំពីនិន្នាការនេះ។ គាត់បាននិយាយ ថា «សេចក្ដីអធិប្បាយជាច្រើនណាស់ដែលពិតជា បង្រៀនអំពីខ្លួនឯង មិនបង្រៀនអំពីព្រះនោះទេ។ វាបានបង្រៀនអំពីអ្វីដែលយើងធ្វើ វាបង្រៀនអំពីអ្វីដែល យើងទទួលបានប៉ុន្ដែមិនបង្រៀនអំពីអ្វីដែលព្រះបានធ្វើឬមិនបង្រៀនអំពីអ្វីដែលព្រះវរបិតាបានប្រទានយើង
អោយមកក្នុងព្រះគ្រីស្ទឡើយ...មិនបង្រៀនអំពីអ្វីដែលព្រះវរបិតាបានប្រទានយើងមកក្នុងការសុគត របស់
ព្រះគ្រីស្ទ និងនៅក្នុងកន្លែងរបស់យើងឡើយ» (David F. Wells, Ph.D., The Courage to Be Protestant, Eerdmans, 2008, pp. 182, 183).

តើអ្នកគិតថា ទ្រង់បានធ្វើធ្វើដោយពិបាកទេ? សូមសួរសំនួរទៅកាន់ខ្លួនរបស់អ្នកមើល តើពីមុន អ្នកបានលឺសេចក្ដីអធិប្បាយដ៏ពេញលេញមួយ ដែលបង្រៀនអំពីការសុគតរបស់ព្រះគ្រីស្ទ ការរស់ឡើងវិញ របស់ទ្រង់ រួមទាំង តើអ្នកធ្លាប់បានលឺគេបង្រៀនអំពីការយាងមកលើកទីពីររបស់ទ្រង់(មិនគ្រាលើកឡើង របស់យើងទេ ប៉ុន្ដែការយាងមកលើកទីពីររបស់ទ្រង់!)ដែរឬទេ? សូម្បីតែក្រុមជំនុំដែលជឿតាមព្រះគម្ពីរ ក៏ដោយ ភាគច្រើននៃសេចក្ដីអធិប្បាយ គេគ្រាន់តែសង្កត់ធ្ងន់ទៅលើតំរូវការរបស់យើង ហើយនិងអារម្មណ៍ ប៉ុណ្ណោះ មិនមែនបង្រៀនអំពីព្រះកាយរបស់ព្រះគ្រីស្ទឡើយ!

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
(លោកុប្បត្ដិ ១៥:១១)។

នៅកន្លែងណា របៀបណា ឬអ្នកណាម្នាក់ក៏ដោយ អ្នកត្រូវតែក្រោកឈរឡើង ហើយបណ្ដេញសត្វ ត្មាតចេញពីយញ្ញបូជារបស់ព្រះគ្រីស្ទ! នៅកន្លែងណា របៀបណា ឬអ្នកណាម្នា្នក់ក៏ដោយ អ្នកត្រូវតែក្រោក ឈរឡើងជាមួយនឹងសាវកប៉ុល ហើយនិយាយថា៖

«ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» កូរិនថូស ទី១ ២:២)។

អ្នកណាម្នាក់ដែលនិយាយថា «រឿងនោះនឹងមិនជួបតំរូវការរបស់យើងទេ»។ ខ្ញុំនិយាយថា វានឹងជួបតំរូវការ របស់យើង ដ្បិតវាប្រសើរជាងការព្រមានទ្រឹស្ដីអំពីអាកប្បកិរិយាខ្លះៗរបស់អោមផ្រាញ វីនហ្រេ ឆ្ងាយណាស់
ហើយវាប្រសើរជាងទស្សនាវត្ដីដែលនិយាយប្រាប់យើងពីការរំលាយអាហារឆ្ងាយណាស់ ឬក៏ វាប្រសើរជាង ជូអេល អោស្ទីនឆ្ងាយណាស់! សាវកប៉ុលបាននិយាយថា៖

     « តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (កូរិនថូសទី១ ៣០:៣១)។

«ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនិងសាសន៍ក្រេកផង»(កូរិនថូសទី១ ២២:២៤)។

អំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ! ប្រាជ្ញារបស់ព្រះគ្រីស្ទ! ព្រះគ្រីស្ទគឺជាអ្វីៗទាំងអស់ដែលខ្ញុំត្រូវការ! ហើយ ព្រះគ្រីស្ទគឺជាអ្វីៗទាំងអស់ដែលអ្នកត្រូវការ! អ្នកទាំងនោះដែលបានស្គាល់ព្រះអង្គសង្រ្គោះ អាចនិយាយ ដូចជាសាវកប៉ុលបាន៖

«ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលីព ៤:១៣)។

សូមអោយអ្នកទាំងអស់គ្នាដែលស្ដាប់លឺសេចក្ដីអធិប្បាយនេះ បានសំរេចចិត្ដលើកដំកើងព្រះនាម
របស់ព្រះយេស៊ូវ ហើយនិងលើកដំកើងសេចក្ដីស្រឡាញ់ដែលទ្រង់បានសុគតនៅលើឈើឆ្កាងដើម្បីយើង រាល់គ្នារបស់ទ្រង់! សូមអោយអ្នករាល់គ្នាក្នុងចំណោមពួកយើងទាំងអស់គ្នាប្រព្រឹត្ដក្នុងជីវិតរបស់យើង ដើម្បី ដំណឹងល្អពីបុរាណ ដើម្បីជឿវា ដើម្បីអធិប្បាយវា ហើយដើម្បីធ្វើជាសាក្សីទៅដល់មនុស្សដែលបាត់បង់! ដ្បិតអ្វីដែលពួកគេត្រូវការនោះ មិនមែនជាទ្រឹស្ដីដែលបង្រៀនពីអាកប្បកិរិយារបស់មនុស្ស ឬក៏មិនមែនត្រូវ ការពាក្យសំដីដែលជួយខ្លួនឯងនោះទេ។ អ្វីដែលពួកគេត្រូវការនោះគឺជាព្រះលោហិតដ៏ទទឹកជោក ដែលជា ដំណឹងល្អរបស់ព្រះគ្រីស្ទ!

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីការនៅលើស្ថានសួគ៌
   ពីព្រះយេស៊ូវស្រឡាញ់ខ្ញុំ ដែលខ្ញុំជាមនុស្សមិនគួរ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រោះជារឿងពិតហើយ
   គ្មានរឿងណាដែលឲ្យស្កប់ចិត្ដឲ្យដូចជារឿងនេះឡើយ

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ជារឿងអស្ចារ្យជាងគេ
   ជាជាងអស់រឿងដែលបានតែង គ្មានមួយផ្ទឹមស្មើបានទេ
ចូលចិត្ដនឹងថ្លែងប្រាប់រឿង ដែលជួយដល់ខ្ញុំច្រើនដង
   ហេតុនោះបានជាខ្ញុំប្រាប់មក ឲ្យអ្នកបានស្គាល់ទ្រង់ផង

ចូលចិត្ដនឹងថ្លែងប្រាប់រឿង ព្រោះពួកអ្នកដែលស្គាល់ច្បាស់
   គេចូលចិត្ដស្ដាប់តទៅទៀត ដោយចិត្ដស្រេកឃ្លានខ្លាំងណាស់
កាលណាបានទៅនៅស្ថានសួគ៌ នឹងច្រៀងបទថ្មីពីទ្រង់
   បទនេះនឹងត្រូវជារឿងចាស់ ដែលខ្ញុំចូលចិត្ដយូរលង់
ចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រះយេស៊ូវស្រឡាញ់ស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់រឿង ពីព្រះអង្គមេត្ដាប្រោស។
(«ចូលចិត្ដនឹងថ្លែងប្រាប់រឿង» ដោយ A. Catherine Hankey, 1834-1911)។

សេចក្ដីមេត្រីភាពធ្វើអោយខ្ញុំមានជីវិត
   សេចក្ដីមេត្រីភាពធ្វើអោយខ្ញុំមានជីវិត
ខ្ញុំបានវង្វេងក្នុងអំពើបាប
   ប៉ុន្ដែព្រះយេស៊ូវបានអោយខ្ញុំមានជីវិត
(«សេចក្ដីមេត្រីភាពធ្វើអោយខ្ញុំមានជីវិត» Mike Murdock, 1946-, altered by the Pastor)។

ខ្ញុំសរសើរដំកើងដល់ទ្រង់! ខ្ញុំសរសើរដំកើងដល់ទ្រង់!
   សរសើរដំកើងកូនចៀមសំរាប់មនុស្សមានបាប
សូមផ្ដល់សិរីល្អរបស់មនុស្សទាំងអស់ដល់ទ្រង់
   ដ្បិតព្រះលោហិតទ្រង់អាចស្នាមប្រឡាក់អ្នកចេញ!
(«ខ្ញុំសរសើរដំកើងដល់ទ្រង់!» by Margaret J. Harris, 1865-1919)។

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
(លោកុប្បត្ដិ ១៥:១១)។

ឥឡូវនេះ អ្នកដែលកំពុងបាត់បង់ សូមស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ ព្រះគ្រីសុ្ទយេស៊ូវបានសុគតនៅ លើឈើឆ្កាងនៅកន្លែងរបស់អ្នក ដើម្បីសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់បានគិតអំពីអ្នកនៅពេលដែលទ្រង់ បានទៅកាន់ឈើឆ្កាង។ ទ្រង់បានគិតអំពីអ្នកដូច្នេះហើយ ទ្រង់បានព្យួរដោយហូរឈាម ហើយរងទុក្ខវេទនា នៅទីនោះ ដើម្បីសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់បានគិតអំពីអ្នកនៅពេលដែលទ្រង់បានស្រែកថា «ការ ស្រេចហើយ» ហើយទ្រង់បានសុគតនៅកន្លែងរបស់អ្នក ដើម្បីទទួលទណ្ឌកម្មជំនួសអំពើបាបរបស់អ្នក។ ដ្បិតព្រះយេស៊ូវកំពុងតែសម្លឹងមើលអ្នកពីស្ថានសួគ៌មកនៅយប់នេះ។ ទ្រង់កំពុងតែអធិស្ឋានអោយអ្នក។ ទ្រង់គិតអំពីអ្នក។ ទ្រង់ហៅអ្នក «ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់»(ម៉ាថាយ ១១:២៨)។ តើអ្នកនឹង មករកទ្រង់ដែរឬទេ?តើអ្នកនឹងជឿទុកចិត្ដលើទ្រង់នៅយប់នេះទេ? អារក្សវានឹងមក ហើយនិយាយខ្សិបៗ ទៅកាន់អ្នកថា «វានឹងមិនអាចកើតឡើងបាននោះទេ អ្នកនឹងមិនបានសង្រ្គោះឡើយ» សូមបណ្ដេញអារក្ស ចេញ ដូចជាលោក អាប្រ៉ាមបានបណ្ដេញសត្វត្មាតទាំងនោះ។ កុំស្ដាប់ពួកសត្វដ៏អាក្រក់នោះ! សូមបដិ សេធនិងគំនិតរបស់វា។ សូមបណ្ដេញវាចេញពីយញ្ញបូជា! សូមមក ហើយជឿទុកចិត្ដលើព្រះយេស៊ូវវិញ។ ទ្រង់នឹងលើកលែងទោសអំពើបាបអ្នក ទ្រង់នឹងធ្វើអោយអ្នកបានសុចរិត ទ្រង់នឹងសង្រ្គោះអ្នក ឥឡូវនេះ! យើងនឹងច្រៀងនៅកន្លែងបន្ទរតិចនោះ «សេចក្ដីមេត្រីភាពធ្វើឲ្យខ្ញុំមានជីវិត» ហើយ «ខ្ញុំនឹងសរសើរដំកើង ទ្រង់»។ ប្រសិនបើអ្នកណាម្នាក់ចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ ហើយចង់ក្លាយជាកូនព្រះដ៏ ពិតប្រាកដម្នាក់ សូមអញ្ជើញទៅកាន់បន្ទប់ខាងក្រោយ នៅពេលដែលយើងកំពុងតែច្រៀង។ លោក ខាហ្គិន នឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើងអាចនិយាយគ្នា ហើយអាចអធិស្ឋានបាន។ សូមទៅឥឡូវនេះ នៅពេលដែលយើងកំពុងតែច្រៀង។

សេចក្ដីមេត្រីភាពធ្វើអោយខ្ញុំមានជីវិត
   សេចក្ដីមេត្រីភាពធ្វើអោយខ្ញុំមានជីវិត
ខ្ញុំបានវង្វេងក្នុងអំពើបាប
   ប៉ុន្ដែព្រះយេស៊ូវបានអោយខ្ញុំមានជីវិត

ខ្ញុំសរសើរដំកើងដល់ទ្រង់! ខ្ញុំសរសើរដំកើងដល់ទ្រង់!
   សរសើរដំកើងកូនចៀមសំរាប់មនុស្សមានបាប
សូមផ្ដល់សិរីល្អរបស់មនុស្សទាំងអស់ដល់ទ្រង់
   ដ្បិតព្រះលោហិតទ្រង់អាចស្នាមប្រឡាក់អ្នកចេញ!

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ លោកុប្បត្ដិ ១៥:១-៨
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ភួងបន្លាមួយ» (by Ira F. Stanphill, 1914-1993)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការបណ្ដេញសត្វត្មាតចេញពីកន្លែងថ្វាយយញ្ញបូជា

(សេចក្ដីអធិប្បាយនៅទំព័រ៦៨នៅក្នុងគម្ពីរលោកុប្បត្ដិ)

ដោយ Dr. R. L. Hymers, Jr.

« ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ»
(លោកុប្បត្ដិ ១៥:១១)។

(រ៉ូម ៤:៣; លោកុប្បត្ដិ ១៥:៦; cf. យេរេមា ៣៤:១៨-២១; ម៉ាថាយ ២៤:២៨)

១.  ទីមួយ យញ្ញបូជានៃខ្មោចសត្វ។ លោកុប្បត្ដិ ១៥:៨-១០; ហេព្រើរ ៩:១៣-១៣;
ម៉ាថាយ ២៨:៥-៦; កូរិនថូសទី១ ១៥:៣-៤។

២.  ទីពីរ ពួកសត្វហើរក៏ចុះមក។ អេភេសូរ ៦:១២; ពេត្រុសទី១ ៥:៨; លូកា ៨:៥, ១២;
កូរិនថូសទី១ ២:២; ១:៣០-៣១, ២២-២៤; ភីលីព ៤:១៣; ម៉ាថាយ ១១:២៨។