Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការស្វែងរកព្រះគ្រីស្ទនៅថ្ងៃណូអែល

SEEKING CHRIST AT CHRISTMAS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែធ្នូរ ២៣, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 23, 2012


ខ្ញុំចូលចិត្ដថ្ងៃណូអែលខ្លាំងណាស់! ខ្ញុំសប្បាយណាស់ ពេលដែលឃើញអ្នករាល់គ្នានៅទីនេះនៅ ក្នុងក្រុមជំនុំនៅព្រឹកនេះ! សូមអរគុណសំរាប់ការមក! ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមកម្ដងទៀតនៅយប់ នេះ នៅម៉ោង ៥:៣០ ដើម្បីធ្វើពីធីជប់លៀងសំរាប់ថ្ងៃណូអែល។ អ្វីមួយដែលយើងនឹងមាន! គឺថា សូមរីក រាយថ្ងៃណូអែលទៅអ្នករាល់គ្នា! ដ្បិតព្រះនឹងប្រទានពរដល់មិត្ដសំឡាញ់របស់យើងទាំងអស់ ដែលកំពុងតែ តាមដានមើលក្នុងអ៊ីនធើណែត។ សូមរីករាយថ្ងៃណូអែលដល់អ្នកទាំងអស់គ្នាផងដែរ!

ឥឡូវនេះ នៅព្រឹកនេះ ខ្ញុំចង់អោយយើងបើកព្រះគម្ពីរទៅ យេរេមា ២៩:១៣ ជាមួយនឹងខ្ញុំ។ វានៅទំព័រ៨០៣នៃព្រះគម្ពីរស្កោរហ្វាល។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

អ្នកអាចអង្គុយចុះបាន។

នេះគឺជាសេចក្ដីសន្យារបស់ព្រះមួយ ដែលយើងបានឃើញជាច្រើនដងនៅក្នុងព្រះគម្ពីរ ក្នុងគម្ពីរ ចោទិយកថា ៤:២៩ ម៉ូសេបាននិយាយថា « ឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត...» ដ្បិតនោះគឺជាសេចក្ដីសន្យាដ៏ច្បាស់លាស់មួយ «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង»។ នោះគឺច្បាស់លាស់ណាស់ អ្នកនឹងរកឃើញទ្រង់ ប្រសិនជាអ្នកស្វែង រកទ្រង់។ ព្រះយេស៊ូវបានប្រទានសេចក្ដីសន្យាដ៏ច្បាស់លាស់មួយផងដែរថា « នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ»(ម៉ាថាយ ៧:៨)។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីសន្យាទាំងនេះសុទ្ធតែមានលក្ខខ័ណ្ឌជាប់ទាក់ទងនឹងវា។ នៅ ក្នុងគម្ពីរម៉ាថាយ ៧:៨ លក្ខខ័ណ្ឌដែលយើងបានឃើញនៅក្នុងភាសាក្រិក ដែលបានបកប្រែពាក្យ «ស្វែង រក» ថា វាជាការឈ្នះចំពោះអ្នកដែលនៅតែបន្ដក្នុងការស្វែងរក មិនមែនសំដៅលើអ្នកណាម្នាក់ ដែលគ្រាន់ តែស្វែងរកទ្រង់ ដោយស្ទាក់ស្ទើរចិត្ដនោះទេ។ ក្នុងគម្ពីរ យេរេមា ២៩:១៣ លក្ខខ័ណ្ឌគឺ «កាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត» នៅក្នុងគម្ពីរចោទិយកថា ៤:២៩ លក្ខខ័ណ្ឌគឺ «ប្រសិនជាអ្នកស្វែងរកទ្រង់ ដោយអស់ពីចិត្ដ»។ ដូច្នោះ សេចក្ដីសន្យាពីការរកឃើញព្រះគ្រីស្តនេះគឺ នៅពេលណាដែលអ្នកស្វែងរកទ្រង់ ដោយមានលក្ខខ័ណ្ឌមួយ។ អ្នកត្រូវតែស្វែងរកព្រះគ្រីស្ទដោយអស់ពីចិត្ដ ដោយធ្វើការសំរេចចិត្ដដ៏ធំមួយ ប្រសិនជាអ្នកសង្ឃឹមចង់រកឃើញទ្រង់។ ដ្បិតមានលក្ខខ័ណ្ឌមួយថែមទៀត ដែលបានប្រាប់យើងនៅក្នុង គម្ពីរយេរេមា ២៩:១៣ និង គម្ពីរចោទិយកថា ៤:២៩។ នោះគឺថា អ្នកត្រូវតែស្វែងរកទ្រង់ ដោយ «ឲ្យអស់ពីចិត្ដរបស់អ្នក» «ដោយអស់ពីចិត្ដរបស់អ្នក»។ ខគម្ពីរទាំងពីរនោះប្រាប់ថា អ្នកត្រូវតែស្វែងរកទ្រង់ ដោយអស់ពីចិត្ដរបស់អ្នក មិនស្វែងរកដោយគំនិតរបស់អ្នកតែមួយប៉ុណ្ណោះទេ។ នៅក្នុងគម្ពីរសញ្ញាថ្មី សាវក ប៉ុលបានប្រាប់យើងនូវមូលហេតុថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»(រ៉ូម ១០:១០)។ ប្រសិនជាអ្នកព្យាយាមរកដំណោះស្រាយនៅក្នុងគំនិតរបស់អ្នក អ្នកនឹងមិនដែលរកឃើញទ្រង់ទេ។ អ្នកមិនអាចរកឃើញទ្រង់ ដោយសារមូលហេតុ ឬក៏ដោយសារការរៀន អំពីទ្រង់បានដែរ។ នៅពេលដែល លោក ខាហ្គិនបានបញ្ចប់ការសិក្សាខាងថ្នាក់បណ្ឌិតលើកទីពីររបស់គាត់ នៅសាលា Claremont Graduate (ឥឡូវនេះជាសាកលវិទ្យាល័យ) គាត់បានណែនាំខ្ញុំទៅលោក ជ៉ោន ហីខ។ លោក ជ៉ោន ហីខគឺជាសាស្រ្ដាចារ្យដ៏ល្បីល្បាញខាងសាសនាមួយរូប។ គាត់បានចាប់ផ្ដើមក្រុមជំនុំ មួយ ដែលជឿតាមព្រះគម្ពីរ ប៉ុន្ដែគាត់បញ្ចប់ដោយព្រោះគាត់មិនជឿលើព្រះជាម្ចាស់ ដែលរំខានពីលទ្ធិដែល មិនជឿព្រះ។ តើរឿងនោះកើតឡើងយ៉ាងម៉េចទៅ? គាត់ព្យាយាមដើម្បីយល់ ហើយព្យាយាមដើម្បីស្គាល់ព្រះយេស៊ូវដោបញ្ញារបស់គាត់ទេ។ ការនោះមិនដែលធ្វើទៅបាននោះទេ លោក ជ៉ោន ហីខមានគំនិតដ៏ អស្ចារ្យ ហើយគាត់បានរៀនពីសាសនាគ្រីស្ទានអស់រយះពេលជាច្រើនទសវត្ស។ ប៉ុន្ដែការសិក្សារបស់គាត់ ទាំងអស់នោះ មិនអាចធ្វើអោយគាត់រកព្រះគ្រីស្ទឃើញនោះទេ។ អ្នកត្រូវតែមករកទ្រង់ដោយបន្ទាប់ខ្លួន ដោយបន្ទាបគំនិត ហើយត្រូវស្វែងរកទ្រង់ ដោយ «អស់ពីចិត្ដរបស់អ្នក»។ ដ្បិត អ្នកនឹងរកឃើញទ្រង់ ហើយអ្នកនឹងកើតជាថ្មីម្ដងទៀត!

នៅពេលដែលខ្ញុំបានកំពុងតែរៀនថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនៅ មហាវិទ្យាល័យ Golden Gate Baptist ខ្ញុំបានស្គាល់បុរសបាត់បង់ពីរនាក់ ដែលអួតណាស់។ ម្នាក់ក្នុងចំណោមគេពីរនាក់នោះ មានឈ្មោះ ថា ហ្គីល ជាបុរសស្បែកសម្នាក់ ហើយម្នាក់ទៀតឈ្មោះថា ឆេង ជាបុរសជនជាតិកូរ៉េម្នាក់។ ពួកគេអួត ណាស់ ហើយឆ្លាតណាស់ ជាសិស្សដ៏ស្មោះត្រង់។ ប៉ុន្ដែពួកគេទាំងពីរនោះបានសង្រ្គោះ។ បន្ទាប់ពីខ្ញុំបាន បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ខ្ញុំបានរកឃើញ នូវការរីករាយចិត្ដដ៏អស្ចារ្យរបស់ខ្ញុំ គឺថាពួកគេទាំងពីរនាក់នោះបាន ប្រែចិត្ដ។ ពួកគេបានឈ្លោះគ្នាជាមួយខ្ញុំពីមុន គេសើចដាក់ខ្ញុំ ហើយហៅខ្ញុំថា «អ្នកដើរតាមព្រះគ្រីស្ទដ៏មិន សូវឆ្លាតមួយរូប» ដោយព្រោះខ្ញុំបានជឿតាមព្រះគម្ពីរ។ ប៉ុន្ដែបន្ទាប់ពីពួកគេបានប្រែចិត្ដមក ពួកគេទាំងពីរ បានមកកាន់ខ្ញុំដោយទឹកភ្នែក ហើយបានសុំអោយខ្ញុំលើកលែងទោស។ ពួកគេទាំងពីរនាក់បានបន្ទាប់ខ្លួន ដោយសារព្រះគុណរបស់ព្រះ។ ពួកគេទាំងពីរនាក់បានរកឃើញព្រះយេស៊ូវដោយចិត្ដរបស់គេ «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។ ពួកគេទាំងពីរនាក់បាន ប្រាប់ខ្ញុំថា ខ្ញុំបានជួយពួកគេ ដោយសារតែខ្ញុំបាននិយាយប្រាប់គេថា ពួកគេជាមនុស្សបាត់បង់។ ខ្ញុំនឹងមិន ដែលភ្លេចពីសេចក្ដីអំណរ ដែលខ្ញុំបានមាន នៅពេលដែលពួកគេបានប្រាប់ខ្ញុំថា ពួកគេបានសង្រ្គោះ!

មានមនុស្សត្រឹមតែពីរប្រភេទប៉ុណ្ណោះនៅក្នុងព្រះនេត្ររបស់ព្រះ អ្នកទាំងនោះដែលបានរកឃើញ ព្រះយេស៊ូវ នៅពេលណាដែលពួកគេបានស្វែងរកទ្រង់ដោយអស់ពីចិត្ដ ហើយទីពីរ អ្នកណាដែលមិនរក ឃើញទ្រង់ ដោយព្រោះតែ ពួកគេមិនបានស្វែងរកទ្រង់ ដោយអស់ពីចិត្ដរបស់គេ។ បាទ មានមនុស្សត្រឹមតែ ពីរប្រភេទប៉ុណ្ណោះនៅលើពិភពលោក នៅក្នុងព្រះនេត្ររបស់ព្រះ អ្នកទាំងនោះដូចជាលោក ជ៉ោន ហីខ ដែលមិនបានស្វែងរកព្រះយេស៊ូវ រហូតដល់គាត់បានរកទ្រង់ឃើញ ហើយដូចជា លោក ហ្គីល និង លោក ឆេង ដែលស្វែងរកព្រះយេស៊ូវ ដោយអស់ពីចិត្ដរបស់គេ ទាល់តែពួកគេបានរកឃើញទ្រង់។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

តើសេចក្ដីពិតដ៏អស្ចារ្យនេះ ដែលបានរកឃើញនៅក្នុងរៀងនៃថ្ងែណូអែល យ៉ាងស្រល់ល្អ និង យ៉ាងអស្ចារ្យយ៉ាងម៉េចទៅ។ ដ្បិតខ្ញុំបានរំពឹងគិតរឿងនៅថ្ងៃណូអែលដែលជាសេចក្ដីពិតទាំងនេះ បានហាក់ ដូចជាបានផ្លោះចេញពីទំព័រសៀវភៅនៃបទគម្ពីរមក។ សេចក្ដីពិតនោះគឺថា មានមនុស្សពីរប្រភេទនៅក្នុង ព្រះនេត្ររបស់ព្រះដែលវាច្បាស់ណាស់ ហើយសាមញ្ញនៅក្នុងរឿងនៃថ្ងៃណូអែល ដែលរួមទាំងក្មេងតូចម្នាក់ ក៏អាចឃើញពីការខុសប្លែង ហើយនឹងពីការយល់ដឹងពីមូលហេតុដែល ពួកគេខុសប្លែងពីគ្នាដែរ។

១. ទីមួយ ពួកអ្នកដែលមិនបានស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដរបស់គេ។

ទីមួយ មានបុរសមា្នក់ដែលព្រះគម្ពីរមិនបានប្រាប់ឈ្មោះគាត់ទេ។ វិធីតែមួយគត់ដែលយើងអាច ស្គាល់អំពីបុរសម្នាក់នេះ គឺដោយព្រោះតែអ្វីដែលគាត់បានធ្វើជាមួយព្រះយេស៊ូវ។

នៅថ្ងៃណូអែលលើកដំបូងនោះ យ៉ូសែប និងម៉ារាបានមកពីស្រុកកាលីឡេ ដើម្បីទៅទីក្រុងនៅ បេថ្លេហិម ដើម្បីបង់ថ្លៃពន្ធរបស់គេទៅពួករ៉ូម។ ទីក្រុងបេថ្លេហិមមានមនុស្សកុះកុញ ដែលបានមកដើម្បី បង់ ពន្ធផងដែរ។ ទីក្រុងបេថ្លេហិមជាទីក្រុងដ៏តូចមួយណាស់ ហើយវានៅតែវាមានសព្វថ្ងៃនេះ។ នៅពេលដែល ម៉ារា និងយ៉ូសែបបានទៅដល់ទីនោះ នាងដល់ខែដើម្បីសំរាលកូន។ យ៉ូសែបបានព្យាយាមស្វែងរកកន្លែង មួយដើម្បីអោយម៉ារាសំរាលកូន។ ប៉ុន្ដែ ព្រះគម្ពីរប្រាប់ថា «គ្មានក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ» (លូកា ២:៧)។ «ផ្ទះសំណាក់» នេះបង្ហាញថាតើ ទីក្រុងបេថ្លេហិមតូចយ៉ាងណា។ មានតែផ្ទះសំណាក់មួយ ប៉ុណ្ណោះ ហើយវាបានពេញ អ្នកយាមផ្ទះសំណាក់មិនអោយពួកគេចូល មានបុរសម្នាក់ ទោះបីជាព្រះគម្ពីរ មិនបានប្រាប់ពីឈ្មោះរបស់គាត់ក៏ដោយ។ ម៉េចបានជាបុរសម្នាក់នោះគ្មានចិត្ដអាណិតមេត្ដាសោះ ដែល គាត់មិនអនុញ្ញាតអោយស្រ្ដីម្នាក់ដែលហៀបនឹងសំរាលកូនឲ្យចូលក្នុងផ្ទះសំណាក់។ នាងត្រូវតែរុំទារក ព្រះ នាម យេស៊ូវនោះនឹងសំពត ហើយផ្ដេកក្នុងស្ដូកនៅក្រោលសត្វ ដែលជាកន្លែងដែលគោ និងសត្វលាមក ស៊ី ចំបើង។

ខ្ញុំបានអានអំពីក្មេងប្រុសតូចម្នាក់ ដែលរៀននៅថ្នាក់ទី២ ឈ្មោះថា វ៉ោលឡេ ដែលបានសំដែងជា អ្នកយាមផ្ទះសំណាក់នៅថ្ងៃណូអែលនោះ។ ក្មេងប្រុសនោះបានប្រាប់ពីបន្ទាត់របស់គាត់ ហើយគាត់បាន និយាយទៅកាន់លោក យ៉ូសែបថា «ចូរទៅអោយឆ្ងាយ ផ្ទះសំណាក់ពេញហើយ»។ ក្មេងប្រុសនោះដែល សំដែងជាយ៉ូសែបនោះ បាននិយាយថា «ប្រពន្ធរបស់ខ្ញុំជិតសំរាលកូនហើយ។ អ្នកត្រូវតែមានកន្លែងតូចខ្លះ សំរាប់អ្នក!» វ៉ោលឡេបានមើលទៅកាន់ក្មេងស្រី ដែលសំដែងតួជា ម៉ារានោះ ហើយបានចេញទឹកភ្នែករបស់ គាត់ ហើយគាត់បានភ្លេចពីអ្វីដែលបានគាត់ត្រូវនិយាយ។ នៅខាងក្រោយវាំងនន អ្នករំលឹងបានប្រាប់ថា «បន្ដនិយាយបន្ទាត់របស់អ្នក»។ លោក វ៉ោលឡេបាននិយាយថា «មិនមានបន្ទប់ទេនៅទីនេះ។ សូមបន្ដ ដំណើររបស់អ្នកទៅ»។ ម៉ារា និងយ៉ូសែបបានចេញទៅ ហើយមុខរបស់លោក វ៉ោលឡេបានចេញទឹកភ្នែក តិចៗ។ បន្ទាប់មក គាត់បានផ្លាស់ប្ដូរនូវសាច់រឿងទាំងមូល។ គាត់បានស្រែកយំ ហើយនិយាយថា «សូមចាំសិន! កុំទៅ! នាងអាចប្រើបន្ទប់ខ្ញុំបាន!» អ្នកស្ដាប់បានទះដៃអបអរសាទរ។ គ្មានអ្នកណាម្នាក់
បានខឹង លោក វ៉ោលឡេ ពួកគេបានសប្បាយរីករាយ ដោយព្រោះតែក្មេងប្រុសនោះបានផ្លាស់ប្ដូរសាច់រឿង
ថ្ងៃណូអែលនោះ។

ម៉េចបានជាបុរសដ៏អាត្មានិយម ដែលជាអ្នកយាមផ្ទះសំណាក់បានធ្វើការអាក្រក់នោះ! ដ្បិតអ្នក ស្គាល់ពីមនុស្សដ៏អាត្មានិយមនោះផងដែរ ដ្បិតគេជាមនុស្សអាក្រក់ ដែលមិនចង់ធ្វើអ្វីសោះសំរាប់ព្រះ យេស៊ូវ។ អត្ថន័យមួយ គឺថា មនុស្សដ៏ឥតមានចិត្ដមេត្ដាដូចនោះ បានផ្លាស់ប្ដូរឆុតឆាកនៅថ្ងៃណូអែ Pacific Coast Highway នៅក្នុង សែនថា ម៉ូនីកា នៅឆ្នាំនេះ។ មនុស្សអាក្រក់ផ្សេងទៀត បានព្យាយាមយកដើម ឈើថ្ងៃណូអែលចេញពីមនុស្សក្រ ពីមនុស្សចាស់ដ៏ឯកកោនៅសំរាកនៅក្នុងផ្ទះ ក្នុង ញ៉ូវ៉ោល ក្នុងរដ្ឋកាឡី ហ្វុងញ្ញា។ ម្នាក់ផ្សេងទៀតបានបង្ខំក្មេងៗតូចនៅក្នុង ផ្លែនណូ រដ្ឋតិចសះ ដើម្បីបញ្ឃប់ក្នុងការផ្ញើរកាតថ្ងៃ ណូអែលទៅកាន់ពួកទាហាននៅក្នុង ប្រទេសអាហ្គានីស្ថាន។ បាទ មានមនុស្សដូចនោះដែលមិនបង្ហាញ សេចក្ដីស្រឡាញ់ ហើយចិត្ដអាក្រក់ណាស់ ដ្បិតពួកគេគ្មានបន្ទប់នៅក្នុងចិត្ដរបស់គេសំរាប់ព្រះយេស៊ូវទេ។ ពួកគេរវល់នឹងពិធីជប់លៀង និងមិត្ដភ័ក្រ្ដរបស់គេណាស់ ដែលធ្វើអោយពួកគេមិនពេលវេលាដើម្បីមកក្រុម ជំនុំ នៅថ្ងៃណូអែល។ មនុស្សខ្លះបានរិះគន់ខ្ញុំជាខ្លាំងតាមអ៊ីនធើណេត ដោយព្រោះខ្ញុំបានប្រាប់អ្នកអោយ នៅក្នុងក្រុមជំនុំនៅថ្ងៃណូអែល និងថ្ងៃចូលឆ្នាំសកល។ ពួកគេបានហៅខ្ញុំថា ជាអ្នករំលោភសិទ្ធិដោយ អំណាច ដោយព្រោះតែខ្ញុំបានប្រាប់អ្នករាល់គ្នាអោយនៅក្រុមជំនុំនៅយប់ថ្ងៃស្អែក និងនៅថ្ងៃណូអែល។ ប៉ុន្ដែពួកគេមិនបានត្អូញទេ ប្រសិនប់អ្នកបានទៅរាំដីស្កូ ឬទៅចូលរួមពិធីជប់លៀងដែលស្រវឹងស្រាមួយ។ សូមប្រឈមនឹងវា! ដ្បិតមនុស្សដូចនោះ គេជាមនុស្សដែលគ្មានព្រះគ្រីស្ទ និងគ្មានព្រះនៅក្នុងជីវិតរបស់គេ ដែលដូចជាអ្នកយាមផ្ទះសំណាក់ដ៏គ្មានចិត្ដមេត្ដានោះអញ្ចឹង។ គាត់មិនបានអោយស្រ្ដីដែលមានផ្ទៃពោះដ៏ ក្រម្នាក់ចូលក្នុងផ្ទះសំណាក់ ហើយបានអោយនាងសំរាលកូននៅក្នុងក្រោលសត្វ! តើព្រះមានសេចក្ដី អាណិតអាសូរលើអំពើអាក្រក់របស់គេ និងលើព្រលឹងដែលកង្វលដោយអំពើបាបទេ! កុំស្ដាប់មនុស្សដូច នោះ! សូមនៅក្នុងក្រុមជំនុំនេះនៅយប់ថ្ងៃស្អែក គឺនៅថ្ងៃណូអែល! ហើយសូមនៅទីនេះនៅថ្ងៃចូលឆ្នាំ សកលផងដែរ!

បន្ទប់មក មានសេ្ដចហេរ៉ូឌ មនុស្សដ៏ឆ្លាតបានប្រាប់ដល់គាត់ថា ព្រះយេស៊ូវបានប្រសូតមកជា ស្ដេចរបស់ពួកសាសន័យូដា។ ហេរ៉ូឌបានប្រាប់ដល់ពួកគេថា ចូរទៅរកព្រះយេស៊ូវ ហើយប្រាប់ទ្រង់នៅ កន្លែងដែលទ្រង់គង់នៅថា ទ្រង់អាចមក ហើយថាគាត់ចង់ថ្វាយបង្គំទ្រង់។ ប៉ុន្ដែគាត់ពិតជាមិនចង់បានព្រះ យេស៊ូវទេ គាត់ក្លាចបាត់បង់តំណែងរបស់គាត់ ដើម្បីក្លាយជាស្ដេចដែលប្រកួតជាមួយគាត់ម្នាក់។ គាត់ពិត ជាចង់បំបាត់ព្រះយេស៊ូវចោល គាត់ពិតជាចង់សំឡាប់ទ្រង់ណាស់។

មានមនុស្សជាច្រើនសព្វថ្ងៃ ដែលធ្វើដូចជាស្ដេចហេរ៉ូឌចាស់នោះ។ ពួកគេនិយាយថា ពួកគេចង់ ថ្វាយបង្គំព្រះយេស៊ូវ ពួកគេថែមទាំងចង់មកក្រុមជំនុំ ចង់ច្រៀងបទសរសើរតំកើង ហើយពួកគេធ្វើពុតដូច ជាស្រឡាញ់ព្រះយេស៊ូវ។ ប៉ុន្ដែ ពួកគេក្លាចបាត់បង់អ្វីៗទាំងអស់ ប្រសិនបើពួកគេដាក់ទ្រង់លេខមួយនៅក្នុង ជីវិតរបស់គេ។ ពួកគេក្លាចថា ពួកគេនឹងបាត់បង់លុយ ឬក៏ក្លាចថា ពួកគេនឹងបាត់បង់មិត្ដភ័ក្រ្ដ ឬក្លាចថា ពួក គេនឹងបាត់បង់ឱកាសមួយ នៃផ្នែកខ្លះ។ ដូច្នោះ ពួកគេធ្វើពុតដូចជាស្រឡាញព្រះយេស៊ូវ ប៉ុន្ដែការពិត ពួកគេមិនចង់បានទ្រង់ទាល់តែសោះ។ ពួកគេមិនស្វែងរកព្រះយេស៊ូវទេ ពួកគេមិនស្វែងរកទ្រង់ដោយអស់ ពីចិត្ដរបស់គេទេ។

យើងបានផ្ដិចនូវសេចក្ដីអធិប្បាយ ហើយចែកអោយពួកគេគ្រប់កម្មវិធីថ្វាយបង្គំព្រះនិមួយៗ។ នៅ ពេលដែលលោក មែនស៊ីខានិយាយជាមួយមនុស្ស នៅក្នុងបន្ទប់សួរសំនួរ គាត់សួរពួកគេថា ប្រសិនពួកគេ អានសេចក្ដីអធិប្បាយប្រចាំថ្ងៃ ពួកគេជាធម្មតានិយាយថា «ទេ»។ ដ្បិត វាគ្រាន់តែចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីអានវា ប៉ុន្ដែពួកគេមិនធ្វើ។ មើល តើពួកគេដូចស្ដេចហេរ៉ូឌអត់ ពួកគេនិយាយថា ពួក ត្រូវការព្រះយេស៊ូវ ប៉ុន្ដែពួកគេមិនដែលសូម្បីតែចំណាយពេល១៥នាទីក្នុងមួយថ្ងៃ ដើម្បីរកទ្រង់នោះទេ! មនុស្សដូចនោះមិនរកឃើញព្រះយេស៊ូវទេ។ ហេតុអ្វី?

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ដ្បិតពួកគេមិនស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដរបស់គេដូចជា ស្ដេច ហេរ៉ូឌអញ្ចឹង។ នោះគឺជាមូលហេតុ ដែលពួកគេមិនអាចរកឃើញទ្រង់បាន! វាជារឿងធម្មតានោះ!

បន្ទាប់មក មានពួកអាចារ្យ។ ស្ដេចហេរ៉ូឌបានសួរពួកគេ ពីកន្លែងដែលព្រះគ្រីស្ទបានប្រសុតមក។ ពួកគេជានិស្សិតរៀនព្រះគម្ពីរ ពួកគេបានរៀនបទគម្ពីរប្រចាំថ្ងៃ ពួកគេបានដឹងពីកន្លែង ដែលព្រះគ្រីស្ទបាន ប្រសូតមកនៅពេលនោះ។ នៅខណៈពេលនើ ពួកគេបានដកស្រងយក ព្រះគម្ពីរ មីកា ៥:២ ពីគម្ពីរសញ្ញា ចាស់មក។

«ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ»(មីកា ៥:២)។

ពួកអាចារ្យបាននិយាយថា «ទ្រង់នឹងប្រសូតមកនៅក្នុងភូមិបេថ្លេហិម»។ ឥឡូវនេះ វាចំណាយពេល៣០ នាទី ដើម្បីដើរពីកន្លែងដែលពួកគេនៅទៅកាន់ភូមិបេថ្លេហិម។ តើពួកគេបានទៅភូមិបេថ្លេហិមដើម្បីស្វែង រកព្រះគ្រីស្ទមែនទេ? ទេ ពួកគេមិនបានធ្វើដូចនោះទេ។ ពួកគេបានត្រូវចិត្ដ ដើម្បីរៀនពីព្រះគម្ពីរ ពួកគេមិន បានស្វែងរកព្រះកាយរបស់ព្រះគ្រីស្ទទេ។ ដូច្នោះ ជាការពិតណាស់ ពួកគេមិនដែលបានរកឃើញព្រះគ្រីស្ទ នោះទេ។ ពួកគេបានធ្លាក់ទៅក្នុងឋាននរក ដោយព្រោះតែពួកគេមិនបានចំនាយពេល៣០នាទី ដើម្បីចេញ ទៅ ហើយស្វែងរកព្រះគ្រីស្ទសំរាប់ខ្លួនរបស់គេ! តើមានមនុស្សដូចនោះសព្វថ្ងៃនេះទេ? ប្រាកដណាស់ពិត ជាមាន។ ពួកគេគឺជាប្រភេទមនុស្សដែលពេញចិត្ដ ក្នុងការអង្គុយនៅក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ ដោយមិនស្វែងរកអ្វីទៀតសោះ។ មានអ្នកខ្លះក្នុងចំណោមគេ មិនដែលសូម្បីតែទៅបន្ទប់ដើម្បីសួរសំនួរ ទោះបីជាគេបានដឹងថា ពួកគេពិតជាមិនបានកើតជាថ្មីម្ដងទៀតនោះ។ ពួកគេដឹងថា ពួកគេមិនមានអ្វីដែល លោក ចាន់មាន ឬមាននូវអ្វីដែល អ្នកស្រី សាលឡាសាមាន។ ពួកគេដឹងថា ពួកគេមិនមានពីអ្វីដែលលោក អែនតូណី ឬលោក ជែក ឬលោក សាំញូអែលមាន។ ពួកគេដឹងថា ពួកគេមិនមានអ្វីដែលោក សូរីយា និង ឡារ៉ាមាននោះ។ ពួកគេដឹងថា ពួកគេពិតជាមិនមានព្រះគ្រីស្ទសោះ។ ប៉ុន្ដែ ពួកគេធ្វើដូចជាពួកអាចារ្យ ពួក ខ្ជិលដើម្បីធ្វើរឿងខ្លះអំពីវា! ពួកគេអានព្រះគម្ពីរ ពួកគេស្ដាប់សេចក្ដីអធិប្បាយជាច្រើន។ ប៉ុន្ដែពួកគេធ្វើតែ ប៉ុណ្ណឹងហើយ។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

តើអ្នកកំពុងតែស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដរបស់អ្នកទេ? ប្រសិនបើអ្នកមិនស្វែងរកទ្រង់ ដោយអស់ពីចិត្ដរបស់អ្នកទេ នោះហើយជាមូលហេតុដែលអ្នករកមិនឃើញទ្រង់! នោះជាការធម្មតាទេ! នៅ ពេលណាដែល លោក មែនស៊ីកាសួរអ្នក ប្រសិនបើអ្នកបានអានសេចក្ដីអធិប្បាយជារៀងរាលថ្ងៃមែន អ្នក អាចនិយាយបានថា «បាទ ទេ មិនជារៀងរាលថ្ងៃទេ»។ អ្នកមិនបាច់បារម្ភពេកទេ ដើម្បីធ្វើរឿងនោះទេ! ហើយអ្នកក៏នឹងមិនអាចរកឃើញទ្រង់តាមផ្លូវនោះផងដែឬ។ ព្រះយេស៊ូវមានបន្ទូលថា «ចូរខំប្រឹងអោយអស់ ពីចិត្ដដើម្បីនឹងចូលតាម»(លូកា ១៣:២៤)។ ប៉ុន្ដែអ្នកមិនខំប្រឹងនោះទេ។ អ្នកគ្រាន់តែមកក្រុមជំនុំ អ្នកនៅ តែដេកលក់ក្នុងអំពើបាប ក្នុងការស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ត។ ពួកអាចារ្យទាំងនោះមិនដែលបាន ភ្ញាក់ពីដេកនោះទេ។ នៅចុងបញ្ចប់ពួកគេបានស្លាប់ ហើយបានធ្លាក់ទៅក្នុងឋាននរក។ នោះហើយជាអ្វី ដែលនឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកនៅតែបន្ដមកក្រុមជំនុំ ដោយមិនស្វែងរកព្រះគ្រីស្ទនោះ។ ព្រះអាចដាស់ឲ្យអ្នកដឹងខ្លួន!

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

២. ទីពីរ ពួកអ្នកដែលបានស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដ។

ខ្ញុំអស់ពេលហើយ ប៉ុន្ដែខ្ញុំនឹងបង្ហាញប្រាប់ពីពួកគេដោយសង្ខេប។ ទីមួយ មានអ្នកគង្វាលចៀម ជាច្រើន។ ពួកគេបានកំពុងតែមើលហ្វូងចៀមរបស់គេនៅយប់នោះ។ ទេវតាបានមក ហើយបានប្រាប់ពួកគេ ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រសូតនៅក្នុងភូមិបេថ្លេហិម។ ទេវតាបាននិយាយថា ពួកគេនឹងអាចរក ឃើញទារកដែលបានរុំដោយសំពត់ ហើយបានដាក់នៅក្នុងស្នូកមួយ។

ខ្ញុំបានទៅវាលរបស់អ្នកគង្វាល វាប្រហែលជាចំណាយពេល៥នាទី ដើម្បីដើរចេញពីកន្លែងដែល ព្រះយេស៊ូវបានប្រសូតមក។ អ្នកគង្វាលមិនបានរងចាំទេ ពួកគេមិនបានបារម្ភពីអ្វី ដែលនឹងកើតឡើង ចំពោះចៀមរបស់គេទេ។ ឆ្កែមួយអាចសំឡាប់ចៀមមួយ ឬពីរ។ ចោរមា្នក់អាចលួចចៀមមួយ។ ប៉ុន្ដែ ពួកគេ មិនបានបារម្ភអំពីរឿងនោះទេ។ ពួកគេបានដឹងថា ការស្វែងរកព្រះយេស៊ូវសំខាន់ជាង ចៀម១ ឬ២នោះ! ដូច្នោះ ព្រះគម្ពីរប្រាប់ថា « គេក៏ទៅជាប្រញាប់ ឃើញ... ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង»(លូកា ២:១៦)។ ពួកគេបានប្រញាប់ ពួកគេមិនបានអោយរឿងណាមួយរារាំងពួកគេពីការមករកព្រះយេស៊ូវនោះ ទេ។ ពួកគេបាមកជាប្រញាប់។ ពួកយើងសប្បាយណាស់ ពេលដែលឃើញមនុស្សក្មេងៗមករកព្រះយេស៊ូវ «ដោយប្រញាប់» ដោយលឿន ដូចជាអ្នកគង្វាលនោះ! ឡារ៉ា បានមកយ៉ាងលឿនដូចអ្នកគង្វាលនោះ។ ខារិនបានមកដោយលឿន។ ពួកគេបានចំនាយពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ មុនពេលដែលពួកគេបានស្វែង រកព្រះយេស៊ូវ ដោយអស់ពីចិត្ដរបស់គេ ហើយពួកគេបានរកឃើញទ្រង់ ដូចនៅក្នុងគម្ពីរ យេរេមា ២៩:១៣ បានប្រាប់ថា ពួកគេនឹងឃើញទ្រង់!

មានបុរសដ៏ឆ្លាតជាច្រើននាក់ផងដែរ។ ពួកគេបានចាកចេញពីផ្ទះរបស់គេ ហើយបានលាប្រពន្ធ និងកូនរបស់គេ ហើយជិះលើសត្វអូដ្ឋរបស់គេ ហើយបានឆ្ពោះទៅខាងលិចពីស្រុកប៉ាបីឡូន។ ពួកគេបាន ធ្វើដំណើរតាមវាលខ្សាច់ដ៏គ្មានដី អស់រយះពេល៦០០ម៉ាយ(miles)។ ពួកគេជួបប្រទះនឹងកំដៅ ហើយនឹង អាកាសធាតុត្រជាក់។ ពួកគេបានប្រថុយខ្លួនគេ នៅក្នុងកាគ្រោះថ្នាក់ចោរប្លន់។ ពួកគេបានធ្វើដំណើរអស់ រយះពេលជាច្រើនសប្ដាហ៍ នៅកន្លែងវាលខ្សាច់ភាគខាងជើង ដើម្បីឆ្លងកាត់ទន្លេយូដាន់ រហូតដល់ពួកគេ បានទៅដល់ទីក្រុងយេរ៉ូសាឡិម ហើយគេធ្វើដំណើរតាមផ្កាយ ដែលព្រះទ្រង់បានប្រទានមក ដើម្បីនាំផ្លូវ ដល់គេ។ ពួកគេបានមកដល់ទារក ដែលព្រះនាម យេស៊ូវ ហើយពួកគេបានអោយកាដូរបស់គេដល់ទ្រង់។ តើអ្នកអាចស្រមៃពីការលំបាក និងការចំណាយពេលវេលា ដូចជាការធ្វើដំណើរដោយគ្មាន រថយន្ដ គ្មានរថ ភ្លើង គ្មានផ្លូវកាស៊ូ គ្មានសណ្ឋាគារសំរាប់ទទួលអ្នកដំណើរស្នាក់នៅ គ្មានកន្លែងដើម្បីសំរាក ហើយមានត្រឹម តែសត្វអូដ្ឋដើម្បីជិះ បានទេ? ហើយពួកគេបានធ្វើដំណើរ ដោយមានចំងាយឆ្ងាយមួយ។ វាត្រូវតែធ្វើអោយ ពួកគេធ្វើដំណើរជាច្រើនខែ។ ថ្វីដ្បិតពួកគេបានទៅដល់ពិតមែន បុរសដ៏ឆ្លាតជាច្រើននាក់នោះពិតប្រាកដ ណាស់ ពន្យល់ប្រាប់យើងយ៉ាងច្បាស់ពីអត្ថបទគម្ពីររបស់យើង៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ពួកគេបានស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដរបស់គេ ហើយពួកគេបានរកឃើញទ្រង់ ដូចជាសេចក្ដីសន្យា នៅក្នុងអត្ថបទមេរៀនរបស់យើង ដែលថាពួកគេនឹងរកឃើញ។

ជារៀងរាល់ខែ ខ្ញុំទទួលទស្សនាវត្ដីមួយពី The Voice of the Martyrs (សំលេងទុក្ករបុគ្គល)។ ខ្ញុំសង្ឃឹមថា អ្នកនឹងទៅកាន់គេហទំព័រ www.persecution.com ហើយផ្ញើរលុយអោយពួកគេពីរបីដុល្លា ហើយសុំអោយពួកគេផ្ញើរទស្សនាវត្ដីមកឲ្យអ្នក។ ខ្ញុំតែងតែអានវា វាប្រាប់អំពីមនុស្សក្មេងដូចជាអ្នក នៅក្នុង ទីកន្លែងជាច្រើន ដូចជា នៅក្នុងប្រទេសឥណ្ឌា ស៊ូឌាន អេស៊ីអោភៀ អ៊ីរ៉ាក់ គុយប៉ា ចិន មីយ៉ាន់ម៉ា ហើយ នឹងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ មនុស្សក្មេងៗដែលរស់នៅក្នុងបណ្ដាប្រទេសនោះស្ថិននៅ ក្នុងគ្រោះថ្នាក់ នៅពេលណាដែលពួកគេក្លាយជាគ្រីស្ទាន។ ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ពិត នៅពេល ដែលពួកគេក្លាយជាគ្រីស្ទាន។ មានអ្នកខ្លះត្រូវបានគេចាប់ដាក់ក្នុងគុក អ្នកខ្លះទៀតត្រូវគេដាក់ទណ្ឌកម្ម អ្នកខ្លះទៀតត្រូវបានគេសំឡាប់ អ្នកខ្លះទៀតត្រូវបានគេដាក់ថ្នាំពុល ឬត្រូវបានគេជះទឹកអាស៊ីតលើមុខរបស់ គេ។ ហើយពួកគេរាប់រយពាន់នាក់មករកព្រះគ្រីស្ទយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ។ ពួកគេដូចជាបុរស ដែលឆ្លាតទាំងនោះ។ ថែមទាំងមានពួកអ្នកដែលកាន់សាសនាហិណ្ឌូ និងអ្នកកាន់សាសនាអ៊ីស្លាម ហើយ នឹងអ្នកគុម្មុយនីស្ដជាច្រើននាក់ណាស់ ដែលកំពុងតែមករកព្រះយេស៊ូវច្រើនជាងពេលវេលាខ្លះនៅក្នុងប្រវត្ដិ សាស្រ្ដ។ អ្នកជឿព្រះយេស៊ូវកំពុងតែរីកចំរើនឡើងនៅក្នុងពិភពលោកទី៣នៅព្រឹកនេះ។ ប្រហែលជាមាន ជនជាតិក្មេងៗចំនួន៧០០ដែលមករកព្រះយេស៊ូវរាល់ម៉ោង រាល់យប់ និងរាល់ថ្ងៃ នៅក្នុងប្រទេសសាធារ ណៈរដ្ឋចិនសព្វថ្ងៃនេះ។ សព្វថ្ងៃនេះ មានអ្នកគ្រីស្ទានច្រើនជាង១២០លាននាក់នៅក្នុងប្រទេសចិន! ខ្ញុំ សង្ឃឹមថា អ្នកនឹងមកក្រុមជំនុំនៅយប់ថ្ងៃស្អែក ដើម្បីស្ដាប់ លោក ឆាងនិយាយអំពីពួកគេ! ដ្បិតពួកគេបាន ប្រថុយជាខ្លាំង នៅពេលដែលគេក្លាយជាគ្រីស្ទាន។ ប៉ុន្ដែពួកគេព្រះអង្គសង្រ្គោះបានលើកលែងទោសអំពើ បាបរបស់គេ។ ពួកគេមានមូលហេតុដើម្បីរស់នៅ នៅពេលណាដែលពួកគេបានជឿទុកចិត្ដលើព្រះអង្គ សង្រ្គោះ។ ពួកគេទទួលនូវជីវិតដ៏នៅអស់កល្បជានិច្ច នៅពេលណាដែលពួកគេមករកព្រះយេស៊ូវ ហើយជឿ ទុកចិត្ដលើទ្រង់។ មិនមានគ្រោះថ្នាក់ដ៏ពិតសំរាប់អ្នក នៅក្នុងប្រទេសអាមេរិកនេះឡើយ។ អ្នកមិនមានមូល ហេតុ ដើម្បីមិនដើរតាមគំរូរបស់ពួកគេនោះទេ។ ដ្បិតព្រះអង្គសង្រ្គោះមានបន្ទូលទៅកាន់អ្នករាល់គ្នានៅ ព្រឹកនេះថា៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ព្រះយេស៊ូវទ្រង់បានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះ លោហិតរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បី អោយអ្នកមានជីវិតដ៏នៅអស់កល្បជានិច្ច។ ការអ្វីទាំងអស់ដែលទ្រង់សុំអោយអ្នកធ្វើ គឺទ្រង់ចង់អោយអ្នក បែរចេញពីជីវិតដ៏ពោរពេញដោយអំពើបាបចាស់របស់អ្នក ហើយនិងស្វែងរកទ្រង់ដោយអស់ពីចិត្ដរបស់អ្នក រហូតដល់អ្នករកឃើញទ្រង់។ អ្វីដែលយើងអធិស្ឋានសំរាប់អ្នក គឺថាអ្នកនឹងស្វែងរកទ្រង់ថ្ងៃនេះ ឬក៏នៅថ្ងៃ ណូអែល!

សូមអញ្ជើញក្រោកឈរឡើង ហើយច្រៀងលេខ៥នៅលើក្រដាសចំរៀងនៅថ្ងៃណូអែលរបស់អ្នក។

ចូរមកពួកអ្នកស្មោះត្រង់ ដោយច្រៀងបទថ្វាយព្រះអង្គ
   ចូរមកដល់ភូមិបេថ្លេហិម ដោយចិត្ដអរសប្បាយ
មកមើលបុត្រា..ព្រះដែលសង្រ្គោះមនុស្សទាំងឡាយ
   ចូរមកថ្វាយបង្គំ..ព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គ

ចូរមកថ្វាយបង្គំ ព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់
   ចូរច្រៀងសប្បាយរាល់តួនៅស្ថានសួគ៌
នឹស្ថានកណ្ដាល អស់ពួកបរិសុទ្ធ
   ចូរថ្វាយស្រីសួស្ដី ដល់ព្រះដ៏ខ្ពស់បំផុត
ចូរមកថ្វាយបង្គំ ព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់
   («ចូរមក ពួកអ្នកស្មោះត្រង់» សរសេរដោយ ក្នុងអក្សរឡាតាំង ដោយ ជ៉ោន វ៉េដ ១៧១០- ១៧៨៦ បកប្រែដោយ Frederick Oakeley ១៨០២-១៨៨០)។

ប្រសិនបើអ្នកចង់និយាយជាមួយ លោក ខាហ្គិន ឬក៏ខ្ញុំអំពីការក្លាយជាគ្រីស្ទានដ៏ពិតប្រាកដម្នាក់ ឬអំពីការលើកលែងទោសបាប ដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយ សូមទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចជជែកគ្នា ហើយអាចអធិស្ឋានបាន។ សូមច្រៀងលេខ៣ ពេលដែលគេទៅ។

អើយើងខ្ញុំថ្វាយបង្គំ បុត្រដែលកើតយ៉ាងសមរម្យ
   ព្រះយេស៊ូវអើយ សូមឲ្យទ្រង់បានសួស្ដីឧត្ដម
គឺព្រះអង្គដែលកើតមកជាអ្នកសង្រ្គោះខ្ញុំ
   ចូរមកថ្វាយបង្គំ..ព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំ ព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាថាយ ២:១-១១
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
“O Little Town of Bethlehem” (by Phillips Brooks, 1835-1893).


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការស្វែងរកព្រះគ្រីស្ទនៅថ្ងៃណូអែល

ដោយ Dr. R. L. Hymers, Jr.

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»
(យេរេមា ២៩:១៣)។

(ចោទិយកថា ៤:២៩; ម៉ាថាយ ៧:៨; រ៉ូម ១០:១០)

១.  ទីមួយ ពួកអ្នកដែលមិនបានស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដរបស់គេ។លូកា ២:៧; មីកា ៥:២;
លូកា១៣:២៤។

២.  ទីពីរ ពួកអ្នកដែលបានស្វែងរកព្រះយេស៊ូវដោយអស់ពីចិត្ដ។ លូកា ២:១៦។