ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ព្រះនាមរបស់ព្រះយេស៊ូវ THE NAMES OF JESUS ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់ |
លោក លូអីស ថាលបូត(១៨៨៩-១៩៧៦) ដែលជាគ្រូគង្វាលដ៏អស្ចារ្យម្នាក់នៅក្រុមជំនុំ Open Door ដែលវាមានទីតាំងនៅជាប់នឹងបណ្ណាល័យសាធារណៈ នៅម្ដុំជួរផ្ទះថ្មចំនួន៨ នៅភាគខាងជើងនៃក្រុម ជំនុំ ដែលនៅពាក់កណ្ដាលនៃរដ្ឋឡូសអង់ចាឡែស។ លោក ថូរេ ដែលជាគ្រូគង្វាលដែលបានចាប់ផ្ដើមក្រុម ជំនុំនោះ បានថយសមាជិកចុះពី ៥០០០ពាន់នាក់ រហូតទៅដល់នៅសមាជិកពីរបីរយនាក់ នៅពេលដែល លោក ថេលបូតបានមកក្នុងក្រុមជំនុំនោះ។ គាត់បានដឹកនាំក្រុមជំនុំនោះទាំងមានការអន់ថយចុះយ៉ាងខ្លាំង ហើយគាត់បានដឹកនាំក្រុមជំនុំ អោយបង់ថ្លៃអាគារ និងនិក្ខេប (ជាការដែលខ្ចីប្រាក់ដោយយកអ្វីទៅកក់)។ គាត់ថែមទាំងបានដឹកនាំក្រុមជំនុំ អោយមានសមាជិកថ្មីៗជាច្រើនពាន់នាក់ថែមទៀតផង។ នៅពេលដែល គាត់បានចូលនិវត្ដន៍ លោក វើននោន ម៉ាកជីបានក្លាយជាគ្រូគង្វាល។ ខ្ញុំបានលឺពីគ្រូគង្វាលដ៏អស្ចារ្យជាច្រើន នាក់ នៅក្នុងអាគារក្រុមជំនុំនោះ ដែលមានឈ្មោះដូចជា លោក ដីហាអែន លោក វីលបើ ស្មីត លោក លី លោក ប៊ីយូឆាម វិក និង លោក ឌីក ហីលីស ដែលជាបេសក្ខជនល្បីល្បាញ ដែលទៅប្រទេសចិន និងប្រទេសថៃវ៉ាន់។ ដ្បិត លោក ថាលបូតធ្លាប់ជាបុរសម្នាក់ ដែលបានសង្គ្រោះនៅក្នុងក្រុមជំនុំដែលមាន ការធ្លាក់ចុះយ៉ាងខ្លាំង ហើយបានពង្រីកនូវការផ្សាយដំណឹងល្អឡើងវិញ ដោយបញ្ជូនបេសក្ខជនរាប់រយនាក់ ចេញពីប្រទេសខ្លួន ហើយនឹងបានបញ្ជូនអ្នកបំរើព្រះនៅប្រទេសរបស់ខ្លួនអោយចេញទៅ ហើយបានឧបត្ថម ដោយក្រុមជំនុំដ៏អស្ចារ្យរបស់គាត់។ លោក ថាលបូត ដែលក៏ជាគ្រូគង្វាលដ៏គេពេញនិយមមា្នក់ នៅក្នុងវិទ្យុ ម្នាក់ផងដែរ នៅកំឡុងឆ្នាំ ១៩៣០ និងឆ្នាំ១៩៤០។ ខ្ញុំស្គាល់គាត់ និងប្រពន្ធរបស់គាត់ នៅពេលគាត់បាន អធិប្បាយនៅក្នុងក្រុមជំនុំរបស់យើងដោយខ្លីៗមួយ បន្ទាប់ពីពេលដែលគាត់បានស្លាប់ទៅ។ នេះជាអ្វីដែល លោក ថាលបូត បាននិយាយ៖ ក្រុមចំរៀងដែលច្រៀងនៅថ្ងៃណូអែលដ៏ពិរោះបំផុតមួយ ដែលយើង នឹងស្ដាប់លឺ...នៅពេលដែលយើងធ្វើពិធីរំលឹក ដ៏ថ្ងៃកំណើតរបស់ព្រះអម្ចាស់ យើង ដែលជាព្រះមេស្ស៊ី ដែលត្រូវបានគេដាក់ឈ្មោះអោយថា «ដ្បិតកូន មួយបានកើតមកដើម្បីយើង»។ ថ្វីដ្បិត ពេលដែលយើងគិតអំពី វាហាក់ ដូចជាបទចំរៀងរោទ៍ឡើងនៅក្នុងត្រចៀករបស់យើង៖ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព»(អេសាយ ៩:៦)។ ព្រះនាមព្រះយេស៊ូវ ដែលបានប្រទានដល់មនុស្ស នៅក្នុងព្រះគម្ពីរមានសារៈសំខាន់ខ្លាំងណាស់។ ហើយ ព្រះគម្ពីរបានប្រាប់នូវឈ្មោះជាច្រើនរបស់ទ្រង់ដូចជាៈ ព្រះអង្គសង្រ្គោះ ព្រះគ្រីស្ត កូនចៀមនៃព្រះ អេម៉ាញូអែល ព្រះរាជបុត្រានៃព្រះ បុត្រមនុស្ស ព្រះបន្ទូល ព្រះដ៏បរិសុទ្ធមួយ ព្រះអង្គដ៏ប្រោសលោះ ស៊ីឡូរ (អំណោយទានរបស់ព្រះ) ព្រះដ៏បង្កើតមេត្រីភាព អ្នកគង្វាលល្អ អ្នកស្រុកណាសារ៉ែត ជាឈើ អ្នកបំរើ របស់ព្រះយេហូវ៉ា ផ្កាកុលាបដែលដុះនៅវាលសារ៉ុន ផ្ការកំភ្លឹងដែលដុះនៅច្រកភ្នំ សម្ដេចសង្ឃដ៏ខ្ពស់លើស អស់ទាំងសម្ដេចសង្ឃទាំងអស់ ហើយនៅមានព្រះនាមទ្រង់ច្រើនថែមទៀត។ ប៉ុន្ដែគ្មានព្រះនាមទ្រង់មួយ ណាដែលសំខានជាងព្រះនាមដែលបានប្រទានមកតាមរយះហោរា អេសាយ ដូចជា ព្រះដ៏អស្ចារ្យ ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ សូម អោយយើងគិតអំពីព្រះនាមទាំងនេះពីរបីនាទីនៅយប់នេះ។ ១. ទីមួយ ព្រះនាមរបស់ទ្រង់ត្រូវបានគេហៅថា ព្រះដ៏អស្ចារ្យ។ លោក ស្ពឺជិនបានអធិប្បាយពីព្រះយេស៊ូវដ៏អស្ចារ្យ នៅពេលអតីត។ សូមពិចារណាពីវត្ដមានដ៏ នៅ ប៉ុន្ដែ អ្នកឃើញទ្រង់សុគតលើឈើឆ្កាងទេ។ អ្នកឃើញទេ ទ្រង់បានស៊ូរងទុក្ខ ដើម្បីផ្ទុកអំពើបាប របស់អ្នកនៅលើព្រះកាយរបស់ទ្រង់នៅទីនោះ។ អ្នកឃើញនូវដែកគោលដែលជាប់នៅដៃ និងជើងរបស់ទេ។ អ្នកឃើញនូវព្រះកាយដែលប្រឡាក់ដោយឈាមរបស់ទ្រង់ អ្នកឃើញពីការរងទុក្ខវេទនា ហើយនឹងភួងបន្លា ដែលនៅលើថ្ងាសរបស់ទ្រង់ទេ។ តើទ្រង់អាចទុកសិរីល្អនៅស្ថានសួគ៌ ហើយយាងមកធ្វើដូច្នោះ យ៉ាងម៉េច ទៅបាន ដែលធ្វើអោយខ្ញុំអស្ចារ្យក្នុងចិត្ដជាខ្លាំង។ ពិតប្រាកដណាស់ ព្រះនាមព្រះយេស៊ូវគឺអស្ចារ្យណាស់! តើអ្នកណាធ្លាប់ព្រួយព្រះហឬទ័យដូចទ្រង់? តើអ្នកណាធ្លាប់មានសេចក្ដីស្រឡាញ់ដូចជាទ្រង់? នេះគឺជា សេចក្ដីស្រឡាញ់ដ៏មិនអាចវាស់បាន សេចក្ដីស្រឡាញ់ដ៏មិនអាចវាស់បាន ដែលទ្រង់បានរងទុក្ខ ដែលទ្រង់ មានអំណាចព្រះចេស្ដាដ៏មិនអាចវាស់បាន ដែលធ្វើអោយទ្រង់ទ្រាំទ្រ នូវទំងន់ទាំងអស់ នៃសេចក្ដីក្រោធ របស់ ព្រះវរបិតារបស់ទ្រង់។ ហើយនេះគឺជាសេចក្ដីអាណិតអាសូរដែលមិនអាចវាស់បាន ដ្បិតទ្រង់បានរង ទុក្ខដើម្បីជួយសង្រ្គោះមនុស្សពីឋាននរក ដែលយើងមិនសមនឹងទទួល។ «ព្រះនាមរបស់ទ្រង់ ត្រូវបានគេ ហៅថា ព្រះដ៏អស្ចារ្យ»។ ដ្បិត អ្នកឃើញថា ទ្រង់បានរស់ពីសុគតឡើងវិញទេ។ ទ្រង់មិនបានទុកព្រលឹងវិញ្ញាណរបស់ទ្រង់ នៅក្នុងឋាននរកទេ ឬក៏តើទ្រង់បានទ្រាំរងទុក្ខវេទនា ដើម្បីបញ្ជាក់ថា មានតែទ្រង់តែម្នាក់គត់ដែលបរិសុទ្ធ ហើយមិនដែលឃើញមានភាពពុករលួយសោះក្នុងទ្រង់! ទ្រង់រស់ពីសុគតឡើងវិញ ទ្រង់បានបត់កន្សែង ដែលគេដាក់នៅលើព្រះភ័ក្រ្ដទ្រង់នោះ នៅលើថ្មយ៉ាងល្អ។ ថ្មបានរមៀលចេញទៅក្រោយ ហើយព្រះយេស៊ូវ ទ្រង់បានដើរចេញពីផ្នូរនោះ នៅពេលព្រឹកព្រលឹមស្រាងៗ។ «ព្រះនាមរបស់ទ្រង់ ត្រូវបានគេ ហៅថា ព្រះដ៏អស្ចារ្យ»។ ឥឡូវនេះ ទ្រង់បានទៅគង់នឹងព្រះវរបិតារបស់ទ្រង់វិញ។ ពួកអើតករ ដើម្បីចង់ឃើញទ្រង់រស់ឡើង វិញ។ ទេវតាចុងក្រោយចុងនិយាយថា ទ្រង់នឹងយាងមកវិញ នៅតាមពពកម្ដងទៀត ហើយគេអាចឃើញ ទ្រង់រស់ពីសុគតឡើងវិញបាន។ «ព្រះនាមរបស់ទ្រង់ត្រូវបានគេ ហៅថា ព្រះដ៏អស្ចារ្យ»។ ២. ទីពីរ ព្រះនាមរបស់ទ្រង់ត្រូវបានគេហៅថា ព្រះដ៏ជួយគំនិត។ នៅពេលដែលទ្រង់គង់នៅលើផែនដីនេះ មានមនុស្សតិចតួចទេដែលបានស្ដាប់ពីការបង្រៀនរបស់ ទ្រង់។ ហើយការបង្រៀនរបស់ទ្រង់ត្រូវបានគេបដិសេធ ដោយពួកដែលមិនជឿព្រះ ដូចយប់នេះដែរ។ ទោះ បីជា ពួកយើង ដែលជាអ្នកស្រឡាញ់ទ្រង់ ជាញឹកញាប់បានបរាជ័យក្នុងសំលឹងទៅរកទ្រង់ ដើម្បីប្រឹក្សា និង អោយទ្រង់ដឹកនាំផ្លូវ។ យើងធ្វើការសំរេចចិត្ដដោយខ្លួនឯង យើងមិនអត់ធ្មត់ ហើយភ្លេចផ្ទេរអ្វីទាំងស្រុងទៅ លើទ្រង់ ដែល «ទ្រង់អាចធ្វើការទាំងអស់បានល្អ»។ ដ្បិត នៅពេលដែលទ្រង់យាងមកម្ដងទៀត វានឹងមិនកើតមានដូច្នោះទេ។ ដ្បិតមនុស្សទាំងអស់ នឹងហៅទ្រង់ថា «ព្រះដ៏ជួយគំនិត»។ នៅពេលដែល ទ្រង់នឹងអង្គុយលើបង្ល័ង្កនៃស្ដេចដាវិឌ ហើយនៅពេល នោះមនុស្សទាំងអស់ ដែលនៅគ្រប់ទីកន្លែង នឹងស្វែងរកទ្រង់ ហើយស្ដាប់បង្គាប់នូវការប្រឹក្សារបស់ទ្រង់។ ព្រះគ្រីស្ទនឹងធ្វើការជំនុំជំរះដ៏សុចរិត ដូចជាសេ្ដចនៃស្ដេច នៅថ្ងៃដ៏ពេញដោយសិរីល្អនោះ។ ដ្បិត ទ្រង់នឹង ក្លាយជាអ្នកដ៏ជួយគំនិត ដល់ពិភពលោកទាំងអស់។ លោក វោតស៏ បាននិពន្ធបទចំរៀងដ៏ពិរោះណាស់ថា៖ ព្រះយេស៊ូវទ្រង់នឹងសោយរាជ្យពិត ៣. ទីបី ព្រះនាមរបស់ទ្រង់នឹងត្រូវបានគេហៅថា ព្រះដ៏មានព្រះចេស្តា សព្វថ្ងៃនេះ មនុស្សមិនហៅព្រះនាមទ្រង់ដោយលើកដំកើងនោះទេ។ សាស្រ្ដាចារ្យនៅមហាវិទ្យា ល័យរបស់អ្នក ហៅទ្រង់ថា ជាអ្នកនាំផ្លូវដ៏ល្ងីល្ងើរម្នាក់។ ពួកកាន់សាសនាហិហ្ឌូ ហៅទ្រង់ថា «អាវ៉ាវាតា» (ជារូបភាពមួយដែលប្រាប់នូវអ្វីមួយ)។ ពួកអ៊ីស្លាម ហៅទ្រង់ថា ទ្រង់ជាហោរាម្នាក់។ ពួកស្មរបន្ទាល់ព្រះយេ ហូវ៉ាហៅទ្រង់ថា បុគ្គលដែលព្រះទ្រង់បានបង្កើតមក ប៉ុន្ដែ ព្រះគម្ពីរបរិសុទ្ធហៅទ្រង់ថា «ព្រះដ៏មាន ព្រះចេ ស្ដា»។ ហាលេលូយ៉ា!!! ទ្រង់គឺជាព្រះដ៏ពេញដោយព្រះចេស្ដា ជាតួអង្គទីពីរ នៃព្រះត្រីឯកដ៏បរិសុទ្ធ! គ្រប់ របស់ទាំងអស់ដែល នៅស្ថានសួគ៌ ហើយនៅផែនដី គឺជាទ្រង់ដែលបានបង្កើតមក។ «ព្រះដ៏មានព្រះចេស្ដា» «ព្រះដ៏មានព្រះចេស្ដា» នោះជាពាក្យមួយ! ទ្រង់គឺជាប្រភពនៃថាមពលទាំងអស់ ជាអំណាច ទាំង ៤. ទីបួន ព្រះនាមរបស់ទ្រង់នឹងត្រូវបានគេហៅថា ព្រះវរបិតាដ៏គង់នៅអស់កល្ប។ ព្រះនាមនោះគឺខ្ពស់ណាស់សំរាប់ខ្ញុំ ដើម្បីពន្យល់ប្រាប់។ ដូច្នោះ ខ្ញុំធ្វើអ្វីដែលលោក ស្ពឺជិកចង់ឲ្យ ខ្ញុំធ្វើ ដែលលោកជា ស្ដេចនៃគ្រូគង្វាលជាច្រើនបាននិយាយថា «ព្រះនាមដែលសមចំពោះព្រះអម្ចាស់របស់ យើង គឺខ្ពស់ណាស់ ចំពោះព្រះអម្ចាស់របស់យើង មិនមែនជាព្រះវរបិតាទេ ប៉ុន្ដែព្រះរាជបុត្រា។ យើង ត្រូវប្រយ័ត្នពីការយល់ច្រលំនេះ។ ព្រះរាជបុត្រាមិនមែនជាព្រះវរបិតាទេ ហើយព្រះវរបិតាក៏មិនមែនជាព្រះ រាជបុត្រាផងដែរ នេះគឺជាអ្វីដែលយើងត្រូវប្រយ័ត្នមែនទែនក្នុងការជឿ ហើយកាន់តាម....ព្រះវរបិតាគឺមិន មែនជាព្រះរាជបុត្រាទេ ហើយព្រះរាជបុត្រាក៏មិនមែនជាព្រះវរបិតាដែរ។ អត្ថបទមេរៀនយើង មិនជាប់ទាក់ ទងនឹងតំណែង ហើយនឹងជាប់ទាក់ទងពីតំណែងនៃព្រះបីអង្គដែលយល់គ្នាទៅវិញទៅមកនោះទេ។ វាក៏មិន បង្ហាញប្រាប់ពីទំនាក់ទំនងរបស់ព្រះទាំងបីអង្គទេ ប៉ុន្ដែ ខ្ញុំចង់បង្រៀនពីទំនាក់ទំនងរបស់ព្រះគ្រីស្ទចំពោះ យើង។ ទ្រង់គឺជា «ព្រះវរបិតាដ៏អស់កល្បជានិច្ច» សំរាប់យើង! (លោក ស្ពឺជិក «ព្រះនាមទ្រង់គឺជា ព្រះវរបិតាដ៏អស់កល្បជានិច្ច» ទ្រង់គឺនៅអស់កល្បជានិច្ច «ទ្រង់នៅដដែលកាលពីម្សិលមិញ ថ្ងៃនេះ ហើយនៅអស់កល្បជានិច្ច» (ហេព្រើរ ១៣:៨) ទ្រង់តែងតែនៅដដែល ទ្រង់នៅតែដូចមុន។ ទ្រង់ត្រូវបានគេហៅថា «ព្រះវរបិតា» តើ អត្ថន័យនៃពាក្យដែលថា ព្រះគ្រីស្ទជាព្រះវរបិតាជា តើអ្វីទៅ? ទ្រង់មានតំណែងស្មើរគ្នានឹងព្រះវរបិតា ទ្រង់ជាមេនៃសេចក្ដីប្រោសលោះទាំងអស់ ដូចជាលោក អ៉ាដាម កាលពីមុន។ សេចក្ដីបណ្ដាសសារបានមក លើយើង ដោយសារតែ មនុស្សមុនដំបូងគេ គឺលោក អ៉ាដាម ដែលជាមេនៃពូជសាសន៍របស់យើង។ លោក អ៉ាដាម គឺជា ឪពុករបស់យើងខាងសាច់ឈាម ប៉ុន្ដែ ឥឡូវនេះ យើងនៅក្នុងព្រះគ្រីស្ទ ទ្រង់គឺជាមេដ៏ខ្ពស់ របស់យើង ទ្រង់ជាឪពុករបស់ រាស្រ្ដរបស់ទ្រង់។ លោក អ៉ាដាមមិនមែនជា «ឪពុកដ៏នៅអស់កល្បជានិច្ច របស់យើងទេ» ប៉ុន្ដែ ព្រះយេស៊ូវគឺ ជាមេនៃសេចក្ដីសន្យាថ្មី។ ទ្រង់គឺជាឪពុកដល់អ្នកគ្រីស្ទានទាំងអស់ និងជាឪពុកដល់គ្រីសបរិស័ទ្ធ ទ្រង់ជា ឪពុកដល់អ្នកណាដែលនៅក្រោមទ្រង់ ដែលបានសង្រ្គោះដោយសារ ព្រះគុណ។ ប្រសិនជាអ្នកបាត់បង់នៅ តែជាមនុស្សបាត់បង់ លោក អ៉ាដាម នៅតែជាឪពុករបស់អ្នក ប៉ុន្ដែបើអ្នកបានសង្រ្គោះដោយសារទ្រង់ ឥឡូវនេះ ព្រះយេស៊ូវគឺជា «ឪពុកដ៏អស់កល្បជានិច្ចរបស់អ្នក» ហើយទ្រង់គឺជាព្រះអង្គសង្រ្គោះនៃព្រលឹងវិញ្ញាណរបស់អ្នក។ ៥. ទីប្រាំ ព្រះនាមរបស់ទ្រង់ត្រូវបានគេហៅថា ជាព្រះជាម្ចាស់នៃមេត្រីភាព។ នៅពេលដែលព្រះយេស៊ូវបានប្រសូតនៅក្នុងភូមបេថ្លេហិម ទេវតាជាច្រើន បានលេចមកឲ្យអ្នកឃ្វាលសត្វឃើញ ហើយពួកគេបាននិយាយថា៖ « សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់» (លូកា ២:១៤)។ ព្រះយេស៊ូវយាងមក ដើម្បីប្រទានអោយយើងមានសេចក្ដីសុខសាន្ដ ហើយដោយសារតែទើប យើងមាន សេចក្ដីសុខសាន្ដជាមួយព្រះបាន។ ព្រះគម្ពីរប្រាប់ថា «យើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ»(រ៉ូម ៥:១)។ ហេតុនោះហើយ បានជាទ្រង់បានសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះបាបរបស់យើង ហើយផ្សះផ្សាយើងជាមួយនឹងព្រះ។ ទ្រង់បាន «ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់»(កូលូស ១:២០)។ ដ្បិត នៅពេលដែលទ្រង់យាងតាមពពកនៃស្ថានសួគ៌ម្ដងទៀត ទ្រង់គឺជា «ព្រះជាម្ចាស់នៃមេត្រី ភាព» ដែលនឹងបង្កើតអោយមានសេចក្ដីសុខសាន្ដនៅលើផែនដី។ នៅថ្ងៃនោះ ទ្រង់នឹង «ទ្រង់នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេ នឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»(អេសាយ ២:៤)។ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់ នៅអស់ ខ្ញុំអធិស្ឋានអោយអ្នកថា អ្នកនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅយប់នេះ។ ព្រះនាមដ៏ល្អពិរោះទាំង អស់នេះបង្ហាញពីអ្វី ដែលទ្រង់អាចធ្វើសំរាប់អ្នក។ ទ្រង់អាចសង្រ្គោះព្រលឹងវិញ្ញាណរបស់អ្នក ហើយអាចនាំ អ្នកទៅផ្ទះដោយសិរីល្អ ព្រះលោហិតទ្រង់អាចលាងសំអាតអំពើបាបអ្នកយ៉ាងពិតប្រាកដ ព្រះលោហិតរបស់ ទ្រង់មានប្រយោជន៍សំរាប់អ្នក! អាម៉ែន។ ដូចជាលោក យ៉ូហានបាទីស្ទបានមានប្រសាសន៍ថា «លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ប្រសិនជាអ្នកចង់និយាយជាមួយលោក ខាហ្គិន ហើយនឹងខ្ញុំអំពីការសង្រ្គោះពីអំពើបាបរបស់អ្នក ដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយទៅខាងក្រោយកន្លែងប្រជុំគ្នា។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាថាយ ១:១៨-២៥ |