ខ្ញុំសង្ឃឹមថា អ្នកនឹងមិនដែលគិតអំពីរឿងពស់នៅក្នុងគម្ពីរលោកុប្បតិ្ដ ថាជារឿងព្រេង ឬ(រឿងមិន
ពិត)ឬក៏ជារឿង ទេវកថាមួយទេ។កណ្ឌគម្ពីរ លោកុប្បតិ្ដត្រូវបានបំរុងទុក ដើម្បីអោយយើងអានប្រវត្ដិសាស្រ្ដ
ដែលពិត។ មាន ពស់ដ៏ពិតមួយ មានសួរច្បារអេដែនដ៏ពិតមួយ មានលោក អាដ៉ាមដ៏ពិតម្នាក់ និង នាងអេវ៉ា
ដ៏ពិតមា្នក់ ដែល ពិតជាបានប្រព្រឹត្ដអំពើបាប។ ដ្បិតលទ្ធផលមួយ នៃពូជរបស់មនុស្សលោកត្រូវបានធ្លាក់ចុះ
ពិតមែន ហើយ មនុស្សលោកគឺបានធ្វើអោយខូមពិតប្រាកដមែន។
ព្រះគម្ពីរ វិវរណះបានហៅពស់នោះថា ឡូស៊ីហ្វើ «នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ
ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ ។ (វិវរណះ
១២:៩)។ អារក្សសាតាំងបានព្យាយាមដើម្បីល្បួងនាង អេវ៉ា ហើយព្យាយាមបំផ្លាញពូជមនុស្ស។ ប៉ុន្ដែវា
មិនអាចលេចមកល្បួងនាងអេវ៉ា ដោយវិញ្ញាណមួយបានទេ ដ្បិតវិញ្ញាណជាអ្វីដែលមើលមិនឃើញនោះទេ។
ដូច្នោះវាបានចូលទៅក្នុងរូបកាយរបស់សត្វដែលមានជីវិត ដ្បិតវា ហើយនឹងបរិវារបស់វាបានចូលក្នុងវ៉ូងជ្រូក
នៅថ្ងៃនៃព្រះគ្រីស្ទ។ ហើយដូច្នោះ វាបានសំរេចចិត្ដដើម្បីដឹកនាំពូជមនុស្សអោយធ្លាក់ចូលក្នុងអំពើបាប
សាតាំងបានចូលក្នុងរូបកាយរបស់សត្វលូនវានោះ។
ថ្វីដ្បិត នៅពេលណាដែលព្រះយេហូវ៉ាបានយាងមក ដើម្បីនិយាយជាមួយសត្វពស់ ទ្រង់មិនបាន
សួរសំនួរទៅវា ថាវាមានទោស ឬក៏អត់។ ព្រះយេហូវ៉ាបានជ្រាបពីទោសកំហុសរបស់សត្វពស់នោះរួចមក
ហើយ។ ថ្វីដ្បិត ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់ពីការកាត់ទោសទៅលើវាក្ដី៖
«រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើ ដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត
លោកុប្បត្ដិ ៣:១៤)។
រឿងនេះត្រូវតែបានជួយលើកទឹកចិត្ដឪពុកម្ដាយលើកដំបូងរបស់យើង។ សាតាំងបានជាខ្មាំងសត្រូវរបស់ពួក
គេ។ វាបានដឹងនាំពួកគេធ្លាក់ចូលក្នុងអំពើបាប ហើយនឹងការបំផ្លាញ វាបានជាខ្មាំងសត្រូវរបស់ព្រះ។ ហើយ
ដូច្នោះ ព្រះទ្រង់បានមានបន្ទូលប្រាប់អារក្សថា ទ្រង់នឹងអោយ «ពូជរបស់ស្ដ្រី» កិនក្បាលរបស់ឯង សាតាំង
ហើយមនុស្សលោក នឹងបានព្រះពរ។
«អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ»
(លោកុប្បតិ្ដ ៣:១៥)។
ខ្ញុំនឹងបង្ហាញប្រាប់នូវរឿងចំនួនបីពីអត្ថបទគម្ពីរនោះ។
១. ទីមួយ ពូជរបស់ស្រ្ដីគឺចង្អុលបង្ហាញទៅរកព្រះគ្រីស្ទ។
«ពូជរបស់ស្ដ្រី» អាចសំដៅទៅលើមនុស្សដែលជាកូនចៅរបស់នាងអេវ៉ា ដែលមិនមានឪពុកជា
មនុស្សនោះទេ។ ដោយយោងទៅតាមព្រះគម្ពីរ ដែលបានប្រាប់ «ពូជ» មិនសំដៅទៅលើបញ្ហារបស់បុរស
តែប៉ុណ្ណោះទេ ប៉ុន្ដែ «ពូជ» ដែលធ្វើបណ្ដាលអោយស្រ្ដីមានផ្ទៃពោះ នោះជា «ពូជរបស់ស្រ្ដី» ដែលត្រូវបាន
ដាក់បញ្ជូលទៅក្នុងស្បូនរបស់ស្រ្ដីម្នាក់ដែលជាកាអស្ចារ្យ។ ដូច្នោះ ពាក្យទំនាយនេះបានចង្អុលបង្ហាញយ៉ាង
ច្បាស់ពីកំណើតព្រះគ្រីស្ទ ដែលនឹងត្រូវចាប់កំណើតនៅក្នុងស្រី្ដព្រហ្មចារី នៅពេលអនាគត។ ដោយព្រោះតែ
ការបញ្ជូលទៅក្នុងស្បូនរបស់ម៉ារា ដែលជាស្រ្ដី ព្រហ្មចារី ព្រះគ្រីស្ទមិនអាចមាននិស្ស័យខាងអំពើបាបទេ។
ហើយឈប់មានកូនប្រុសរបស់ ពូជលោកអាដ៉ាមណាទៀត ដែលត្រូវបានគេទទួលស្គាល់ថា ជាព្រះអង្គ
សង្រ្គោះខាងអំពើបាបទៀតហើយ។ ដូចជាទេវតា កាព្រីលយ៉ែល បាននិយាយទៅកាន់ម៉ារាថា៖
«ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ» (លូកា ១:៣៥)។
«អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំង
នឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ»
(លោកុប្បតិ្ដ ៣:១៥)។
២. ទីពីរ នឹងមានសង្រ្គាមដ៏មិនចេះចប់រវាងពូជរបស់ស្រ្ដី ជាមួយនឹងពូជរបស់សត្វពស់។
ព្រះយេហូវ៉ាមានបន្ទូលថា៖
«អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តី
ខ្មាំងនឹងគ្នា ពូជនាង... »(លោកុប្បតិ្ដ ៣:១៥)។
ពូជរបស់ស្រ្ដី នឹងពូជរបស់សត្វពស់ នឹងជាក្លាយជាខ្មាំងនឹងគ្នា នឹងជាច្បាំងគ្នា ហើយនឹងស្អប់គ្នាជារៀង
រហូត។ លោក ជ៉ោន ជីល(១៦៩៧-១៧៧១) បាននិយាយថា «ដ្បិតវាជារឿងពិតផងដែរ ពីអារក្សសាតាំង
ហើយនឹងក្រុមជំនុំនៃព្រះនៅគ្រប់សម័យកាលទាំងអស់ ដែលមានសេចក្ដីសំអប់គ្នា ដ៏មិនអាចផ្សះផ្សារបាន
ហើយនឹងមានសង្រ្គាមដ៏ឥតឈប់ឈរនឹងគ្នាទៅវិញទៅមក។ ថ្វីដ្បិត ពូជរបស់ឯង ហើយនឹងពូជរបស់នាង ...
ទេវតាអាក្រក់ ហើយនឹងមនុស្សអាក្រក់ {ព្រះគ្រីស្ទ} បានហៅថាជាពស់ ដ្បិតជំនាន់របស់ស្រ្ដីពស់វែង នៅ ដៃ
ម្ខាង ហើយមនុស្សរបស់ព្រះនៅដៃម្ខាងទៀត នៅពេលក្រោយមកទៀត ពូជនៃក្រុមជំនុំ ដែលត្រូវបានគេ ស្អប់
និងត្រូវបានគេបៀតបៀន ដោយអ្នកជំនាន់មុន ដូច្នោះបញ្ហានេះបានកើតឡើងតាំងពីពេលនោះមក»
An Exposition of the Old Testament, The Baptist Standard Bearer, 1989
reprint, volume I, p. 27; comment on Genesis 3:15)។
នេះយើងឃើញពីសង្រ្គាមដ៏ឥតឈប់ឈរ ហើយគ្មានទីបញ្ចប់រវាង បរិវារបស់អារក្សសាតាំង និង
កងទ័ព្ទរបស់ព្រះគ្រីស្ទ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលយ៉ាងច្បាស់ ពីពួកអ្នកដែលមានអារក្ស
សាតាំងជាឪពុករបស់គេ ដូច្នោះគេជាពូជរបស់វា។ ទ្រង់មានបន្ទូលទៅពួកគេថា៖
« អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយ អ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក»(យ៉ូហាន ៨:៤)។
ហើយនៅក្នុងព្រះគម្ពីរយ៉ូហានទី១ ដែលយើងអាន
« គឺជាយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្តីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។»(យ៉ូហានទី១ ៣:១០)។
ពូជរបស់សត្វពស់ គឺជា «ពួកកូនអារក្ស» ហើយ ពូជរបស់ស្រ្ដីគឺជា «ពួកកូនព្រះ»។ នោះគឺជាឃ្លាខគម្ពីរនៅ
ក្នុងយ៉ូហានទី១ ៣:១០)។ ការបែងចែកប្រាប់យើងយ៉ាងច្បាស់ពីដើមដំបូង នៅពេលដែលលោក កាអ៊ីន
បានសំឡាប់ប្អូនប្រុសរបស់គាត់ឈ្មោះថា អេបិលនោះ។ កាអ៊ីនបានជាពូជរបស់សត្វពស់ ហើយ អេបិល
បានជាពូជរបស់ស្រ្ដី ដែលជាព្រះគ្រីស្ទ។ ព្រះគម្ពីរប្រាប់ថា៖
« មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយ ការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ»(យ៉ូហានទី១ ៣:១២)។
កូនរបស់អារក្ស ដែលជាពូជរបស់សត្វពស់ មានការច្បាំងគ្នា មានសេចក្ដីសំអប់គ្នា ហើយជាខ្មាំង
សត្រូវនឹងកូនរបស់ព្រះគ្រីស្ទ ដែលជាពូជរបស់ស្រ្ដី តាំងពីដើមកំណើតមកម្ល៉េះ។ ព្រះយេស៊ូវបានហៅ «ពូជ
របស់សត្វពស់» ថា «លោកីយ»។ ដែលនៅក្រោមការគាបសង្កត់របស់អារក្ស លោកីយសព្វថ្ងៃនេះគឺជាខ្មាំង
សត្រូវមួយរបស់អ្នកគ្រីស្ទានដ៏ពិត។ ព្រះយេស៊ូវបានមានបន្ទូលថា៖
« បើសិនជាលោកីយ៍ស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ» (យ៉ូហាន ១៥:១៨-១៩)។
«បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា ប៉ុន្ដែដោយព្រោះតែអ្នកមិនចុះ
សម្រុងនឹងលោកីយ តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផង
លោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ»។ «លោកីយ» គឺជាពូជរបស់សត្វពស់។ ពួកគេ
ស្អប់ពូជរបស់ស្រ្ដី ពួកគេស្អប់អ្នកណាដែលស្វែងរកព្រះគ្រីស្ទ។ មូលហេតុនោះហើយ បានជាអ្នកគ្រីស្ទាន ជា
ច្រើនត្រូវបានគេស្អប់ ហើយត្រូវបានគេបៀតបៀនសព្វថ្ងៃនេះ។
អ្នកមិនត្រូវតែពន្យាលពីរឿងនោះទៅក្មេងៗឡើយ។ ប្រសិនជាមានម្នាក់នៅក្នុងចំណោមពួកគេ
បានក្លាយជាគ្រីស្ទានដ៏ពិតម្នាក់ អ្នកផ្សេងទៀតនឹងព្រួតគ្នាលើម្នាក់នោះ ហើយនឹងសើចចំអកម្នាក់នោះនៅ
ពេលភ្លាមៗនោះ។ ពួកគេនឹងនិយាយរឿងជាច្រើនដូចជា «អ្នកគិតថា អ្នកគឺដូចជាមនុស្សល្អ មនុស្សល្អម្នាក់
!» ដ្បិតនៅសម័យកាលនៅដើមដំបូង កូនអារក្សមានខ្មាំង និងមានសេចក្ដីសំអប់គ្នាជាមួយនឹងកូនរបស់
ព្រះគ្រីស្ទ។ «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹង
កិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ»(លោកុប្បត្ដិ ៣:១៥)។ សូម្បីតែវាកើតឡើងចំពោះមនុស្ស
ពេញវ័យដែលនៅក្នុងក្រុមជំនុំ។ នៅពេលណាយុវជនបាត់បង់ដែលនៅក្នុងក្រុមជំនុំឃើញមិត្ដសំឡាញ់របស់
គេមា្នក់ ក្លាយជាគ្រីស្ទានដ៏រឹងមាំម្នាក់ ពួកគេនឹងបែរចែញពីគាត់ ពួកគេនឹងនិយាយខាងក្រោយខ្នងពីគាត់
និយាយបង្ខូចគាត់ ហើយពិគ្រោះគ្នាដើម្បីស្វែងរកចាប់កំហុសនៅក្នុងជីវិតគាត់ ដូច្នោះ ពួកគេអាចនិយាយ
អាក្រក់អំពីគាត់បាន។ គ្រប់កូនៗរបស់គ្រូគង្វាលទាំងអស់ សុទ្ធតែមានបទពិសោធន៍ពីការរងទុក្ខខាងបញ្ញា ដូចនោះ។ រយះពេលច្រើនឆ្នាំកន្លងមកហើយ នៅពេលណាដែលមនុស្សអាក្រក់បានចូលរួមក្នុងថ្នាក់ថ្ងៃ
អាទិត្យ ក្មេងៗរបស់ខ្ញុំត្រូវបានអង្គុយនៅជ្រុង ហើយថែមទាំងត្រូវបានគេទាំងនោះគ្រប់គ្រងសំរាប់ការដ៏តូច
បំផុត ហើយគ្មានអ្វីផ្សេងទៀតសោះ។ ដ្បិតរឿងនេះបានកើតឡើង ដោយព្រោះតែ សេចក្ដីសំអប់របស់គេ
ចំពោះគ្រូគង្វាល ហើយប្រាកដណាស់ពួកគេស្អប់ព្រះ។ ក្មេងៗទាំងអស់ដែលរៀបចំទៅក្រុមជំនុំខ្លះ ត្រូវតែ
ជួបប្រទះនូវការសាកល្បងនេះ ឬក៏ពួកគេមិនអាចក្លាយជាអ្នកគ្រីស្ទានដ៏ពិតប្រាកដម្នាក់! បទចំរៀងរបស់
ក្មេងៗបានប្រាប់យ៉ាងច្បាស់ពីការនេះ៖
តើនរណានៅខាងផ្នែករបស់ព្រះជាម្ចាស់? តើនរណានឹងបំរើស្ដេច?
តើនរណានឹងជាអ្នកជំនួយរបស់ទ្រង់ នរណានាំជីវិតផ្សេងទៀតមក
តើនរណានឹងចេញពីលោកីយមក? តើនរណានឹងប្រឈមមុខនឹងសត្រុវ?
តើនរណានៅខាងផ្នែករបស់ព្រះជាម្ចាស់? តើនរណានឹងទៅជាមួយទ្រង់?
(«តើនរណានៅខាងផ្នែករបស់ព្រះជាម្ចាស់?» ដោយ Frances R. Havergal, 1836-1879)។
ភាគច្រើននៃមនុស្សពេញវ័យនៅក្នុងក្រុមជំនុំ ដែលមិនទទួលស្គាល់ថ្នាក់ថ្ងៃអាទិត្យ ឬក្រុមរបស់ក្មេងៗគឺតែង
តែមានសង្រ្គាមដ៏សាហាវមួយ រវាងពូជរបស់សត្វពស់ ហើយនឹងពូជរបស់ព្រះគ្រីស្ទ។
ជាការពិតណាស់ រឿងនោះគឺពិតសំរាប់មនុស្សពេញវ័យផងដែរ។ គ្រូគង្វាលជាច្រើនត្រូវមនុស្ស
ដែលមិនប្រែចិត្ដបំភ័យ នៅក្នុងក្រុមជំនុំរបស់គេ។ សព្វថ្ងៃនេះ ជាធម្មតា បញ្ហាដែលធំបំផុត ដែលគ្រូគង្វាល
របស់ព្រះកំពុងតែប្រឈមមុខ គឺជាការចលាចលនៅក្នុងក្រុជំនុំរបស់គេ ដោយសារតែសមាជិក ដែលជាពូជ
របស់សត្វពស់ ជាងពូជរបស់ព្រះគ្រីស្ទ។ សមាជិកក្រុមជំនុំដែលបាត់បង់បានបង្ករអោយមានបញ្ហាជាច្រើន
នៅក្នុងក្រុមជំនុំរបស់ពួកគេ។
ការប៉ះទង្គិតនេះបានបន្ដនៅក្នុងកន្លែងធ្វើការរបស់គេផងដែរ។ គ្រីស្ទានម្នាក់ដែលនៅកន្លែងធ្វើការ
ត្រូវបានគេហៅមក ហើយបានស្ដីបន្ទោស ឬក៏រិះគន់ដោយព្រោះរឿងដ៏គ្មានប្រយោជន៍ណាស់។ ប្រសិនជា
អ្នកកំពុងតែធ្វើការ អ្នកដឹងពីអ្វីដែលខ្ញុំកំពុងនិយាយ។ ដ្បិត ខ្ញុំកំពុងតប្រាប់អ្នកពីរឿងនេះ ដូច្នោះអ្នកនឹងមិន
គិតថា មានរឿងខ្លះដែលខុសចំពោះអ្នក។ វាគឺជាការឆ្លងកាត់មួយដែលគ្រីស្ទានដ៏ពិតគ្រប់រូបត្រូវតែទ្រាំទ្រ។
ហើយចុះអំពីថ្ងៃណូអែលវិញយ៉ាងម៉េចទៅ? សរុបសេចក្ដីទាំងអស់មក សេចក្ដីអធិប្បាយនេះត្រូវ
បានដាក់ចំណងជើងថា «ជម្លោះនៅថ្ងៃណូអែល»។ ដ្បិតនោះគឺជាចំណងជើងដ៏ល្អមួយ ដោយព្រោះតែមាន
ជម្លោះជាច្រើន កំពុងតែកើតឡើងសព្វថ្ងៃនេះ ដោយព្រោះតែថ្ងៃណូអែល។ អ្នកអត្ថាធិប្បាយ ឈ្មោះថា ប៊ីល អូ
រេឡី ហៅវាថា «សង្រ្គាមនៃថ្ងៃណូអែល»។ អភិបាលខេត្ដនៅភាគខាងកើត(Eastern) បានបដិសេធក្នុង
ការហៅ «ដើមឈើណូអែល»។ គាត់ហៅវាថា ជា «ដើមឈើនៅថ្ងៃឈប់សំរាក» មួយ។ មានរឿងជាច្រើន
ទៀត ដែលខ្ញុំអាចនិយាយអំពីរឿងនោះបាន។
ការសំរេចចិត្ដរបស់លោក ប៊ីលី ហ្គ្រែមហែមនៅថ្មីៗនេះគឺនៅ(ខែធ្នូរ ឆ្នាំ២០១២) ទស្សនាវត្ដីបាន
ដាក់ចំណងជើងថា «ការចំបាំង នៅពេលសង្គមត្មិះតះដៀលព្រះគ្រីស្ទ»។ អត្ថបទនោះបានប្រាប់អំពីម្ដាយ
ម្នាក់ ដែលបានឃើញម្ដាយជាច្រើនមកសាលានៅក្នុងតំបន់ ហើយឃើញគេនិយាយអំពីថ្ងៃឈប់សំរាកផ្សេង ៗ
សាសនាផ្សេងៗ និងវប្បធម៌ផ្សេងៗ។ ប្រសិនបើនាងអាចធ្វើដូចគ្នានៅថ្ងៃណូអែល នៅពេលដែលសួរ
នាងត្រូវបានគេឆ្លើយថា «បាទ»។ «ដូចជាម្ដាយផ្សេងៗ នាងបានចាប់ផ្ដើមពន្យល់ពីសារះសំខាន់នៃថ្ងៃឈប់
សំរាក ពីការអានសៀវភៅមួយ។ ថ្វីដ្បិត សៀវភៅរបស់នាង គឺជាព្រះគម្ពីរ។ នៅពេលដែលនាងបានទាញ
ចែញមក អ្នកបានគិតថា អ្នកបានអុជគ្រាប់បែបមួយ។ នៅពេលភ្លាមនោះ គ្រូបាននិយាយថា «អូ ទែ! អ្នក
ត្រូវតែដាក់វាអោយឆ្ងាយ។ វាគួរអោយខ្មាស់មែនទែន ដោយព្រោះតែសៀវភៅផ្សេងៗទៀត ឬសាសនា
ផ្សេងៗត្រូវបានគេអនុញ្ញាត ប៉ុន្ដែព្រះគម្ពីរមិនត្រូវបានគេអនុញ្ញាតនោះទេ។ រឿងទាំងអស់នេះបានកើតឡើង
នៅចំពោះមុខកូនក្មេង» (Decision, 12, 2012, p. 4)។
នៅពេល ថ្មីៗនេះ មានប្រជាពលរដ្ឋចាស់ៗជាច្រើននៅក្នុង វីនថើ ផ៉ាក ដែលនៅក្នុងរដ្ឋហ្លូវរីដ៉ា
ត្រូវបានគេហាមឃាត់ មិនអោយច្រៀងបទសរសើរតំកើងព្រះនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គេ។ នៅក្នុងទីក្រុង ញ៉ូវ
យ៉ោក ភ្នាក់ងារការពារខាងបរិស្ថាន(NYC) បានអនុញ្ញាតអោយបុគ្គលិកឈប់សំរាក៨ថ្ងៃនៅខែធ្នូរ
ហើយបានអនុញ្ញាតអោយគេប្រារព្ធធ្វើពិធីបុណ្យសាសនាហិណ្ឌូ ប៉ុន្ដែ គេហាមឃាត់អ្នកគ្រីស្ទាន ពីការតុប
តែងពណ៌ក្រហម និងពណ៌បៃតង៌ ហើយនឹងហាមឃាត់មិនអោយតុបតែងដើមឈើណូអែល។ នៅក្នុង
ផ្លែនណូ ដែលនៅក្នុងរដ្ឋតិចសាស សាលារដ្ឋបានហាមឃាត់មិនអោយក្មេងសរសេរពាក្យថា «ព្រះយេស៊ូវគឺ
ជាដំណោះស្រាយ សំរាប់ហេតុផល» ទេ។ នៅសាលារដ្ឋមួយ បានហាមឃាត់ក្មេងៗពីការសរសេរពាក្យថា
«រីករាយថ្ងៃណូអែល» ផងដែរ នៅក្នុងចំណាំទៅកាន់ទាហាននៅអឺរ៉ាក់។ នៅក្នុងទីក្រុងញ៉ូវ យ៉ោក ឪពុក
ម្ដាយម្នាក់បានបដិសេធពីគោលបំណងនៃថ្ងៃឈប់សំរាករបស់សាលា ដែលរួមបញ្ជូល ជាមួយបុណ្យរបស់
សាសនាយូដា និងសាសនារបស់ពួកអ៊ីស្លាម ហើយនឹងបុណ្យព្រះច័ន្ទពាក់កណ្ដាល ប៉ុន្ដែបានហាមឃាត់ ពី
ការធ្វើពិធីរំលឹកគុណដល់កំណើតព្រះយេស៊ូវ។ អ្នកគ្រប់គ្រងនៅតំបន់ទាំងពីរនោះ ហើយនឹងកន្លែងផ្សេងៗ
ទៀត គួរតែប្រកានភ្ជាប់នូវការធ្វើពិធីបុណ្យរំលឹកគុណដល់កំណើតរបស់ព្រះយេស៊ូវ ហើយគួរតែហាមឃាត់
ការធ្វើពិធីបុណ្យរបស់សាសនាយូដា និងបុណ្យរបស់ពួកអ៊ីស្លាម ហើយនឹងបុណ្យព្រះច័ន្ទពាក់កណ្ដាលនៅ
តាមសាលារដ្ឋវិញ។ ដោយយោងទៅតាមកន្លែងទាំងនោះ «សិស្សជាច្រើនមិនយល់ពីការដែលគេយល់ព្រម
ជាមួយនឹងសាសនារបស់សាសន៍យូដា ឬក៍សាសនាអ៊ីស្លាមនោះទេ»។ ប្រធានបទរបស់ Decisionនិយាយ
ថា «ជាសំណាងមិនល្អ ប្រភេទនៃការរិះគន់ដល់ទាំងអស់នោះ គឺរឿងធម្មតាទេនៅថ្ងៃណូអែល»។ ហើយ
អ្នកដឹងហើយថា នេះគឺជារឿងពិត មានកន្លែងជាច្រើន ដែលអ្នកមិនអាចនិយាយបាន សូម្បីតែពាក្យថា
«រីករាយថ្ងៃណូអែល»។ ឥឡូវនេះ គេតែងតែនិយាយថា «រីករាយថ្ងៃឈប់សំរាក»។ នៅពេលណាដែល
នរណាម្នាក់និយាយពាក្យនោះមកកាន់ខ្ញុំ ខ្ញុំតែងតែឆ្លើយតបវិញថា «រីករាយថ្ងៃណូអែល!» ដ្បិត វាកំពុងតែ
កើនឡើងយ៉ាងច្បាស់ណាស់ពី «ពូជរបស់សត្វពស់» ដោយព្រោះវាស្អប់ដល់ការ ប្រារព្ធពិធីថ្ងៃកំណើតរបស់
ព្រះគ្រីស្ទ ដូច្នោះ ពួកគេវាយប្រហារដល់គ្រីស្ទានទាំងនោះ ដែលព្យាយាមរក្សាថ្ងៃណូអែល ជាថ្ងៃឈប់សំរាក
របស់អ្នកគ្រីស្ទាន!
ខ្ញុំបានទទួលការរិះគន់ដ៏អាក្រក់ ពីមនុស្សក្មេងៗ ដោយព្រោះតែ ខ្ញុំបានប្រាប់គេថា ពួកគេត្រូវតែ
នៅក្នុងក្រុមជំនុំនៅថ្ងៃណូអែល ហើយនឹងនៅថ្ងៃចូលឆ្នាំសកល។ ពួកគេនិយាយថា ខ្ញុំជាអ្នកផ្ដាច់ការដ៏ខុស
ច្បាប់ម្នាក់ ដោយព្រោះតែខ្ញុំបានប្រាប់អ្នករាល់គ្នាអោយនៅក្នុងក្រុមជំនុំ មិនអោយទៅកន្លែងរាំ ឬក៏មិនអោយ
ទៅចូលរួមពិធីជប់លៀងដែលស្រវឹងស្រា។ ឥឡូវនេះ អ្នកដឹងពី ពាក្យសំដីទាំងនោះមកពីណាហើយ! ព្រះ
ទ្រង់មានបន្ទូលថា «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំង ពូជនាងនឹង
កិនក្បាលឯងហើយឯង...» «ពូជរបស់សត្វពស់» នឹងតែងតែប្រឆាំងនឹង «ពូជព្រះគ្រីស្ទ»។ គ្មានអ្វីសោះ
ថ្មីអំពីរឿងនោះ! មនុស្សរបស់សត្វពស់មិនចង់អោយអ្នកនៅក្នុងក្រុមជំនុំ នៅថ្ងៃណូអែល ហើយនឹងមិនចង់
អោយអ្នកនៅក្នុងក្រុមជំនុំនៅថ្ងៃចូលឆ្នាំសកលដែរ! ខ្ញុំពិតជាសង្ឃឹមថា អ្នកមិនស្ដាប់ពួកគេទេ! សូមនៅជា
មួយយើងនៅក្នុងក្រុមជំនុំនៅថ្ងៃណូអែល ហើយនឹងនៅថ្ងៃចូលឆ្នាំសកល!
ឥឡូវនេះ តើអ្នកនឹងរៀបចំធ្វើយ៉ាងម៉េចទៅ នៅថ្ងៃណូអែល? តើអ្នកនឹងនៅជាមួយពួកអ្នកទាំង
នោះ ដែលជារបស់ «ពូជសត្វពស់»ឬទែ? ឬតើអ្នកនឹងនៅក្នុងក្រុមជំនុំជាមួយយើងនៅទីនេះ? នោះគឺជា
«ជម្លោះនៅថ្ងៃណូអែល»។ គ្មានអ្វីបានផ្លាស់ប្ដូរទេ តាំងពីនៅជំនាន់សួរច្បារអេដែនមក! «អញនឹងធ្វើឲ្យឯង
ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំង ពូជនាងនឹងកិនក្បាលឯងហើយឯង...» នឹងមាន
សង្រ្គាមមួយ រវាងពូជរបស់ស្រ្ដី ជាមួយនឹងពូជរបស់សត្វពស់។ ប៉ុន្ដែនៅមានចំណុចមួយថែមទៀត។
៣. ទីបី ព្រះគ្រីស្ទនឹងឈ្នះសង្រ្គាម។
អត្ថបទគម្ពីរបញ្ចប់ដោយប្រាប់ថា «... ពូជនាង នឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ »
(លោកុប្បតិ្ដ ៣:១៥)។
នោះគឺជាចុងបញ្ចប់នៃជម្លោះដ៏អស្ចារ្យ។ អារក្សសាតាំង ដែលដឹកនាំអំណាចនៃអំពើអាក្រក់នៅ
លើលោកីយនេះ នឹងច្បាំងជំទាស់ជាមួយព្រះ នៅចុងបញ្ចប់។ ប៉ុន្ដែនៅចុងបញ្ចប់ ព្រះគ្រីស្ទ ដែលជាពូជស្ដ្រី
នឹងកិនក្បាលរបស់អារក្សសាតាំង។ នោះជាការអាក្រក់ដែលត្រូវកើតឡើង! ការនេះត្រូវបានសំរេចហើយ
នៅពេលដែលព្រះអម្ចាស់យេស៊ូវបានសុគតលើឈើឆ្កាង ដ្បិតទ្រង់បានសុគត ហើយទ្រង់បានគោរពតាម
ក្រិតវិន័យ ដែលទ្រង់ត្រូវយកអំពើបាបចេញ បានសុគតដោយវេទនា ហើយបានកំចាត់ឋាននរក! ហើយនៅ
ពេលដែលព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ លោក ស្ពឺជិនបាននិយាយថា «ទ្រង់បានរមៀលថ្មនៅក្លោទ្វារ
ចេញ ដូចជាលោក សាំសន់បានយកទ្វារនៃហ្គាសារ និងរបាំងទាំងអស់ នៅពេលដែលគាត់បានបើកទ្វារផ្លូវ
ស្ថានសួគ៌ ហើយជួយរំដោះអ្នកជាប់ទោស ដ្បិតបានកំទេចក្បាលរបស់នាគ។ តើអារក្សសាតាំងអាចធ្វើអ្វី
បានសព្វថ្ងៃនេះ?...ព្រះគ្រីស្ទបានកំទេចវា...ពូជរបស់ស្រ្ដីបានកំទេចអំណាចនៃខ្មាំងសត្រូវ! ហាលេលូយ៉ា!
ហាលេលូយ៉ា! ទ្រង់បានទំលាក់ស្ដេចនៃសេចក្ដីងងឹត ចេញពីកន្លែងដ៏ខ្ពស់របស់វា។ តើទ្រង់មិនមានបន្ទូល ថា
«ទ្រង់បានឃើញអារក្សសាតាំង ធ្លាក់ចុះពីស្ថានសួគ៌មកដូចជាផ្លេកបន្ទោរទេឬអី»? ទ្រង់បានកិនក្បាល
របស់សត្វពស់។
ការកិនក្បាលរបស់វិញ្ញាណអាក្រក់ គឺជាការវាយដោយត្បាល់មួយ។ ប្រសិនជាទ្រង់កិនចំកន្ទុយ ឬ
កិនចំក អារក្សអាចរួចជីវិតបាន ប៉ុន្ដែព្រះអម្ចាស់នឹងសំលាប់ពួកវិញ្ញាណអាក្រក់ ហើយកំទេចអំណាចរបស់វា
ចេញ...ហើយព្រះហស្រ្ដស្ដាំរបស់ទ្រង់ នឹងលើកតំកើងមនុស្សរបស់ទ្រង់។ ព្រះបាទរបស់ទ្រង់នឹងជាន់ឈ្លី
លើខ្មាំងសត្រូវកូនរបស់ទ្រង់។ អ្នក ហើយនឹងខ្ញុំអាចជាហ្វូងមនុស្សដែលសប្បាយ ដោយព្រោះទ្រង់នឹងលើក
ដំកើង ពូជស្រ្ដីនៅក្នុងដំណើរលើកទីពីររបស់ទ្រង់ {នៅពេលដែលទ្រង់ចុះពីស្ថានសួគ៌មក ដើម្បីសោយរាជ្យ
នៅលើផែនដី}. ដ្បិត ពូជរបស់ស្ដ្រីគឺជាស្ថានសួគ៌ ដែលធ្វើអោយយើងឡើងសោយរាជ្យវិញ ហើយសេចក្ដី
អន្ដរាយទាំងអស់គឺនៅទាន់ចប់នៅឡើយទេ» (C. H. Spurgeon, “The Serpent’s Sentence,”
The Metropolitan Tabernacle Pulpit, Pilgrim Publications, 1974 reprint,
volume XXXVI, pp. 527, 528)។
ឥឡូវនេះ ខ្ញុំសូមសួរអ្នកថា តើអ្នកនៅលើផ្នែកខាងណា? តើអ្នកនៅជាមួយពូជរបស់សត្វពស់ ឬក៏
អ្នកនៅជាមួយពូជរបស់ស្រ្ដី ដែលជាព្រះគ្រីស្ទ? វាតែមួយ ឬផ្សេងទៀត។ តើខាងណាមួយសំរាប់ជីវិតរបស់
អ្នក? តើផ្នែកខាងណា ដែលចិត្ដរបស់ពិតជាស្ថិតនៅលើ? តើអ្នកនៅជាមួយនឹងព្រះគ្រីស្ទ ឬក៏តើអ្នកនៅ
ជាមួយនឹងមនុស្សរបស់សត្វពស់? អ្នកទាំងអស់គ្នាដែលនៅទីនេះ នៅព្រឹកនេះនៅខាងផ្នែកមួយ ឬនៅខាង
ផ្នែកផ្សេងទៀត! ខ្ញុំអធិស្ឋានអោយអ្នកថា អ្នកនឹងចាកចេញពីផ្នែករបស់សត្វពស់ ហើយអ្នកនឹងមកនៅ
ជាមួយព្រះយេស៊ូវ ហើយនឹងមនុស្សរបស់ទ្រង់។ ព្រះយេស៊ូវនឹងលើកលែងទោសអំពើបាបរបស់អ្នក ហើយ
ទ្រង់នឹងប្រទានអោយអ្នកមានជីវិតដ៏អស់កល្បជានិច្ច។ នៅខាងផ្នែករបស់ព្រះយេស៊ូវ គឺជាផ្នែកដែលឈ្នះ។
សូមមករកទ្រង់ សូមជឿទុកចិត្ដលើទ្រង់។ សេចក្ដីសង្រ្គោះនឹងជារបស់អ្នក តាមរយះព្រះលោហិតរបស់ទ្រង់
ដែលអាចសំអាតអំពើបាបបាន! ហើយប្រសិនជាអ្នកចង់និយាយជាមួយយើង អំពីសេចក្ដីសង្រ្គោះខាងឯ
ព្រលឹងវិញ្ញាណរបស់អ្នក សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយសូមទៅបន្ទប់ខាងក្រោយ ឥឡូវនេះភ្លាម
លោក លី សូមដឹកនាំយើងអធិស្ឋាន។
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«តើនរណានៅខាងផ្នែករបស់ព្រះជាម្ចាស់?» ដោយ Frances R. Havergal, 1836-1879)។
|