Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការងាររបស់អ្នកផ្សាយដំណឹងល្អ

THE WORK OF AN EVANGELIST
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិការ ២៥, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 25, 2012

« ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ»(ធីម៉ូថេទី២ ៤:៥)។


ពាក្យដែលបានបកប្រែថា «គ្រូផ្សាយដំណឹងល្អ» យើងបានឃើញតែ៣ដងគត់នៅក្នុងគម្ពីរសញ្ញា ថ្មី វាមាននៅក្នុងអត្ថបទមេរៀនរបស់យើង ហើយនៅក្នុងគម្ពីរកិច្ចការ ២១:៨ និងគម្ពីរអេភេសូរ ៤:១១។ ពាក្យជាភាសាក្រិក «ធ្វើជាអ្នកអធិប្បាយពីដំណឹងល្អ»(Vine)។ នៅក្នុងគម្ពីរ អេភេសូរ ៤:១១។ «គ្រូផ្សាយ ដំណឹងល្អ» គឺត្រូវធ្វើតាមគំរូរបស់ «សាវក» និង «ហោរា»។ គ្រូផ្សាយដំណឹងល្អ គឺជាមនុស្សប្រុស ដែលអធិប្បាយពីដំណឹងល្អនៃសេចក្ដីសង្រ្គោះក្នុងព្រះគ្រីស្ទ ទៅកាន់មនុស្សដែលមិនទាន់ប្រែចិត្ដ។ លោក ធីម៉ូថេ គឺជាគ្រូគង្វាលម្នាក់ ដែលសាវកប៉ូលបានប្រាប់គាត់ថា «ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អ»។ នោះមានន័យថា គ្រូគង្វាលម្នាក់គួរតែធ្វើការនេះ ដោយអធិប្បាយពីដំណឹងល្អ ទៅកាន់មនុស្សដែលមិនទាន់ ប្រែចិត្ដ ដែលចូលរួមក្នុងក្រុមជំនុំរបស់គាត់ ហើយគួរតែអធិប្បាយទៅដល់មនុស្សដែលមិនទាន់បានសង្រ្គោះ ដែលមកក្នុងក្រុមជំនុំនៅក្នុងពិភពលោកនេះ។ បន្ទាប់មក អ្វីដែលសាវកបានប្រាប់លោក ធីម៉ូថេ ដើម្បីអោយ គាត់ប្រាប់ដល់គ្រូគង្វាលគឺ«ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អ»។លោក ជ៉ោន ជីល(១៦៩៧-១៧៧១) បាននិយាយថា «ដើម្បីធ្វើសេចក្ដីអធិប្បាយគឺមិនត្រូវអានមេរៀននៃសីលធម៌...ប៉ុន្ដែត្រូវអធិប្បាយពីសេចក្ដី សុខ ការលើកលែងទោស សេចក្ដីសុចរិត ជីវិត ហើយត្រូវអធិប្បាយពីសេចក្ដីសង្រ្គោះដោយសារតែព្រះគ្រីស្ទ យេស៊ូវតែព្រះអង្គទ្រង់មួយគត់ ហើយត្រូវអធិប្បាយពីសេចក្ដីសង្រ្គោះដោយសារតែព្រះគុណរបស់ព្រះដោយ ឥតគិតថ្លៃ» (John Gill, D.D., An Exposition of the New Testament, The Baptist Standard Bearer, 1989 reprint, volume III, p. 340; note on II Timothy 4:5)។

ឥឡូវនេះ ការទាំងនោះគឺសំខាន់គ្រប់គា្រន់ល្មមហើយ គ្រូគង្វាលទាំងអស់ត្រូវបានប្រាប់ឲ្អធិប្បាយ ពីសេចក្ដីសង្រ្គោះតាមរយះព្រះគ្រីស្ទតែព្រះអង្គទ្រង់មួយគត់។ ហើយអ្វីទាំងអស់នោះហើយ
ដែលជាអ្វីដែល គ្រូគង្វាលបានធ្វើអស់រយះពេលជាច្រើនសតវត្សមកហើយ។ ដ្បិត នៅថ្ងៃចុងក្រោយទាំងនេះ មានគ្រូគង្វាល ជាច្រើននាក់ដែលមានកំហុសទាំងស្រុងដោយព្រោះតែយល់ច្រលំ។ ដូចជាលោក
ស្ដេចសាឡូម៉ូនបានប្រាប់ ថា « គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ»។ (សាស្ដា ៧:២៩)។

អ្វីដែលគ្រូគង្វាលជាច្រើនបានធ្វើ ជំនួសអោយសេចក្ដីបែបផ្សាយដំណឹងល្អ នោះគឺត្រូវបានគេហៅ ថា «សេចក្ដីអធិប្បាយដែលដូចជារឿងនិទាន» ដោយពួកគេ
មានការនិយាយលើកទឹកចិត្ដបន្ថែមនៅពេល ចប់សេចក្ដីអធិប្បាយ។ ពួកគេជាច្រើនមិនចេះពីរបៀប ដើម្បីរៀបចំសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ ទាល់តែសោះ! ហើយ «ការនិយាយលើកទឹកចិត្ដ»
ដែលពួកគេដាក់នៅពេលចប់សេចក្ដីអធិប្បាយដែលដូច ជារឿងនិទានរបស់គេ គឺគេបង្រៀនដោយមិនបង្ហាញប្រាប់ពីដំណឹងល្អ គេមិនបង្ហាញប្រាប់ពីសេចក្ដីស្លាប់ ទាំងអស់
ហើយមិនបង្ហាញប្រាប់ពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទទេ! សំរាប់ខ្ញុំវិញ ការនេះគឺអាក្រក់ណាស់ យើងត្រូវតែធ្វើពីអ្វីដែល សាវកបានប្រាប់យើងអោយធ្វើតាមពួកគេ ដោយមិនបន្ថែមអ្វីសោះ «ចូរឲ្យធ្វើជាគ្រូ
ផ្សាយដំណឹងល្អចុះ»!

យើងត្រូវតែមិនដែលស្មានថា មនុស្សគេដឹងថាព្រះគ្រីស្ទបានសុគតសំរាប់អំពើបាបរបស់គេ! យើង ត្រូវតែមិនដែលស្មានថា ពួកគេដឹងថា ទ្រង់បានរស់ពីសុគតឡើងវិញ
សំរាប់សេចក្ដីសុចរិតរបស់ពួកគេ! ខ្ញុំ ចាំបាន នៅពេលដែលខ្ញុំបាននិយាយជាស្រ្ដីជនជាតិចិនចាស់ម្នាក់ ដែលបានចូលរួមក្នុងក្រុមជំនុំមួយអស់ រយះពេលមួយឆ្នាំ
ហើយក្រុមជំនុំដែលនាងទៅនោះគឺគ្រូគង្វាលអធិប្បាយដូចជារឿងនិទានអញ្ចឹង។ ដ្បិត នៅពេលដែលខ្ញុំបានសួរនាងថា តើមនុស្សបានសង្រ្គោះរបៀបណាទៅ នាងមិនគួរមិនយល់ដូចជាពួករូម៉ាង់
កាតូលិកដែលបាតបង់ម្នាក់នោះទេ!យើងត្រូវតែមិនដែលដែលស្មានថាចិត្ដរបស់អ្នកស្ដាប់ត្រូវបានសង្រ្គោះ ហើយ ឬមិនត្រូវស្មានថាគេដឹងពីមូលដ្ឋានគ្រឹះនៃដំណឹងល្អហើយនោះទេ!

បុរសម្នាក់នៅក្នុងគម្ពីរសញ្ញាថ្មី ត្រូវបានគេហៅជា គ្រូផ្សាយដំណឹងល្អយ៉ាងពិតប្រាកដ។ គេបាន ហៅភីលីពថា «ជាអ្នកផ្សាយដំណឹងល្អម្នាក់» ក្នុង កិច្ចការ ២១:៨។
នៅក្នុងអត្ថបទមេរៀនរបស់លោក ចាន់ ដែលយើងបានអានមុពេលសេចក្ដីអធិប្បាយនេះ យើងបានអានអំពីការជួបជុំគ្នាមួយរបស់ពួកផ្សាយដំណឹង ល្អ ដោយគេបានហៅលោក ភីលីពថា ជាអ្នកផ្សាយដំណឹងល្អម្នាក់។
ភាគច្រើននៃកត្ដាពីការជួបជុំគ្នាមួយ របស់អ្នកផ្សាយដំណឹងល្អ បានប្រាប់យើងនៅក្នុងអត្ថបទគម្ពីរនោះ។ ដោយគ្មានប្រាប់លំអិតថា វាជាការ ពិសេសមួយ នៅពេលដែលគេជួបជុំគ្នានោះ ខ្ញុំនឹងចង្អុលបង្ហាញប្រាប់
នូវកត្ដាជាច្រើនដែលធ្វើអោយព្រះ បានចាក់ព្រះពរហូរហៀរទៅលើកម្មវិធីផ្សាយដំណឹងល្អរបស់ពួកគេ។

១. ទីមួយ នៅពេលដែលភីលីពបានអធិប្បាយ វាជាការរំភើបចិត្ដដ៏អស្ចារ្យ។

ខ្ញុំនឹងអានអត្ថបទគម្ពីររបស់លោក ចាន់ មុននឹងយើងអានសេចក្ដីអធិប្បាយនេះម្ដងទៀត។

«ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្តី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ ព្រោះមានអារក្សអសោច ដែលបានចូលមនុស្សជា វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើន បានជាដែរ ហើយនៅទីក្រុងនោះ គេមានសេចក្តីអំណរជាខ្លាំង»(កិច្ចការ ៨:៥-៨)។

ខ្ញុំគិតថា អ្នកអាចមានអារម្មណ៍រំភើបចិត្ដ នៅពេលដែលអ្នកអានអត្ថបទគម្ពីរនោះ។ នេះគឺជាការប្រជុំគ្នាបែប
ផ្សាយដំណឹងល្អមួយ ដែលធ្វើអោយមនុស្សមានការរស់ឡើងវុញ! ខ្ញុំបានឃើញការនោះកើតឡើងជាច្រើន
ដង។ គ្មានអ្វីណាសោះដែលធ្វើរំភើបចិត្ដយ៉ាងខ្លាំងជាងនេះទេ ដ្បិតការរំភើបចិត្ដជាពាក្យដែលប្រសើរមួយ
នៅក្នុងការប្រជុំគ្នាមួយ។ គ្មានអ្នកណាម្នាក់ ដែលគិតចង់មើលនាឡិការដៃរបស់គាត់នៅក្នុងការប្រជុំគ្នាមួយ
នោះទេ!ខ្ញុំបានអធិប្បាយប្រាប់គេដូចនោះ នៅកម្មវិធីថ្វាយបង្គំព្រះមួយនៅក្រុមជំនុំ fundamental Baptist
church នៅរដ្ឋភាគខាងជើងរយះពេលជាច្រើនឆ្នាំកន្លងមកហើយ។ ការប្រជុំគ្នាបានបន្ដរហូតទៅដល់ពាក់
កណ្ដាលអាធ្រាត្រ។ បើតាមកាលវិភាគវាត្រូវចប់ប្រហែលនៅម៉ោង ៧:៣០ ពេលយប់ តែវាបានបន្ដ ហើយ
បន្ដទៀត សូមទាយមើលម៉េចបានអញ្ចឹង? មិនដោយព្រោះមានមនុស្សនៅលីវម្នាក់បានចេញពីកន្លែងប្រជុំ
គ្នានោះទេ! គ្មានអ្នកណាម្នាក់សោះចេញ! មានម្ដាយជាច្រើនដែលមានកូននៅកន្លែងមើលថែរក្សាកុមារ តែ
ពួកគេបានភ្លេចអំពីកូនរបស់គេ! ហើយមនុស្សទាំងអស់នោះ គេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះ
គ្រីស្ទយេស៊ូវមែនទែន បន្ទាប់ពីគេបានស្ដាប់លឺដំណឹងល្អដ៏សាមញ្ញក្នុងសេចក្ដីអធិប្បាយ។ មានមនុស្ស៧៥
បានប្រែចិត្ដដោយមានសង្ឃឹមនៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅល្ងាចនោះ។ មនុស្សបានកំពុងតែយំ មនុស្ស
បានកំពុងតែស្រែក មនុស្សបានកំពុងតែច្រៀង។ វាជាការដែលជួយលើកទឹកចិត្ដខ្ញុំជាខ្លាំង ហើយជាកម្មវធី
ថ្វាយបង្គំព្រះមួយដែលធ្វើអោយខ្ញុំរំភើបចិត្ដបំផុត ដែលខ្ញុំមិនដែលបានចួលរួម។

តែខ្ញុំមានបទពិសោធន៍រំភើបចិត្ដដូចនោះជាញឹកញាប់ ដែលវាតិចជាង ក្នុងការកម្មវិធីថ្វាយបង្គំព្រះ
បែបផ្សាយដំណឹងល្អ។ ការច្រៀងមានអំណាចដ៏អស្ចារ្យនៅក្នុងកម្មវិធីថ្វាយបង្គំ សេចក្ដីអធិប្បាយធ្វើអោយ
មនុស្សចាប់ចិត្ដ ហើយសេចក្ដីអធិស្ឋាន នាំអោយមនុស្សយកចិត្ដទុកដាក់ស្ដាប់គ្រប់ៗរូប។ សមត្ថភាពមួយ
នោះដែលព្រះនឹងធ្វើការអស្ចារ្យខ្លះ ដែលធ្វើអោយមនុស្សមានការផ្លាស់ប្ដូរជីវិតរបស់គេ នៅក្នុងកម្មវិធីថ្វាយ
បង្គំព្រះដូចនោះ! វិធីនោះហើយ ដែលមាននៅក្នុងស្រុកសាម៉ារី ហើយវិធីនោះហើយ ដែលវាជាកម្មវិធីថ្វាយ
បង្គំព្រះបែបផ្សាយដំណឹងល្អដ៏ល្អមួយ!

២. ទីពីរ ភីលីពបានអធិប្បាយអំពីព្រះគ្រីស្ទ។

«ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ »(កិច្ចការ ៨:៥)។

វិធីនោះហើយដែលពួកគេបានធ្វើ «ដើម្បីធ្វើជាគ្រូផ្សាយដំណឹងល្អ» នៅក្នុងកណ្ឌគម្ពីរកិច្ចការទាំងស្រុង! ពួក
គេបានអធិប្បាយអំពីព្រះគ្រីស្ទ! ពួកគេបានអធិប្បាយពីព្រះគ្រីស្ទ! ពួកគេបានអធិប្បាយពីព្រះគ្រីស្ទ! វិធី
នោះហើយដែលវាកើតមាននៅក្នុងស្រុងសាម៉ារី។ ភីលីពដែលជាគ្រូផ្សាយដំណឹងល្អម្នាក់ «បានអធិប្បាយពី
ព្រះគ្រីស្ទទៅកាន់ពួកគេ»។ វិធីនោះហើយដែលវាគេប្រើនៅពេលដែលលោក ពេត្រុសបានអធិប្បាយទៅកាន់
សាសន៍ដទៃ ដែលឈ្មោះថា កូនេលាស។ សាវក ពេត្រុសបានអធិប្បាយថា៖

« មិនមែនឲ្យប្រជាជនទាំងអស់ឃើញទេ គឺឲ្យពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញ គឺជាពួកយើងរាល់គ្នា ដែលបានទទួលទានជាមួយនឹងទ្រង់ ក្នុងពេលក្រោយ ដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជំរះដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផងពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់»(កិច្ចការ ១០:៤១-៤៣)។

សាវកពេត្រុសបានអធិប្បាយពីព្រះគ្រីស្ទទៅកាន់ពួកគេ! នោះក៏ជារឿងដែលបានកើតឡើង នៅពេលដែល
អ្នកគ្រីស្ទាននៅកោះគីប្រុស និងស្រុគីរេនទៅដល់ក្រុងអាន់ទីយ៉ូក «ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ
ដល់ពួកសាសន៍ក្រេក ព្រះហស្តព្រះអម្ចាស់ ក៏នៅជាមួយនឹងគេ ហើយមានមនុស្ស ជាច្រើនបែរមកឯ
ព្រះអម្ចាស់វិញ ដោយមានសេចក្តីជំនឿ»(កិច្ចការ ១១:២០,២១)។ ហើយនោះហើយជាវិធីដែលគេប្រើនៅ
ក្នុងកណ្ឌគម្ពីរកិច្ចការ! ព្រះគ្រីស្ទត្រូវបានគេអធិប្បាយ!ព្រះគ្រីស្ទត្រូវបានគេអធិប្បាយ!សាវកប៉ូល បានរំភើប
ចិត្ដជាខ្លាំងជាដោយព្រោះ សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ ដែលគាត់បានបង្រៀនទៅកាន់អ្នកនៅទី
ក្រុងកូរិនថូស ហើយបានធ្វើអោយគេភ្ញាក់ខ្លួន។

«ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»កូរិថូសទី១ ២:២)។

ការផ្សាយដំណឹងល្អរបស់ពួកគេ គឺបានបង្រៀនសុទ្ធតែអំពីព្រះគ្រីស្ទទាំងស្រុង ដែលអធិរាជរ៉ូម៉ាំងបានប្រាប់
ពួកគេថា «អ្នកគ្រីស្ទានទាំងនេះថ្វាយបង្គំសាសន៍យូដាដែលស្លាប់ម្នាក់!»អើ! ដ្បិតគាត់បាននិយាយត្រូវពាក់
កណ្ដាល! បាទ ព្រះគ្រីស្ទបានសុគត តែសាវកពេត្រុសផ្ដាច់ចិត្ដទៅ តុលាសែនដិរិន ដោយខ្លាំងៗថា៖

« ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ពីការទាំងនោះ»(កិច្ចការ ៥:៣១-៣២)។

នោះជាការអធិប្បាយពីដំណឹងល្អ! នោះជាការផ្សាយដំណឹងល្អដ៏ពិត! នោះហើយជាការងាររបស់គ្រូផ្សាយ
ដំណឹងល្អ! គ្រូគង្វាលគ្រប់រូបគួរតែអធិប្បាយពីព្រះនៅក្នុងប្រទេសអាមេរិក ហើយក្នុងពិភពលោក គួរតែ
អធិប្បាយពីព្រះគ្រីស្ទដូចនោះនៅថ្ងៃនេះ! សូមច្រៀង លេខ៦នៅលើក្រដាសចំរៀងរបស់អ្នក!

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីការនៅលើស្ថានសួគ៌
   ពីព្រះយេស៊ូវស្រឡាញ់ខ្ញុំ ដែលខ្ញុំជាមនុស្សមិនគួរ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រោះជារឿងពិតហើយ
   គ្មានរឿងណាដែលឲ្យស្កប់ចិត្ដ ឲ្យដូចជារឿងនេះឡើយ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រះយេស៊ូវស្រឡាញ់ស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់រឿង ពីព្រះអង្គមេត្ដាប្រោស។

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ជារឿងអស្ចារ្យជាងគេ
   ជាជាងអស់រឿងដែលបានតែងគ្មានមួយផ្ទឹមស្មើបានទេ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ដែលជួយដល់ខ្ញុំច្រើនដង
   ហេតុនោះបានជាខ្ញុំប្រាប់មក ឲ្យអ្នកបានស្គាល់ទ្រងផង
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រះយេស៊ូវស្រឡាញ់ស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់ ពីព្រះអង្គមេត្ដាប្រោស។

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ដ៏មានរសផ្អែមពិរោះ
   ក៏កាន់តែពិរោះលើសផង ដោយថ្លែងពីព្រះសង្រ្គោះ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ព្រោះអ្នកខ្លះមិនទាន់ជា្រប
   ពីទ្រង់សង្រ្គោះមនុស្សមានបាប ដោយឥទ្ធានុភាព
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រះយេស៊ូវស្រឡាញ់ស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់ ពីព្រះអង្គមេត្ដាប្រោស។

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ព្រោះពួកអ្នកដែលស្គាល់ច្បាស់
   គេចូលចិត្ដស្ដាប់តទៅទៀត ដោយចិត្ដស្រេកឃ្លានខ្លាំងណាស់
កាលណាបានទៅនៅស្ថានសួគ៌ នឹងច្រៀងបទថ្មីពីទ្រង់
   បទនេះនឹងត្រូវជារឿងចាស់ ដែលខ្ញុំចូលចិត្ដយូរលង់
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង ពីព្រះយេស៊ូវស្រឡាញ់ស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់ ពីព្រះអង្គមេត្ដាប្រោស។
(«ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង» ) ដោយ A. Catherine Hankey, 1834-1911)។

នៅពេលយប់មុនពេលដែលគាត់បានឆ្កាងព្រះយេស៊ូវ ទ្រង់បាននាំកូនសិស្សរបស់ទ្រង់ ទៅនៅក្នុង
សួន ច្បារកេតសាម៉ាណីដ៏សែនងងឹត។ កូនសិស្សរបស់ទ្រង់ទាំងអស់បានដេកលក់ នៅខណៈពេលដែល
ព្រះយេស៊ូវបានអធិស្ឋាន។ អំពើបាបរបស់លោកីយទាំងមូលបានផ្ទុកលើទ្រង់នៅក្នុងសួនច្បារនោះ។ អំពើ
បាបរបស់យើងបានធ្វើអោយទ្រង់ត្រូវគេវាយ ហើយទ្រង់បាន«ចេញញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏
ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ដ្បិតទ្រង់បានអធិស្ឋានអោយពួកទាហានមួយក្រុម ហើយនឹងពួក
អាចារ្យដែលបានមកចាប់ទ្រង់។ ពួកគេបាននាំទ្រង់ទៅកាន់អាចារ្យដែលមានឋានៈខ្ពស់។ ពួកគេបាន «ទះ
កំផ្លៀងទ្រង់»(លូកា ២២:៦៤)។ ពួកគេបានបោចពុកចង្ការបស់ទ្រង់ជាសរសៃចេញ ហើយបានស្ដោះទឹក
មាត់ដាក់ព្រះភ័ក្រ្ដទ្រង់(អេសាយ ៥០:៦)។ បន្ទាប់មក គេនាំទ្រង់ទៅរកអ្នកគ្រប់គ្រងប្រទេសរ៉ូម គឺ លោក
ពីឡាត់។ លោកពីឡាត់ បានអោយគេធ្វើបាបទ្រង់ជាខ្លាំង រហូតដល់ចេញឈាមពីជើងរបស់ទ្រង់។ ពួកគេ
បានធ្វើភួងបន្លាមួយ ហើយបានដាក់វានៅលើព្រះសិរទ្រង់។ ព្រះលោហិតបានហូរតាមព្រះភ័ក្រ្ដទ្រង់ ហើយ
បានហូរចូលព្រះនេត្ររបស់ទ្រង់។ ពួកគេបានដាក់ឈើឆ្កាងនៅលើខ្នង ដែលកំពុងតែចេញឈាមរបស់ទ្រង់
ហើយអោយទ្រង់លីរហូតទៅដល់កន្លែងដែលត្រូវឆ្កាងទ្រង់។ ពួកគេបានដុំដែកគោលនៅព្រះហស្ដរបស់ទ្រង់
ហើយនឹងជើងរបស់ទ្រង់។ពួកគេបានលើកទ្រង់ឆ្កាង ពួកគេបានព្យួរទ្រង់ដាក់លើឈើឆ្កាង ហើយបានស្រែក
ចំអកដាក់ទ្រង់។ ទ្រង់បានអធិស្ឋានថា «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹង
ជាគេធ្វើអ្វីទេ»(លូកា ២៣:៣៤)។ នៅពេលចុងក្រោយ ទ្រង់បានស្រែកដោយសំលេងខ្លាំងថា «ឱព្រះវរបិតា
អើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ»(លូកា ២៣:៤៦)។ ទ្រង់មានបន្ទូល ថា «ការ
ស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ»(យ៉ូហាន ១៩:៣០)។

ពួកគេបានយកព្រះសពរបស់ទ្រង់ចុះពីលើឈើឆ្កាងមក ហើយបានដាក់ព្រះសពទ្រង់ក្នុងថ្មថ្មីមួយ
ពួកគេបានបោះត្រាលើផ្នូរ ហើយបានអោយពួកទាហានរ៉ូមយាមទីនោះ ដើម្បីការពារកុំអ្នកណាមកលួចផ្នូរ។

នៅថ្ងៃអាទិត្យពេលព្រឹកព្រលឹមស្រាងៗ ម៉ារី ម៉ាដែលែន និងម៉ារីផ្សេងទៀតបានកន្លែងផ្នូរដែលគេ
កប់ព្រះយេស៊ូវ ហើយពួកគេបានឃើញទេវតារបស់ព្រះអម្ចាស់កំពុងតែអង្គុយនៅលើថ្មី ដែលបានរមៀល
ចេញពីទ្វារ។ ទេវតានោះបាននិយាយថា « កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវ
ឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូល
ទុក»(ម៉ាថាយ ២៨:៥,៦)។ នៅយប់នោះព្រះគ្រីស្ទបានរស់ឡើងវិញ ហើយទ្រង់បានអោយកូនសិស្សទ្រង់
ឃើញ។ ទ្រង់បានសោយអាហារជាមួយកូនសិស្សទ្រង់ ហើយពួកគេបានឃើញទ្រង់អស់រយះពេលជាច្រើន ថ្ងៃ
គឺរយះពេល៤០ថ្ងៃ។ ពួកគេបានប៉ះទ្រង់ ហើយបានឃើញថា ទ្រង់មិនមែនជាវិញ្ញាណមួយទេ ដ្បិតទ្រង់ មាន
«សាច់ ហើយនឹងឆ្អឹង» ដែលបានរស់ទាំងព្រះកាយទ្រង់(លូកា ២៤:៣៩)។ ទ្រង់បានបង្រៀនពួកគេ
នូវរឿងជាច្រើន នៅកំឡុងពេល៤០ថ្ងៃនោះ។ នៅថ្ងៃចុងក្រោយ ទ្រង់មានបន្ទូលទៅពួកគេថា៖

« ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ អាម៉ែន។(ម៉ាយថា ២៨:១៨-២០)។

« កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ»(លូកា ២៤:៥១)។

វាជាការងាររបស់ខ្ញុំក្នុងការប្រាប់អ្នកអំពីរឿងនោះ! នោះគឺជាដំណឹងល្អ! នោះគឺជាការងាររបស់ខ្ញុំ!
នោះគឺជាការងាររបស់គ្រូគង្វាល់គ្រប់រូប! « ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ»!!! ប៉ុន្ដែនៅមានទៀត

៣. ទីបី ភីលីពបានបង្គាប់ពីការយកចិត្ដទុកដាក់របស់គេ។

« ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្តី ដែល
ភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ»កិច្ចការ៨:៦)។

ភីលីពបាននិយាយទៅកាន់ពួកអាជ្ញាធរដែលជាមនុស្សទមិលល្មើសថា! អ្នកមិនអាចបង្រៀនទៅកាន់មនុស្ស
ពីការស្រមៃ ឬពីការស្រមៃឃើញនូវចក្ខុវិស័យមួយ ហើយនិយាយដោយស្រទន់ ឬ«បង្ហាញប្រាប់ព្រះគម្ពីរ»
ទៅកាន់ពួកគេដូច្នោះបានទេ! ការនិយាយដែលឥតមានគោលដៅ ហើយនឹងការនិយាយដែលឥតបានការ
រយះពេល៣០នាទីនៅថ្ងៃអាទិត្យពេលព្រឹក នៅតាមក្រុមជំនុំជាច្រើន ដែលបានត្រូវគេចំអកមើលងាយ និង
មិនគោរព ដោយហ្វូងមនុស្សនៃស្រុកសាម៉ារីនោះ! តែនោះមិនមែនជារបៀបដែលលោក ភីលីពអធិប្បាយទេ
មនុស្សទាំងអស់គេ «ប្រុងស្ដាប់» សេចក្ដីអធិប្បាយរបស់ ភីលីព ដោយព្រោះតែ «ការអធិប្បាយរបស់គាត់ ក៏
មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និង
ព្រះចេស្តាវិញទេតើ»(កូរិនថូសទី១ ២:៤)។

នោះជារបៀបដែល ភីលីពបានអធិប្បាយ នោះជារបៀបដែល សាវកប៉ូលបានអធិប្បាយ។
ហើយនោះជារបៀប ដែលសាវកពេត្រុសបានអធិប្បាយ នៅថ្ងៃបុណ្យ៥០ថ្ងៃ។ ពេត្រុស និយាយប្រាប់ពីព្រះ
បន្ទូលរបស់ព្រះ «បន្លឺសំលេងរបស់គាត់» និយាយទៅកាន់មនុស្សនៅថ្ងៃបុណ្យ៥០ថ្ងៃ(កិច្ចការ ២:១៤)។
នោះជារបៀបដែល លោក វាត់ហ្វាលបានអធិប្បាយ! នោះជារបៀបដែលលោក វ៉ែល្លេបានអធិប្បាយ! នោះ
ជារបៀបដែល លោក ហោលវែល ហ៉ារីសបានអធិប្បាយ! នោះជារបៀបដែល លោក ដានីយ៉េល រូលឡេន
បានអធិប្បាយ! នោះជារបៀប ដែល លោក គ្រីស្មាស់ អ៊ីវែនបានអធិប្បាយ! នោះជារបៀប ដែលលោក
រិតឆាត ប៉ាសថើបានអធិប្បាយ! ហើយនោះជារបៀបដែល យើងត្រូវតែអធិប្បាយថ្ងៃនេះ បាន! នោះជាវិធី
ដែលយើងត្រូវតែអធិប្បាយឥឡូវនេះ នៅសម័យកាល របស់លោក អូប៉ាក់ម៉ា ហើយនិងគ្រាចុងក្រោយរបស់
ពិភពលោក! ព្រះជួយយើង! « ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ»។

៤. ទីបួន ភីលីពបានអធិប្បាយញុះញង់អារម្មណ៍របស់ពួកគេ។

សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អដ៏ពិត គឺគេធ្វើដូចនោះ! « ព្រោះមានអារក្សអសោច ដែលបាន
ចូលមនុស្សជា វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើន
បានជាដែរ»(កិច្ចការ ៨:៧)។ តែងតែមានការឆ្លើយតបតាមអារម្មណ៍មួយ ក្នុងការបង្រៀន បែបការ
ផ្សាយដំណឹងល្អដ៏ពិតនោះ ហើយជាញឹកញាប់ក៏មានការឆ្លើយតបបែបអារក្សមួយផងដែរ! ជាធម្មតាអ្នកមិន
អាចធ្វើជាគ្រូផ្សាយដំណឹងល្អម្នាក់ ដោយមិនញុះញង់អារម្មណ៍របស់មនុស្សបានទេ។ វាមិនអាចកើតឡើង
បាននោះទេ! លោក ឡូត ជូណស៏និយាយថា «តើគោលបំណងក្នុងសេចក្ដីអធិប្បាយ ដែលតែងតែចង្អុល
បង្ហាញប្រាប់ក្នុងសេចក្ដីអធិប្បាយដ៏អស្ចារ្យនៅពេលមុននៅឯណា? មិនមែនគ្រូគង្វាលជាច្រើន សព្វថ្ងៃនេះ
បានប្ដូរវា ហើយបានយកទៅអនុវត្ដដូចជាគ្រូគង្វាលដ៏អស្ចារ្យនៅពេលមុន?...ខ្ញុំនិយាយម្ដងទៀតថាមនុស្ស
ប្រុសម្នាក់ ដែលអាចនិយាយប្រាប់គេពីរឿងទាំងនេះ (ដោយមិនមានចិត្ដក្ដួលអាណិតនោះទេ)
មិនមានសិទ្ធិឈរនៅកន្លែងតុ សំរាបអធិប្បាយ ហើយគួរតែមិនដែលត្រូវអនុញ្ញាតអោយចូលទៅកន្លែងនោះ
ផងដែរ»(D. Martyn Lloyd-Jones, M.D., Preaching and Preachers, Zondervan
Publishing House, 1971, pp. 90, 97)។

ខ្ញុំបាននៅកន្លែងពិធីជប់លៀង ហូបអាហារមួយជាមួយលោក មើរហ្វីឡូមរយះពេលពីរបីសប្ដាហ៍
កន្លងមកទៅ ហើយ។ មានមនុស្សជាច្រើនដែលខ្ញុំស្គាល់នៅក្រុមជំនុំចិននោះ។ នៅះពេលដែល កូនប្រុស
របស់លោក ឡូមផ្ទាល់បាននិយាយប្រាប់ថា គាត់បានលឺខ្ញុំអធិប្បាយសេចក្ដីអធិប្បាយមួយ ពីការយាងមក
លើកទីពីររបស់ព្រះគ្រីស្ទ ហើយវាធ្វើអោយគាត់ភ័យ ហើយគាត់បានសង្រ្គោះ។ បុរសម្នាក់ដែលបានអង្គុយតុ
តែមួយជាមួយខ្ញុំបាននិយាយថា គាត់លឺសេចក្ដីអធិប្បាយខ្ញុំអំពីឋាននរក ហើយធ្វើអោយគាត់ខឹងនឹងខ្ញុំខ្លាំង
ណាស់។ «ប៉ុន្ដែ» គាត់ងបាននិយាយថា «នៅពេលនោះតែម្ដង ខ្ញុំបានអារម្មណ៍ថា ខ្ញុំត្រូវតែបានសង្រ្គោះ»
ហើយគាត់បានជឿទុកចិត្ដព្រះគ្រីស្ទ។ នោះគឺជារបៀប ដែលត្រូវកើតមានឡើង។ « ចូរឲ្យអ្នកធ្វើការជាគ្រូ
ផ្សាយដំណឹងល្អចុះ»

ដើម្បីធ្វើសេចក្ដីតំរូវការនោះថែមទៀត ខ្ញុំគ្រាន់តែប្រាប់អ្នកអំពីដំណឹងល្អតែប៉ុណ្ណោះ។ អ្នកនឹងមិន
ទទួលយកដំណឹងល្អទេ លុះត្រាតែអ្នកមានអារម្មន៍ខឹង ឬក៏ភ័យខ្លាចសិន! ចិត្ដរបស់អ្នកត្រូវផ្លាស់ប្ដូរ « ដ្បិត
យើងបានសុចរិតដោយមានចិត្តជឿ»(រ៉ូម ១០:១០)។

ខ្ញុំប្រាប់អ្នកថា ព្រះគ្រីស្ទនឹងយាងមកដើម្បីជំនុំជំរះពិភពលោកនេះ។ សេចក្ដីជំនុំជំរះកំពុងតែធ្លាក់
មករួចហើយ។ សូមមើលទៅកាន់ខ្យល់ព្យុះដ៏ចំឡែក សូមមើលទៅកាន់ទឹកជំនន់ដ៏ចំឡែក មើលទៅកាន់ព្យុះ
ព្រឹលដ៏ចំឡែក គ្រោះរាំងស្ងួតនៅតាមតំបន់នៅក្នុងរដ្ឋផ្សែង ភេរវជន ដែលអាចបំផ្លាយទីក្រុងទាំងមូលដោយ
គ្រាប់បែបដ៏សាហាវ។ តើអ្នកមិនឃើញវាទេឬ? តើអ្វីនឹងកើតឡើងចំពោះអ្នក នៅពេលដែលកើតមានការ
វាយប្រហារដ៏ធំមួយនៅរដ្ឋឡូងអង់ចាឡែស នៅពេលដែលដីបានបើកឡើង ហើយអ្នកធ្លាក់ចូលទៅក្នុងឋាន
នរក? តើអ្វីនឹងកើតឡើងចំពោះព្រលឹងអ្នក នៅពេលដែលរូបកាយរបស់អ្នកដេកដោយត្រជាក់ ហើយវានៅ
ក្នុងកន្លែងដាក់សព? តើអ្វីនឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកនៅតែបន្ដធ្វើ ដូចជាអ្នកកំពុងតែតែលេង
ល្បែងកំសាន្ដមួយនៅក្រុមជំនុំ! អ្នកកំពុងតែលេងល្បែងកំសាន្ដជាមួយនឹងព្រលឹងវិញ្ញាណរបស់អ្នក! អ្នក
កំពុងតែលេងល្បែងកំសាន្ដជាមួយព្រះ ហើយព្រះនឹងមិនអនុញ្ញាតអោយទៅ ដោយអ្នកមិនទទួលទណ្ឌកម្ម
ឡើយ ដ្បិតព្រះរបស់យើងគឺជាភ្លើងដ៏ឆេះមួយ!

តើអ្វីទាំងអស់នោះជាល្បែងកំសាន្ដចំពោះអ្នកឬ? តើអ្នកបានមើលងាយព្រះវិញ្ញាណបរិសុទ្ធឬ?តើ
អ្នកបានប្រព្រឹត្ដអំពើបាបដ៏សំងាត់ជាច្រើន ដែលអ្នកគិតថាគ្មានអ្នកណាដឹងនោះទេឬ? តើចិត្ដរបស់អ្នកពោរ
ពេញទៅដោយគំនិតដ៏អាក្រក់ ហើយពោរពេញទៅដោយការប្រមាថមើលឬទេ? អូ ខ្ញុំសុំប្រាប់អ្នកនៅយប់
នេះថា វាស្ទើរតែយឺតពេលណាស់ទៅហើយ ចំពោះអ្នកខ្លះ នៅក្នុងអ្នកទាំងអស់គ្នា! ហើយ វាគឺយឺតពេល
ណាស់ទៅហើយ ចំពោះអ្នកណាម្នាក់នៅទីនេះ បើអ្នកនៅតែបន្ដធ្វើនៅថ្ងៃផ្សេងទៀត ដោយមិនមាននូវការ
លើកលែងទៀតពីព្រះលោហិតរបស់ព្រះគ្រីស្ទនោះ! កុំបណ្ដេញទ្រង់ចេញនៅក្នុងជីវិតអ្នក!កុំធ្វើវាម្ដងទៀត!
កុំធ្វើវាម្ដងទៀត! ខ្ញុំព្រមានអ្នកថា កុំបណ្ដេញទ្រង់ចេញនៅក្នុងជីវិតអ្នក។ ម៉ោងនេះអាចជាម៉ោងចុងក្រោយ
របស់អ្នក ដើម្បីអោយអ្នកជឿទុកចិត្ដលើទ្រង់ មុនពេលសេចក្ដីជំនុំជំរះមកដល់អ្នក។ វាជាកាតព្វកិច្ចរបស់ខ្ញុំ
ក្នុងការព្រមានអ្នក វាជាកាតព្វកិច្ចរបស់ខ្ញុំ ដែលខ្ញុំធ្វើជាគ្រូផ្សាយដំណឹងល្អម្នាក់។ សូមក្រោកឈរឡើង
ហើយច្រៀងបទចំរៀងលេខ៨នៅលើក្រដាសចំរៀងរបស់អ្នក។

ខ្ញុំបានធ្វេសប្រហែសព្រះអង្គសង្រ្គោះយូរពេក ដ្បិតខ្ញុំផ្ទុកដោយបាបរបស់ខ្ញុំយូរពេក
   ខ្ញុំដោះសារការបដិសេធរបស់ខ្ញុំយូរពេក ហើយឥឡូវនេះខ្ញុំបានបាត់បង់ដោយគ្មានទ្រង់
អូ វាគឺយឺតពេលណាស់ហើយ! ដ្បិតទ្រង់បានគោះទ្វារ
   ហើយព្រះយេស៊ូវ ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ កំពុងតែហៅអ្នកម្ដង។

ដ្បិតមនៈសិការរបស់ខ្ញុំឆេះអស់យូរហើយ វាអាចយឺតនៅថ្ងៃមួយ
   ថ្ងៃនេះជាថ្ងៃនៃសេចក្ដីសង្រ្គោះ អូ ព្រះយេស៊ូវ ខ្ញុំមិនបណ្ដេញទ្រង់ទេ
អូ វាគឺយឺតពេលណាស់ហើយ! ដ្បិតទ្រង់បានគោះទ្វារ
   ហើយព្រះយេស៊ូវ ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ កំពុងតែហៅអ្នកម្ដង។

ដ្បិតមនៈសិការរបស់ខ្ញុំឆេះអស់យូរហើយ ដ្បិតចិត្ដរបស់ខ្ញុំគឺរឹងដូចថ្មដ៏សែនយូរ
   បើសិនជាព្រះវិញ្ញាណបោះបង់ចោលខ្ញុំ វាយឺតពេលហើយ! ដ្បិតដង្ហើមជីវិតខ្ញុំគឺបាត់យូរហើយ
អូ វាគឺយឺតពេលណាស់ហើយ! ដ្បិតទ្រង់បានគោះទ្វារ
   ហើយព្រះយេស៊ូវ ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ កំពុងតែហៅអ្នកម្ដង។

ពេលយើងបដិសេធព្រះគ្រីស្ទមួយម៉ោង វាគឺយឺត វាអាចយឺតពេលនៅថ្ងៃនេះ
   ថ្ងៃនេះជាថ្ងៃនៃសេចក្ដីសង្រ្គោះ អូ ព្រះយេស៊ូវ ខ្ញុំមិនបណ្ដេញទ្រង់ទេ
អូ វាគឺយឺតពេលណាស់ហើយ! ដ្បិតទ្រង់បានគោះទ្វារ
   ហើយព្រះយេស៊ូវ ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ កំពុងតែហៅអ្នកម្ដង។
( «ខ្ញុំធ្វេសប្រហែសយូរពេកហើយ») ដោយ Dr. John R. Rice, 1895-1980)។

ប្រសិនជាអ្នកចង់និយាយទៅជាមួយយើងអំពីសេចក្ដីសង្រ្គោះ សូមទៅបន្ទប់ខាងក្រោយឥឡូវនេះ។ លោក
ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដែលយើងអាចនិយាយជាមួយអ្នក អំពីការជឿទុកចិត្ដលើព្រះគ្រីស្ទ
លោក លី សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ កិច្ចការ ៨:៥-៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំធ្វេសប្រហែសយូរពេកហើយ» (by Dr. John R. Rice, 1895-1980)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការងាររបស់អ្នកផ្សាយដំណឹងល្អ

ដោយ Dr. R. L. Hymers, Jr.

« ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ»(ធីម៉ូថេទី២ ៤:៥)។
(សាស្ដា ៧:២៩)

១.  ទីមួយ នៅពេលដែលភីលីពបានអធិប្បាយ វាជាការរំភើបចិត្ដដ៏អស្ចារ្យ។
កិច្ចការ ៨:៥-៨។

២.  ទីពីរ ភីលីពបានអធិប្បាយអំពីព្រះគ្រីស្ទ។កិច្ចការ ៨:៥; ១០:៤១-៤៣; ១១:២០, ២១;
កូរិនថូសទី១ ២:១; កិច្ចការ ៥:៣១-៣២; លូកា ២២:៤៤, ៦៤; អេសាយ ៥០:៦;
លូកា ២៣:៣៤, ៤៦; យ៉ូហាន ១៩:៣០; ម៉ាថាយ ២៨:៥, ៦;
លូកា ២៤:៣៩; ម៉ាថាយ ២៨:១៨-២០; លូកា ២៤:៥១។

៣.  ទីបី ភីលីពបានបង្គាប់ពីការយកចិត្ដទុកដាក់របស់គេ។ កិច្ចការ ៨:៦។
កូរិនថូសទី១ ២:៤; កិច្ចការ ២:១៤។

៤.  ទីបួន ភីលីពបានអធិប្បាយញុះញង់អារម្មណ៍របស់ពួកគេ។ កិច្ចការ៨:៧; រ៉ូម ១០:១០។