Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការតម្រូវពីសេចកក្ដីស្លាប់របស់អ្នក

YOUR APPOINTMENT WITH DEATH
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិការ ១១, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 11, 2012

« ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»
(ហេព្រើរ ៩:២៧)។


តំរូវការដ៏ចាំបាច់ខ្លាំងបំផុតមួយនៅម៉ោងនេះ គឺជាសេចក្ដីអធិប្បាយ ដែលបង្រៀនពីដំណឹងល្អ។
នៅពេលដែលខ្ញុំនៅជាក្មេងប្រុសម្នាក់ អ្នកអាចលឺពីវាគ្រប់ទីកន្លែង។ វាជាការដ៏សាមញ្ញបំផុត ក្នុងការស្ដាប់
លឺមនុស្សប្រុសម្នាក់អធិប្បាយពីដំណឹងល្អ នៅលើពិភពលោកនេះ។ ប៉ុន្ដែរឿងនោះមិនមែនជារឿងយូរមក
ហើយ។ មានការបង្រៀនពីព្រះគម្ពីរច្រើនណាស់សព្វថ្ងៃនេះ មានអ្វីមួយដែលគេហៅថា «បទចំរៀង» ហើយ
នឹង «ការថ្វាយបង្គំព្រះ» ច្រើនណាស់ មានការកំសាន្ដច្រើនណាស់នៅក្នុងក្រុមជំនុំជាច្រើន។ ប៉ុន្ដែ សព្វថ្ងៃ
នេះ យើងកំរស្ដាប់លឺសេចក្ដីអធិប្បាយ ដែលពីដំណឹងល្អនៅកន្លែងតុអធិប្បាយណាស់។ មានមូលហេតុជា
ច្រើនពីរឿងនេះ តែខ្ញុំមិនអាចប្រាប់ទាំងអស់ពីរឿងនេះបានទេ នៅព្រឹកនេះ។ អ្វីដែលខ្ញុំនឹងបង្រៀនអ្នកថ្ងៃ
នេះគឺខ្ញុំគ្រាន់តែបង្រៀនពីសេចក្ដីអធិប្បាយមួយ ដែលបង្រៀនពីដំណឹងល្អ។ ខ្ញុំជឿថា កូនរបស់ព្រះដែល
បានកើតជាថ្មីម្ដងទៀត ត្រូវការលឺពីសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អ ហើយត្រូវការលឺពីប្រភេទនៃ
សេចក្ដីអធិប្បាយទាំងនោះ ជាញឹញាប់។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នោះ? ដោយព្រោះតែសេចក្ដីអធិប្បាយ
ដែលបង្រៀនពីដំណឹងល្អ គឹប្រឈមមុខជាមួយនឹងបញ្ហានៃជីវិត និងសេចក្ដីស្លាប់។ វាក៏ជាសេចក្ដីអធិប្បាយ
ដែលដាស់តឿនយើង ពីសារៈសំខាន់នៃដំណឹងល្អណាស់ដែរ។ យើងទាំងអស់គ្នាត្រូវតែមានការដាស់តឿន
រំលឹកពីជីវិត និងពីសេចក្ដីស្លាប់ នៃប្រធានបទនៃដំណឹងល្អ។ វាជួយធ្វើអោយយើងបានខ្ជាប់ខ្ជួននឹងព្រះ គ្រីស្ទ
ក្នុងការដែលលឺសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អ។

មនុស្សដែលបាត់បង់ត្រូវការស្ដាប់ពីសេចក្ដីអធិប្បាយ ដែលបង្រៀនពីដំណឹងល្អផងដែរ។ «សេចក្ដី
អធិប្បាយដែលដូចជានិទានរឿង» គឺមិនបានប្រឈមមុខនឹងមនុស្សបាត់បង់ពីអំពើបាបរបស់គេ និងសេចក្ដី
តំរូវការរបស់ពួកគេ គឺជាព្រះគ្រីស្ទនោះទេ។ សេចក្ដីជំនុំជំរះមួយរបស់ព្រះ បានប្រទានដល់គ្រាដែលមាន
អំណត់ពីសេចក្ដីអធិប្បាយ ដែលបង្រៀនពីដំណឹងល្អ។ ដែលបង្រៀនពីដំណឹងល្អ។ ព្រះយេហូវ៉ាបានមាន
បន្ទូលប្រាប់ ហោរា អេម៉ុសថា « មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជា
អំណត់ ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»(អេម៉ុស
៨:១១)។ ទ្រង់មិនបានមានបន្ទូលពីរឿងនោះថា នឹងមានអំណត់នៃព្រះបន្ទូលព្រះទេ ប៉ុន្ដែ មាន អំណត់ពី
«ការស្ដាប់លឺពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា» លោក ម៉ាថាយ ហែណរីបានិយាយថា «ពួក
គឹនឹងមានពាក្យព្រះបន្ទូលដែលបានសរសេរឡើង ពួកគេនឹងមានព្រះគម្ពីរដើម្បីអាន ប៉ុន្ដែ មិនមានអ្នកដែល
...ចែកចាយទៅដល់ពួកគេទេ»។ ព្រះបន្ទូលនៃដំណឹងល្អគឹត្រូវចែកចាយទៅដល់ចិត្ដ និងគំនិតរបស់មនុស្ស
តាមរយះការអធិប្បាយដែលបង្រៀនពីដំណឹងល្អ។ ការដែលគ្រាន់តែបង្រៀនពីព្រះគម្ពីរមិនអាចធ្វើរឿងនោះ
បានទេ។ មានតែសេចក្ដីអធិប្បាយណា ដែលបង្រៀនពីដំណឹងល្អតែប៉ុណ្ណោះដែលអាចធ្វើបាន។សេចក្ដី
អធិប្បាយណាដែលបង្រៀនពីដំណឹងល្អ អាចចាប់យកការយកចិត្ដទុកដាក់របស់មនុស្សបាត់បង់បាន ហើយ
អាចធ្វើអោយ ពួកគេអាចស្ដាប់លឺពីព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហើយ សព្វថ្ងៃនេះ មានការអំណត់ច្រើន
ណាស់ ពីសេចក្ដីអធិប្បាយប្រភេទនោះ។ វាគឺជា ការជំនុំជំរះដែលមកពីព្រះ ទៅលើជាតិសាសន៍របស់យើង
ហើយនឹងពិភពលោករបស់យើយ។

«នេះគឺជាសេចក្ដីអធិប្បាយដែលសំខាន់ណាស់ ដ្បិតសេចក្ដីអធិប្បាយ ទាំងឡាយណាដែល
បង្រៀនអំពីដំណឹងល្អ គឺសុទ្ធតែសំខាន់ទាំងអស់។ ជាការពិត សេចក្ដីអធិប្បាយនេះគឺត្រូវបានដកស្រង់មកពី
Simple Sermons on the Old-Time Religion, by Dr. W. Herschel Ford (Zondervan,
1972 edition, pp. 105-112)។ វាជាសេចក្ដីអធិប្បាយមួយ ដែលបង្រៀនពីសេចក្ដីស្លាប់ គឺថា
មនុស្សទាំងអស់ ត្រូវប្រឈមមុខនឹងសេចក្ដីស្លាប់នោះ ដែលអ្នកនឹងស្ដាប់ខ្ញុំអធិប្បាយនៅព្រឹកនេះ។
អត្ថបទគម្ពីរប្រាប់ថា៖

« ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»
(ហេព្រើរ ៩:២៧)។

ខ្ញុំបានៅ ទីក្រុងសានហ្វ្រានស៊ីស្កូ កាលពីថ្ងៃសុក្រមុន ។ ខ្ញុំបានទៅទីនោះដើម្បីចូលរួមពិធីបុណ្យ
សពរបស់មិត្ដសំឡាញ់ខ្ញុំម្នាក់។ នាងបានស្លាប់ដោយសារតែជំងឺមហារីកពីរបីថ្ងៃមុន។ ដូចជា ខ្ញុំបានចូលទៅ
ជិតក្ដារមឈូសរបស់នាង ខ្ញុំបានកត់សំគាល់ថា អ្នកចាត់ចែងពិធីបុណ្យសពរបស់នាងបានផាត់មុខនាង
ដើម្បីអោយមុខពណ៌ក្រហមដូចជានៅរស់។ ពួកគេបានដាក់រូបកាយនាងនៅក្នុងក្ដារមឈូស។ ពួកគេបាន
ដាក់ផ្ការជាដ៏ស្អាតៗជាច្រើននៅជុំវិញ។ ពួកគេបានខំធ្វើអោយអស់ពីសមត្ថភាពរបស់គេ ប៉ុន្ដែសាកសព មិន
ដែលស្អាត់សោះ។ វាគឺគួរអោយខ្ពើម កុំអោយមានអ្នកណាម្នាក់ប្រាប់អ្នកថា វាមិនមែនដូច្នោះទេ! សេចក្ដី គឺ
ជាសត្រូវរបស់មនុស្សលោក។ ព្រះគម្ពីរប្រាប់ពីសេចក្ដីស្លាប់ថាជា «ខ្មាំងសត្រូវចុងក្រោយ» កូរិនថូសទី១
១៥:២៦)។ ដ្បិត វាគឺជាសត្រូវមួយ ដែលអ្នកត្រូវតែប្រឈមមុខ ដោយព្រោះតែ «ហើយដោយព្រោះបានតម្រូវ
ឲ្យមនុស្សទាំងអស់ស្លាប់១ដង រួនសឹមជាប់សេចក្ដីជំនុំជំរះ»(ហេព្រើរ ៩:២៧)។ ដ្បិតអ្នកនឹងស្លាប់ជា
មិនខាន អ្នកត្រូវតែដឹងពីអ្វីដែលព្រះគម្ពីរប្រាប់យើងអំពីសេចក្ដីស្លាប់។

១. ទីមួយ ព្រះគម្ពីរប្រាប់យើងពីដើមកំណើតនៃសេចក្ដីស្លាប់។

សួរច្បារអេដែនគឺជាកន្លែងដ៏ស្អាតល្អឥតខ្ចោះ សំរាប់មនុស្សស្នាក់នៅ។ អំពើបាប ហើយនឹងសេចក្ដី
ស្លាប់មិនបានចូលទៅក្នុងទីនោះទេ។ បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលទៅ លោក អ៉ាដាមថា៖

« ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួន
ច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»
(លោកុប្បតិ្ដ ២:១៦-១៧)។

ប៉ុន្ដែអ៉ាដាម និងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ ពួកគេបានហូបផ្លែឈើដែលព្រះទ្រង់ហាមឃាត់មិនអោយ
ហូបនោះ ហើយពួកគេបានស្លាប់ខាងព្រលឹងវិញ្ញាណនៅពេលនោះភ្លាម។ បន្ទាប់មក សេចក្ដីស្លាប់ខាងរូប
កាយបានចាប់ផ្ដើមមាននៅក្នុងរូបកាយរបស់ពួកគេ។

នៅក្រោយមកទៀត ព្រះយេហូវ៉ាទ្រង់បានអោយមានមនុស្ស៩នាក់ តាំងពីជំនាន់លោកណូអេ ទៅ
ជំនាន់លោកណូអេ។ លោក ហេណុកបានព្រះទ្រង់លើកឡើងទៅស្ថានសួគ៌។ ប៉ុន្ដែ តើព្រះគម្ពីរប្រាប់យ៉ាង
ម៉េចពីមនុស្សដែលនៅសល់? «គាត់បានស្លាប់» «គាត់បានស្លាប់» «គាត់បានស្លាប់» «គាត់បានស្លាប់»
«គាត់បានស្លាប់» «គាត់បានស្លាប់» «គាត់បានស្លាប់» «គាត់បានស្លាប់»។ ព្រះយេហូវ៉ាបានមានបន្ទូល
ប្រាប់យើងពីអ្វីដែលទ្រង់ចង់មានន័យ នៅពេលដែលទ្រង់បានមានបន្ទូលថា «អ្នកត្រូវស្លាប់ជាពិតប្រាកដ»
បន្ទាប់មក ប្រវត្ដិរបស់ស្ដេចនៃប្រទេសអ៊ីស្រាអែល និងយ៉ូណាស។ «ពួកគេបានរស់នៅ...ពួកគេបានសោយ
រាជ្យ...ពួកគេបានស្លាប់»។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់លោក ម៉ូសេថា «មើលថ្ងៃដែលឯងត្រូវស្លាប់ នោះ
ជិតដល់ហើយ»(ចោទិយកថា ៣១:៤)។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស្ដេចហេសេគាលថា « ដ្បិតឯងត្រូវ
ស្លាប់ហើយ មិនរស់ទេ»(អេសាយ ៣៨:១)។

ព្រះយេស៊ូវទ្រង់បានមានបន្ទូលពីសេចក្ដីស្លាប់ជាញឹកញាប់ ទ្រង់មានបន្ទូលពីបុរសអ្នកមានម្នាក់
ដែលបានស្លាប់ ហើយបានធ្លាក់ចូលទៅក្នុងឋាននរក(លូកា ១៦:១៩-៣១)។ ទ្រង់បានមានបន្ទូលពីបុរស
អ្នកមានម្នាក់នោះ ដែលបានស្លាប់ពីការដេកលក់របស់គាត់(លូកា ១២:១៣-២១)។ ទ្រង់បានមានបន្ទូលពី
ពួកផារីស្សីថា ពួកគេនឹងស្លាប់នៅក្នុងអំពើបាបរបស់គេ(យូហាន ៨:២៤)។

ព្រះគម្ពីរប្រាប់យើងថា សេចក្ដីស្លាប់បានមក ដោយសារតែអំពើបាប។ នៅពេល មនុស្សមុនដំបូង
បានធ្វើបាប សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ អ្នក ហើយនឹងខ្ញុំមានគ្រាប់ពូជពីសេចក្ដី
ស្លាប់រួចហើយ នៅក្នុងរូបកាយរបស់យើង។ ធ្មេញនឹងពុក សក់នឹងចាប់ផ្ដើមជ្រះ បន្ទាប់មក វានឹងស្កូវ។ ភ្នែក
របស់យើងនឹងខ្សោយទៅៗ។ កោសិកាចាប់ផ្ដើមកើតមហារីកនៅផ្នែកខ្លះ សាច់ដុំបេះដូងខ្សោយទៅនៅផ្នែក
ផ្សេងៗ សំពាធឈាមទៅឡើងខ្ពស់។ ខ្ញុំបានឃើញក្មេងតូចៗជាច្រើនបានស្លាប់ដោយសារជំងឺមហារីក
ដោយរោគកោសិកា ហើយនឹងជំងឺផ្សេងៗទៀត។ ថ្វីដ្បិត សេចក្ដីស្លាប់របស់អ្នក នឹងត្រូវទៅក្នុងផ្លូវរបស់អ្នក «
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ» (ហេព្រើរ ៩:
២៧)។

អ្នកធ្វើមុខជំនួយជាច្រើនណាស់ ផ្គត់ផ្គង់ផ្ការសំរាប់អ្នកដែលស្លាប់។ អ្នកដែលធានាខាងជីវិតរបស់
មនុស្សលក់គោលនិយោបាយរបស់គាត់ ដោយផ្ដល់ដល់យើងដែលស្លាប់។ នៅតាមបណ្ដោយផ្លូវធំៗ មាន
ការនិយាយប្រាប់ ពីការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ មានមនុស្សរាប់ពាន់នាក់ជាច្រើនទៀតសំឡាប់
ខ្លួនឯង ហើយនៅពេលមុនស្ថាបត្យករបានធ្វើតាមនូវច្បាប់នេះ «ធ្វើអោយទ្វារទាំងអស់ធំល្មម ដើម្បីទទួល
យកក្ដារមឈូសមួយ»។

ប៉ុន្ដែអ្នកអាចនិយាយថា «សេចក្ដីពិតទាំងអស់នេះមិនបំភ័យខ្ញុំទេ»។ ពួកវាមិនបំភ័យខ្ញុំផងដែរ
ដោយព្រោះតែ ខ្ញុំមានកន្លែង ដែលជាទីសង្ឃឹមរបស់ខ្ញុំទៅលើព្រះគ្រីស្ទ ដែលទ្រង់បានឈ្នះសេចក្ដីស្លាប់។ តែ
ប្រសិនជាអ្នកមិនបានកើតជាថ្មីម្ដងទៀត អ្នកគួរតែភ័យខាងព្រលឹងវិញ្ញាណរបស់អនក! សេចក្ដីស្លាប់នឹង
បញ្ចប់រាល់ឱកាសទាំងអស់ ដើម្បីអោយបានសង្រ្គោះ។ ហើយសូមចងចាំថា សេចក្ដីស្លាប់នេះអាចកើតឡើង
ចំពោះអ្នកនៅពេលឆាប់ៗនេះ។ ខោអាវដែលត្រូវដាក់ក្នុងមឈូសអាចរងចាំអ្នក នៅកន្លែងកប់ខ្មោចឥឡូវ
នេះ! ខ្ញុំស្គាល់បុរសដ៏ក្មេងម្នាក់ ដែលបានសើចដាក់សេចក្ដីអធិប្បាយរបស់ខ្ញុំ។ គាត់បានអង្គុយនៅខាង
ក្រោយក្រុមជំនុំ ហើយអានសៀវភៅកំប្លែង បានបំបាត់ព្រះគម្ពីរដ៏អស្ចារ្យមួយ នៅពេលខ្ញុំបានអធិប្បាយ។
មួយថ្ងៃ ឬពីរថ្ងៃក្រោយមក ខ្ញុំបានឃើញខ្លួនប្រាណដ៏ត្រជាក់ ហើយរឹងរបស់គាត់នៅក្នុងក្ដារមឈូសមួយ។
«ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដងរួនសឹមជាប់សេចក្ដីជំនុំជំរះ»(ហេព្រើរ ៩:២៧)
បទចំរៀងដ៏ចាស់មួយថា វាគឺល្អ៖

ឥឡូវនេះពេលវេលាកំពុងតែរសាត់ទៅ ពេលនេះកំពុងតែកន្លងទៅ
   អ្នកនឹងកន្លងចេញពីខ្ញុំទៅ
ស្រមោលនឹងត្រូវប្រមូលផ្ដុំ សេចក្ដីស្លាប់នឹងត្រូវមក
   វានឹងមកចំពោះអ្នក ហើយនឹងខ្ញុំ
សូមមកផ្ទះ មកផ្ទះ អ្នកដែលនឿយហត់ សូមកផ្ទះ
   ពិតប្រាកដ ហើយទន់ ព្រះយេស៊ូវកំពុងតែហៅអ្នក
អូ មនុស្សមានបាបព្រះអង្គកំពុងហៅអ្នក សូមមកផ្ទះ!
   («ព្រះអង្គទន់ ហើយផ្អែម» ដោយ លោក Thompson, 1847-1909)។

២. ទីពីរ ព្រះគម្ពីរប្រាប់យើងពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីសេចក្ដីស្លាប់។

តើអ្វីនឹងកើតឡើងដើម្បីអោយបានកើតជាថ្មី បន្ទាប់ពីស្លាប់? សាវកប៉ូលបាននិយាយថា « ដូច្នេះ
យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង»
កូរិនថូសទី២ ៥:៨)។ នៅពេលដែលកូនព្រះម្នាក់បានស្លាប់ រូបកាយរបស់គាត់ចូលក្នុងផ្នូរ ប៉ុន្ដែវិញ្ញាណ
របស់គេបានទៅនៅជាមួយនឹងព្រះអម្ចាស់។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ចោរដែលកំពុងស្លាប់នោះ
ដែលបានសង្រ្គោះនោះថា «ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៤៣)។
ដូច្នោះ សេចក្ដីស្លាប់មិនបំភ័យដល់កូនព្រះដែលបានកើតឡើងជាថ្មីហើយនោះទេ។ ស្ដ្រីដែលបានស្លាប់
ដែលខ្ញុំបានចូលរួមពិធីសពកាលពីថ្ងៃសុក្រមុននោះ នាងបានដឹងថា នាងនឹងស្លាប់ដោយសារជំងឺមហារីក នៅ
ពេលដែលប្រពន្ធខ្ញុំ និងខ្ញុំបានទៅលេងនាងពីរបីសប្ដាហ៍កន្លងមកហើយ។ ប៉ុន្ដែ នាងបានសើចជាមួយ យើង
ហើយបានញញឹមជាច្រើនដង។ យើងបានឃើញសេចក្ដីសុខ ដែលនាងមាន ដោយព្រោះតែនាងជា
កូនព្រះពិតប្រាកដ។ វាគឺជាអភ័យឯកសិទ្ធិរបស់ខ្ញុំ ក្នុងការអានពីប្រវត្ដិជីវិតរបស់នាង នៅកម្មវិធីរំលឹករបស់
នាង ដោយមានវត្ដមានមនុស្សរាប់រយនាក់ កាលពីល្ងាចថ្ងៃសុក្រមុន។

ប៉ុន្ដែ តើមានរឿងអ្វីកើតឡើងចំពោះមនុស្សម្នាក់ដែលមិនប្រែចិត្ដនៅពេលគេស្លាប់? នៅក្នុងគម្ពីរ
លូកា ជំពូក៦ ដែលយើងបានអាន « ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់ គាត់រងទុក្ខ
វេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង»(លូកា ១៦:២២, ២៣)។ ការរងទុក្ខនៅក្នុងស្ថាន
នរកបន្ទាប់ពី គេបានស្លាប់ បានធ្វើអោយអ្នកទាំងនោះដឹងខ្លួន ដោយព្រោះសារគាត់បានបដិសេធនឹង
ព្រះគ្រីស្ទ ហើយមិនបានកើតជាថ្មីម្ដងទៀត។ រូបកាយរបស់គេដាក់នៅក្នុងផ្នូរ ប៉ុន្ដែ ព្រលឹងរបស់គេទៅកាន់
កន្លែងដែលរងទុក្ខវេទនាដ៏នៅអស់កល្បជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា « ឯពួកអ្នកទាំងនោះនឹងថយទៅ
មានទោសអស់កល្បជានិច្ច»(ម៉ាថាយ ២៥:៤៦)។ ពួក «គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង
និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ»(វិវរណះ ២១:៨)។ « ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ និងហុយ
ឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ.... »
(វិវរណះ ១៤:១១)។

តើមានឱកាសផ្សេងទៀតបន្ទាប់ពីពេលស្លាប់ឬទេ? ព្រះគម្ពីរប្រាប់យើង ដោយបញ្ជាក់ច្បាស់ថា
«ទេ» លោក អ័ប្រាហាំបាននិយាយទៅកាន់បុរសអ្នកមាននៅក្នុងឋាននរកថា៖

« មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ»(លូកា ១៦:២៦)។

មនុស្សដែលបាត់បង់ដែលនៅក្នុងវេទនាដ៏នៅអស់កល្បជានិច្ច នឹងនៅខាងផ្នែកជង្ហុករវាងស្ថានសួគ៌ និង
ស្ថាននរក។ ព្រះគ្រីស្ទទ្រង់ចង់ហៅអ្នកមករកទ្រង់ ឥឡូវនេះ។ បន្ទាប់ពីពេលណាដែលមនុស្សស្លាប់ហើយ
មនុស្សនឹងមានឱកាសផ្សេងទៀតឡើង ដោយយោងទៅតាមព្រះគម្ពីរ។

៣. ទីបី ព្រះគម្ពីរព្រមានពីសេចក្ដីស្លាប់ដែលកើតឡើងភ្លាមៗ។

ច្រើនជាងពាក់កណ្ដាលនៃការស្លាប់ទាំងអស់ គឺជាការស្លាប់ដែលកើតឡើងភ្លាមៗ។ ការគ្រោះថា្នក់
ដោយរថយន្ដ ឃាតកម្ម ការសំឡាប់ខ្លួនឯង ហើយនឹងការគាំងបេះដូង ដែលកើតឡើងនៅពេលភ្លាមៗ។
ភាគច្រើននៃពួក អ្នកទាំងនោះដែលស្លាប់តាមរបៀបនេះ គេគ្មានពេល ដើម្បីប្រែចិត្ដ ហើយគ្មានពេលដើម្បី
ជឿទុកចិត្ដលើព្រះគ្រីស្ទទេ។ ពួកគេបានចេញទៅ ពីជីវិតនេះទៅ ហើយឈរនៅមុខព្រះដោយមិនបានរៀប
ចំទុកជាមុន។ ព្រះគម្ពីរប្រាប់ថា៖

«អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង»(សុភាសិត ២៩:១)។

ខ្ញុំបានអធិប្បាយអស់រយះពេល៥៥ឆ្នាំហើយ។ អធិប្បាយម្ដង ហើយម្ដងទៀតឆ្លងពីមួយឆ្នាំទៅ
មួយឆ្នាំ ខ្ញុំបានឃើញមនុស្សស្លាប់នៅពេលភ្លាមៗជាច្រើននាក់ ដែលមិនបានរៀបចំខ្លួនទុកជាមុន ដើម្បីទៅ
ជួបព្រះជាម្ចាស់។ ខ្ញុំបានបង្រៀន នៅកម្មវិធីបុណ្យសពនោះ ម្ដង ហើយម្ដងទៀត ទៅកាន់មនុស្សដែលមិន
ទាន់បានសង្រ្គោះ។ វាគឺពិបាកមែនទែន ដើម្បីបង្រៀននៅកម្មវិធីដូចនោះ។ វាគឺអាចធ្វើផ្ដល់នូវសេចក្ដីសង្ឃឹម
ខ្លះៗ ទៅកាន់បងប្អូនសាច់ញ្ញាតិដ៏ពិបាកចិត្ដ នៅក្នុងស្ថានភាពដែលជាសោកនាដកម្មដូចនោះ។ អ្វីទាំងអស់
ដែលខ្ញុំអាចធ្វើបានគឺជា ការអធិប្បាយពីដំណឹងល្អ ទៅកាន់ពួកអ្នកដែលនៅរស់នៅឡើយ។
ប្រសិនជាអ្នកស្លាប់នៅថ្ងៃណាមួយនៅពេលភ្លាមៗ តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក? តើ
អ្នកនឹងអាចនិយាយបាន ដូចជាសាវកប៉ូលថា «ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែល
ស្លាប់ទៅ នោះជាកំរៃវិញ» បានដែរឬទេ? (ភីលីព ១:២១)។ ឬក៏ តើអ្នកនឹងចេញទៅ ហើយចូលទៅ
កន្លែងដ៏នៅអស់កល្បជានិច្ច ដោយគ្មានទីសង្ឃឹមដោយសារព្រះគ្រីស្ទមែនទេ? តើនឹងជាស្ថានសួគ៌ ឬក៏ជា
ឋាននរក? នោះជាសំនួរដ៏សំខាន់មែនទែន សំនួរដែលសំខាន់បំផុតនោះគឺថា អ្នកនឹងដែលប្រឈមមុខនឹង
ព្រះ ដោយព្រោះតែ « ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តី
ជំនុំជំរះ»(ហេព្រើរ ៩:២៧)។

ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិត
របស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញទាំងរូបកាយទ្រង់
ដើម្បីប្រទានអោយអ្នកមានជីវិតដ៏នៅអស់កល្បជានិច្ច។ ប៉ុន្ដែអ្នកត្រូវតែដឹងថា អ្នកមានបាប ហើយអ្នកត្រូវ
ដឹងថា អ្នកត្រូវការព្រះគ្រីស្ទ។ អ្នកត្រូវតែបែរចេញពីជីវិតដ៏អត្មានិយម ហើយជីវិតដែលពោរពេញទៅដោយ
អំពើបាបរបស់អ្នកចេញ។ អ្នកត្រូវតែយាងព្រះគ្រីស្ទចូលក្នុងជីវិតរបស់អ្នក ដើម្បីអោយទ្រង់ផ្លាស់ប្ដូរជីវិត
របស់អ្នក។ ប្រសិនបើរឿងនោះកើតឡើងចពោះអ្នក អ្នកមានទីសង្ឃឹម ប្រសិនមិនកើតឡើងទេ អ្នកមិនមាន
ទីសង្ឃឹមទាល់តែសោះ។ ដូច្នោះ ខ្ញុំសូមព្រមានអ្នករាល់គ្នាដែលនៅក្នុងក្រុមជំនុំនៅទីនេះ ដែលមកជារៀង
រាល់ថ្ងៃអាទិត្យពេល និងថ្ងៃអាទិត្យពេលល្ងាច ដែលស្ដាប់លឺដំណឹងល្អថា មានអ្នកគ្រីស្ទានជាច្រើនអធិស្ឋាន
អោយអ្នក ពួកគេអធិស្ឋាន ចង់អោយអ្នកចូលរួមក្នុងការប្រកបគ្នាក្នុងក្រុមជំនុំ ពួកគេអធិស្ឋានចង់អោយអ្នក
បានមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដ៏ពិតមួយ ហើយជាមួយក្រុមជំនុំ។ ព្រះគម្ពីរប្រាប់ថា៖

«ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»(ធីម៉ូថេទី១ ១:១៥)។

យើងអធិស្ឋានអោយអ្នកថា អ្នកនឹងជាមនុស្សដែលក្នុងពួកអ្នកទាំងនោះ ដែលព្រះយេស៊ូវបានសង្រ្គោះពី
ជីវិតដ៏គ្មានទីសង្ឃឹមមួយ ហើយនឹងសេចក្ដីស្លាប់ដ៏គ្មានទីសង្ឃឹមមួយ។ អាម៉ែន។

ខ្ញុំនឹងសួរសំនួរអ្នកអោយមក ហើយអោយឈរនៅទីនេះនៅមុខតុអធិប្បាយនេះ ប្រសិនជាអ្នកមិន
ប្រាកដក្នុងចិត្ដថា អ្នកបានសង្រ្គោះ។ នៅពេលដែលអ្នកមក លោក ខាហ្គិន នឹងនាំអ្នកទៅកាន់កន្លែងផ្សែង
ទៀត ដែលយើងអាចនិយាយជាមួយអ្នក អធិស្ឋានជាមួយអ្នក ហើយយើងនឹងអោយអត្ថបទគម្ពីរសំខាន់ៗ
អោយអ្នកស្ដាប់។ សូមបើកទៅលេខ៧ នៅលើក្រដាសចំរៀងរបស់អ្នក នៅពេលដែលយើងកំពុងតែច្រៀង
សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយមក ហើយឈរនៅទីនេះ នៅខាងមុខ សូមមកអោយលឿន។

ទន់ជ្រាយ ហើយផ្អែម ព្រះយេស៊ូវកំពុងហៅអ្នក
   ទ្រង់កំពុងហៅអ្នក និងខ្ញុំ
ទ្រង់កំពុងរងចាំមើលយើង នៅខ្លោងទ្វារធំ
   ចាំមើលអ្នក នឹងខ្ញុំ
សូមមកផ្ទះ មកផ្ទះ អ្នកដែលនឿយហត់ សូមកផ្ទះ
   ពិតប្រាកដ ហើយទន់ ព្រះយេស៊ូវកំពុងតែហៅអ្នក
អូ មនុស្សមានបាបព្រះអង្គកំពុងហៅអ្នក សូមមកផ្ទះ!

ហេតុអ្វីយើងគួរតែរារង់ នៅពេលព្រះយេស៊ូវកំពុងសុំអង្វរ
   តើទ្រង់កំពុងសុំអង្វរសំរាប់អ្នក នឹងខ្ញុំ?
តើទ្រង់អាណិតដល់អ្នក ហើយនឹងខ្ញុំ?
សូមមកផ្ទះ មកផ្ទះ អ្នកដែលនឿយហត់ សូមកផ្ទះ
   ពិតប្រាកដ ហើយទន់ ព្រះយេស៊ូវកំពុងតែហៅអ្នក
អូ មនុស្សមានបាបព្រះអង្គកំពុងហៅអ្នក សូមមកផ្ទះ!

ឥឡូវនេះពេលវេលាកំពុងតែរសាត់ទៅ ពេលនេះកំពុងតែកន្លងទៅ
   អ្នកនឹងកន្លងចេញពីខ្ញុំទៅ
ស្រមោលនឹងត្រូវប្រមូលផ្ដុំ សេចក្ដីស្លាប់នឹងត្រូវមក
   វានឹងមកចំពោះអ្នក ហើយនឹងខ្ញុំ
សូមមកផ្ទះ មកផ្ទះ អ្នកដែលនឿយហត់ សូមកផ្ទះ
   ពិតប្រាកដ ហើយទន់ ព្រះយេស៊ូវកំពុងតែហៅអ្នក
អូ មនុស្សមានបាបព្រះអង្គកំពុងហៅអ្នក សូមមកផ្ទះ!

អូ ដ្បិតសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ដែលទ្រង់បានសន្យា
   ទ្រង់បានសន្យាសំរាប់អ្នក នឹងខ្ញុំ!
ដ្បិតយើងបានធ្វើបាប ទ្រង់មានព្រះទ័យក្ដួលអាណិត ហើយអត់ទោស
   ទ្រង់អត់ទោស សំរាប់អ្នក នឹងខ្ញុំ
សូមមកផ្ទះ មកផ្ទះ អ្នកដែលនឿយហត់ សូមកផ្ទះ
   ពិតប្រាកដ ហើយទន់ ព្រះយេស៊ូវកំពុងតែហៅអ្នក
អូ មនុស្សមានបាបព្រះអង្គកំពុងហៅអ្នក សូមមកផ្ទះ!
   («ព្រះអង្គទន់ ហើយផ្អែម» ដោយ លោក Thompson, 1847-1909)។

លោក ចាន់ សូមក ហើយអធិស្ឋានសំរាប់អ្នក ដែលបានឆើ្លយតបនឹងយើងនៅព្រឹកនេះ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ហេព្រើរ ៩:២៤-២៨
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
“Softly and Tenderly” (by Will L. Thompson, 1847-1909).


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការតម្រូវពីសេចក្ដីស្លាប់របស់អ្នក

ដោយ Dr. R. L. Hymers, Jr.

« ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»
(ហេព្រើរ ៩:២៧)។

(អេម៉ុស ៨:១១; កូរិនថូសទី១ ១៥:២៦)

១. ទីមួយ ព្រះគម្ពីរប្រាប់យើងពីដើមកំណើតនៃសេចក្ដីស្លាប់។ លោកុប្បត្ដិ ២:១៦-១៧;
ចោទិយកថា ៣១:១៤; អេសាយ ៣៨:១; លូកា១៦:១៩-៣១;១២:១៣-២១;
យ៉ូហាន ៨:២៤

២. ទីពីរ ព្រះគម្ពីរប្រាប់យើងពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីសេចក្ដីស្លាប់។ កូរិនថូសទី២៥:៨;
លូកា ២៣:៤៣; ១៦:២២, ២៣; ម៉ាថាយ ២៥:៤៦; វិវរណះ ២១:៨; ១៤:១១;
លូកា ១៦:២៦។

៣. ទីបី ព្រះគម្ពីរព្រមានពីសេចក្ដីស្លាប់ដែលកើតឡើងភ្លាមៗ។ សុភាសិត ២៩:១
; អេភេសូរ ១:២១; ធីម៉ូថេទី១ ១:១៥។