ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សៀវភៅដែលមិនអាចបំផ្លាញបាន THE INDESTRUCTIBLE BOOK ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា ចូរយកក្រាំង១មកកត់អស់ទាំងពាក្យ ដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្តីអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។ (យេរេមា ៣៦:១-៣)។ |
ពួកសាសន៍អ៊ីស្រាអែលបានធ្វើអំពើបាបប្រឆាំងនឹងព្រះ។ នេះជាពេលវេលា ដែលគេបានធ្វើបាប យ៉ាងធំ គឺពួកគេបានបោះបង់ចោលព្រះ ហើយបានប៉ះបោរនឹងព្រះ។ នៅយប់នេះ ខ្ញុំបានអានជំពូកនេះ ម្ដងហើយម្ដងទៀត នៅពេលដែលខ្ញុំបានចូលរួម ក្នុងការបដិសេធពីព្រះគម្ពីរ នៅមហាវិទ្យាល័យ Southern Baptist seminary ខ្ញុំជាធម្មតា មិនអធិប្បាយមួយជំពូកទាំងស្រុងក្នុងព្រះគម្ពីរនោះទេ តែយើងត្រូវតែធ្វើដូចនោះ នៅ យប់នេះ ដោយព្រោះតែអត្ថបទគម្ពីរនេះគួរអោយចាប់អារម្មណ៍ពាស់ ហើយយើងត្រូវរៀនពីពេលវេលា ១. ទីមួយ តើព្រះគម្ពីរមកពីណា។ ចំលើយគឺត្រូវបានឆ្លើយនៅក្នុងគម្ពីរយេរេមា ៣៦:១-២ សូមមើលទៅខគម្ពីរទាំងនោះ។ « នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា ចូរយកក្រាំង១មកកត់អស់ទាំងពាក្យ ដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ»(យេរេមា ៣៦:១-២)។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ពាក្យនេះទៅកាន់លោក យេរេមា «ចូរសរសេរ...គ្រប់ពាក្យទាំងអស់ ដែល អញបានប្រាប់ដល់ឯង» នេះគឺជាការរៀបរាប់ប្រាប់ពីការដែល « ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត» ធីម៉ូថេទី២ ៣:១៥-១៦)។ សាវកមួយនេះបានប្រាប់យើងថា គ្រប់ទាំង «ទគម្ពីរដ៏បរិសុទ្ធ»ទាំងអស់គឺត្រូវបានតែងឡើងដោយសារព្រះ» ពាក្យជាភាសាក្រិកបានបកប្រែពាក្យ «ការតែងដោយសារព្រះវិញ្ញាណរបស់ព្រះ» នោះថា ព្រះយេស៊ូវទ្រង់បានបន្ទូលយ៉ាងច្បាស់នៅកន្លែងនេះ «តែទ្រង់មានព្រះបន្ទូលប្រាប់ថា មាន បន្ទាប់មក នៅក្នុងគម្ពីរពេត្រុស២ ១:២១ នោះថា សេចក្តីទំនាយមិនដែលមក «ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់ សៀវភៅនៃបទគម្ពីរនេះគឺជាការសរសេរឡើងដោយព្រះដែលរស់នៅ គ្រប់ទាំងអក្សរនីមួយៗ ត្រូវបានសរសេរឡើងដោយម្រាមដៃព្រះមួយ គ្រប់ពាក្យ និមួយៗក្នុងព្រះគម្ពីរ វាបានបន្ដត់ឡើងពីបបូរមាត់ដ៏អស់កល្បជានិច្ច គ្រប់ប្រយោគនិមួយៗត្រូវបានបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជា យ៉ាងណាក៏ដោយ ព្រះបានប្រើលោក ម៉ូសេដើម្បីអោយសរសេរឡើងនូវ ប្រវត្ដិរបស់គាត់ ដោយប៊ិចដ៏ក្រហមឆេះ ព្រះបាននាំប៊ិចនោះ ដើម្បីឲ្យគាត់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូល ពីព្រះគម្ពីរជានិច្ចថា ព្រះបន្ទូលរបស់ព្រះសុចរិត ហើយនៅ ទ្រង់មានបន្ទូលថា «ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា...»(ម៉ាកុស ៨:៣៨)។ ចូលកត់សំគាល់ ក្នុងគម្ពីរ យេរេមា ៣៦:២ ព្រះមានបន្ទូលទៅហោរាថា «ចូរយកក្រាំង១មកកត់អស់ទាំង ដូច្នោះ យើងកាន់ព្រះគម្ពីរនៅក្នុងដៃរបស់ខ្ញុំ ហើយបានបកប្រែទៅជាភាសាអង់គ្លេស។ យើងដឹង ប្រាកដថា ពីពាក្យរាប់រយនៃបទគម្ពីរ ដែលជាពាក្យជាភាសាហេព្រើរពីកំណើត ខ្ញុំស្គា់ព្រះគម្ពីរដែលមកពីព្រះ ២. ទីពីរ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបានគេស្អប់។ គ្មានកំហុសសោះនៅកន្លែងនេះ សព្វថ្ងៃនេះព្រះគម្ពីរត្រូវបានគេស្អប់ ហើយត្រូវបានមនុស្សមិនឲ្យ តំលៃរាប់ពាន់នាក់ ដ្បិតមានមនុស្សជាច្រើនណាស់ដែលតែងតែស្អប់។ ហេតុអ្វីបានអញ្ចឹង? «ចូរយកក្រាំង១មកកត់អស់ទាំងពាក្យ ដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ»(យេរេមា ៣៦:២)។ សូមកត់សំគាល់នូវពាក្យចុងក្រោយពីរបីពាក្យនោះ «អស់ទាំងពាក្យ ដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន...» ពួកអ្នកដែលថ្វាយបង្គំរូបព្រះ គឺជាអ្នកកាន់ពុទ្ធសាសនាគេស្អប់ព្រះគម្ពីរ ដោយព្រោះតែ ព្រះគម្ពីរ ប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំរូបព្រះនោះថា គេ «ត្រលប់ជាមនុស្សល្ងីល្ងើវិញ»(រ៉ូម ១:២២)។ ពួកអ្នកដែលគាំទ្រង់ដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា ពួកគេស្អប់ព្រះគម្ពីរ ដោយព្រោះព្រះគម្ពីរ ប្រាប់ថា «ហេតុនោះបានជា... ទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ»(រ៉ូម ១:២៦,២៨))។ ពួកអ្នកដែលគាំទ្រដល់ការពន្លូតកូននោះស្អប់ព្រះគម្ពីរនោះ ដោយព្រោះតែព្រះគម្ពីរប្រាប់ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ»(និក្ខមនំ ២០:១៣)។ ពួកវវត្ដន៍និយម(អ្នកជឿថាមនុស្សកើតដោយធម្មជាតិ) គេស្អប់ព្រះគម្ពីរ ដោយព្រោះតែព្រះគម្ពីរ ប្រាប់ថា «ព្រះបានបង្កើត» (លោកុប្បត្ដិ ១:១, ១:២៤ ១:២៧, ល..)។ មនុស្សមានបាបដែលប៉ះបោរស្អប់ព្រះគម្ពីរនោះ គឺដោយព្រោះតែបញ្ចេញពន្លឺដាក់អំពើបាបគេ។ «ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ» (យ៉ូហាន ៣:១៩-២០)។ ៣. ទីបី តើមនុស្សមានបាបដែលប៉ះបោរនឹងព្រះគម្ពីរបានធ្វើអ្វីខ្លះចំពោះព្រះគម្ពីរ។ ការរៀបចំដើម្បីសរសេរឡើងនូវ ព្រះបន្ទូលរបស់ព្រះទាំងអស់ដែលចេញពីមាត់ លោក យេរេមា ហើយស្ដេចដ៏អាក្រក់ឈ្មោះថា យេហូយ៉ាគីមបានអាន សូមមើលទៅខ២២។ «ខណៈនោះ ស្តេចទ្រង់គង់ក្នុងដំណាក់សំរាប់រដូវរងានៅខែមិគសិរ ហើយមានភ្លើងឆេះនៅជើងក្រានចំពោះទ្រង់ ដូច្នេះ កាលយេហ៊ូឌីបានអានមើលបីបួនទំព័រហើយ នោះស្តេចទ្រង់យកកាំបិតកាត់ រួចបោះទៅក្នុងភ្លើងនៅជើងក្រាន ទាល់តែក្រាំងទាំងមូលបានឆេះអស់ទៅ ដំណើរនេះគេឥតមានស្លុតចិត្ត ឬហែកសំលៀកបំពាក់គេសោះ ទោះទាំងស្តេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះផង»(យេរេមា ៣៦:២២-២៤)។ ស្ដេចដ៏អាក្រក់ដែលប៉ះបោរនឹងព្រះនោះបានដុចព្រះបន្ទូលរបស់ព្រះចោល មួយទំព័រនៅពេលមួយ! តើមាន ខ្លះទៀតដែលថ្មី? វាពិតប្រាកដណាស់មិនមែនដោយហេតុនោះ ដែលមនុស្សមានបាបស្អប់ព្រះគម្ពីរនោះទេ មនុស្សជាញឹកញាប់និយាយថា ពួកគេបដិសេធព្រះគម្ពីរ ដោយព្រោះតែ ពួកគេចេះគិតច្រើនជាង ឬក៏ មនុស្សមានការអប់រំច្រើនជាង។ តែពួកគេគ្រាន់តែបោកបញ្ជោតខ្លួនរបស់ពួកគេ។ ហេតុផលដែលពិត ដែលនាំអោយគេបដិសេធព្រះគម្ពីរនោះ គឺដោយព្រោះតែពួកគេជាខ្មាំងសត្រូវរបស់ព្រះ។សាកប៉ូលបា្រប់ថា «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»(រ៉ូម ៨:៧)។ គំនិតខាងសាច់ឈាម ឬគំនិតដែលមិនទានប្រែចិត្ដ ពេលណាដែលគិតពីព្រះគម្ពីរនោះនាំអោយគេ ប៉ះបោរ ហើយប្រឆាំងនឹងព្រះគម្ពីរថែមទៀតអញ្ចឹង។ ស្ដេចស៊ីឌីគាម មិនមែនមានប្រាជ្ញាជាលោក យេរេមានោះទេ។ ខ្ញុំបានលឺពីមនុស្សប្រមឹកជាច្រើន ហើយនឹងអ្នកដែលញៀនថ្នាំដើម្បីធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ដើម្បី ជំទាស់នឹងព្រះគម្ពីរ ហើយមិនព្រមជឿតាមសាស្រ្ដាចារ្យ នៅមហាវិទ្យាល័យ «ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណ»(កូរិនថូសទី១ ២:១៤)។ មនុស្សខាងសាច់ឈាមគេនឹងប៉ះបោរប្រឆាំងនឹងព្រះគម្ពីរ ហើយរិះគន់រហូត ហើយធ្វើដូចជាស្ដេចដ៏អាក្រក់ ដ្បិតអ្នកដែលបដិសេធនឹងព្រះវិញ្ញាណបរិសុទ្ធ ៤. ទីបួន តើព្រះការពារព្រះបន្ទូលរបស់ទ្រង់របៀបណា។ ស្ដេចដ៏អាក្រក់យេហូយ៉ាគីមបានយកកាំបិតបត់មក ហើយបានកាត់នូវទំព័រនៃព្រះបន្ទូលរបស់ព្រះ ចោល។ បន្ទាប់មក គាត់បានបោះចោលទំព័រនៃព្រះគម្ពីរទៅក្នុងអំណ្ដាតភ្លើងក្នុងឡកំដៅផ្ទះរបស់គាត់។ ឥឡូវនេះ សៀវភៅដែលថតចំលងរបស់ លោក យេរេមាតែមួយគត់ ត្រូវបានដុតនូវគ្រប់ពាក្យទាំង « ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់យេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាថា ចូរយកក្រាំង១ទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ»(យេរេមា ៣៦:២៧-២៨)។ ឥឡូវនេះ សូមមើលទៅខ៣២ « ដូច្នេះ យេរេមាក៏យកក្រាំង១ទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ ទាំងពាក្យនោះតាមមាត់យេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្ដីបែប ដូចគ្នា...»(យេរេមា ៣៦:៣២)។ មានតែព្រះគម្ពីរមួយគត់ដែលជាសៀវភៅដែលមនុស្សមិនអាចបំផ្លាញបាន! ហេតុអ្វី? ដោយសារ តែព្រះគម្ពីរមិនអាចបំផ្លាញបានទេ។ សាវកពេត្រុសបាននិយាយថា «តែឯ អ្នកអាចប្រាកដថា ដំណឹងល្អគឺពិត ដោយសារតែព្រះគម្ពីរប្រាប់យើងដូច្នោះ! ហើយ «ព្រះបន្ទូលនៃព្រះអម្ចាស់ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ទំនុកដំកើង ១១៩:១-១៨។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ សៀវភៅដែលមិនអាចបំផ្លាញបាន ដោយ Dr. R. L. Hymers, Jr. «នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា ចូរយកក្រាំង១មកកត់អស់ទាំងពាក្យ ដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្តីអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។ (យេរេមា ៣៦:១-៣)។ ១. ទីមួយ តើព្រះគម្ពីរមកពីណា។ យេរេមា ៣៦:១-២; ធីម៉ូថេទី២ ៣:១៥-១៦; ម៉ាថាយ ៤:៤; ២. ទីពីរ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបានគេស្អប់។ យេរេមា ៣៦:២; ទំនុកដំកើង ១៤:១; រ៉ូម ១:២២, ២៦, ២៨;
៣. ទីបី តើមនុស្សមានបាបដែលប៉ះបោរនឹងព្រះគម្ពីរបានធ្វើអ្វីខ្លះចំពោះព្រះគម្ពីរ។ យេរេមា ៣៦:២២-២៤; លោកុប្បតិ្ដ 3:1, 4;
៤. ទីបួន តើព្រះការពារព្រះបន្ទូលរបស់ទ្រង់របៀបណា។ យេរេមា ៣៦:២៤; រ៉ូម ៣:១៨;
យេរេមា ៣៦:២៧-២៨, ៣២; |