ទាំងនេះជាព្រះបន្ទូល ដែលព្រះទ្រង់បានមានបន្ទូលទៅរាស្រ្ដរបស់ទ្រង់ តាមរយះហោរាយេរេមា។
លោក ម៉ូសេបាននិយាយពីរឿងនោះស្ទើរតែដូចគ្នា
«ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង»
(ចោទិយកថា ៤:២៩)។
ស្ដេច ដាវីឌបាននិយាយផងដែរថា «បើឯងរកទ្រង់ នោះនឹងបានឃើញមែន»(របាក្សក្រទី១ ២៨:៩)។
នៅអត្ថបទគម្ពីរទាំងបីនេះបង្ហាញប្រាប់អ្នកថា អ្នកត្រូវតែព្យាយាមស្វែងរកព្រះ។ នោះជាស្ថានភាព
មួយដែលទ្រង់បានសន្យា។ ព្រះសន្យាថា ទ្រង់នឹងបង្ហាញព្រះអង្គទ្រង់អោយអ្នកឃើញ តែមិនមែនត្រឹមតែ
ក្នុងស្ថានភាពដែលអ្នកស្វែងរកទ្រង់ទេ «គឺពីចិត្ដរបស់អ្នក»។ នៅក្នុងគម្ពីរសញ្ញាថ្មី យើងឃើញនូវគំនិតដូច
គ្នា។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា « គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុង
តែខំប្រឹងចូល»(លូកា ១៦:១៦)។ព្រះគ្រីស្ទយេស៊ូវបានប្រាប់យើងថា អ្នកត្រូវតែខំក្នុងផ្លូវរបស់អ្នកទៅ
ក្នុងនគរព្រះ។ យើងត្រូវតែ «ខំប្រឹងចូលទៅក្នុងវា» ពាក្យជាភាសាក្រិកមានន័យខ្លាំងណាស់ «ខំប្រឹងក្នុងផ្លូវ
របស់អ្នកដើម្បីទៅក្នុង» នគររបស់ព្រះ។ ព្រះគ្រីស្ទបានប្រាប់យើងច្បាស់ណាស់ផងដែរ នៅពេលដែលទ្រង់
បានមានបន្ទូលថា «ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីអោយបានចូលទៅក្នុង»(លូកា ១៣:២៤)។ ពាក្យជា
ភាសាក្រិកបានបក ប្រែពាក្យ «ខំប្រឹងយ៉ាងអស់ពីចិត្ដ» ថា «ប្រយុទ្ធ» ឬក៏ «ច្បាំង»។ ពាក្យជាភាសាក្រិកគឺ
«អាហ្គូនីសូមាយ»។ ដែលយើងដកស្រង់យកពាក្យភាសាអង់គ្លេសរបស់យើងថា «ការរងទុក្ខ» ពីវាមក។
ដូច្នោះ ព្រះយេស៊ូវគ្រីស្ទ មានបន្ទូលថា អ្នកត្រូវតែខំប្រឹងក្នុងផ្លូវរបស់អ្នក ខំប្រយុទ្ធ ហើយច្បាំងក្នុងផ្លូវរបស់
អ្នក ដើម្បីស្វែងរកព្រះវរបិតា និងព្រះរាជបុត្រា។ ព្រះមាបន្ទូលថា៖
«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរក
អញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។
ដ្បិត នោះហើយជាមូលហេតុដែលជនជាតិអាមេរិកាំង និងពួកអ៊ឺរ៉ុបតិចតួចណាស់បានដឹងច្បាស់ពី
ព្រះ។ ពួកគេមិនស្វែងរកព្រះដោយ »អស់ពីចិត្ដរបស់គេទេ» ពួកគេមិនខំប្រឹងក្នុងផ្លូវរបស់គេ ហើយពួកគេ
មិនប្រយុទ្ធដើម្បីស្វែងរកព្រះវរបិតាន និងព្រះគ្រីស្ទទេ។ ដូច្នោះ មូលហេតុនេះហើយ ដែលធ្វើអោយជនជាតិ
អាមេរិកាំង និងពួកអ៊ឺរ៉ុបជាច្រើននាក់ណាស់ មិនច្បាស់ពីព្រះ ដ្បិតពួកគេមិនស្គាល់ទ្រង់ទេ។ ពួកគេស្គាល់
សេចក្ដីពិតពីទ្រង់ខ្លះៗ តែពួកគេមិនស្គាល់ទ្រង់ដោយខ្លួនពួកគេផ្ទាល់។ ហើយមានមនុស្សផ្សេងៗជាច្រើន
នាក់ទៀតនៅក្នុងពិភពលោក ភាគខាងលិចដូចជា(ប្រទេសអាមេរិក,......)មិនជឿថាមានព្រះផងដែរ។មាន
ជនជាតិអាមេរិកាំង ឬក៏ពួកអ៊ឺរ៉ុបតិចណាស់មានការរស់នៅដ៏សំខាន់ ហើយមានការខំប្រឹងតស៊ូវដើម្បីអោយ
បានតំរិះដែលមកពីព្រះ។ ព្រះរបស់គេគ្រាន់តែជាទ្រឹស្ដីមួយប៉ុណ្ណោះ ហើយរួមទាំងមិនមែនជាទ្រឹស្ដីដ៏មិន
សំខាន់ណាស់ ចំពោះភាគច្រើននៃអ្នកទាំងនោះ។ តួលេខជាច្រើនក្នុងពួកគេថែមទាំងមិនជឿលើក្រិត្យវិន័យ
របស់ព្រះផង។នៅរយះពេល៤០ឆ្នាំមុន តាំងពីការប៉ះបោររបស់ពួកក្មេងស្មាវនៅក្នុងឆ្នាំ១៩៦០មកឥឡូវនេះ
ជនជាតិអាមេរិកាំងនិយាយថា ពួកគេមិនជឿលើព្រះទាល់តែសោះ។ ពួកគេគ្រាន់តែខ្ជិលក្នុការស្វែងរកព្រះ
ខាងព្រលឹងវិញ្ញាណរបស់គេប៉ុណ្ណោះ។ ពួកគេមិនចង់ព្យាយាមដើម្បី «ស្វែងរកទ្រង់អោយអស់ពីចិត្ដគេ» ពួក
គេមិនមិនចង់ពិបាកក្នុងការខំប្រឹងក្នុងផ្លូវរបស់គេ។ ពួកគេមិនចង់ចំណាយកំលាំងដើម្បីប្រុយទ្ធ ហើយនឹង
«ខំប្រឹងចូលទៅក្នុង» ដែលជាកន្លែងរបស់ព្រះវរបិតា ហើយជាកន្លែងរបស់ព្រះគ្រីស្ទគង់នៅ។ វាជាបញ្ហាដ៏
ពិបាកមួយ ចំពោះភាពខ្ជិលច្រអូសខាងព្រលឹងវិញ្ញាណរបស់ជនជាតិអាមេរិកាំង និងពួកអ៊ឺរ៉ុប។ គេសុខចិត្ដ
មើលខ្សែភាពយន្ដ bloody movie ជក់កញ្ជា ឬក៏លេងហ្គេមក្នុងវីដីអូ ពីមួយម៉ោងទៅមួយម៉ោង ជាជាង
«ស្វែងរកព្រះអម្ចាស់» ឬ «ស្វែងរកទ្រង់អោយអស់ពីចិត្ដរបស់គេ»។
មានក្មេងស្រីជនជាតិចិន ដែលកើតក្នុងប្រទេសអាមេរិកម្នាក់បាននិយាយថា «វាជាការងារដ៏ច្រើន
ពេកណាស់»។ ក្មេងប្រុសជនជាតិចិន ដែលកើតក្នុងប្រទេសអាមេរិកបាននិយាយថា ««វាជាការងារដ៏ច្រើន
ពេកណាស់» ដូច្នោះ គាត់បានចាកចេញពីក្រុមជំនុំ ហើយបានត្រលប់ទៅលេងហ្គេមក្នុងវីដីអូវិញ។ វាមិន
សប្បាយនោះទេ ពេលដែលឃើញថាពួកគេបានក្លាយដូចជាក្មេងៗអាមេរិកាំងជាច្រើនដែលខ្ជិលខាងព្រលឹង
វិញ្ញាណ នៅក្នុងសាលារបស់ពួកគេ។
ខ្ញុំដឹងថា អ្នកគ្រីស្ទានដែលបានផ្លាស់ប្ដូរខ្លះអាចគិតថា ខ្ញុំខុសដោយព្រោះថា ខ្ញុំបានប្រាប់អោយខំ
ព្យាយាមស្វែងរកព្រះ។ តែ បើគេរិះគន់ខ្ញុំដោយសារការនិយាយពាក្យនោះ ពួកគេបានភ្លេច គម្ពីរ ភីលីព
២:១២-១៣ ដែលប្រាប់យើងថា៖
«ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង» ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ»
(ភីលីព ២:១២-១៣)។
ដូច្នោះបើអ្នកពិតជាចាប់អារម្មណ៍ក្នុងការងារ ដែលវាធ្វើអោយអ្នកស្វែងរកសេចក្ដីសង្រ្គោះក្នុងព្រះវរបិតាតាម
រយះព្រះគ្រីស្ទ វាមានន័យថា ព្រះទ្រង់បានជុំរុញអោយអ្នកធ្វើវា។ «ដ្បិតព្រះទ្រង់ហើយ ដែលបណ្ដាលចិត្ដ
អ្នក» ដើម្បីអោយអ្នកមានកំលាំងដើម្បី «ស្វែងរកទ្រង់អោយអស់ពីចិត្ដ»(យេរេមា ២៩:៣)។ ដូចជាលោក
អាលប៊ឺត មីដលែន(១៨២៥-១៩០៩) បានដាក់វានៅក្នុងបទចំរៀងរបស់ទ្រង់មួយថា៖
អូ ព្រះអម្ចាស់អើយ សូមដាស់តឿនក្នុងការងាររបស់ទ្រង់
ដ្បិតទ្រង់បានបង្កើតព្រលឹងដ៏ស្រេករបស់ខ្ញុំ
ប៉ុន្ដែទូលបង្គំស្រែកឃ្លានសុំនំប៉ុងនៃជីវិត
អូ វិញ្ញានរបស់យើងអាចជា!
(សូមដាស់តឿនក្នុងការងាររបស់ទ្រង់» ដោយ លោក អាលប៊ឺត មីដលែន)។
មានតែអ្នកទាំងនោះទេ ដែលព្រះទ្រង់បានជ្រើសរើស ហើយនឹងបំពេញនូវវិញ្ញានដ៏ស្រែក ដែលទ្រង់បាន
បង្កើត សំរាប់ទ្រង់។ ដ្បិតបើសិនជាទ្រង់មិនធ្វើការនោះក្នុងជីវិតអ្នក អ្នកនឹងដូចជាមនុស្សក្មេងជនជាតិអាមេ
រិកាំងរាប់ពាន់នាក់ ដែលខ្ជិលទាំងនោះហើយ ដែលព្រះគម្ពីរប្រាប់ថា៖
«គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:១១)។
ដូច្នោះប្រសិនជាអ្នកមានបំណងប្រាថ្នាពី «ភាពស្រែកឃ្លានខាងព្រលឹងវិញ្ញាណ» ក្នុងការស្វែងរកព្រះ នោះ
គឺដោយសារតែ ព្រះទ្រង់បានប្រទានអោយអ្នកមានបំណងប្រាថ្នាក្នុងជីវិតអ្នកទេ។ បើសិនជាទ្រង់មិនធ្វើ
ដូច្នោះទេ អ្នកនឹងរស់នៅ ហើយនឹងស្លាប់ដោយគ្មានព្រះ ដូចជាព្រះគម្ពីរប្រាប់ថា «ក៏ឥតមានទីសង្ឃឹម ហើយ
គ្មានព្រះក្នុងលោកីយ៍នេះដែរ»(អេភេសូ: ២:១២)។
តើរឿងអ្វីដែលអាក្រក់ជាងការដែល «ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ»!
វាប្រាកដណាស់គឺជាការអាក្រក់ ក្នុងការរស់នៅ ហើយស្លាប់ទៅដោយគ្មានទីសង្ឃឹម។ ហើយ ដោយគ្មានព្រះ
តើទីសង្ឃឹមនោះគឺអ្វី? ហេតុអ្វី គេគ្មានព្រះ តើធ្វើយ៉ាងម៉េចដើម្បីអោយមានទីសង្ឃឹមខ្លះ? មនុស្សម្នាក់ដែល
រស់នៅដោយគ្មានព្រះ នៅក្នុងមួយជីវិតរបស់គាត់ គេរង់ចាំតែសេចក្ដីស្លាប់ ដោយគ្មានទីសង្ឃឹមទាល់តែ សោះ
ដោយព្រោះព្រលឹងអ្នកក្រនោះគិតថា គ្មានអ្វីសោះបន្ទាប់ពីការស្លាប់ទៅ។ ជីវិតរបស់ពួកដែលមិនជឿ
ទាំងនោះគឺដូចជា មនុស្សដែលនៅក្នុងគុក នៅលើផ្លូវឆ្ពោះទៅរកសេចក្ដីស្លាប់ ហើយរង់ចាំតែការកាត់ទោស
ដូច្នោះជីវិតរបស់អ្នកដែលមិនជឿថាមានព្រះ គេគ្មានទីសង្ឃឹមជាងពួកអ្នកឧក្រិដ្ឋជន ដែលរង់ចាំតែអ្នកយាម
មក ហើយយកពួកគេទៅដាក់ក្នុងបន្ទប់ដែលមានឧស្ម័នពុលទៅទៀត។
ពួកកុម្មុយនីសនៅពេលមានចលនា movement ចាប់តាំងពីការចាប់ផ្ដើមប្រឆាំងនឹងអ្នកគ្រីស្ទាន
ដ៏ឃោឃៅនោះមក។ លោក ខាល ម៉ាស៏បាននិយាយថា «សាសនាគឺជាការញៀនអាភៀនរបស់មនុស្ស»។
លោក ជូសែប ស្ទែនលីណ បានសំលាប់មនុស្ស២០លាននាក់ ហើយបានចាប់អ្នកគ្រីស្ទានរាប់ពាន់នាក់ដាក់
ក្នុងគុក។ លោក ម៉ៅ តឹង បានសំលាប់មនុស្សច្រើនជាងនោះទៅទៀត។ ជនជាតិចិន៦៤លាននាក់ ត្រូវបាន
សំលាប់ដោយ លោក ម៉ៅ ហើយមនុស្សរាប់ម៉ឺនពាន់នាក់ត្រូវបានសំលាប់ ឬក៏បានចាប់ដាក់គុក ដោយគាត់
ដោយសារតែមនុស្សទាំងនោះគឺជាគ្រីស្ទាន។ រឿងទាំងនោះជាសេចក្ដីពិតដ៏ល្បីនៅភាគខាងលិចនេះ។ តែ
អ្នកគ្រប់គ្រងនៅសាលា ដែលជាអ្នកកុម្មុយនីស្ដនៅក្នុងប្រទេសចិនបាននិយាយថា លោក ម៉ៅជាមនុស្សដ៏
អស្ចារ្យម្នាក់ ដែលបានធ្វើប្រទេសចិនមានអំណាចលើពិភពលោក។ តើយើងដឹងយ៉ាងម៉េចបាន បើសិនជា
ប្រទេសចិនអាចជាជាតិដ៏អស្ចារ្យមួយ ប្រសិនជាមានអ្នកគ្រីស្ទានមា្នក់ដូចជាលោក ឆាយ ខេ ស្ហេកបាន
ក្លាយជាអ្នកដឹងនាំរបស់គេ? មានអ្នកគ្រីស្ទានជនជាតិចិនជាច្រើន ដែលត្រូវបានគេចាប់ដាក់ក្នុងគុក អស់
រយះពេល២០ឆ្នាំ ឬក៏ចាប់ដាក់ដោយលោក ម៉ៅ ដោយព្រោះពួកគេបានជឿទៅលើព្រះរបស់យើង ហើយ
នឹងព្រះគ្រីស្ទរបស់គាត់។ ខ្ញុំស្គាល់គ្រូគង្វាលចិនម្នាក់ដែលជាមិត្ដរួមថ្នាក់ពីមុនរបស់ខ្ញុំ បានជាប់គុកអស់រយះ
ពេល១០ នៅក្នុងប្រទេសចិន ដ្បិតដោយសារតែការអធិប្បាយពីដំណឹងល្អក្នុងផ្ទះដែលក្រុមជំនុំមួយ នៅជិត
ទីក្រុងប៉េកាំង។ ដ្បិតអ្នកគ្រីស្ទានបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កាលពី២០ឆ្នាំមុន។ វាត្រូវ
បានគេស្មានថា ឥឡូវនេះ មានអ្នកគ្រីស្ទានច្រើនជាង១២០លាននាក់នៅក្នុងប្រទេសចិន ហើយភាគច្រើន
នៃពួកគេជាសមាជិករបស់ក្រុមជំនុំដែលជាផ្ទះនៅក្រោមដី។ ប្រហែលជាមានមនុស្ស៧០០នាក់ ជារៀងរាល់
ម៉ោង រាល់យប់ ហើយរាល់ថ្ងៃ បានជឿលើព្រះនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ។ ខ្ញុំទើបតែបានអានពីរបាយ
ការណ៍មួយ ពីរាជរដ្ឋាភិបាលដែលជាអ្នកកុម្មុយនីស្ដ គឺគេកំពុងតែចាត់វិធានការណ៍ដើម្បីកំចាត់ផ្ទះដែលជា
ក្រុមជំនុំ ដែលជាចលនា movement ម្ដងទៀត ដោយព្រោះតែមានប្រជាជនចិនជាច្រើនកំពុងតែក្លាយជា
កូនព្រះ ដែលធ្វើអោយអាជ្ញាធរព្រួយបារម្ដជាខ្លាំង។ ពួកកុម្មយនីស្ដបានហៅសមាជិកគ្រីស្ទាន ដែលជាអ្នក
ផ្សាយដំណឹងល្អថាជា «សាសនាស្វែងយល់មួយ»។ វាមិនគួរអោយកំសត់ណាស់! ម៉េចបានជាពួកគេខ្វាក់
ម្លេះ!
ខ្ញុំស្គាល់សាលាជា និងមហាវិទ្យាល័យជាច្រើននៅក្នុងប្រទេសចិន ដែលបង្រៀនថា គ្មានព្រះទេ។
តែវាពិតជាខុសប្លែងពីគ្នានៅទីនេះណាស់។ រាល់មនុស្សក្មេងរបស់យើងទាំងអស់ទៅមហាវិទ្យាល័យ ដែល
គេបង្រៀនអោយបដិសេធព្រះ និងព្រះគម្ពីរ។ ការនេះហើយ ដែលបញ្ឃប់មនុស្សក្មេងៗរបស់យើងចាប់តាំង
ពីការក្លាយជាគ្រីស្ទានមក! ពួកគេដឹងថា គ្រូរបស់គេគឺខ្វាក់ខាងព្រលឹងវិញ្ញាណ។ មានមនុស្សក្មេងៗរាប់
លាន់នាក់នៅក្នុងប្រទេសចិន បដិសេធពីការបង្រៀនខុសឆ្គងដែលជំទាស់នឹងព្រះនៅក្នុងសាលារបស់គេផង
ដែរ។
លោក ដាវីឌ អារីកមែនគឺជាអ្នកសារពត៌មានម្នាក់ បានចំណាយពេល២០ឆ្នាំធ្វើជាអ្នកសើបអង្កេត
ពត៌មាន សំរាប់ទស្សនាវត្ដី Time Magazine នៅក្នុងទីក្រុងប៉េជីន ហើយនឹងអាស៊ីខាងត្បូង។ ខ្ញុំសង្ឃឹមថា
មនុស្សក្មេងៗជនជាតិចិនគ្រប់រូបមានឱកាស់អាចអានសៀវភៅរបស់គាត់ ដែលមានចំណងជើងថា Jesus in
Beijing (Regnery Publishing, Inc., 2003)។ នៅទំព័រជិតចប់នៃសៀវភៅរបស់គាត់ លោក អារីក
មែន បាននិយាយថា ឥឡូវនេះ មានគ្រីស្ទានដែលនៅក្នុងក្រុមជំនុំប្រូតែស្ដង់ជាច្រើនណាស់ នៅក្នុងប្រទេស
ចិន ហើយវាជាក្រុមអ្នកគ្រីស្ទានដ៏ធំជាងគេបំផុតនៅលើពិភពលោកទាំងមូល។ គាត់ផ្ដល់យោបល់ថា នៅ
សតវត្សទី២១ នឹងជាសតវត្សរបស់ប្រទេសចិន ហើយគាត់និយាយថា សាសនាគ្រីស្ទាននឹងប្ដូរពីប្រទេស
ភាគខាងលិច មកកាន់ប្រទេសចិនវិញ។ ការផ្ទុះឡើងនៃសាសនាគ្រីស្ទនៅក្នុងប្រទេសចិនបានកើតឡើង
យ៉ាងអស្ចារ្យ ទោះបីជារាជរដ្ឋាភិបាលកុម្មុយនីស្ដបាដាក់ទណ្ឌកម្ម ហើយបានចាប់អ្នកគ្រីស្ទានដែលស្មោះ
ត្រង់រាប់ពាន់ដាក់ក្នុងគុកនៅទីនោះក៏ដោយ។
ហេតុអ្វីបានជាអ្នករាល់គ្នា នៅទីនោះប្រថុយនឹងគ្រោះថ្នាក់ ហើយប្រហែលជាគេចាប់ដាក់ក្នុងគុក
ដោយព្រោះតែ ដើម្បីធ្វើជាអ្នកដើរតាមព្រះគ្រីស្ទដូច្នោះ? លោក រិឆាត វើមប្រែដ ដែលជាគ្រូគង្វាលខាងពួក
ឡូងដឺរែន បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងគុករបស់អ្នកកុម្មុយនីស្ដ ដ្បិតគឺដោយសារតែការអធិប្បាយ
ពីដំណឹងល្អនៅក្នុង រ៉ូមាណា។ គាត់បានសរសេររៀបរាប់ប្រាប់ពីអ្វីដែលបានកើតឡើងចំពោះគាត់ នៅពេល
ដែលគាត់នៅក្នុងគុក ហើយនឹងប្រាប់ពីការជាប់ឃុំឃាំងដ៏នៅម្នាក់ឯង នៅក្នុងសៀវភៅរបស់គាត់ដែលមាន
ចំណងជើងថា Tortured for Christ ដែលឥឡូវនេះត្រូវបានបកប្រែឡើងជា៦៥ភាសា។ នៅជិតចុង
បញ្ចប់នៃសៀវភៅរបស់គាត់ គ្រូគង្វាល វើមប្រែដបានប្រាប់នូវរឿងពិតដ៏គួរអោយទាក់ទាញនេះ។
មេដឹកនាំកងទ័ព្ទរបស់រូស្សីម្នាក់ បានមកជួបអាចារ្យម្នាក់ នៅក្នុង ប្រទេសហង់ហ្គារី ហើយបានសុំគាត់អោយទៅជួបតែម្នាក់ឯង។ មេដឹកនាំដ៏ ក្មេងម្នាក់នោះបានមិនត្រូវគេគោរព ហើយបានដឹងខ្លួនពីការគ្រប់គ្រង់របស់ គាត់ ដែលគាត់ជាអ្នកមានជ័យជំនះក្នុងការធ្វើសង្រ្គាមម្នាក់។ នៅពេលដែល គាត់បានដឹងនាំសន្និសិទនៅក្នុងបន្ទប់ដ៏តូចមួយ ហើយទ្វារត្រូវបានបិទ គាត់ អោនក្បាលរបស់គាត់ចុះឆ្ពោះទៅឈើឆ្កាង ដែលបានដាក់នៅលើជញ្ចាំង។
«អ្នកដឹងទេថា រឿងនោះគឺជារឿងកុហកមួយ» គាត់បាននិយាយទៅ កាន់អាចារ្យនោះថា «វាគ្រាន់តែជាល្បិតមួយ របស់ពួកអាចារ្យទេ» ដើម្បី បញ្ជោតមនុស្សក្រ ដើម្បីអោយ ពួកអ្នកមាននៅតែបន្ដរក្សាភាពប្រងើយ កន្ដើយ។ សូមមកឥឡូវ យើងនៅម្នាក់ឯង សូមទទួលស្គាល់ថា អ្នកមិនដែល ជឿថា ព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះទេ!»
អាចារ្យនោះបានញញឹម «តែ បុរសអ្នកក្រដ៏ក្មេងរបស់ខ្ញុំ និយាយ ថា ខ្ញុំជឿលើវាពិតប្រាកដណាស់ វាគឺជារឿងពិត។»
«ខ្ញុំនឹងមិនលេងល្បិចជាមួយអ្នកទេ!» គាត់បានយំដាក់ មេដឹកនាំ ហើយនិយាយថា «ខ្ញុំនិយាយពិតមែន កុំសើចដាក់ខ្ញុំ!»
គាត់បានទាញកាំភ្លើងខ្លីរបស់គាត់មក ហើយបានកាន់ជិតខ្លួនរបស់ នាយករដ្ឋមន្រ្ដីនោះ។
«ខ្ញុំនឹងដុតភ្លើង ឥឡូវនេះ លុះត្រាតែអ្នកព្រមទទួលស្គាល់ថា វាជា រឿង កុហកមួយ»
«ខ្ញុំមិនអាចព្រមទទួលស្គាល់ថា វាមិនមែនជារឿងពិតនោះទេ។ ព្រះ អម្ចាស់របស់យើង ជាព្រះរាជបុត្រានៃព្រះពិតមែន» អាចារ្យនោះបាននិយាយ ដូច្នោះ។
មេដឹងនាំកងទ័ព្ទនោះ បានបោះចោលកាំភ្លើងរបស់គាត់នៅលើឥដ្ឋ ហើយបានអោបមនុស្សរបស់ព្រះនោះ ទាំងចេញទឹកភ្នែកទៀត។
«វាជារឿងពិត!» គាត់បានយំ «វាជារឿងពិត! ខ្ញុំជឿណាស់ តែខ្ញុំមិនអាច ប្រាកដបានថា មនុស្សនេះអាចស្លាប់ដោយសារតែសេចក្ដីជឿនេះ រហូតដល់ ខ្ញុំបានយល់ពីវាដោយខ្ញុំ។ អូ អរគុណ! អ្នកបានពង្រឹងសេចក្ដីជំនឿរបស់ យើង។ ឥឡូវនេះ ខ្ញុំអាចស្លាប់សំរាប់ព្រះគ្រីស្ទផងដែរ អ្នកបានបង្ហាញខ្ញុំពី របៀបណាហើយ»។
បន្ទាប់មក គ្រូគង្វាល់ វើមប្រែនបាននិយាយថា «យើងនឹងឈ្នះពួកកុម្មុយនីស្ដ។ ទីមួយ ដោយព្រោះព្រះទ្រង់
នៅខាងយើង។ ទីពីរ ដោយព្រោះ «សេចក្ដីអធិប្បាយយើងបង្ហាញ ពីតំរូវការដ៏ខ្លាំងពន់ពេកនៃចិត្ដ»
(Richard Wurmbrand, Th.D., Tortured for Christ, The Voice of the
Martyrs, 1998 edition, pp. 113, 114)។
បាទ ចិត្ដរបស់មនុស្សដែលស្រែករកការលើកលែងទោស និងស្រែករកទីសង្ឃឹម។ ពួកអ្នកដែល
មិនជឿថាមានព្រះមិនអាចជួបនូវសេចក្ដីត្រូវការទាំងនេះបានទេ។ មានតែព្រះទេ ដែលអាចប្រទានអោយ
យើងមានការលើកលែងទោស និងសេចក្ដីសង្ឃឹម! មូលហេតុនោះហើយ បានជាព្រះវរបិតាបានប្រទានព្រះ
រាជបុត្រាទ្រង់តែមួយ ដើម្បីសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះបាបរបស់យើង ដូច្នោះ យើងអាចលើក
លែងទោសពីអំពើបាបបាន។ មូលហេតុនោះហើយ ដែលព្រះបានប្រោសព្រះយេស៊ូវបានរស់ពីសុគតឡើង
វិញទាំងរូបកាយ ដើម្បីអោយយើងមានទីសង្ឃឹ ថែមដើម្បីអោយយើងមានសង្ឃឹមពីជីវិតដ៏អស់កល្បជានិច្ច។
លែនីនបានស្លាប់ ខ្ញុំបានឃើញរូបថតពីរូបកាយដែលស្លាប់របស់គាត់ ដែលបានចាក់បង្ហាញនៅ
ទីក្រុង មូសខាវ។ លោក ម៉ៅ សី ថាងបានស្លាប់ ខ្ញុំបានឃើញរូបថតពីរូបកាយដែលស្លាប់ ដែលគេបានចាប់
បង្ហាញនៅក្នុង Mausoleum at Tienanmen Square។ ប៉ុន្ដែព្រះមិនស្លាប់ទេ។ ទ្រង់រស់នៅ ហើយទ្រង់
ស្ថិតនៅក្នុងចិត្ដអ្នកគ្រីស្តានរាប់លាននាក់នៅជុំវិញពិភពលោក! ព្រះគ្រីស្ទមិនសុគតទេ។ ទ្រង់រស់នៅ ហើយ
ទ្រង់បានគង់នៅខាងស្ដាំដៃព្រះវរបិតានៅស្ថានសួគ៌ នៅតាមមុខតំណែងផ្សេងៗគ្នា ដ្បិតទ្រង់កំពុងអធិស្ឋាន
អោយអ្នក ឥឡូវនេះ!
សព្វថ្ងៃនេះ នៅក្នុងប្រទេស កុយប៉ា ប្រទេសវៀតណាម ហើយនឹងសាធារណះចិន មានគ្រីស្ទាន
រាប់លាននាក់ ដែលកំពុងតែបំរើព្រះនៅក្នុងក្រុមជំនុំនៅក្រោមដី។ ហើយ ខ្ញុំប្រាកដថា នៅមានអ្នកគ្រីស្ទាន
ដែលសំងាត់ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ ទោះបីជា អ្នកគ្រីស្ទាននៅ ប្រទេសកូរ៉េខាងជើង
ត្រូវបានគេបៀតបៀន ដោយពួកកុម្មុយនីស្ដយ៉ាងឃោរឃៅជាងមនុស្សផ្សេងៗទៀតនៅក្នុងពិភលោកនេះក៏
ដោយ។ ពួកកុម្មុយនីស្ដដែលជាអ្នកមិនជឿថាមានព្រះ មិនដែលអាចបំផ្លាញសេចក្ដីក្នុងព្រះរបស់ពួកគេបាន
ហើយក្នុងព្រះរាជបុត្រានៃព្រះគឺព្រះយេស៊ូវបាននោះទេ។យើងមានរបាយការណ៍ ពីពួករាជការជាច្រើនដែល
កុម្មុយនីស្ដ នោះ កំពុងតែក្លាយជា គ្រីស្ទានដ៏ស្ងាត់ៗ នៅក្នុងប្រទេសចិន! ដំណឹងល្អពីព្រះគ្រីស្ទបានជួបចិត្ដ
មនុស្សដែលត្រូវការទ្រង់។ លទ្ធិកុម្មុយនីស្ដរបស់ពួកដែលជឿថាមិនមានព្រះ មិនផ្ដល់នូវសេចក្ដីសង្ឃឹម និង
ការលើកលែងទោសបានទេ។ មិនមានអំណាចណានៅលើផែនដីនេះ ដែលអាចបញ្ឃប់ដំណឹងល្អនៃព្រះ
គ្រីស្ទបានឡើយ! សូម្បីតែនៅក្នុងប្រទេសអ៊ីស្លាមក៏មានផងដែរសព្វថ្ងៃនេះ។ ខ្ញុំមានវានៅក្នុងសៀវភៅមួយ
ដែលគេហៅថា Miraculous Movements ដោយ លោក ជើរី ថ្រូសដាល (Thomas Nelson
Publishers, 2012)។ នៅលើក្បាលទំព័រនៃសៀវភៅនោះ គឺគេសរសេរពាក្យទាំងនេះ «ប្រជាជនម៉ូស្លីមរាប់
ពាន់នាក់កំពុងតែស្រឡាញ់ ឬចាប់អារម្មណ៏អំពីព្រះយេស៊ូវ» សូមសរសើរព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់!
«គ្រូគង្វាល វើមប្រែដបាននិយាយថា «គ្រីស្ទាន១០នាក់ មានគ្រីស្ទាន៥នាក់នៅលើពិភពលោក
ដែលរស់ នៅក្នុងប្រទេសចិនដ៏កុម្មុយនីស្ដ ដែលជាកន្លែងនៃអ្នកគ្រីស្ទានរាប់ពាន់នាក់ចេញផ្សាយដំណឹងល្អ
ដោយគ្មានការអនុញ្ញាតអោយផ្សាយដំណឹងល្អ។ ការបៀតបៀនបានកើតចំពោះអ្នកគ្រីស្ទានដែលល្អគ្រីស្ទាន
ដែលជាសាក្សីដ៏គេ គ្រីស្ទានដែលចេញផ្សាយដំណឹងល្អ។ ការបៀតបៀនរបស់ពួកកុម្មុយនីស្ដបានមានលទ្ធ
ផលអាក្រក់ ហើយបានធ្វើឡើងដោយធ្ងន់ធ្ងរ ដែលបានបង្ហាញពីអ្នកគ្រីស្ទាន ដូចជានៅប្រទេសដែលសេរី។
មនុស្សទាំងនេះមិនអាចយល់បាន ពីរបៀបណាអ្នកទាំងអស់គ្នានោះអាចជាគ្រីស្ទានបាន ហើយមិនយល់
សោះថា ហេតុអ្វីបានជាគេចង់ឈ្នះចិត្ដមនុស្សគ្រប់រូបដែលពួកគេជួប»(Wurmbrand, ibid., pp. 116,
117)។
បាទ! អាម៉ែន! នោះហើយជាសេចក្ដីអធិស្ឋានរបស់យើងផងដែរថា អ្នកនឹងមករកព្រះយេស៊ូវ
ដោយសេចក្ដីជំនឿ ហើយអ្នកនឹងត្រូវលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏សុចរិតរបសទ្រង់!
យើងកំពុងអធិស្ឋានអោយអ្នកថា អ្នកនឹងក្លាយជាគ្រីស្ទានដែលពិតប្រាកដមួយរូបនៅពេលឆាប់ៗ។ សូមចង
ចាំថា ព្រះទ្រង់មានបន្ទូលថា «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញ
ឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។ ហើយសូមប្រាកដថា អ្នកនឹងមកក្រុមជំនុំវិញនៅថ្ងៃអាទិត្យ
សប្ដាហ៍ក្រោយ! ហេតុអ្វីបានមិនត្រលប់មកវិញ ហើយហូបអាហារពេលល្ងាចជាមួយយើងនៅយប់នេះនៅ
ម៉ោង ៦:៣០ ផងដែរទៅ? សូមអោយព្រះប្រទានពរ! សូមក្រោកឈរឡើង ហើយបើកទៅលេខ៧ នៅលើ
ក្រដាសបទចំរៀងរបស់អ្នក។ លោក ចាន់ សូមមក ហើយដឹងនាំអធិស្ឋានអោយយើង មុនពេលយើងច្រៀង ។
ឥឡូវនេះ សូមច្រៀងវា!
ជំនឿរបស់ដូនតារបស់យើង! នៅតែរស់នៅ
ថ្វីដ្បិតក្នុងគុកងងឹត ភ្លើង ហើយនឹងដាវ
អូ ចិត្ដរបស់យើងពេញទៅដោយសេចក្ដីអំណរ
នៅពេលដែលអ្នកលឺពីព្រះបន្ទូលដ៏រុងរឿង
ជំនឿរបស់ដូនតារបស់យើង! ជំនឿដ៏បរិសុទ្ធ!
យើងនឹងថាពិតទៅអ្នកជានិច្ច រហូតដល់ថ្ងៃស្លាប់!
ជីដូនតារបស់យើង បានជាប់ច្រវាក់នៅក្នុងគុកដ៏ងងឹត
ដែលស្ថិតក្នុងចិត្ដ និងមនៈសិការរបស់យើងដោយសេរី
យ៉ាងម៉េចបានជាជីវិតរបស់កូនគេល្អដូច្នោះ
ប្រសិនពួកគេ ដូចអ្នកទាំងនោះ គេអាចស្លាប់សំរាប់អ្នក!
ជំនឿរបស់ជីដូនតារបស់យើង! ជំនឿដ៏បរិសុទ្ធ!
យើងនឹងថាពិតទៅអ្នកជានិច្ច រហូតដល់ថ្ងៃស្លាប់!
ជំនឿរបស់ដូនតារបស់យើង! យើងនឹងទ្រាំទ្រ
ដើម្បីឈ្នះគ្រប់សាសន៍ទាំងអស់នៅលើលោក
ហើយតាមរយះសេចក្ដីពិតដែលមកពីព្រះ
មនុស្សលោក នឹងបានសេរីភាពដ៏ពិត
ជំនឿរបស់ដូនតារបស់យើង! ជំនឿដ៏បរិសុទ្ធ
យើងនឹងថាពិតទៅអ្នកជានិច្ច រហូតដល់ថ្ងៃស្លាប់!
ជំនឿរបស់ដូនតារបស់យើង! យើងនឹងស្រឡាញ់
មិត្ដសំឡាញ់ទាំងពីរ ដែលនៅក្នុងទុក្ខលំបាករបស់យើង
ហើយអ្នកអធិប្បាយ ដូចជាសេចក្ដីស្រឡាញ់ដែលអ្នកដឹង
ដោយពាក្យស្រទន់ៗ ហើយដោយជីវិតដ៏គុណធម៌
ជំនឿរបស់ដូនតារបស់យើង! ជំនឿដ៏បរិសុទ្ធ!
យើងនឹងថាពិតទៅអ្នកជានិច្ច រហូតដល់ថ្ងៃស្លាប់!
(«ជំនឿរបស់ដូនតារបស់យើង» ដោយ Frederick W. Faber, 1814-1863)។
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ យេរេមា ២៩:១១-១៣
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទ្រង់ធំប៉ុណ្ណា» (ដោយ Stuart Hamblen, 1908-1989)។
|