Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការសុំនុំប៉ុងសំរាប់មនុស្សមានបាប

ASKING BREAD FOR SINNERS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែតុលា ១៤, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 14, 2012


សូមបើកទៅគម្ពីរលូកា ជំពូក ១១:៥ ជាមួយខ្ញុំ វានៅទំព័រទី១០៩០ នៅក្នុងព្រះគម្ពីរស្កោហ្វាល។
សូមអញ្ជើញក្រោកឈរឡើង ដើម្បីអានព្រះបន្ទូលព្រះអង្គ។

«ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសំឡាញ់ម្នាក់
ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ
សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯ
ផ្ទះ អញគ្មានអ្វីទទួលគេសោះ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមក
រំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញ
ផង អញក្រោកទៅយកឲ្យឯងពុំបានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នក
នោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹង
ក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះ
តែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមក
អ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់
អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យ
អ្នកណាដែលគោះដែរ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នក
ណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹង
ឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូន
យ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទាន
ព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»
(លូកា ១១:៥-១៣)។

អ្នកអាចអង្គុយចុះបាន

កាលពីសប្ដាហ៍មុន ខ្ញុំបានអានមេរៀនមួយពីតួលេខរបស់កៅអ៊ីអង្គុយក្នុងក្រុមជំនុំ ហើយនិងពី
ជីវិតរបស់មនុស្ស វាបានប្រាប់ថា តួលេខនៃក្រុមជំនុំប្រូតែស្ដង់នៅក្នុងប្រទេសអាមេរិកបានធ្លាក់ចុះរហូត
ដល់១៤% ក្នុងរយះពេល៤០ឆ្នាំមុន។ ក្នុងឆ្នាំ១៩៧២ ប្រជាជនអាមេរិកាំងចំនួន៦២%ជាពួកប្រូតែស្ដង់។
សព្វថ្ងៃនេះតួលេខបានធ្លាក់ចុះទៅដល់៤៨% ច្រើនជាង១៤%នៅពេលនោះទៅទៀត។ ក្រុមជំនុំរបស់ពួក
ម៉ាតូដីសបានរួញចុះប្រហែល៨០០ពាន់នាក់ នៅរយះពេល១០ឆ្នាំមុន(Los Angeles Times, ខែតុលា
១០, ២០១២ , p. AA1)។ របាយការណ៍បានរាយការណ៍ថា អ្នកទាំងនោះដែលបានឈប់មកក្រុមជំនុំ
ទាំងនោះ «ការលែងទុកចិត្ដដ៏លើសលប់ពីការចាត់ចែងក្រុមជំនុំរបស់អ្នកទាំងនោះ គឺដោយសារតែពួកគេ
បានព្រួយបារម្ភពីលុយពេក ពីអំណាច ពីច្បាប់ ហើយនិងពីនយោបាយ»។ របាយការណ៍បានបញ្ជាក់ថា
មានមនុស្សជាច្រើនដែលមិនចង់បានការជួបជុំគ្នាខាងព្រលឹងវិញ្ញាណនៅក្នុងក្រុមជំនុំប្រូតែស្ដង់ទេ សព្វថ្ងៃ
នេះ។ ជាពិសេសមនុស្សក្មេងៗ ដែលកំពុងតែចាកចេញពីក្រុមជំនុំ ដោយពួកគេផ្លាស់ប្ដូរទីកន្លែង។

អត្ថបទនៃបទគម្ពីរនេះ យើងគ្រាន់តែចង់ប្រាប់ពីមូលហេតុដែលមានមនុស្សក្មេងៗជាច្រើននាក់
កំពុងតែចាកចេញពីក្រុមជំនុំជាច្រើន។ នៅក្នុងខ៦ ព្រះយេស៊ូវបានប្រាប់នូវហេតុផល

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ» (លូកា ១១:៦)។

តើអ្វីទៅជាការសារភាព! «ខ្ញុំមិនមានអ្វីសោះដើម្បីទទួលគាត់»។ នោះហើយជាអ្វីដែលមនុស្សក្មេងៗ
ជាច្រើនមានអារម្មណ៍ នៅពេលដែលគេមកលេងក្រុមជំនុំថ្ងៃនេះ។ ពួកគេមានអារម្មណ៍យ៉ាងងាយថា ក្រុម
ជំនុំមិនផ្ដល់នូវអ្វីសោះដែលពួកគេត្រូវការ! អ្វីទាំងអស់ដែលគេលឺគឺនិយាយពីលុយ ច្បាប់ និងនយោបាយ!
ក្រុមជំនុំមិនមានអ្វីសោះដើម្បីផ្គាប់ដល់ពួកគេ គ្មានអ្វីសោះដើម្បីដាក់នៅពីមុខគេ! គ្មានអំណាច! គ្មានការ
ពិតណា! គ្មានជីវិតណា! គ្មានអ្វីសោះដើម្បីដាក់នៅពីមុខពួកគេ!

នោះហើយជាវិធីដែលខ្ញុំធ្លាប់មានអារម្មណ៍ នៅពេលដែលខ្ញុំបានទៅក្រុមជំនុំមុនដំបូង នៅពេល
ដែលខ្ញុំជាក្មេងជំទង។ មនុស្សដែលនៅជាប់ទ្វារនោះបានយកខ្ញុំទៅក្រុមជំនុមបាទីស្ទមួយ នៅពេលដែលខ្ញុំ
មានអាយុ១៣ឆ្នាំ។ ខ្ញុំបាននៅតែបន្ដទៅក្រុមជំនុំអស់រយះពេលពីរបីឆ្នាំ ដោយព្រោះនៅក្រុមជំនុំមានសកម្ម
ភាពជាច្រើន សំរាប់មនុស្សក្មេងៗ។ តែខ្ញុំបានគិតអំពីព្រះតិចណាស់។ នៅពេលនោះពិតជាគ្មានសោះនៅ
ក្នុងក្រុមជំនុំនោះដែលទាក់ទាញខ្ញុំខាងព្រលឹងខ្ញុំ។ នៅចុងបញ្ចប់ ខ្ញុំបានឈប់ទៅក្រុមជំនុំទាំងអស់គ្នា។ តែ
នៅពេលនោះខ្ញុំបានអានពីជីវប្រវត្ដិរបស់លោក ជែម ហ៊ូនសាន់ ថែលឺ ដែលជាបេសក្ខជនទៅប្រទេសចិន
មុនគេបង្អស់ ហើយបានកាត់បន្ថយនូវសារពត៌មានរបស់លោក ជ៉ោន វែសឡ្លេ។ ខ្ញុំបានជាប់ចិត្ដជាខ្លាំង
នៅពេលដែលខ្ញុំបានអានសៀវភៅដែលរៀបរាប់ប្រាប់ពីជីវិតរបស់អ្នកគ្រីស្ទានទាំងពីរនោះ។ ខ្ញុំមានអារម្មណ៍
ដូចជាមនុស្សក្មេងៗដែលនៅក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ ដែលបានយុំរក «ជីវិត! ជីវិត» ដ្បិតគាត់បានរត់
ចេញពីទីក្រុងដែលបាក់បែក ដើម្បីស្វែងរកព្រះគ្រីស្ទ។ ដើម្បីស្វែងរកជីវិតខាងព្រលឹងវិញ្ញាណ ខ្ញុំបានចូល
រួមក្រុមជំនុំឆាយណីសបាទិស្ទ។ នៅរយះពេលដ៏ខ្លីបន្ទាប់ពីខ្ញុំបានចូលរូមក្រុមជំនុំនោះ លោក ធីម៉ូថេ លីន
បានក្លាយជាគ្រូគង្វាល លោក លីនបានសង្កតទៅការអធិស្ឋានជាខ្លាំង ពីការយាងមកលើកទីពីររបស់ព្រះ
គ្រីស្ទ ការរស់ឡើងវិញ ហើយនិងពីប្រធានបទខាងព្រលឹងវិញ្ញាណផ្សេងៗទៀត។ ប្រហែលជានៅពេលនោះ
ដែលខ្ញុំបានផ្លាស់ប្រែចិត្ដនៅកម្មវិធីថ្វាយបង្គំក្នុងបន្ទប់មួយ នៃមហាវិទ្យាល័យបាយអូឡា នៅពេលដែលខ្ញុំ
បានលឺពីសេចក្ដីអធិប្បាយដ៏អស្ចារ្យមួយ ពីការយាងមកលើកទីពីររបស់ព្រះ ដែលលោក ឆាឡែស វូដប្រីច
បានអធិប្បាយ។ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងក្រុមជំនុមចិននោះនៅពេលនោះ នៅពេលចុងបញ្ចប់
ខ្ញុំបានរកឃើញអាហារខាងព្រលឹងវិញ្ញាណ។ មុនពេលនោះ នៅពេលដែលខ្ញុំបានទៅក្រុមជំនុំបាទិស្ទផេ្សង
ទៀត ពួកគេមិនមានអ្វីសោះដើម្បីទទួលខ្ញុំ! សេចក្ដីអធិប្បាយនៅក្រុមជំនុំគ្រាន់តែជាការអធិប្បាយ
បែបដូចជាទំលាប់មួយ ហើយគ្មានជីវិតក្នុងការរៀនព្រះគម្ពីររបស់គេ គ្មានអ្វីសោះដើម្បីផ្គត់ផ្គង់ខាងព្រលឹង
វិញ្ញាណរបស់ខ្ញុំ! គេធ្វើហាក់ដូចជាចង់បំពេញចិត្ដដល់ស្រ្ដីមជ្ឃិមវ័យ ហើយនិងប្ដីរបស់គេ។ វាមិនមែនជាអ្វី
មួយដែលមានថាមពលខ្លាំង ហើយវាមិនមែនជាការប្រកួតប្រជែងខាងសាសនានោះទេ។ ការទៅក្រុមជំនុំ
នៅទីនោះវាជាកន្លែងដ៏ស្ងួតហួតហែងមួយ និងជាបទពិសោទដែលស្លាប់មួយ។ នៅទីនោះពួកគេមិនអធិប្បា
យខ្លាំងៗទៅកាន់មនុស្សក្មេងដូចជាខ្ញុំធ្វើនោះទេ។ ការនោះនាំអោយយើងត្រលប់ទៅមើលអត្ថបទគម្ពីរដែល
ព្រះគម្ពីរស្កោហ្វាលប្រាប់យើងពី «ពាក្យប្រដូចនៃមិត្ដភ័ក្រ្ដដែលតែងតែរំខាន»។

នៅក្នុងពាក្យប្រដូចនេះ មានមិត្ដភ័ក្រ្ដរបស់បុរសម្នាក់មកលេងគាត់នៅពាក់កណ្ដាល់អាធ្រាត្រ គាត់
មិនមានអ្វីសោះដើម្បីទទួលគាត់ គ្មាននុំប៉ុងដើម្បីអោយដល់ភ្ងៀវរបស់គាត់នៅយប់នោះទេ។ ដូច្នោះគាត់ទៅ
ផ្ទះមិត្ដភ័ក្រ្ដដែលនៅជិតគាត់ ហើយគាត់គោះទ្វារ បន្ទាប់មកនិយាយថា«មិត្ដភ័ក្រ្ដ សូមអោយខ្ញុំខ្ចីដុំនុំប៉ុងផង »
នៅខាងក្រោយទ្វារដែលបិទរបស់ផ្ទះបុរសនោះ គាត់លឺសំលេងអ្នកជិតខាងនិយាយថា គាត់នៅដេកលើ គ្រែ
ហើយគាត់មិនចង់ក្រោកពីគេងទេ។ ដោយព្រោះជាសំឡាញ់មក គាត់ព្យាយាមក្នុងការបន្ដគោះទ្វារ
រហូតដល់អ្នកជិតខាងរបស់គាត់ក្រោកឡើង ហើយអោយគាត់នូវនុំប៉ុង ដែលគាត់ត្រូវការសំរាប់ទទួលភ្ងៀវ
របស់គាត់។ ព្រះយេស៊ូវបានប្រាប់នូវពាក្យប្រដូចមួយ ដោយមានបន្ទូលថា៖

« បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យ មកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិត
អស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើក ឲ្យអ្នកណាដែលគោះដែរ» (លូកា ១១:៩-១០)។

ហើយព្រះយេស៊ូវបានមានបន្ទូលចុងក្រោយនូវពាក្យប្រដូចដល់យើង ពីអ្វីដែលជាតំណាងរបស់នុំប៉ុង
«តើទ្រង់ នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?(លូកា
១១:១៣)។ នុំប៉ុងគឺតំណាងពីព្រះវិញ្ញាណ។

នេះជាលើកទីមួយសំរាប់ អ្នករាល់គ្នាជាច្រើននៅព្រឹកនេះ។ អ្នករាល់គ្នាច្រើនទៀតដែលអ្នកបាន
មកក្រុមជំនុំនៅទីនេះអស់រយះពេលពីរបីសប្ដាហ៍មកហើយ។ យើងត្រូវសារភាពថា យើងមិនមានអ្វីសោះ
ដើម្បីទទួលអ្នក ឬគ្មានអ្វីដែលនឹងធ្វើអោយព្រលឹងរបស់អ្នកស្កប់ចិត្ដ ហើយយើងក៏មិនអាចទូន្មានឬបង្រៀន
អ្នកអោយក្លាយជាសិស្សរបស់ព្រះគ្រីស្ទបានដែរ។ ដូចជាបុរសម្នាក់ដែលក្នុងពាក្យប្រដូចនោះ យើងមិនមាន
អ្វីសោះដើម្បីទទួលអ្នក ហើយអាចធ្វើអោយព្រលឹងវិញ្ញាណដែលកំពុងតែស្រែកឃ្លានអាចស្កប់ចិត្ដបាន! ប្រ
សិនជាយើងពឹងទៅលើខ្លួនឯង យើងមិនមានអ្វីសោះដើម្បីអោយអ្នក តែយើងគ្រាន់តែមានបទចំរៀងពីរបី
បទប៉ុណ្ណោះ សេចក្ដីអធិប្បាយមួយ ហើយនិងមានការជប់លៀងនៃពិធីខួបកំណើតមួយ! ទាំងអស់នោះ
ហើយដែលយើងមានសំរាប់មិត្ដភ័ក្រ្ដដូចជាអ្នក!យើងមិនមានអំណាចអ្វីសោះ ដែលអាចធ្វើឲ្យជីវិតរបស់អ្នក
ផ្លាស់ប្ដូរ។ ដូច្នោះយើងបានសារភាពទៅព្រះថា៖

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេ
សោះ» (លូកា ១១:៦)។

ហើយនៅពេលដែលយើងចាប់ផ្ដើមអធិស្ឋានអោយអ្នក ព្រះទ្រង់មានបន្ទូលមកយើងថា « កុំមក
រំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំ
បានទេ»(លូកា ១១:៧)។ ព្រះមិនឆ្លើយតបមកយើងទេ ទោះបីជាយើងបានតម ហើយអធិស្ឋានសំរាប់អ្នក
ជារៀងរាល់ថ្ងៃអាទិត្យ។ ខ្ញុំត្រូវតែយល់ស្របនឹងអ្នកថា យើងហាក់ដូចជាបានបោះបង់ចោលពេលខ្លះ។អារក្ស
បានធ្វើអោយមានឧបសគ្គមួយចំពោះយើង ចាប់តាំងពីយើងបានអធិស្ឋាន ហើយតម ដើម្បីអធិស្ឋានទៅ
ព្រះអោយទ្រង់ប្រទាននូវនុំប៉ុង។ វាហាក់ដូចជាអារក្សសាតាំងបានដាក់នូវបរិវាថ្មីម្នាក់ រាល់ពេលនៅថ្ងៃចុង
សប្ដាហ៍ផ្សេងៗ ដើម្បីបញ្ឃប់នូវសេចក្ដីអធិស្ឋានយើង។ កាល់ពីថ្ងៃចុងសប្ដាហ៍មុន អារក្សវាព្យាយាមសំឡាប់
ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីកុំឲ្យខ្ញុំមានឱកាស់ដើម្បីបន្ដអធិប្បាយ ពីសេចក្ដីអធិស្ឋាននៅកម្មវិធីថ្វាយ
បង្គំព្រះនៅពេលល្ងាច។ យើងបានដឹងថា វាលំបាកណាស់ «ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយ
កលទាំងអម្បាលម៉ានរបស់អារក្ស»(អេភេសូរ ៦:១១)។ ហើយព្រះទ្រង់មិនទាន់បានឆ្លើយតបពីសេចក្ដីអធិ
ស្ឋានរបស់យើងទេ។ ព្រះគ្រាន់តែមានបន្ទូលថា « កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេក
នៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ»(លូកា ១១:៧)។

តែបងប្អូនប្រុសបងប្អូនស្រី របស់យើងទាំងអស់គ្នា ត្រូចាំថា ពីអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូល
នៅក្នុងពាក្យប្រដូចនោះ

«ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច» (លូកា ១១:៨)។

ពាក្យថា «ជាសំឡាញ់» ក្នុងភាសាក្រិកមានន័យថា «ការតស៊ូវដោយមិនខ្មាស់» លោក ឡែនស្គីបានមានប្រ
សាសន៍ថា៖

      អ្នកសុំទាននេះមិនខ្មាស់ក្នុងការរំខានមិត្ដសំឡាញ់ក្នុងផ្លូវនោះសោះ គាត់ គាត់បានធ្វើឲ្យមិត្ដភាពរបស់គាត់កាន់តែទៅឆ្ងាយទៅទៀត ដ្បិតគាត់ បានទទួលជោគជ័យ ដោយព្រោះតែសេចក្ដីមិនខ្មាស់របស់គាត់ក្ដី។ ការ ពន្យល់បង្ហាញនេះគឺជា ការដែលជួយលើកទឹកចិត្ដជាខ្លាំងក្នុងការអធិស្ឋាន។ មិនអនុញ្ញាតអោយអ្វីសោះរារាំងយើងពីសេចក្ដីអធិស្ឋាន ហើយការជួយលើក ទឹកចិត្ដដែលកុហកនោះ បញ្ជាក់ពីសេចក្ដីសន្យាថា សេចក្ដីអធិស្ឋានរបស់ យើងព្រះយេស៊ូវទ្រង់នឹងឆ្លើយតបជាប្រាកដ ក្នុង ខ៩ (R. C. H. Lenski, Ph.D., The Interpretation of St. Luke’s Gospel, Augsburg Publishing House, 1961 edition, pp. 625-626)។

«ដោយសារតែការតស៊ូវដែលគ្មានភាពអៀនខ្មាស់របស់គាត់ គាត់នឹងក្រោកឡើង ហើយអោយគាត់នូវអ្វីជា
ច្រើនដែលគាត់ត្រូវការ» អាម៉ែន! យើងត្រូវតែរក្សានូវភាពដែលមិនចេះខ្មាស់។ បាទ! ក្នុងខ៩ និងខ១០
ព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់ជាច្បាស់ថា៖

« បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ» (លូកា ១១:៩-១០)។

«ការតស៊ូវដែលគ្មានភាពអៀនខ្មាស់» នៃអំណាចក្នុងសេចក្ដីអធិស្ឋាននោះពិតប្រាកដណាស់យើង
អាចទទួលបាននូវអ្វីដែលយើងបានសុំ! ព្រះគ្រីស្ទបានមានបន្ទូលថា ចូរសុំ ចូររក ហើយចូរគោះក្នុងសេចក្ដី
អធិស្ឋាន។ លោក ជ៉ោន រ៉ាយបានិយាយថា «យើងគួរតែបកប្រែនូវខគម្ពីរទាំងនេះ «បានជាខ្ញុំប្រាប់អ្នករាល់គ្នា
ថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»។ សំរាប់
អ្នកដែលនៅតែបន្ដក្នុងការសុំ នឹងទទួលបាន ហើយអ្នកណាដែលបន្ដក្នុងការគោះ នោះនឹងត្រូវបើកអោយ។
តាមន័យ ជាភាសាក្រិកគឺជាប់ទាក់ទងនៅនឹងការបន្ដក្នុងការសុំ បន្ដក្នុងការរក និងបន្ដក្នុងការគោះ។ ព្រះ
ទ្រង់ប្រទានពរដល់អ្នករាល់គ្នាណា ដែលពិតជាបន្ដក្នុងការសុំ ហើយគេនឹងទទួលបាន និងអ្នករាល់គា្នណា
ដែលពិតជាបន្ដក្នុងការរក ហើយដល់អ្នកណាដែលបន្ដក្នុងការគោះទ្វាររបស់ព្រះ ពីការសុំនុំប៉ុង ដល់មនុស្ស
មានបាប នោះព្រះទ្រង់នឹងប្រទានដល់គាត់!» (John R. Rice, D.D., Prayer: Asking and
Receiving,
Sword of the Lord Publishers, 1970 edition, pp. 94, 95)។ លោក ម៉ាទីន លូយ
ជ៉ូន បានមានប្រសាសន៍ថា៖

      ខ្ញុំសរសើរដល់អ្នកដែលកំពុងតែអានពីជីវប្រវត្ដិនៃមនុស្ស ដែលព្រះធ្វើ
ការអស្ចារ្យ នៅក្នុងក្រុមជំនុំអស់រយះពេលជា ច្រើនសតវត្សមកហើយ ជាពិ
សេសគឺការរស់ឡើងវិញ។ ហើយអ្នកនឹងរកឃើញ នូវព្រះវិញ្ញាណដែលគ្មាន
ការភ័យខ្លាចសោះ...អូពេលខ្លះខ្ញុំគិតថា វាជាសេចក្ដីអធិស្ឋាន ដែលស្ងាត់ៗ
។ លោក ថូម៉ាស់ ហ្គូនវីន បង្រៀនពីការប្រោះលោះ ដោយសារព្រះវិញ្ញាណ
អេភេសូរ ១ :១៣ បានប្រើសំរាប់ការបង្រៀនដ៏អស្ចារ្យមួយ។ គាត់និយាយថា «ប្ដឹងដល់ ទ្រង់ពីរឿងនេះ ប្ដឹងដល់ទ្រង់ពីរឿងនេះ »។ កុំទុកព្រះអោយ នៅតែឯង ឆាឆៅទ្រង់ ជាមួយនឹងសេចក្ដីសន្យាផ្ទាល់របស់ទ្រងើ។ ចូរប្រាប់ ដល់ទ្រង់ពីអ្វីដែលទ្រង់បានប្រាប់ ទ្រង់នឹងធ្វើវា។ និយាយពីព្រះគម្ពីរដល់ទ្រង់ ...វាគាប់ព្រះហឬទ័យដល់ទ្រង់។ កូនអាចព្រហើនតិចតួច វាមិនមែនជាបញ្ហា នោះទេ ថ្វីដ្បិតឪពុកចូលចិត្ដដូច្នោះ។ ហើយព្រះគឺជាឪពុករបស់យើង ហើយ ទ្រង់ស្រឡាញ់យើង ហើយទ្រង់ចូលចិត្ដស្ដាប់លឺការទូលអង្វររបស់យើង ពី សេចក្ដីសន្យារបស់ទ្រង់ផ្ទាល់ ដោយសូមនិយាយពីព្រះបន្ទូលដែលទ្រង់មាន បន្ទូលប្រាប់យើង ហើយកំពុងនិយាយនៅក្នុងពន្លឺនេះ តើអាចចៀសវាងពី ការឆ្លើយតបរបស់ខ្ញុំទេ? វាធ្វើគាប់ព្រះហឬទ័យដល់ព្រះ។ ប្ដឹងដល់ទ្រង់! នោះជាអ្វីដែលទ្រង់ទាមទារចង់អោយអ្នកប្ដឹងដល់ទ្រង់ ទ្រង់នឹងឆ្លើយតប ដោយព្រោះទ្រង់បានសន្យាដូច្នោះ! (D. Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, p. 197)។

ហើយកន្លែងដែលល្អមួយ ដើម្បីចាប់ផ្ដើមអាចនឹងដោយសារការដកស្រង់នៅខ៩ និង១០

«បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ»(លូកា ១១:៩-១០)។

បន្ទាប់មក ព្រះមានបន្ទូលពីសេចក្ដីសន្យារបស់ទ្រង់ ប្រសិនបើអ្នកនៅតែបន្ដក្នុងការសុំ អ្នកនឹងទទួលបាន
អ្វីដែលអ្នកបានសុំ។ អ្នកសន្យាថា ប្រសិនបើអ្នកនៅតែបន្ដក្នុងការគោះក្នុងសេចក្ដីអធិស្ឋាន ព្រះទ្រង់នឹង
បើកទ្វារ ហើយប្រទានអោយអ្នកនូវអ្វីដែលអ្នកសុំ។ឥឡូវនេះ ព្រះទ្រង់ចង់អោយអ្នកនៅតែបន្ដក្នុងពាក្យសំដី របស់អ្នក។ ខ្ញុំកំពុងតែសុំ ខ្ញុំកំពុងតែគោះ អូ ព្រះអង្គអើយ ទូលបង្គំសង្ឃឹមថា ទ្រង់នឹងបើកទ្វារ ហើយប្រទាន
នូវអ្វីដែលទូលបង្គំសុំ។ អូ ព្រះអង្គអើយ ទ្រង់មានបន្ទូលថា អ្នកណាដែលនៅតែបន្ដក្នុងការសុំ អ្នកនឹងទទួល
បាន។ ឥឡូវនេះ ទូលបង្គំកំពុងតែធ្វើអ្វីដែលទ្រង់មានបន្ទូលប្រាប់។ ទូលបង្គំកំពុងតែបន្ដក្នុងការសុំទ្រង់។
ដែលទ្រង់បានសន្យាក្នុងគម្ពីរ លូកា១១:១០) ដែលទូលបង្គំនឹងទទួលបាននូវអ្វីដែលទូលបង្គំបានសុំដល់
ទ្រង់។ អូ ព្រះអង្គអើយ ទូលបង្គំសង្ឃឹមថា ទ្រង់នៅតែរក្សាក្នុងសេចក្ដីសន្យារបស់ទ្រង់ក្នុង លូកា១១:១០)!
ទូលបង្គំសុំអោយទ្រង់ប្រទានអ្វីដែលទួលបង្គំស្នើរសុំដល់ទ្រង់! ខ្ញុំប្ដឹងពីវាដល់ទ្រង់! ដោយព្រោះតែការសន្យា
របស់ទ្រង់! ខ្ញុំប្ដឹងពីវាដល់ទ្រង់! ខ្ញុំប្ដឹងពីវាដល់ទ្រង់! ហើយខ្ញុំនឹងនៅតែបន្ដនៅការរំខានទ្រង់ រហូតដល់ទ្រង់
ប្រទាននូវអ្វីដែលទូលបង្គំអធិស្ឋានសុំ!» នោះហើយជាអ្វីដែលមនុស្សប្រុស និងមនុស្សស្រីបានអធិស្ឋានសុំ
នៅពេលមុន ដ្បិតព្រះទ្រង់នឹងបើកទ្វារស្ថានសួគ៌ ហើយចាក់នូវការរស់ឡើងវិញចុះមក។ ហើយនោះហើយ
ជាវិធីដែលមនុស្សប្រុស និងមនុស្សស្រីកំពុងតែអធិស្ឋានសព្វថ្ងៃនេះ នៅក្នុងសាធារណៈចិន។ កុំអោយឆ្ងល់
ពីការដែលមានមនុស្សរាប់ពាន់នាក់បានផ្លាស់ប្រែចិត្ដនៅក្នុងប្រទេសចិន ជារៀងរាល់សប្ដាហ៍! អ្នកគ្រីស្ទាន
នៅទីនោះមិនមានភាពអៀនខ្មាស់ក្នុងការបន្ដគោះទ្វារនៃស្ថានសួគ៌ រហូតដល់ព្រះទ្រង់ប្រទាននូវអ្វីដែលពួក
អធិស្ឋានសុំដល់ពួកគេ!

ហើយតើអ្វីទៅដែលជា «នុំប៉ុង» ដែលមិត្ដសំឡាញ់របស់បុរសម្នាក់នោះបានសុំនៅ ពាក់អាធ្រាត្រ
ហើយបានគោះទ្វារមិត្តសំឡាញ់របស់គាត់? ហេតុអ្វី នុំប៉ូងដែលគាត់បានបន្ដសុំ បន្ដរក ហើយបន្ដគោះនោះ
គឺជាព្រះវិញ្ញាណបរិសុទ្ធ! តើអ្វីទៀតដែលមនុស្សមានបាបត្រូវការ? នៅចុងខ១៣ ព្រះគ្រីស្ទមានបន្ទូលថា
« នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម
ជាជាងអម្បាលម៉ានទៅទៀត»(លូកា១១:១៣)។ ព្រះគម្ពីរស្កោហ្វាលបានបាត់នូវចំនុចនេះ សេចក្ដី
អធិស្ឋានរបស់អ្នកធ្វើសឹក គឺមិនមែនតែអធិស្ឋានសុំតែព្រះវិញ្ញាណបរិសុទ្ធសំរាប់ខ្លួនគាត់ផ្ទាល់នោះទេ។ គាត់
កំពុង តែអធិស្ឋានសុំអោយទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធសំរាប់មិត្ដសំឡាញ់ដែលកំពុងតែបាត់បង់របស់គាត់
ដែលក្នុងខ ៦ ដែលគាត់បាននិយាយថា៖

«មិត្ដម្នាក់របស់ខ្ញុំកំពុងតែធ្វើដំណើរមករកខ្ញុំ ប៉ុន្ដែខ្ញុំមានអ្វីសោះដើម្បីទទួលគាត់»។

បា្រកដណាស់ បើសិនជាព្រះទ្រង់មិនប្រទាននូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឆ្លើយតបនូវសេចក្ដីអធិស្ឋានរបស់
អ្នកទេ អ្នកមិនមានអ្វីសោះ ដើម្បីអោយដល់មនុស្សបាត់បង់ឡើយ! លោក ជ៉ោន រ៉ាយបាននិយាយថា៖

      ព្រះយេស៊ូវទ្រង់មិនមានបន្ទូលប្រាប់នូវពាក្យត្រង់ៗនោះទេ រហូតដល់ ចុងបញ្ចប់នៃមេរៀននេះអំពី...សេចក្ដីអធិស្ឋាន ដែលទ្រង់បានបង្រៀនដល់ សិស្សទ្រង់ដើម្បីពីព្រះវិញ្ញាណបរិសុទ្ធ... ដែលពិតជាអាចនាំនូវការរស់ឡើង វិញ ការប៉ះពាល់ចិត្ដដល់មនុស្សមានបាប ហើយអោយពួកគេផ្លាស់ប្រែចិត្ដ ដែលទ្រង់ប្រទានប្រាជ្ញា និងអំណាច ហើយនិងភាពជាអ្នកដឹកនាំដល់កូន របស់ទ្រង់ទាំងអស់! នៅពេលដែលយើងអធិស្ឋានសុំនុំប៉ុង សំរាប់មនុស្ស មានបាប យើងពិតជាចង់មានន័យថា យើងត្រូវការ...ព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះ (Rice, ibid., p. 96)។

ឥឡូវនេះ ខ្ញុំកំពុងតែនិយាយទៅកាន់អ្នកណាដែលនៅតែបាត់បង់នៅឡើយ។ ព្រះវិញ្ញាណបរិសុទ្ធ
គឺជានិមិត្ដសញ្ញាពីនុំប៉ុង នៅក្នុងពាក្យប្រដូចនោះ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលអ្នកត្រូវការជាអ្វីទាំងអស់
ដ្បិតនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធមិនទាន់ចុះមកសណ្ឌិតក្នុងខ្លួនអ្នក ក្នុងកម្មវិធីថ្វាយបង្គំព្រះនៅក្នុ
ងក្រុមជំនុំរបស់យើងទេនោះ អ្នកនឹងមិនដែលប្រែចិត្ដពីអំពើបាបរបស់អ្នកសោះ។ព្រះយេស៊ូវមានបន្ទូលថា៖

«កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្ស
លោកដឹងច្បាស់ ពីអំពើបាប (យ៉ូហាន ១៦:៨)។

ពួកយើងកំពុងតែអធិស្ឋានសុំអោយព្រះវិញ្ញាណចុះមក ដើម្បីប៉ះពាល់ចិត្ដដល់មនុស្សបាត់បង់ អោយគេដឹង
ខ្លួនពីអំពើបាបដ៏អាក្រក់នៅក្នុងចិត្ដរបស់អ្នក ដើម្បីធ្វើអោយអ្ននមានចិត្ដខ្ទេចខ្ទាំ ហើយអោយអ្នកដឹងពីអំពើ
បាបដ៏ច្រើនពន់ពេករបស់អ្នក។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនដែលប៉ះពាល់ចិត្ដអ្នកអ្វីសោះទេ អ្នកនឹង
មិនដែលមានអារម្មណ៍ថា អ្នកត្រូវការព្រះគ្រីស្ទនោះទេ។

បន្ទាប់មក ពួកយើងកំពុងតែអធិស្ឋានសុំអោយព្រះវិញ្ញាណបរិសុទ្ធទាញ អ្នកឲ្យមករកព្រះគ្រីស្ទ
ដើម្បីអោយអ្នកអាចទទួលបាននូវសេចក្ដីសង្រ្គោះដ៏ពោរពេញ។ ព្រះយេស៊ូវមានបន្ទូលថា៖

« គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យ
មក ទ្រង់ទាញនាំគេប៉ុណ្ណោះ» (យ៉ូហាន ១៦:៤៤)។

ដ្បិតយើងកំពុងតែអធិស្ឋានសុំអោយព្រះចាត់ព្រះវិញ្ញាណរបស់ទ្រង់ដើម្បីទាញអ្នកមករកព្រះយេស៊ូវ ដោយ សារតែមានតែព្រះយេស៊ូវម្នាក់គត់ដែលអាចសង្រ្គោះអ្នកពីអំពើបាប និងឋាននរកបាន។

ដ្បិតឥឡូវនេះ អ្នកបានលឺពីសេចក្ដីនៃដំណឹងល្អតែមួយគត់ប៉ុណ្ណោះ។ អ្នកបានលឺថា ព្រះយេស៊ូវ
ទ្រង់បានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នកចេញ។ អ្នកបានលឺថា លោហិតរបស់ព្រះ
យេស៊ូវអាចលាងសំអាតនូវអំពើបាបរបស់អ្នកទាំងអស់ចេញ ហើយអោយអ្នកបានសុចរិត នៅក្នុងព្រះចេសា្ដ
របស់ព្រះ។ អ្នកបានលឺថា ព្រះយេស៊ូវទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់កំពុងតែគង់នៅស្ថានសួគ៌
នៅតាមតួនាទីខុសៗពីគ្នា ហើយទ្រង់កំពុងតែអធិស្ឋានអោយអ្នក។ អ្នកបានលឺពីសេចក្ដីពិតទាំងនេះតែមួយ
គត់ តែអ្នកមិនដែលធ្លាប់មានបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ហើយអ្នកក៏មិនអាចមានបទ
ពិសោធន៍ពីសេចក្ដីដ៏អស្ចារ្យទាំងនោះបានដែរ ប្រសិនបើអ្នកគ្រាន់តែអង្គុយក្នុងក្រុមជំនុំថ្ងៃអាទិត្យ ហើយអ្នក
គ្រាន់តែបានលឺអំពីរឿងនោះ។ អ្វីដែលសំខាន់ជាការស្ដាប់លឺអំពី សេចក្ដីពិតទាំងនោះដែលត្រូវតែកើតឡើង
ចំពោះអ្នក គឺថាអ្នកមិនដែលបានសេចក្ដីសង្រ្គោះនោះទេ!

ព្រះវិញ្ញាណបរិសុទ្ធត្រូវតែចុះមក ហើយប៉ះពាល់ចិត្ដអ្នក អោយអ្នកដឹងខ្លួនពីអំពើបាបរបស់អ្នក។
ព្រះវិញ្ញាណបរិសុទ្ធត្រូវតែចុះមក ហើយទាញអ្នកអោយមករកព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធត្រូវតែប្រ
ទានអ្វីដែលធ្វើអោយមនុស្សមានទំនាក់ទំនងជាព្រះគ្រីស្ទឡើងវិញ។ វានឹងធ្វើការអស្ចារ្យសំរាប់អ្នក ដើម្បី
ទាញអ្នកអោយមករកព្រះគ្រិស្ទ។ វានឹងធ្វើការអស្ចារ្យសំរាប់អ្នកដើម្បីអោយអ្នកបានកើតជាថ្មីម្ដងទៀត។ និង
មានតែព្រះវិញ្ញាណបរិសុទ្ធមួយប៉ុណ្ណោះ ដែលអាចធ្វើការអស្ចារ្យនោះកើតឡើងក្នុងជីវិតរបស់អ្នកបាន។ បើ
សិនព្រះវិញ្ញាណបរិសុទ្ធមិនបង្ហាញអោយអ្នកជួប អ្វីដែលអ្នកត្រូវការខាងព្រលឹងវិញ្ញាណរបស់អ្នកនៅក្នុងការ
ថ្វាយបង្គំព្រះក្នុងក្រុមជំនុំរបស់យើងនោះទេ យើងគ្រាន់តែអាចនិយាយបានថា៖

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេ
សោះ» (លូកា ១១:៦)។

នោះហើយជាមូលហេតុដែលយើងបានតម ហើយអធិស្ឋានសំរាប់សេចក្ដីសង្រ្គោះរបស់អ្នកកាលពី
ម្សិលមិញនេះ។ យើងកំពុងតែបន្ដក្នុងអធិស្ឋានសុំ យើងកំពុងតែបន្ដក្នុងការអធិស្ឋានរក យើងកំពុងតែបន្ដ
ក្នុងការគោះ រហូតដល់ព្រះទ្រង់បើកទ្វារស្ថានសួគ៌ ហើយបញ្ជូនព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចុះមក ដើម្បី
បំផ្លាស់បំប្រែចិត្ដរបស់អ្នក។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌
តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។ (លូកា
១១:១៣)។ ហើយពួកយើងកំពុងតែអធិស្ឋានសុំសំរាប់អ្នក។ យើងកំពុងតែសុំព្រះ ដើម្បីអោយទ្រង់
បញ្ជូនព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីអោយប៉ះពាល់ចិត្ដដោយព្រោះអំពើបាបរបស់អ្នក ហើយអោយទាញអ្នក
មករកព្រះគ្រីស្ទ នៅក្នុងបទពិសោធន៍នៃការប្រែចិត្ដដ៏អស្ចារ្យមួយ!

សូមអញ្ជើញលោក លីក្រោកឈរឡើង ហើយមកដើម្បីអធិស្ឋានអោយព្រះទ្រង់ ចាត់ព្រះវិញ្ញាណ
របស់ទ្រង់ ដើម្បីអោយប៉ះពាល់ចិត្ដនៃអំពើបាបរបស់អ្នក ហើយអោយទាញអ្នកអោយមករកព្រះយេស៊ូវ និង
សំរាប់ការលាងសំអាតអំពើបាបរបស់អ្នកចេញទាំងអស់ ដោយសារតែ ព្រះលោហិតដ៏សុចរិតបរបស់ទ្រង់។
(លោក លី សូមអធិស្ឋាន» «ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក» សូមច្រៀងកន្លែងបន្ទរនោះ!

ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក
   ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក
ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក
   («ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក» ដោយ S. O’Malley Clough, 1837-1910)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នក» ដោយ S. O’Malley Clough, 1837-1910)។