Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះដ៏ពុំស្គាល់

(សេចក្ដីអធិប្បាយដែលអធិប្បាយនៅក្រុមជំនុំចិនពេលមានពិធីបុណ្យនៅពាក់កណ្ដាលរដូវស្លឹឈើជ្រុះ)
THE UNKNOWN GOD
(A SERMON GIVEN AT THE CHINESE MID-AUTUMN FESTIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ខែកញ្ញា ២៩, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, September 29, 2012


សូមក្រោកឈរឡើងទាំងអស់គ្នា ឥឡូវនេះ នៅយប់នេះខ្ញុំចង់អោយអ្នកបើកព្រះគម្ពីរទៅ កិច្ចការ
ជំពូកទី១៧ ហើយយើងចាប់ផ្ដើមអាននៅខ២២។ វានៅទំព័រទី១១៧៣ នៃព្រះគម្ពីរស្កោហ្វាល។

«ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុង
អាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែង
កាន់សាសនាណាស់ ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែល អ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះ ដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរព
បូជា ដោយឥតស្គាល់នោះឯង ដ្បិតព្រះដែលបង្កើតលោកីយ៍ និងរបស់សព្វ សារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់ នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូច ជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យ
គ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក ទ្រង់បានបង្កើតមនុស្សគ្រប់
សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេល វេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែង
រកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់ មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ដ្បិតគឺដោយសារទ្រង់ហើយ ដែល យើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យ
ខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ» ដូច្នេះ  បើយើងរាល់គ្នា ជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូច ជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្ស នោះទេ ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់
ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់
បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយ៍ដោយយុត្តិធម៌ ដោយសារ មនុស្សម្នាក់ ដែលទ្រង់បានតម្រូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែង យ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យ រស់ពីស្លាប់ឡើងវិញ កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះ មានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តង ទៀត ដូច្នេះ ប៉ុលក៏ចេញពីចំណោមគេទៅ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹង
គាត់ ព្រមទាំងជឿផង ក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំ
អើរីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ហើយនិងអ្នកខ្លះទៀតដែរ»
      (កិច្ចការ ១៧:២២-៣៤)។

អ្នកអាចអង្គុយចុះបាន

សាវកប៉ូលបានទៅក្រុងអាថែន ក្នុងប្រទេសក្រិក។ អាថែនជាមជ្ឃមណ្ឌលនៃពិភពលោកពីបុរាណ
ដែលសំបូរទៅដោយអ្នកបញ្ញាវន្ដ។ វាជាទីក្រុងនៃអារីសស្ទូថល ផ្លែតូ និងសូក្រាន សាវកប៉ូឡបានធ្វើដំណើរ
ឆ្លងកាត់ទីក្រុងអាថែន។ គាត់បានមកទីអើរីយ៉ូស ប្រពន្ធរបស់ខ្ញុំ និងកូនប្រុសរបស់យើងបាននៅទីនោះអស់
រយះពេល២ឆ្នាំកន្លងមកហើយ នៅពេលធ្វើដំណើរមកពីប្រទេសអ៊ីស្រាអែលវិញ។ ទីអើរីយ៉ូសគឺពោពេញ
ដោយមនុស្សដែលថ្វាយបង្គំរូបព្រះរាប់រយនាក់។ អ្នកទស្សនៈវិជ្ជាជាច្រើនបានប្រមូលផ្ដុំគ្នានៅថ្ងៃនោះ។ នៅ
ក្នុងចំណោមអ្នកថ្វាយបង្គំរូបព្រះរាប់រយនាក់នោះ សាវកប៉ូលបានរកឃើញនូវអាសនា១ ដែលមានចារិកថា
«ព្រះដ៏ពុំស្គាល់» ពួកគេមានរូបព្រះជាច្រើន និងព្រះផ្សេងទៀតច្រើនណាស់ តែតើរបៀបណាដែលពួកគេ
ដឹងថា មានព្រះមួយដែលពួកគេ មិនបានស្គាល់។ វ៉ូងមនុស្សបានប្រមូលផ្ដុំគ្នា ហើយសាវកប៉ូលបានចាប់
ផ្ដើមអធិប្បាយ។ គាត់អធិប្បាយថា «ខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់»... ខ្ញុំនឹង
ប្រាប់ដល់អ្នករាល់គ្នាពីព្រះ» (កិច្ចការ ១៧:២៣)។

យប់នេះយើងនៅទីនេះ សំរាប់ការជប់លៀងម្ហូបអាហារ នៃពិធីបុណ្យនៅពាក់កណ្ដាលរដូចស្លឹក
ឈើជ្រុះរបស់ជនជាតិចិន។ ជនជាតិអាមេរិចកាំងខ្លាំងហៅវាថា ពិធីបុណ្យសែននុំខេក ដល់លោកខែ។ ពីធី
បុណ្យនៅពាក់កណ្ដាលរដូចស្លឹកឈើជ្រុះគឺជាការឈប់សំរាកមួយដ៏សំខាន់ នៅប្រតិទិនរបស់ជនជាតិចិន។
វាជាថ្ងៃឈប់សំរាកមួយ ដែលធ្វើប្រទេសខ្លះនៅទី្វបអាស៊ីបានអនុវត្ដធ្វើវាដែរ ដូចជា នៅក្នុងប្រទេសកូរ៉េ ក្នុង
ជប៉ុន (រហូតដល់ប្រតិទិនរបស់គេត្រូវបានប្ដូរឡើងក្នុងឆ្នាំ១៨៨៣) ប្រទេសឥណ្ឌូនេស៊ី ប្រទេសភីលីពីន ឡាវ
ថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ថៃវ៉ាន់ ស៊ីងហ្គាពួរ ហើយនិងមានប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី។
វាចំណាយពេលនៅរដូវស្លឹកឈើជ្រុះដែលមានចំនួនពេលថ្ងៃនិងពេលយប់ស្មើគ្នា នៃសុរិយគតិ នៅពេល
ដែលលោកខែពេញវង់ខ្លាំងបំផុត ហើយមានរាងមូលដូចបាល់បំផុត។

លោក ជែម ឡេច(១៨១៥-១៨៩៧) ដែលជាសាស្រ្ដាចារ្យនៃភាសាចិន ហើយជាសាស្រ្ដាចារ្យ
ខាងអក្សរសាស្រ្ដនៅសកលវិទ្យាល័យ Oxford។ ដោយយោងទៅតាម លោក ឡេច ដែលជាជនជាតិចិន
ពីបុរាណដែលមិនថ្វាយបង្គំលោកខែនោះ។ លោកបានមានប្រសាសន៍ថា ដើមកំណើតរបស់ជនជាតិចិន គឺ
ថ្វាយបង្គំតែព្រះមួយគត់ ដែលគេហៅថា សាង ទី(ស្ដេចនៃស្ថានសួគ៌)។ លោក ឡេចបានដក់ស្រង់ចេញពី
«អាចារ្យខាងអ្នកគ្រីស្ទាន» នៃអធិរាជស្យាំង ដែលបានឈប់សោយរាជ្យក្នុងឆ្នាំ២២០៧ មុនគ្រីស្ទសករាជ្យ
«លោក អាចារ្យស្យាំង» បានមានប្រសាសន៍ថា «គាត់បានថ្វាយយញ្ញបូជាពិសេស តែជាធម្មតាគឺថ្វាយទៅ
ដល់ សាង ទី នោះគឹថ្វាយ...ទៅព្រះ» (James Legge, Ph.D., The Religions of China, Hodder
and Stoughton, 1880, pp. 24-25)។ នៅសម័យកាលបុរាណ ជនជាតិចិន ហើយនិងជនជាតិអាស៊ី
ផ្សេងទៀត ពួកគេថ្វាយបង្គំតែព្រះមួយគត់ គឺ សាង ទី ស្ដេចនៃស្ថានសួគ៌។ ដែលវាច្រើនជាង ១៥០០ឆ្នាំ
មុនពេលដែល លោក ខុងជឺ (៥៥១-៤៧៩ មុនគ្រីស្ទសករាជ្យ) និង លោក ពុទ្ធ (៥៦៣-៤៨៣មុនគ្រីស្ទ
សករាជ្យ) បានកើតមក។ រយះពេលជាច្រើនទស្សវត្សមុនពេលដែល សាសនាពុទ្ធមកចូលប្រទេសចិន
មនុស្សគេឯកាទិទេនិយម (គេជឿថាមានព្រះអទិទេពតែមួយគត់)។ ជាច្រើនសតវត្សមកហើយ ដែលព្រ
លឹងវិញ្ញាណរបស់គេត្រូវបានបូកបន្ថែមព្រះច្រើនទៀត ហើយគេបានថ្វាយបង្គំ។តែទោះបីជាព្រះដែលខ្ពស់បំ
ផុតរបស់គេដែលមានឈ្មោះថា សាង ទីនៅតែបន្សល់ទុកសំរាប់វប្បធម៌ពីបុរាណរបស់ជនជាតិចិនក៏ពិតមែន
។ តែប្រជាជនអាស៊ីបានបំភ្លេច សាង ទី ដែលជាស្ដេចនៃស្ថានសួគ៌របស់គេជាសន្សឹមៗហើយ។ ពួកគេបាន
ចាប់ផ្ដើមទៅថ្វាយបង្គំព្រះផ្សេងៗទៀត ហើយ រួមទាំងថ្វាយបង្គំវិញ្ញាណផ្ទាល់ខ្លួនរបស់ជីដូនជីតារបស់គេដែរ
ពួកគេបានបែរចេញសាសនាពុទ្ធ ហើយនិងសាសនាផ្សេងៗទៀត។

សព្វថ្ងៃនេះ ប្រទេសសហរដ្ឋអាមេរិចកំពុងតែបែរចេញពីព្រះ ស្រដៀងនិងជំនាន់នោះដែរ។ នៅក្នុង
ការថ្លែងសន្ទរៈកថានៃពិធីសម្ពោធន៍ លោក ប្រធាននាតិបតី អូប៉ាម៉ា បាននិយាយថា «ប្រទេសអាមេរិច
សាសនាគ្រីស្ទមិនមែនជារបស់ជាតិនោះទេ»។ វាមិនមែនពិតនោះទេ តែលោក អូប៉ាម៉ា បាននិយាយថា
វាមិនមែនរឿងពិតយូរមកហើយ។ ហើយនៅឆ្នាំនេះ លោក អូប៉ាម៉ា បានបំបាត់ចោលនូវការអធិស្ឋាន ដែល
ប្រទេសអាមេរិចបានប្រតិបត្ដិតាមអស់រយះពេលជាច្រើនទស្សវត្សមកហើយនោះ។ មានជនជាតិអាមេរិចជា
ច្រើនមិនជឿព្រះរបស់ជីដូនជីតារបស់យូរមកហើយ។ប្រជាជនចិនពីបុរាណបានធ្វើតាមរបៀបស្រដៀងនោះ
ដូចជាមានប្រជាជនអាមេរិចច្រើន នៅសម័យបច្ចុប្បន្ននេះ ពួកគេបានបែរចេញពីព្រះ សាង ទី ស្ដេចនៃស្ថាន
សួគ៌របស់កេ។ សព្វថ្ងៃនេះ មានជនជាតិអាមេរិចជាច្រើន ព្រមទាំងប្រជាជនអាស៊ីផងដែរ ដែលមិនស្គាល់
ព្រះ។

នោះជារបៀបដែលវាបានកើតឡើងក្នុងទីក្រុងអាថែនផងដែរ។ ពួកគេបានបែរចេញពីព្រះរបស់គេ។
បទគម្ពីរប្រាប់ថា៖

«ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏
មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែល ឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ» (រ៉ូម ១:២១)។

ពួកគេមិនបានស្គាល់ព្រះ ដែលគេបានធ្លាប់ថ្វាយបង្គំពីដើមយូរមកហើយ។ ហើយសាវកប៉ូលបាន
និយាយទៅគេថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ»(កិច្ចការ ១៧:២៣)។ ពួកគេ
មានរូបព្រះរាប់រយ ហើយនិងព្រះខុសឆ្គងជាច្រើនទៀត តែពួកគេមិនបាបស្គាល់ពិតប្រាកដទេ។ ទ្រង់បាន
ក្លាយព្រះដ៏ពុំស្គាល់ ដល់ពួកគេ។

ដ្បិតសាវកប៉ូលបានប្រាប់គេថា ព្រះដែលអ្នករាល់គ្នាមិនស្គាល់ ទ្រង់បានបង្កើតពិភពលោក និង
របស់អ្វីទាំងអស់លើផែនដីនេះ។ គាត់បាននិយាយថា ព្រះដែលអ្នករាល់គ្នាមិនស្គាល់ គឺជា «ព្រះអម្ចាស់នៃ
ស្ថានសួគ៌ និងផែនដី» ហើយទ្រង់មិនគង់ក្នុងវត្ដ ដែលមនុស្សបានធ្វើនោះទេ។ គាត់បានប្រាប់ដល់ពួកគេថា
ព្រះដែលអ្នករាល់គ្នាមិនស្គាល់គឺជា សាង ទី ជាស្ដេចនៃស្ថានសួគ៌ «ព្រះអម្ចាស់នៃ ស្ថានសួគ៌ និងផែនដី»
(កិច្ចការ ១៧:២៤)។

យើងមិនកំពុងប្រាប់អ្នកអោយជឿលើសាសនាថ្មីមួយនោះទេ។ គ្មានអ្វីថ្មីសំរាប់អ្នកគ្រីស្ទាននោះទេ
វាជាសាសនាដែលចាស់បំផុតនៅលើពិភពលោកនេះ។ គ្រីស្ទសាសនាបានត្រលប់ទៅរកសម័យកាលដើមដំ
បូងនៅសម័យកាលនៅសួនច្បារអេដែនវិញ។ វាមានរយះពេលជាច្រើនសតវត្សមកហើយ មុនពេលមានសា
សនាពុទ្ធ សាសនាតាវ សាសនាហិណ្ឌូ សាសនាអ៊ីស្លាម ឬក៏សាសនាផ្សេងទៀតនោះ។ ព្រះគ្រីស្ទទ្រង់បាន
យាងមកដើម្បីនាំយើងត្រលប់ទៅរកព្រះវរបិតានៃស្ថានសួគ៌ សាង ទី ស្ដេចនៃស្ថានសួគ៌។ សាវកប៉ូលបាន
និយាយថា៖

«នៅវេលានោះ អ្នករាល់គ្នា... ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មាន ព្រះក្នុងលោកីយ៍នេះដែរ តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេ
ស៊ូវនោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារ
ព្រះលោហិតទ្រង់» (អេភេសូរ ២:១២-១៣)។

ព្រះគ្រីស្ទបានយាងមក ដើម្បីនាំយើងត្រលប់ទៅរកព្រះពីបុរាណរបស់ជីដូនជីតារបស់យើង។ ព្រះគ្រីស្ទបាន
យាងមក ដើម្បីធ្វើអោយបែកខ្ចាយនូវជំនឿខុសឆ្គងរបស់យើង ហើយនាំយើងចេញឆ្ងាយពីរូបព្រះរបស់យើង ។
ព្រះគ្រីស្ទបានយាងមក ដើម្បីអោយយើងស្គាល់ «ព្រះដ៏ពុំស្គាល់»!

ហើយបន្ទាប់មកទៀត សាវកប៉ូលបានប្រាប់គេថាទ្រង់ «បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១
ឲ្យបាននៅពេញលើផែនដី»(កិច្ចការ ១៧:២៦)។ មានការប្រកាន់ពូជសាសន៍ និងមានសង្រ្គាម
ខាងពូជសាសន៍ កំពុងតែមាននៅលើពិភពលោកនៅយប់នេះ។ មានការប្រកាន់ រវាងប្រទេសចិន និងប្រ
ទេសជប៉ុន។ មានការប្រកាន់ពូជសាសន៍ រវាងជនជាតិអើរ៉ុង និងជនជាតិយូដា ក្នុងប្រទេសអ៊ីស្រាអែល។
បញ្ហាទាំងនោះពិតជាមិនមែនដោយសារតែពូជសាសន៍នោះទេ បញ្ហាទាំងនោះ គឺដោយសារតែ ខាងព្រលឹង
វិញ្ញាណ ការ ប្រកាន់ពូជសាសន៍គឺជាលទ្ធផលនៃអំពើបាប។

សាវកប៉ូលបាននិយាយថា ព្រះបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១។ តើគាត់ដឹងយ៉ាងម៉េច
បាន? គាត់បានដឹងពីរឿងនេះ ដោយសារតែការបើកសំដែងរបស់ព្រះដែលមាននៅក្នុងព្រះគម្ពីរ! មិនមែន
ដល់ពេលរាល់ថ្ងៃនេះទេ ដែលមនុស្សដឹងពីអ្វីដែល ព្រះបានសំដែងទៅសាវកប៉ូលនៅរយះពេល២ពាន់ឆ្នាំ
កន្លងមកហើយ! អ្នកអាចយកឈាមជនជាតិអាហ្រិកម្នាក់ ហើយអាចផ្ទេរទៅបុរសស្បែកសម្នាក់បានដោយ
តាមការចាក់បញ្ជូលឈាមបាន។ អ្នកអាចយកឈាមពីជនជាតិចិនម្នាក់ ហើយផ្ទេរទៅអ្នកស្រុកដើមរបស់
ជនជាតិអូស្រ្ដាលីបាន។ ហេតុអ្វីរឿងនោះអាចធ្វើទៅបាន? ដោយសារតែ ព្រះបានបង្កើតមនុស្សគ្រប់សាសន៍
ពីឈាមតែ១ឲ្យបាននៅពេញលើផែនដី»(កិច្ចការ ១៧:២៦)។ ដែលរឿងនោះធ្វើមនុស្សនៅអាថែន
បានភ្ញាក់ផ្អើលជាខ្លាំង ដែលបានលឺសាវកប៉ូលនិយាយនៅថ្ងៃនោះ។ ដោយសារតែអំពើបាប ពួកគេក្លាយជា
អ្នកប្រកាន់ពូជសាសន៍។ ពួកគេគិតថា គេល្អជាងអ្នកផ្សេងទៀត តែពួកគេបានគិតខុស។ ព្រះដ៏ពុំស្គាល់បាន
បង្កើតមនុស្សគ្រប់ពូជសាសន៍ពីមនុស្សប្រុសម្នាក់ ហើយនិងពីមនុស្សស្រីម្នាក់។ នៅពេលថ្មីៗនេះ DNA
បានស្រាវជ្រាវ ហើយបង្ហាញថា ពូជមនុស្សគឺបានបន្ដពូជពីស្រ្ដីម្នាក់នៅក្នុងមជ្ឃិមបូព៌ា។ ទស្សនាវត្ដី Time
បានរាយការណ៍ប្រាប់អំពីរឿងនោះអស់រយះពេលពីរបីឆ្នាំកន្លងមកហើយ។ គ្មានបញ្ហាថា តើពូជមួយណា
ដែលអ្នកមកពី យើងទាំងអស់គ្នាសុទ្ធតែជាប់ទាក់ទងគ្នា។ យើងទាំងអស់គ្នាជាបងប្អូនប្រុស និងបងប្អូនស្រី
ដែលមានឈាមតែមួយ! យើងព្រះគ្រីស្ទនាំយកយើងត្រលប់មកវិញទាំងអស់គ្នាក្នុងគ្រួសារតែមួយ និងក្នុង
ក្រុមជំនុំ។ ហើយខ្ញុំចង់និយាយទៅកាន់មនុស្សក្មេងៗនៅយប់នេះថា កុំអោយមានការប្រកាន់ពូជសាសន៍
ដែលធ្វើអោយអ្នកមិនមានការប្រកបគ្នាជាមួយអ្នកណាម្នាក់ ពីវប្បធម៌ផ្សេងទៀត។ កុំអោយមានការប្រកាន់
ពូជសាសន៍អោយសោះនៅក្នុងក្រុមជំនុំយើង! វាគឺជាសាច់ឈាម និងអំពើបាបរបស់យើង ដែលយើងខ្លាច
មានមិត្ដដែលមានពូជសាសន៍ខុសគ្នា! នៅយប់មួយផ្សេងទៀត កូនប្រុសរបស់ខ្ញុំបាននិយាយ វាជាការ
អស្ចារ្យមួយ ដែលប្រពន្ធរបស់ខ្ញុំ ហើយនិងខ្ញុំបានចុះសំរុងគ្នាយ៉ាងល្អ បន្ទាប់ពីយើងបានរៀបការអស់រយះ
ពេល៣០ឆ្នាំ ដោយព្រោះនាងជាជនជាតិអេស្ប៉ាញ ហើយខ្ញុំជាជនជាតិស្បែកស។ យើងបានធ្វើពិធីខួប
អាពាណ៍ពិពាហ៍លើកទី៣០របស់យើងកាល់ពីថ្ងៃព្រហស្បតិមុន។ ខ្ញុំគិតក្នុងចិត្ដថា កូនប្រុសរបស់ខ្ញុំត្រូវ វា
ហាក់ដូចជាការអស្ចារ្យមួយ តែវាហាក់ដូចជារឿងខាងសាច់ឈាមក៏សំខាន់បំផុតសំរាប់ខ្ញុំនៅពិភពលោក!ខ្ញុំ
មិនអាចស្រមៃគិតពីជីវិតដោយគ្មានប្រពន្ធរបស់ខ្ញុំបានទេ! នាងគឺជាកាដូដ៏អស្ចារ្យមួយសំរាប់ខ្ញុំ ហើយខ្ញុំត្រូវ
តែអរគុណដល់ទ្រង់សំរាប់នាងប្រចាំថ្ងៃ!

ហើយនោះជាអ្វីដែលយើងគួរតែមានក្នុងក្រុមជំនុំយើង ដោយសារតែព្រះ «បានបង្កើតមនុស្សគ្រប់
សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី»(កិច្ចការ ១៧:២៦)។ វាហាក់ដូចជារបស់ខាងសាចឈា
មជាច្រើនក្នុងពិភពលោកនេះត្រូវបានជ្រមុជក្នុងក្រុមជំនុំចិនមួយ ដែលជាគ្រូគង្វាលរបស់ខ្ញុំ វាជាង២ទស្ស
វត្សមកហើយ គាត់ធ្លាប់ជាអ្នកប្រាជ្ញខាងភាសាចិន។ វាហាក់ដូចជាចំលែងបន្ដិចចំពោះមនុស្សដែលបាត់បង់
ក្នុងពិភពលោក។ ពួកគេច្បាំងគ្នាទៅវិញទៅមកដោយឥតឈប់ឈរ សាសន៍មួយទាស់និងសាសន៍មួយផ្សេង
ទៀត។ តែព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងមក មិនមែនត្រឹមតែធ្វើអោយយើងមានទំនាក់ទំនងជាព្រះ
ប៉ុណ្ណោះទេ តែទ្រង់មកដើម្បី នាំគ្រប់ជាតិសាសន៍ទាំងអស់ មកក្នុងរូបកាយតែមួយ គឺក្នុងក្រុមជំនុំតែមួយ!
ក្រុមជំនុំដូចយើង ដែលមានក្រុមជនជាតិភាគតិចជាច្រើន គួរតែក្លាយជារឿងដែលសំខាន់បំផុតនៅលើផែន
ដីនេះ ដោយព្រោះព្រះទ្រង់បាននាំយើងមកទាំងអស់គ្នា! អំពើបាបបំបែកយើងចេញពីព្រះ តែព្រះនាំយើង
មកទាំងអស់គ្នាវិញ ក្នុងវិធីមួយ ដែលធ្វើអោយយើងដឹងពីការអស្ចារ្យមួយ នោះជាការអស្ចារ្យនៃការកើតជាថ្មី !
ប្រសិនបើយើងកើតជាថ្មីពិតប្រាកដមែន វាអាចកើតឡើងមែន! នៅពេលកូនស្រីពៅរបស់លោក ជ៉ោន រ៉ាយស៍
បាននៅទីនេះពីរបីសប្ដាហ៍កន្លងមកហើយ នាង និងប្រពន្ធរបស់ខ្ញុំបានរាប់នូវវប្បធម៌ចំនួន២០ និង
ក្រុមជនជាតិភាគតិចជាច្រើនទៀតក្នុងក្រុមជំនុំរបស់យើង។ នាងនិយាយថា វាជាការអស្ចារ្យមែនទែន។ ព្យា
យាមក្នុងការធ្វើតាមវិធីនោះ! សូមធ្វើអោយអ្នកលោកីយឃើញថា យើងទាំងអស់គ្នាសុទ្ធតែជាបងប្អូនប្រុស
និង បងប្អូនស្រីក្នុងព្រះគ្រីស្ទ! សូមអោយក្រុមជំនុំនេះក្លាយជាទីបន្ទាល់នៃការចុះសំម្រុងគ្នា ហើយនិងពោ
ពេញដោយសេចក្ដីស្រឡាញ់ក្នុងពិភពលោកដែលបែកចែកគ្នា!«សូមជួយអ្នកណាមា្នក់ថ្ងៃនេះ» ច្រៀងវា!

សូមជួយអ្នកណាម្នាក់ថ្ងៃនេះ ជួយអ្នកណាម្នាក់ឲ្យចេញពីជីវិត
   ដោយពង្រីកមិត្ដភាព ហើយបញ្ឃប់ភាពឯកកោទាំងអស់
អូ សូមជួយអ្នកណាម្នាក់នៅថ្ងៃនេះ!
     («សូមជួយអ្នកណាម្នាក់ថ្ងៃនេះ»ដោយ Carrie E. Breck,1855-1934; altered by the Pastor)។

ហើយសាវកប៉ូលបានប្រាប់ដល់មនុស្សនៅទីក្រុងអាថែនថា

«... ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់ មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ»(កិច្ចការ ១៧:៣០)។

ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់ និងការជឿបែបខុសឆ្គងរបស់គេនៅពេលមុន។ ប៉ុន្ដែឥឡូវនេះ ទ្រង់បាន
បង្គាប់ដល់យើងទាំងអស់គ្នា អោយសាសន៍ឬសាវតាអ្វីក៏ដោយ អោយប្រែចិត្ដឡើង។ ឥឡូវនេះ «ទ្រង់បង្គាប់
អោយគ្រប់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្ដវិញ»។ នោះមិនមែនជាការស្នើសុំ ឬមិនមែនជាការផ្ដល់
ដំបូន្មានមួយផ្នែកទេ។ ព្រះបង្គាប់ឲ្យយើងប្រែចិត្ដទាំងអស់គ្នាឡើង! នោះគឺជាព្រះបន្ទូលនៃព្រះ! ព្រះទ្រង់
មានបន្ទូលថា «ខ្ញុំបង្គាប់អោយអ្នកប្រែចិត្ដ»។ វាមានន័យថា អោយអ្នកផ្លាស់ប្ដូរគំនិតរបស់អ្នកពីអំពើបាប។
វាមានន័យថា អោយអ្នកបែរចេញពីអំពើបាប ហើយត្រលប់មករកព្រះគ្រីស្ទ។ វាមានន័យថា ឈប់ទុកចិត្ដ
លើខ្លួនរបស់អ្នក ហើយត្រលប់ទៅទុកចិត្ដលើព្រះគ្រីស្ទវិញ។ នៅពេលណាដែលអ្នកប្រែចិត្ដពិតប្រាកដ អ្នក
នឹងកើតជាថ្មីម្ដងទៀត ដោយអំណាចព្រះចេស្ដារបស់ព្រះ។

ព្រះគ្រីស្ទយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងពីអំពើបាប សេចក្ដីស្លាប់ និងពីឋាននរក។ ទ្រង់
បានយាងមក ទ្រង់មានគោលបំណង ដើម្បីសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះបាបរបស់យើង។ ទ្រង់
បានយាងមក ដើម្បីបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់លើឈើឆ្កាង ដើម្បីអាចលាងសំអាតអំពើបាបរបស់
យើង ដោយអំណាចចេស្ដារបស់ព្រះ។ ហើយព្រះគ្រីស្ទទ្រង់បានរស់ ដោយព្រះកាយ ដោយ សាច់ឈាម
និងដោយឆ្អឹង ពីសុគតឡើងវិញ។ ឥឡូវនេះ ទ្រង់កំពុងនៅស្ថានសួគ៌ ក្នុងការសំខាន់ផ្សេងទៀតរបស់ទ្រង់
នោះគឺទ្រង់កំពុងតែអធិស្ឋានអោយយើង។ នៅពេលណាដែលអ្នកមករកព្រះគ្រីស្ទដោយសេចក្ដីជំនឿ អ្នក
នឹងបានកើតជាថ្មីម្ដងទៀតនៅពេលភ្លាមៗនេះ។ អ្នកនឹងចូលទៅរកជីវិតថ្មីមួយជាមួយព្រះគ្រីស្ទ។ ព្រះគម្ពីរ
ប្រាប់យើងថា « បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់
បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»កូរិនថូសទី២ ៥:១៧)។

ក្មេងស្រីម្នាក់ក្នុងក្រុមជំនុំយើង ជាស្រីមានស្បែកសម្នាក់ ដែលបានជួយយើងហើយជាសមាជិកថ្មី
ក្នុងក្រុមជំនុំយើង។ ក្មេងស្រីមានស្បែកសម្នាក់នេះ បានអោយបញ្ជីអធិស្ឋានខ្ញុំមួយ។ អ្វីដែលនាងបានសរ
សេរលើបញ្ជីនោះមិនត្រូវតាមវេយ្យករណ៍ប៉ុន្មានោះទេ តែជាការស្នើសុំអោយអធិស្ឋានដែលគួរអោយចូលចិត្ដ
ណាស់។ នាងសុំអោយខ្ញុំអធិស្ឋានអោយក្មេងស្រីជនជាតិចិន«ដែលនាងហាក់ដូចជាមានសេចក្ដីស្រឡាញ់
របស់ព្រះយេស៊ូវគង់ក្នុងនាង មិនមែនគ្រាន់តែ ក្រុមជំនុំទេ» បាទ! អាម៉ែន! យើងកំពុងតែអធិស្ឋានសំរាប់
អ្នកមើលទៅកាន់មនុស្សក្រៅពីក្នុងក្រុមជំនុំរបស់យើង។ យើងចង់អោយអ្នកដឹងថា សេចក្ដីស្រឡាញ់របស់
ព្រះគ្រីស្ទកំពុងរស់នៅ! យើងចង់អោយអ្នកបានសង្រ្គោះ យើងចង់អោយអ្នកកើតជាថ្មីម្ដងទៀត យើងចង់
អោយអ្នកកន្លងផុតពីសេចក្ដីស្លាប់ ទៅកាន់ជីវិតដ៏នៅអសកល្បជានិច្ចដោយសេចក្ដីជំនឿលើព្រះគ្រីស្ទដ៏រស់!

សាវកប៉ូលបានប្រាប់មនុស្សដែលនៅទីក្រុងអាថែនទាំងនោះថា ព្រះបានប្រោសអោយព្រះគ្រីស្ទ
រស់ពីសុគតឡើងវិញ។ គាត់បានប្រាប់គេថា ពួកគេត្រូវតែជឿទុកចិត្ដលើព្រះគ្រីស្ទ ឬគាត់បា្រប់គេថា ទ្រង់
នឹងជំនុំជំរៈគេនៅថ្ងៃជំនុំជំរៈចុងក្រោយ។ ព្រះគ្រីស្ទទ្រង់រស់នៅ។ ទ្រង់នឹងយាងមកវិញដើម្បីជំនុំជំរៈពិភព
លោក។ តើអ្នកត្រៀមខ្លួនហើយឬនៅ? តើអំពើបាបរបស់អ្នកបានលាងសំអាតដោយព្រះលោហិតរបស់ព្រះ
គ្រីស្ទហើយឬនៅ?

តើសេចក្ដីអធិប្បាយរបស់សាវកប៉ូលនៅទីអើរីយ៉ុសមានលទ្ធផលអ្វី?
មានប្រតិកម្មចំនួន៣យ៉ាងពី ក្នុងសេចក្ដីអធិប្បាយរបស់គាត់

«កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ
ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត ដូច្នេះ ប៉ុលក៏
ចេញពីចំណោមគេទៅ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿ
ផង ក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស និងស្ត្រីម្នាក់
ឈ្មោះដាម៉ារីស ហើយនិងអ្នកខ្លះទៀតដែរ»(កិច្ចការ ១៧:៣២-៣៤)។

មានអ្នកខ្លះក្នុងពួកគេបានសើចចំអក ហើយមានអ្នកខ្លះទៀតនិយាយថា «យើងនឹងស្តាប់អ្នកពីដំណើរនេះម្តង
ទៀត»។ យើងត្រូវតែលឺថែមទៀតអំពីវា ហើយគិតពិចារណាអំពីវា។ តែមានអ្នកខ្លះក្នុងពួកគេបានជឿ
លើព្រះគ្រីស្ទនោះពេលនោះ ហើយគេបានសង្រ្គោះ។ យើងអធិស្ឋានអោយអ្នកខ្លះដែលនៅទីនេះនៅយប់
នេះអោយបែរចេញពីជីវិតដ៏ពោពេញអំពើបាបអ្នកចេញ ហើយមកជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយទ្រង់នឹង
សង្រ្គោះអ្នក ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកចេញ ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ បន្ទាប់
មក អ្នកនឹងមានទំនាក់ជាមួយទ្រង់ឡើងវិញ បន្ទាប់មកអ្នកនឹងស្គាល់ព្រះដ៏ពិតតាំងពីដើមមកដោយខ្លួនឯង
គឺជា សាំង ទី ស្ដេចនៃស្ថានសួគ៌! ពួកយើងចង់លើកទឹកចិត្ដអ្នកអោយជឿទុកចិត្ដលើព្រះគ្រីស្ទ។ ទ្រង់នឹង
ប្រទានអោយអ្នកមានសេចក្ដីសុខ និងអំណរ ហើយនិងសេចក្ដីសង្ឃឹម ដែលអ្នកមិនដែលមានពីមុនមក។
ហើយ យើងចង់លើកទឹកចិត្ដអ្នកអោយត្រលប់មកក្រុមជំនុំនេះវិញនៅថ្ងៃស្អែក។ យើងនឹងមានការជប់លៀង
ហូបអាហារផ្សេងទៀតនៅពេលព្រឹកថ្ងៃស្អែក នៅម៉ោង ១០:៣០ ហើយការជប់លៀងលើកទីបី នៅយប់ថ្ងៃ
ស្អែក នៅម៉ោង ៦:៣០។ សូមត្រលប់មកវិញ ហើយមកចូលរួមជាមួយយើង ដោយសប្បាយ ហើយក្នុងការ
ប្រកបគ្នាដ៏សប្បាយ!

ខ្ញុំចង់និយាយទៅកាន់អ្នកខ្លះនៅយប់នេះ ដែលចង់ជឿទុកចិត្ដលើព្រះយេស៊ូវ ហើយចង់បានសង្រ្គោះ
។ ព្រះអាចជួយអ្នកធ្វើវាបាន! អាម៉ែន។

សូមចុចទីនេះដើម្បីអានពី «បុណ្យសែនព្រះច័ន្ទ ហើយនិង ព្រះដែលបានបង្កើត ព្រះព្រះច័ន្ទ!»

សូមចុចទីនេះដើម្បីអានពី «ពីមូលហេតុដែលព្រះប្រទានពរដល់ប្រទេសចិន តែជំនុំជំរៈដល់ប្រទេស អាមេរិច!»

សូមចុចទីនេះដើម្បីអានពី «ការអាថ៌កំបាំងនៃភាពជោគជ័យក្នុងប្រទេសចិន»

សូមចុចទីនេះដើម្បីអានពី «ទ្វារបើក នៅប្រទេសចិន!»

សូមចុចទីនេះដើម្បីអានពី «ប្រទេសចិនបានប្រោស ដោយព្រះវិញ្ញាណរបស់ព្រះ!»

សូមចុចទីនេះដើម្បីអានពី «ប្រទេសចិន ពួកគេនឹងមកពីទិសខាងកើត!»

សូមចុចទីនេះដើម្បីអានពី «ពិធីថ្លែងអំណរគុណដល់ព្រះក្នុងប្រទេសចិន»

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ កូរិនថូសទី១ ១:២១។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រលឹងខ្ញុំសូមសរសើរតំកើងស្ដេចនៃស្ថានសួគ៌» (ដោយ Henry F. Lyte, 1793-1847)។