Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិប្បាយដែលយើងត្រូវការ

THE PREACHING WE NEED
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ខែកញ្ញា ២៣, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 23, 2012

«ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ» (កូរិនថូសទី១ ១:២១)។


ការចាប់ផ្ដើមនៃអត្ថបទនោះប្រាប់ យើងថា «មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិន
បានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺ
ជាការប្រកាសដំណឹងល្អ» លោកីយនេះគិតថា លោកបែនយ៉ាមីន ស្ពោកនិយាយត្រូវ នៅពេលដែល
គាត់បានប្រាប់ឪពុកម្ដាយគាត់មិនអោយដាក់ទណ្ឌកម្មដល់កូនរបស់គេ។ ប្រាជ្ញានោះ គឺជារបស់លោកីយ!
លោកីយគិតថា ការដាក់ទណ្ឌកម្មដល់ស្លាប់របស់អ្នកឃាតករគឺខុស អ្នកសំលាប់គេទាំងនោះ គួរតែត្រូវដាក់
កែប្រែជំនួសអោយការប្រហារជីវិត។ នោះជាប្រាជ្ញារបស់លោកីយនេះ! លោកីយគិតថា ស្រ្ដីទាំងអស់មាន
សិទ្ធ ដើម្បីសំលាប់ទារកក្នុងផ្ទៃ សូម្បីតែកូននោះមានអាយុ៩ខែក៏ដោយ។ នោះជាប្រាជ្ញារបស់លោកីយនេះ!
លោកីយគិតថា យើងគួរតែយល់ស្រប ហើយស្ដាប់បង្គាប់អ្នកដឹកនាំសាសនាអ៊ីស្លាម ដែលបានដុតក្រុមជំនុំ
របស់យើង ហើយសំលាប់បងប្អូនប្រុស បងប្អូនស្រីរបស់យើងនៅលើពិភពលោក។ នោះជាប្រាជ្ញារបស់
លោកីយនេះ! លោកីយគិតថា ស្រ្ដីពីរនាក់អាចរៀបការជាមួយគ្នាបាន។ នោះជាប្រាជ្ញារបស់ លោកីយនេះ!
តែគ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែលបានជួយយើង ឬក៏នាំអោយយើងអាចជិតស្និតជាមួយ
ព្រះសោះឡើយ! គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែលបានជួយពង្រឹកដល់វប្បធម៌របស់ឡើយ
ឬក៏អាចផ្ដល់តំរិះរបស់ព្រះមកកាន់មនុស្សក្មេងៗរបស់យើងសោះ!

« ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាង
ប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នក
ដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ»
(កូរិនថូសទី១ ១:២១)។

បាទ ខ្ញុំដឹងថា សេចក្ដីអធិប្បាយនោះមិនទាន់សម័យនៅសព្វថ្ងៃនេះទេ ខ្ញុំដឹងពីមនុស្សប្រុសដែល
ប្រាប់យើងថា នេះជាសម័យកាល់នៃទូរទូស្សន៍ និងអ៊ីធើណែត ដូច្នោះយើងមិនអាចមានការអធិប្បាយយូរ
នោះទេ «អ្នកនាំដំណឹងល្អមកមុនគេគឺដូចជាអតីតកម្មករទីក្រុង» ដែលត្រូវបានបកប្រែពាក្យថា«អធិប្បាយ»
ថា «មិនមានការអធិប្បាយទៀតទេ» ពួកគេនិយាយថា «មនុស្សនឹងមិនទ្រាំជាមួយបុរសម្នាក់ដែលស្រែក
នៅកន្លែងតុដើម្បីអធិប្បាយបានទេ!» នោះជាអ្វីដែលលោកីយនិយាយ! នោះជាប្រាជ្ញារបស់លោកីយនេះ!
«គេគា្រន់តែបង្រៀនខគម្ពីរម្ដងមួយខ» គេនិយាយថា «កុំអោយលើលសំលេងរបស់អ្នក។ គ្រាន់តែឲ្យមនុស្ស
កត់ត្រា» នោះជាល្បិចដ៏ហ្មតចត់មួយ ដើម្បីធ្វើអោយមនុស្សគិត នៅពេលដែលគេកំពុងរៀននូវរឿងអ្វីមួយ។
ជាការពិត វាការពារព្រលឹងវិញ្ញាណរបស់គេអោយនៅជាទារក តែមនុស្សភាគច្រើននឹងមិនដែលគិតគូរពី
បញ្ហានោះទេ។ មនុស្សភាគច្រើនគេនឹងមិនឈប់គិតថា គ្មានអ្វីដែលអាចធ្វើអោយសេចក្ដីជំនឿខ្លាំង ជាងការ
កត់ត្រាពីអ្វីដែលបានបង្រៀនក្នុងព្រះគម្ពីរនោះទេ! «កុំស្រែកដាក់ពួកគេ សូមនិយាយផ្អែមៗដាក់គេគ្រប់
ពេលវេលា»។ នោះជាប្រាជ្ញារបស់លោកីយនេះ! តែវាមិនមែនជាប្រាជ្ញារបស់ព្រះទេ!

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

សេចក្ដីអធិប្បាយអាចជាល្ងីល្ងើដល់មនុស្សដែលបាត់បង់ និងមនុស្សខាងសាច់ឈាម។ សេចក្ដី
អធិប្បាយអាចដូចជាការងារដែលឆ្កួតៗ។ នោះជាអ្វីដែលលោកីយគិត! តែព្រះទ្រង់គិតខុសពីគេវិញ ព្រះគិត
ថា សេចក្ដីអធិប្បាយរបស់មនុស្សម្នាក់ដែលបង្រៀនតាមព្រះគម្ពីរ ហើយបង្រៀនដោយមានខ្លាំងខ្លា នោះគឺ
ជារឿងដែលសំខាន់បំផុតនៅលើលោកីយនេះ! គ្មានអ្វីអាចជំនួយការអធិប្បាយបានទេ។ ក្រុមជំនុំរបស់យើង
កំពុងតែទទួលបរាជ័យ ដោយព្រោះខ្វះការអធិប្បាយ! អ្នកគ្រីស្ទបរិសុទ្ធអាចរស់នៅមានជីវិតបាន នៅពេល
ណា ដែលសេចក្ដីអធិប្បាយរស់នៅមានជីវិត។ សេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធអាចធ្វើអោយគេមានជីវិត
ហើយអ្នកមានបាបអាចឆ្លងផុតពីសេចក្ដីស្លាប់ទៅកាន់ជីវិតបាន នៅពេលណាដែលសេចក្ដីអធិប្បាយរស់នៅ
មានជីវិត! តែនៅពេលដែលបុរសម្នាក់ខ្មាស់អៀន ហើយខ្លាចស្រ្ដីខ្លះក្នុងក្រុមជំនុំរបស់គេ ហើយអធិប្បាយ
ដូចជានិទានរឿងអញ្ចឹង ពន្លឺបានចេញក្រៅក្រុមជំនុំ ហើយសេចក្ដីងងឹតចាប់ផ្ដើមមានក្នុងក្រុមជំនុំវិញ ហេតុ
អ្វី? ពីព្រោះ៖

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

តើអ្វីជាគោលបំណងនៃសេចក្ដីអធិប្បាយមួយនេះ? គោលបំណងនៃសេចក្ដីអធិប្បាយមួយនេះគឺ
បានប្រាប់ក្នុងអត្ថបទរបស់យើង៖

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

នោះហើយជាគោលបំណងនៃសេចក្ដីអធិប្បាយ «ដើម្បីជួយសង្រ្គោះអ្នកណាដែលជឿ»។ គ្រប់សេចក្ដីអធិ
ប្បាយទាំងអស់គួរតែសង្កត់ធ្ងន់ទៅលើសេចក្ដីសង្រ្គោះ «ចំពោះអ្នកណាដែលជឿ»។ គ្រប់សេចក្ដីអធិប្បាយ
ទាំងអស់ត្រូវអធិប្បាយទៅលើការអធិស្ឋាន គ្រប់សេចក្ដីអធិប្បាយ ទាំងអស់ត្រូវអធិប្បាយទៅលើការបំរើព្រះ
អធិប្បាយទៅលើគោលទ្ធិ លើការប្រជុំគ្នាដើម្បីអធិស្ឋាន ហើយគ្រប់សេចក្ដីគួរតែផ្ដោតសំខាន់ទៅលើសេចក្ដី
សង្រ្គោះ ចំពោះអ្នកណាដែលបើកចិត្តជឿ! ខ្ញុំស្ទើរតែមិនដែលអធិប្បាយទៅកាន់អ្នកណាម្នាក់សោះ ឬអធិ
ប្បាយនៅកន្លែងណាសោះ ដែលមិនសង្កត់ធ្ងន់ពីរឿងទាំងនេះ «ដើម្បីជួយសង្រ្គោះដល់អ្នកណាដែលបើក
ចិត្ដជឿ»។ សេចក្ដីអធីប្បាយមួយអាចជួយសង្រ្គោះអ្នកបាន វាអាចកំពុងប្រាប់អ្នកពីវិធី ក្នុងការជួយនរណា
ម្នាក់អោយបានសង្រ្គោះ។ វាអាចជាសេចក្ដីអធិប្បាយសំរាប់អត្ថបទផ្សេងខ្លះៗទៀតដែរ តែគ្រប់រឿងទាំងអស់
ហើយនិងសេចក្ដីអធិប្បាយទាំងអស់ ខ្ញុំអធិប្បាយគឺ «ដើម្បីសង្រ្គោះដល់អស់អ្នកណាដែលបើកចិត្តជឿ»។

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

ដ្បិតសេចក្ដីអធិប្បាយគឺសំខាន់ណាស់ ចំពោះយើងរាល់គ្នា យើងគួរតែដឹងពីប្រភេទនៃសេចក្ដីអធិ
ប្បាយដែលមនុស្សត្រូវការ។ យើងគួរតែដឹងពីអ្វីដែលព្រះគម្ពីរបា្រប់អំពីសេចក្ដីអធិប្បាយ យើងត្រូវតែដឹងពីអ្វី
ដែលព្រះគម្ពីរបុរសគួរតែអធិប្បាយយ៉ាងម៉េច?

១. ទីមួយ ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនប្រឆាំងនិង
អំពើបាប។

សាវកប៉ូលបានប្រាប់ថា « ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស
ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង»(ធីម៉ូថេទី២ ៤:២)។ វាត្រូវតែមាន
ការស្ដីបន្ទោសនៃបទគម្ពីរ ហើយនិងស្ដីបន្ទោសពីអំពើបាប ប្រសិនបើវាជាសេចក្ដីអធប្បាយដ៏ពិត ដូចជា
សេចក្ដីអធិប្បាយដែលមនុស្សប្រុសបានធ្វើក្នុងព្រះគម្ពីរ។

សូមត្រលប់ទៅរៀនពីលោកហេណុក មុនពេលដែលមានទឹកជំនន់ដ៏ធំ តើលោកហេណុកបាន
អធិប្បាយពីអ្វី? ព្រះគម្ពីរយូដាសបានប្រាប់ពីអ្វីដែលគាត់បានអធិប្បាយ នេះជាអ្វីដែលលោកហេណុកបាន
អធិប្បាយ៖

« មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់
សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនិងរំឭកពួក
ទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែល
គេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំង
ប៉ុន្មាន ដែល អស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់
នឹងទ្រង់» (យូដាស ១៤-១៥)។

លោកហេណុកបានអធិប្បាយពីការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ នៅថ្ងៃជំនុំជំរះចុងក្រោយរបស់មនុស្ស
មានបាប។ គាត់បានអធិប្បាយជំទាស់និងអំពើបាបនៃការទមិលល្មើស ដែលពួកគេបានធ្វើ។ គាត់បាន
អធិប្បាយជំទាស់ពីពាក្យសំដីស្មោកគ្រោគរបស់មនុស្សមានបាប។ គាត់បានអធិប្បាយជំទាស់និងការប្រព្រឹត្ដ
អំពើបាបរបស់មនុស្សអាក្រក់ដែលនិយាយប្រឆាំងនិងព្រះ។ លោក ហេណុកជាដំណទី៧ពីលោកអ័ដាមមក
បានអធិប្បាយដ៏ខ្លាំងៗ បានបង្រៀនសេចក្ដីអធិប្បាយពិបាកៗ បានរំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស
អំពើបាបនៅជំនាន់របស់គាត់ បានព្រមានពួកគេអោយប្រែចិត្ដ មុនពេលថ្ងៃជំនុំជំរះចុងក្រោយត្រូវមកលើគេ ។
នោះហើយជាប្រភេទនៃសេចក្ដីអធិប្បាយដែលយើងត្រូវការថ្ងៃនេះ!

បន្ទាប់មកចូរគិតពីសេចក្ដីអធិប្បាយរបស់ហោរា អេសាយ គាត់បានអធិប្បាយថា៖

« ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាស ប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃយ៉ាកុបពីអំពើ បាបរបស់គេ» (អេសាយ ៥៨:១)។

សូមអានគម្ពីរអេសាយនៅដើមជំពូកពីរ ឬបីនៅពេលណាមួយទៅ។ គាត់បានអធិប្បាយប្រឆាំងនិងការលាក់
ពុតរបស់ពួកគេ គាត់បាននិយាយថា ដៃរបស់គេពោរពេញដោយឈាម គាត់មិនយល់ស្របតាមការប៉ះបោរ
ជំទាស់ទៅនិងពញរះរបស់គេទេ។ គាត់បានអធិប្បាយថា អ្នកដឹកនាំរបស់គេមិនការពារស្រ្ដីមេមាយ និងក្មេង
កំព្រាសោះ គាត់បាននិយាយថា ទីក្រុងរបស់គេនឹងត្រូវដុតដោយភ្លើង ទឹកដីរបស់គេនឹងត្រូវស៊ីបំផ្លាញដោយ
អ្នកចំលែក។ នោះហើយជាប្រភេទនៃសេចក្ដីអធិប្បាយដែលយើងត្រូវការថ្ងៃនេះ!

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

ហើយចុះអំពើលោកយ៉ូហានបាទីស្ទវិញ? តើគាត់បានអធិប្បាយពីអ្វីទៅ? គាត់បានអធិប្បាយថា៖

      «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផល ដែលសំណំនឹងសេចក្តីប្រែចិត្តនោះចុះ» (ម៉ាថាយ ៣:៧-៨)។

គាត់បានហៅពួកគេថា ពូជពស់វែក ដែលនឹងធ្លាក់ចូលទៅក្នុងបឹងភ្លើងក្នុងឋាននរក។ គាត់បានប្រាប់គេឲ្យ
ប្រែចិត្ដ!

បន្ទាប់មក ចូរគិតពីព្រះយេស៊ូវដែលទ្រង់បានអធិប្បាយជំទាស់និងអំពើបាប! ទ្រង់បានអធិប្បាយ
ជំទាស់និងអ្នកដែលមិនជឿ។ ទ្រង់បានអធិប្បាយជំទាស់ពីការកំផិត ទ្រង់បានអធិប្បាយជំទាស់ពីការចងគំនុំ
និងគ្នា ហើយទ្រង់បានមានបន្ទូលថា បើអ្នកណាមិនចេះលើកលែងទោសអោយគ្នាទៅវិញទៅមក ព្រះវរបិតា
ទ្រង់នឹងមិនលើកលែងទោសអោយពួកគេដែរ។ ទ្រង់បានអធិប្បាយទៅកាន់ពួកផារិស៊ី និងពួកអាចារ្យថា « អ្នក
រាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក»
(យ៉ូហាន ៨:៤៤)។ មនុស្សទាំងនោះបានស្អប់ដល់ព្រះយេស៊ូវ ដោយព្រោះទ្រង់បានអធិប្បាយ
ជំទាស់និងអំពើបាបរបស់គេ។ ពួកគេបានឆ្កាងទ្រង់ ដោយព្រោះសេចក្ដីអធិប្បាយដែលជំទាស់និងអំពើបាប
របស់គេ! គ្រូគង្វាលគ្រប់រូប នោះជារឿងពិត ពេលខ្លះយើងអធិប្បាយធ្វើអោយមនុស្សគេខឹង ដោយព្រោះតែ
សេចក្ដីអធិប្បាយដែលជំទាស់និងអំពើបាបរបស់គេ ដូចគំរូព្រះយេស៊ូវ ដែលទ្រង់បានធ្វើ! សាវកពេត្រុស
បាននិយាយថា ព្រះគ្រីស្ទបានទុកដំរាប់ « ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់» (ពេត្រុសទី១:៤៤) ។
នោះគឺមានន័យច្បាស់ណាសថា ព្រះគ្រីស្ទទ្រង់ចង់អោយគ្រូគង្វាលគ្រប់រូប អធិប្បាយប្រឆាំងនិងអំពើនៅ
កន្លែងអធិប្បាយ ដូចជាទ្រង់បានធ្វើ! លោក ជ៉ោន រ៉ាយស៍ បាននិយាយទៅគ្រូគង្វាលក្មេងៗថា

      កុំឲ្យមានឥទ្ធិពលពីអ្នកទាំងនោះ ដែលបន្លាចអ្នកថា អ្នកនឹងបណ្ដាល អោយមានការរំខានមួយក្នុងក្រុមជំនុំរបស់អ្នក។ កុំមានអារម្មណ៍ពិបាកចិត្ដ ដោយសារតែការអង្វររបស់ប្រពន្ធអ្នក ដែលក្លាចអ្នកនឹងមានប្រាក់ខែតិច ឬក៏ ក្លាចថាអ្នកគ្មានការងារ ហើយគ្មានកន្លែងទៅ។ សូមស្មោះត្រង់ជាមួយព្រះ គ្រីស្ទ ហើយព្រះគ្រីស្ទនឹងស្មោះត្រង់ជាមួយអ្នកវិញ...វាជារឿងពិតដែលថា គ្រូគង្វាលទាំងអស់គួរតែអធិប្បាយដោយសេចក្ដីស្រឡាញ់ ហើយគួរតែមាន សេចក្ដីក្ដួចអាណិត និងមានទឹកភ្នែក។ តែកុំអោយផ្លាស់ប្ដូរសេចក្ដីពិត ដែល ជាការបញ្ជាអោយអ្នកអធិប្បាយដោយរំលឹកឲ្យដឹងខ្លួន ហើយបន្ទោសយ៉ាង ច្បាស់លាស់ ហើយជាការបញ្ជាដើម្បីអោយអធិប្បាយប្រឆាំងនិងអំពើបាប ជាពិសេស (John R. Rice, D.D., Great Truths for Soul Winners, Sword of the Lord, 1964, page 137)។

នៅពេលដែលខ្ញុំបានកំពុងអធិប្បាយនៅក្រុមជំនុំសៅថើនបាទីស្ទ នៅក្នុងរដ្ឋកាលីហ្វក់ញ្ញា ខ្ញុំបាន
អធិប្បាយទៅកាន់មនុស្សក្មេងៗទាំងនោះ ពីការប្រព្រឹត្ដអំពើរួមភេទ ពីការមើលរូបភាពអាសអាភាស ហើយ
និងការខកមកក្រុមជំនុំ។ ខ្ញុំបានអធិប្បាយថា ពួកគេមិនត្រូវស្ដាប់គ្រូដែលបោះបង់ចោលគោលទ្ធិត្រឹមត្រូវ
ដូចជា លោក បីសសោប ផាក ដែលជាអ្នកគ្រប់គ្រងនៅក្រុមជំនុំអេផីស្កូផោល នៅទីក្រុងសានហ្វានស៊ីស្កូរ
នៅពេលនោះទេ។ នៅសេចក្ដីអធិប្បាយបន្ទាប់មកទៀត គ្រូគង្វាលបាននាំខ្ញុំទៅកាន់ការិយាល័យរបស់គាត់
ហើយបានប្រាប់ខ្ញុំមិនអោយអធិប្បាយដូចដែលខ្ញុំបានអធិប្បាយនោះ ដ្បិតខ្ញុំនឹងមានបញ្ហា។ គួរអោយចំ
លែកមែនទែន នៅពេលក្រោយមកទៀត គ្រូគង្វាលនេះបានសុំឈប់ធ្វើជាគ្រូគង្វាលនៅក្រុមជំនុំរបស់គាត់
ហើយគាត់បានឈប់ធ្វើជាគ្រូគង្វាលនៅសាខាមួយនៃក្រុមជំនុំ ដែលខ្ញុំបានចាប់ផ្ដើម!

ខ្ញុំត្រូវបានគេព្រមានមិនអោយអធិប្បាយប្រឆាំងនិងចំណុចខុសឆ្គងនៅមហាវិទ្យាល័យ theological
ដែលខ្ញុំបានចូលរៀន។ តែអ្នកដែលព្រមានខ្ញុំ ពេលក្រោយមកគាត់បានសុំឈប់ធ្វើជាគ្រូគង្វាលនៅមហាវិទ្យា
ល័យនោះ បន្ទាប់មកទៀតពួកគេទាំងអស់បានបាត់ទៅ ខ្ញុំបានអធិប្បាយក្នុងសាលប្រជុំនៃមហាវិទ្យាល័យ
ដដែលនោះ! ខ្ញុំមិនដែលបានឈប់អធិប្បាយប្រឆាំងនិងអំពើបាប ហើយនិង នៅទីនេះដែលខ្ញុំនៅល្ងាចនេះ
ជាមួយក្រុមជំនុំដ៏អស្ចារ្យ ដែលពេញដោយមនុស្សក្មេងៗដែលស្រែកឃ្លានចង់ស្ដាប់ព្រះបន្ទូលព្រះ! លោក
រ៉ាយគាត់បាននិយាយត្រូវ «ស្មោះត្រង់និងព្រះគ្រីស្ទ ហើយព្រះគ្រីស្ទនឹងស្មោះត្រង់ជាមួយនិងអ្នកវិញ»
អាម៉ែន។

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

មានអ្នកណាម្នាក់បានរអ៊ូថា ខ្ញុំអនុញ្ញាតឲ្យគេទះដៃសរសើរ ដូច្នោះតើអ្វីទៅ? ព្រះគម្ពីរប្រាប់ថា
«ម្នាល ជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ
»(ទំនុកដំកើង ៤៧:១)។ តើបញ្ហានោះជាអ្វីទៅ? វាគឺនៅក្នុងព្រះគម្ពីរ តើមែនឬទេ? នៅពេលដែល
មនុស្សក្មេងៗទៅលេងល្បែងកំសាន្ដបាត់ទាត់ឬមើលការប្រគុំតន្រ្ដីញាក់ៗ ពួកគេស្រែក ហើយទះដៃសរសើរ
រហូតដល់ឈប់លេងភ្លេង! តែការព្រមាន ដែលខ្ញុំនឹងផ្ដល់អោយអ្នកនៅល្ងាចនេះ គឺវាសំខាន់ជាងកីឡាបាល់
ទាត់រាប់ពាន់ដង ហើយនិងសំខាន់ជាតន្រ្ដីញាក់របស់ចាស់ស្រ្ទីន ប៊ីបើ ឬឡេដី ហ្គាហ្គានោះ រាប់លានដងទៅ
ទៀត! ចូរប្រែចិត្ដ ដើម្បីនគរស្ថានសួគ៌!

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

២. ទីពីរ ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនពីឋាននរក។

គ្រប់គ្រូគង្វាលទាំងអស់នៅក្នុងព្រះគម្ពីរ បានអធិប្បាយពីការជំនុំជំរះ និងឋាននរក ហើយសេចក្ដី
ក្រោធរបស់ព្រះជំទាស់និងអំពើបាប។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ តែងតែអធិប្បាយជានិច្ចពីឋាននរក
ទ្រង់បានព្រមានមនុស្សមានបាប ដើម្បីអោយរត់គេចពីសេចក្ដីក្រោធរបស់ព្រះវរបិតា!

ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា « តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើង
នរក»(ម៉ាថាយ ៥:២២)។

ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា « ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែក
យកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀត
ធ្មេញ» (ម៉ាថាយ ១៣:៤៩-៥០)។

ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា «ទ្រង់នឹងមានព្រះបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នា
ដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច» (ម៉ាថាយ ២៥:៤១)។

ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា « ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ»(ម៉ាថាយ ២៥:៤៦)។

គ្រូគង្វាលណាដែលមិនអធិប្បាយពីឋាននរក គឺគ្រូគង្វាលនោះមិនធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ
ដែលទ្រង់បានទុកជា «ដំរាប់ដល់យើង ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»(ពេត្រុសទី១ ២:២១)
លោក ជ៉ោន រ៉ាយស៍បាននិយាយថា «ចូរចេញអោយឆ្ងាយពីសេចក្ដីដែលងាយស្រួលទាំងនេះ ដែលមិនធ្វើ
អ្នកណាម្នាក់សោះមានទឹកភ្នែក មិនធ្វើអ្នកណាម្នាក់មានទឹកភ្នែកខ្លះៗសោះ និងមិនដឹកនាំមនុស្សអោយប្រែ
ចិត្ដសោះ! ចូរចេញឆ្ងាយពីសេចក្ដីអធិប្បាយនេះ ដែលទុកអោយមនុស្សមានបាបនៅតែដេកលក់ក្នុងអំពើ
បាបរបស់គេ មិនរំខានចិត្ដគេសោះ ហើយនិងអធិប្បាយដោយផ្គាប់ចិត្ដមនុស្ស! អូ ព្រះប្រទានអោយយើង
មានសេចក្ដីអធិប្បាយ ដែលធ្វើអោយមនុស្សញ័រភ័យខ្លាច នៅពេលដែលគេគិតអំពើឋាននរក ហើយនិង ការ
ជំនុំជំរះនិងត្រូវមកដល់!» (ibid., p. 140)។

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ
សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

៣. ទីបី ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនពីសេចក្ដី
សង្រ្គោះ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។

ព្រះគម្ពីរបង្រៀនថា មនុស្សប្រុស មនុស្សស្រីទាំងអស់សុទ្ធតែមានបាប ព្រះគម្ពីរប្រាប់ថា « ពីព្រោះ
គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»(រ៉ូម ៣:២៣)។ ព្រះគម្ពីរប្រាប់ថា «ដ្បិតគ្មានមនុស្សណា
មួយដែលមិនធ្វើបាបឡើយ»(ពង្សាវតារក្សត្រទី១ ៨:៤៦)។ ព្រះគម្ពីរប្រាប់ថា «ពិតប្រាកដជាគ្មានមនុស្ស
សុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ»(សាស្ដា ៧:២០)។

«ប៉ុន្ដែ» អ្នកនិយាយថា «ព្រះមិនដែលជ្រាបពីអំពើបាបរបស់ខ្ញុំទេ សូម្បីតែម្ដាយរបស់ខ្ញុំក៏មិនដឹង
ពីអំពើបាបរបស់ខ្ញុំដែរ ពួកវាជារឿងសំងាត់»។ ម្ដាយរបស់អ្នកមិនអាចដឹងពីអំពើបាបរបស់អ្នកពិតមែន តែ
ព្រះទ្រង់ជ្រាបពីអំពើបាបអ្នកទាំងអស់។ ព្រះគម្ពីរប្រាប់ថា « ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាម
មើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»សុភាសិត ១៥:៣)។ អំពើបាបរបស់អ្នកមិនអាចលាក់
ព្រះបានទេ! ព្រះគម្ពីរបា្រប់ថា «ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែល
លាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី»(សាស្ដា ១២:៣)។ ព្រះគម្ពីរបង្រៀនយើងថា អំពើបាបដែលអ្នក បាបធ្វើ
គឺត្រូវបានកត់ទុកក្នុងបញ្ជីជំនុំជំរះរបស់ព្រះ (វិវរណះ ២០:១២)។ នៅថ្ងៃជំនុំជំរះចុងក្រោយបង្អស់
អ្នកនឹងឈរចំពោះបង្ល័ង្កនៃព្រះ។ ទ្រង់នឹងអានពីអំពើបាបរបស់អ្នក ដែលទ្រង់បានកត់ទុកក្នុងបញ្ជីជំនុំជំរះ
របស់ទ្រង់ ហើយអ្នកនឹងត្រូវ «បោះចូលទៅក្នុងបឹងភ្លើង» (វិវរណះ ២០:១៥)។

មានផ្លូវតែមួយគត់ សំរាប់អ្នកដែលអាចធ្វើអោយអ្នក គេចផុតពីការជំនុំជំរះដ៏អាក្រក់នោះ។ អ្នកអំ
ពើបាបរបស់អ្នកត្រូវលុបចោលពីសៀវភៅរបស់ព្រះ។ មូលហេតុនោះហើយ ដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ទ្រង់បានយាងមក ហើយទ្រង់បានសុគតលើឈើឆ្កាង ដើម្បីសងថ្លៃប្រោសលោះ ពីការជាប់ទោសរបស់អំពើ
បាបអ្នកទាំងអស់។ ព្រះគម្ពីរប្រាប់ថា៖

« តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់ របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយ
សារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត» (រ៉ូម ៥:៨-៩)។

គម្ពីររ៉ូម ៥:៩ ប្រាប់យើងថា អ្នកអាច «សុចរិតបានដោយសារតែលោហិតរបស់ទ្រង់»។ ព្រះលោហិត
របស់ព្រះ យេស៊ូវអាចលាងសំអាតទាំងអស់ដែលអ្នកបានប្រព្រឹត្ដ ដ្បិតយើងអានក្នុងគម្ពីរ យ៉ូហានទី១ ១:៧
«ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំង
អស់»។ យើងត្រូវតែអធិប្បាយពីព្រះលោហិតរបស់ព្រះគ្រីស្ទ វារបស់តែមួយគត់ដែលអាចលាងសំអាតអំពើ
បាបរបស់អ្នកបាន!

«បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយ
សារសេចក្តីល្ងីល្ងើវិញ»(កូរិនថូសទី១ ១:២១)។

សព្វថ្ងៃនេះ មានគ្រូគង្វាលជាច្រើនមិនអធិប្បាយពីព្រះលោហិតរបស់ទ្រង់សោះ។ ខ្ញុំមិនដឹងពីមូល
ហេតុដែលគេអធិប្បាយដូច្នោះនោះទេ ដោយព្រោះព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា «រីឯព្រះអង្គដែល
ទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ឲ្យបានរួចពីបាប»(វិវរណះ ១:៥) ។
កុំឲ្យដែលជឿគ្រូគង្វាលម្នាក់ ឬគ្រូដែលបង្រៀនព្រះគម្ពីរណាដែលគេបង្រៀនហាក់ដូចជាព្រះលោហិត
របស់ព្រះយេស៊ូវមិនសំខាន់សោះឡើងយ! ព្រះគម្ពីរប្រាប់ថា «វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅ
តាមផ្លូវរបស់កាអ៊ីន»(យូដាស ១១)។ ដូចជាលោកកាអ៊ីន ពួកគេបដិសេធនិងឈាម។ កុំស្ដាប់ពួកគេ!
ត្រូវប្រយ័ត្នពីការបង្រៀនរបស់លោកកាអ៊ីន! បើគ្មានព្រះលោហិតរបស់ព្រះគ្រីស្ទ នោះគ្មានសេចក្ដីសង្រ្គោះ
ឡើយ! គ្មានអ្វីផ្សេងទៀត! សូមចាំថានោះគឺជាការល្អ ចំរៀងដ៏ចាស់បុរាណរបស់ជីដូនជីតាយើងជំនាន់មុន៖

តើមានអ្វីអាចលាងបានផង?
   មានតែឈាមវិសេសព្រះយេស៊ូវ
តើមានអ្វីដោះទុក្ខដូចប៉ង?
   មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ
   លាងឲ្យស្អាតបាបបរិបូរ
ព្រះទ្រង់មេត្ដាអាសូរ
   ដោយព្រោះឈាមវិសេសព្រះយេស៊ូវ
(«តើមានអ្វីអាចលាងបាបផង» ដោយ Robert Lowry, 1826-1899)។

តើអ្នកចង់បានសង្រ្គោះទេនៅយប់នេះ? តើអ្នកចង់អោយអ្នកណាម្នាក់លាងសំអាតបាបរបស់អ្នក
ចេញ តើអ្នកចង់ចេញពីបញ្ជីជំនុំជំរះរបស់ព្រះទេ? គឺតាមរយះព្រះលោហិតរបស់ព្រះយេស៊ូវតែមួយគត់។
បន្ទាប់មក នៅពេលដែលយើងកំពុងច្រៀងចំរៀងនោះម្ដងទៀត សូមក្រោកចេញពីកន្លែងអង្គុយរបស់អ្នក
ហើយទៅកាន់បន្ទប់នៅខាងក្រោយ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចប្រឹក្សា
ជាមួយអ្នក ហើយអធិស្ឋានជាមួយអ្នកបាន។ សូមទៅឥឡូវនេះ នៅខណះពេលដែលយើងកំពុងច្រៀង។

តើមានអ្វីអាចលាងបានផង?
   មានតែឈាមវិសេសព្រះយេស៊ូវ
តើមានអ្វីដោះទុក្ខដូចប៉ង?
   មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ
   លាងឲ្យស្អាតបាបបរិបូរ
ព្រះទ្រង់មេត្ដាអាសូរ
   ដោយព្រោះឈាមវិសេសព្រះយេស៊ូវ

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ កូរិនថូសទី១ ១:២១។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«តើមានអ្វីអាចលាងបាបផង» ដោយ Robert Lowry, 1826-1899)។


ចំណងជើនៃសេចក្ដីអធិប្បាយ

សេចក្ដីអធិប្បាយដែលយើងត្រូវការ

ដោយ Dr. R. L. Hymers, Jr.

«ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ» (កូរិនថូសទី១ ១:២១)។

១. ទីមួយ ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនប្រឆាំងនិង
អំពើបាប។ ធីម៉ូថេទី២ ៤:២; យូដាស ១៤-១៥; អេសាយ ៥៨:១; ម៉ាថាយ ៣:៧-៨;
យ៉ូហាន ៨:៤៤; ពេត្រុសទី ១ ២:២១; ទំនុកដំកើង ៤៧:១។

២. ទីពីរ ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនពីឋាននរក។
ម៉ាថាយ ៥:២២; ១៣:៤៩-៥០; ២៥:៤១, ៤៦; ពេត្រុសទី ១ ២:២១។

៣. ទីបី ព្រះគម្ពីរប្រាប់ថា យើងត្រូវការសេចក្ដីអធិប្បាយដែលបង្រៀនពីសេចក្ដីសង្រ្គោះ ដោយ
សារព្រះលោហិតរបស់ព្រះគ្រីស្ទ។ រ៉ូម ៣:២៣; ពង្សាវតារក្សត្រទី១ ៨:៤៦;
សាស្ដា ៧:២០; សុភាសិត ១៥:៣; សាស្ដា ១២:១៤; វិវរណះ ២០:១២,
១៥; រ៉ូម ៥:៨-៩; យ៉ូហានទី១ ១:៧; វិវរណះ ១:៥; យូដាស ១១។