ខ្ញុំធ្លាប់ជាសមាជិកម្នាក់នៅក្រុមជំនុំហ្វឹសឆានីសបាទីស្ទនៅរដ្ឋឡូសអង់ចាឡែស អស់រយះពេល
២៥ឆ្នាំ។ គ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំនោះ គឺជាលោក គ្រូធីម៉ូថែ លីន គាត់បានមកក្រុមជំនុំ
និងសកលវិទ្យាល័យ Bob Jones។ មានរឿងជាច្រើនដែលខ្ញុំអាចដឹង ថ្ងៃនេះ ដោយសារតែលោក
លីនដែលនៅក្រុមជំនុំឆានីសនោះបានបង្រៀនមានម្ដងដែលគាត់បានបង្រៀន ដល់ខ្ញុំជាច្រើនអំពីការ អធិ
ប្បាយ។ គាត់បានប្រាប់ខ្ញុំថា៖
នៅក្នុងចំណោមការងារជាគ្រូគង្វាលទាំងអស់ ការងារដែលពិបាក បំ ផុតសំរាប់គ្រូគង្វាលនោះជាកិច្ចការដែលគ្រូគង្វាលត្រូវតែដឹង ដោយមិនឆ្ងល់ គឺ ជាមេរៀនដែលគ្រូគង្វាលត្រូវអធិប្បាយជារៀងរាល់ថ្ងៃរបស់ព្រះអម្ចាស់... ជួនកាលនៅថ្ងៃព្រហស្បត្ដ៍ មេរៀនដែលត្រូវអធិប្បាយនោះមិនស្រួលទេ។ បើ សិនក្នុងករណីនោះ បន្ទាប់មកគ្រូគង្វាលគួរតែតម ហើយអធិស្ឋានដោយប្រឹង ប្រែង...ការភ្ញាក់ដឹងខ្លួនខាងព្រលឹងវិញ្ញាណ គឺជាញឹកញាប់គេចាប់ផ្ដើមបើក ចិត្តនៅពេលយើងចាប់ផ្ដើមតម ហើយអធិស្ឋាន ហើយព្រះនឹងប៉ះពាល់ចិត្ដ គេអោយយល់ច្បាស់។ នេះខ្ញុំកំពុងនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ (Timothy Lin, Ph.D., The Secret of Church Growth, First Chinese Baptist Church, 1992, p. 23)។
នៅពេលថ្មីៗនេះព្រះបានចាក់ព្រះពរមកខ្ញុំ ទ្រង់បានប្រទានឲ្យខ្ញុំអាចរៀបចំសេចក្ដីអធិប្បាយមួយ
ដោយមិនមានបញ្ហាអ្វីទាល់តែសោះ។ វាហាក់ដូចជាងាយស្រួលសំរាប់ខ្ញុំ ពេលដែលខ្ញុំដឹងអ្វីដែលខ្ញុំត្រូវ
អធិប្បាយនៅថ្ងៃអាទិត្យពេលព្រឹក និងថ្ងៃសៅរ៍ពេលល្ងាច ហើយនៅថ្ងៃអាទិត្យផងដែរ! មានគ្រូគង្វាលខ្លះ
បានសួរខ្ញុំថា «តើអ្នកអាចអធិប្បាយនូវមេរៀនចំនួន៣ខុសៗ ជារៀងរាល់សប្ដាហ៍ ហើយ នៅតែធ្វើអោយ
មនុស្សគេយកចិត្ដទុកដាក់ទៀត បានយ៉ាងម៉េចទៅ?» ខ្ញុំអាចឆ្លើយតែចំលើយមួយប៉ុណ្ណោះ គឺថា វាជាព្រះ
គុនដែលមកពីព្រះ! ខ្ញុំគិតថា វាស្រួលអោយខ្ញុំដឹងពីអ្វីដែលត្រូវអធិប្បាយនោះ ក៏ដោយព្រោះតែយើងបាន តម
ហើយអធិស្ឋាននៅជារៀងរាល់ថ្ងៃសៅរ៍ផងដែរ។ ការតម ហើយអធិស្ឋានជារៀងរាល់ថ្ងៃសៅរ៍នាំអោយ
យើងបានព្រះពរពីព្រះ ហើយធ្វើអោយខ្ញុំស្រួលដឹងពីអ្វីដែលត្រូវអធិប្បាយ!
នោះជាការដែលបានកើតឡើងនៅសប្ដាហ៍មុន ខ្ញុំបានចំណាយពេលយ៉ាងយូរ ដើម្បីរៀបចំសេចក្ដី
អធិប្បាយនៅល្ងាចថ្ងៃសៅរ៍។ ដ្បិតខ្ញុំមិនមានគំនិតទាល់តែសោះ អំពីអ្វីដែលត្រូវអធិប្បាយនៅថ្ងៃអាទិត្យ
ពេលព្រឹក។ តែព្រះហាក់ដូចជាបាននិយាយមកខ្ញុំដូចនេះថា «កុំបារម្ភអី ពេលដែលអ្នកបញ្ចប់ការរៀបចំ
មេរៀននៅថ្ងៃសៅរ៍ពេលល្ងាចហើយ ខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកត្រូវអធិប្បាយនៅថ្ងៃអាទិត្យពេលព្រឹក»
សូមសរសើរតំកើងព្រះអម្ចាស់! នេះជាការដែលបានកើតឡើងពិតប្រាកដមែន!
នៅពេលដែលខ្ញុំបានបញ្ចប់ការរៀបចំមេរៀនសំរាប់ថ្ងៃសៅរ៍ពេលល្ងាចរួចហើយ ព្រះទ្រង់បាន បង្ហា
ញខ្ញុំ ពីអ្វីដែលខ្ញុំនឹងត្រូវបង្រៀននៅពេលព្រឹក។ តើរឿងនេះកើតឡើងយ៉ាងម៉េចទៅ ខ្ញុំបានបញ្ចប់ការរៀបចំ
មេរៀនពេលល្ងាច ហើយបានទៅក្នុងបន្ទប់ខាងមុខដើម្បីហូបអាហារពេលថ្ងៃត្រង់។ ខ្ញុំជាធម្មតាមើលពត៌ មាន
Fox ពេលដែលខ្ញុំហូបអាហារពេលថ្ងៃត្រង់។ ដូច្នោះខ្ញុំបានបើកទូរទស្សន៍ ពេលនោះចំឡែងមែនទែន
វាជាប៉ុស្ដិផ្សេងទៀត ដែលខ្ញុំមិនដែលមើលសោះ តែនៅពេលដែលខ្ញុំបើកវា លោក ជ៉ោច បែវើលី ស្សៀបាន
កំពុងតែច្រៀង
សំលេងនៃពេលវេលាបានរោទ៍នូវពត៌មានឡើង ថ្ងៃផ្សេងៗមកតាមក្រោយ
អ្នកណាម្នាក់បានរអិល ហើយដួល អ្នកណាម្នាក់នោះគឺជាអ្នក?
អ្នកអាចមានពេលយូរ សំរាប់បន្ថែមកំលាំង ការក្លាយហានរបស់អ្នកថ្មីឡើងវិញ
កុំអោយបង្ខូចទឹកចិត្ដ ខ្ញុំមានដំណឹងថ្មីសំរាប់អ្នករាល់គ្នា
មិនមានការអ្វីសោះដែលលាក់កំបាំង ពីអ្វីដែលព្រះអាចធ្វើ ទ្រង់បានធ្វើទាំងអស់ ទ្រង់ធ្វើសំរាប់អ្នក
ដោយព្រះកាយដ៏ទូលលាយ ទ្រង់នឹងអត់ទោសអោយអ្នក វាមិនលាក់កំបាំងពីអ្វីដែលទ្រង់ធ្វើ
(«វាមិនលាក់កំបាំង» ដោយ Stuart Hamblen, 1908-1989)។
ប្រពន្ធរបស់ខ្ញុំចូលមកក្នុងបន្ទប់ទទួលភ្ញៀវ ហើយលឺលោក ស្សៀច្រៀង បន្ទាប់មក លោក ហ្គែហាមបានមក
ហើយចាប់ផ្ដើមអធិប្បាយ។ នោះជាវីដីអូដ៏ចាស់មួយ ដែលបានបង្កើតក្នុងដីវឺ ខូលលូរាដូ ក្នុងឆ្នាំ១៩៨៨។ ខ្ញុំ
មិនដឹងអំពីវាទេ នៅពេលដែលខ្ញុំបើកទូរទស្សន៦ លោក ហ្គែហាមបានចាប់ផ្ដើមអធិប្បាយពីមេរៀនដ៏
អស្ចារ្យរបស់លោកពីភាពឯកការ។ នៅពេលភ្លាមៗនោះព្រះបានប្រាប់ខ្ញុំ អោយអធិប្បាយមេរៀនដូចគ្នានឹង
លោក ហ្រ្គែហាមនៅព្រឹកនោះ! វាគឺច្បាស់មែនទែន នៅពេលដែលប្រពន្ធរបស់បាននិយាយមកខ្ញុំថា «បង
រ៉ូបើត បងត្រូវអធិប្បាយនៅមេរៀននោះ នៅថ្ងៃអាទិត្យពេលល្ងាចខាងមុខនេះ»។ អ្នកស្រី ហ៊ីមើស៍កំរប្រាប់ ខ្ញុំ
ពីការងារនៅក្រុមជំនុំណាស់ នៅពេលដែលនាងបានប្រាប់ខ្ញុំ ខ្ញុំតែងតែស្ដាប់នាង។ ខ្ញុំដឹងថា នាងគឺត្រូវ នៅ
ពេលដែលនាងប្រាប់ខ្ញុំ ដូច្នោះនេះជាសេចក្ដីអធិប្បាយដ៏ល្បីរបស់លោក ហ្គែហាម អំពីភាពឯកការ។
សូមក្រោកឈរឡើង ហើយបើកទៅគម្ពីរទំនុកដំកើងជាមួយខ្ញុំនៅជំពូក ១០២:៦-៧។
« ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀម
នៅទីសូន្យស្ងាត់ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ »(ទំនុកដំកើង ១០២:៦-៧)។
អ្នកអាចអង្គុយចុះបាន លោក ជ៉ោន ហ្គីល(១៦៩៧-១៧៧១) បានផ្ដល់នូវការពន្យលដ៏ល្អមួយ ពីខគម្ពីរ
ទាំងនោះ លោក ហ្គីលបានមានប្រសាសន៍ថា៖
សាសន៍យូដាមានឬសទាប់នៅក្រោមផ្ទះរបស់គេ ហើយបក្សីនៅទី នេះដែលនៅម្នាក់ឯងនោះមក ហើយអង្គុយម្នាក់ឯង នៅរដូវនៅពេលយប់ ដើម្បីប្រៀបធៀបអ្នកនិពន្ធគម្ពីទំនុកដំកើត និងខ្លួនគាត់ កំពុងក្លាយជាអ្នក ដែលមិត្ដគាត់ និងអ្នកស្គាល់គ្នាបានបោះបង់គាត់ចោល ឬក៏កំពុងក្លាយជា ទុក្ខព្រួយ និងឯកកោនៅតាមកាលៈទេសះ គាត់ជ្រើសរើសនៅម្នាក់ឯង កើត ទុក្ខលើស្ថានភាពដែលពោរពេញដោយភាពកំសត់របស់គាត់ (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume IV, p. 127; note on Psalm 102:6-7)។
« ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀម
នៅទីសូន្យស្ងាត់ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ »(ទំនុកដំកើង ១០២:៦-៧៨)។
មានមនុស្សក្មេងៗជាច្រើនដែលមានអារម្មណ៍ដូចនោះ ដែលដូចជាសត្វទុងមួយនៅទីរហោស្ថាន
ឬដូចជាមៀមនៅទីសូន្យស្ងាត់។ វាជាការធម្មតាទេសព្វថ្ងៃនេះ ដែលយើងឃើញមនុស្សក្មេងមានអាយុល្មម
រៀននៅមហាវិទ្យាល៧យ មានអារម្មណ៍ដូចជាចាបឥតគូរ នៅលើដំបូលផ្ទះ។ ខ្ញុំបានជួយមនុស្សក្មេងៗជា
ច្រើនដែលរៀននៅវិទ្យាល័យ និងមហាវិទ្យាល័យអស់រយះពេល៥៤ឆ្នាំ។ ខ្ញុំបានឃើញថា មានមនុស្សក្មេងៗ
ជាច្រើនដែលមានអារម្មណ៍ឯកការនៅក្នុងចិត្ត មានបុរសម្នាក់បាននិយាយថា៖
ខ្ញុំចង់ក្លាយជាមនុស្សពិសេសទៅនរណាម្នាក់ តែគ្មាននាក់ណាម្នាក់ សោះខ្វាល់ខ្វាយពីខ្ញុំ។ ខ្ញុំមិនចាំថា គ្មាននាក់ណាម្នាក់សោះបានប៉ះខ្ញុំ ញញឹម ដាក់ខ្ញុំ ឬចង់នៅជាមួយនិងខ្ញុំ...ខ្ញុំគួរឲ្យឯកការ ខ្ញុំមិនអាចទ្រាំបានទេ(quoted
by Josh McDowell, The Disconnected Generation, Word, 2000, p. 11)។
មានមនុស្សក្មេងៗរាប់ពាន់នាក់ដែលមានអារម្មណ៍ដូចនោះសព្វថ្ងៃនេះ លោក លីអូណា ហ្សូនីន ដែលជា
ពេទ្យវិកលចារិកដែលល្បីម្នាក់ បានមានប្រសាសន៍ថា «បញ្ហាដ៏អាក្រក់បំផុតរបស់មនុស្សលោក គឺភាពឯក
កោរ»។ លោក អីរីច ហ្រោម ដែលជាអ្នកចិត្តវិភាគ បានមានប្រសាសន៍ថា «ការដែលសំខាន់បំផុតរបស់
មនុស្សក្មេងៗគឺជាការបែកចេញពីផ្ទះ ដែលជាគុកនៃភាពឯកការរបស់គេ»។
ហើយមិនមានកន្លែងសំរាប់មនុស្សក្មេងៗណាដែលធំដូចជាទីក្រុងឡូសអង់ចាឡែសនេះទេ។លោក
អោតថើ ហើបឺត ផ្រោខ្នូវ បាននិយាយថា «ទីក្រុងមួយ ជាសហគមន៍ដ៏ធំមួយ ដែលមានមនុស្សឯកការ
រស់នៅជាមួយនៅគ្នា»។ មានសិស្សជនជាតិចិនមា្នក់បាននិយាយថា «គ្មានអ្នកណាម្នាក់យល់ពីខ្ញុំទេ តាំងពី
ពេលដែលខ្ញុំក្រោកពីដេកនៅពេលព្រឹក រហូតដល់ខ្ញុំចូលដេកនៅពេលយប់ ខ្ញុំមានអារម្មណ៍ឯកការណាស់» ។
តើអ្នកធ្លាប់មានអារម្មណ៍បន្ដិចបន្ដួចដូចនោះទេ? តើធ្លាប់ដែលមានអារម្មណ៍ថា ពិតជាគ្មានអ្នកណាម្នាក់
ខ្វាល់ខ្វាយពីអ្នកទេ? តើអ្នកធ្លាប់មានអារម្មណ៍ថា គ្មានអ្នកណាម្នាក់យល់ពីអ្នក ឬក៏អាណិតអ្នកទេ?
តើអ្នកធ្លាប់មានអារម្មណ៍ថាឯកការទេ នៅពេលដែលអ្នកនៅក្នុងវ៉ូងមនុស្ស? ខ្ញុំបានលឺមនុស្សក្មេងៗនិយាយ
ថា ពួកគេទៅ ហើយដើរជុំវិញក្នុងផ្សារដ៏ធំមួយ ដើម្បីនៅជាជុំវិញមនុស្សផ្សេងៗទៀត។ តែវាមិនជួយបានទេ !
ពួកគេមានអារម្មណ៍ឯកការនៅក្នុងវ៉ូងមនុស្ស ដែលសប្បាយនោះ អ្នកផ្សេងទៀតគេកំពុងសើច និងនិយា
យរឿងកំប្លែង តែពួកគេមិនគេចពីផ្ទះគុកនៃភាពឯកការរបស់គេបានទេ។
លោក លីន បានអធិប្បាយជាញឹកញាប់ពី «ភាពឯកកោររបស់ពួកយុវជន»។ គាត់យល់ច្បាស់
ហើយគាត់បានអធិប្បាយពីវាជាញឹកញាប់ថា ខ្ញុំដឹងវាជារឿងដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់មានមួយម្ដង។ គាត់ត្រូវ
មានអារម្មណ៍ថាឯកការណាស់ នៅពេលដែលគាត់នៅឆ្ងាយពីផ្ទះ នៅពេលរៀននៅមហាវិទ្យាល័យ ក្នុង
ប្រទេសចិន នៅពេលដែលគាត់នៅក្មេង។ ហើយចុះអំពីអ្នកវិញ? តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះទេ? តើ
អ្នកធ្លាប់មានអារម្មណ៍ថាឯកការ ហើយមិនត្រូវការអ្នកណាទេ?
អ្នកនិពន្ធរឿងប្រលោមលោក ឈ្មោះថា អើនណែស ហែមីងវេ ដែលជាអ្នកឈ្នះពាន់រង្វាន់
ណូបែល នៅឆ្នាំ(១៨៩៩-១៩៦១) គាត់មានលុយដើម្បីទិញអ្វីៗទាំងអស់។ លោក ជ៉ោន ខីនីដីបានអញ្ជើ
ញគាត់ ទៅនិយាយនៅពិធីសម្ពោធន៍របស់គាត់ ដែលជាប្រធានាតិបតីនៃប្រទេសសហរដ្ឋអាមេរិច។ តែ លោក
ហែមីងវេមិនអាចធ្វើវាបានសោះ ពីព្រោះគាត់មិនសប្បាយចិត្ដជាខ្លាំង។ គាត់បាននិយាយថា គាត់ជា
មនុស្សដែលឯកកោរណាស់ គាត់មានអារម្មណ៍ដូច «ភ្លើងឆេះក្នុងអំពូលវិទ្យុ»។ នៅពេលក្រោយខ្លីមក គាត់
បានសំលាប់ខ្លួនឯង។ នៅពេលដែលគ្រួសាររបស់ខ្ញុំ និងខ្ញុំនៅក្នុង កែយ វែស នៅរដ្ឋហ្លូរីដា យើងបានធ្វើ
ដំណើរទៅផ្ទះដែល គាត់បាននិពន្ធរឿងប្រលោមលោកចំនួន៧៥% ហើយនិងរឿងខ្លីៗរបស់គាត់។ នៅពេល
ដែលអីលីណា និងក្មេងប្រុសបានទៅកន្លែងផ្សេងទៀត ខ្ញុំបានដើរទៅផ្ទះរបស់ហែមីងវេ វិញ។ វាបានយឺត
នៅពេលរសៀល វាជាបទពិសោធន៍ដែលគួរឲ្យភ័យ វាហាក់ដូចជាផ្ទះនោះ គឺពេញដោយការពិបាកចិត្ដ
ហើយឯកកោរ។ វាហាក់ដូចកន្លែងរបស់អារក្សសាតាំងទាំងស្រុង ហើយជាកន្លែងដែលគ្មានទីសង្ឃឹម និង
សុភមង្គលសោះ ហើយបុរសម្នាក់អាចក្លាយជាឆ្កួត ដោយព្រោះភាពឯកកោរ។ ពីរបីឆ្នាំក្រោយមក នៅក្នុង
ខីតឃ្យូម អាដាហ៊ូ លោក ហែមីងវេ បានយកកាំភ្លើងខ្លី ហើយបានបាញ់លើថ្ងាស។ ពេលនោះយើងបាននៅ
ក្នុងខីតឃ្យូមដែរ មួយឆ្នាំ ពេលដែលយើងនៅថ្ងៃវិស្សមកាលនោះ។ ខ្ញុំមានអារម្មណ៍ម្ដងទៀតថា អារក្សវាចង់
លងខ្ញុំ ពីភាពឯកកោរ ហើយចុងបញ្ចប់គាត់បានស្លាប់។ មានអ្នកនិពន្ធជីវប្រវិត្ដមា្នក់ បានមានប្រសាសន៍ថា
«ការស្លាប់របស់គាត់ គឺបន្សល់ទុកនូវសាកសពដ៏អាក្រក់ក្រៃលែង ដែលមិនអាចបំភ្លេចបាន» (Kenneth S.
Lynn, Hemingway, Harvard University Press, 1987, p. 593)។ ខ្ញុំមិនអាចបំភ្លេចវាបាន
ដោយ ខ្លួនខ្ញុំផ្ទាល់។
តើអ្នកដឹងទេថា ការសំលាប់ខ្លួនឯង គឺជាលេខ២ ដែលបណ្ដាលអោយមនុស្សក្មេងស្លាប់នៅ
ក្រោមអាយុ២៥ឆ្នាំ? ខ្ញុំមានមិត្ដម្នាក់នៅវិទ្យាល័យ ដែលបានសំលាប់ខ្លួនឯង ដូចជា លោក ហែមីងវេបានធ្វើ
គាត់បានបាញ់ក្បាលគាត់។ នៅពេលក្រោមមកទៀត ម្ដាយរបស់គាត់បានប្រាប់ខ្ញុំថា ខ្ញុំគាត់មិត្ដតែម្នាក់គត់
របស់គាត់។ រឿងនោះបានប៉ះពាល់មនៈសិការរបស់ខ្ញុំអស់រយះពេលច្រើនឆ្នាំ ដោយព្រោះខ្ញុំមិនបានជួយ
គាត់គ្រប់គ្រាន់ទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានសំលាប់គាត់ ដោយព្រោះខ្ញុំមិនដែលនាំគាត់ទៅក្រុមជំនុំសោះ
សូមកុំឲ្យមានកំហុសដូចជាខ្ញុំបានធ្វើ។ សូមនាំអ្នកណាម្នាក់ដែលជាមិត្ដរបស់អ្នកមកក្រុមជំនុំដើម្បីលឺដំណឹ
ងល្អ! ម្ដងទៀត សូមនាំអ្នកណាម្នាក់ដែលជាមិត្ដរបស់អ្នកមកក្រុមជំនុំដើម្បីលឺដំណឹងល្អ! បន្ទាប់មក អ្នក
នឹងមិនដែលស្ដាយក្រោយបន្ដិចសោះ! «សូមជួយអ្នកណាម្នាក់ថ្ងៃនេះ» ច្រៀងវា!
ជួយអ្នកណាម្នាក់ថ្ងៃនេះ អ្នកណានៅតាមផ្លូវនៃជីវិត
ដោយពង្រីកមិត្ដភាព រាល់ភាពឯកកោរទាំងអស់ត្រូវបាត់
អូ សូមជួយអ្នកណាម្នាក់!
(«សូមជួយអ្នកណាម្នាក់ថ្ងៃនេះ!» ដោយ Carrie E. Breck, 1855-1934; altered by the Pastor)
មិត្ដរបស់ខ្ញុំ លោកជ៉ោន វើលដ្រីផ ដែលជាគ្រូគង្វាលម្នាក់ ពេលដែលគាត់នៅក្មេង គាត់និយាយថា
ខ្ញុំបាននៅក្នុងក្លិបមួយ ដែលពេញដោយបុរសក្មេងៗ និងស្រ្ដីក្មេងៗ។ ខ្ញុំបានឈរនៅទីនោះ ក្នុងបន្ទប់មួយដែលមានមនុស្សច្រើន ពេលនោះខ្ញុំឯក កោរណាស់ ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាសោះ...យើងបានបំពេញ កាលវិភាគរបស់យើង ជាមួយព្រឹត្ដការណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួន ខ្ញុំ...ថ្វីដ្បិតរាល់សកម្មភាពទាំងអស់ យើងកំរទាក់ទងជាមួយអ្នកដទៃខ្លាំង។ យើងក្លាយជាសង្គមមួយដែលមានមនុស្សមិនដែលស្គាល់គ្នា នៅពេលមុន ច្រើនជាងមិត្ដភក្រ្ដទៀត (John S. Waldrip, Th.D., “Cure for the Lonely
Heart,” May 2, 2004)។
កុំអោយឆ្ងល់ថាមានមនុស្សក្មេងៗជាច្រើនដែលមានអារម្មណ៍ដូចជាអ្នកនៅក្នុងគម្ពីរទំនុកដំកើត!
« ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀម
នៅទីសូន្យស្ងាត់ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ »(ទំនុកដំកើង ១០២:៦-៧៨)។
«សូមជួយអ្នកណាម្នាក់ថ្ងៃនេះ» សូមច្រៀង
ជួយអ្នកណាម្នាក់ថ្ងៃនេះ អ្នកណានៅតាមផ្លូវនៃជីវិត
ដោយពង្រីកមិត្ដភាព រាល់ភាពឯកកោរទាំងអស់ត្រូវបាត់
អូ សូមជួយអ្នកណាម្នាក់!
ដ្បិតព្រះមិនចង់អោយអ្នកនៅឯកកោរទេ នៅក្នុងសួនច្បារអេដែន ព្រះទ្រង់មានបន្ទុលថា «ដែល
មនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»(លោកុប្បត្ដិ ២:១៨០)។ អ្នកនិពន្ធកំណាព្យដែលជាគ្រីស្ទាន
លោក ជ៉ោន មីលតុន (១៦០៨-១៦៧៤) បាននិយាយថា «ភាពឯកកោរគឺជារឿងមួយ ដែលព្រះនេត្ររប
ស់ព្រះ មើលទៅមិនល្អ» វាជាពិត បើយើងត្រលប់មកមើលស្ថានភាពសព្វថ្ងៃនេះ។ ព្រះទ្រង់មិនចង់អោយ
អ្នកនៅ តែម្នាក់ឯងនោះទេ។ ទ្រង់មានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»
ឬក៏ស្រ្ដីផងដែរ! នោះហើយ ដែលជាមូលហេតុដែលព្រះបានប្រទានអោយមានការព្យាបាលនូវភាពឯកកោ
ចំនួនពីរយ៉ាង។
១. ទីមួយ ព្រះវរបិតាបានប្រទានព្រះរាជបុត្រារបស់ទ្រង់ដើម្បីសុគតលើឈើឆ្កាង ដើម្បីព្យាបាលភាពឯកកោ និងការដាច់ទំនាក់ទំនងខាងព្រលឹងវិញ្ញាណរបស់មនុស្ស។
នៅពេលដែលម្ដាយឪពុកម្ដាយរបស់យើងបានធ្វើបាប ពួកគេបានបែកចេញពីព្រះ គ្មានទំនាក់ទំ
នងជាមួយព្រះទៀតទេ។ លោក អាដាមបានពួនខ្លួនពីព្រះយេហូវ៉ា(លោកុប្បត្ដិ ៣:១០)។ លោក អាដាម
និងប្រពន្ធរបស់គាត់ទាំងពីរនាក់ត្រូវព្រះយេហូវ៉ាបណ្ដេញចេញពីសួនច្បារអេដែន ដោយព្រោះអំពើបាបគេ។
ពួកគេបានដាច់ការទំនាក់ទំនងជាមួយព្រះ។ ព្រះគម្ពីរបង្រៀនយើងថា និស្ស័យអំពើបាបរបស់គេបានឆ្លង
រហូតដល់មនុស្សសម័យនេះ។ ដែលការនោះដែល ព្រះមិនមានទំនាក់ទំនងជាមួយអ្នក អំពើបានបំបែកអ្នក
ចេញពីព្រះ ព្រះគម្ពីរប្រាប់ថា
« គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹង
ព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យ
ឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ»(អេសាយ ៥៩:២)។
សូម្បីតែថ្ងៃនេះ មានមនុស្សជាច្រើននៅលើពិភពលោកនេះ ដែលដើរដោយគ្មានព្រះ ហើយដោយ
គ្មានទីសង្ឃឹម លោក វែលដែលជាអ្នកដែលជឿថាមិនមានព្រះ(១៨៦៦-១៩៤៦) បាននិយាយថា «ខ្ញុំមាន
អាយុ៦៥ឆ្នាំ ហើយខ្ញុំជាមនុស្សឯកកោរ ហើយមិនដែលរកឃើញនូវសេចក្ដីសុខសោះ» ដ្បិតព្រះមិនចង់ឲ្យ
ក្លាយជាមនុស្សដូចនោះទេ។ ព្រះចង់អោយអ្នកមានការប្រកបគ្នាជាមួយទ្រង់ឡើងវិញ។ មូលហេតុនេះ
ហើយដែលព្រះវរបិតាទ្រង់បានបញ្ជូនព្រះយេស៊ូវមកសុគតលើឈើឆ្កាង ដូច្នោះ អំពើបាបរបស់អ្នកអាច
អត់បាន ហើយអ្នកអាចមានទំនាក់ទំនងជាមួយព្រះឡើងវិញ។ ព្រះគម្ពីរបា្រប់ថា
« ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ
ដោយព្រះរាជបុត្រាទ្រង់សុគត ដូចេ្នះ ដែលយើងបាន ជាមេត្រីហើយ នោះ
ប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មាន
ព្រះជន្មរស់ឡើងវិញ»(រ៉ូម ៥:១០)។
នៅពេលអ្នកមករកព្រះយេស៊ូវគ្រីស្ទ ដោយសេចក្ដីជំនឿ អំពើបាបអ្នកត្រូវបានលើកលែងទោស
អោយ ដោយសារការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយអ្នកមានអាចមានការផ្សះផ្សាជាមួយព្រះឡើង !
ហើយព្រះយេស៊ូវទ្រង់បានរស់ពីសុគតឡើងវិញដោយរូបកាយ ដើម្បីប្រទានអោយអ្នកមានជីវិតអស់កល្ប
ជានិច្ច។ សូមមករកទ្រង់ដោយសេចក្ដីជំនឿ ហើយទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប ហើយអ្នកអាចមាន
ទំនាក់ទំនងជាមួយព្រះវិញ។ ខ្ញុំចង់និយាយជាមួយអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលចង់ជឿទុកចិត្តលើ
ព្រះយេស៊ូវ ហើយចង់បានសង្រ្គោះ។ សូមច្រៀង «សូមជួយអ្នកណាម្នាក់ថ្ងៃនេះ»!
ជួយអ្នកណាម្នាក់ថ្ងៃនេះ អ្នកណានៅតាមផ្លូវនៃជីវិត
ដោយពង្រីកមិត្ដភាព រាល់ភាពឯកកោរទាំងអស់ត្រូវបាត់
អូ សូមជួយអ្នកណាម្នាក់!
២. ទីពីរ ព្រះបានប្រទានអោយយើងមានក្រុមជំនុំក្នុងតំបន់ ដើម្បីព្យាបាល អារម្មណ៍ ដែលពេញដោយភាពឯកកោ។
ខ្ញុំមិនជឿថា ព្រះចង់សង្រ្គោះអ្នក ហើយទ្រង់ទុកអ្នកចោលនៅកន្លែងដែលត្រជាក់តែម្នាក់ឯក
ដែលជាពិភពលោកដែលមិនរាក់ទាក់នោះទេ។ ខ្ញុំចូលចិត្ដសេចក្ដីអធិប្បាយរបស់លោក បីលី ហ្រែហាម។
តែខ្ញុំមិនគិតថា គាត់បាននិយាយគ្រប់គ្រាន់នោះទេ។ គាត់បាននិយាយថា ជឿទុកចិត្ដលើព្រះគ្រីស្ទ នោះ
ទ្រង់នឹងសង្រ្គោះអ្នកពីការដាច់ទំនាក់ទំនងខាងព្រលឹងវិញ្ញាណមនុស្សជាមួយនិងព្រះ ហើយនិងភាពឯកកោ
ចេញពីព្រះ។ តែគាត់ត្រូវតែនិយាយថែមច្រើនថែមទៀត គាត់ត្រូវតែនិយាយថា ព្រះគ្រីស្ទបានយាងមក
ដើម្បីសង់ក្រុមជំនុំរបស់គាត់ យាងមកដើម្បីសង្រ្គោះអារម្មណ៍ដែលឯកកោរបស់អ្នកចេញ ព្រះគ្រីស្ទមាន
បន្ទូលថា៖
« ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ
ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»
(ម៉ាថាយ ១៦:១៨)។
ព្រះអង្គបានផ្ដល់អោយមានក្រុមជំនុំក្នុងស្រុកឡើង ដើម្បីកន្លែងប្រកបគ្នា និងដើម្បីអោយមានសេចក្ដីអំណរ
ដែលអ្នកមានភាពកឯកកោក្នុងអារម្មណ៍របស់អ្នក ដែលអាចមើលជាបាន «សូមជួយអ្នកណាម្នាក់ថ្ងៃនេះ»
សូមច្រៀងវា
ជួយអ្នកណាម្នាក់ថ្ងៃនេះ អ្នកណានៅតាមផ្លូវនៃជីវិត
ដោយពង្រីកមិត្ដភាព រាល់ភាពឯកកោរទាំងអស់ត្រូវបាត់
អូ សូមជួយអ្នកណាម្នាក់!
នៅពេលដែលអ្នកបញ្ចប់ពីវិទ្យាល័យ ឬមហាវិទ្យាល័យ អ្នករាល់គ្នានិយាយថា «រក្សាទំនាក់ទំនង»
ឬ «ខ្ញុំនឹងជួបអ្នកនៅពេលឆាប់ៗ» តែវាមិនដែលកើតឡើងទេ។ បើអ្នកដែលជួបគេម្ដងទៀត វានឹងមានរយះ
ពេល៤០ ឬ៥០ក្រោយមក ហើយអ្នកនឹងពិបាកស្គាល់គេណាស់»! តែអ្នកមិនដែលបានបញ្ចប់ពីក្រុមជំនុំ
នៅក្នុងតំបន់របស់អ្នកទេ។ សូម្បីតែ នៅពេលដែលអ្នកស្លាប់ ហើយអ្នកចូលរួមជាមួយគ្នាទៅវិញទៅមកនៅ
ស្ថានសួគ៌ក៏ដោយ! មូលហេតុនោះហើយ ដែលខ្ញុំបានដាក់ចំណងជើងបទចំរៀងនោះ ដែលលោក
ហ្គឺហ្វីតបាន ច្រៀងពេលមុននេះបន្ដិចរូចហើយ
ទីក្រុងដែលធំ មិនគ្រាន់តែហាក់ដូចជាខ្វល់ខ្វាយប៉ុណ្ណោះទេ
គេមានចំណងជើង ដើម្បីអោយ ហើយគ្មានសេចក្ដីស្រឡាញ់ទុកឲ្យទេ
តែមកពីផ្ទះដើម្បីមករកព្រះយេស៊ូវ ហើយអ្នកនឹងភ្ញាក់ដឹងខ្លួន
មានអាហារនៅលើតុ ហើយមិត្ដភាពដើម្បីទុកអោយ
មកពីផ្ទះដើម្បីមកកាន់ក្រុមជំនុំ និងហូប ការប្រកបគ្នាដ៏សែនពិរោះ
វានឹងជាបំពេញដ៏សែនស្ងាត់ នៅពេលដែលយើងអង្គុយចុះហើយហូប!
(«មកពីផ្ទះដើម្បីហូបអាហារពេលល្ងាច» ដោយ លោក ហ៊ីមើរ
សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំម្ដងទៀត
មកពីផ្ទះដើម្បីមកកាន់ក្រុមជំនុំ និងហូប ការប្រកបគ្នាដ៏សែនពិរោះ
វានឹងជាបំពេញដ៏សែនស្ងាត់ នៅពេលដែលយើងអង្គុយចុះហើយហូប!
តែវានឹងមិនអាចមើលជានៅភាពឯកកោរបស់អ្នកបានទេ បើអ្នកគ្រាន់តែមកក្រុមជំនុំតែ ពីរបីម៉ោង
នៅថ្ងៃអាទិត្យពេលព្រឹក! អូ ទេ! មូលហេតុនោះហើយដែលមានក្រុមជំនុំជាច្រើនមិនអាចយកឈ្នះមនុស្ស
ក្មេងៗ ពីលោកីយនេះបាន ដោយសារតែពួកគេមិនមានកម្មវិធីថ្វាយបង្គំព្រះនៅល្ងាចថ្ងៃអាទិត្យ! ខ្ញុំមិនអាច
គិត អ្វីទាំងអស់នោះសុទ្ធតែល្ងីល្ងើ! តើគេមិនអាចមើលឃើញ ពីអ្វីដែលបានសំឡាប់ក្រុមជំនុំដែលជានិកាយ
ទេឬ? វាបានសំឡាប់ពួកម៉ាតូដីស និងពួកផ្រែសបីថលើរៀន។ ហើយវានឹងសំឡាប់ក្រុមជំនុំបាទីស្ទឯករាជ្យ
ជាច្រើនដែលឆ្កួតៗទាំងនោះ ដែលបិទកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលល្ងាច! វានឹងមិនសំលាប់ក្រុម
ជំនុំចេញទេ តែវានឹងសំលាប់នៅពីរបីទស្សវត្ដន៍ទៀត។ មនុស្សក្មេងៗត្រូវតែត្រលប់មកក្រុមជំនុំវិញនៅថ្ងៃ
យប់អាទិត្យ ឬក៏ភាពឯកកោរបស់គេនឹងមិនអាចមើលជា។ ហើយពួកគេត្រូវតែនៅជាមួយនិងមនុស្សនៅក្នុង
ក្រុមជំនុំ នៅថ្ងៃអាទិត្យពេលល្ងាចផងដែរ។ លោក លីនធ្លាប់និយាយថា «សូមចាត់ទុកក្រុមជំនុំជាផ្ទះទីពីរ»។
គាត់និយាយត្រូវណាស់ មូលហេតុនោះហើយ ដែលមានមនុស្សក្មេងៗជនជាតិចិនរាប់រយនាក់
បានចូលមកក្នុងក្រុមជំនុំ នៅពេលដែលគាត់ធ្វើជាគ្រូគង្វាល។ ការរស់ឡើងវិញបានកើតមាន ហើយក្រុម
ជំនុំចិនរបស់គាត់ បានក្លាយដូចជាក្រុមជំនុំនៅទីក្រុងយេរ៉ូសាឡិម។ ពួកគេបាន «សរសើរតំកើងទៅព្រះ
ហើយបណ្ដាជនទាំងអស់គ្នារាប់អានគាត់។ ហើយគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុង
តែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត» (កិច្ចការ ២:២៧)។
ហើយរឿងមួយទៀត បើអ្នកពិតជាចង់អោយក្រុមជំនុំនេះប្រោសនូវភាពឯកកោរបសអ្នក សូមនាំ
អ្នកណាម្នាក់មកជាមួយនិងអ្នកនៅពេលក្រោយដែលអ្នកមក! បាទ! សូមនាំមិត្ដម្នាក់ ឬបងប្អូនមកជាមួយ
អ្នកនៅពេលក្រោយដែលអ្នកមក ប្រហែលជាពេលយប់នេះ! មានក្មេងប្រុសជនជាតិចិនម្នាក់ បាននៅទីនេះ
ពីរបីសប្ដាហ៍ប៉ុណ្ណោះ ហើយបានលឺខ្ញុំនិយាយអញ្ចឹងនៅព្រឹកថ្ងៃអាទិត្យមុន។ គាត់បាននាំមិត្ដម្នាក់មកជា មួយ
នោះហើយជាវិធីសាស្រ្ដនៃការមើលនូវភាពឯកកោរបស់អ្នក សូមចាប់ផ្ដើមគិតអំពីការជួយម្នាក់ថែម ទៀត!
ការមុនដំបូងដែលព្រះយេស៊ូវបានមានបន្ទូលទៅសិស្សទ្រង់នោះគឺ «សូមមកតាមខ្ញុំ ហើយខ្ញុំនឹងតាំង
អ្នកអោយនេសាទមនុស្សវិញ»(ម៉ាថាយ ៤:១៩)។ សូមទៅនេសាទមនុស្សនៅថ្ងៃរសៀលនេះ! សូមទៅ
ហើយនាំមិត្ដម្នាក់ ឬបងប្អូន ហើយនាំគេមកជាមួយអ្នកនៅយប់នេះ ឬក៏ថ្ងៃអាទិត្យខាងមុន! «ខ្ញុំនឹងតាំងអ្នក
អោយនេសាទមនុស្ស» សូមច្រៀង!
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
(«ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស»by Harry D. Clarke, 1888-1957)។
នៅពេលដែលអ្នករវល់នាំមនុស្សផ្សេងៗមកក្រុមជំនុំ អ្នកនឹងមិនមានពេលឯកកោទេ!
តើមានមនុស្សច្រើនទេ ដែលនឹងនិយាយថា «ខ្ញុំនឹងធ្វើវា លោកគ្រូគង្វាល ខ្ញុំនឹងព្យាយាមនាំអ្នក
ណាម្នាក់មកជាមួយខ្ញុំនៅពេលក្រោយ ដែលខ្ញុំមកក្រុមជំនុំ» សូមលើកដៃ លោក ចាន់ នឹងមក ហើយ
អធិស្ឋានអោយពួកគេ។ សូមច្រៀងនៅកន្លែងបន្ទរនោះម្ដងទៀត!
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
សូមនាំអ្នកណាម្នាក់មកជាមួយអ្នក ដើម្បីអោយគេមានការសប្បាយនៅការជប់លៀងថ្ងៃខួបកំណើត ដើម្បី
ហូបអាហារពេលថ្ងៃត្រង់ ឬអាហារពេលល្ងាចជាមួយនឹងយើង ហើយលឺដំណឹងល្អ! «មកពីផ្ទះមកកាន់ក្រុម
ជំនុំ» សូមច្រៀងនៅកន្លែងបន្ទរនោះម្ដងទៀត!
មកពីផ្ទះដើម្បីមកកាន់ក្រុមជំនុំ និងហូប ការប្រកបគ្នាដ៏សែនពិរោះ
វានឹងជាកំពេញដ៏សែនស្ងាត់ នៅពេលដែលយើងអង្គុយចុះហើយហូប
ព្រះជួយអ្នកក្នុងការធ្វើវា! ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។ «សូមជួយអ្នកណាម្នាក់ថ្ងៃនេះ» សូមច្រៀង
ជួយអ្នកណាម្នាក់ថ្ងៃនេះ អ្នកណានៅតាមផ្លូវនៃជីវិត
ដោយពង្រីកមិត្ដភាព រាល់ភាពឯកកោរទាំងអស់ត្រូវបាត់
អូ សូមជួយអ្នកណាម្នាក់
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ទំនុកដំកើង ១០២:១-៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
« មកពីផ្ទះហូបអាហារពេលល្ងាច» (ដោយ Dr. R. L. Hymers, Jr.; to the
Tune of “On the Wings of a Dove”)/
«ខ្ញុំតាំងអ្នកអោយនេសាទមនុស្ស» (ដោយ Harry D. Clarke, 1888-1957)/
«សូមជួយអ្នកណាម្នាក់ថ្ងៃនេះ» (ដោយ Carrie E. Breck, 1855-1934;
altered by the Pastor)។
|