Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ក្រុមជំនុំរីកចំរើនមួយ!

AN EXPLODING CHURCH!
(Cambodian)

ដោយលោក
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខល នៅរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកញ្ញា ៩ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, September 9, 2012

« បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរ សូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧, ៣៨)។


គ្រូគង្វាលជាច្រើនគិតថា ខគម្ពីរនេះព្រះគ្រីស្ទកំពុងតែប្រាប់យើង អោយអធិស្ឋានទៅព្រះឲ្យទ្រង់
ផ្លាស់ប្ដូរសមាជិកក្នុងក្រុមជំនុំ ក្លាយជាអ្នកផ្សាយដំណឹងល្អ។ វាមិនខុសទាំងស្រុងនោះទេ តែសំដៅទៅលើ
ការអនុវត្ដន៍ និងការស្វែងរកមនុស្សឲ្យបានសង្រ្គោះច្រើនជាង។ បាទ យើងអា ចនិយាយថា ខគម្ពីរនេះ
គឺដើម្បីដាស់តឿនយើងអោយអធិស្ឋាន អោយអ្នកគ្រីស្ទានជាច្រើន ដើម្បីអោយគេដឹងខ្លួន ហើយឲ្យគេបាន
យកឈ្នះចិត្តមនុស្ស។ តែវាមិនពិតថាពីអ្វីដែល ព្រះគ្រីស្ទបានប្រាប់ដល់កូនសិស្សរបស់ទ្រង់នោះទេ។

ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ឲ្យអធិស្ឋានសុំអោយព្រះវរបិតាចាត់មនុស្សថ្មីទៀតអោយមកក្នុង
ចំរូតនៅខណៈពេលនោះ មុនពេលដែលពួកគេបានរៀនខ្ពស់ មុនពេលភាគច្រើននៃពួកគេបានសង្រ្គោះ!
សរុបមក គ្មានអ្នកណាម្នាក់បានត្រលប់ជាកូនព្រះនៅឡើយទេ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូល
ដូចនោះ! ដ្បិតសិស្សទ្រង់ទាំងនោះមិនបានរៀននោះទេ ហើយពួកគេខ្លះ តិចណាស់មិនទាន់បានប្រែចិត្ត។
លោក ម៉ាកជី បានគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានកើតជាថ្មីម្ដងទៀតនោះទេ រហូតដល់ព្រះយេស៊ូ
ទ្រង់បានរស់ពីសុគតឡើងវិញ។ វាគឺច្បាស់ហើយថា យ៉ូដាសមិនបានសង្រ្គោះទេ។ ថូម៉ាសមិនទាន់បានជឿ
នៅឡើយទេ ពីព្រោះយើងដឹងថា គាត់មិនបានជឿព្រះយេស៊ូវនឹងរស់ពីសុគតឡើងវិញ។ ពេត្រុស បាន
បដិសេធព្រះយេស៊ូវនៅពេលគេធ្វើទារុណកម្មព្រះយេស៊ូវ ហើយ បានប្រមាថព្រះយេស៊ូវដោយរឹងចចេស
ថាគាត់មិនដែលស្គាល់ទ្រង់ទេ។ ដ្បិតមនុស្សទាំងនេះហើយ ដែលព្រះបានបញ្ជូនគេអោយ ទៅផ្សាយដំណឹង
ល្អនៅក្នុងគម្ពីរម៉ាថាយ ជំពូក១០។ ហើយព្រះគ្រីស្ទទ្រង់បានប្រាប់ពួកគេអោយអធិស្ឋាន ដើម្បីឲ្យមាន
មនុស្សថ្មីផ្សេងថែមទៀត មកក្នុងចំរូតនៃព្រលឹងវិញ្ញាណ!

តើវាមានន័យដូចម្ដេចចំពោះយើងសព្វថ្ងៃនេះវិញ? វាមានន័យថា យើងគួរតែបញ្ជូនមនុស្សក្នុង
ក្រុមជំនុំយើងអោយទៅផ្សាយដំណឺងល្អទៅដល់មនុស្សថ្មីនៅក្រៅក្រុមជំនុំយើងនៅខណៈពេលនេះ! តើវា
មានន័យដូចម្ដេចទៀត? សូមយើងមើលទៅកាន់ ភ្នែកថ្មី(មនុស្សថ្មី) ហើយអ្នកនឹងឃើញពីអ្វីដែល
ព្រះយេស៊ូវទ្រង់ចង់អោយយើងធ្វើថ្ងៃនេះ ក្នុងក្រុមជំនុំយើង។ បើសិនជាអ្នកលឺនៅលើកដំបូងនៅព្រឹកនេះ
យើងនឹងអធិស្ឋានឲ្យមកចូលរួមជាមួយយើង ដើម្បីធ្វើជាអ្នកច្រូតក្នុងចំរូត ហើយនាំមនុស្សដែលបាត់បង់
អោយគេបានស្ដាប់លឺដំណឹងល្អក្នុងក្រុមជំនុំរបស់យើង។ យើងអាចស្ដាប់លឺម្ដងទៀតក្នុងអត្ថបទគម្ពីរនេះ

« បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧, ៣៨)។

យើងកំពុងប្រាប់អ្នកនៅរឿងដដែលៗ។ យើងកំពុងអធិស្ឋានឲ្យអ្នកបានមកចូលរួមជាមួយយើង ហើយជួយ
នាំមនុស្សផ្សេងៗទៀតដែលមិនទាន់បានសង្រ្គោះ អោយគេមកក្រុមជំនុំយើង ហើយអាចស្ដាប់លឺដំណឹងល្អ
ហើយទទួលយកសេចក្ដីសង្រ្គោះ។ យើងរឿងពីរឿងពិតចំនួន២យ៉ាងដែលខុសគ្នាក្នុងអត្ថបទគម្ពីរនេះ។

១. ទីមួយ ព្រះយេស៊ូវទ្រង់បានហៅសិស្សមុនបង្អស់ ដើម្បីយកឈ្នះព្រលឹងមនុស្សនៅ
ខណះពេលនោះ។

សូមបើកត្រលប់ទៅគម្ពីរម៉ាថាយ ៤:១៨-២០វិញ។ សូមក្រោកឈរឡើង ហើយអានខគម្ពីរទាំង
នោះឲ្យខ្លាំង។

« កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២ នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាម ខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅ តាមទ្រង់ភ្លាម»(ម៉ាថាយ ៤:១៨-២០)។

នោះជាការមុនដំបូងគេបង្អស់ ដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់មនុស្សទាំងនោះ ចូរមកតាមខ្ញុំៗ នឹង
តាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ» (ម៉ាថាយ ៤:១៩)។ នេះជាកន្លែងបន្ទរក្នុងបទចំរៀងដ៏ច្បាស់៖

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
     («ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស»by Harry D. Clarke, 1888-1957)។

អ្នកអាចអង្គុយចុះបាន

ព្រះយេស៊ូវទ្រង់មិនបាននាំពួកគេមក ហើយបង្រៀនគេពីព្រះគម្ពីរអស់រយះពេលពីរបីឆ្នាំ មុនពេល
ដែលទ្រង់បានប្រាប់គេឲ្យចេញទៅក្រៅ ហើយនាំអ្នកផ្សេងទៀតមក ដូចជាអ្នកនេសាទមនុស្ស។ ទ្រង់មិន
បានឆ្លើយនូវសំនួររបស់គេទាំងអស់ទេ ហើយមិនបានបង្រៀនគេពីជំនឿខាងសាសនា ឬក៏ពីការលន់តួបាប
ហើយនិងប្រវត្ដិរបស់អ្នកគ្រីស្ទាននោះទេ។ ទ្រង់មិនបាននាំគេមកថ្នាក់ថ្ងៃអាទិត្យអស់រយះពេលច្រើនខែទេ
មុនពេលដែល ទ្រង់បានប្រាប់គេអោយទៅរកមនុស្សផ្សេងទៀត ហើយនាំគេមក។ ទ្រង់ថែមទាំងមិនបាន
បង្រៀនគេពីរបៀប ដើម្បីពន្យល់ពីដំណឹងល្អទេ។ ទេ! ទ្រង់គ្រាន់តែបញ្ជុនពួកគេអោយចេញទៅក្រៅ ដើម្បី
នាំអ្នកផ្សេងទៀតអោយមក ដើម្បីនេសាទ មនុស្សផ្សេងៗទៀត! ការមុនដំបូងបង្អស់ ដែលទ្រង់បានប្រាប់
ដល់គេនោះគឺ ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»។

ខ្ញុំគិតថា យើងគួរតែយកគំរូតាមព្រះគ្រីស្ទ។ ខ្ញុំគិតថា យើងគួរតែប្រាប់អ្នកឥឡូវនេះភ្លាមថា រឿង
ដែលមុនគេបង្អស់ដែលខ្ញុំត្រូវប្រាប់អ្នកគឺថា អ្នកត្រូវមកក្រុមជំនុំ នេះជាអ្វីដែលព្រះគ្រីស្ទចង់ឲ្យអ្នកធ្វើ។ ព្រះ
គ្រីស្ទចង់ឲ្យអ្នកទៅ ហើយយកអ្នកផ្សេងទៀតមកក្រុមជំនុំ។ ព្រះគ្រីស្ទចង់ឲ្យអ្នកទៅ ហើយនាំអ្នកណាម្នាក់
មកក្រុមជំនុំឥឡូវនេះ ប្រហែលជានៅយប់នេះ! សូមទៅ ហើយនាំអ្នកណាម្នាក់មកក្រុមជំនុំជាមួយអ្នក!
សូមក្រោកឈរឡើង ហើយច្រៀងវាម្ដងទៀត!

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ

បាទ ព្រះគ្រីស្ទបានហៅសិស្សរបស់ទ្រង់មុនដំបូងបង្អស់ ឲ្យក្លាយជាអ្នកនេសាទមនុស្ស ឲ្យក្លាយជាអ្នកច្រូត
ក្នុងចំរូត ដើម្បីឲ្យគេនាំមនុស្សផ្សេងទៀតមកក្រុមជំនុំនៅខណៈពេលនោះ! អាម៉ែន! ហើយ អាម៉ែន!

២. ទីពីរ ព្រះយេស៊ូវទ្រង់បានបញ្ជូនមនុស្សថ្មីៗផ្សេងទៀតដើម្បីយកឈ្នះព្រលឹង
វិញ្ញាណមនុស្សនៅពេលខណះពេលនោះ។

យើងឃើញនៅក្នុងគម្ពីរយ៉ូហាននៅជំពូកទី១ថា។ សិស្សរបស់លោកយ៉ូហានបាទីស្ទពីរនាក់បាន
តាមព្រះយេស៊ូវ ទៅកន្លែងដែលទ្រង់គង់នៅ។ ម្នាក់ក្នុងជចំណោមពីរនាក់នោះជាប្អូនប្រុសរបស់ពេត្រុស
ឈ្មោះអន់ទ្រេ។ អន់ទ្រេបានចេញទៅក្រៅនៅពេលនោះ ហើយបានប្រាប់ពេត្រុសថា «យើងបានឃើញ
ព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ)..ហើយបាននាំបងគាត់ទៅរកព្រះយេស៊ូវ»(យ៉ូហាន ១:៤១,៤២)។
នៅថ្ងៃក្រោយមកទៀត ព្រះយេស៊ូវបានមានបន្ទូលទៅលោកភីលីពថា «ចូលមកតាមខ្ញុំ» (យ៉ូហាន ១:៤៣)
។ ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះមេស្ស៊ីនោះហើយ។ ណាថាណែលបានឆ្ងល់ថា
វាជារឿងពិតឬក៏អត់។ «ភីលីពបានប្រាប់គាត់ថា ចូរមកតាមខ្ញុំ ទៅមើលចុះ»(យ៉ូហាន ១:៤៦)។ បន្ទាប់មក
ភីលីពនាំគាត់ទៅរកព្រះយេស៊ូវ ហើយណាថាណែលបានក្លាយជាសិស្សរបស់ព្រះយេស៊ូវនៅពេលនោះ។

អន់ទ្រេបាននាំពេត្រុសទៅរកព្រះយេស៊ូវនៅពេលនោះ លោក ភីលីពបាននាំណាថាណែលទៅ
រកព្រះយេស៊ូវនៅពេលនោះ។ ការបង្កើតសិស្សថ្មីទាំងនេះ បានធ្វើឲ្យពួកគេក្លាយជាអ្នកផ្សាយដំណឹងល្អ នៅ
ពេលនោះភ្លាមតែម្ដង! ពួកគេមិនចាំបាច់ចាំដើម្បីរៀនផ្សាយដំណឹងល្អទេ។ គេចេញទៅនៅពេលនោះ ហើយ
បាននាំមនុស្សផ្សេងទៀតមករកព្រះយេស៊ូវ ដោយមិនពន្យាពេលសោះ! ពួកគេគ្រាន់តែនិយាយថា
«មកមើលចុះ»

ឧទាហរណ៍ផ្សេងទៀតខ្ញុំនឹងប្រាប់អ្នក នៅក្នុងគម្ពីរយ៉ូហានជំពូក៤។ លោក ជ៉ោន រ៉ាយនិយាយថា

      ក្នុងគម្ពីរយ៉ូហានជំពូក៤ យើងបានរៀន នៅពេលដែលស្រ្ដីសាសន៍ សាម៉ារីបានដឹងថា ព្រះយេស៊ូវជាព្រះមេស្ស៊ី នាងបានទុកក្អមទឹកនាង ហើយ បានរត់ទៅក្នុងទីក្រុង ដើម្បីប្រាប់មនុស្សឲ្យ «មកមើលបុរសម្នាក់ ដែលបាន ប្រាប់ខ្ញុំពីរឿងអ្វីទាំងអស់ដល់ខ្ញុំ តើនេះមិនមែនជាព្រះគ្រីស្ទទេឬ?»(យ៉ូហាន ៤:២៩)។ មនុស្សខ្លះគេបានសង្រ្គោះ ដោយសារតែទីបន្ទាល់របស់នាង ដោយមនុស្សទាំងនោះមកមើលដោយខ្លួនគេ ហើយបានសង្រ្គោះ។ បាទ អ្នក ដែលបានប្រែចិត្តថ្មី គួរតែផ្សាយដំណឹងល្អ (John R. Rice, D.D., The Son of God: A Verse-by-Verse Commentary on the Gospel According to John, Sword of the Lord Publishers, 1976, p. 40)។

ការពន្យល់ប្រាប់នូវឧទាហរណ៍ទាំងនេះ លោក រ៉ាយស៍បាននិយាយថា «ការដែលសំខាន់បំផុត អំពីការផ្សា
យដំណឹងល្អ គឺជាការ ទៅរកមនុស្ស។ ហើយឥទ្ធិពលផ្ទាល់ខ្លួនរបស់យើង គឺសំខាន់ណាស់ ដែលវាមិនចាំ
បាច់យកព្រះគម្ពីរមកពន្យល់ យូរនោះទេ បើសិនជាអ្នកឲ្យមនុស្សយល់ដឹងថា ទ្រង់នេះហើយជាព្រះសង្រ្គោះ
សំរាប់មនុស្សមានបាប ហើយគេអាច នឹងទទួលទ្រង់។ ដ្បិតអន់ទ្រេបាននាំពេត្រុសទៅរកព្រះយេស៊ូវ»
(ibid.)។ ដ្បិត ស្រ្ដីដែលនៅអណ្ដូងនោះ បាននាំ សាសន៍សាម៉ារីជាច្រើនមករកព្រះយេស៊ូវនៅពេលនោះ។
នាងបានក្លាយជាអ្នកដែលបានយកឈ្នះចិត្ដគេ នៅថ្ងៃតែមួយ ដែលនាងបានជឿទុកចិត្តលើព្រះយេស៊ូវផ្ទាល់
ខ្លួននាង!

      «នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំង អស់ដែលខ្ញុំបានប្រព្រឹត្ត ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់
ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ ហើយមានមនុស្ស ជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់?» (យ៉ូហាន ៤:៣៩-៤១)។

ព្រះយេស៊ូវបានយាងកាត់សមុទ្រកាលីឡេទៅកាន់គេរ៉ាស៊ីន។ នៅទីនោះ ទ្រង់បានជួបបុរសម្នាក់
ដែលមានអារក្សចូល។ ព្រះយេស៊ូវទ្រង់បានបណ្ដេញអារក្សពីគាត់ ហើយបុរសនោះបានជា។ បុរសម្នាក់នោះ
ចង់ដើរជាមួយព្រះយេស៊ូវ តែទ្រង់បានប្រាប់គាត់ថា៖

«ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូ វបានប្រោសដល់ខ្លួន។ (លូកា ៨:៣៩)។

បុរសម្នាក់នេះបានក្លាយជាអ្នកផ្សាយដំណឹងល្អនៅពេលភ្លាមៗនោះ ហើយគាត់បានប្រាប់មនុស្សផ្សេងទៀត
ពីរបៀបដែលព្រះយេស៊ូវបានសង្រ្គោះគាត់នោពេលនោះ!

ដ្បិត ព្រះយេស៊ូវទ្រង់កំពុងយាងទៅកាន់ទីក្រុងយេរ៉ូសាឡិម ទ្រង់បានជួបមនុស្សដែលមានជំងឺ
ឃ្លង់១០នាក់។ ពួកគេបានស្រែកហៅថា «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»(លូកា
១៧:១៣)។ ព្រះយេស៊ូវបានប្រាប់គេអោយទៅ ហើយឲ្យបង្ហាញដល់ពួកអាចារ្យនៅព្រះវិហារ «លុះគេកំពុងតែ
ដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា» (លូកា ១៧:១៤)។ មានម្នាក់ក្នុងចំណោមពួកគេទាំងនោះ បាន
ត្រលប់ទៅអរគុណព្រះយេស៊ូវវិញ។ តែអ្នកទាំងអស់ផ្សេងទៀតបានទៅនៅពេលនោះ ដើម្បីធ្វើសាក្សី
ដល់ពួកអាចារ្យនៅក្នុងព្រះវិហារ។ នៅពេលក្រោយមកទៀត នៅឆ្នាំដដែល ព្រះគម្ពីរប្រាប់យើងថា«... ហើយ
ចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ»
(កិច្ចការ ៦:៧)។ ពួកអាចារ្យទាំងនោះបានប្រែចិត្ដដោយមិនសង្ស័យទាល់តែសោះ ដោយសារតែទីបន្ទាល់
របស់អ្នកកើតឃ្លង់ ដែលព្រះយេស៊ូវបានប្រោសដល់គេទាំងនោះ។ ដូច្នោះ អ្នកកើតឃ្លង់ទាំងនោះបានក្លាយ
ជាអ្នកផ្សាយដំណឹងល្អ តាំងពីពេលដែលព្រះយេស៊ូវបានប្រោសដល់គេ!

នៅថ្ងៃបុណ្យ៥០ថ្ងៃ មានមនុស្ស៣ពាន់នាក់បានសង្រ្គោះ នៅពេលដែលគេបានលឺលោក ពេត្រុស
អធិប្បាយពីដំណឹងល្អ។ ព្រះគម្ពីរប្រាប់ថា អ្នកគ្រីស្ទានថ្មីទាំងនោះបាន « សរសើរដល់ព្រះ ហើយបណ្តាជន
ទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ
ទៅ ក្នុងពួកជំនុំថែមទៀត» (កិច្ចការ ២:៤៧)។ លោក រ៉ាយបាននិយាយថា «ក្រុមជំនុំនៅទីក្រុងយេរ៉ូសា ឡិម
មានសមាជិកដែលបានប្រែចិត្តរាប់ពាន់នាក់ បានបន្ថែមរាល់ថ្ងៃក្នុងក្រុមជំនុំ! ការយកឈ្នះចិត្តគេមិន
គ្រាន់តែសំខាន់តែប៉ុណ្ណោះទេ វាស្ទើរតែជាបំណងប្រាថ្នាខ្លួនឯង ហើយនិងជាចុងបញ្ចប់នៅក្រុមជំនុំ នៅទី
ក្រុងយេរ៉ូសាឡិម ហើយនិងអ្នកគ្រីស្ទាននៅគម្ពីរសញ្ញាថ្មី!» (John R. Rice, D.D., Filled With the Spirit: A
Verse-by-Verse Commentary on the Acts of the Apostles, Sword of the Lord Publishers, 1980
edition, page 104)។

នៅពេលដែលមនុស្សបានសង្រ្គោះ នៅក្នុងក្រុមជំនុំនៅទីក្រុងយេរ៉ូសាឡិម នៅពេលនោះ ពួកគេ
បានទៅរកមិត្តភក្រ្ដរបស់គេ ហើយនិងអ្នកជិតខាងរបស់គេ ហើយនាំគេមកក្រុមជំនុំ ដូច្នោះ «ទ្រង់ក៏បន្ថែមនូវ
អស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត» (កិច្ចការ ២:៤៧)។

សាវកប៉ុលបានមកទីក្រុងថែស្សាឡូនិច ក្នុងឆ្នាំ ៥៣។ ព្រះគម្ពីរប្រាប់ថា មានសាសន៍យូដាខ្លះនៅ
ទីនោះបានជឿលើព្រះយេស៊ូវ ព្រមទាំងពួកសាសន៍ក្រេកសន្ធឹកបានសង្រ្គោះដែរ (កិច្ចការ ១៧:៤)។ លោក
ប៉ុលបាននាំអ្នកគ្រីស្ទានថ្មីទាំងនោះមកក្នុងក្រុមជំនុំ។ មួយឆ្នាំក្រោយមក ដែលវាជាឆ្នាំ៥៤ លោក ប៉ុលនៅ
ក្នុងទីក្រុងកូរិនថូស។ គាត់បានសរសេរសំបុត្រមួយផ្ញើរទៅក្រុមជំនុំនៅទីក្រុងថែស្សាឡូនិច ដែលហៅថា
«ថែស្សាឡូនិចទី១» ក្នុងគម្ពីរសញ្ញាថ្មី។ មនុស្សទាំងអស់ក្នុងក្រុមជំនុំនោះបានសង្រ្គោះត្រឹមតែមួយឆ្នាំ ឬតិច
ជាមួយឆ្នាំប៉ុណ្ណោះ។ តែ សាវកប៉ុល និយាយថា៖

« ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុង ស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង
ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផងបាន ជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ»(ថែស្សាឡូនិចទី១ ១:៨)។

មនុស្សក្នុងក្រុមជំនុំថ្មីមួយនោះបានចំនាយពេលដើម្បីផ្សាយដំណឹងល្អទៅកាន់ស្រុកម៉ាស៊ីដូន និងអាឆេ។
ពួកគេបានយកឈ្នះចិត្តមនុស្សរាប់រយនាក់បានជឿ ទោះបីជាគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេ បាន
សង្រ្គោះច្រើនជាង១ឆ្នាំនោះទេ!

នេះជាវិធីដែលសាមញ្ញដែលគេប្រើ។ ពួកគេគ្រាន់តែនិយាយទៅមិត្តរបស់គេ ហើយនិងអ្នកជិត
ខាងរបស់គេថា «មកមើលចុះ»។ ហើយបន្ទាប់មក គេនាំមនុស្សទាំងនោះមកកន្លែងប្រជុំគ្នា។ នេះជាវិធី
ដែលគេប្រើក្នុងប្រទេសចិនដែលគុម្មុយនីស្ដ ដែលក្រុមជំនុំនោះកំពុងតែរីកចំរើងឡើង។ នេះជាវិធីដែល គេ
ប្រើក្នុងប្រទេសអ៊ីស្លាម ដែលមានមនុស្សរាប់ពាន់នាក់ត្រូវបានប្រែចិត្ត។ គេធ្វើអញ្ជឹងនៅទីនោះ ហើយយើង
នឹងដូចគេនៅទីនេះដែរ។ ចូរទៅប្រាប់នរណាម្នាក់ «អោយមកមើលចុះ»។ វាគឺការងារដែលសាមញ្ញ!

បន្ទាប់មក នេះជាគំរូដ៏ច្បាស់លាស់ណាស់ របស់អ្នកគ្រីស្ទាននៅគម្ពីរសញ្ញាថ្មី។ យើងបានអាន
ដោយលឿនពីរបៀបដែលអ្នកគ្រីស្ទានទាំងនោះ បានក្លាយជាអ្នកផ្សាយដំណឹងល្អនៅពេលនោះ គេនាំមិត្ដ
របស់គេ និងបងប្អូនរបស់គេជាច្រើននាក់មកក្រុមជំនុំ! ក្រុមជំនុំនីមួយៗបានរីកចំរើនឡើង! តើព្រះអាច
និយាយទៅកាន់ចិត្តនាក់បានទេថា! តើនៅពេលដែលអ្នកមកក្រុមជំនុំ អ្នកបាននាំមិត្តរបស់អ្នក និងគ្រួសារ
របស់អ្នកមកស្ដាប់ដំណឹងល្អ ហើយហូបអាហារពេលល្ងាចជាមួយយើងទេ! សូមមក ហើយជួយយើង ធ្វើ
អោយក្រុមជំនុំនេះឲ្យរីកចំរើនឡើង! «អ្នកនេសាទមនុស្ស»។ សូមក្រោកឈរឡើង ហើយច្រៀងវា!

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ

សូមទៅ ហើយយកនរណាម្នាក់មកក្រុមជំនុំជាមួយអ្នក! យើងតែងតែហូបអាហារពេលថ្ងៃត្រង់ ឬក៏ពេល
ល្ងាចជាមួយគេ! យើងតែងតែមានជប់លៀងថ្ងៃខួបកំណើតសំរាប់ពួកគេ! យើងតែងតែមានអ្វីដែលសប្បាយ
ជាង កន្លែងផ្សេងៗខ្លះទៀតក្នុងរដ្ឋឡូសអង់ចាឡែស! ក្រុមជំនុំនេះជាក្រុមជំនុំដែលសប្បាយជាងគេបំផុត
នៅក្នុងរដ្ឋឡូសអង់ចាឡែសនវ។ សូមនាំនរណាម្នាក់មកជាមួយនាក់ នៅពេលក្រោយដែលអ្នកមក! គ្មានអ្វី
ដែលគួរឲ្យស្មុកស្មាញក្នុងការហៅគេនោះទេ។ គ្រាន់តែនិយាយទៅកាន់គេថា «មកក្រុមជំនុំជាមួយខ្ញុំ វា
សប្បាយ ហើយអស្ចារ្យណាស់នៅទីនោះ។ តើអ្នកនឹងមកជាមួយខ្ញុំទេ នៅថ្ងៃអាទិត្យនេះ?» អស់ហើយ!
វាស្រួលណាស់! សូមធ្វើវា! នាំនរណាម្នាក់មកជាមួយអ្នក នៅពេលក្រោយដែលអ្នកមក! អ្នកអាចអង្គុយ
ចុះបាន។

ការមុនដំបូងបង្អស់ ដែលព្រះយេស៊ូវបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់មុនដំបូង គឺជាការមុន
ដំបូងបង្អស់ដែរ ដែលខ្ញុំត្រូវតែបង្រៀនដល់អ្នក។ ព្រះយេស៊ូវមានបន្ទូលទៅកាន់អ្នកនៅព្រឹកនេះថា៖

«ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»
(ម៉ាថាយ ៤:១៩)។

អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាដែលនៅទីនេះព្រឹកនេះ ព្រះយេស៊ូវមានបន្ទូលទៅអ្នកថា «ចូរមកតាមខ្ញុំៗ នឹង
តាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»។ ប្រសិនជានរណាម្នាក់បាននាំអ្នកមកទីនេះនៅព្រឹកនេះ ការ
មុនដំបូងបង្អស់ ដែលព្រះយេស៊ូវចង់ឲ្យអ្នកធ្វើនោះ គឺចង់ឲ្យអ្នកក្លាយជា «អ្នកនេសាទមនុស្ស»។ សូមនាំ
នរណាម្នាក់មកជាមួយនាក់ នៅពេលដែលអ្នកមកក្រុមជំនុំនៅថ្ងៃអាទិត្យក្រោយ! វាគឺស្រួលទេ! សូមច្រៀង
កន្លែងបន្ទរនោះម្ដងទៀត។

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ

មានក្មេងស្រីម្នាក់បានមកក្រុមជំនុំយើងពីរបីអាទិត្យកន្លងមកហើយ។ នាងបានក្លាយជាអ្នកនេសា
ទមនុស្សរួចហើយ។ នាងបាននាំក្មេងស្រីបីនាក់មកក្រុមជំនុំជាមួយនាង! អ្នកអាចធ្វើដូចនាងធ្វើបាន! សូម
ទៅហើយយកនរណាម្នាក់មកក្រុមជំនុំជាមួយអ្នក! ធ្វើវាទៅ! ធ្វើវាទៅ! នាំនរណាម្នាក់មកជាមួយអ្នក!
យើងនឹងហូបអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចជាទាំងអស់គ្នា។ យើងនឹងមើលខ្សែភាពយន្ដបែបកំប្លែង
ចាស់មួយ។ យើងនឹងមានជប់លៀងថ្ងៃខួបកំណើងមួយ។ យើងនឹងមានអ្វីដែលសប្បាយ ជាងកន្លែងដែល
មានស្វាច្រើនទៀត! នោះជាអ្វីដែលម្ដាយរបស់ខ្ញុំធ្លាប់និយាយ «យើងនឹងមានអ្វីដែលសប្បាយ ជាងកន្លែង
ដែលមានស្វាច្រើនទៀត! សូមទៅ ហើយនាំនណាម្នាក់មកធ្វើជប់លៀងថ្ងៃខួបកំណើតនៅក្រុមជំនុំនេះ!
សូមនាំនរណាម្នាក់មកជប់លៀង! សូមច្រៀងកន្លែងបន្ទរម្ដងទៀត!

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ

តើប៉ុន្មាននាក់ដែលនឹងនិយាយថា «ខ្ញុំនឹងធ្វើវា! ខ្ញុំនឹងនាំនរណាម្នាក់មកក្រុមជំនុមជាមួយខ្ញុំ ដើម្បីឲ្យគេ
ស្ដាប់ដំំណឹងល្អ ហើយសប្បាយជាមួយយើង!» សូមលើកដៃរបស់អ្នក លោក ចាន់ នឹងមក ដើម្បីអធិស្ឋាន
អោយព្រះជួយអ្នក។

បើមានអ្នកណាម្នាក់ដែលនៅទីនេះនៅព្រឹកនេះ ដែលមិនទាន់បានកើតជាថ្មីទេ សូមស្ដាប់ដោយ
ប្រុងប្រយ័ត្ន។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងចុះមកពីស្ថានសួគ៌ ហើយបានជាប់លើឈើឆ្កាង ដែលជា
កន្លែងដែលទ្រង់បានសុគត ដើម្បីសងថ្លៃលោះបាបរបស់អ្នក។ គេបានដាក់ព្រះកាយទ្រង់ក្នុងផ្នូរ ហើយបាន
បិទវាជិត ហើយបានឲ្យពួកទាហានរ៉ូមយាមការពារ។ តែព្រះអម្ចាស់យេស៊ូវគ្រីស្ទបានរស់ពីសុគតទាំង
រូបកាយ សាច់ឈាម ហើយនិងឆ្អឹង។ នៅថ្ងៃទីបី ទ្រង់បានរស់ពីសុគតឡើងវិញ ហើយបានយាងចេញពីផ្នូរ
នោះដោយរស់! ពេលដែលព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ទ្រង់បានប្រកបជាមួយអ្នកដែលបានដើរ
តាមទ្រង់ អស់រយះពេល៤០ថ្ងៃ។ ពួកគេបានប៉ះទ្រង់ ហើយឃើញថា ទ្រង់មិនមែនជាវិញ្ញាណនោះទេ។ នៅ
ពេលចុងក្រោយ ព្រះយេស៊ូវបានយាងទៅគង់នៅស្ថានសួគ៌វិញ ទៅក្នុងទំហំផ្សេងៗ ដែលទ្រង់បានអង្គុយ
នៅខាងស្ដាំដៃនៃព្រះវរបិតា។

នៅពេលអ្នកបែរចេញពីជីវិតដែលពោរពេញដោយអំពើបាបរបស់អ្នក ហើយមកជឿទុកចិត្តលើ
ព្រះយេស៊ូវ ព្រះលោហិតដ៏សុចរិតរបស់ទ្រង់នឹងសំអាតបាបរបស់អ្នកទាំងអស់ ហើយទ្រង់នឹងប្រទានឲ្យ អ្នក
មានជីវិតដ៏នៅអស់កល្បជានិច្ច។ យើងកំពុងអធិស្ឋានឲ្យអ្នក មករកព្រះយេស៊ូវ ហើយជឿទុកចិត្តលើទ្រង់
ទ្រង់នឹងសង្រ្គោះអ្នកនៅពេលភ្លាមៗនេះ។ ហើយអ្វីដែលអ្នកនឹងធ្វើក៏ដោយ សូមប្រាកដថា អ្នកនឹងមកក្រុម
ជំនុំនៅទីនេះវិញ នៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ! ហើយ សូមទៅ ហើយយកនរណាម្នាក់មកក្រុមជំនុំជាមួយ
អ្នកនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ! សូមទៅ ហើយធ្វើវា!

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ

អូ ព្រះអង្គអើយ សូមជួយពួកគេឲ្យធ្វើការនេះផង អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាថាយ ៤:១៨-២០។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ពេលវេលាតិចណាស់ (ដោយ Dr. John R. Rice, 1895-1980)/
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស» (ដោយ Harry D. Clarke, 1888-1957).


ចំណងជើងនៃសេចក្ដីអធិប្បាយ

ក្រុមជំនុំរីកចំរើនមួយ

ដោយ Dr. R. L. Hymers, Jr.

« បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្
នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»
(ម៉ាថាយ ៩:៣៧, ៣៨)។

១.  ទីមួយ ព្រះយេស៊ូវទ្រង់បានហៅសិស្សមុនបង្អស់ ដើម្បីយកឈ្នះព្រលឹងមនុស្សនៅ
ខណះពេលនោះ។ (ម៉ាថាយ ៤:១៨-២០)។

២.  ទីពីរ ព្រះយេស៊ូវទ្រង់បានបញ្ជូនមនុស្សថ្មីៗផ្សេងទៀត ដើម្បីយកឈ្នះព្រលឹងវិញ្ញាណ
មនុស្សនៅពេលខណះពេលនោះ។ យូហាន ១:៤១, ៤២, ៤៣, ៤៦; ៤:២៩, ៣៩-៤១;
លូកា ៨:៣៩; ១៧:១៣, ១៤; កិច្ចការ ៦:៧; ២:៤៧; ១៧:៤; ថែស្សាឡូនិចទី១ ១:៨។