Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




តមដើម្បីយកឈ្នះអារក្សសាតាំង

FASTING TO OVERCOME SATAN
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល សីហា ២៦ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 26, 2012

« លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបាន ជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែប យ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។


ព្រះគម្ពីរប្រាប់ថា «នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយ
ស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(ធីម៉ូថេទី១ ៤:១)។ ខគម្ពីរនោះប្រាប់យ៉ាង
ច្បាស់ពីសកម្មភាពរបស់អារក្សនឹងកើនឡើង «នៅគ្រាជាន់ក្រោយបង្អស់» នោះគឺមុនពេលចុងបំផុតនៃ
ពិភពលោកដែលយើងស្គាល់នេះ។ អារក្សសាតាំងនឹងដោះលែងពួកវិញ្ញាណអាក្រក់របស់វា អោយមកវាយ
ប្រហារប្រឆាំងនឹងក្រុមជំនុំយ៉ាងសាហាវ។ ទីសំគាល់ទាំងអស់បង្ហាញថា យើងកំពុងរស់នៅគ្រាដូចនោះ។
ដ្បិតមានក្រុមជំនុំជាច្រើននៅក្នុងប្រទេសអាមេរិចកំរកគិតអំពីពួកវិញ្ញាណអាក្រក់ និងអារក្សណាស់សព្វថ្ងៃ
នេះ។ លោក ម៊ែរីល អាងហ្គើ ជាគ្រូគង្វាលនៃមហាវិទ្យាល័យ Dallas Theological Seminary បាន
និយាយថា «ក្រុមជំនុំដែលអះអាងថាជាអ្នកជឿព្រះនៅសតវត្សទី២០ បង្កើតឡើងដើម្បីពង្រីកនូវការប្រឆាំង
មិនទទួលស្គាល់ថា ពួកកងទ័ព្ទមិនធម្មតារបស់អារក្សសាតាំងមិនរស់នៅទេ។ ស្ថានភាពនៃការគ្មានសេចក្ដី
ជំនឿ អាចធ្វើអោយជីវិតខាងព្រលឹងវិញ្ញាណ និងអំណាចក្នុងក្រុមជំនុំមានកំរិតទាបមែនទែន»។ លោក
អាងហ្គើបាននិយាយថា «អ្នកគ្រីស្ទានដែលមិនជឿទាំងនោះធ្វើអោយវិនាសដល់មនុស្សទាំងនោះថែមទៀត
ដូចជាអ្នកជឿជាច្រើនបានរងទុក្ខវេទនា ដោយព្រោះការបោក និងការដកហូតរបស់អារក្ស
ដោយសារតែការ ព្រងើយកន្ដើយពីអារក្សសាតាំង និងកិច្ចកលរបស់វា។
សូម្បីតែមានអ្នកដែលជឿថាមានអារក្សជាច្រើន មិន
បានឈ្នះនូវសង្រ្គាមប្រឆាំងនិងកងទ័ព្ទវិញ្ញាណអាក្រក់របស់វា ដោយព្រោះតែគេខ្វះតំរិះ។ គាត់និយាយថា
មានការងាររបស់ព្រះជាច្រើនសព្វថ្ងៃនេះ «ត្រូវបំបាំងដោយអំណាចរបស់អារក្សសាតាំង ក្នុងការប្រកាស
ប្រាប់ពីបទគម្ពីរ» (Merrill F. Unger, Th.D., Ph.D., Biblical Demonology, Kregel Publications,
1994 edition, p. 201)។

លោក អាងហ្គើមិនបានជឿស៊បនោះទេ។ គាត់មានសញ្ញាប័ត្រ Th.D ពីមហាវិទ្យាល័យ Dallas
Theological Seminary និង a Ph.D ។ ពីសកលវិទ្យាល័យ Johns Hopkins University។ យោងតាម
សៀវភៅរបស់លោក អាងហ្គើ ដែលខ្ញុំបានដងស្រង់នោះ លោក វីលបើ ស្មីតបានិយាយថា «វានឹងបន្សល់
ទុកអស់រយះពេលជាច្រើនឆ្នាំ ដើម្បីនឹងមកដល់ស្ថានភាពដែលប្រព្រឹត្តតាមគោលទ្ទិរបស់អារក្ស»។

លោក ស្មីតគឺជាគ្រូម្នាក់ដែលជឿទុកចិត្ដលើព្រះគម្ពីរបំផុតនៅសតវត្សទី២០ ហើយនឹងបដ្ឋិលេខ
នៃសៀវភៅរបស់គាត់អាចទុកចិត្ដបាន។

តើលោក អាងហ្គើត្រូវអត់? តើមានអ្នកធ្វើការបំរើព្រះ និងក្រុមជំនុំច្រើន នៅសព្វថ្ងៃនេះ
ដែលកំពុងតែ « រងទុក្ខវេទនា ដោយព្រោះការបោក... ដោយសារតែការ ព្រងើយកន្ដើយពីអារក្សសាតាំង
និងកិច្ចកលរបស់វាឬទេ? តើពួកគេ មិនបានឈ្នះសង្រ្គាមក្នុងការច្បាំងនឹងវិញ្ញាណអាក្រក់ ដោយព្រោះតែ
គេខ្វះតំរិះទេ? ជាការពិតណាស់គាត់ត្រូវ! អ្នកទាំងអស់គ្នាដឹងហើយថា ក្រុមជំនុំជាច្រើនបានបាត់បង់
មនុស្សក្មេងៗចំនួន៨៥% ចាប់ពីអាយុ២៥! អ្នកទាំងអស់គ្នាដឹងហើយថា ក្រុមជំនុំគ្មានអំណាច ហើយខ្សោ
យ ក្នុងការផ្សាយដំណឹងល្អអោយមនុស្សក្មេងៗបានប្រែចិត្ដជឿបាននៅលើពិភពលោកសព្វថ្ងៃនេះ! បញ្ហាដ៏
ធំមួយនោះ គឺដោយព្រោះតែគេព្រងើយកន្ដើយពីអារក្សសាតាំង និងកិច្ចកលរបស់វា។

លោក ធីម៉ូថេ លីន ដែលជាគ្រូគង្វាលខ្ញុំអស់រយះពេល២៥ឆ្នាំហើយ។
មុនពេលដែលខ្ញុំបានស្គាល់ គាត់ គាត់បានបង្រៀនខាងបរិញ្ញាប័ត្រ នៅសកលវិទ្យាល័យ Bob Jones
University។ ក្រោយមកទៀត គាត់ជាសាស្រ្ដាចារ្យនៅមហាវិទ្យាល័យ Talbot Theological
Seminary និង Trinity Evangelical Divinity School in Deerfield, Illinois។ លោក
លីនបានបន្ដជាប្រធានខាង China Evangelical Seminary ក្នុងប្រទេសថៃវ៉ាន់ ជំនួសលោក ជ៊ែម
ហូដសាន់ ថេលលើ ៣។ លោក លីនបាននិយាយថា «មានគ្រូគង្វាលជាច្រើនជាអ្នកផ្សាយដំណឹងល្អ
ហើយជាសាស្រ្ដាចារ្យនៅតាមមហាវិទ្យាល័យកំពុងតែធ្លាក់ ទៅក្រោមសំពាធរបស់អារក្ស ដូច្នោះ
គេមិនដែលអធិស្ឋាននៅពេលដែលគេក្រោកពីដេកនៅពេលព្រឹកនោះ ទេ!
ស្ថានភាពនោះនឹងបន្ដអាក្រក់ទៅៗ រហូតដល់ព្រះអម្ចាស់នឹងយាងមក។ ការមិនដឹងខ្លួនពីការគ្រប់គ្រង
របស់អារក្សរបស់ពួកគេ...នោះ លទ្ធផលរបស់គេគឺ ភាពទុក្ខព្រួយ និងភាពគួរអោយអាណិត» (Timothy
Lin, Ph.D., The Secret of Church Growth, First Chinese Baptist Church of Los Angeles,
1992 edition, p. 96)។

មានក្រុមជំនុំជាច្រើនសព្វថ្ងៃនេះខ្សោយ ហើយគ្នានអំណាចសោះ ដោយសារតែ «ការមិនដឹងខ្លួន
ពីការគ្រប់គ្រងរបស់អារក្សលើគេ» ដូចជាលោក លីនបាននិយាយ។ ក្រុមជំនុំដូចនោះ មិនដែលដឹងថា
ពួកគេ «ថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»(វិវរណះ ៣:១៧)។

នោះហើយដែលនាំអោយយើងមានមេរៀន ក្នុងគម្ពីរម៉ាកុស ៩:២៨, ២៩នេះ។ វាជាមេរៀនដែល
សំខាន់ណាស់ ដែលបានត្រូវកត់ទុកផងដែរក្នុងគម្ពីរម៉ាថាយ១៧:១៩,២១។ សូមក្រោកឈរឡើង ហើយ
អានគម្ពីរម៉ាកុស៩:២៨ និង២៩អោយខ្លាំងៗ

« លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់
ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មាន
ព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយ និងតមទេ»(ម៉ាកុស ៩:២៨,២៩)។

អ្នកអាចដឹងបាន

មុនពេលខ្ញុំចែកចាយខគម្ពីរទាំងនេះ ខ្ញុំត្រូវតែពន្យល់ប្រាប់បន្ដិចបន្ដួច ពីពាក្យចុងក្រោយទាំងពីរ
ក្នុងអត្ថបទនោះ «អារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយតមទេ»។ ពាក្យថា
«ហើយតមទេ» បានដកស្រង់មកពី ការបកប្រែសម័យទំនើបស្ទើរតែទាំងអស់ លើកលែងតែ NKJV និង
ពាក្យមួយចំនួនផ្សេងទៀត។ តាមគំនិតដែលបានដកស្រង់ចេញពាក្យថា «ហើយតម» លោក ម៉ាកអើសើ
បាននិយាយថា «សៀវភៅដែលសរសេរដោយដៃកាលពីមុនដំបូង បានលប់ពាក្យ» (The MacArthur
Study Bible
; note on Mark 9:29)។

អ្វីដែលគាត់មិនប្រាប់អ្នកនោះ គឺជាការពិតថា វាគឺច្បាស់ណាស់ថា ពាក្យសរសេរដៃទាំងពីរនោះមា
នកំហុស។ ពាក្យមួយដែលគេពឹងផ្អែកលើនោះ ជាការសរសេរដៃរបស់លោក ស៊ីនែរីខូស
ដែលថីចែសែនដូវ បានរកឃើញក្នុងធុងសំរាម ក្នុងវត្ដរបស់កាត់ថើរីន នៅជើងរបស់ស៊ីនាយ។
វាជាការសរសេរដោយដៃរបស់ លោកសង្ឃជាច្រើន នៅអាឡិចសែនដ្រីល
ដែលគាត់មានឥទ្ធិពលយ៉ាងខ្លាំង ដោយសាសនាខុសឆ្គង ជីណូទីច
ដែលបានធ្វើអោយលទ្ធិអារក្សនោះកាន់តែអាក្រក់ទៅៗ ហើយមានសារះសំខាន់ចំពោះរូបកាយ មនុស្ស។
នោះហើយជាមូលហេតុដែល ស៊ីនាយរិថីខឹសបានលុបចេញនូវពាក្យថា «ហើយតម»។ ការដក
ចេញខ្លះក្នុងអត្ថបទនេះ មិនបានចាប់ផ្ដើមមានឥទ្ធិពលលើក្រុមជំនុំ រហូតដល់មានការបន្ថែមបន្ថយជា សារ
ធារណះ នូវគម្ពីរសញ្ញាថ្មី ក្នុងឆ្នាំ១៨៨១ ដែលត្រូវបានបកប្រែឡើង ដើម្បីប្ដូរពាក្យថា «ហើយតម! តាំងពី
ពេលនោះមក មានការបកប្រែជាភាសារទំនើបលើកលែងតែ J. N. Darby (១៨៧១) James Moffat
(១៩១៣) និងព្រះគម្ពីរ New King James បានប្ដូរនូវពាក្យនោះ។ មានតែការពន្យល់ប្រាប់របស់ IVP
ដែលមិនពិចារណាគិតពីភស្រ្ដតាងពិតប្រាកដ នៃការលុបនូវពាក្យទាំងនោះចេញ។

មានហេតុផលចំនួន៥ ដែលខ្ញុំទទូចនៅពាក្យនោះ «ហើយតម» នោះពិតជាពាក្យដែលព្រះគ្រីស្ទ
បានមានបន្ទូលមែន ហើយយើងគួរតែរក្សនៅពាក្យដែលបានបកប្រែទាំងអស់នោះ។ (១) ពីព្រោះវាច្បាស់
ថា សាសនាខុសឆ្គងជីណូទិចបានមានឥទ្ធិពល ចំពោះអ្នកដែលបានចំលងនូវពាក្យដែលគេសរសេរដោយ
ដៃនៅដើមដំបូង (២) ពីព្រោះមានពាក្យដែលសរសេរដោយដៃរាប់រយចាប់តាំងពីពេលដដែល ដែលចាប់
មានការសរសេរនូវពាក្យទាំងនោះ «ហើយតម» (៣) ពីព្រោះគ្រូគង្វាលក្នុងប្រទេសចិន ក៏ដូចជាលោក
លីនដែរ ដែលយើងបានដឹងពិតប្រាកដថា អារក្សមិនអាចឈ្នះបានទេ បើយើងតម។ ខ្ញុំបានលឺ លោក
លីនអធិប្បាយជាច្រើនដង។ ដ្បិត មានគ្រូគង្វាលជាច្រើនអ្នកក្នុងប្រទេសចិន អធិប្បាយដូចលោក លីន
គាត់បានអធិប្បាយថា អំណាចរបស់អារក្សមិនអាចយកឈ្នះ បើយើងមិនអធិស្ឋាន ហើយតម។ ដូច្នោះ ការ
អនុវត្ដន៍នូវបទពិសោធន៍នោះ ផ្ដល់នូវភស្រ្ដតាងថែមទៀតពីពាក្យថា «ហើយតម»នោះ។ តែទី(៤)
ក្រុមជំនុំ ជាច្រើនក្នុងប្រទេសយើងបានផ្លាស់ប្ដូរ «ហើយតម» បានចាប់ផ្ដើមខ្សោយទៅៗ
ដោយសារតែក្រុជំនុំជា ច្រើននោះបានបោះបង់ចោលការ «ការអធិស្ឋាន ហើយតម»។
មិនមានការរស់ឡើងវិញច្រើនទេក្នុងប្រទេស យើង ចាប់តាំងពីពេលមានការផ្លាស់ប្ដូរពាក្យ «ហើយតម»។
ដូចជាលោក មែលរីល អាងហ្គើបានប្រាប់អញ្ចឹ ង «ស្ថានភាពដែលមិនជឿ
អាចធ្វើអោយជីវតខាងព្រលឹងវិញ្ញាណ និងអំណាចក្នុងក្រុមជំនុំមានកំរិតទាបៗ » (អាងហ្គើ ibid)។
ខ្ញុំគិតថា មូលហេតុដែលក្រុមជំនុំជាច្រើននៅក្នុងប្រទេសចិនកំពុងតែរីកចំរើនយ៉ាង ឆាប់រហ័ស
នៅកំឡុងពេលដែលក្រុមជំនុំក្នុងប្រទេសយើងកំពុងតែធ្លាក់ចុះនេះ គឺដោយសារតែគេដឹងខ្លួន ពី
អារក្សសាតាំង។

មួយចំនុចទៀត (៥) ខ្ញុំច្បាស់ថាអារក្សសាតាំងវាព្យាយាមការពារខ្លួនវា
ដោយវាខំការពារលទ្ធិខុស ឆ្គងជីណូស្ទិខោលីនោះ រហូតដល់ចុងសតវត្សទី១៩
ហើយនាំគេអោយផ្ដោតចិត្តលើអ្នកប្រាជ្ញសព្វថ្ងៃនេះវិញ ដើម្បីអោយគេយល់ខុស
ហើយអោយអំណាចក្នុងក្រុមជំនុំកាន់តែខ្សោយទៅ នៅថ្ងៃចុងក្រោយនេះ។ ខ្ញុំជឿ ថា អ្នកប្រាជ្ញសព្វថ្ងៃនេះ
គេទាំងអស់គ្នាបានទទួលឥទ្ធិពលពីអារក្សសាតាំង។ ដូចជាលោក លីនបាន និយាយ
«គេមិនដឹងពីការគ្រប់គ្រងរបស់អារក្សសាតាំងលើជីវិតគេ... ហើយលទ្ធផលមានពីរ គឺគេមានការ ទុក្ខសោក
ហើយគួរអោយអាណិត»(Lin, ibid.)។

សូមត្រលប់ទៅមេរៀនយើងវិញ

« លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។

យើងអាចរៀនបាននូវរឿងចំនួនពីរយ៉ាងក្នុងអត្ថបទនេះ

១. ទីមួយ អារក្សវាមានថ្នាក់នៃអំណាចខុសៗគ្នា។

ខគម្ពីរទាំងនេះរៀបរាប់ពីពួកសិស្សរបស់ព្រះយេស៊ូវ ដែលគេគ្មានសមត្ថភាពជួយដេញអារក្សដល់
ក្មេងប្រុសដែលមានអារក្សចូលនោះបានទេ។ ឪពុករបស់ក្មេងប្រុសនោះបាននាំគាត់ទៅកាន់ពួកសិស្សរបស់
ព្រះយេស៊ូវ។ ក្មេងប្រុសនោះត្រូវអារក្សចូល តែពួកសិស្សរបស់ទ្រង់មិនអាចដេញអារក្សបានទេ។ ពួកគេមិន
អាចប្រើអណាច ដើម្បីដេញអារក្សបានទេ(ម៉ាថាយ ១០:៨) ដ្បិតពួកគេអាចដេញអារក្សបាននៅពេលខ្លះ
មុនពេលមានព្រឹត្តការណ៍មួយនេះក្នុងអត្ថបទគម្ពីរក្នុងមេរៀនរបស់យើង។ តែគេមិនអាចដេញអារក្សចេញពី
ក្មេងប្រុសនោះបានទេ។ ឪពុករបស់ក្មេងនោះបាននិយាយទៅកាន់ព្រះយេស៊ូវថា «ខ្ញុំបានសូមពួកសិស្ស
លោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចដេញចេញបានទេ»(ម៉ាកុស ៩:១៨)។ ព្រះយេស៊ូវទ្រង់បាន
បន្ដោសដល់ពួកសិស្សទ្រង់ថា ដោយព្រោះគេខ្វះជំនឿ។ បន្ទាប់មកពួកសិស្សនាំក្មេងប្រុសនោះទៅកាន់ព្រះ
យេស៊ូវ ហើយអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់ ព្រះយេស៊ូវនិយាយទៅកាន់វា ថា
« កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចថា នែ អារក្សគថ្លង់
អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ»(ម៉ាកុស ៩:២៥)។

វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់
ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ។ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោក
ឈរ។ លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំ
ដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ៖

«អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន
នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

ពាក្យថា «អារក្សនេះ» អាចដេញវាបានដោយសារតែសេចក្ដីអធិស្ឋាន ហើយតមទេ។ លោក វីលឡាម ហែន
ដ្រីសែនបាននិយាយថា ព្រះគ្រីស្ទមានបន្ទូលថា អារក្សនៅពិភលោកគឺខុសគ្នា ខ្លះមានអំណាចជាង ហើយ
ខ្លះទៀតអារក្សជាងផ្សេងទៀត» (William Hendriksen, Th.D., New Testament
Commentary: Exposition of the Gospel According to Mark,
Baker Book
House, 1973, p. 352; comment on Mark 9:29)។

នៅពេលដែលខ្ញុំបានចូលរួមនៅក្រុមជំនុំ Golden Gate Baptist Theological Seminary
នៅ តំបន់ក្នុងរដ្ឋសានហ្រែនស៊ីស្កូ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំ ជាមួយមិត្តខ្ញុំពីរនាក់
ហើយបាន ជួយមនុស្សក្មេងៗជាច្រើន ពីជំនាន់របស់ពួកក្មេងស្មាវ(Hippie movement)។ ឥឡូវនេះ
ក្រុមជំនុំនោះ មានឈ្មោះថា សៅថើន បាទីស្ទ។ ហើយក្មេងៗជាច្រើនទាំងនោះ
គេបានប្រើថ្នាំដែលខូចដល់ខួរក្បាល ហើយគេរៀនខាងមន្ដអាគម។ យើងត្រូវចំនាយពេលដើម្បីអធិស្ឋាន
ហើយនិងតមយ៉ាងតិចណាស់មួយថ្ងៃ ក្នុងមួយអាទិត្យ ឬក៏យើងមិនអាចឃើញក្មេងៗជាច្រើននោះមិនប្រែចិត្ដ។

ខ្ញុំចាំថា មានក្មេងស្រីម្នាក់ ដែលបានមកក្រុមជំនុំយើងក្នុង មីល វោឡេ។ ដូចជាមនុស្សជាច្រើន
នៅពេលនោះ នាងបានប្រើថ្នាំ ហើយរស់នៅដោយអាវ៉ាសែ។ នាងបានលឺខ្ញុំអធិប្បាយពីដំណឹងល្អ ហើយ
នាងបានប្រែចិត្ត ហើយបានរួចចេញពីការគ្រប់គ្រងរបស់អារក្ស។ តែនៅពេលដែលនាងបានចាប់ផ្ដើមក្លាយ
ជាកូនព្រះ ម្ដាយរបស់នាងបានដេញនាងចេញពីផ្ទះ ហើយនាងត្រូវស្នាក់នៅជាមួយក្មេងស្រីខ្លះៗក្នុងក្រុម
ជំនុំរបស់យើង។ ខ្ញុំបានគិតថា វាជារឿងដល់ល្អបំផុតសំរាប់នាង បើអ្នកទៅផ្ទះវិញ ដូច្នោះខ្ញុំបានទៅលេង
ម្ដាយរបស់នាង។ ខ្ញុំបានពាក់អាវមួយឆុត ហើយពាក្យក្រវាត់ក ហើយបានចូលក្នុងផ្ទះ ខ្ញុំបានគោះទ្វារ ហើយ
ម្ដាយរបស់នាងបានអញ្ជើញខ្ញុំចូលក្នុងផ្ទះ។ ខ្ញុំបានធុំក្លិនស្រាពេលដែលនាងដកដង្ហើម។ ខ្ញុំបានប្រាប់នាង
ស្រ្ដីនោះថា ខ្ញុំគិតថាវាគឺល្អណាស់សំរាប់អ្នក ប្រសិនជាអ្នកអោយកូនស្រីមកនៅផ្ទះវិញ។ ខ្ញុំមិនដែលភ្លេចពី
មុខដ៏អាក្រក់នៅលើមុខរបស់នាងឡើង នៅពេលដែលខ្ញុំបានប្រាប់នាង។ ហើយនាងសំដែងទឹកមើលងាយ
ដាក់ខ្ញុំ ហើយនិយាយដាក់ខ្ញុំថា «ខ្ញុំមិនជាប់ទាក់ទងនឹងនាងទេ ហើយនាងរត់លេងជាមួយក្មេងប្រុស។
ខ្ញុំអាចដឹងបាន នៅពេលដែលនាងប្រើថ្នាំញៀន។ តែឥឡូវនេះ នាងបានក្លាយជាកូនព្រះហើយ (នាងបាន
និយាយពាក្យថា «អ្នកគ្រីស្ទាន»ចេញមក ដ្បិតវាពិតជារឿងដ៏អាក្រក់បំផុត) តែឥឡូវនេះ នាងក្លាយជាកូន
របស់ព្រះ ហើយខ្ញុំនឹងមិនបាច់ទ្រាំទ្រជាមួយរឿងនោះទៀតឡើយ!» ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំងពីស្រ្ដី ដែល
មានស្បែកសរ ឈ្មោះអាងឡូ សែសោន ដែលមកពីក្រុមជំនុំប្រ៉ាតែសស្ដង់។ នាងមិនមានគំនិតសោះអំពី
កូនស្រីរបស់នាង នៅពេលដែលនាងដឹងថា កូនស្រីបានក្លាយជាកូនព្រះ។ ខ្ញុំបានចេញពីផ្ទះដោយមិន
សង្ឃឹមថា នាងអាចប្រែចិត្ដបាន ក្នុងការសំរួលពីកូនស្រីរបស់នាង។ ក្មេងស្រីដ៏ក្រដែលបានរស់នៅផ្ទះម្ដង
ទៀតនោះ។ នៅពេលក្រោយមក ខ្ញុំលឺថា ក្មេងស្រីនោះបានរៀបការជាមួយបុរសដែលជឿព្រះម្នាក់ ហើយ
បានទៅធ្វើជាបេសក្ខជនទៅទីក្រុងស៊ីណ ក្នុងប្រទេសអ៊ឺរ៉ុប។ ខ្ញុំបានចេញពីទីក្រុងសានហ្រែនស៊ីស្កូ ហើយ
មិនបានជួបនាងម្ដងទៀតឡើយ អស់រយះពេលជា៣០ឆ្នាំហើយ។

ពីរអាទិត្យកន្លងមកហើយ ប្រពន្ធរបស់ខ្ញុំ និងកូនប្រុសឡែស្លា និងខ្ញុំបានទោប្រទេសម៉ារីនវិញ
ដើម្បីជួយរៀបចំខួបទី៤០ នៃក្រុមជំនុំរបស់លោក មីក រីលេ និងលោក រ៉ូហ្គើ ហោវមែន ហើយនិងខ្ញុំដែល
បានចាប់ផ្ដើមនៅទីនោះ។ នៅពេលចប់កម្មវិធីខួបនៅក្រុមជំនុំនោះហើយ ខ្ញុំបានចុះពេលវេទការ ហើយបាន
ឃើញក្មេងស្រីនោះមករកខ្ញុំ ដោយមានទាំងទឹកភ្នែក។ នាងបានអោបខ្ញុំ ហើយបានណែនាំខ្ញុំទៅប្ដីរបស់នាង ។
ពួកគេបានអនុញ្ញាតអោយសំរាកពីគ្រូគង្វាលនៅក្រុមជំនុំ ក្នុងផ្រេខ្យូ ក្នុងសាធារណះរដ្ឋស៊ីណ។ យើង
បានសប្បាយជាមួយគ្នា ដោយពេញដោយសេចក្ដីអំណរទាំងទឹកភ្នែក។ បន្ទាប់មកខ្ញុំបានសួរ ពីអ្វីដែលបាន
កើតឡើងចំពោះម្ដាយរបស់នាង។ នាងប្រាប់ខ្ញុំថា ម្ដាយនាងបានស្លាប់ដោយព្រោះតែរោគញៀនថ្នាំ នៅ
ពេលគាត់មានអាយុ៥០ឆ្នាំ។ វាគួរអោយកំសត់ណាស់! តែក្មេងស្រីគួរឲ្យស្រឡាញ់នោះបានប្រាប់ខ្ញុំ ពីជីវិត
ដែលសែនវេទនានៅពេលដែលនាងនៅក្រោមអំណាចអារក្សសាតាំង មុនពេលដែលបានស្គាល់ព្រះយេស៊ូវ។
វាអាចនឹងកើតឡើងបានតាមរយះការអធិស្ឋាន ហើយនិងតម!

«អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន
នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

២. ទីពីរ ការតមជាវិធីមួយដែលធ្វើអោយមនុស្សមានបាបអាចចេញពីអំណាចរបស់
អារក្សសាតាំងបាន។

សូមក្រោកឈរឡើង ហើយបើកគម្ពីរទៅអេសាយ ៥៨:៦ វានៅទំព័រ៧៦៣ក្នុងគម្ពីរស្កោហ្វៀល។
សូមក្រោកឈរឡើង ហើយអានខគម្ពីរអោយខ្លាំងៗ។

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ
ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់ គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

អ្នកអាចដឹងបាន

មានវិធីមួយដើម្បីប្រាប់អំពីលទ្ធិ ថាតើវាជាលទ្ធិពិតឬក៏អត់ នោះគឺតាមបទគម្ពីរដែលស្រដៀងគ្នា។
ប្រសិនជាមានព្រឹត្តការណ៍មួយកើតក្នុងមួយកន្លែងតែប៉ុណ្នោះ ក្នុងព្រះគម្ពីរ វាគឺគ្រោះថ្នាក់ ក្នុងការបង្កើត
លទ្ធិមួយ។ តែការតម ដើម្បីអោយមនុស្សរួចពីអំណាចអារក្ស គឺត្រូវបានរកឃើញមិនត្រូវតែក្នុងគម្ពីរម៉ាកុស
៩:២៩តែប៉ុណ្ណឹងទេ តែមានក្នុងគម្ពីរម៉ាថាយ ១៧:២១ផងដែរ។ ខ្ញុំដឹងថា អ្នកដែលគេចង់រិះគន់ពីអត្ថបទ
គម្ពីរនេះ គេព្យាយាមប្រើគម្ពីរម៉ាថាយ ១៧:២១ ដែលគេបន្ថែមបន្ថយក្នុងអត្ថបទក្នុងគម្ពីខុសឆ្គងជីណូស្ទិច ។
តែគ្មានអ្នកណាម្នាក់យកពាក្យច្បាស់ពីគម្ពីរអេសាយ៥៨:៦ ឡើយ។ ខគម្ពីរនោះភ្ជាប់ទាក់ទង់នឹងគម្ពីរ
ម៉ាកុស៩:២៩។ ខគម្ពីរនោះជាបទគម្ពីរដែលស្រដៀង ដែលបញ្ជាក់ថា ព្រះយេស៊ូវទ្រង់សុចរិត ពេលដែល
ទ្រង់មានព្រះបន្ទូល «អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះ គឺ
ដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ ច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចង
គេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់ គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

នោះជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់
ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំង
បំបាក់គ្រប់ទាំងនឹមរបស់អារក្សសាតាំង! អ្នកផ្សាយដំណឺងល្អដែលពូកែឈ្មោះ លោក ជ៉ោន វែល្លេ
បានប្រើខគម្ពីរនោះ ដើម្បីអោយមនុស្សរាប់ពាន់នាក់បានប្រែចិត្ត ក្នុងសតវត្សទី១៨។ លោក និយាយថា៖

«តើអ្នកបានតាំងអោយមានថ្ងៃខ្លះ ដើម្បីអធិស្ឋាន ហើយនិងតមឬទេ
ខ្យល់ព្យុះរបស់បល្ល័ង្កនៃព្រះគុណ ហើយនិងក្នុងសេចក្ដីខ្ជាប់ខ្ជួននោះ
នោះជាការអធិស្ឋាន ហើយនិងតម ហើយសេចក្ដីអាណិតអាសូរនឹង
ចុះមក»។

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ ច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចង
គេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់ គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

បងប្រុសរបស់ជ៉ោន លោក ឆាលីល វែល្លេបានិយាយថា វាជាបទដែលល្អមួយ

ឱ ព្រះដ៏ផ្ដាច់អំណាចបានផង
   ព្រះលោហិតដ៏ជំរះ
ឲ្យចិត្តបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។
(«ឱ ខ្ញុំចង់បានអណ្ដាត១ពាន់» ដោយ Charles Wesley, 1707-1788)។

ប្រសិនជាអ្នកមានច្រវាក់ដែលដាក់អ្នកក្នុងអំពើអាក្រក់ ហើយបានខ្ទេចខ្ទីដោយសារព្រះយេស៊ូវក្នុងជីវិតរបស់
អ្នក សូមក្រោកឈរឡើង ហើយច្រៀងវាជាមួយខ្ញុំ!

ឱ ព្រះដ៏ផ្ដាច់អំណាចបានផង
   ព្រះលោហិតដ៏ជំរះ
ឲ្យចិត្តបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។

អាម៉ែន អាម៉ែន! អ្នកអាចដឹងបាន

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ ច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចង
គេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់ គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

ការតម ហើយអធិស្ឋានអាចធ្វើអោយព្រះអង្គប្រើអំណាចដើម្បីលុបអំពើបាប ហើយរៀបចំអ្នកជាប់ទោស
បានរួចឡើងវិញ! សូមសរសើរតំកើនព្រះ! ហាលេលូយ៉ា!

ដូច្នោះ ខ្ញុំនឹងសុំអោយអ្នកចូលរួមក្នុងសេចក្ដីអធិស្ឋាន ហើយនឹងតម នៅថ្ងៃសុក្រក្រោយនេះ
ដូចជាយើងបានអធិស្ឋានសុំអោយព្រះ បញ្ជូនមនុស្សក្មេងៗអោយរួចពីច្រវាក់របស់អារក្សសាតាំង ហើយក្នុង
ចំណោមអ្នកទាំងនោះ យើងនឹងនាំមកក្រុមជំនុំយើងនៅរដូវស្លឹកឈើជ្រុះនេះ។ ខ្ញុំនឹងសុំអោយអ្នកតមពី
អាហារ ហើយផឹកទឹកតែប៉ុណ្ណោះ បើអាច ពេញមួយថ្ងៃសុក្រ រហូតដល់យើងមកក្រុមជំនុំ។ យើងនឹងអោយ
អ្នកហូបអាហារក្រៅពេលបន្ដិចនៅល្ងាចថ្ងៃសុក្រនោះ។ ប្រសិនបើអ្នកមានបញ្ហាខាងថ្នាំ សូមទៅសុំគ្រូពេទ្យ
របស់អ្នកមុនពេលអ្នកមកចូលរួមជាមួយយើងនៅថ្ងៃនោះ។ សូមប្រាកដថាផឹកទឹកអោយច្រើន។ បើអ្នកធ្លាប់
ផឹកកាហ្វេ ឬតែ អ្នកគួរតែបន្ដផឹកវាពេលនេះ អ្នកអាចនឹងមានបទពិសោធន៍ឈឺក្បាល បើអ្នកឈប់ផឹកវានៅ
ពេលនោះ។

ហើយសូមប្រាកដថា អ្នកចំណាយពេលច្រើនដើម្បីអធិស្ឋានអោយមនុស្សថ្មី ដោយអានឈ្មោះ បើ
អាច នៅពេលអធិស្ឋាននៅថ្ងៃសុក្រដោយតម។ ប្រសិនជាអ្នកចាស់ពេក ឬឈឺ ឬប្រសិនជាអ្នកធ្វើការនៅ ថ្ងៃ
សុក្រនោះ ប្រហែលជាអ្នកអាចតម ដោយផឹកទឹកប៉េងប៉ោះ ដូចជាតមមិនពេញលេញបាន។ ហើយសូមចាំ
ពីពាក្យដែលលោក ជេរី ហ្វែលវែល ជាអ្នកដែលបង្កើតសកលវិទ្យាល័យលីប៊ើថី ដែលថា៖

មនុស្សភាគច្រើនគួរតែតមមួយថ្ងៃសំរាប់មនុស្សទាំងអស់ ហើយជាពិសេស
សំរាប់អ្នកថ្មីដែលមកក្រុមជំនុំ។ តមពេញមួយថ្ងៃនោះគឺសំរាប់អធិស្ឋានដល់
អ្នកណាដែលពេញវ័យចំពោះព្រះគ្រីស្ទ ហើយមានបទពិសោធន៍ច្រើនក្នុង
ការតមពីអាហារ...ដើម្បីអោយគេតមបានយូរ (Jerry Falwell, D.D.,
Fasting: What the Bible Teaches, Tyndale House
Publishers, 1984 edition, p. 29)។

ប្រសិនជាអ្នកកំពុងមានគំរោង ដើម្បីចំណាយពេលតមនៅថ្ងៃសុក្រខាងមុខនេះ សំរាប់អ្នកដែល
បាត់បង់ដែលមកក្នុងក្រុមជំនុំយើង ហើយអធិស្ឋានអោយគេបានសង្រ្គោះ សូមមកខាងមុខនៅមុខកន្លែង
អធិប្បាយឥឡូវនេះភ្លាម លោក វីនស្ដូន សោងនឹងអធិស្ឋានអោយព្រះជួយអ្នក ក្នុងការតម ហើយអធិស្ឋាន
នៅថ្ងៃសុក្រខាងមុខនេះ។ អ្នកអាចដឹងបាន «ទ្រង់នឹងប្រើអំណាចព្រះចេស្ដាទ្រង់ដើម្បីលុបអំពើបាប»
សូមច្រៀង។

ឱ ព្រះដ៏ផ្ដាច់អំណាចបានផង
   ព្រះលោហិតដ៏ជំរះ
ឲ្យចិត្តបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។

មួយទៀត ប្រសិនជាអ្នកមិនទាន់បានកើតជាថ្មីម្ដងទៀត សូមស្ដាប់ដោយប្រុងប្រយ័ត្ន។ ព្រះយេស៊ូ
វគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្ងៃលោះបាបអ្នក។ ហើយព្រះគ្រីស្ទបានបង្ហូរព្រះលោហិត
ដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីសំអាតអំពើបាបអ្នកទាំងអស់។ ព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ជាមួយនិង
ព្រះកាយ សាច់ឈាម ហើយនិងឆ្អឹងនៅថ្ងៃទីបី។ ទ្រង់បានទៅសោយរាជ្យវិញនៅស្ថានសួគ៌ ហើយទ្រង់
អង្គុយនៅខាងស្ដាំនៃព្រះវរបិតា ហើយទ្រង់កំពុងអធិស្ឋានអោយអ្នក។ សូមជឿលើព្រះគ្រីស្ទទៅ អ្នកនឹង
បានកើតជាថ្មីម្ដងទៀត ហើយអ្នកនឹងបានរួចទោសពីអំពើបាប ហើយអ្នកនឹងទទួលបាននូវជីវិតអស់កល្បជា
និច្ច។ អ្នកអាចមករកព្រះគ្រីស្ទឆាប់ៗនេះបាន! ហើយសូមប្រាកដថា អ្នកទាំងអស់គ្នាមកក្រុមជំនុំវិញនៅ ថ្ងៃ
អាទិត្យក្រោយ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ ម៉ាកុស ៩:២០-២៩។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ពេលព្រះយេស៊ូវបានមក» (by Homer Rodeheaver, 1880-1955)។


ចំណងជើនៃសេចក្ដីអធិប្បាយ

តមដើម្បីយកឈ្នះអារក្សសាតាំង

ដោយ Dr. R. L. Hymers, Jr.

« លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វី
បានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែប
យ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។

(ធីម៉ូថេទី១ ៤:១; វិវរណះ ៣:១៧)

១.   ទីមួយ អារក្សវាមានថ្នាក់នៃអំណាចខុសៗគ្នា។ ម៉ាថាយ ១០:៨; ម៉ាកុស ៩:១៨, ២៥។

២.  ទីពីរ ការតមជាវិធីមួយដែលធ្វើអោយមនុស្សមានបាបអាចចេញពីអំណាចរបស់អារក្ស
សាតាំងបាន។ អេសាយ ៥៨:៦។