ខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនពីគ្រឿងសឹករបស់កងទ័ព្ទក្នុងគម្ពីរអេភេសូរ៦:១២-១៧។ តែ
ខ្ញុំមិនចាំថាអ្វីដែលស្ដាប់ទាំងនោះ ខ្ញុំមិនចាប់បានទាំងអស់ពីសេចក្ដីអធិប្បាយពីអ្វីដែលសាវកប៉ូលបាននិយា
យពីផ្នែក នៃបទគម្ពីរនេះទេ។ ខ្ញុំមានឱកាសស្ដាប់ម្ដង តែខ្ញុំមិនចងចាំវា។ ដើម្បីយល់ទាំងអស់នៃសេចក្ដី
អធិប្បាយមួយនេះបាន យើងត្រូវតែដឹងថា អ្វីដែលយើងបានអធិប្បាយពីកងទ័ព្ទរបស់ព្រះ
នោះជាហេតុផល ដ៏ច្បាស់លាស់ «ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់
អារក្ស»(អេភេសូរ ៦:១១)។ ពាក្យថា «ទាស់» យើងបានឃើញ៥ដងក្នុងគម្ពីរអេភេសូរ ៦:១១ និង១២។
មេរៀនរបស់យើង ថ្ងៃនេះគឺរៀនពីសេចក្ដីពិតដ៏អស្ចារ្យចំនួន៣ អំពីសេចក្ដីអធិស្ឋាន
ដែលអាចកំចាត់ខ្មាំងសត្រូវរបស់យើងបាន គឺជា អារក្សសាតាំង។ ការបង្ហាញប្រាប់ក្នុងគម្ពីរអេភេសូរ
៦:១២ លោក វើននឹន ម៉ាកជី បាននិយាយថា៖
១. ទីមួយ ការបន្ដក្នុងសេចក្ដីអធិស្ឋានដោយខ្ជាប់ខ្ជួនគឺសំខាន់ណាស់ ដោយសារតែមាន អារក្សសាតាំង។
ព្រះគម្ពីរប្រាប់យើងអោយឈរអោយរឹងមាំដើម្បី «ទាស់» នឹងអារក្ស។ ព្រះគម្ពីរប្រាប់យើងថា
យើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹត
នៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។
ទាំងនេះជាប្រភេទ ខុសៗពីគ្នានៃអារក្ស ដែលយើងអាចកំចាត់វាបាន ដោយសេចក្ដីអធិស្ឋានរបស់យើង។ ការបង្ហាញប្រាប់ក្នុង
គម្ពីរអេភេសូរ ៦:១២ លោក វើននឹន ម៉ាកជី បាននិយាយថា៖
យើងមានសង្រ្គាមខាងព្រលឹងវិញ្ញាណ។ អារក្សវាមានរបៀបធ្វើសង្រ្គាម ដោយវាបានរៀបចំកងទ័ព្ទរបស់វាតាមថ្នាក់ជាច្រើន។ វានិយាយថា យើងត្រូវ តយុទ្ធទាស់នឹងពួកគឺ។ ពាក្យសំដីនេះនៃការប្រយុទ្ធដោយដៃនឹងដៃ ជាមួយ នឹងកងទ័ព្ទខាងព្រលឹងវិញ្ញាណនៃអំពើអាក្រក់...មានលោកីយ៍របស់ អារក្ស នៅព័ទ្ធជុំវិញយើង ហើយវាកំពុងតែលិចមុខនៅសព្វថ្ងៃនវ...យើងមានខ្មាំង សត្រូវដែលយើងរកឃើញ ហើយយើងស្គាល់។ សត្រូវនោះគឺខាងព្រលឹង វិញ្ញាណ វាជាអារក្សសាតាំង ដែលបញ្ជាកងទ័ព្ទអារក្សរបស់វា។ ឥឡូវនេះ យើងត្រូវតែដឹងថា តើសង្រ្គាមវានៅឯណា។ ខ្ញុំគិតថា ក្រុមជំនុំមានទីសំ គាល់ដ៏ធំមួយនៃសង្រ្គាមខាងព្រលឹងវិញ្ញាណ(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume V, pp. 279-280; note on Ephesians 6:12)។
សូម្បីតែអ្នកដឹងពីវា ឬក៏អត់ក៏ដោយ យើងគឺនៅក្នុងសង្រ្គាមទាស់នឹងអារក្សសាតាំងដ៏ធំសំបើម
ហើយកងទ័ព្ទរបស់វា។ មិនមានវិធីណាក្នុងកំលាំងរបស់យើង ដែលអាចធ្វើអោយយើងយកឈ្នះសង្រ្គាមនេះ
បានឡើយ។ យើងត្រូវតែពាក់គ្រឿងសឹករបស់ព្រះដោយសេចក្ដីជំនឿ ហើយបន្ទាប់មកអ្នកចេញទៅ ហើយ
ច្បាំងទាស់នឹងអារក្ស និងកងទ័ព្ទរបស់វា។សៀវភៅរបស់ លោក ម៉ាទីន ឡូសើរ ឈ្មោះ great Reformer
(១៤៨៣-១៥៤៦)បាននិយាយច្រើនពីអារក្សសាតាំង។ ខ្ញុំបានយកនូវឃ្លាដែលល្អមួយចំនួនចេញ ដែល
គាត់បានសរសេរពីអារក្ស នៅក្នុងបទចំរៀងដ៏ល្បីរបស់គាត់
ព្រះជាបន្ទាយយ៉ាងរឹងមាំ
ជាទីបាំងការពាររក្សាខ្លួន
កំពុងមានវេទនាដែលត្រូវទ្រាំ
នោះទ្រង់ប្រោសឲ្យបាននៅខ្ជាប់ខ្ជួន
សត្រូវចាស់ពីបុរាណ
នៅតែស្អប់លើសប្រមាណ
វាចេះយ៉ាងបិនក៏បំផ្លាញបង្ហិន
នៅលោកីយគ្មានអ្នកណាប៉ុនស្មើ
ទោះលោកីយនេះពេញអារក្ស
ដែលប៉ងនឹងបំផ្លាញដល់យើងខ្ញុំ
គង់តែមិនភ័យព្រោះមានពំនាក់
យើងខ្ញុំបំរើព្រះដ៏ឧត្តម
(«ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ») by Martin Luther, 1483-1546).
ប៉ុន្ដែ តើយើងអាចយកជ័យជំនះលើអារក្សសាតាំង និងពួកអ្នកបំរើរបស់វាបានយ៉ាងម៉េចបាន?
មិនមានវិធីណាផ្សេងយកឈ្នះវាបានទេ លើកលែងតែអំណាចព្រះចេស្ដានៃសេចក្ដីអធិស្ឋាន! ការអធិស្ឋាន
ជាការធ្វើសង្រ្គាម! យើងធ្វើសង្រ្គាមទាស់នឹងអារក្សសាតាំង និងកងទ័ព្ទរបស់វាដោយសេចក្ដីអធិស្ឋាន!
« ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»
(អេភេសូរ ៦:១១)។
«ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញា
ណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»(អេភេសូរ ៦:១៨)។
ខ្មាំងសត្រូវដែលជាអារក្សសាតាំង និងពួកកងទ័ព្ទរបស់វា។ យើងធ្វើសង្រ្គាមទាស់នឹងពួកវាដោយការ
អធិស្ឋាន។ សេចក្ដីអធិស្ឋានជាការធ្វើសង្រ្គាម!
បង្រៀនខ្ញុំឲ្យអធិស្ឋាន ព្រះអម្ចាស់ បង្រៀនខ្ញុំឲ្យអធិស្ឋាន
នេះជាចិត្តខ្ញុំដែលយំពីមួយថ្ងៃទៅមួយថ្ងៃ
ខ្ញុំបានស្គាល់បំណងព្រះហឬទ័យ និងផ្លូវរបស់ទ្រង់
បង្រៀនខ្ញុំឲ្យអធិស្ឋាន ព្រះអម្ចាស់ បង្រៀនខ្ញុំឲ្យអធិស្ឋាន
(«បង្រៀនខ្ញុំឲ្យអធិស្ឋាន») by Albert S. Reitz, 1879-1966).
ដូច្នោះ យើងថាការអធិស្ឋានដោយខ្ជាប់ខ្ជួន ហើយដោយតស៊ូវ វាជាតំរូវការរបស់យើង
ដោយព្រោះ មានអារក្ស។ អារក្សសាតាំងវាខ្លាំង ហើយវាមិនដែលសំរាកឡើយ។
បើសិនជាយើងធ្វេសប្រហែសក្នុងសេច ក្ដីអធិស្ឋានដោយខ្ជាប់ខ្ជួន អារក្សនឹងឈ្នះ
ហើយនឹងបញ្ឈប់យើងពីការយកឈ្នះចិត្តមនុស្សដែលកំពុងតែ បាត់បង់
ហើយអោយយើងនៅតែក្នុងក្រុមជំនុំរបស់យើង។ នោះជាចំនុចទីមួយ ដូច្នោះការអធិស្ឋានដោយ
ខ្ជាប់ខ្ជួនវាសំខាន់មែនទែន ឬក៏ធ្វើអ្នកផ្សាយដំណឺងល្អរបស់យើងនឹងយកឈ្នះចិត្តមនុស្សផ្សេងទៀតបាន
ក្នុងក្រុមជំនុំរបស់យើង មិនត្រឹមតែប៉ុណ្ណឹងនោះទេ។
២. ទីពីរ ការបន្ដក្នងសេចក្ដីអធិស្ឋានដោយខ្ជាប់ខ្ជួនគឺសំខាន់ណាស់ ដោយសារតែ វាគឺជា វិធីតែមួយគត់ដែលយើងអាចបានអ្វីដែលយើងត្រូវការ។
សាវកយ៉ាកុបបានប្រាប់យ៉ាងច្បាស់ នៅពេលគាត់បាននិយាយថា៖
«អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ ពីព្រោះមិនសុំ» (យ៉ាកុប៤:២)។
ពាក្យទាំងនេះបង្ហាញពីមូលហេតុដែល អ្នកផ្សាយដំណឹងល្អរបស់យើងបានបង្កើតផល អោយមានជឿពិត
ប្រាកដតិចតួចប៉ុណ្ណោះ ដែលនៅក្នុងក្រុមជំនុំយើង។ ហេតុអ្វីបានជាមានអ្នកដែលជឿពិតប្រាកដតិចតួច
ម្លេះ? «អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ ពីព្រោះមិនសុំ»។ ការធ្វេសប្រហែសនឹងសេចក្ដីអធិស្ឋាន
ដោយខ្ជាប់ខ្ជួន និងធ្វេសប្រហែសក្នុងការបន្ដរសេចក្ដីអធិស្ឋាន គឺជាមូលហេតុមួយ ដែលយើងមិនមានអ្នក
ជឿថ្មីថែមទៀតដែលនៅក្នុងក្រុមជំនុំយើង។
ពួកសាវកបានអធិស្ឋានច្រើនណាស់ពីព័ន្ធកិច្ចបំរើព្រះអង្គរបស់គេ។ នៅពេលដែលកិច្ចការបំរើព្រះ
អង្គប្រចាំថ្ងៃនៃក្រុមជំនុំបានគាបសង្កត់លើគេ ពួកសាវកនិយាយថា៖
«ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្តីអធិស្ឋាន និងការផ្សាយព្រះបន្ទូលវិញ»
(កិច្ចការ ៦:៤)។
«ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្តី» ។ សាវកប៉ុលបាននិយាយថា ពេលវេលារបស់គាត់ភាគច្រើន ត្រូវ
បានចំណាយពេលក្នុងសេចក្ដីអធិស្ឋាន។ គាត់បាននិយាយថា គាត់បានអធិស្ឋានអោយក្រុមជំនុំនៅទី
ក្រុងថែស្សាឡូនិច «អធិស្ឋានទទូចទាំងយប់នឹងថ្ងៃ»(ថែស្សាឡូនិចទី១ ៣:៤)។ គាត់បានប្រាប់ធីម៉ូថេថា
« ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ»(ធីម៉ូថេទី២ ១:៣)។
ដោយសារតែការអនុវត្ដន៍ដោយខ្ជាប់ខ្ជួន ក្នុងសេចក្ដីអធិស្ឋានរបស់គាត់ ដែលសាវកប៉ុល បានធ្វើ
តាមគំរូរបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរប្រាប់ពីព្រះគ្រីស្ទថា៖
«កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់
ហើយអធិស្ឋាននៅទីនោះ»(ម៉ាកុស ១:៣៥)។
ព្រះគម្ពីរប្រាប់យើងពីព្រះគ្រីស្ទម្ដងទៀតថា៖
« នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់
ភ្លឺ» (លូកា ៦:១២)។
ពាក្យថា «អធិស្ឋាន» និង «សេចក្ដីអធិស្ឋាន» ត្រូវបានប្រើយ៉ាងតិចណាស់២៥ បានកត់ទុកក្នុងដំណឺងល្អ
ទាំងបួន ដែលរៀបរាប់ពីជីវិតរបស់ព្រះគ្រីស្ទ។
ហើយសេចក្ដីអធិស្ឋានរបស់ទ្រង់ត្រូវបានបង្ហាញអោយឃើញ ជាច្រើនដងនៅកន្លែងផ្សេងៗពីគ្នា
ដែលនិយាយពីពាក្យថា «អធិស្ឋាន» និង «សេចក្ដីអធិស្ឋាន»។ ព្រះ យេស៊ូវបានចំណាយពេល
និងកំលាំងរបស់ទ្រង់ភាគច្រើនគឺ ដើម្បីអធិស្ឋាន។ បុរសម្នាក់ ឬក៏ស្រ្ដីំម្នាក់ដែល
មិនចំនាយពេលច្រើនក្នុងសេចក្ដីអធិស្ឋាន ពួកគេមិនធ្វើតាមគំរូរបស់ព្រះយេស៊ូវ និងសាវកប៉ុលនោះទេ។
បន្ទាប់ពីព្រះយេស៊ូវបានគង់នៅខាងស្ដាំនៃព្រះវរបិតានៅស្ថានសួគ៌វិញ ទ្រង់ចាប់ផ្ដើមធ្វើការអស្ចារ្យ របស់ទ្រង់ គឺអធិស្ឋានសំរាប់យើង។ ព្រះគម្ពីរប្រាប់ថា៖
« ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់
ដែលចូលទៅឯព្រះ ដោយសារទ្រង់
ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយ អង្វរជំនួសគេ»
(ហេព្រើរ៧:២៥)។
ព្រះគ្រីស្ទមិនអាចសង្រ្គោះយើងបាន មិនមែនត្រឹមតែ ដោយសារតែទ្រង់សុគតនៅលើឈើឆ្កាងប៉ុណ្ណោះទេ
តែដោយសារតែ ទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់ខំព្យាយាមក្នុងសេចក្ដីអធិស្ឋានអោយយើង។ ទ្រង់រស់
នៅ «គឺដើម្បីសុំអង្វរជំនួសយើង» ដើម្បីអធិស្ឋានអោយយើង។ សាវកប៉ុលបានប្រាប់ថា ព្រះគ្រីស្ទ «នោះ
មានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ»(រ៉ូម ៨:៣៤)។
ប្រសិនជាអ្នក ហើយនឹងខ្ញុំចង់ប្រកបជាមួយព្រះគ្រីស្ទ យើងត្រូវតែចំណាយពេលអធិស្ឋានអោយ
បានច្រើន។ ខ្ញុំជឿថា អ្ននគ្រីស្ទបរិសុទ្ធនឹងត្រូវលប់ចេញបាត់ជាយូរកន្លងមកហើយ ប្រសិនជាព្រះគ្រីស្ទ មិន
បានអធិស្ឋានអោយយើង។ មានគ្រីស្ទបរិសុទ្ធប្រហែល១លាននាក់តែប៉ុណ្ណោះក្នុងប្រទេសចិន នៅពេល
ពួក គុម្មុយនីស្ទបានបណ្ដេញបេសក្ខជនបរទេសទាំងអស់ចេញ នៅដើមឆ្នាំ១៩៥០។ តែសព្វថ្ងៃនេះ
មានគ្រីស្ទ បរិសុទ្ធច្រើនជាង១៩៩លាននាក់ក្នុងប្រទេសចិន។ ថ្វីដ្បិតមានភេរវកម្ម
និងការបៀតបៀនរបស់ពួកគុម្មយ នីស្ទ ដើម្បីចង់បំផ្លាញគ្រីស្ទបរិសុទ្ទក្ដី
មានចំនួនអ្នកជឿព្រះបានកើតឡើង១០,០០០% នៃតួលេខរបស់ អ្នក គ្រីស្ទានក្នុងប្រទេសចិន
នៅ៦០ឆ្នាំមុន។ នេះមិនអាចកើតឡើងបានទេ ប្រសិនជាព្រះគ្រីស្ទរស់នៅស្ថាសួគ៌
«ដើម្បីអង្វរជំនួសពួកគេនោះទេ»(ហេព្រើរ ៧:២៥)។ យើងមានសេចក្ដីរាយការណ៍ ដែលប្រាប់យើងថា
ចំនួនតួលេខដ៏ធំបំផុតរបស់ពួកអ៊ីស្លាមក្នុងប្រវត្តិសាស្ដ្រ ឥឡូវនេះកំពុងតែក្លាយជាអ្នកគ្រីស្ទានហើយ។ នៅ
ពេលពួកគេជឿ ទុកចិត្តលើព្រះយេស៊ូវ អ្នកអ៊ីស្លាមមុនទាំងនេះត្រូវបានរងទុក្ខ ហើយត្រូវបានគេសំលាប់
ដោយសារតែសេចក្ដីជំនឿរបស់គេ។ ពួកគេរស់នៅក្រោមការគំរាមគំហែងយ៉ាងតិងរឹង ហើយគេបៀតបៀន
ជាខ្លាំង ដោយសារតែគេបានជឿលើព្រះគ្រីស្ទរាប់ពាន់នាក់។ ការនេះមិនអាចកើតឡើងបានទេ ប្រសិនជា
ព្រះគ្រីស្ទមិនរស់នៅស្ថានសួគ៌ «ដើម្បីអង្វរជំនួសពួកគេ» (ហេព្រើរ៧:២៥)។
ការអ្វីកើតឡើងក្នុងប្រទេសចិន ហើយនិងពួកអ៊ីស្លាមក្នុងពិភពលោក គឺជាលទ្ធផលនៃសេចក្ដី
អធិស្ឋានរបស់ព្រះគ្រីស្ទ ហើយនិងដោយសារតែសេចក្ដីអធិស្ឋានរបស់កូនព្រះរាប់ពាន់ក្នុងពិភពលោកនេះ
ផងដែរ។ ហើយដោយសារតែព្រះបានហៅយើងមកចូលក្នុងការប្រកបជាមួយព្រះយេស៊ូវ និងដោយសារតែ
ការអធិស្ឋានច្បាំងនៅគ្រប់ទីកន្លែង ក្នុងកម្មវិធីនៃសេចក្ដីអធិស្ឋានជំនួសគេ។ ប្រសិនបើយើងចង់ ឃើញ
មនុស្សក្មេងៗថែមទៀតបានសង្រ្គោះ ហើយអោយបានបន្ដែមក្នុងក្រុមជំនុំរបស់យើងថែមទៀត យើងត្រូវតែ
ចំណាយពេលដើម្បីអធិស្ឋាន ហើយចំនាយពេលជាច្រើនម៉ោងដើម្បីអធិស្ឋានខ្លួនទៅព្រះ។
យើងត្រូវតែមាន ទំលាប់ប្រចាំថ្ងៃ ក្នុងការអធិស្ឋានអោយអ្នកណាដែលយើងនាំមក។ សូមអធិស្ឋានថា
ព្រះនឹងធ្វើ អ្នកធ្វើសឹក របស់ព្រះ អោយគេចំនាយពេលអធិស្ឋានច្រើន
សំរាប់មនុស្សដែលមិនទាន់បានសង្រ្គោះ ដែលយើងនាំមក ក្នុងក្នុងក្រុមជំនុំរបស់យើង។
អ្នកផ្សាយដំណឹងល្អដែលដែលអស្ចារ្យទាំងអស់ក្នុងប្រវត្ដិសាស្រ្ដ ដែលជាបុរស និងស្រ្ដីនៃសេចក្ដីអធិស្ឋាន។
ពួកគេធ្វើខុសពីអ្នកផ្សេងៗទៀត ក្នុងវិធីជាច្រើន។ តែគេមានចំណុចខ្លះដូចគ្នា
ពួកគេទាំងអស់សុទ្ធតែជាមនុស្សប្រុស និងមនុស្សស្រ្ដី ដែលចំណាយពេលច្រើន ដើម្បីអធិស្ឋានសំរាប់អ្នក
ដែលកំពុងតែបាត់បង់ អោយគេបានសង្រ្គោះ។
«ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បី
អធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុង
សេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូល
អង្វរឲ្យពួកបរិសុទ្ធទាំងអស់»(អេភេសូរ ៦:១៨)។
អំណាចនៃការអធិស្ឋាន ព្រះអម្ចាស់ អំណាចនៃការអធិស្ឋាន
អំពើបាបលើផែនដី ធ្វើឲ្យយើងទុក្ខព្រួយ ហើយខ្វល់ខ្វាយ
មនុស្សលោកបាត់បង់ ហើយើងកំពុងស្លាប់ ព្រះលឹងអស់សង្ឃឹម
សូមព្រះប្រទានអំណាចឲ្យខ្ញុំ អំណាចនៃការអធិស្ឋាន
សូមច្រៀងវា
អំណាចនៃការអធិស្ឋាន ព្រះអម្ចាស់ អំណាចនៃការអធិស្ឋាន
អំពើបាបលើផែនដី ធ្វើឲ្យយើងទុក្ខព្រួយ ហើយខ្វល់ខ្វាយ
មនុស្សលោកបាត់បង់ ហើយើងកំពុងស្លាប់ ព្រះលឹងអស់សង្ឃឹម
សូមព្រះប្រទានអំណាចឲ្យខ្ញុំ អំណាចនៃការអធិស្ឋាន
៣. ទីបី ការបន្ដក្នងសេចក្ដីអធិស្ឋានដោយខ្ជាប់ខ្ជួនគឺសំខាន់ណាស់ ដោយសារតែវាគឺ ជា វិធីដើម្បីទទួលសេចក្ដីមេត្ដា និងព្រះគុណរបស់ព្រះសំរាប់ជួយដល់ពេលយើងត្រូវការ។
ពាក្យរបស់សាវកប៉ុលក្នុងគម្ពីរហេព្រើរ ៤:១៦ បង្ហាញយើង ពីរបៀបដើម្បីទទួលសេចក្ដីអាណិត
អាសូរ ហើយនិងព្រះគុណ ដើម្បីជួយយើងក្នុងព័ន្ធកិច្ចរបស់អ្នកផ្សាយដំណឹងល្អទាំងអស់
« ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹង
ទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។
(ហេព្រើរ ៤:១៦)។
ខគម្ពីរនោះសំខាន់ណាស់ សូមបើកទៅគម្ពីរហេព្រើរ ៤:១៦។ វានៅទំព័រ ១២៩៤ នៃព្រះគម្ពីរស្កោហ្វីល
(Scofield)។ សូមក្រោកឈរឡើង ហើយអានវាអោយខ្លាំងៗ។
« ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹង
ទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។
(ហេព្រើរ ៤:១៦)។
អ្នកអាចដឹងបានថា៖
ខគម្ពីរនេះបង្ហាញយើងពីរបៀបដែលយើងទទួលសេចក្ដីមេត្ថា និងព្រះគុណ «ដើម្បីជួយដល់ពេល
យើងត្រូវការ»។ នេះពិតប្រាកដណាស់ «ពេលដែលយើងត្រូវការ» ក្នុងក្រុមជំនុំយើង។
ឥឡូវនេះយើងកំពុង តែចូលដល់អ្វីដែលខ្ញុំហៅគឺ «ចំរូតនៅរដូចស្លឹកឈើជ្រុះ»
ដ្បិតពេលដែលចូលដល់រដូវស្លឹកឈើជ្រុះ យើង តែងតែនាំមនុស្សក្មេងៗជាច្រើន
ដោយព្រោះតែការខិតខំប្រឹងប្រែងរបស់អ្នកផ្សាយដំណឹងល្អរបស់យើង។
តែមានមនុស្សជាច្រើនដែលមកក្រុមជំនុំជាមួយយើងនោះ មិនដែលបានសង្រ្គោះឡើយ ឬក៏អ្នកមកក្នុងក្រុម
ជំនុំ។ វាមិនគួរអោយសប្បាយនោះទេ។ ខ្ញុំមិនចង់គិតអំពីរឿងនេះទេ។ តែនោះហើយ ជាអ្វីដែលនឹងកើត
ឡើងនៅឆ្នាំបន្ទាប់ៗទៀត។ មានមនុស្សតិចតួចទេ ដែលនៅជាមួយយើងនៅរដូវស្លឹកឈើជ្រុះពីមុន។ ប្រើ
សិនបើយើងធ្វើកម្មវិធីនោះសាមញ្ញទេ នឹងមានមនុស្សតិចតួចទេ ដែលនៅជាមួយយើងនៅថ្ងៃណូអែល។
សូមចាំថា រដូវថ្ងៃណូអែល នឹងមកដល់ឆាប់ៗ លឿនជាអ្នកអាចគិត។ រដូវថ្ងៃណូអែលនឹងចាប់ផ្ដើមមាន គឺ
គ្រាន់តែ១៧សប្ដាហ៍ទៀតប៉ុណ្ណោះ។ ពីរបីសប្ដាណ៍ទាំងនោះនឹងទៅបាត់ពីយើងមួយរំពេច វានឹងហាក់
ដូចជាប៉ុន្មានថ្ងៃអញ្ចឹង! អ្នកជឿឬក៏អត់ ថ្ងៃណូអែលជិតដល់ហើយ! យើងមានពេលតិចទេ ដើម្បីទាក់ទង
មនុស្សថ្មីអោយមកក្រុមជំនុំយើង។ គ្រាន់តែពីរបីសប្ដាហ៍ដ៏ខ្លីទៀត នៃរដូចស្លឹកឈើជ្រុះនឹងកន្លងផុតទៅ។
តើយើងនឹងបាត់មនុស្សទាំងនោះដែលយើងនាំមកឬទេ? យើងតែងតែស្ទើរតែបាត់ទាំងអស់។ តើ
វានឹងដូចជាឆ្នាំមុនទេ នៅឆ្នាំនេះ? វានឹងដូច ប្រសិនជាអារក្សមានវិធីរបស់វា! អារក្សវាមិនចង់អោយអ្នក
ភ្ញាក់ដឹងខ្លួន ហើយអោយអ្នកប្រុងប្រយ័ត្ននោះទេ។ អារក្សវាចង់អោយអ្នកព្រួយបារម្ដ។ អារក្សវាចង់អោយ
អ្នកងងុយដេក ហើយធុញ ដូច្នោះវាអាចកញ្ឆក់យកអ្នក ដែលយើងនាំមកនៅរដូវស្លឹកឈើជ្រុះ។ តែព្រះកំ
ពុងតែហៅអ្នក អោយភ្ញាក់ដឹងខ្លួន។ ព្រះកំពុងហៅអ្នកអោយប្រុងប្រយ័ត្នគ្រោះថ្នាក់។ ព្រះកំពុងហៅអ្នក
អោយខ្លាំងនៅពេលមួយ ខ្ជាប់ខ្ជួន ហើយអោយនៅតែព្យាយាមបន្ដរ ក្នុងសេចក្ដីអធិស្ឋានសំរាប់មនុស្ស
ក្មេងៗដែលកំពុងតែបាត់បង់។ ដើម្បីកំចាត់អារក្សសាតាំង យើងត្រូវតែស្ដាប់បង្គាប់ខគម្ពីរក្នុងបទគម្ពីរនេះ។
« ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹង
ទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។
(ហេព្រើរ ៤:១៦)។
នេះជាពេលសំខានបំផុតសំរាប់ក្រុមជំនុំយើង នៅរយះពេលមួយឆ្នាំនេះ! នេះជាពេលដែលយើង
ត្រូវការ! នេះជាពេលដែលយើងត្រូវការសេចក្ដីមេត្ដារបស់ និងព្រះគុណរបស់ព្រះ! នេះជាពេលដែលយើង
ត្រូវការព្រះជួយ! « ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ» ក្នុងការបន្ដរនូវអធិស្ឋានដ៏ខ្ជាប់
ខ្ជួន ហើយដ៏ជ្រៅសំរាប់អ្នកបាត់បង់! កុំអោយអារក្សឈ្នះនូវការច្បាំងនេះ! សូមយើងចូលរួមក្នុងចំបាំងទាំង
អស់គ្នា « ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណ
រាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូល
អង្វរឲ្យពួកបរិសុទ្ធទាំងអស់»(អេភេសូរ ៦:១៨)។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នា បង្ខំចិត្ដអធិស្ឋាន ចំពោះអ្នក
ទាំងនោះ ដែលយើងនាំមក នៅពីរបីសប្ដាហ៍ខាងមុខនេះ។ ខ្ញុំចង់អោយអ្នកនិយាយថា«ខ្ញុំត្រូវតែអធិស្ឋាន
អធិស្ឋាន អធិស្ឋាន។ ខ្ញុំត្រូវតែទុកកំលាំង និងចិត្តខ្ញុំទាំងអស់ចូលក្នុងការអធិស្ឋាន។ អ្វីដែលខ្ញុំត្រូវធ្វើទៀត គឺ
ថា ខ្ញុំត្រូវតែអធិស្ឋាន! ខ្ញុំចង់អោយអ្នកចំនាយពេលអធិស្ឋាន យ៉ាងតិចណាស់១៥នាទី ជារៀងរាល់ថ្ងៃ។
ឥឡូវនេះ សូមមានគំរោងដើម្បីចំណាយពេលអធិស្ឋានយ៉ាងតិចណាស់១៥នាទី សំរាប់អ្នកដែលកំពុងតែ
បាត់បងជារៀងរាល់ថ្ងៃ!
អំណាចនៃការអធិស្ឋាន ព្រះអម្ចាស់ អំណាចនៃការអធិស្ឋាន
អំពើបាបលើផែនដី ធ្វើឲ្យយើងទុក្ខព្រួយ ហើយខ្វល់ខ្វាយ
មនុស្សលោកបាត់បង់ ហើយើងកំពុងស្លាប់ ព្រះលឹងអស់សង្ឃឹម
សូមព្រះប្រទានអំណាចឲ្យខ្ញុំ អំណាចនៃការអធិស្ឋាន
អ្នកទាំងអស់គ្នាដែលនឹងចូលរួមជាមួយខ្ញុំ ក្នុងការអធិស្ឋានអោយអ្នកដែលបាត់បង់នៅរដូវស្លឹក
ឈើជ្រុះនេះ ដែលយើងនឹងចំនាយពេលយ៉ាងតិចណាស់១៥នាទីជារៀងរាល់ថ្ងៃ សូមមកខាងស្ដាំមឥឡូវ
នេះ ហើយលោក ម៉ាកជី និងលោក ប៊ីបៅ នឹងមកអធិស្ឋានអោយអ្នក ដែលអោយអ្នកនឹងរក្សការសន្យា
ដើម្បីអធិស្ឋានអោយអ្នកដែលបាត់បង់ប្រចាំថ្ងៃ។ សូមមកឥឡូវនេះ នៅពេលដែលយើងកំពុងច្រៀងលេខ
នោះទាំងអស់គ្នា!
អំណាចនៃការអធិស្ឋាន ព្រះអម្ចាស់ អំណាចនៃការអធិស្ឋាន
អំពើបាបលើផែនដី ធ្វើឲ្យយើងទុក្ខព្រួយ ហើយខ្វល់ខ្វាយ
មនុស្សលោកបាត់បង់ ហើយើងកំពុងស្លាប់ ព្រះលឹងអស់សង្ឃឹម
សូមព្រះប្រទានអំណាចឲ្យខ្ញុំ អំណាចនៃការអធិស្ឋាន
អ្នកអាចដឹងបាន (សេចក្ដីអធិស្ឋាន)
ឥឡូវនេះ ខ្ញុំមានរឿងមួយទៀតនិយាយទៅកាន់អ្នករាល់គ្នា ដែលជាអ្នកថ្មីក្នុងក្រុមជំនុំយើង។ ព្រះ
គ្រីស្ទបានសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញជាមួយ
និងព្រះកាយរបស់ទ្រង់ ហើយទ្រង់បានទៅសោយរាជ្យនៅស្ថានសួគ៌ ដើម្បីអធិស្ឋានអោយអ្នក។
សូមមករក ព្រះយេស៊ូវដោយមានចិត្តជឿ ទ្រង់នឹងលើកលែងទោសបាបអោយអ្នក
ហើយទ្រង់នឹងប្រទានជីវិតអស់កល្ប ជានិច្ចសំរាប់អ្នក។ ហើយអ្វីក៏ដោយដែលអ្នកធ្វើក៏ដោយ
សូមប្រាកដថា អ្នកនឹងមកក្រុមជំនុំវិញនៅថ្ងៃ អាទិត្យក្រោយ! សូមព្រះអង្គចាក់ព្រះពរ! អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ អេភេសូរ ៦:១០-១៨។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បង្រៀនខ្ញុំឲ្យអធិស្ឋាន») (by Albert S. Reitz, 1879-1966).
|