សេចក្ដីអធិប្បាយនេះត្រូវបានយកលំនាំ ហើយកែខ្លះៗពី «សៀវភៅ A Journey Through the
Halls of Hell” by Dr. W. Herschel Ford, in Simple Sermons on Salvation and Service, Zondervan
Publishing House, 1971 edition។
នេះជាបុរសម្នាក់ដែលនៅក្នុងឋាននរក។ ឥឡូវនេះគាត់រងទុក្ខវេទុក្ខវេទនាខ្លាំងជាង គាត់ធ្លាប់
ស្រមៃទៅទៀត។ ព្រះគម្ពីរប្រាប់យើងថា «គាត់ស្រែកឡើង» នេះមានន័យថា«ស្រែកយំយ៉ាងខ្លាំងៗ»។
បើសិនជាយើងអាចទៅឋាននរកនៅល្ងាចនេះបាន យើងនឹងលឺព្រះលឹងមនុស្សរាប់ពាន់នាក់
ស្រែកយំជាខ្លាំងៗ« គេនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ:៤២)។ សូមគិតក្នុងគំនិតយើងថា យើងបាន
ធ្លាក់ចូល ទៅក្នុងឋាននរក ហើយឃើញមនុស្សជាច្រើនកំពុងតែស្រែកថ្ងូរ ហើយស្រែកយំជាខ្លាំង ៗ ក្នុងអណ្ដាតភ្លើង។
១. ទីមួយ យើងលឺពីសំរែកយំរបស់កាអ៊ីន ថា «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់និងទ្រាំទ្រមិនបានទេ»។
គាត់ស្រែកយំម្ដងហើយម្ដងទៀត «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ»
(លោកុប្បតិ្ដ ៤:១៣)។ ហេតុអ្វីបានកាអ៊ីននៅក្នុងបឹងភ្លើងក្នុងឋាននរក? វាមិនមែន ដោយសារតែគាត់ ជា
ឃាតករនោះទេ។ លោកម៉ូសេជាឃាករ តែគាត់នៅស្ថានសួគ៌ឥឡូវនេះ។ សេ្ដចដាវីឌជាឃាតករ តែគាត់នៅ
ស្ថានសួគ៌ឥឡូវនេះ។ សាវកប៉ុលជាឃាតករ តែគាត់នៅ ស្ថានសួគ៌ឥឡូវនេះ។ ហេតុអ្វីបានជា កាអ៊ីន
ស្រែកយំរហូតនៅក្នុងបឹងភ្លើងរហូតអញ្ចឹង?«ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ»?
ហេតុអ្វីបានកាអ៊ីននៅក្នុងឋាននរក ហើយហេតុអ្វីបានជាឃាតករផ្សេងទៀតនៅស្ថានសួគ៌អញ្ចឹង?
កាអ៊ីនធ្លាក់ទៅក្នុងឋាននរក ដោយព្រោះគាត់បានបដិសេធទទួលព្រះលោហិតព្រះយេស៊ូវដើម្បី
សង្រ្គោះខ្លួនគាត់។ គ្មានឈាមនៅក្នុងយញ្ញបូជារបស់គាត់ទេ។ គាត់ព្យាយាមខំធ្វើល្អ
ដើម្បីសង្រ្គោះខ្លួនឯង។ តែព្រះអង្គបានបដិសេធមិនយកតង្វាយដែលគ្មានតំលៃរបស់គាត់។
ព្រះយេហូវ៉ាមានបន្ទូលថា៖
«បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ»
(ហេព្រើរ ៩:២២)។
ព្រះគ្រីស្ទបានបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់នៅលើឈើឆ្កាងដើម្បីលោះបាបយើង ហើយដើម្បីសំអាត ភាពមិនសុចរិតរបស់មនសុស្សមានបាបឲ្យសុចរិត។ មានតែផ្លូវតែមួយគត់ ដែលអាចនាំអោយមនុស្សគេច ផុតពីឋាននរកបាន គឺតាមរយះព្រះលោហិតរបស់ព្រះគ្រីស្ទ។ តែកាអ៊ីនបានមានអំនួតពេក ហើយមិនព្រម ជឿលើព្រះលោហិត។ ហេតុនោះហើយ ដែលនាំអោយគាត់ធ្លាក់ទៅក្នុងឋាននរក។ ហេតុនោះហើយបានជា គាត់ស្រែកយំរហូត «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ»។
អ្នកអធិប្បាយបានបង្រៀនពីក្រិត្យវិន័យទីប្រាំ «ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបាន
អាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ»(និក្ខមនំ ២០:១២)។ គ្រូគង្វាល
បានអធិប្បាយពីអំពើបាបនៃការស្អប់ឪពុក។ មានក្មេងប្រុសចំនួន៣នាក់បានធ្វើអំពើបាបនោះ។ ពីរនាក់
ក្នុងបុរសទាំងបីនោះបានទៅ ហើយសុំអោយឪពុកគេលើកលែងទោសអោយ ហើយសន្យាជាមួយឪពុកថា
នឹងរស់នៅអោយមានជីវិតប្រសើរឡើង។ តែក្មេងប្រុសបីនោះ បានមករកព្រះយេស៊ូវ
ហើយទ្រង់បានសំអាត អំបាបគាត់ដោយព្រះលោហិតរបស់ទ្រង់
មុនពេលដែលគាត់សារភាពទៅឪពុករបស់គាត់។ ក្មេងប្រុសទីបី បានសង្រ្គោះ។
តែក្មេងប្រុសពីរនាក់នោះមិនបានសង្រ្គោះ មានចិត្តរឹងរូសក្នុងការប៉ះបោរ។ ហេតុអ្វី? ដោយ សារតែ «បើ
គ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ»(ហេព្រើរ ៩:២២)។
តើមានអ្វីដែលអាចលាងបាបផង
មានតែឈាមវិសេសព្រះយេស៊ូវ
តើមានអ្វីដោះទុក្ខដូចប៉ង
មានតែឈាមវិសេសព្រះយេស៊ូវ
(«មានតែឈាមវិសេសព្រះយេស៊ូវ») by Robert Lowry, 1826-1899).
វាគឺធម្មតានោះទេ ចំពោះការកាត់ទោសនៃអំពើបាប ដែលគេព្យាយាមស្វែងរកសុភមង្គល តាម
ការខំប្រឹងធ្វើល្អក្នុងជីវិតរបស់គេ។ តែនោះជាសាសនារបស់កាអ៊ីន តង្វាយដែលគ្មានឈាមពីស្នាដៃរបស់
មនុស្ស។ មនុស្សម្នាក់ដែលចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ ដោយមិនជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ នឹង
ស្រែកយំក្នុងឋាននរកជាមួយនឹងលោកកាអ៊ីន «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបាន
ទេ»។
គ្មានការអ្វីឲ្យធួននឹងបាប
មានតែឈាមវិសេសព្រះយេស៊ូវ
ខ្ញុំពឹងឈាមនោះជាដរាប
មានតែឈាមវិសេសព្រះយេស៊ូវ
ចិត្ដខ្ញុំសង្ឃឹមតែប៉ុណ្ណឹង
មានតែឈាមវិសេសព្រះយេស៊ូវ
«គាត់រងទុក្ខវេទនា...ក៏ងើបភ្នែកឡើង នោះគាត់ស្រែកឡើងថា...»
(លូកា ១៦:២៣-២៤)។
២.ទីពីរ យើងលឺសំរែកយំរបស់មនុស្សជាច្រើននៅថ្ងៃលោកណូអេ ថា«សូមឲ្យយើងចូល
ក្នុងផង! សូមឲ្យយើងចូលក្នុងផង!»។
មនុស្សនៅថ្ងៃរបស់លោកណូអេត្រូវបានបាត់បង់ទាំងអស់។ លោក ណូអេបានសង្រ្គោះដោយសារ
តែព្រះគុណ ហើយនិងការសាងសង់ទូកធំមួយ ដើម្បីការពារជីវិតគាត់ និងគ្រួសារគាត់ពីទឹកជំនន់ដ៏ធំ។
លោក ណូអេបានប្រាប់មនុស្សអោយធ្វើទូកដូចគាត់។ សាវកពេត្រុសបានហៅលោក ណូអេថា «ជាអ្នកប្រ
កាសប្រាប់ពីសេចក្ដីសុចរិត»(ពេត្រុសទី២ ២:៥)។ តែមនុស្សទាំងអស់គេសើចចំអកដាក់គាត់។ គេមិន
ដែលឃើញភ្លៀងសោះ ហើយថាអាចមានទឹកជំនន់ម៉េចបាន។ បន្ទាប់មកទឹកជំនន់បានមក ហើយទឹកចាប់
ផ្ដើមឡើង ទឹកចាប់ផ្ដើមខ្ពស់ឡើងៗ។ ពួកអ្នកដែលមិនជឿទាំងអស់នោះរត់ទៅរកទូកដោយមិនសង្ស័យ
ហើយចាប់ផ្ដើមគោះទ្វារទូក ហើយស្រែកយំ «សូមអោយយើងចូលក្នុងផង!» តែវាបានយឺតពេលសំរាប់គេ
អោយចូលក្នុងទៅហើយ! ព្រះគម្ពីរប្រាប់យើងពីលោក ណូអេថា «ព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត»
(លោកុប្បត្ដិ ៧:១៦)។ ព្រះបានបិទទ្វារទូក ហើយបានបិទជិត។ វាគឺបានយឺតពេលសំរាប់ពួកគេ ដើម្បីឲ្យ
គេបានសង្រ្គោះហើយ។ គេទាំងអស់គ្នាបានលង់ទឹកស្លាប់ ដោយសារតែទឹកជំនន់ដ៏ធំនោះ..
មនុស្សទាំងអស់នេះបានបដិសេធមិនទទួលព្រះយូរពេក។ គេបានរាំលេង ហើយបានបង្អង់ពេល
។ គេបានធ្វេសប្រហែសពីសេចក្ដីសង្រ្គោះគេយូរពេក។ តើអ្នកធ្វើដូចមនុស្សទាំងនោះនៅយប់នេះទេ?
ខ្ញុំទើបបានបង្រៀងមនុស្សមួយក្រុមជិត២រយនាក់។ មានមនុស្សបួន ឬប្រាំនាក់បានសង្រ្គោះ។ តែ
ទាំងអស់នោះផ្សេងទៀត គេផ្ដោតអារម្មណ៍ទៅលើការរកស៊ីរបស់គេ កីឡា និងការកំសាន្ដ។ នោះជារូបភាព
របស់ពិភពលោកនៅយប់នេះ។ យើងបានបង្រៀនគេ បានព្រមានគេ បានប្រាប់គេពីសេចក្ដីសង្រ្គោះនៅក្នុង
ព្រះគ្រីស្ទ។ តែភាគច្រើននៃពួកគេបន្ដររស់នៅក្នុងជីវិតរបស់គេ ហើយមិនជឿទុកចិត្តលើព្រះអង្គសង្រ្គោះទេ
។ ពួកគេភ្លេចថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»
(ហេព្រើរ ៩:២៧)។ បើសិនជា អ្នកស្លាប់ដោយមិនបានទទួលព្រះគ្រីស្ទយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នក
អ្នកនឹងធ្លាក់ទៅក្នុងឋាននរកភ្លាមៗ ហើយអ្នកនឹងស្រែកយំជាមួយមនុស្សទាំងនោះដូចជានៅថ្ងៃរបស់លោក
ណូអេដែរ «សូមអោយយើងចូលក្នុងផង! សូមអោយយើងចូលក្នុងផង! សូមអោយយើងចូលក្នុងផង!» តែ
វានឹងយឺតពេលសំរាប់អ្នកហើយ ពេលអ្នកធ្លាក់ទៅក្នុងឋាននរក។ ទ្វារនៃសេចក្ដីសង្រ្គោះនឹងត្រូវបិទរហូត។
«គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង...ហើយគាត់ស្រែកឡើង»។
៣. ទីបី យើងលឺសំរែកយំរបស់លោកយ៉ូដាស ថា «ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅ»។
ដ្បិតគំនិតរបស់យើងដូចជាធ្លាក់ចូលទៅក្នុងឋាននរកដ៏ឆ្ងាយ យើងស្ដាប់លឺសំរែកយំរបស់លោក
យ៉ូដាសចេញមក «ខ្ញុំបានជាធ្វើបាប... ដោយបញ្ជូនឈាមឥតមានទោសហួសទៅ»(ម៉ាថាយ ២៧:៤)។
ព្រះគ្រីស្ទបានជ្រើសរើសបុរសម្នាក់នេះ ដើម្បីធ្វើជាសាវកមួយក្នុងចំណោមសាវកទាំង១២។លោក
យ៉ូដាសបាននៅជាមួយទ្រង់អស់រយះពេល៣ឆ្នាំ។ គាត់បានលឺព្រះគ្រីស្ទបង្រៀន។ គាត់បានឃើញការ
អស្ចារ្យដែលព្រះគ្រីស្ទបានធ្វើ។ គាត់បានបំរើខាងលុយក្នុងពួកសាវកទាំងអស់។ តែគាត់បានធ្លាក់ទៅក្នុង
ឋាននរក ដោយព្រោះគាត់មិនទាន់បានសង្រ្គោះ។
អ្នកអាចមកក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យបាន អ្នកអាចទៅផ្សាយដំណឺងល្អបាន អ្នកមានចិត្ត
អណិតអាសូរគេ ហើយអ្នកនៅតែអាចបាត់បង់បាន។ អ្នកកំពុងតែបាត់បង់ ដោយព្រោះតែអ្នកមិនដែលជឿ
ទុកចិត្តលើព្រះគ្រីស្ទ ហើយអ្នកមិនដែលប្រែចិត្ត។
មានព្រះតែមួយគត់ទេដែលអាចធ្វើអោយអ្នកមានការផ្លាស់ប្ដូរនៅខាងក្នុងបាន។ អ្នកត្រូវតែកើតជាថ្មីម្ដង ទៀត។
តែលោកយ៉ូដាសបានស្រឡាញ់លុយច្រើនជាងព្រះ បានជាគាត់លក់ព្រលឹងគាត់សំរាប់លុយ..
ដ្បិតលុយដែលគាត់ទទួលបានមិនអាចធ្វើអោយគាត់សប្បាយចិត្តនោះទេ។ គាត់បានបោះលុយដែលគាត់
បានក្បត់ព្រះគ្រីស្ទនោះចោល។ តែវាយឺតពេលសំរាប់គាត់ហើយ។ ព្រះបានបោះបង់គាត់។ គាត់បានចេញ
ទៅក្រៅ ហើយបានចងកសំលាប់ខ្លួន ហើយគាត់បានធ្លាក់ទៅក្នុងឋាននរក។ ខ្ញុំអាចលឺសំរែកយំគាត់នៅក្នុង
អណ្ដាតភ្លើង «ខ្ញុំបានបញ្ជូនឈាមឥតមានទោស! ខ្ញុំបានបញ្ជូនឈាមឥតមានទោស!» យ៉ូដាសអាចបាន
សង្រ្គោះបាន តែឥឡូវនេះហួសពេលសំរាប់គាត់រហូត។
«គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង...ហើយគាត់ស្រែកឡើង»។
៤. ទីបួន យើងលឺសំរែកយំរបស់ស្ដេចអ័គ្រីប៉ា ថា «បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។
គាត់បានស្រែកយំ «បន្តិចទៀត! បន្តិចទៀត! បន្តិចទៀត!» គាត់មិនមែនជា ស្ដេចទៀតទេឥឡូវ
នេះ។ សាវកប៉ុលបានធ្វើជាសាក្សីសំរាប់គាត់។ តែគាត់បានបដិសេធព្រះគ្រីស្ទ។ គាត់ បាននិយាយទៅកាន់
ប៉ុលថា «បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»(កិច្ចការ ២៦:២៨)។ គាត់ស្ទើរតែ
បានប្រែចិត្ត តែដោយព្រោះគាត់រងចាំយូរពេក។
វាមិនគ្រប់គ្រាន់ក្នុងការដែលលឺដំណឹងល្អនោះទេ។ វាមិនគ្រប់គ្រាន់ផងដែរ ដែលអ្នកជឿដំណឹង
ល្អក្នុងគំនិតរបស់អ្នក។ អ្នកត្រូវតែថ្វាយខ្លួនអ្នកទៅព្រះយេស៊ូវ ហើយជឿទុកចិត្ដទ្រង់ ដើម្បីអោយបាន
សង្រ្គោះ។ ព្រះរាជាអ័គ្រីប៉ាស្ទើរតែធ្វើការជឿទុកចិត្តលើព្រះយេស៊ូវ។ តែគាត់បណ្ដោយពេល
រហូតដល់គាត់ យឺតពេល។ ខ្ញុំបានឃើញមនុស្សដូចនោះជាច្រើនរាល់ឆ្នាំ។
គេស្ដាប់ការអធិប្បាយដោយប្រុងប្រយ័ត្ន។ គេ មួយចំនួនធ្លាប់បានហូរទឹកភ្នែក។
តែគេចេញឆ្ងាយពីការកាត់ទោសរបស់គេ ហើយគេបានភ្លេចទាំងអស់ ពីសេចក្ដីសង្រ្គោះ។ ព្រះរាជា
អ័គ្រីប៉ាអាចបានសង្រ្គោះ។ តែឥឡូវនេះវាយឺតពេលសំរាប់គាត់រហូត។ វាហាក់
ដូចជាធ្វើអោយខ្ញុំអាចលឺគាត់កំពុងតែស្រែកយំក្នុងឋាននរក «បន្តិចទៀត! បន្តិចទៀត! បន្តិចទៀត!» ដូច
ជាគាត់កំពុងតែរមិលរមួលយ៉ាងឈឺចាប់ក្នុងអណ្ដាតភ្លើងដែលមិនចេះរលត់អញ្ចឹង។
អ្នកហៀបនឹងត្រូវចិត្ត
ជឿដល់ព្រះហើយ
តើមានអ្នកណាហ៊ានថា
ព្រះវិញ្ញាណសូមទៅរ៉ា
ថ្ងៃណាមួយខ្ញុំសន្យា
មករកទ្រង់
អ្នកហៀបនឹងត្រូវចិត្ត
កុំចោលឱកាស
ព្រះវិញ្ញាណខំនាំព្រោះពេលជិតណាស់
អ្នកហៀបនឹងត្រូចិត្ដហើយ
សូមកុំបង់អង់ទៀតឡើយ
ក្រែងត្រូវវិនាសអ្នកអើយ
ឆ្ងាយពីព្រះអង្គ
(«អ្នកហៀបនឹងត្រូចិត្ដហើយ»)by Philip P. Bliss, 1838-1876)។
អ្នកហៀបនឹងជឿលើទ្រង់ទៅហើយ រួចអ្នកនិយាយក្នុងចិត្តអ្នកថា «ថ្ងៃមួយ
ខ្ញុំនិងជឿព្រះព្រះយេស៊ូវ ។ ថ្ងៃមួយ ខ្ញុំនឹងមករកទ្រង់
ហើយអោយទ្រង់សំអាតអំពើបាបដោយព្រះលោហិតរបស់ទ្រង់»។ តែវាជា
គ្រោះថ្នាក់ដ៏ធំបំផុតដែលអ្នកនិយាយពាក្យថា «ថ្ងៃមួយ»។ អារក្សសាតាំងប្រាប់អ្នក អោយអ្នករងចាំយូរ
បន្ដិច។ អារក្សដឹងថា វានឹងអោយអ្នករងចាំ ហើយបណ្ដោយសេចក្ដីសង្រ្គោះរបស់អ្នក។
តែថ្ងៃណាមួយដែល អ្នកស្លាប់ អ្នកនឹងដឹងថាអ្នកធ្វើខុស។ អ្នកនឹងមិនរួចរាល់នោះទេ
ហើយវានឹងយឺតពេលចំពោះអ្នករហូត។ វា ហាក់ដូចថា
ខ្ញុំអាចលឺថាអ្នកនឹងស្រែកយំក្នុងឋាននរកជាមួយព្រះរាជាអ័គ្រីប៉ា «បន្តិចទៀត! បន្តិចទៀត! បន្តិចទៀត!»
ឥឡូវនេះ ព្រះអាចមានសេចក្ដីអាណិតអាសូរចំពោះអ្នក នៅពេលដែលអ្នកមានពេលនៅឡើយ។
ខ្ញុំអធិស្ឋានថា អ្នកនឹងជឿទុកចិត្តលើព្រះយេស៊ូវ ដោយជំនឿដ៏ងាយស្រួល។ ខ្ញុំអធិស្ឋានថា អំពើបាបរបស់
អ្នកនឹងត្រូវលាងសំអាត ដោយព្រះលោហិតដ៏សុចរិតរបស់ទ្រង់ឥឡូវនេះ មុនពេលដែលព្រះបោះបង់អ្នក
«...រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង...ហើយគាត់ស្រែកឡើង»។
«បន្តិចទៀត! បន្តិចទៀត! បន្តិចទៀត!»
នៅមុខជំនុំជំរះមុខអ្នកនឹងមិនសប្បាយ អ្នកនឹងស្រែកហៅ តែគ្មានការមេត្ដា
ដោយព្រោះតែអ្នករងចាំ នឹងបង្អង់យូរ ទាល់តែវិញ្ញាណអ្នកទៅបាត់ទៅ
នឹងមានការស្ដីបន្ទោស និងមរណទុក្ខ នៅពេលអ្នកស្លាប់ដោយមិនមានសង្ឃឹម
ដោយព្រោះតែអ្នករងចាំ នឹងយឺតយូរទាល់តែវិញ្ញាណអ្នកទៅបាត់ទៅ
(«បើអ្នកបង្អង់យូរពេក») by Dr. John R. Rice, 1895-1980)។
តើយើងអធិស្ឋានថា អ្នកនឹងជឿទុកចិត្តលើព្រះយេស៊ូវយ៉ាងម៉េចបាននៅយប់នេះ ដូច្នោះអំពើបាប
អ្នកអាចលាងសំអាតដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! ខ្ញុំនឹងច្រៀងចំរៀងនោះម្ដងទៀត ដោយលោក
រ៉ាយ។ បើសិនជាអ្នកមិនទាន់ជឿទុកចិត្តលើព្រះគ្រីស្ទ ហើយមិនទាន់បានសង្រ្គោះទេ សូមទៅបន្ទប់ខាង
ក្រោយនៅពេលយើងកពុងតែច្រៀង។ លោក ខាហ្គិន នឹងនាំអ្នកទៅកន្លែងដែលស្ងាត់ ដែលយើងអាច
ពន្យល់អ្នកបាន ហើយនឹងអធិស្ឋានជាមួយអ្នក។ សូមទៅនៅពេលដែលយើងកំពុងច្រៀង។
អ្នកបានរងចាំយូរសែនយូរ បដិសេធទ្រង់ដោយស្រាល
អ្នកមានបាបយូរ ហើយគួរឲ្យក្លាច ចិត្តអ្នករឹតរូសខ្លាំងណាស់
អូ ព្រះអង្គមិនអត់ធ្មត់ទៀតឡើយ ព្រះវិញ្ញាណដ៏ស្រស់ថ្លាអាក់អន់ចិត្ត
បើអ្នករងចាំយូរពេក ទ្រង់ហៅអ្នក ការវិនាសជាអ្នក ពេលទ្រង់ទៅ
នៅមុខជំនុំជំរះមុខអ្នកនឹងមិនសប្បាយ អ្នកនឹងស្រែកហៅ តែគ្មានការមេត្ដា
ដោយព្រោះតែអ្នករងចាំ នឹងបង្អង់យូរ ទាល់តែវិញ្ញាណអ្នកទៅបាត់ទៅ
នឹងមានការស្ដីបន្ទោស និងមរណទុក្ខ នៅពេលអ្នកស្លាប់ដោយមិនមានសង្ឃឹម
ដោយព្រោះតែអ្នករងចាំ នឹងយឺតយូរទាល់តែវិញ្ញាណអ្នកទៅបាត់ទៅ
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ ម៉ាថាយ១៣:៤៧-៥០។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«បើអ្នកបង្អង់យូរពេក» ដោយ Dr. John R. Rice, 1895-1980)។
|