Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការស្រេចហើយ

TETELESTAI!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល សីហា ៥ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 5, 2012

« កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។»(យ៉ូហាន ១៩:៣០)។


ព្រះយេស៊ូវទ្រង់ត្រូវបានគេឆ្កាងនៅម៉ោង៩:០០នៅពេលព្រឹក។ អ្នកដែលមើលទៅកាន់ទ្រង់នៅ
ពេលដែលទ្រង់កំពុងសុគតនោះ គេស្រែកទៅទ្រង់ថា បើអ្នកជាព្រះរាជាបុត្រានៃព្រះមែន សូមចុះលើឈើ
ឆ្កាងមក។

ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ « ឯងដែលបំផ្លាញព្រះវិហារ ហើយសង់
ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើ
ឆ្កាងមក»(ម៉ាថាយ ២៧:៤០)។

បន្ទាប់មកពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ
ដោយថា៖

« ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះ
ដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយ
សង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន
ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា»(ម៉ាថាយ ២៧:៤១-៤២)។

ទាហានរ៉ូម ដែលបានវាយទ្រង់ បានដាក់ភួងបន្លាលើព្រះសិរទ្រង់ ហើយបានបោចពុកមាត់ទ្រង់
ហើយថែមទាំងបាននិយាយចំអកទៅកាន់ទ្រង់ផងដែរថា ចុះពីឈើឆ្កាង ហើយជួយសង្រ្គោះខ្លួន។

« ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់
ដោយថា បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ»(លូកា ២៣:៣៦-៣៧)។

ចោរ២នាក់ដែលបានជាប់ឆ្កាងនៅម្ខាងម្នាក់នៃព្រះយេស៊ូវ ក៏បានស្រែកដាក់ទ្រង់ អោយទ្រង់ចុះពី
លើឈើឆ្កាង បើសិនជាអ្នកថាអ្នកជាព្រះរាជាបុត្រានៃព្រះមែន។

«វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវា
ឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់
ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។ (ម៉ាថាយ ២៧:៤៣-៤៤)។

នៅពេលក្រោយមក ចោរទីពីរនៅតែស្រែកដាក់ទ្រង់ថា «បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួន
ឯង ហើយនិងយើងផង»(លូកា ២៣:៣៩)។

ហេតុអ្វីបានជាមនុស្សទាំងអស់នេះស្រែកថា «ចុះពីលើឈើឆ្កាងមក»អញ្ចឹង? ហេតុអ្វីបានជាគេ
ទាំងអស់គ្នាយល់ព្រមគ្នា? ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ វ៉ូងមនុស្សទាំងអស់ និង
ទាហានរ៉ូម ថែមទាំងចោរទាំងពីរដែលជាប់លើឈើឆ្កាងនោះ យល់ស្របនឹងគ្នាថា «បើអ្នកជាព្រះរាជាបុត្រា
នៃព្រះមែន ចុះពីលើឈើឆ្កាងមក»(ម៉ាថាយ ២៧:៤០)។ ខ្ញុំមិនឆ្ងល់ទេ វាជាគំនិតរបស់អារក្សដែលបញ្ជូល
គំនិតអោយពួកគេទាំងនោះ ដើម្បីចំអកព្រះយេស៊ូវ ហើយនិយាយទៅទ្រង់ថា អោយទ្រង់ជួយសង្រ្គោះខ្លួន
នៅលើឈើឆ្កាង កាលពីមុន នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងត្រូវជាប់ឆ្កាង លោក
ពេត្រុសបានបន្ទោសទ្រង់ ហើយនិយាយថា «ការនោះនឹងមិនត្រូវមកដល់ឡើយ»(ម៉ាថាយ ១៦:២២)។
ព្រះយេស៊ូវបានបែរមករកគាត់ ហើយបន្ទូលថា «សាតាំងអើយ ចូរថយចេញពីឯងទៅ»(ម៉ាថាយ
១៦:២៣)។ អារក្សវាបានបញ្ចុះបញ្ចូលលោកពេត្រុស ដើម្បីអោយគាត់ផ្ដល់ដំបូន្មានទៅព្រះយេស៊ូវមិនឲ្យ
ជាប់លើឈើឆ្កាង។ ដូច្នោះ យើងដឹងថា អារក្សមិនចង់អោយព្រះយេស៊ូវជាប់លើឈើឆ្កាងទេ។ អារក្សវាស្អប់
ការជាប់ឆ្កាង និងព្រះលោហិតរបស់ព្រះយេស៊ូវលើឈើឆ្កាង។ អារក្សវាដឹងថា មនុស្សមិនអាចសង្រ្គោះពី
អំពើបាប បើគ្មានការសុគតរបស់ព្រះគ្រីស្ទ។ ដូចនេះ ខ្ញុំជឿថា វាជាអារក្សសាតាំង ដែលជាអ្នកបញ្ចូលគំនិត
អោយមនុស្សអាក្រក់ទាំងនោះ អោយចំអកព្រះយេស៊ូវ ដែលថា «ចូរជួយសង្គ្រោះខ្លួនឯង ដោយចុះពីឈើ
ឆ្កាងមក»(ម៉ាកុស ១៥:៣០)។

តែអរគុណព្រះអង្គ ដែលព្រះយេស៊ូវមិនស្ដាប់តាមពួកគេ! ព្រះយេស៊ូវអាចសំរេចការដែលទ្រង់
បានមានបន្ទូលយ៉ាងស្រួល។ ទ្រង់អាចចុះពីឈើឆ្កាងបានយ៉ាងស្រួល តែ បើសិនជាទ្រង់ចុះមក គ្មានអ្នក
ណាម្នាក់អាចបានសង្រ្គោះពីការសងថ្លៃលោះបាន ហើយនិងត្រូវដាក់ទណ្ឌកម្មនៅក្នុងឋាននរកដ៏នៅអស់
កល្បជានិច្ច!

លើភ្នំកាលវ៉ារី ព្រឹកមួយដែលគួរឲ្យខ្លាច
   ព្រះគ្រីស្ទជាព្រះសង្រ្គោះរបស់ខ្ញុំបានដើរ ខំប្រឹង
រងទុក្ខសំរាប់មនុស្សមានបាប នៅលើឈើឆ្កាង
   ការនោះអាចសង្រ្គោះមនុស្សគ្មានទីបញ្ចប់បាន
មានពរហើយអ្នកដែលប្រោសលោះ! អ្នកប្រោសលោះដ៏បរិសុទ្ធ
   ឥឡូវនេះ ខ្ញុំឃើញទ្រង់នៅភ្នំកាល់វ៉ារី
បានរងរបួសហើយចេញឈាម សំរាប់មនុស្សមានបាប
   យកចិត្ដទុកដាក់ចំពោះខ្ញុំ ស្លាប់ជំនួសខ្ញុំ!
(«មានពរហើយអ្នកដែលប្រោសលោះ» by Avis Burgeson Christiansen, 1895-1985)។

ឥឡូវនេះ យើងមករៀនពី យញ្ញត្ដិបូជារបស់ព្រះយេស៊ូវនៅចុងបញ្ចប់នៅលើឈើឆ្កាង។ ទ្រង់បាន
ទទួលទឹកខ្មេះពីពួកទាហាន ទ្រង់បានទទួលទោសទាំងអស់ រួចហើយពីអំពើបាបរបស់យើង។ ហើយឥឡូវ
នេះទ្រង់បានស្រែកថា៖

«ការស្រេចហើយ»(យ៉ូហាន ១៩:៣០)។

ហើយទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។

គម្ពីរម៉ាថាយ ម៉ាកុស ហើយលូកា ប្រាប់យើងថា ព្រះយេស៊ូវទ្រង់បានស្រែកដោយសំលេងជាខ្លាំង
មុនពេលដែលទ្រង់សុគត។ តែពួកគេមិនប្រាប់យើងពីអ្វីដែលទ្រង់មានបន្ទូល
នៅពេលដែលទ្រង់ស្រែកនោះ តេ មានតែលោក យ៉ូហានតែម្នាក់ប៉ុណ្ណោះដែលប្រាប់យើងថា ទ្រង់ស្រែកថា
«ការស្រេចហើយ» «ថីថែលឡែសស្ដៀ» គឺជាពាក្យជាភាសាក្រិកក្នុងគម្ពីរសញ្ញាថ្មី។
វាបានបកប្រែជាបីពាក្យថា «ការស្រេច ហើយ»។

មានរឿងជាច្រើនទៀតដែលបានចប់សព្វគ្រប់ហើយ នៅពេលដែលព្រះយេស៊ូវបានសុគត។ តែ ខ្ញុំ
គ្រាន់តែចង់បង្រៀនបីចំនុចតែប៉ុណ្ណោះ ១. ការរងទុក្ខរបស់ទ្រង់បានស្រេចហើយ ២.សេចក្ដីក្រោធរបស់ព្រះ
ដែលប្រឆាំងនឹងបាបយើង ត្រូវបានស្រចហើយ ៣. សេចក្ដីសង្រ្គោះរបស់យើងបានស្រេចហើយ។

១. ទីមួយ ការរងទុក្ខរបស់ព្រះយេស៊ូវបានស្រេចហើយ។

ទ្រង់បានរងទុក្ខពេញមួយជីវិតរបស់ទ្រង់ នៅពេលទ្រង់នៅជាក្មេងតូចនៅឡើយ ស្ដេចហេរ៉ូនព្យា
យាមចង់សំលាប់ទ្រង់ តែយ៉ូសែបបានយកនាងម៉ារី និងព្រះយេស៊ូវទៅនៅប្រទេសអេស៊ីបមួយរយះ ដើម្បី
គេចខ្លួនពីស្ដេចដ៏សាហាវនោះ។

ទ្រង់ត្រូវបានគេយលខុសពីជីវិតរបស់ទ្រង់។ សូម្បីតែម្ដាយ និងបងប្រុសរបស់ទ្រង់បានគិតថា
ទ្រង់បានរំជួលព្រះទ័យរបស់ទ្រង់ជាខ្លាំង។ នៅពេលដែលទ្រង់បានបង្រៀននៅលើកដំបូង មនុស្សព្យាយាម
ចង់ច្រានទ្រង់ពីលើកំពូងភ្នំ ហើយចង់សំលាប់ទ្រង់។ មានពេលជាច្រើនដង ដែលព្រះគម្ពីរប្រាប់ថា ពួក
អាចារ្យ ហើយនិងពួកផារ៉ាស៊ីចង់សំលាប់ទ្រង់។ ពួកផារ៉ាស៊ីព្យាយាមចង់សំលាប់ត្រង់ដោយថ្ម។ នៅពេល
នោះ អ្នកដែលដើរតាមទ្រង់ភាគច្រើនគេចេញឆ្ងាយពីទ្រង់ ហើយទ្រង់មានបន្ទូលទៅសិស្សទ្រង់ថា «អ្នក
រាល់គ្នាចង់ថយទៅដែរឬ»(យ៉ូហាន ៦:៦៧០។ក្នុងមួយជីវិតរបស់ដែលទ្រង់រស់នៅផែនដីនេះ គឺទ្រង់ក្រ
ហើយទ្រង់ដើរបង្រៀនមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ទ្រង់បាន
ប្រោសអ្នកជំងឺជាច្រើន ហើយគេនិយាយថា ទ្រង់មានអារក្សចូល។

ក្នុងសួនច្បារកេតសេម៉ានី នៅពេលយ់មុនពេលទ្រង់ត្រូវជាប់ឆ្កាង សិស្សរបស់ទ្រង់បានទៅដេក
ហើយបានទុកឲ្យទ្រង់នៅម្នាក់ឯង ក្នុងសួនច្បារកេតសេម៉ានី ហើយទ្រង់បានអធិស្ឋាន «ញើសទ្រង់ក៏
ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី »(លូកា ២២:៤៤០។
នៅពេលទ្រង់ត្រូវបានគេចាប់ខ្លួននៅពីរបីនាទី ក្រោយមក «សិស្សរបស់ទ្រង់ទាំងអស់បោះបង់ចោលទ្រង់
ហើយរត់ចោលទ្រង់ទៅ»(ម៉ាថាយ ២៦:៥៦)។

ពួកទាហានបានទាញទ្រង់ទៅដាក់មុខ ចៅហ្វាយស្រុករ៉ូម ឈ្មោះលោក ពីឡាត់។ លោក ពីឡាត់
បានអោយគេវាយទ្រង់ជិតស្លាប់ គេបោចពុកចង្ការបស់ទ្រង់ ហើយឲ្យគេវាយព្រះភក្រ្ដរបស់ទ្រង់។ គេបាន
ដាក់ភួងបន្លាលើព្រះសិររបស់ទ្រង់អោយចេញឈាម។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ដូចជាហោរាអេសាយ
បានទាយថា

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោច
ពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់
ទេ»(អេសាយ ៥០:៦)។

បន្ទាប់មក ពួកគេអោយទ្រង់លីឈើឆ្កាងរបស់ទ្រង់ទៅកាន់ទីមរណះ។ ពួកគេបានដុំដែកគោល
នៅដៃទាំងពីរ ហើយនិងជើងរបស់ទ្រង់ ហើយទ្រង់បានជាប់ដែកគោលលើឈើឆ្កាង។ បរិទេវ ១:១២បាន
ពិពណ៌នាអំពីការទុក្ខព្រួដ៏អាក្រក់ ហើយនិងការរងទុក្ខយ៉ាងខ្លាំងចំពោះព្រះយេស៊ូវ

«ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ
សូមពិចារណាមើល បើមានសេចក្តីទុក្ខព្រួយណា ដូចយ៉ាងសេចក្តីទុក្ខ
ព្រួយរបស់ខ្ញុំនេះ ដែល ព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ»
      (បរិទេវ ១:១២)។

នៅពេលព្រះយេស៊ូវបានស្រែកថា «ការស្រេចហើយ» វាមានន័យថា ការរងទុក្ខនៅជីវិតរបស់ទ្រង់
នៅផែនដីនេះត្រូវចប់ហើយ។ វាមានន័យថា ការរងទុក្ខដែលទ្រង់ធ្លាប់មានបទពិសោធន៍ក្នុងលោកីយដែល
មិនរាក់ទាក់ ក្នុងចំណោមមនុស្សមានបាប ត្រូវបានចប់នៅពេលចុងក្រោយ។ កុំឲ្យឆ្ងល់ថា ទ្រង់មានអំណរ
នៅពេលដែលទ្រង់បានទៅកាន់ឈើឆ្កាង!

«ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តី
អាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់
ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។

ទ្រង់បានទៅកាន់ឈើឆ្កាងដោយមានអំណរជាខ្លាំង ដោយព្រោះទ្រង់ដឹងថា វាជាការរងទុក្ខចុងក្រោយគេ
សំរាប់ជីវិតទ្រង់នៅលើផែនដីនេះ។ ហើយនិងទ្រង់នឹងទៅស្ថានសួគ៌វិញនៅពេលឆាប់ៗនោះ «ទៅគង់នៅ
ខាងស្ដាំដៃនៃព្រះវរបិតា»(ហេព្រើរ ១២:២)។ កុំអោយឆ្ងល់នៅពេលដែលស្រែកថា

«ការស្រេចហើយ»

មនុស្សដ៏ទុក្ខព្រួយ ព្រះនាមអ្វីទៅ
   ដ្បិតព្រះរាជាបុត្រានៃព្រះទ្រង់បានមក
ជួយសុំដល់មនុស្សមានបាបទាំងអស់
   ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!
(«ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!» by Philip P. Bliss,1838-1876)។

២. ទីពីរ សេចក្ដីក្រោធរបស់ព្រះវរបិតា ដែលប្រឆាំងនឹងបាបយើង ត្រូវបានស្រេចហើយ។

រឿងដែលអាក្រក់បំផុត អំពីការសុគតលើឈើឆ្កាងរបស់ព្រះយេស៊ូវបានយកអំពើបាបរបស់យើង
នៅលើរូបអង្គផ្ទាល់របស់ទ្រង់លើឈើឆ្កាងនោះ។ ទ្រង់ « «មិនបានស្គាល់បាបសោះ» នោះទ្រង់បានធ្វើឲ្យ
ត្រឡប់ជា«តួបាប ជំនួសយើងរាល់គ្នាវិញ »(កូរិនថូសទី២ ៥:២១)។ ព្រះយេស៊ូវមិនត្រឹមតែទ្រាំទ្រដើម្បី
សងថ្លៃលោះបាបយើងប៉ុណ្ណោះទេ តែទ្រង់បានទ្រាំទ្រសំរាប់អំពើបាបពួកគេទាំងអស់ដែលសំលាប់ទ្រង់នៅ
លើរូបអង្គដ៏បរិសុទ្ធរបស់ទ្រង់លើឈើឆ្កាង។ សាវកពេត្រុសបាននិយាយថា៖

« ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើ
ឈើឆ្កាង»(ពេត្រុសទី១ ២:២៤)។

រឿងដែលអាក្រក់បំផុតអំពីការសុគតលើឈើឆ្កាងនោះ មិនមែនជាការឈឺចាប់ខាងរូបអង្គរបស់ទ្រង់ទេ។
មនុស្សផ្សេងទៀតត្រូវបានទទួលទារុណកម្មយ៉ាងខ្លាំង ត្រូវបានគេដុតនៅបង្គោល ហើយត្រូវបានគេឆ្កាង។
តែព្រះយេស៊ូវបានរងទុក្ខខុសពីមនុស្សដទៃទៀតនោះអាចរងទុក្ខ។

ក្នុងសៀវភៅរបស់គាត់ ឈ្មោះថា Tortured for Christ  លោក រិនឆាត វើមប្រែដបានប្រាប់ដល់
ពួកអាចារ្យដែលទទួលទារុណកម្មជាមួយគាត់ក្នុងគុនគុម្មុយនីស្ដ ហើយបានទទួលទារុណកម្ម។
អាចារ្យនោះ បាននិយាយទៅកាន់លោក វើមប្រែដថា «សូមលើកលែងទោសអោយខ្ញុំផង បងប្រុស
ខ្ញុំបានរងទុក្ខជាព្រះ គ្រីស្ទទៅទៀត»។ ខ្ញុំអាចយល់បានថា
ហេតុអ្វីបានជាបុរសដ៏ក្រម្នាក់នេះបាននិយាយដោយឈឺចាប់ តែគាត់ បានខុស។
គ្មានអ្នកណាម្នាក់ដែលធ្លាប់រងទុក្ខច្រើន ដូចជាព្រះយេស៊ូវបានរងទុក្ខនោះទេ ពីព្រោះគ្មានអ្នក
ណាម្នាក់ដែលអាចយកអំពើបាបរបស់ពិភពលោកទាំងមូលដោយខ្លួនរបស់គេបាន។ ទ្រង់បានទ្រាំទ្រដោយ
ព្រោះអំពើបាបរបស់យើង ថែមទាំងបានសងថ្លៃលោះបាបរបស់យើង។

ព្រះយេស៊ូវបានទ្រាំទ្រអំពីសេចក្ដីក្រោធរបស់ព្រះវរបិតានៅលើឈើឆ្កាងជំនួសយើងផងដែរ។ ខ្ញុំ
ដឹងថា វាគឺពិបាកយល់ណាស់ តែយ៉ាងណាក៏ដោយវាគឺពិត។ ព្រះគម្ពីរប្រាប់ថា

«ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»
        (អេសាយ ៥៣:៦)។

វាប្រាប់ម្ដងទៀតថា

« ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ...»
(អេសាយ ៥៣:១០)។

នៅពេលព្រះយេស៊ូវបានសុគតលើឈើឆ្កាង ទ្រង់បានសុគតជាមួយនឹងអំពើបាបយើងនៅលើទ្រង់ ហើយ
និងជាមួយនិងសេចក្ដីក្រោធនៃព្រះវរបិតាចំពោះអំពើយើងទាំងអស់គ្នា។ កុំអោយឆ្ងល់ពីព្រះយេស៊ូវស្រែក

« ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»
(ម៉ាថាយ ២៧:៤៦)។

ព្រះវរបិតាបានបែរចេញពីព្រះរាជាបុត្រាតែមួយរបស់ទ្រង់ ដ្បិតព្រះយេស៊ូវបានធ្វើជាយញ្ញបូជាសំរាប់អំពើ
បាបនៅលើឈើឆ្កាង។ សេចក្ដីក្រោធរបស់ព្រះវរបិតាដែលប្រឆាំងនឹងបាបរបស់យើង ត្រូវបានស្ងប់ទៅ
នៅពេលដែលព្រះយេស៊ូវបានស្រែកថា៖

«ការស្រេចហើយ»

នៅពេលដែលអ្នកជឿទុកចិត្តលើព្រះយេស៊ូវ អ្នកគ្មានសេចក្ដីក្រោធ ឬការជំនុំជំរះរបស់ព្រះវរបិតា
ធ្លាក់លើខ្លួនអ្នកឡើយ។ ហេតុអ្វី? ដោយព្រោះការជំនុំជំរះរបស់ព្រះពីអំពើបាបយើង គឺព្រះយេស៊ូវទ្រង់បាន
ទទួលលើឈើឆ្កាងអស់ហើយ នៅពេលដែលទ្រង់បានសុគតលើឈើឆ្កាងនោះ។ តែ
ប្រសិនជាអ្នកបដិសេធ ព្រះយេស៊ូវ អ្នកត្រូវទទួលឈ្នួលបាបរបស់អ្នកក្នុងឋាននរក។

៣. ទីបីរ សេចក្ដីសង្រ្គោះរបស់យើងបានស្រេចហើយ។

មិនយូរប៉ុន្មានកន្លងមកហើយ មានបុរស៣នាក់មករកខ្ញុំ ដើម្បីចង់បានសង្រ្គោះ។ អ្នកទាំងបីនោះ
ស្អប់ឪពុករបស់គេ ដូចនេះគេបានរំលងក្រិត្យវិន័យរបស់ព្រះទី៥(និក្ខមនំ ២០:១២)។ ខ្ញុំបានប្រាប់គេ
ទាំង បីនាក់នោះថា អោយជឿទុកចិត្តលើព្រះយេស៊ូវ
ហើយដូច្នោះអំពើបាបរបស់គេបានលាងសំអាតដោយ ព្រះលោហិតដ៏បរិសុទ្ធ។
ម្នាក់ក្នុងចំណោមពួកគេបានទទួលជឿ គាត់ជឿទុកចិត្តលើព្រះយេស៊ូវ ហើយគាត់ បានសង្រ្គោះ។
បន្ទាប់មកគាត់ទៅផ្ទះវិញ ហើយសុំអោយឪពុកលើកលែងទោស។ តែ២នាក់ផ្សេងទៀត មិន
បានជឿលើព្រះយេស៊ូវទេ គេបានទៅផ្ទះជំនួស ហើយសុំអោយឪពុករបស់គេលើកលែងទោសអោយ។
គួរអោយ ខ្មាស់ម្លេះ! ពួកគេមិនជឿលើព្រះយេស៊ូវ តែគេទុកចិត្ដលើការធ្វើល្អរបស់គេ ជាការសុំឪពុកអោយ
លើកលែងទោសអោយវិញ។ តែព្រះគម្ពីរប្រាប់ថា

« មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តី
មេត្តាករុណារបស់ទ្រង់វិញ...»(ទីតុស ៣:៥)។

យើងមិនអាចបានសង្រ្គោះ ដោយសារតែយើងធ្វើល្អនោះទេ សូម្បីតែយើងខំធ្វើល្អយ៉ាងណាក៏ដោយ! យើង
អាចបានសង្រ្គោះ ដោយសារតែសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវតែមួយប៉ុណ្ណោះ ដោយព្រោះទ្រង់បាន
បញ្ចប់កិច្ចការរបស់ទ្រង់នៅលើឈើឆ្កាង! អ្នកយាមគុកនៅក្រុងភីលីពបានសួរថា « អើយ តើត្រូវឲ្យខ្ញុំធ្វើដូច
ម្តេចឲ្យបានសង្គ្រោះផង?»(កិច្ចការ ១៦:៣០)។ សាវកប៉ូលបានប្រាប់គាត់ថា « ចូរជឿដល់ព្រះអម្ចាស់
យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦:៣១)។ អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើដើម្បី
អោយបានសង្រ្គោះនោះគឺ ជឿទុកចិត្តលើព្រះយេស៊ូវ!

ព្រះយេស៊ូវទ្រង់បានធ្វើអ្វីទាំងអស់សំរាប់អ្នកលើឈើឆ្កាងអស់ហើយ។ នៅពេលដែលទ្រង់មាន
បន្ទូលថា «ការស្រេចហើយ» វាមានន័យថា ការអ្វីទាំងអស់ដែលអ្នកត្រូវការ ទ្រង់បានធ្វើអស់ហើយ។ ឥឡូវ
នេះគ្មានអ្វីដែលអ្នកត្រូវតែធ្វើទៀតដើម្បីបានសង្រ្គោះនោះទេ តែគ្រាន់តែជឿលើទ្រង់។ ពេលណាដែលអ្នក
ទទួលជឿព្រះយេស៊ូវ អ្នកនឹងបានសង្រ្គោះភ្លាមៗ អ្នកបានសង្រ្គោះគ្រប់ពេលវេលា ហើយអស់កល្បជានិច្ច!

លោក ជេម ហើដសាន់ ថេលើដែលជាអ្នកបង្កើតបេសក្ខកម្មនៅក្នុងប្រទេសចិន។ មុនពេលដែល
គាត់បានទៅប្រទេសចិន នៅពេលដែលគាត់មានអាយុត្រឹមតែ១៥ឆ្នាំ លោក ជេម ហើដសាន់ ថេលើបាន
អានសៀវភៅតូចៗដែលមានចំណងជើងថា «ការបញ្ចប់ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ»។ ពេលដែលគាត់កំពុង
អានសៀវភៅតូចនោះ គាត់ទទួលស្គាល់ថា អ្វីដែលគាត់ត្រូវតែធ្វើដើម្បីអោយបានសង្រ្គោះនោះ ព្រះយេស៊ូវ
ទ្រង់បានធ្វើទាំងអស់រួចហើយនៅលើឈើឆ្កាង! លោក ជេម ហើដសាន់ ថេលើបានលុតជង្គង់ ហើយបាន
ជឿទុកចិត្តលើព្រះយេស៊ូវ។ គាត់បានសង្រ្គោះនៅពេលភ្លាមនោះ ហើយគាត់បានបន្ដការធ្វើបេសក្ខកម្មដ៏
អស្ចារ្យនៅក្នុងប្រទេសចិន។ ខ្ញុំកំពុងសុំអោយអ្នកធ្វើដូចជាលោក ជេម ហើដសាន់ ថេលើបានធ្វើ។ ប្រែចិត្ដ
ឡើង ហើយជឿទុកចិត្ដលើព្រះយេស៊ូវ ក្នុងសេចក្ដីជំនឿដ៏ងាយស្រួល។ ទ្រង់នឹងអត់ទោសបានអោយអ្នក
ហើយទ្រង់នឹងសង្រ្គោះព្រលឹងអ្នក ដោយព្រោះ

«ការស្រេចហើយ»(យ៉ូហាន ១៩:៣០)។

អ្វីដែលអ្នកត្រូវតែធ្វើដើម្បីអោយបានសង្រ្គោះនោះ ព្រះយេស៊ូវទ្រង់បានធ្វើជំនួសអ្នកនៅលើឈើឆ្កាងអស់ ហើយ។ សូមមករកទ្រង់ ហើយជឿទុកចិត្តលើទ្រង់ ហើយអ្នកនឹងបានសង្រ្គោះនៅព្រឹកនេះ!

ខ្ញុំនឹងច្រៀងចំរៀងមួយបទ បើសិនជាអ្នកចង់ស្គាល់ថែមទៀត អំពីការកា្លយជាកូនព្រះ សូមទៅ
បន្ទប់ធំមួយនៅខាងក្រោយ នៅពេលដែលយើងកំពុងតែច្រៀង។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដែល
ស្ងាត់ ដើម្បីនាំសេចក្ដីអធិស្ឋាន ហើយគាត់នឹងប្រឹក្សា។ សូមទៅ នៅពេលដែលយើងកំពុងតែច្រៀង។

ខ្ញុំលឺសំលេងទ្រង់ហៅខ្ញុំ អោយទៅរកទ្រង់
   ដ្បិតទ្រង់សំអាតបាបដោយឈាមដ៏បរិសុទ្ធនៅកាល់វ៉ារី
ខ្ញុំកំពុងមក ព្រះអង្គម្ចាស់! មករកទ្រង់ឥឡូវនេះ!
   លាងសំអាតខ្ញុំដោយឈាម ដែលហូរនៅកាល់វ៉ារី
(ខ្ញុំកំពុងមក ព្រះអង្គម្ចាស់» )by Lewis Hartsough, 1828-1919)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ ម៉ាកុស ១៥:២៩-៣៧។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«មានពរហើយអ្នកដែលប្រោសលោះ» by Avis Burgeson Christiansen, 1895-1985)។


ចំណាងជើងនៃសេចក្ដីអធិប្បាយ

ការស្រេចហើយ

ដោយDr. R. L. Hymers, Jr.

« កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ
នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។»(យ៉ូហាន ១៩:៣០)។

(ម៉ាថាយ ២៧:៤០, ៤១-៤២; លូកា ២៣:៣៦-៣៧; ម៉ាថាយ ២៧:៤៣-៤៤;
លូកា ២៣:៣៩; ម៉ាថាយ 16:22, 23; ម៉ាកុស១៥:៣០)

១.  ទីមួយ ការរងទុក្ខរបស់ព្រះយេស៊ូវបានស្រេចហើយ។ យ៉ូហាន ៦:៦៧;លូកា ២២:៤៤;
ម៉ាថាយ ២៦:៥៦; អេសាយ ៥០:៦; បរិទេវ ១:១២; ហេព្រើរ ១២:២។

២.  ទីពីរ សេចក្ដីក្រោធរបស់ព្រះវរបិតា ដែលប្រឆាំងនឹងបាបយើង ត្រូវបានស្រេចហើយ។
កូរិនថូសទី២ ១៥:២១; ពេត្រុសទី១ ២:២៤; អេសាយ ៥៣:៦, ១០; ម៉ាថាយ ២៧:៤៦។

៣.  ទីបីរ សេចក្ដីសង្រ្គោះរបស់យើងបានស្រេចហើយ។និក្ខមនំ ២០:១២; ទីតុស ៣:៥;
កិច្ចការ ១៦:៣០, ៣១។