ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចិត្ដដែលខ្ទេចខ្ទាំTHE BROKEN HEART ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ឡូសអង់ចាឡែស |
«ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះ ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។(ទំនុកដំកើង ៥១:១៧)។ សេចក្ដីអធិប្បាយនេះខ្ញុំបានយកលំនាំតាមលោក រ៉ោមបើត ម៉ូរេ ម៉ាកចែយនី(១៨១៣-១៨៤៣) ។ ទោះបីជាគាត់បានស្លាប់មុនថ្ងៃខូបកំណើតលើកទី៣០ ម៉ាកចែយនីជាគ្រូដ៏អស្ចារ្យម្នាក់នៅប្រទេសស្កត់ លែន ដោយព្រោះតែគាត់បានជួយគេឲ្យរស់ឡើងវិញ។ គាត់ជាគ្រូម្នាក់ដែលមានជំនឿថាព្រះយេស៊ូវនឹង យាងមកវិញមុនកំឡុងពេល១ពាន់ឆ្នាំ ហើយគាត់ជឿថាសាសន៍អ៊ីស្រាអែលនឹងត្រលប់មកស្រុកកំណើត គេវិញ ហើយនឹងប្រែចិត្ដនៅគ្រាចុងក្រោយនោះ។ គាត់មានប្រសាសន៍ថា «ការកែប្រែជាថ្មីរបស់ជនជាតិ អ៊ីស្រាអែលនៅពេលនោះ នឹងក្លាយជាទឹកសន្សើមដែលមកពីព្រះអម្ចាស់»។ ឌូខែន ម៉ាសសាន់បាននិយាយ ពីគ្រូគង្វាលដ៏ក្មេងម្នាក់នេះថា «គាត់បានអធិប្បាយអស់ពីចិត្តរបស់គាត់»។ ឥឡូវនេះ ខ្ញុំសុំឲ្យអ្នកធ្វើតាម សេចក្ដីអធិប្បាយរបស់លោកម៉ាកចែនីនេះ ហើយខ្ញុំសង្ឃឹមថា វានឹងដឹកនាំនរណាម្នាក់ក្នុងចំណោមអ្នក អោយមានបទពិសោធន៍ពីសេចក្ដីស្រឡាញ់ ហើយសេចក្ដីសុខ ដែលថា ព្រះយេស៊ូវប្រទាន ដល់អស់អ្នកណាដែល «មានចិត្តខ្ទេចខ្ទាំ និងមានចិត្តទន់ទាប»។ «ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះ ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។(ទំនុកដំកើង ៥១:១៧)។ ពាក្យជាភាសាហេព្រើរត្រូវបានបកប្រែពាក្យ «ខ្ទេចខ្ទាំ»មានន័យថា «បែកជាកំទេច»។ លោក ដាវីឌនិយាយពីចិត្តខ្ទេចខ្ទាំ ហើយនិងចិត្តដែលបែកជាកំទេច»។ ម៉ាកចែយនីបាននិយាយថា គ្មានកន្លែង ណាក្នុងគម្ពីរទំនុកដំកើងបានប្រាប់ពីការស្ដាយក្រោយក្នុងការជឿខាងព្រលឹងវិញ្ញាណ ការបន្ទាបខ្លួន ហើយ សារភាពពីអំពើបាប(ខ ៣,៤,៥) សេចក្ដីប៉ងប្រាថ្នារបស់គាត់ គឺជាការលើកលែងទោសតាមរយៈព្រះ លោហិតរបស់ព្រះយេស៊ូវ(ខ ៧) ការរងទុក្ខរបស់ទ្រង់អាចសំអាតចិត្តអោយបរិសុទ្ទ(ខ ១០) សេចក្ដី ប៉ងប្រាថ្នារបស់គាត់គឺថា អ្វីដែលមានប្រយោជន៍របស់គាត់ទាំងអស់គាត់ប្រគល់ទៅព្រះ...គាត់នឹងធ្វើអោយ ព្រះមានព្រះហឬទ័យខ្ទេចខ្ទាំ(ខ ១៦, ១៧)។ អស់រយៈពេលជាយូរដែល ពួកគេយកកូនចៀមដើម្បីថ្វាយ ទៅព្រះ ដើម្បីជាការដឹងគុណ ដូច្នោះគាត់និយាយថា គាត់នឹងថ្វាយចិត្ដដែលខ្ទេចខ្ទាំរបស់គាត់ទៅព្រះទាំង អស់។ ខ្ញុំអធិស្ឋានអោយអ្នកថា អ្នកនឹងមករកការអធិស្ឋានដូចគ្នានឹងសេ្ដចដាវិឌដែរ ហើយអធិស្ឋានឲ្យអ្នក ថ្វាយចិត្តដែលខ្ទេចខ្ទាំរបស់អ្នកទាំងអស់នៅយប់នេះ ទៅកាន់ទ្រង់ទាំងអស់។ ដោយព្រោះយើងស្ថិតនៅក្រោមសម្ព័ន្ធមេត្រីថ្មី យើងត្រូវនិយាយថា «ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកណាសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»(យ៉ូហានទី១ ៣:១៥)។ សេ្ដចដាវិឌបានសំលាប់គេ។ ដូច្នោះនេះជាគំនិតរបស់ខ្ញុំដែលថា ក្នុងការចែកចាយនៅសព្វថ្ងៃនេះ វាជាគំនិតដ៏ល្អបំផុត ដែលយើងបានបង្រៀនពីរឿងអ្វីដែលបានកើតឡើងចំពោះលោកដាវិឌ ក្នុងគម្ពីរទំនុកដំ កើង ជាពន្លឺដែលបង្ហាញប្រាប់យើងនូវការផ្លាស់ប្រែចិត្តក្នុងគម្ពីរសញ្ញាថ្មី។ យើងនឹងមើលទៅមេរៀនយើង។ «ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះ ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។(ទំនុកដំកើង ៥១:១៧)។ ១. ទីមួយ ចិត្តមនុស្សខាងសាច់ឈាមគឺមិនខ្ទេចខ្ទាំនោះទេ។ គ្មានអ្វីណាដែលអាចបំបែក ចិត្តមនុស្សខាងសាច់ឈាម បានទេ។ គាត់មានបទពិសោធន៍ខាងការ រងទុក្ខឈឺចាប់ សូម្បីតែគ្មានសេចក្តីស្លាប់ ដោយសារតែមានចិត្តខ្ទេចខ្ទាំ ចិត្តដែលទន់របស់គាត់ និងចិត្ត ដែលអាចផ្លាស់ប្តូរបាន ក្នុងឫទ្ធានុភាពរបស់ព្រះ។ ការពន្យល់នៅក្នុងព្រះគម្ពីរបរិសុទ្ធ ពីចិត្តរឹងរូសរបស់ ស្តេចផារ៉ោន ក្នុងគម្ពីរនិក្ខមនំ។ ទោះបីជាមានការជំនុំជំរៈមកលើគាត់ក៏ដោយ គាត់នៅតែបដិសេធដដែល ជាមួយការបង្រៀនរបស់ លោក ម៉ូសេ និង អើរ៉ុន « នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេ និងអើរ៉ុនឡើយ។ សូម្បីតែកូនប្រុសច្បងរបស់ស្តេចបានស្លាប់ ក្រោមការជំនុំជំរះរបស់ព្រះ ដោយព្រោះតែគាត់មានចិត្តរឹងរូសក៏ដោយ។ យើងបានឃើញនូវបុរសអ្នកមានម្នាក់ធ្លាក់ចូលទៅក្នុងឋាននរក ក៍ដោយ គាត់នៅតែមានចិត្ដរឹង ដូច្នោះគាត់បានឈ្លោះជាមួយលោកអ័ប្រាហាំ!(លូកា ១៦:៣០)។ សេចក្ដី ស្លាប់ និងឋាននរក វាមិនអាចធ្វើអោយចិត្ដគាត់ទន់ ហើយអាចបង្រៀនបាននោះទេ! គាត់សំដែងថាគាត់ គ្មានការស្ដាយក្រោយដោយព្រោះអំពើបាបគាត់សោះ ឬរស់នៅក្នុងជីវិតដែលគិតថាគ្មានព្រះរបស់គាត់! នៅ ពេលដែលព្រះគ្រីស្ទបានប្រោសបុរសម្នាក់ដែលស្វិតដៃ ទ្រង់បាន «ងាកទតទៅគេទាំងគ្នាន់កា្នញ់ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេមានចិត្ដរឹងរូស»(ម៉ាកុស ៣:៥)។ ចិត្តរបស់គេមិនបានប្រែចិត្តសោះ សូម្បីតែគេឃើញការអស្ចារ្យរបស់ទ្រង់ក៏ដោយ។ សាវកប៉ូលបាននិយាយពីអ្នកដែល ចំអកមើលងាយដល់ សេចក្ដីសប្បុរសរបស់ព្រះ ដោយមានចិត្តរឹងរបឹង ហើយមិនព្រមប្រែចិត្ត(រ៉ូម ២:៥)។ ច្បាប់ ដំណឹងល្អ សេចក្ដីអាណិតអាសូរ ការឈឺចាប់ សេចក្ដីស្លាប់ រួមទាំងឋាននរកមិនធ្វើអោយចិត្តខាងសាច់ឈាមគេបាន ប្រែចិត្ដសោះ! ចិត្តរបស់គេរឹងដូចថ្ម។ គ្មានអ្វីណាដែលដែលអាចធ្វើអោយចិត្តគេបានផ្លាស់ប្រែបានទេ។ ហោរាយេរេមា បាននិយាយថា «គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ»(យេរេមា ៥:៣)។ ហេតុអ្វីបានចិត្ដរបស់មនុស្សមិនជឿព្រះរឹងដូច្នោះ? ព្រះគម្ពីរប្រាប់យើងថា មានស្បៃបាំងចិត្ដគេ។ ព្រះគម្ពីរប្រាប់ថា «មានស្បៃបាំងចិត្ដគេ»(កូរិនថូសទី២ ៣:១៥)។ ចិត្ដមនុស្សខាងសាច់ឈាមមិនព្រមជឿ លើព្រះគម្ពីរទេ មិនជឿលើបញ្ញាត្ដិរបស់ព្រះទេ មិនជឿថាសេចក្ដីក្រោធនឹងមកដល់។ ការបំបាំង ឬការស្បៃ បាំងចិត្តគេ គឺធ្វើអោយភ្នែកគេមើលរំលង ដូច្នោះគេមើលមិនឃើញសេចក្ដីពិតនោះទេ។ ទីពីរ អារក្សសាតាំងបានស្ថិតក្នុងចិត្ដគេ។ វាជា «វិញ្ញាណ ដែលធ្វើអោយក្មេងៗមិនចេះស្ដាប់បង្គាប់ សព្វថ្ងៃនេះ»(អេភេសូរ ២:២)។ «អារក្ស...វាយកព្រះបន្ទូលព្រះចេញពីចិត្តរបស់គេ»(លូកា ៨:១២)។ ទីបីរ គេ «ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប»(អេភេសូរ ២:១)។ សេចក្ដីស្លាប់ខាងព្រលឹង ធ្វើឲ្យគេមិនលឺពីសេចក្ដីអធិប្បាយឡើយ។ សេចក្ដីស្លាប់ខាងព្រលឹងមិនធ្វើឲ្យគេឈឺចិត្ដដោយសារតែបានធ្វើ បាបនោះទេ។ សេចក្ដីស្លាប់ខាងព្រលឹង «ធ្វើឲ្យភ្នែកចិត្ដគេខ្វាក់...» (អេភេសូរ ៤:១៨)។ គេ «លែងខ្លាច បាប»(អេភេសូរ ៤:១៩)។ ទីបួន គេមានទីសង្ឃឹមទៅលើការពួនខ្លួនក្នុងសេចក្ដីភូតភរ។ ហោរាអេសាយបាននិយាយថា «ពីព្រោះយើងបានពឹងពាក់ដល់សេចក្តីកុហក ហើយពួនខ្លួនក្នុងសេចក្តីភូតភរ»(អេសាយ ២៨:១៥)។ គេសង្ឃឹមក្នុងការជឿលើគោលទ្ធិក្នុងគម្ពីរ ជាការពិត នៅពេលដែលគេអធិស្ឋាន គេសុំអោយមាន លុយមក ក្រុមជំនុំគេថែមទៀត សុំអោយមានអ្នកជ្រមុជទឹក ឬមានការភូតភរផ្សេងៗទៀត។ សូមអធិស្ឋានទៅព្រះ ដើម្បីអោយទ្រង់ការពារអ្នកពីបណ្ដាសារនៃសេចក្ដីស្លាប់ ឲ្យមានចិត្តដែល មិនខ្ទេចខ្ទាំ ដោយព្រោះអ្នកកំពុងឈរលើដីដែលរអិល។ វានឹងត្រូវជូតចេញនៅពេលឆាប់ៗនេះ។ ហើយ បើអ្នកមិនមានទីសង្ឃឹមពិតក្នុងជីវិតអ្នកនោះ លុះត្រាតែអ្នកចូលមករកព្រះយេស៊ូវ។ ២. ទីពីរ ចិត្ដមនុស្សដែលភ្ញាក់ដឹងខ្លួន គឺមិនសប្បាយទេ ប៉ុន្ដែចិត្តគេមិនខ្ទេចខ្ទាំ។ «ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះ ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។(ទំនុកដំកើង ៥១:១៧)។ វាគឺល្អដែលចិត្តអ្នកបានភ្ញាក់ដឹងខ្លួន ប៉ុន្ដែវាមិនគ្រប់គ្រាន់នោះទេ ចិត្តនោះគឺនៅតែមិនសប្បាយ។ ចិត្តអ្នកត្រូវតែខ្ទេចខ្ទាំ។ ហើយការប៉ះពាល់ចិត្តដែលធ្វើអោយអ្នកភ្ញាក់ដឹងខ្លួន បានរៀបចំចិត្តឲ្យខ្ទេចខ្ទាំ។ តើ ការប៉ះពាល់ចិត្តដែលធ្វើឲ្យភ្ញាក់ដឹងខ្លួននោះកើតឡើងបានយ៉ាងម៉េចទៅ? បញ្ញាត្ដិរបស់ព្រះគឺធ្វើឲ្យមនុស្សដឹងខ្លួនមិនសប្បាយចិត្តមុនដំបូង។ នៅពេលដែលព្រះនឹងសង្រ្គោះ មនុស្សម្នាក់ ទ្រង់បណ្ដាលចិត្តមនុស្សនោះ អោយគិតអំពីអំពើបាប ដែលគាត់បានប្រព្រឹត្តរំលងច្បាប់របស់ ព្រះ។ ព្រះគម្ពីរប្រាប់យើងថា៖ «តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមាន អំពើបាបក្នុងចិត្តអ្នក និងជីវិតអ្នក នឹងធ្វើអ្នកដឹងថាអាក្រក់ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះប៉ះពាល់ចិត្ដ អ្នក។ បន្ទាប់មក មនុស្សមានបាបនោះដឹងខ្លួនថា គាត់បានធ្វើបាបប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនឹងនិយាយ ការមិនសប្បាយចិត្តលើកទីបីមកកាន់អ្នក នៅពេលដែលអ្នកដឹងខ្លួនថា ការខំប្រឹងជួយខ្លួនឯង របស់អ្នក មិនធ្វើអោយខ្លួនអ្នកប្រសើរជាងមុនបានទេ។ ចិត្ដអ្នកនៅតែខ្ទេចខ្ទាំ។ ចិត្តអ្នកប្រឆាំងនឹងព្រះ ដោយព្រោះច្បាប់ដ៏តឹងតែងរបស់ទ្រង់ ហើយដោយព្រោះអ្នកមិនជំនឿលើព្រះគ្រីស្ទ។ អ្នកនឹងខឹងព្រះណាស់ នៅពេលទ្រង់អោយអ្នកមានស្ថានភាពដែលវេទនា។ នោះបង្ហាញថា ចិត្តអ្នកមិនទាន់ខ្ទេចខ្ទាំទេ។ អ្នកសោកស្ដាយចំពោះខ្លួនអ្នក ហើយទុក្ខព្រួយ ដោយព្រោះអ្នកគិតថា ព្រះមិនជួយអ្នក។ សូមរៀនពីមេរៀនមួយនេះ ដែលអាចប៉ះពាល់ចិត្តអ្នកដូចនេះ ហើយនឹងរឿងផ្សេងទៀតដែលធ្វើ អោយអ្នកបានសង្រ្គោះ។ កុំឈប់សំរាក ក្នុងការប៉ះពាល់ចិត្ដពីបាបរបស់អ្នក! អ្នកមិនទាន់បានប្រែចិត្ដទេ។ ៣. ទីបី ចិត្ដមនុស្សដែលផ្លាស់ប្រែគឺបែកចេញជាពីររបៀប។ ទីមួយ ចិត្តអ្នកនឹងរត់គេចពីសេចក្ដីសុចរិតខ្លួនឯង នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធអូសទាញអ្នក មកការសុគតរបស់ព្រះយេស៊ូវ ចិត្តអ្នកនឹងរត់គេចពីការស្វែងរកសេចក្ដីសង្រ្គោះ ដោយសាររឿងដែលអ្នកធ្វើ ។ បន្ទាប់មក អ្នកនឹងដឹងថា អ្នកអាចសង្រ្គោះបាន តាមរយះព្រះយេស៊ូវមួយប៉ណ្ណោះ។ អ្នកនឹងនិយាយជា មួយនឹងលោក ដាវិឌ ប្រេនើថា «ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានខ្ញុំធ្លាប់ដែលគិតពីផ្លូវខ្លះផ្សេងទៀតពីសេចក្ដី សង្រ្គោះ»។ បន្ទាប់មក ព្រះគុណរបស់ព្រះយេស៊ូវនឹងធ្វើការអស្ចា្ររ្យក្នុងចិត្តអ្នក។ តើអ្នកមានចិត្តដែលខ្ទេច ខ្ទាំ ដោយព្រោះអ្នកគិតពីការសុគតលើឈើឆ្កាង ដើម្បីលោះបាបអ្នក និងអោយអ្នកបានទទួលសេចក្ដីសុចរិត របស់ទ្រង់មែនឬទេ? អ្នកនឹងមិនស្វែងរកការអះអាងពីសេចក្ដីសង្រ្គោះណាទៀតទេ។ ឥឡូវនេះ អ្នកនឹង មើលទៅកាន់ទ្រង់តែមួយគត់។ វាជាការមើលទៅកាន់ចិត្តដែលញគួរស្រឡាញ់របស់ព្រះយេស៊ូវ ដែលធ្វើឲ្យ ចិត្តអ្នកមករកសេចក្ដីសុចរិតរបស់ទ្រង់។ អូ! សូមអធិស្ឋានសំរាប់ចិត្តដែលខ្ទេចខ្ទាំមួយនេះ! សេចក្ដីអំនួត នឹងត្រូវបដិសេធ។ អ្នកនឹងនិយាយថា «កូនចៀមដែលគេបានសំលាប់» ដោយព្រោះខ្ញុំ(វិវរណះ ៥:១២)។ ព្រះអង្គកំពុងតែហៅខ្ញុំ ខ្ញុំមិនអាចនៅបានទេ ទីពីរ ចិត្តអ្នកនឹងរត់គេចពីសេចក្ដីស្រឡាញ់នៃអំពើបាប។ នៅពេលដែលអ្នកជឿទុកចិត្តលើព្រះ គ្រីស្ទពិតប្រាកដ អ្នកនឹងស្អប់អំពើបាប។ បន្ទាប់មក អ្នកនឹងស្អប់បាប ពីព្រោះវាបំបែកអ្នកចេញពីព្រះ។ អ្នកនឹងស្អប់បាប ដោយសារតែបាបនេះហើយ ដែលធ្វើអោយព្រះយេស៊ូវសុគតលើឈើឆ្កាង ធ្វើឲ្យទ្រង់បាន ផ្ទុកហួលពន់ពេកនូវព្រលឹងរបស់ទ្រង់ ធ្វើឲ្យទ្រង់បង្ហូរញើសដូចឈាម ធ្វើឲ្យទ្រង់ចេញព្រះលោហិត និងធ្វើឲ្យទ្រង់សុគត។ អ្នកនឹងស្អប់បាប ហើយអ្នកទទួលស្គាល់ថា បាបមិនធ្វើអោយអ្នកបានអ្វីសោះ មិនធ្វើ ឲ្យអ្នកមានសុភមង្គលនោះទេ។ អ្នកនឹងមិនសប្បាយចិត្តពីអំពើបាបអ្នកនោះទេ ដោយព្រោះវាប្រឆាំងនឹង សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ។ ៤. សារៈសំខាន់ចំពោះមនុស្សណាដែលមានចិត្ដខ្ចេចខ្ចាំ។ «ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះ ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។(ទំនុកដំកើង ៥១:១៧)។ ចិត្តដែលខ្ទេចខ្ទាំនឹងរក្សាអ្នកពី ការមិនសប្បាយចិត្តនៅពេលគ្រូគង្វាលអធិប្បាយពីឈើឆ្កាង។ ចិត្ត ដែលមិនផ្លាស់ប្រែ គឺគេខឹងចំពោះការអធិប្បាយដូចនេះ។ មានមនុស្សជាច្រើនស្អប់ការអធិប្បាយនេះ។ មនុស្សជាច្រើនគិតថា វាមិនមែនជាអ្វីនោះទេ តែវាជាសេចក្ដីចំកួត។ មានមនុស្សខ្លះ គេចេញពីក្រុមជំនុំ ដោយសារតែ គេខឹងពីសេចក្ដីអធិប្បាយពីសេចក្ដីសង្រ្គោះ តាមរយះឈើឆ្កាងតែមួយគត់។ ព្រះគម្ពីរប្រាប់ថា « ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស» (កូរិនថូសទី១ ១:១៨)។ ព្រះគម្ពីរប្រាប់ម្ដងទៀតថា៖ «គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ»(ភីលីព ៣:១៨)។ តែចិត្តដែលខ្ទេចខ្ទាំមិនធ្វើអោយគេខឹងនឹងការអធិប្បាយពីឈើឆ្កាងនោះទេ។ ចិត្តដែលខ្ទេចខ្ទាំអាចអង្គុយ ហើយស្ដាប់ការអធិប្បាយពីសេចក្ដីសុចរិត ដោយមិនមែនជាការខំប្រឹងធ្វើល្អបានរហូត គឺតាមរយះការសុគតជំនួយអំពើបាបនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទតែមួយគត់! មនុស្សដែលមានចិត្ដខ្ទេចខ្ទាំចូលចិត្តស្ដាប់ការ អធិប្បាយដែលបង្រៀនពីការសុចរិតមិនមែនមកពីមនុស្សទេ ហើយចូលចិត្ដស្ដាប់ការបង្រៀនចំៗពីអំបាប! បន្ទាប់មក មនុស្សដែលមានចិត្តខ្ទេចខ្ទាំគឺគេសំរាកក្នុងព្រះយេស៊ូវ។ មនុស្សដែលគេមិនប្រែចិត្ត គេមិនដែលស្ងប់ឡើយ «តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ចិត្តមនុស្សដែលភ្ញាក់ដឹងខ្លួនគេមិននៅស្ងប់ឡើយ។ គេទុក្ខព្រួយ ហើយឈឺក្នុងចិត្តជាខ្លាំង ចំពោះអ្នកណា ដែលព្រះវិញ្ញាណប៉ះពាល់ចិត្តពីបាប តែគេមិនសុខចិត្តជឿទុកចិត្តលើព្រះយេស៊ូវ។ តែមនុស្សដែលមានចិត្ត ខ្ទេចខ្ទាំ គេប្រគល់ខ្លួនគេទៅលើព្រះយេស៊ូវ។ ហើយសេចក្ដីសុចរិតរបស់ព្រះយេស៊ូវនឹងនៅក្នុងចិត្តគេ ហើយ នឹងយកចិត្តដែលភ័យខ្លាចរបស់គេចេញពីចេញគេ។ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវនឹង «បណ្ដេញការ ភួយខ្លាចរបស់គេចេញ» (យ៉ូហានទី១ ៤:១៨)។ មនុស្សដែលមានចិត្តខ្ទេចខ្ទាំស្កប់ចិត្ដនឹងព្រះយេស៊ូវ។ ទ្រង់គឺគ្រប់គ្រាន់ហើយចំពោះគេ។ តើអ្នកកំពុងតែស្កប់ចិត្តនឹងព្រះយេស៊ូវឬទេ? តើចិត្តដែលខ្ទេចខ្ទាំអ្នក គ្រប់គ្រាន់ ដើម្បីមករកទ្រង់ ហើយជឿទុកចិត្តលើទ្រង់ហើយឬនៅ? ឬក៏អ្នកនៅតែមានពុះពារដើម្បីរក ឬក៏ អ្នកនៅតែពុះពារស្វែងរកការអះអាងផ្សេងទៀត? ខ្ញុំអធិស្ឋានអោយអ្នក បោះបង់ចោលនូវការពុពារស្វែងរក ដែលខុសច្បាប់នោះ ហើយជឿទុកចិត្តលើព្រះយេស៊ូវ ជឿលើទ្រង់តែម្នាក់គត់! សូមក្រោកឈរឡើង ហើយ ច្រៀងលេខប្រាំបី នៅក្នុងក្រដាសចំរៀងរបស់អ្នក។ សូមក្រោកឈរឡើង ហើយច្រៀងចំរៀងនោះ។ ប្រសិនជាអ្នកមិនទាន់បានសង្រ្គោះទេ ហើយអ្នក ចង់បានសង្រ្គោះ សូមទៅនិយាយជាមួយលោក ខាហ្គិន ឬខ្ញុំអំពីសេចក្ដីសង្រ្គោះ សូមទៅបន្ទប់ខាងក្រោយ នៅកំឡុងពេលដែលយើងកំពុងតែច្រៀង។ យើងនឹងជាមួយនឹងអ្នក នៅបន្ទប់ផ្សេងទៀត ហើយនឹងពន្យល់ ពីសេចក្ដីសង្រ្គោះ ហើយនឹងនាំសេចក្ដីអធិស្ឋានអោយអ្នក។ អ្នកមកដោយខំប្រឹង ដោយមានបន្ទុកដ៏ធ្ងន់
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ Psalm 34:15-18. |
ចំណងជើងនៃសេចក្ដីអធិប្បាយ ចិត្ដដែលខ្ទេចខ្ទាំ ដោយលោក R. L. Hymers, Jr. «ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។ (ទំនុកដំកើង ៥១:១៧)។ (យ៉ូហានទី១ ៣:១៥) ១. ទីមួយ ចិត្តមនុស្សខាងសាច់ឈាមគឺមិនខ្ទេចខ្ទាំនោះទេ។និក្ខមនំ៨:១៥; លូកា១៦:៣០; ២. ទីពីរ ចិត្ដមនុស្សដែលភ្ញាក់ដឹងខ្លួន គឺមិនសប្បាយទេ ប៉ុន្ដែចិត្តគេមិនខ្ទេចខ្ទាំ។ ៣. ទីបី ចិត្ដមនុស្សដែលផ្លាស់ប្រែគឺបែកចេញជាពីររបៀប។ វិវរណះ ៥:១២។ ៤. សារៈសំខាន់ចំពោះមនុស្សណាដែលមានចិត្ដខ្ចេចខ្ចាំ។ កូរិនថូសទី១ ១:១៨; |