ពេលដែលខ្ញុំបានចាប់ផ្ដើមរៀបចំការអធិប្បាយមួយខ្ញុំស្ទើរតែចាប់ផ្ដើមធ្វើដោយមិនចង់ខានសោះដោ
យទីមួយ ខ្ញុំស្វែងរកមេរៀនរួចរាល់ហើយ លើកទីពីរខ្ញុំស្វែងរកបទចំរៀងសំរាប់លោក ហ្គីហ្វីត អ្នកច្រៀង
ម្នាក់ឯងរបស់យើងគឺច្រៀងមុនសេចក្ដីអធិប្បាយ។នៅពេលដែលយើងរៀនពីមេរៀននេះខ្ញុំចង់បង្ខំគាត់អោយ
ច្រៀងបទ «មានពរហើយចំណងដែលចងចិត្ត» ខ្ញុំចង់រកចំរៀងផ្សេងទៀត តែខ្ញុំមិនអាចរកបានមួយសោះ
នៅក្នុងគ្រប់ទាំងបទចំរៀងទាំង១០០ក្នុងសៀវភៅចំរៀងទំនើប ខ្ញុំមិនអាចរកបទមួយផ្សេងទៀត ដើម្បី
បង្ហាញពីសេចក្ដីស្រឡាញ់របស់អ្នកគ្រីស្ទានទៅកាន់គ្នាទៅវិញទៅមក! ខ្ញុំឈប់រកដោយមានចិត្តទុក្ខសោក
យ៉ាងខ្លាំង ហើយឈឺក្នុងចិត្ត។ ខ្ញុំគិតថា «ម៉េចបានជាយើងមានបទដើម្បីច្រៀងពីសេចក្ដីស្រឡាញ់ពីអ្នក
គ្រីស្ទាន និងការប្រកបគា្នរវាងអ្នកគ្រីស្ទានតិចម្លេះនៅក្នុងក្រុមជំនុំយើងសព្វថ្ងៃនេះ?» ខ្ញុំបានគិតអំពីរឿង នេះ
វាហាក់ដូចជាព្រះវិញ្ញាណរបស់ព្រះបានអោយដល់ខ្ញុំដូចជាពាក្យទំនាយរបស់ព្រះយេស៊ូវ
«រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់
មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។
ព្រះគ្រីស្ទបានប្រទានរឿងនេះដល់ខ្ញុំដូចជាទីសំគាល់ «នៅគ្រាចុងក្រោយបង្អស់របស់លោកីយ៍»(ម៉ាថាយ
២៤:៣)។ តើយើងកំពុងនៅក្នុងពេលប្រវត្ដសាស្ត្រឥឡូវនេះទេ? តើយើងកំពុងរស់នៅជិតគ្រាចុងបង្អស់
ឬក៏រស់នៅមុនពេលថ្ងៃជំនុំជំរះមកដល់? គ្រប់ទីសំគាល់ទាំងអស់បង្ហាញអោយយើងដឹងថា យើងកំពុង
រស់នៅក្នុងសេចក្ដីក្រោធរបស់មកលើជំនាន់ដ៏អាក្រក់នេះ។ មានសិស្សជាច្រើនសួរថា «តើមានទីសំគាល់ណា
ពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:៣)។ ក្នុងចំណោមទីសំគាល់ដែលថា ព្រះគ្រីស្ទ
បានឆ្លើយប្រាប់ពីសំនួរនោះគឺដូចនេះ៖
«រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់
មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។
គ្មានកំហុសសោះនៅកន្លែងនេះ ដែលបកប្រែពាក្យថា «សេចក្ដីស្រឡាញ់»(ម៉ាថាយ ២៤:១២)។
ហើយនឹងពាក្យ«សេចក្ដីស្រលាញ់ក្នុងមេរៀនរបស់យើងទាំងពីរពីភាសាក្រិក«អាហ្គេប» លោក រីនខើ ប៊ែរី
បាននិយាយថា វាសំដៅទៅលើ ការស្រឡាញ់ដោយអារម្មណ៍ ការស្រឡាញ់អ៊ុនៗដោយសភាវគតិ»
(Greek-English New Testament Lexicon)។ ពាក្យថា អាហ្គេបគឺត្រូវបានប្រើក្នុងគម្ពីរសញ្ញាថ្មី ដើម្បី
បង្ហាញប្រាប់ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្ស ហើយនិងបង្ហាញពីសេចក្ដីស្រលាញ់រវាងអ្នក
គ្រីស្ទានទៅវិញទៅមក។ អាហ្គេបនិយាយពីសេចក្ដីស្រឡាញ់របស់អ្នកគ្រីស្ទាន ហើយការប្រកបគ្នារបស់
អ្នកគ្រីស្ទាន។
គ្រូគង្វាលពីមុនរបស់ខ្ញុំ លោក ធីម៉ូថេ លីន ដែលជាអ្នកជំនាញក្នុងភាសាខាងព្រះគម្ពីរ
ជាសាស្រ្ដាចារ្យនៅមហាវិទ្យាល័យ ហើយជានាយកសាលាក្នុងប្រទេសថែវ៉ាន់។ លោក លីនបាននិយាយ ថា
«ស្រឡាញ់គេអោយដូចជាខ្លួនឯង ហើយជឿលើព្រះអម្ចាស់យេស៊ូវគឺសំខាន់ស្មើរគ្នាទាំងពីរ។ ការជឿលើ
ព្រះយេស៊ូវនោះយើងត្រូវតែមាន ហើយស្រឡាញ់គេអោយដូចជាខ្លួនឯងក៍ត្រូវតែមានដូចគ្នាដែរ...ក្រុមជំនុំ
អាចគិតពីថ្ងៃចុងក្រោយបីដងពីរឿងនេះ»(លីន Ph.D., The Secret of Church Growth, First
Chinese Baptist Church of Los Angeles, 1992, pp. 28, 29)។
តើអ្វីដែលលោកលីនបានមានប្រសាសន៍ប្រាប់ដែលពិត! ការសង្រ្គោះដោយសារយើងជឿលើ
ព្រះគ្រីស្ទ ហើយស្រឡាញ់អ្នកដទៃ និងអ្នកគ្រីស្ទានពិតផ្សេងទៀត ទាំងពីរនោះគឺសំខាន់ស្មើរគ្នា ដោយ
ព្រោះគេមានទាំងអស់គ្នាក្នុងមេរៀនយើង
«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហានទី១ ៣:១៤)។
ក្នុងមេរៀងនេះមានគំនិតសំខាន់ចំនួនពីរ។ ការកន្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិតគឺបញ្ជាក់ ដោយសារ
សេចក្ដីស្រឡាញ់ចំពោះពួកបងប្អួន ហើយឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុង
សេចក្តីស្លាប់នៅឡើយ។ បន្ទាប់មកខ្ញុំនឹងបន្ថែមចំនុចទីបីលើអ្វីដែលត្រូវកើតឡើងចំពោះអ្នក ដើម្បីអោយ
អ្នកមានជីវិត។ សូមយើងមើលទៅមេរៀងខាងក្រោមនេះ។
១. ទីមួយ តើអ្វីដែលបញ្ជាក់ថាអ្នកមានជីវិតពិត។
ការមានវត្ដមាននៅក្រុមជំនុំនោះមិនមែនជាភស្រ្ដតាថា អ្នកមានជីវិតនោះទេ។ មានមនុស្សរាប់
ពាន់នាក់ចូលរួមក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ ដែលគេមិនទាន់បានសង្រ្គោះ។ ការកន្លងពីសេចក្ដីស្លាប់
ទៅជីវិត នោះសំដៅទៅលើការកើតជាថ្មី «ដែលជាការដឹងខ្លួនរបស់មនុស្សមានបាប គេអាចមានជីវិតរស់
ពីស្លាប់ឡើងវិញបាន ដោយសារតែព្រះគុណរបស់ព្រះផ្ដល់មកអោយគេ...ហើយការកន្លងពីអ្នកដទៃគឺមិន
ចំពោះខ្លួនឯងទេ វាមិនមែនជាសកម្មភាពផ្ទាល់ខ្លួនរបស់គេទេ គ្មានមនុស្សអាចជួយខ្លួនឯងដើម្បីបាន
សង្រ្គោះនោះទេ ឬក៍អាចរស់ពីស្លាប់បានដែរ...ព្រះវរបិតា ដែលទ្រង់បានចែកអំណាចនៃសេចក្ដីងងឹត និង
សេចក្ដីស្លាប់ ហើយយកយើងចូលទៅក្នុងនគរព្រះនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ ដែលនាំឲ្យ
យើងបានជីវិត...ដោយហេតុនោះទ្រង់បានសុគតដោយព្រោះបាបមនុស្ស ទ្រង់មានជីវិតឥឡូវនេះ ហើយ
ក្នុងចំណោមរឿងផ្សេងទៀតយើងអាចដឹងបានដោយសាររឿងនេះ។ ដោយព្រោះយើងស្រឡាញ់បងប្អូន
របស់យើង៖ នេះមិនមែនបណ្ដាលអោយយើងកន្លងផុតពីសេចក្ដីស្លាប់ទៅកាន់ជីវិតនោះទេ តែវាមានឥទ្ធិ ពល
ហើយដូច្នោះភស្រ្ដតាមួយរបស់វា...ហើយអ្វីដែលបង្ហាញពីរឿងមួយចំនួនដែលថា គេមិនបានកែប្រែ ជាថ្មី
គេមិនចេះស្រឡាញ់ពួកបរិសុទ្ធ ឬស្រឡាញ់បងប្អូនក្នុងព្រះគ្រីស្ទទេ ទាល់តែគាត់បានកើតជាថ្មីម្ដង
ទៀត...ទើបគាត់អាចក្លាយជាកូនរបស់ព្រះ...មនុស្សមិនអាចធ្វើបានទេ ទាល់តែមនុស្សទទួលព្រះគុណ
របស់ព្រះ(ទើបអាចកើតជាថ្មីបាន)» (John Gill, D.D., An Exposition of the New Testament,
The Baptist Standard Bearer, 1989 reprint, volume III, p. 640; note on I John 3:14)។
ដូចនេះ ខ្ញុំនិយាយសារឡើងវិញថា ការចូលរួមក្នុងក្រុមជំនុំ ឬមានវត្ដមានក្នុងក្រុមជំនុំ មិនមែន
បញ្ជាក់ថា អ្នកបានជីវតនោះទេ មិនបញ្ជាក់ថា អ្នកបានកើតជាថ្មីហើយនោះទេ។ មូលហេតុដែលមនុស្ស រាប់
ពាន់នាក់ជាសមាជិកក្នុងក្រុមជំនុំនៅថ្ងៃចុងក្រោយបង្អស់ គេមិនចូលចិត្តគ្នាទៅវិញទៅមក ហើយគេឈ្លោះ
គ្នាទៅវិញទៅមកទៀតផង។ ហើយមានមនុស្សជាច្រើនក្នុងពួកគេស្អប់គ្រូគង្វាល។ ឬសនៃបញ្ហាទាំងនេះ គឺ
ដោយសារតែពួកគេមិនដែលបានកើតជាថ្មី!
«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះ
យើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នក
នៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហានទី១ ៣:១៤)។
ការពិត ដែលគេស្អប់គ្នាទៅវិញទៅមកក្នុងក្រុមជំនុំរបស់គេ ហើយបានរាប់ស្មើរដូចជា អ្នក សំឡាប់គេនោះ
ជាទីសំគាល់របស់ព្រះ ដោយព្រោះសាវកបានប្រាប់ថា៖
« អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយ
អ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកណាសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់
កល្បជានិច្ចនៅក្នុងខ្លួនឡើយ»(យ៉ូហានទី១ ៣:១៥)។
បន្ទាប់មក ការដឹងនិងការជឿលើព្រះគម្ពីរ មិនបញ្ជាក់ថា អ្នកបានកើតជាថ្មីម្ដងទៀតទេ ឬអាច
កន្លងផុតពីសេចក្ដីស្លាប់ទៅជីវិតបានឡើយ។ អារក្សដឹងពី គោលបំណងនៃសេចក្ដីសង្រ្គោះ ហើយវាដឹង
យ៉ាងច្បាស់។ គ្មានអ្វីច្បាស់ជាងនេះទៅទៀតដែលនៅក្នុងការរៀបរាប់របស់អារក្សដែលនៅក្នុងដំណឹងល្អ
ទាំងបួន។ អារក្សវាដឹងថាព្រះយេស៊ូវជានរណា វាដឹងពីការជំនុំជំរះចុងក្រោយ វាថែមទាំងអាចនិយាយ
ពីបទគម្ពីរជាច្រើនពីគំនិត ដូចជានៅពេលដែលវាបានល្បួងព្រះគ្រីស្ទ នៅទីរហោស្ថាន។ ការពិតអារក្សវា
ឆ្លាតជាងសមាជិកជាច្រើនក្នុងក្រុមជំនុំ។ «ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ»(យ៉ាកុប
:១៩)។ តើមានចំនួនសមាជិកក្នុងក្រុមជំនុំប៉ុន្មាមានការព្រឺខ្លាច? ដូច្នោះ អារក្សវាមានការខ្លាចខាងវិញ្ញា
ណជាមនុស្សជាច្រើនដែលគេហៅខ្លួនគេថា អ្នកគ្រីស្ទាន! ដូច្នោះ ការដឹងនិងការជឿព្រះគម្ពីរ ហើយនិង
គោលបំណងពីសេចក្ដីសង្រ្គោះ នោះមិនធានាថាអ្នកបានសង្រ្គោះពិតនោះទេ។
បន្ទាប់មក អាចនិយាយបានថា «ទីបន្ទាល់» គឺមិនមែនជាភស្រ្ដតាងពីសេចក្ដីសង្រ្គោះនោះទេ។
សីម៉ូន ម៉ាហ្គេសហើយស៊ីម៉ូននោះក៏ជឿដែរ នោះក៏នៅជាប់នឹងភីលីពជាដរាប(កិច្ចការ ៨:១៣)។ តែ សាវក
ពេត្រុសគាត់ឆ្លាតជាភីលីព។ នៅពេលគាត់មករកស្រ្ដីសាម៉ារី ពេត្រុសនិយាយទៅកាន់សីម៉ូនថា « អ្នកគ្មានភាគ
គ្មានចំណែក ក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ»(កិច្ចការ ៨:២១)។
ទោះបីជាយ៉ាងណាក៍ដោយ ស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជ ដ្បិតគាត់មិន បានមានការ
ប៉ះពាល់ចិត្តក៍ដោយ។ ចិត្ដដែលមិនទាន់បានសង្រ្គោះបានធ្វើឲ្យគាត់ចង់បាន «អំណាច»ដើម្បីរៀបចំ
ហើយគ្រប់គ្រងមនុស្ស(កិច្ចការ ៨:១៩)។ មានគ្រូគង្វាលដែលមិនបានសង្រ្គោះជាច្រើនដូចសព្វថ្ងៃនេះ។
គេគ្មានសេចក្ដីស្រឡាញ់ចំពោះមនុស្ស។ គេគ្រាន់តែចង់បានចំណេញហើយគេស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន
គេ។គេនិយាយពាក្យមួយថា«ទីបន្ទាល់» ដូចជាស៊ីម៉ូនបានធ្វើ តែការដែលគេធ្វើនោះមិនល្អសំរាប់ថ្ងៃជំនុំជំរះ
នោះទេ។ ដូចនេះគេនិយាយថា «ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់»
ដ្បិតព្រះគ្រីស្ទនឹងនិយាយទៅគេថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយ
ចេញពីអញទៅ»។ (ម៉ាថាយ ៧:២២-២៣)។ ដូច្នោះ យើងឃើញថាទីបន្ទាល់មួយនៃសេចក្ដីសង្រ្គោះ
នោះមិនប្រាកដថា ម្នាក់នោះបានសង្រ្គោះនោះទេ។
សូមគិតផងដែរថា បើអ្នកគិតថា អ្នកបានសង្រ្គោះហើយ តែអ្នកគ្មានភស្រ្ដតាងថាអ្នកបានកន្លង ផុត
ពីសេចក្ដីស្លាប់ទៅជីវិត ឬបទពិសោធន៍ជាក់ស្ដែងថា អ្នកបានកើតជាថ្មីទេ។ ទៅទីក្រុងនេះ ហើយសួរ
ពីសេចក្ដីសង្រ្គោះ បើសិនជាគេបានសង្រ្គោះ ឬបើសិនជាគេទៅស្ថានសួគ៌ពេលគេស្លាប់ទៅ។ ស្ទើរតែទាំង
អស់គ្នាគេមិនមែនជាអ្នកជឿព្រះទេ ពួកគេជិតទាំងអស់នឹងប្រាប់អ្នកថាគេបានសង្រ្គោះហើយ។ សុទ្ធតែ
ពួកស្បែកខ្មៅនិយាយថា គេបានសង្រ្គោះ។ សុទ្ធតែជនជាតិអេស្ប៉ាញដែលគេជាអ្នកផ្សាយដំណឹងល្អ នឹង
ប្រកាសប្រាប់ពីសេចក្ដីសង្រ្គោះ។ ដូចគ្នានឹងអ្នកផ្សាយដំណឹងល្អជាច្រើននៅទ្វីបអាស៊ី។ ហើយកំរមានពួក
ស្បែកសរណាស់ដែលគេមិនគិតថា គេមិនទាន់បានសង្រ្គោះ! ដោយយោងតាមនិក្ខិតសញ្ញា៧៤%នៃ
ជនជាតិអាមេរិចដែលប្រកាសថា គេមានការតាំងចិត្តជាមួយព្រះគ្រីស្ទ។ តើភស្រ្ដតាងនេះជាអ្វី? ហេតុអ្វី
វាបញ្ជាក់ថា មានមនុស្សជាច្រើនបានបោកបញ្ឆោតខ្លួនឯង !ព្រះគម្ពីរប្រាប់ថា៖
« ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំង
ឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»(ធីម៉ូថេទី២ ៣:១៣)។
ហើយចុះពីអ្នកវិញ? តើអ្នកកំពុងតែបោកបញ្ឆោតខ្លួនឯងឬ? គ្មានអ្វីទេមែនទេ ដែលខ្ញុំបានបង្ហាញប្រាប់ថា
អ្នកមានជីវិតថា អ្នកបានកន្លងផុតពីសេចក្ដីស្លាប់ទៅកាន់ជីវិតដោយបានកើតជាថ្មី។
២. ទីពីរ តើអ្វីដែលបញ្ជាក់ថាអ្នកមានជីវិតពិត។
នៅពេលដែលអ្នកសួរសំនួរទៅខ្លួនឯង សូមសួរថា «តើខ្ញុំមានជីវិតឬនៅ» តើអ្នកនឹងឆ្លើយនឹង
សំនួរនោះយ៉ាងដូចម្ដេច? អ្នកខ្លះនឹងឆ្លើយពីការអធិស្ឋាន សូមគិតពីចំលើយនៃការអធិស្ឋាននោះ តើវាជា
ភស្រ្ដតាងថា ពួកគេបានកើតជាថ្មី។ តែវាមិនអាចនោះទេ។ ខ្ញុំផ្ទាល់ដែលបានអធិស្ឋានមុនពេលខ្ញុំបាន
សេចក្ដីសង្រ្គោះ។ មនុស្សដែលនិយាយថា « យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ »(យ៉ូហាន
៩:៣១)។ គេបញ្ឆោតខ្លួនឯង ទ្រង់គ្រាន់តែរំលឹងពីជំនឿរបស់ពួកផារ៉ាស៊ី។ គេមិនទាន់បាន សង្រ្គោះនោះទេ
ទាល់ទេគេបានជឿលើព្រះគ្រីស្ទ ហើយថ្វាយបង្គំទ្រង់(យ៉ូហាន៩:៣៨)។ បើព្រះមិនដែល
ស្ដាប់សេចក្ដីអធិស្ឋានមនុស្សដែលកំពុងបាត់បង់ នោះមានន័យថា គ្មានអ្នកណាអាចសង្រ្គោះលុះត្រាតែ
អ្នកអំពាវនាវដល់ព្រះអង្គ។
«ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់នោះនឹង
បានសង្គ្រោះ»(រ៉ូម ១០:១៣)។
តែមិនមានភស្រ្ដតាងផ្សេងទៀពីជីវិតឡើយ ហើយភស្រ្ដតាងនោះមានក្នុងមេរៀងយើងយ៉ាងច្បាស់
«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះ
យើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នក
នៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហានទី១ ៣:១៤)។
អ្នកអាចស្រឡាញ់ម្នាក់បាន ដោយព្រោះគាត់ធ្វើល្អដាក់អ្នកជាច្រើន សូម្បីតែអ្នកមិនទាន់បានសង្រ្គោះ ក៍
ដោយ។ តែការស្រឡាញ់នរណម្នាក់នៅធម្មតាទេ ដោយគាត់ជាកូររបស់ព្រះ ហើយជាសមាជិកក្នុងក្រុមជំនុំ
គ្មាននរណាម្នាក់អាចធ្វើអញ្ចឹងបាននៅខណះពេលគេកំពុងស្លាប់ខាងវិញ្ញាណ។
មនុស្សក្មេងៗក្នុងក្រុមជំនុំដឹងថា វាជារឿងពិត។ នៅពេលមាននាក់មួយចំនួនក្នុងពួកគេបានផ្លាស់
ប្រែចិត្ត ហើយក្លាយជាគ្រីស្ទានដ៏ពិត គេដឹងដោយព្រោះគេធ្លាប់មានបទពិសោធន៍ អ្នកដែលគេមិបាន
សង្រ្គោះគេដកថយពីពួកគេនេះ ហើយគេមើលទៅកាន់ការខុសប្លែងពីគេ។ ម្នាក់ដែលគេបានប្រែចិត្តគេមិន
ទុកចិត្តពួកអ្នកដែលបានសង្រ្គោះនោះទេ។ គេមិនទុកចិត្តលើពួកនោះទេ។ គេដែលបានសង្រ្គោះមិនមែន
ជាមិត្តភក្រ្ដជិតស្និតជាមួយនឹងពួកកំលោះក្នុងក្រុមជំនុំនោះទេ។
នោះមិនមែនជារឿងថ្មីទេ។ ខ្ញុំបានអានអំពីមនុស្សក្មេងមួយក្រុមនៅគ្រាភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យលើក
ទីពីរនៅដើមសតវត្សទី១៩។ ម្នាក់ដែលគេបានសង្រ្គោះពិតគេបានគេចចេញពីមិត្តភក្រ្ដមុនរបស់គេដែលមិន
ធ្លាប់បានប៉ះការរស់ឡើងវិញ។ អ្នកដែលបានកន្លងពីសេចក្ដីស្លាប់ទៅជីវិតត្រូវមានគំនិតប្លែងបន្ដិចពី មនុស្ស
មុនចាស់របស់គេក្នុងក្រុមជំនុំ។ តែបើសិនជាមនុស្សក្មេងបានប្រែចិត្តក្នុងពួកជំនុំមែន អ្នកនឹងឃើញមនុស្ស
ខ្លះគេមិនបានជីវិតទាំងអស់គ្នាក្នុងក្រុមដ៏តូចរបស់គេនោះ លើកតែអ្នកដែលគេបានសង្រ្គោះ។
ពេលដែលខ្ញុំបានស្គាល់បុរសក្មេងម្នាក់មុនដំបូងថា គាត់បានសង្រ្គោះហើយនោះ គាត់ជ្រើសរើស
បែរចេញពីកំលោះក្មេងៗទៀតដែលគេមិនទាន់បានសង្រ្គោះក្នុក្រុមជំនុំ។ គាត់បានចំនាយពេលប្រកបជា
មួយនឹងបុរសចាស់ៗផ្សេងៗទៀតដែលគេបានសង្រ្គោះ។ គាត់បានធ្វើដោយខ្លួនឯងគ្មាននរណាប្រាប់គាត់
អោយធ្វើនោះទេ។ គាត់ធ្វើអញ្ចឹងដោយព្រោះគាត់បានបំភ្លឺយ៉ាងច្បាស់ដោយព្រះវិញ្ញាណបរិសុទ្ធ។ គាត់ដឹង
យ៉ាងច្បាស់ថា គាត់គួរធ្វើអញ្ចឹង។ កំលោះក្មេងដូចនេះគេ មិនចាំបាច់គេប្រាប់អោយបែរចេញពីពួកអ្នកដែល
គេមិនបានសង្រ្គោះ។ គេនឹងបែរចេញពីអ្នកដែលមិនបានសង្រ្គោះ ដោយខ្លួនឯង។ ការបែរចេញនោះនឹង
ធ្វើអោយគេច្បាស់ថាគេបានសង្រ្គោះពិត ដូចជាកាអ៊ីន និងអេបិល។
« ដ្បិតនេះឯងជាសេចក្តី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើង
ស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាច
មក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់
ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែ
ល្អវិញប៉ុណ្ណោះ។ បងប្អូនអើយ បើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់
ឡើយ»(យ៉ូហានទី១ ៣:១១-១៣)។
វាជាទីសំគាល់មួយថា អ្នកបានកន្លងផុតពីសេចក្ដីស្លាប់ទៅជីវិត បើសិនជាអ្នកស្រឡាញ់កូន ព្រះ
ដែលល្អបំផុតក្នុងក្រុមជំនុំ មិនមែនដោយតែគេធ្វើអ្វីពិសេសសំរាប់អ្នកនោះទេ តែអ្នកស្រឡាញ់គេធម្មតា
សំរាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ វាជាសំគាល់ដែលពិតថា អ្នកជាកូនព្រះដ៏ពិត នៅពេលអ្នកស្រឡាញ់
មនុស្សរបស់ព្រះ ហើយរួមទាំងលោកីយស្អប់អ្នកនោះ នៅពេលដែលអ្នកចង់ឈរចំពោះមុខគេ ហើយ
ប្រដៅដំរង់គេ នៅពេលដែលគេនិយាយបង្ខូច ឬក៍បៀតបៀនអ្នក។ បើសិនជាអ្នកនិយាយដូចនេះ «អ្នករិះ
គន់គ្រីស្ទាននេះ មែនឬ? ខ្ញុំជាម្នាក់ដូចនោះ ដូចនេះបើសិនអ្នកនឹងនិយាយបង្ខូចឈ្មោះគាត់វិញ អ្នកក៍
និយាយបង្ខូចខ្ញុំដែរ។ ខ្ញុំនឹងឈរខាងគាត់ ហើយមិនគោរពអ្នកនៅចំពោះកូនព្រះនេះ» បើសិនជាអ្នកស្រឡា
ញ់អ្នកគ្រីស្ទានដូចនោះ អ្នកមិនចាំបាច់ខ្លាចនោះទេ។ នោះច្បាស់ថា អ្នកបានកន្លងផុតពីសេចក្ដីស្លាប់ទៅ
កាន់ជីវិតយ៉ាងពិតហើយ! (Paraphrased from “Life Proved by Love” by C. H. Spurgeon,
The Metropolitan Tabernacle Pulpit, Pilgrim Publications, 1976, volume XLIV, pp.
81-83)។
នៅពេលដែលក្រុមជំនុំបែកបាក់ដោយព្រោះបញ្ហានេះ នោះធ្វើឲ្យយើងដឹងច្បាស់ណាស់ថា។
អ្នកទាំងនោះដែលគេស្អប់គ្រីស្ទានដែលល្អៗ គេនឹងនៅម្ខាង។ ហើយអ្នកដែលគេស្រឡាញ់គ្រីស្ទានល្អៗ
គេនឹងនៅម្ខាង។ នោះហើយជាមូលហេតុដែលក្រុមជំនុំពេលមុនបានបាក់បែកគ្នាហើយបានហៅថា «ទ្វារ
ក្រោយនៃការរស់ឡើងវិញ»។ ដូច្នោះវាគួរអោយឈឺចាប់មែនទែន អ្នកទាំងនោះដែលចេញតាមទ្វារក្រោយ
តែងតែបំបាត់ក្រុមជំនុំ នឹងអ្នកដែលគេមិនទាន់បានសង្រ្គោះក្នុងក្រុមជំនុំ។ ក្រុមជំនុំបែកបាក់សំដែងអោយ
ដឹងថា ភាគច្រើននៃពួកគេមិនដែលបានសង្រ្គោះឡើយ មិនថាគេបានអះអាងដោយសារសេចក្ដីជំនឿយ៉ាង
ណាដ៏ដោយ។ វាគឺពិតណាស់ថា គេរាល់គ្នាដែលទៅមិនទាន់បានសង្រ្គោះនោះទេ។ សាវកយ៉ូហានប្រាប់៖
« គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន
នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅនោះដើម្បីនឹង
សំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ»(យ៉ូហានទី១ ២:១៩)។
ភាគច្រើននៃពួកគេបានចេញទៅ ដោយព្រោះគេមនដែលបានកន្លងពីសេចក្ដីស្លាប់ទៅជីវិតនោះទេ ហើយ
គេមិនចេះស្រឡាញ់បងប្អូនក្នុងព្រះគ្រីស្ទឡើយ! គេគ្មានជីវិតសោះក្នុងខ្លួនគេ! ខ្ញុំមានសាក្សីនេះ នៅក្នុង
ក្រុមជំនុំជាច្រើនដែលបែកបាក់គ្នា ចាប់តាំងពីដើមក្នុងឆ្នាំ១៩៥៩។
៣. ទីបី តើអ្វីត្រូវកើតឡើងចំពោះអ្នកដើម្បីអោយអ្នកអាចឆ្លងផុតពីសេចក្ដីស្លាប់ទៅរក
ជីវិតបាន។
«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហានទី១ ៣:១៤)។
ដើម្បីកន្លងផុតពីសេចក្ដីស្លាប់ទៅជីវិត វាគឺផ្ទុយពីអ្វីដែលយើងសង្ឃឹមទុក។ វាមិនមែនកំពុងស្លាប់
ទេ។ វាបញ្ច្រាស់ពីនោះ វាកំពុងស្លាប់ក្នុងការរំលង ហើយកំពុងតែមានជីវិតពីសេចក្ដីស្លាប់។ សាវកប៉ូលបាន
ប្រាប់ថា៖
«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ»(អេភេសូរ ២:១)។
តើការស្លាប់ក្នុងការរំលងនេះកើតឡើងយ៉ាងម៉េចទៅ? ចំនុចខាងក្រោមតែងតែកើតមានឡើង នៅពេល
នរណាម្នាក់កំពុងប្រព្រឹត្ដរំលង ហើយព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ត។ ចំនុចទាំងនេះដកស្រង់ចេញពី
Robert Murray McCheyne ដែលជាគ្រូគង្វាលជនជាតិស្កត់ឡែនដែលល្បីមួយរូបនៅសតវត្សទី១៩ ក្នុង (in
Andrew A. Bonar, Memoirs of McCheyne, Moody Press, 1978 edition, pp. 251-253)។
លើកដំបូង ព្រះវិញ្ញាណបរិសុទ្ធដាស់តឿនអោយគាត់ដឹងថាគាត់ស្លាប់ខាងព្រលឹងវិញ្ញាណ និង
បាបដែលគាត់បានប្រព្រឹត្ត។ ពីមុនអ្នកស្រួលបំភ្លេចបាបរបស់អ្នក។ ជារៀងរាល់ថ្ងៃអ្នកបានបន្ថែមបាបច្រើន
ថែមទៀត ដែលបានកត់ទុកក្នុងបញ្ជីជីវិតរបស់ព្រះដែលប្រឆាំងអ្នក(វិរណះ ២០:១២)។ តែអ្នកមិនបាន
ចងចាំពីវា។ ដ្បិតនៅពេលព្រះវិញ្ញាណរបស់ព្រះសណ្ថិតក្នុងអ្នក អ្នកចាប់ផ្ដើមចាំវា។ ទាំងនោះហើយ
ជាបាបដែលធ្វើអោយអ្នកនឹកឃើញក្នុងចិត្ដរបស់អ្នក ហើយអ្នកនឹងនិយាយដូចលោកដាវីឌ៖
«ដ្បិតមានសេចក្តីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាម ទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំង នោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ» (ទំនុកដំកើង ៤០:១២)។
លើកទីពីរ ព្រះវិញ្ញាណបរិសុទ្ធធ្វើការអស្ចារ្យពីបាបរបស់អ្នក។ មុនពេលបាបរបស់អ្នកហាក់ដូច ជា
តូច តែឥឡូវនេះគេចំរើនឡើងដូចជាទឹកជំនន់ក្នុងគំនិតរបស់គេ។ អ្នកមានអារម្មណ៍ថាសេចក្ដីក្រោធរបស់ ព្រះ
ដូចជាទំងន់ដ៏អាក្រក់ក្នុងព្រលឹងរបស់អ្នក។ អ្នកត្រូវបានដាក់ទោស ដោយការភ័យខ្លាច។ អ្នកដឹងថា
បាបអ្នកដែលអ្នកបានធ្វើគឺប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះ ប្រឆាំងនឹង
ព្រះយេស៊ូវ និងសេចក្ដីស្រឡាញ់របស់ព្រះ។
ទីបីរ អ្នកចាប់ផ្ដើមមានការអាក្រក់ក្នុងចិត្តអ្នកណាស់។ ការចាក់ចុកចិត្តបានធ្វើអោយអ្នកមាន
អារម្មណ៍មិនសប្បាយចិត្តពីបាបដែលអ្នកបានធ្វើក្នុងចិត្តអ្នក។ សេចក្ដីល្បួង និងការប៉ះពាល់ចិត្តរបស់បាប
អ្នកជួបគ្នា ហើយដាក់ទណ្ឌកម្មព្រលឹងអ្នក។ ការចាក់ចុកចិត្តនៃបាបទម្លុះចិត្តអ្នក ហើយអោយអ្នករត់ចេញ
ពីសេចក្ដីក្រោធដែលមក។ ដ្បិតនៅពេលដដែល សេចក្ដីប៉ងប្រាថ្នា ឬសេចក្ដីច្រណែន ឬសេចក្ដីសំអប់ពុះ
ឡើងក្នុងចិត្តអ្នក ហើយនាំអ្នកឆ្ពោះទៅកាន់ស្ថាននក។ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថា ឋាននរកនៅក្នុង
អ្នក។ ក្នុងឋាននរកនឹងមានការអាក្រក់លាយជាមួយនឹងការភ័យខ្លាចដ៏លើសលប់ ដោយព្រោះសេចក្ដីក្រោធ
របស់ព្រះ ដ្បិតសេចក្ដីពុករលួយផុសឡើងក្នុងអ្នក ហើយនឹងនាំព្រលឹងថែមទៀតមកក្នុងអណ្ដាតភ្លើង។
នេះហើយអារម្មណ៍ដែលមានជាញឹកញាប់នៅផែនដី ដោយសារតែមានការដាក់ទោសនូវអំពើបាប។
ទីបួន ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តអ្នកពីភាពគ្មានសមត្ថភាពដើម្បីសង្រ្គោះខ្លួនឯងបាន។ មុន
ពេលអ្នកបានគិតថា អ្នកអាចបំបាត់ការអាក្រក់ខ្លួនអ្នក។ អ្នកព្យាយាមផ្លាស់ប្ដូរជីវិតរបស់អ្នក ព្យាយាមដើម្បី
ប្រែចិត្ត ដើម្បីអធិស្ឋាន។ តែអ្នកត្រូវបានបង្រៀនថា ការប៉ងប្រាថ្នាដើម្បីរកសេចក្ដីសុខ ដែលអ្នកបានខំធ្វើ
ដើម្បីគ្របបាំងបាបដែលពោរពេញដោយកង្វក់របស់អ្នកនោះគឺ « អស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជា
អាវកខ្វក់»(អេសាយ ៦៤:៦០)។ អ្នកចាប់ផ្ដើមមានអារម្មណ៍ថា អ្នកមិនដែលបានស្អាតសោះ។ ចិត្តអ្នក
ពេញដោយការអស់សង្ឃឹម។ អ្នកត្រូវបានដាក់ទោសជារៀងរាល់ថ្ងៃ ដោយសារអ្នកមានគំនិតដ៏អាក្រក់។
ទីប្រាំ អ្នកចាប់ផ្ដើមខ្លាចថា អ្នកនឹងមិនអាចមករកព្រះគ្រីស្ទ។ អ្នកលឺថាព្រះគ្រីស្ទគួរស្រឡាញ់
ពេញទី លឺថាទ្រង់ចង់ហៅអ្នកមករកទ្រង់ លឺថាទ្រង់មិនដែលបណ្ដេញអ្នកណាដែលមករកទ្រង់។ តែគ្មាន
អ្នកណាប្រាប់អ្នកពីការកំឡាចិត្ត ឬសេចក្ដីសុខ។ អ្នកខ្លាចថាអ្នកមានបាបច្រើនពេក។ អ្នកខ្លាចថាអ្នកបាន
ធ្វើបាបចេញពីព្រះគុណរបស់ព្រះ អ្នកខ្លាចថាអ្នកបាបប្រព្រឹត្តបាបដែលមិនអាចលើកលែងទោសបាន អ្នក
ខ្លាចថាអ្នកត្រូវវិនាស។
ទីប្រាំមួយ នៅចុងក្រោយអ្នកធ្វើមិនទាន់ហើយ អ្នកខ្លាចថាអ្នកត្រូវធ្វើអ្វីៗទាំងអស់ដើម្បីរកសេចក្ដី
សុខ។ ហើយបន្ទាប់មកទៀត វាជាការអស្ចារ្យមែនទែន ដែលអ្នកស្គាល់ថាព្រះគ្រីស្ទគឺជាព្រះអង្គសង្រ្គោះសំ
រាប់មនុស្សទាំងអស់ ដែលអស់សង្ឃឹម ហើយមិនអាចប្រគល់ខ្លួនគេទៅទ្រង់។ បន្ទាប់មកអ្នកនឹងរកឃើញ ថា
បញ្ហារបស់អ្នកមិនមែនគួរអោយអស់សង្ឃឹមនោះឡើយចំពោះព្រះគ្រីស្ទវិញ។ បន្ទាប់មកអ្នកមើលទៅ កាន់ទ្រង់
ហើយមករកសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ សេចក្ដីស្រឡាញ់ដោយគ្មាការខ្លាចបន្ដិច សោះ
សេចក្ដីស្រឡាញ់ដោយគ្មានការដាក់ទោសបន្ដិចសោះ សេចក្ដីស្រលាញ់របស់ព្រះយេស៊ូវបណ្ដេញ នូវ
ការភ័យខ្លាចទាំងអស់ចេញ។ អូរ អ្នកអាចមើលទៅកាន់ព្រះយេស៊ូវនៅយប់នេះបាន! ការភ័យខ្លាចរបស់
អ្នកនឹងត្រូវបាត់ ហើយបាបរបស់អ្នកនឹងត្រូវសំអាតរហូត ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! បន្ទាប់
មកនឹងនិយាយថា «នេះពិតជាដំណឹងល្អប្រាកដមែន! នេះពិតជាដំណឹងល្អដែលអាចព្យាបាលជំងឺបាប
របស់អ្នកបាន!» អ្នកអាចមើលទៅកាន់ព្រះយេស៊ូវឥឡូវនេះបាន ដ្បិតទ្រង់នឹងសង្រ្គោះអ្នកយ៉ាងពិតប្រាកដ
នៅពេលដែលអ្នកទទួលទ្រង់ ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! បន្ទាប់មកអ្នកនឹងដឹងពីអ្វីដែលហៅថា ការ
កន្លងផុតពីសេចក្ដីស្លាប់ទៅជីវិត! បន្ទាប់មកអ្នកនឹងស្រឡាញ់បងប្អូនអ្នកគ្រីស្ទានទាំងអស់ ក្នុងផ្លូវមួយ
ដែលអ្នកមិនធ្លាប់បានធ្វើពីមុន ហើយអ្នកនឹងអាចច្រៀងចេញក្នុងពីចិត្ត
មានពរហើយចំណងដែលចងចិត្ត
ជាប់ដោយស្រឡាញ់នៃពួកគ្រីស្ទាន
ជាការប្រកបគ្នានៃចិត្តដែលព្រះទ្រង់សណ្ឋិត
នោះដូចជានៅស្ថានសួគ៌វិមាន។
(«មានពរហើយ ចំណងដែលចងចិត្ត» ដោយ John Fawcett, 1740-1817)។
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ យ៉ូហានទី១ ៣:១១-១៤។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Mr. Benjamin Kincaid Griffith៖
(«មានពរហើយ ចំណងដែលចងចិត្ត» ដោយ John Fawcett, 1740-1817)។
|