Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីទំនាយពីសាសន៍យូដានៅក្នុងព្រះគម្ពីរ

THE JEWS IN BIBLE PROPHECY

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល កក្ដដា ១ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 1, 2012

«ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក
នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»(អេសេគាល ៣៦:២៤)។


មេរៀនយើងថ្ងៃនេះនិយាយពីការសន្យាមួយ ដែលព្រះបានមានបន្ទូលពីពួកសាសន៍យូដា
ម្ដង ហើយម្ដងទៀតជាច្រើនដង នៅក្នុងព្រះគម្ពីរ។
គម្ពីរសញ្ញាចាស់មានការសន្យារបស់ព្រះយ៉ាងតិចណាស់២៥ សន្យា ដែលថា
ព្រះនឹងប្រមូលសាសន៍យូដាទាំងអស់មកក្នុងស្រុករបស់ពួកគេវិញ ដូចជាមេរៀនរបស់យើង ថ្ងៃនេះអញ្ចឹង

«ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»
      (អេសេគាល ៣៦:២៤)។

ការសំរេចតាមពាក្យទំនាយនេះ គឺជាភស្រ្ដតាងមួយដែលអស្ចារ្យបំផុត ថាព្រះគម្ពីរពិតជាត្រឹមត្រូវមែន
ហើយ និងការស្មោះត្រង់របស់ព្រះ។ តើអ្នកធ្លាប់បានជួបពួកប៉ាប៊ីឡូនម្នាក់ ឬហាយថៃម្នាក់
ឬពួកផាលេស្ទីនម្នាក់ ឬពួកអ៉ាមាលិកម្នាក់ឬទេ? នៅថ្ងៃមួយ
គេទាំងអស់នឹងក្លាយជាសាសន៍ដ៏អស្ចារ្យទាំងអស់។ សព្វថ្ងៃនេះ គេកំពុងតែវិនាស។ តែសាសន៍សព្វថ្ងៃនេះ
ដូចជាសាសន៍ដែលទំនើមមួយ ដោយសារតែរដ្ឋផ្ទាល់ខ្លួនរបស់គេ នៅប្រទេសអ៊ីស្រាអែល។

ដ្បិតសាសន៍យូដាបានទទួលការបៀតបៀនដ៏ខ្លាំងបំផុត ពីមនុស្សខ្លះនៅលើផែនដី ស្ទើរតែអស់
រយះពេល ២០០០ឆ្នាំមកហើយ។ ក្នុងគ្រីស្ទសករាជ្យទី៧០ ពួករ៉ូមបានចូលទៅក្នុងទីក្រុងយេរ៉ូសាឡិម
ហើយបានសំឡាប់ពួកយូដាចំនួន ១,៣សែននាក់ ហើយយកអ្នកដែលនៅរស់ទៅដាស់ទោស។ ទីក្រុង
យេរ៉ូសាឡិមត្រូវបានភ្ជួរដូចជាភ្ជួរវាលមួយ។ ការជាក់ស្ដែងនេះបានចាប់ផ្ដើមឡើង ពីការបែកខ្ចាត់ខ្ចាយ
របស់សាសន៍យូដា។

នៅកំឡុងសតវត្សទី១ និងទី២ សាសន៍យូដារាប់រយពាន់នាក់បានផ្ដុំគ្នាជាហ្វូងទៅស្រុកប៉ាប៊ីឡូន។
នៅឆ្នាំ២០០នៃគ្រីស្ទសករាជ្យ គេបានប៉ាន់ស្មានថា មានសាសន៍យូដាចំនួន២លាននាក់បាននៅទីនោះ។

អធិរាជនៃចក្រភពរ៉ូមបានប្រកាសដោយខុសច្បាប់ពីសាសន៍យូដា បានកាត់ត្រចៀកគេចេញ និង
ធ្វើអោយពួកគេបែកខ្ទាត់ខ្ទាយ ដូចជាជនអនាថា។ នៅកំឡុងសតវត្សទី៥ និង៦ មានការដាក់ព្រំណែនជា
ច្រើនកន្លែងចំពោះសាសន៍យូដា ហើយគេត្រូវបានហាមឃាត់មិនអោយកាន់កាប់ការិយាល័យជាសាធារណះ ។
មានសហគមន៍របស់សាសន៍យូដាជាច្រើន ត្រូវបានគេវាយកំទេច ហើយមានសាសន៍យូដារាប់ពាន់នាក់
ត្រូវបានគេសំលាប់។

នៅក្នុងសតវត្សទី៦ ប្រហែលជាមានសាសន៍យូដាចំនួន៦០,០០០នាក់ត្រូវបានគេសំលាប់ ហើយ
មានរាប់ពាន់នាក់ត្រូវបានគេលក់ធ្វើជាទាសករ។ នៅក្នុងសតវត្សទី៨នៅក្នុងប្រទេសអេស្ប៉ាញ សាសន៍ត្រូវ
បានគេបំពាន ហើយត្រូវគេបៀតបៀនយ៉ាងខ្លាំអ។ ក្នុងក្នុងប្រទេសបារាំង មានសាសន៍យូដារាប់ពាន់នាក់
ត្រូវបានគេដុត រហូតដល់ស្លាប់។

នៅក្នុងឆ្នាំ៦២២ ដែលគេបានរកឃើញសាសនាមហាម៉ាត់របស់ជនជាតិអ៊ីស្លាម។ នៅពេលដែល
សាសន៍យូដាមិនសុខចិត្តចូលរួមជាមួយសាសនាថ្មីនេះ
ភាគច្រើននៃពួកដែលនៅក្នុងប្រទេសអារ៉ាមត្រូវបាន គេសំលាប់។
ពួកអ៊ីស្លាមបានរាលដាលទៅកាន់អាព្រិចខាងជើង រាលដាលទៅអឺរ៉ុបខាងលិច ឆ្លងតាមប្រ
ទេសអេស្ប៉ាញ។ ពួកអ៊ីស្លាមបានគ្រប់គ្រងស្ទើរតែទាំងអស់នៅអឺរ៉ុបបានដោយព្រះតែ លោក ឆាលីស ម៉ារ
ថែល និងទាហានបានជួយច្បាំង ក្នុងពុទ្ធសករាជ្យទី៧៣២។

នៅក្នុងសតវត្សទី៨ អ្នកដឹងនាំរបស់ពួកអ៊ីស្លាម អ៊ែល ហាកខីមបានបញ្ជាអោយសាសន៍យូដា
ពាក់កណ្ដឹង ហើយជ្រើសរើសសំរាប់ការបៀតបៀន។

នៅពាក់កណ្ដាលសម័យកាល នៅអធិរាជជនជាតិអាឡាម៉ង់ បានគិតពិចារណាចង់អោយសាសន៍
យូដាធ្វើជាទាសករ ហើយគេត្រូវបានទារពន្ធយ៉ាងហួសហេតុ ហើយត្រូវបានគេបៀតបៀនទៀត។ នៅក្នុង
ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប ពួកគេត្រូវបានហាមឃាត់ពីដីផ្ទាល់ខ្លួន ហើយគេមិនត្រូវអនុញ្ញាតឲ្យរៀន នៅ
សាលា ឬសកលវិទ្យាល័យណាមួយឡើយ។ សាសន៍យូដាទាំងអស់ត្រូវបានគេបណ្ដេញចេញពីប្រទេស
អង់គ្លេស ក្នុងពុទ្ធសករាជ្យ១០២០។ នៅកំឡុងពេល សង្រ្គាមសាសនារបស់ពួកកាតូលិកនិងពួកអ៊ីស្លាម
ហើយគេនិយាយថា «សំលាប់សាសន៍យូដាម្នាក់ វានឹងជួយសង្រ្គោះព្រលឹងអ្នក»។

នៅក្នុងឆ្នាំ១២៩៨ សាសន៍យូដារាប់ពាន់នាក់ត្រូវគេសំលាប់ក្នុងប្រទេសអឺរ៉ុបុ។ បន្ទាប់មក ក្នុងឆ្នាំ
១៣៥០ រោគពិសបានមានជុំវិញប្រទេសអឺរ៉ុប ហើយបានសំលាប់មនុស្សចំនួន១ភាគ៤ពីចំនួនមនុស្សទាំង
អស់។ សាសន៍យូដាបានត្រូវគេបន្ទោសពីរោគពិសនោះ ហើយសាសន៍យូដាពាក់កណ្ដាលនៅប្រទេសអឺរ៉ុប
ត្រូវបានគេសំលាប់។

ក្នុងឆ្នាំ១៣៥៣ ជនជាតិយូដាទាំងអស់ត្រូវបានគេបណ្ដេញចេញពីប្រទេសបារាំង។
ហើយប្រទេស អេស្ប៉ាញ និងប៉ត់ទីហ្គាលក៏បានបដិសេធ មិនអោយពួកគេចូលក្នុងប្រទេសគេផងដែរ។
ប្រទេសអាឡាម៉ង បានបណ្ដេញសាសន៍យូដាទាំងអស់ពីផ្រាហ្គោ ក្នុងឆ្នាំ១៥៦០។ ក្នុងឆ្នាំ១៤៩២
ប្រទេសអេស្ប៉ាញបានបង្ខំ ឲ្យសាសន៍យូដាចំនួន៨សែននាក់អោយចូលក្នុងសមុទ្រ។
ហើយភាគច្រើននៃពួកគេបានស្លាប់ ដោយសារ តែមានជំងឺ ឬក៏ដោយសារតែលង់ទឹកស្លាប់។

ក្នុងឆ្នាំ១៤១១ក្រុមជំនុំរ៉ូមាំងកាតូលិក ដែលបង្កើតឡើងនូវការសើបអង្កេតយ៉ាងម៉តម្មត់(ដើម្បីស្វែ
ងរកអ្នកណាដែលគេមិនព្រមជឿតាមសាសនាគេ ពួកគេនឹងធ្វើទណ្ឌកម្មឬសំលាប់)។ សាសន៍យូដារាប់សិប
ពាន់នាក់បានស្លាប់ នៅពេលមានការសើបអង្កេតនោះ។ ពួកគេពិបាកក្លាយជាមនុស្សណាស់។

មានការប៉ាន់ស្មានមួយថាមានសាសន៍យូដាចំនួន៥លាននាក់ក្នុងប្រទេសរូស្សី នៅពេលអធិរាជប្រ
ទេសរូស្សី។ ក្នុងឆ្នាំ១៨៨១ អ្នកដឹកនាំក្រុមជំនុំនៅប្រទេសរូស្សីបានចាប់ផ្ដើមក្លាយជានយោបាយមួយ ដែល
១ភាគ៣នៃ ៣ភាគផ្សេងទៀតត្រូវគេបង្ខំអោយចេញពីប្រទេសរូស្សី ហើយ១ភាគ៣ទៀត ត្រូវបានគេបង្ខំ
អោយចូលរួមក្រុមជំនុំជនជាតិរូស្សី។

នៅកំឡុងសង្រ្គាមលោកលើកទី១ សាសន៍យូដាបានទ្រាំរងទុក្ខវេទនាថែមទៀត។ ជនជាតិរូស្សី
បានបញ្ជូនសាសន៍យូដារាប់ពាន់នាក់ទៅស៊ីបើរា ដូចជាឧក្រិដ្ឋជន។ ចលនាបំបាត់ជាតិហ្សីហ្វបានប្រឆាំង
នឹងសាសន៍យូដាមិនអោយយកទីកន្លែង ក្នុងប្រទេសហូឡង់ រូមែននៀរ ហង់ហ្គារី និងក្នុងអ៊ុកខ្រេនី។

ភាគច្រើននៃសាសន៍យូដា នៅក្នុងពិភពលោកយើងនេះ គឺកំពុងតែរស់នោក្នុងអឺរ៉ុបខាងកើត
នៅពេលមានសង្រ្គាមលោកលើកទី២។ វាជាគោលបំណងរបស់លោក ហ៊ីតលើ ដើម្បីបំបាត់ចោលនូវ
សាសន៍យូដាក្នុងប្រទេសអឺរ៉ុប។ នៅកំឡុងពេលដែល លោក ហ៊ីតលើបានសោរាជ្យនៃភេរវកម្ម ក្នុងការ
សំលាប់សាសន៍យូដាចំនួន៦លាននាក់ ដោយមានសាសន៍យូដារាប់រយពាន់នាក់បានស្លាប់ ក្នុងការប្រមូល
ផ្ដុំនូវជំរុំរបស់លោក ហ៊ីតលើ។ នៅពេលលោក ហ៊ីតលើបានយកសាសន៍យូដា៦នាក់ចេញពីដប់នាក់ក្នុងប្រ
ទេសអឺរ៉ុប អ្នកទាំងអស់នោះត្រូវបានគេសំលាប់។

ថ្វីដ្បិតមានការបៀតបៀនអាក្រក់ដល់ប្រជាជនខ្លះក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកក្ដី រដ្ឋរបស់សាស
ន៍យូដាត្រូវបានបង្កើតឡើងក្នុង១៩៤៨! នាយករដ្ឋមន្រ្ដីមុនរបស់ប្រទេសអ៊ីស្រាអែល លោកហ្គូដាបាននិយា
យថា «មានឆ្អឹងមនុស្សរាប់លានត្រូវបែកបាក់នៅសង្រ្គាមលោកលើកទី២ ហើយសាសន៍យូដាជាច្រើនត្រូវ
បានគេកប់ទាំងរស់ ត្រូវគេដុតដល់ស្លាប់។ តែគេមិនអាចបំបែកខាងព្រលឹងវិញ្ញាណសាសន៍យូដាបានម្នាក់
បានទេ។ យើងបដិសេធក្នុងការបាត់ខ្លួនគេ។ យើងមិនដឹងថា តើគេខ្លាំងប៉ុន្មានោះទេ ហើយតិរច្ឆាន
និងគ្មាន មេត្ដាដើម្បីប្រឆាំងនឹងយើងក៍អាចថាបាន សូមមើលនេះ។

លោក ខ្លាកបាននិយាយថា «ក្នុងសាសនាអ៊ីស្លាមនៅខារ៉ូម មានថ្មកានិតខ្មៅមួយ រួមទាំងមាន
ចារឹកនៅផ្នែកមួយ។ វាត្រូវបានគេធ្វើឡើងក្នុងថ្ងៃនៃបុត្រារបស់រ៉េមស៊ីទីពីរ ក្នុងគ្រីស្ទសករាជ្យ១៤០០។ ការ
ទទួលជ័យជំនះរបស់សេ្ដចផារ៉ោនទាក់ទងនឹងថ្មនោះ។ ពាក្យចុងក្រោយនៅអក្សរចារឹកនោះគឺថា «ប្រទេស
អ៊ីស្រាអែលត្រូវសាបសូន្យ។ ប្រទេសអ៊ីស្រាអែលនឹងមិនមានជំនាន់ក្រោយទៀតទេ។ តែសេចក្ដីអំនួតនោះ
សេ្ដចផារ៉ោនមិនដឹងថា ព្រះទ្រង់មានបន្ទូលទៅកាន់ប្រជារាស្រ្ដរបស់ទ្រង់ថា ទ្រង់នឹងបន្សល់ទុកគេ ដូចជា
សាក្សីរបស់ទ្រង់រហូត! ស្ដេចផារ៉ោនបានបាត់មុខអស់រយះពេលជាច្រើនឆ្នាំកន្លងទៅហើយ
តែសាសន៍យូដា ជាច្រើននៅតែបន្ដ ហើយបន្ដ(source: Paul Lee Tan, Th.D., Encyclopedia of 7,700
Illustrations
, Assurance Publishers, 1979, pp. 635-637)។

ហ្វីដឺរិកទី២បានរស់នៅពីឆ្នាំ១៧១២រហូតដល់១៧៨៦។ ជាស្ដេចនៅប្រទេសផ្រូសៀ គាត់បាន
គេ ស្គាល់ដូចជាហ្វីដឺរិកដ៏ខ្លាំង។ គាត់បានរស់នៅសម័យដែលគេមិនជឿលើព្រះគម្ពីរ។ នៅល្ងាចមួយ
គាត់បាន បញ្ជាគេអោយមករាជវាំងរបស់គាត់ «តើនរណាម្នាក់អាចអោយហេតុផលដ៏ពិត ពីរបៀបដែលព្រះ
រស់នៅ បានទេ?» អ្នកបំរើស្ដេចបានឆ្លើយតបថា «សាសន៍យូដា ជាអំណាចរបស់អ្នក! សាសន៍យូដានេះ
ហើយដែលជាភស្រ្ដតាងដ៏ពិតប្រាកដថាព្រះទ្រង់រស់នៅ។ ចំលើយរបស់អ្នកបំរើស្ដេចបានផ្ដល់នូវភស្រ្ដតាង
យ៉ាងច្បាស់លាស់ថា ព្រះទ្រង់រស់នៅ។ ព្រះអង្គបានរក្សាសេចក្ដីសន្យារបស់ទ្រង់ចំពោះសាសន៍យូដា។
ការ ការពារសាសន៍យូដា និងប្រទេសអ៊ីស្រាអែលនេះហើយ ដែលជាភស្រ្ដតាងដ៏អស្ចារ្យបំផុតថា
ព្រះទ្រង់រស់ នៅរហូត ទ្រង់មានបន្ទូលថា៖

«ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក
នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»(អេសេគាល ៣៦:២៤)។

ខ្ញុំរលឹកម្ដងទៀតថា តើអ្នកធ្លាប់បានជួបពួកប៉ាប៊ីឡូនម្នាក់ ឬហាយថៃម្នាក់ ឬពួកផាលេស្ទីនម្នាក់
ឬពួកអ៉ាមាលិកម្នាក់ ឬទេ? នៅពេលមួយ សាសន៍ទាំងអស់នេះ នឹងក្លាយជាសាសន៍ដ៏អស្ចារ្យ។
សព្វថ្ងៃនេះ ពួកគេកំពុងតែវិនាស។ តែសាសន៍យូដាកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក
ក្នុងប្រទេសអ៊ីស្រាអែល! ខ្ញុំ ធ្លាប់បានទៅទីក្រុងយេរ៉ូសាឡិម ទើបខ្ញុំដឹងថា វាគឺពិតមែន!

យេរ៉ូសាឡិម យេរ៉ូសាឡិម ច្រៀងសំរាប់ពេលរាត្រី
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប
   («ទីក្រុងដ៏បរិសុទ្ធ» ដោយ Frederick E. Weatherly, 1848-1929)។

សូមច្រៀងជាមួយនឹងខ្ញុំ

យេរ៉ូសាឡិម យេរ៉ូសាឡិម ច្រៀងសំរាប់ពេលរាត្រី
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប

លោក ដីហែណបានិយាយថា ការត្រលប់មកវិញរបស់សាសន៍យូដាមកប្រទេសអ៊ីស្រាអែលនេះ
ដែលជាទីសំគាល់យ៉ាងអស្ចារ្យបំផុតពីការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ។ លោក
ដីហែណបាននិយាយ

      សំរាប់រយះពេល២៥០០ឆ្នាំភាគច្រើនជាប្រទេសអ៊ីស្រាអែល ហើយ សំរាប់រយះពេល១៩០០ឆ្នាំមុន ស្ទើរតែទាំងអស់ជាជនជាតិអ៊ីស្រាអែល ដែលបានខ្ចាត់ខ្ចាយទៅពាសពេញផែនដី។ ជនជាតិអ៊ីស្រាអែលត្រូវបានគេ
ស្អប់ ហើយត្រូវគេបៀតបៀន ត្រូវគេមូលបង្កាច់ ហើយត្រូវគេជិះជាន់។ តាម ការព្យាយាមបំផ្លាញដែលគេបានធ្វើម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត តាំងពីថ្ងៃរបស់ហ៊ែមមែន មកដល់សព្វថ្ងៃនេះ។ ថ្វីដ្បិតគេព្យាយាមធ្វើដាក់
យ៉ាងម៉េចក្ដី សាសន៍យូដាមិនដែលត្រូវវិនាសឡើយ។ ពួកគេមិនបាត់ក្នុង ចំ ណោមសាសន៍គេឡើយ គេទ្រាំទប់ទល់អោយដូចជាមនុស្សម្នាក់ ដែលមិន អាចវិនាសបាន ហើយនឹងអាចនៅរហូតដូចជាសេចក្ដីសន្យារបស់ព្រះ។ ឥឡូវនេះ តាំងពីឆ្នាំ១៩៤៨មក មនុស្សនេះបានខ្ចាត់ខ្ចាយទៅក្នុងចំណោម របស់សាសន៍ដទៃ ត្រូវបានកើតជាថ្មីនៅពេលនោះ ហើយបានបង្កើតទឹកដី ពីបុរាណរបស់គេ ដូចជាសាសន៍ដែលឯករាជ្យមួយ..អស់រយះពេលរាប់ពាន់ ឆ្នាំមនុស្សទាំងនោះបាននិយាយថា «ព្រះគង់នៅជាមួយប្រទេសអ៊ីស្រាអែល ហើយសាសន៍យូដានឹងមិនដែលត្រលប់មកវិញ ធ្វើជាសាសន៍ម្ដងទៀត នៅទឹកដីផាលីស្ទីនបានឡើយ។» ការបញ្ជាក់ប្រាប់ទាំងអស់នោះសុទ្ធតែ ខុស តែព្រះអម្ចាស់ទ្រង់មានបន្ទូលត្រូវ។ ពាក្យទំនាយបានទាយរឿងទាំង អស់រយះពេលជាច្រើនសតវត្សមកហើយ និងបានទាយពីគ្រាមួយពាន់ឆ្នាំ ដោយហោរាជាច្រើននៅគម្ពីរសញ្ញាចាស់ (M. R. DeHaan, M.D.,
“The Sign of the Jew,” in Signs of the Times, Kregel Publications,
1996 edition, pages 25-26)។

ក្នុងខគម្ពីរដូចនេះ ព្រះអង្គមានបន្ទូលថា៖

«ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក
នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»(អេសេគាល ៣៦:២៤)។

ក្នុងឆ្នាំ១៨៦៤ អស់រយះពេលជិត១០០ឆ្នាំ និង៥០ឆ្នាំមកហើយ សេចក្ដីអធិប្បាយពី គម្ពីរអេសេគាល ៣២: ១-១០ លោក
ស្ពឺជិនបានអធិប្បាយថា ៖

      ឥឡូវនេះ ប្រទេសអ៊ីស្រាអែលត្រូវគេបំបាត់ចេញពីផែនទី កូនប្រូស របស់នាងត្រូវខ្ចាត់ខ្ចាយទៅឆ្ងាយ កូនស្រីរបស់នាងយំឈឺចិត្តនៅក្បែរទន្លេ នៅផែនដី.. តែនាងនឹងត្រូវត្រលប់មានជិវិតវិញ ដូចមកពីស្លាប់។ នៅពេល កូនប្រុសរបស់នាងបានបោះបង់ចោលទីសង្ឃឹមទាំងអស់របស់នាងចោល ព្រះទ្រង់នឹងធ្វើអោយនាងឃើញ...ទ្រង់នឹងរៀបចំឡើងវិញជាថ្មី...នឹងមាន រដ្ឋាភិបាលជនជាតិដើមមួយម្ដងទៀត...ជារដ្ឋមួយដែលនឹងចូលរួមគ្នា...«សេចក្ដីសន្យារបស់ព្រះគឺថា«ទ្រង់នឹងយកទឹកដីរបស់គេឲ្យគេវិញ»...គេនឹងក្លាយជាប្រទេសមួយដ៏រុងរឿង ហើយនឹងល្បីផងដែរ...

      បើមានអត្ថន័យក្នុងពាក្យទាំងនេះហើយ ក៍ត្រូវតែមានអត្ថន័យនៅ ជំពូកនេះ (អេសេគាល ៣៧)នេះដែរ។ ខ្ញុំមិនដែលសង្ឃឹមថា យើងនឹងរៀន ពីអត្ថន័យនៃព្រះបន្ទូលដែលចេញពីព្រះពស្ឋរបស់សោះ។ ដ្បិតមានអ្វីដែល ច្បាស់ ហើយងាយស្រួលយល់ អត្ថន័យដែលពិតត្រឹមត្រូវក្នុងមេរៀននេះ អត្ថន័យនោះមិនមែនក្លាយជាមានកំលាំងខ្លាំងនោះទេ ត្រូវតែជាភស្រ្ដតាងថា ជាតិសាសន៍របស់អ៊ីស្រាអែលទាំងដប់ នឹងត្រូវសោយរាជ្យឡើងវិញនៅទឹកដីរបស់គេ...ដ្បិតមានអត្ថន័យក្នុងពាក្យទាំងនោះថា អ៊ីស្រាអែលនឹងសោយរាជ្យឡើងវិញ(C. H. Spurgeon,«ការត្រលប់មករកព្រះវិញ និងការផ្លាស់ប្រែរបស់សាសន៍យូដា The Metropolitan Tabernacle Pulpit, Pilgrim Publications, 1991 reprint, volume X, pp. 428-429)។

លោកស្ពឺជិនបានអធិប្បាយនូវពាក្យទាំងនោះក្នុងឆ្នាំ១៨៦៤ គឺរយះពេល៨៤មុនពេល
សាសន៍យូដាត្រលប់ មកវិញ ហើយនិងការរស់រានឡើងវិញរបស់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨។
តើលោក ស្ពឺជិនអាច ដឹងយ៉ាងណាបានថា រឿងនោះនឹងកើតឡើង? គាត់ដឹង ដោយព្រោះគាត់ជឿថា
សេចក្ដីពិតក្នុមេរៀនរបស់ សុទ្ធតែត្រឹមត្រូវទាំងអស់។

«ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក
នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»(អេសេគាល ៣៦:២៤)។

ព្រះគម្ពីរScofield បានប្រាប់ពីពាក្យទំនាយមួយស្រដៀងនឹង មេរៀនរបស់ លោកស្ពឺជិនក្នុងឆ្នាំ
១៩១៧។ ព្រះគម្ពីរScofield បានថា «ប្រទេសអ៊ីស្រាអែលឥឡូវនេះកំពុងស្ថិតក្នុងការបែកខ្ចាត់ ខ្ចាយ
ហើយគេនឹងត្រូវរស់រានឡើងវិញ»(The Scofield Study Bible, 1917, Oxford University Press; note on
the Abrahamic Covenant in Genesis 15:18, p. 25)។ អស់រយះពេល៣២ឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៤៨
ប្រទេសអ៊ីស្រាអែលត្រូវបានមានឡើងវិញ ដូចជាព្រះគម្ពីរមានបន្ទូលប្រាប់!

នៅពេលដែលខ្ញុំបានរៀននៅ មហាវិទ្យាល័យព្រះគម្ពីរនៅសៅថើនបាទីស្ទ ដែលខុសឆ្គងនៅ ខាង
ជើងទីក្រុងសែនហ្រានស៊ីស្កូ នៅដើមសតវត្សទី៧០ មានសាស្រ្ដាចារ្យពីរនាក់ បានបង្រៀនថា សេចក្ដីសន្យា
របស់ព្រះចំពោះការរស់រានជីវិតឡើងវិញរបស់សាសន៍យូដានោះគឺសំរាប់ត្រូវពេលពីមុនប៉ុណ្ណោះ គេថា
ទាំង អស់នោះសំដៅទៅលើការរស់រានមានជីវិតឡើង របស់សាសន៍យូដា
ដែលរួចពីការកាត់ទោសក្នុងទីក្រុង ប៉ាប៊ីឡូន ហើយថា សេចក្ដីសន្យាទាំងនេះគឺមិនសំដៅទៅលើ
ការរស់រានមានជីវិតរបស់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៨នោះទេ។ នេះជាមូលហេតុជាច្រើនដែលថា
ពួកគេខុស៖

១.  សាស្រ្ដាចារ្យជាច្រើននៅមហាវិទ្យាល័យព្រះគម្ពីរឈ្មោះថា ហ្គូដឹន ហ្គែតគេបង្រៀនខុស ពីព្រោះពាក្យទំនាយនៅគម្ពីរសញ្ញាចាស់ ដែលទាយពីការរស់រានមានឡើងវិញរបស់ប្រទេស អ៊ីស្រាអែលបន្ទរតាមឃ្លាថា «ថ្ងៃក្រោយមកទៀត»។ ឧទាហរណ៍ ពាក្យទំនាយដែលទាយពី ការត្រលប់មករកទ្រង់វិញ របស់ប្រទេសអ៊ីស្រាអែលក្នុងគម្ពីរអេសេគាល ជំពូក៣៧ គឺបាន កើតឡើង ក្នុងជំពូក៣៨ ដោយឃ្លាថា «ថ្ងៃជាន់ក្រោយនោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន»(ខ៨)។ អ្វីដែលច្បាស់ជាងនេះទៅទៀត គឺ មានក្នុងខ១៦ ដែលថា «វានឹងកើតមាននៅថ្ងៃជាន់ក្រោយ»។ ដូច្នោះពាក្យទំនាយគឺទាយ សំរាប់ក្រោយយូរថ្ងៃទៅទៀត នៅពាក្យផ្សេងទៀតថា នៅថ្ងៃចុងក្រោយបង្អស់មុនពេល ព្រះគ្រីស្ទយាងមកលើកទីពីរ។ ហើយកន្លែងផ្សេងទៀតច្បាស់ថែមទៀត សូមអាន ហូសេ ៣:៤-៥

« នេះពីព្រោះពួកកូនចៅអ៊ីស្រាអែលនឹងនៅឥតមានស្តេច ឬចៅហ្វាយ ឥតការ
ថ្វាយយញ្ញបូជាឬបង្គោលគោរព ឥតអេផូឌ ឬរូបព្រះជាយូរអង្វែង ក្រោយនោះ
ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃ
គេនិងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះ
យេហូវ៉ា ហើយនឹងសេចក្តីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ»(ហូសេ ៣:៤-៥)។

២.  សាស្រ្ដាចារ្យជាច្រើននៅមហាវិទ្យាល័យព្រះគម្ពីរឈ្មោះថា ហ្គូដឹន ហ្គែតគេបង្រៀនខុស ពី ព្រោះក្នុងអត្ថបទគម្ពីរទាំងនេះតែងតែប្រាប់ថា សាសន៍យូដានឹងត្រលប់មករកព្រះវិញ មុន ពេលគេបានផ្លាស់ប្រែចិត្ត ដែលមិនអាចសំដៅទៅលើការត្រលប់មកវិញរបស់ពួកប៉ាប៊ីឡូន នោះ តែសំដៅទៅលើការយាងមកទីពីរចុងក្រោយរបស់ព្រះគ្រីស្ទ។ ឧទាហរណ៍ ក្នុងគម្ពីរ អេសេគាល ៣៦:២៤-២៧ បានប្រាប់ថា ៖

« ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូល
ឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ នោះ
អញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូចេ្នះ ឯងនឹងបានស្អាត អញ
នឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្តីស្មោកគ្រោក ហើយពី
អស់ទាំងរូបព្រះរបស់ឯងផង អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់
វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯង
ចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅ
ក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយ
រក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង»(អេសេគាល
៣៦:២៤-២៧)។

ដ្បិតនៅខ២៦ និង២៧ ទាក់ទងនឹងកំណើតថ្មី ហើយវាមិនទាន់បានសំរេចនៅឡើយនោះទេ ពាក្យទំនាយនេះត្រូវតែសំដៅទៅលើការប្រមូលយកនៅលើកចុងក្រោយ នៅចុងបំផុតរបស់ ផែនដី។

៣.  សាស្រ្ដាចារ្យជាច្រើននៅមហាវិទ្យាល័យព្រះគម្ពីរឈ្មោះថា ហ្គូដឹន ហ្គែតគេបង្រៀនខុស ពីព្រោះ ព្រះគ្រីស្ទបានទាយពីការត្រលប់មករកទ្រង់វិញរបស់អ៊ីស្រាអែល បន្ទាប់ពីរទីក្រុង យេរ៉ូសាឡិមបានបែកបាក់ក្នុងពុទ្ធសករាជ្យទិ៧០។ ព្រះគ្រីស្ទមានបន្ទូលថា៖

«គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់
អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់
គ្រារបស់សាសន៍ដទៃបានសំរេច»(លូកា ២១:២៤)។

ព្រះគ្រីស្ទបានមានបន្ទូលថាពីប្រទេសអ៊ីស្រាអែលថា គេនឹង «ត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច» នៅអនាគត់កាល។ លោក វីលប៊ើ ស្មីតបាននិយាយ ថា នៅគម្ពីរលូកា ២១:២៤ គឺជាខគម្ពីរដែលច្បាស់ជាងគេបំផុតនៅក្នុងព្រះគម្ពីរ ដែលបង្ហាញថា ប្រទេសអ៊ីស្រាអែលនឹងត្រលប់មករកព្រះវិញ ដែលនឹងកើតឡើង «ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច» វាកំពុងតែជិតមកដល់ថ្ងៃចុងក្រោយ ហើយនិងជិត ដល់ថ្ងៃដែលព្រះគ្រីស្ទនឹងយាងមកលើកទីពីហើយ។ លោក ជ៉ោន វែលវ៉ូដបានបង្រៀន មេរៀនស្រដៀងគ្នា នៅទំព័រ ៤៩-៥១ នៃសៀវភៅ Armageddon, Oil and the Middle East. សាសន៍យូដានឹងត្រលបមករកទឹកដីរបស់គេវិញនោះហើយ ដែលបង្ហាញថា សម័យ នេះជាគ្រាចុងក្រោយ និងបង្ហាញថា ព្រះគ្រីស្ទជិតយាងមកលើកទីពីរហើយ(see also Dr.Ed
Dobson, Final Signs, Harvest House, 1996, p. 118)។

៤.  សាស្រ្ដាចារ្យជាច្រើននៅមហាវិទ្យាល័យព្រះគម្ពីរឈ្មោះថា ហ្គូដឹន ហ្គែតគេបង្រៀនខុស ពី ព្រោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានបន្ទូលសំដៅទៅលើការសាងសង់ឡើងវិញនូវព្រះវិហារ ក្នុងគម្ពីរម៉ាថាយ ២៤:១៥ «កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ ដែលការទាំង នោះមិនអាចកើតឡើងបានទេ លុះត្រាតែសាសន៍យូដាបានត្រលប់មករកព្រះមុនសិន ដូច ជា ពួកគេបានចាប់ធ្វើក្នុងឆ្នាំ១៩៤៨ ហើយនិងការសាងសង់ព្រះវិហារ ដែលគេនឹងធ្វើនៅ អនាគត។


ដូច្នោះ ខ្ញុំទទួលស្គាល់ថាពាក្យទំនាយទាំងដែលសាស្រ្ដាចារ្យទាំងនោះបានបង្រៀននូវមហាវិទ្យាល័យព្រះគម្ពី
ឈ្មោះថា ហ្គូដឹន ហ្គេតគឺគេដូចជាខ្វាក់ខាងព្រលឹងវិញ្ញាណ ដូចជាពួកផារ៉ាស៊ីធ្វើនៅសម័យព្រះគ្រីស្ទ។

មនុស្សជាទីស្រឡាញ់អើយ យើងអាចនិយាយបានថា អ្វីដែលលោកគ្រូគង្វាល
ដីហែនបានអធិប្បា យសុទ្ធតែពិតទាំងអស់ «នៅជំនាន់របស់យើងសព្វថ្ងៃនេះ...រឿងទាំងអស់នោះបានចាប់ផ្ដើមកើតឡើង ហើ យ។
បទគម្ពីរប្រាប់យើងថា នៅពេលការនោះកើតឡើងហើយ នោះមានន័យថា ព្រះអម្ចាស់ទ្រង់ជិតយាង
មកវិញហើយ។ បើមិនមានទីសំគាល់ផ្សេងៗនៃថ្ងៃចុងក្រោយ ដូចជា ទីសំគាល់ពីការត្រលប់មករកព្រះឡើង
វិញ របស់ប្រទេសអ៊ីស្រាអែល នោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សូមក្រោកឈរឡើង
ហើយច្រៀងនៅ កន្លែងបន្ទរឡើងវិញម្ដងទៀត។ ព្រះគ្រីស្ទនឹងយាងមកម្ដងទៀត!

យេរ៉ូសាឡិម យេរ៉ូសាឡិម ច្រៀងសំរាប់ពេលរាត្រី
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប
ហូសាណានៅស្ថានខ្ពស់បំផុត ហូសាណាជារៀងដរាប

ឥឡូវនេះខ្ញុំបានបញ្ចប់នូវគំនិតចំនួនបី។ ទីមួយ ការត្រលប់មករកព្រះឡើងវិញរបស់សាសន៍យូដា
មកកាន់ទឹកដីរបស់គេ បង្ហាញយើងអោយឃើញថា ព្រះគម្ពីរពិតជាត្រឹមត្រូវទាំងអស់ ហើយធ្វើអោយយើង
អាចជឿទុកចិត្តបាន។ ទីពីរ ការត្រលប់មករកព្រះឡើងវិញរបស់សាសន៍យូដា បង្ហាញថា ពាក្យទំនាយក្នុង
ព្រះគម្ពីរសុទ្ធតែពិតត្រឹមត្រូវទាំងអស់។ ដូច្នោះ ការព្រមានអំពីឋាននរក គួរតែធ្វើអោយអ្នកភ័យខ្លាច ហើយ
គួរតែធ្វើអោយអ្នកស្វែងរកព្រះគ្រីស្ទដោយពិតប្រាកដ។ ទីបី សេចក្ដីអាណិតអាសូររបស់ព្រះគ្រីស្ទចំពោះ
សាសន៍យូដា គួរតែធ្វើអោយអ្នកមានអារម្មណ៍ថា ព្រះគ្រីស្ទមានសេចក្ដីអាណិតអាសូរចំពោះអ្នក
ហើយទ្រង់ អាចជួយសង្រ្គោះអ្នកពីអំពើបាប។ ដោយព្រះចេស្ដាដ៍អស្ចារ្យ ដែលទ្រង់អាចនាំសាសន៍យូដា
ត្រលប់មករក ទឹកដីកំណើតរបស់គេ ព្រះគ្រីស្ទទ្រង់អាចយកអំពើបាបអ្នកចេញបាន
ទ្រង់អាចអោយអ្នកមានជីវិតថ្មី ហើយ ទ្រង់អាចសំអាតអំពើបាបរបស់អ្នកទាំងអស់បាន
ដោយព្រះលោហិតដ៍បរិសុទ្ធរបស់ទ្រង់។ ខ្ញុំសុំអង្វរ អោយ
អ្នកមកជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅយប់នេះទៅ! ទ្រង់មានសេចក្ដីអាណិតអាសូរចំពោះប្រជា
ជនអ៊ីស្រាអែល ហើយទ្រង់ក៏មានសេចក្ដីអាណិតអាសូរចំពោះអ្នកផងដែរ។ សូមស្រែកអំពាវនាវទៅទ្រង់
ដូចជាបុរសប៉ាទីមេបានធ្វើទៅ ដោយថា «ព្រះយេស៊ូវ សូមអាណិតទូលបង្គំផង! ព្រះយេស៊ូវ សូមអាណិត

អាសូរទូលបង្គំផង!»។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ អេសេគាល ៣៦:១៦-២៤។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទីក្រុងដ៏បរិសុទ្ធ» (ដោយ Frederick E. Weatherly, 1848-1929)។