នៅពេលកំណត់ដែលថា «ថ្ងៃចុងក្រោយបង្អស់» ក្នុងសេចក្ដីអធិប្បាយរបស់យើងថ្ងៃនេះគឺសំដៅ
ទៅលើការចែកចាយនូវដំណឹងល្អ តាំងពីថ្ងៃបុណ្យ៥០រហូតទៅដល់ថ្ងៃដែលព្រះយេស៊ូវគ្រីស្ទនឹងយាងមក
លើកទី២។ ក្នុងកណ្ឌគម្ពីរកិច្ចការ ២:១៧ ព្រះអង្គបានសន្យាថា «អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើ
គ្រប់ទាំងមនុស្ស» នៅសម័យកាលនូវដំណឹងល្អនេះ។ វាមិនសប្បាយនោះទេដែលថា ការបកប្រែព្រះគម្ពីរនូវ
សម័យទំនើបនេះបានលុបចោលពាក្យខ្លះដែលសំខាន់ៗចេញ«ចាក់»។ មានតែការបកប្រែជាភាសារបស់ប្រ
ទេសសហរដ្ឋអាមេរិចតែប៉ុណ្ណោះដែលបកប្រែពាក្យ«អាផូ»ដូចជា«ចាក់» តាមព្រះគម្ពីរខីងជេមស៍ និងតាម
អត្ថបទជាភាសាក្រិនពីដើមកំណើត។ អ្វីដែលល្អបំផុតនោះគឺថា ព្រះគម្ពីរខីងជេមស៍ចាស់បានបង្កើតជាការ
បកប្រែជាភាសាសម័យទំនើបនេះយ៉ាងអស្ចារ្យ! សាស្រ្ដាចារ្យ ជ៉ោច ស្មីតូន(១៨១៤-១៨៨៩) «ដោយផ្អែ
កទៅលើការដកស្រង់ពីគម្ពីរសញ្ញាថ្មី មានកន្លែងមួយដែលអត្ថន័យនែពាក្យនោះមួយត្រូវបានបាត់ «ចាក់ព្រះ
វិញ្ញាណ»(អាផូ)ដែលប្លែករវាងការប្រទានព្រះវិញ្ញាណបរិសុទ្ធទៅមនុស្ស ហើយពោរពេញដោយការមិនចេះ
អស់» (George Smeaton, The Doctrine of the Holy Spirit, Banner of Truth, 1974 reprint, p. 28)។
វាជាគឺដែលថា «ចាក់» វាមិនមកពីពាក្យទំនាយរបស់ពួកហោរាក្នុងគម្ពីរហេព្រើរនោះទេ ក្នុងគម្ពីរ
យ៉ូអែល ២:២៨។ តែខ្ញុំជឿថាពាក្យជាភាសាក្រិកបានផ្ដល់មកពីការចំរើនឡើងនូវការប្រកាសប្រាប់ ក្នុងគម្ពីរ
កិច្ចការ ២:១៧ ដើម្បីបង្ហាញយើងថាអំណាចព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែមានថែមទៀត ការ
បំពេញដោយព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើអោយអស់បានឡើយ។ តែងតែមានការចាក់ចេញនូវព្រះវិញ្ញា
ណពីស្ថានសួគ៌មក។ដូច្នោះពួកសាវករបស់ព្រះត្រូវបានពេញដោយព្រះវិញ្ញាណម្ដងរួចហើយ ដូចជាយើងបា
នអានក្នុង កិច្ចការ ៤:៣១ «ហើយគេពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោ
យចិត្តក្លាហាន» សាស្រ្ដាចារ្យ ស៊ីមតូនបានមានប្រសាសន៍ម្ដងទៀតថា
គ្មាទ្រឹស្ដីណាដែលមិនពិតប្រាកដ និងដែលនាំអោយគេយល់ខុសដែ លអាច
នឹងអះអាងបានទេ ក៍មិនមានការមិនគោរពនូវព្រះវិញ្ញាណបរិ សុទ្ធជាងផែន
ការណ៍ដែលថា ព្រោះតែព្រះវិញ្ញាណបរិសុទ្ធត្រូវបាន ចាត់មក នៅថ្ងៃបុណ្យ
៥០នៅក្រុមជុំនុំដែលមិនត្រូវការ និងមិនសំខា ន់ ដើម្បីអធិស្ឋាន សំរាប់ឲ្យ
ព្រះវិញ្ញាណបរិសុទ្ធចាកចេញ។ នៅការជំទាស់ ពីក្រុមជំនុំថែមដែលសុំព្រះ
វិញ្ញាណ ហើយរងចាំពីការទំនាក់ទំនងរបស់ទ្រង់ ជាងអ្វីដែលនាងទទួលបា
ណ(ibid., p. 255)។
នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានអោយដល់កូនរបស់ព្រះពិតទាំងហើយ ព្រះវិញ្ញាណបរិសុ
ទ្ធមិនសំដែងព្រះចេស្ដាក្នុងពេលតែមួយទាំងអស់នោះទេ។ លោក អាចអ៊ីន អេច ម៉ូរេបាននិយាយថា «
ដូច្នោះ តាំងពីបុណ្យថ្ងៃទី៥០មក ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធអាចនឹងផ្ដល់អោយនូវមនុស្សដែលមានទ្រ
ង់ទ្រាយខុសចំនួនពីរ៖ មនុស្សធម្មតា និងមនុស្សប្លែកពីធម្មតា»((Iain H. Murray, Pentecost
Today?, Banner of Truth, 1998, p. 18)។
ព្រះវិញ្ញាណបន្ដរធ្វើការធម្មតា ដូចជាយើងបានឃើញក្នុងពេលដែលមានការផ្លាស់ប្រែចិត្តជាច្រើន
នាក់។ តែនៅពេលនោះហើយដែលជាពេលលំហើយ មកពីព្រះអម្ចាស់»(កិច្ចការ ៣:១៩) យើងនឹងឃើញ
មានមនុស្សជាច្រើនថែមទៀតដែលនឹងបានប្រែចិត្តដោយសារតែព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្តគេ។
នោះហើយដែលជា«ពេលលំហើយ»ដែលយើងហៅថា«ការវិលមក»។នៅពេលយើងអធិស្ឋានអោយមនុស្ស
ប្រែចិត្ត យើងនឹងអធិស្ឋានអោយព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តគេ ហើយនាំគេឲ្យមកជឿលើព្រះយេ
ស៊ូវដើម្បីអោយបានសង្រ្គោះ។ គំនិតនេះយើងចង់អោយព្រះវិញ្ញាណរបស់ព្រះធ្វើការធម្មតា ហើយការធ្វើការ
អស្ចារ្យរបស់ទ្រង់ បានបង្ហាញប្រាប់ក្នុងបទចំរៀងដែលចាស់បានថា៖
«ព្រះអង្គនឹងចាក់ព្រះពរមកលើយើងហូរហៀរ»
នេះជាសេចក្ដីសន្យានៃសេចក្ដីស្រឡាញ់
នឹងមានរដូវលំហើយចិត្តដែលនឹងមក
មកពីលើព្រះអង្គសង្រ្គោះតែមួយគត់
ព្រះនឹងចាក់ព្រះពរ ព្រះនឹងចាក់ព្រះពរដែលយើងត្រូវការ
សេចក្ដីអាណិតមេត្ដានឹងជ្រុះនៅជុំវិញយើង
ដ្បិតព្រះពរនឹងចាក់មក ពេលដែលយើងទូលអង្វរ
«ព្រះអង្គនឹងចាក់ព្រះពរមកលើយើងហូរហៀរ»
ការរស់ឡើងវិញដល់មានតំលែម្ដងទៀត
តាមភ្នំតូៗ ហើយនឹងតាមជ្រលងភ្នុំ
ព្រះនឹងចាក់ព្រះពរ ព្រះនឹងចាក់ព្រះពរដែលយើងត្រូវការ
សេចក្ដីអាណិតមេត្ដានឹងជ្រុះនៅជុំវិញយើង
ដ្បិតព្រះពរនឹងចាក់មក ពេលដែលយើងទូលអង្វរ។
(«ព្រះអង្គនឹងចាក់ព្រះពរមកលើយើងហូរហៀរ» by Daniel W. Whittle, 1840-1901)
ទោះបីជាយ៉ាងណាដ៏ដោយ អ្វីដែលខ្ញុំពិបាកយល់នោះ ខ្ញុំត្រូវតែនិយាយថា ការអធិស្ឋានតែម្នាក់ឯ
ងនោះមិនអះអាងថា យើងនឹងទទួលបាននូវ«ការចាក់ព្រះពរដ៏ហូរហៀរ» ក្នុងការអធិស្ឋានអោយគេបានប្រែ
ចិត្ដឡើងវិញនោះទេ លោកថូសើបាននិយាយថា៖
តើអ្នកបានកត់សំគាល់ទេថា តើច្រើនប៉ុន្មានដែលបាននៅតែបន្ដរការ
អធិស្ឋានបានយូរ និងតើអ្នកបានទទួលលទ្ធផលតិចប៉ុន្មានពីអ្នកដែលបាន
ប្រែចិត្តទទួលព្រះជាអង្គសង្រ្គោះ?
ចូរពិចារណាពីតំលៃនៃការអធិស្ឋានដែលកំពុងតែបន្ដរកើតមានឡើង
រហូតដល់សព្វថ្ងៃនេះ ទន្លេនៃការធ្វើឲ្យរស់ឡើងវិញគួរតែធ្វើឲ្យព្រះត្រូវចាក់
តាមរយះដីនោះយ៉ាងហូរហៀរ។ នោះមិនដូចជាមានលទ្ធផលណាដែលជា
ភស្រ្ដតាងដែលមិនគួរអោយយើងធ្លាក់ទឹកចិត្ដនោះទេ៖ វាគួរតែបណ្ដាលឲ្យ
យើងរកឲ្យឃើញពីមូលហេតុថា តើហេតុអ្វីបានសេចក្ដីអធិស្ឋានរបស់ព្រះ
អង្គមិនបានឆ្លើយតប (A. W. Tozer, D.D., «ការអធិស្ឋាន
គ្មានអ្វីដែលអាចជំនួសជាងការស្ដាប់បង្គាប់»in Of God and Men,
Christian Publications, 1960, pp. 50, 51)។
ខ្ញុំមិនថា ខ្ញុំមិនស្នើអោយយើងគួរតែឈប់អធិស្ឋានអោយមនុស្សបានប្រែចិត្តនោះទេ។ តែខ្ញុំថាការ
អធិស្ឋានដែលមិនអាចធ្វើការធ្វើអោយរស់ឡើងវិញកើតឡើងបាន!ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកខ្ញុំនូវការធ្វើ
ឲ្យរស់ឡើងវិញចំនួនពីរដងដោយអស្ចារ្យ។ រឿងទាំងពីរនោះកើតឡើងភ្លាម ដោយមិនបានទាក់ទងនឹងការ
អធិស្ឋានសុំជាមុន។ ការធ្វើឲ្យរស់ឡើងវិញនោះខ្ញុំឃើញនៅក្រុមជំនុំបាទីស្ទលើកដំបូងនៅរដ្ឋឡូសអង់ចាឡែ
សបានកើតឡើងនៅយប់មួយ នៅខណះពេលដែលមានមនុស្សក្មេងៗមួយក្រុម នៅជំរុំក្នុងរដូវក្ដៅដែលមាន
ការប៉ះពាល់ចិត្ត ហើយពួកទាំងនោះបានស្រែកអំពាវនាវសុំអោយព្រះលើកលែងទោសអំពើបាបរបស់គេ។
នៅការធ្វើអោយរស់ឡើងទីមួយ ខ្ញុំឃើញនូវក្រុមជំនុំបាទីស្ទដែលសំខាន់នៅក្នុងក្រុងវើជីនៀរ បញ្ហានោះយើ
ងបានអធិស្ឋានសុំព្រះអង្គមុន តែវាមិនមែនជាសេចក្ដីអធិស្ឋានដែលធម្មតានោះទេ។ មនុស្សទាំងអស់នៅពេ
លនោះគេភ្ញាក់ផ្អើលគ្រប់គ្នា នៅខណះពេលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ នៅកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃ
អាទិត្យពេលល្ងាច ពេលនោះមានមនុស្សជាង៧០នាក់ សូម្បីតែគ្រូគង្វាលក៏ត្រូវព្រះវិញ្ញាណប៉ះពាល់ចិត្តដែរ
ហើយស្រែករកសេចក្ដីមេត្រីភាពរបស់ព្រះ។ មានបុរសចាស់ម្នាក់បានវារតាមច្រកដើរនៅកន្លែងអង្គុយទាំង
ស្រែកថា «ខ្ញុំបាត់បង់!ខ្ញុំបាត់បង់!» ហើយមានយុវជនជាច្រើនបានមកកាន់វេទិកាដើម្បីច្រៀង។ តែពួកគេ
មិនអាចច្រៀងបានទេ ដោយព្រោះបានយំជាខ្លាំងដោយព្រោះតែ ព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់នូវបាប
របស់គេយ៉ាងខ្លាំង។ មានមនុស្សប្រហែលជា៥០០បានផ្លាស់ប្រែចិត្តក្នុងគ្រាធ្វើអោយរស់ឡើងវិញរយះពេល
បីខែបន្ទាប់ពីពេលនោះមក។
ក្នុងក្រុមជំនុំផ្សេងទៀត ដែលខ្ញុំបាននៅសព្វថ្ងៃនេះ វាហាក់ដូចជាការធ្វើអោយរស់ឡើងវិញនោះ
គឺអំពីការកើតឡើងដូចជាការធ្វើសង្រ្គាម។ គេបានអធិស្ឋានអោយមនុស្សប្រែចិត្តអស់រយះពេលពីរសប្ដាហ៍
មុនពេលមានការប្រជុំនេះ។ វត្ដមានរបស់ព្រះអាចធ្វើអោយមនុស្ស «ប៉ះពាល់ចិត្ត» ក្នុងកម្មវិធីនានា។
មនុស្សបានមកក្រុមជំនុំយ៉ាងណែន រហូតដល់មានបន្ទប់ឈរសល់តែមួយប៉ុណ្ណោះ។ តែកម្មវិធីនានានោះ
ត្រូវបានបិទដោយរួសរាន់ ដោយព្រោះបញ្ហាការឧបត្ដមរបស់គ្រូគង្វាលបានក្លាយនៅពេលដែលយុវជនបីនា
ក់ត្រូវបានព្រះវិញ្ញាណបានប៉ះពាល់ចិត្តគេជាខ្លាំងដល់ម្លេះ។ ពួកគេបានខ្លាច ហើយការនោះអាចនឹងបណ្ដា
លអោយមានការឆាឆៅក្នុងក្រុមជំនុំរបស់គេ។ ដូចន្នោះខ្ញុំជឿថា មានមនុស្សម្នាក់ដែលជាប់ទាក់ទង់។
ព្រះគម្ពីរបានបា្រប់ថា «កុំឲ្យពន្លត់ព្រះវិញ្ញាណ»(ថែស្សាឡូនិចទី១ ៥:១៩)។ អ្នកអាចអធិស្ឋានឲ្យគេបាន
រស់ឡើងវិញបានអស់រយះពេលជាច្រើនឆ្នាំ តែព្រះនឹងមិនឆ្លើយតបការអធិស្ឋានរបស់អ្នកទេ បើអ្នកពន្លត់
ព្រះវិញ្ញាណ!
អំពីការអធិស្ឋានដើម្បីចង់ឲ្យគេបានប្រែចិត្ត យើងត្រូវអធិស្ឋានតាមបែបបុរាណ(តាមព្រះគម្ពីរ មិន
តាមចិត្តយើង) តាមការកាត់ទោសនូវអំពើបាប នឹងលើដំកើងព្រះគ្រីស្ទតាមសេចក្ដីអធិប្បាយ។ ការខ្វះខាង
ការអធិប្បាយប្រភេទនោះហើយ ដែលខ្ញុំជឿថា វាគឺជាមូលហេតុតែមួយ «ហេតុអ្វីបានជាសេចក្ដីអធិស្ឋានរប
ស់យើង ព្រះមិនឆ្លើយតប»។ លោក នីខូលសាន់ជាគ្រូគង្វាលប្រភេទនោះហើយ។ គាត់មកពីប្រទេសអ៊ីកឡ
ង់ខាងត្បូង ហើយគាត់បានឃើញព្រះអង្គបានប្រទាននូវការធ្វើអោយគេប្រែចិត្តជាញឹកញាប់។ លោក នីខូល
សាន់បាននិយាយថា «ការដែលធ្វើអោយមនុស្សប្រែចិត្តនោះ ដែលគួរតែនាំមកក្រុមជំនុំរបស់យើង គឺជាអ្វី
ដែលនឹងធ្វើអោយមនុស្សខឹងជាខ្លាំង ឬក៏សប្បាយជាខ្លាំង។ គ្នាអ្វីដែលនាំបំភ័យក្នុងចិត្តរបស់យើង ដូចជាកា
របំភ័យដោយគ្មានវត្តមានក្នុងក្រុមជំនុំនោះទេ។ គ្មានអ្វីដែលគួរអោយភ័យខ្លាច ក្នុងចិត្តរបស់ខ្ញុំទេ ដោយសារ
តែមនុស្សមានបាបមិនមាកភ័យបន្ដិចសោះនោះ។ អូ អំពីបុរសពីរបីនាក់ដែលបានស្លាប់ពីបញ្ហាទាំងអស់ នោះ
តែព្រះដែលធ្វើគ្រប់ទាំង គឺទ្រង់ធ្វើរឿងនោះ ដោយព្រោះទ្រង់ចង់អោយមនុស្សលោកដែលនៅសល់ទាំ
ងអស់មានទំនាក់ទំនងជាមួយទ្រង់»(Sermons by W. P. Nicholson: Tornado of the Pulpit,
biographical sketch by Ian R. K. Paisley, Martyrs Memorial Productions, 1982, p.
៤១)។
លោក នីខូលសាន់បានមានប្រសាសន៍ម្ដងទៀតថា
ចូរនឹកចាំពីប្រពន្ធរបស់លោកឡុត។ ដែលនាងបានចេញទៅក្រៅផ្ទះ
របស់កូនព្រះ ទៅកាន់អ្នកដែលមិនជឿ នាងចេញទៅទាំងយកដៃដែលសុច
រិចទៅកាន់អារក្ស ហើយនឹងបានត្រូវបណ្ដាសា។ អ្នកអាចចេញពីផ្ទះរបស់
កូនព្រះបាន ហើយទៅរកកន្លែងដែលគ្មានព្រះគ្រីស្ទសោះ គឺឋាននរក.
នៅពេលដែលអ្នកមកក្រុមជំនុំដោយមិនបានប្រែចិត្តជឿ អ្នកគឺជាកូន
របស់អារក្ស។
ម្ដងទៀត អ្នកគ្រីស្ទានណាដែលគ្មានព្រះគ្រីស្ទគង់ជាមួយដែលជាបុរ
សឬស្រ្ដីក៏ដោយដែលស្រមៃថា អ្នកពិតជាកូររបស់ព្រះដោយសារតែអ្នកបាន
ប្រកាសថាអ្នកមានសេចក្ដីជំនឿនៅពេលតែមួយឬពេលផ្សេងទៀត...ព្រះគ្រី
ស្ទបានមានបន្ទូលថា «មិនមែនអ្នករាល់គ្នាណាដែលនិយាយមកខ្ញុំថា ព្រះ
អម្ចាស់ៗ អោយខ្ញុំចូលនគររបស់ព្រះផងបាននោះទេ»។
គ្រីស្ទានម្នាក់ដែលគ្មានព្រះគ្រីស្ទគង់ជាមួយគឺជា ម្នាក់ដែលស្រមៃថា
គាត់ជាកូនព្រះពិតប្រាកដដោយព្រោះគាត់បានប្រកាសប្រាប់កេ តើអ្នកណា
ដែលគ្មានភស្រ្ដតាងក្នុងជីវិតរបស់គេ។ មិនមានផ្លូវកណ្ដាលនោះទេ វាគឺឋា
សួគ៌ ឋាននរក។
សូមអោយខ្ញុំសួរសំនួរទៅកាន់អ្នកថា តើអ្នកជាគ្រីស្ទានដែលគ្មានព្រះ
គ្រីស្ទគង់ជាមួយមែនទេ? តើអ្នកជាគ្រីស្ទានដែលគ្រាន់តែមានឈ្មោះថាជា
អ្នកគ្រីស្ទានតែប៉ុណ្ណោះ ឬដ៏មិនមែន? អ្នកមានអន្ទាក់ពីសាសនាទាំងអស់
តែមិនមានបទពិសោធន៍នោះទេ។ អ្នកដឹងពីព្រះគ្រីស្ទក្នុងខួរក្បាលរបស់
អ្នកបាន តែអ្នកមិនអាចនិយាយថា «អរគុណព្រះអង្គដែលខ្ញុំបានសង្រ្គោះ»
អ្នកត្រូវតែបន្ទាប់ខ្លួន ស្មោះត្រង់នឹងព្រះ ហើយបំភ្លេចនូវអំនួតដែលអត់ប្រ
យោជន៍នោះចោល ដែលជាការប្រកាសប្រាប់ថា អ្នកជាសមាជិកក្នុងក្រុមជុំ
នុំព្រះគ្រីស្ទ។ អ្នកត្រូវតែដូចជាអ្នកក្រ អ្នកមានបាបដែលបាត់បង់ ហើយទៅ
រកព្រះគ្រីស្ទដើម្បីអោយទ្រង់លាងសំអាតបាបរបស់អ្នក (ibid, pp. 41-44).
នៅថ្ងៃបុណ្យ៥០នោះ សាវកពេត្រុសបាននិយាយថា «ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករា
ល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។ (កិច្ចការ ២:៣៦)។ បាទ អ្នកបានឆ្កាងទ្រ
ង់។ អំពើបាបអ្នកបាននាំអោយទ្រង់ជាប់ឆ្កាង។ អ្នកសមនឹងទទួលទោសនៅក្នុងឋាននរក! អំពើបាបអ្នកបា
ននាំអោយទ្រង់ជាប់ឆ្កាង។ តែអ្នកមិនត្រូវធ្វេសប្រហែសនោះទេ! អ្នកសប្បាយដោយខ្លួនឯងនូវផ្លូវដែលអ្នក
ធ្វើ! អ្នកចង់បានសាសនាដ៏តូចមួយ តែអ្នកមិនចង់ទៅដូចជាអ្នកក្រ ដូចជាអ្នកមានបាបត្រូវការព្រះគ្រីស្ទ»។
« កាលគេបានឮ នោះគេមានសេចក្តីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួក
សាវ័កឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតប
ថាចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយ
នូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នា
នឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»(កិច្ចការ ២:៣៧-៣៨)។
ប្រែចិត្ត! ប្រែចិត្ត! បោះបង់ចោលនូវសាសនាដែលស្លាប់របស់អ្នក។ បោះវាចោលទៅ! អ្នកនិយាយថាអ្នកជា
គ្រីស្ទាន តែអ្នកមិនមែនជាអ្វីសោះ តែអ្នកជាមនុស្សមានពុតវិញ! លោក នីខូលសាន់បាននិយាយថា
«អ្នកប្រកាសថាអ្នកជាគ្រីស្ទាន! ប្រសិនអ្នកជាគ្រីស្ទានមែន ខ្ញំគួរតែធ្លាក់ទៅឋាននរក ហើយនៅជាមួយ
អារក្សជាជាងរស់នៅជាមួយអ្នក»។ សូមមករកព្រះអង្គ គ្មានបញ្ហាអ្វីដែលមានតំលៃជានេះទេ! បំភ្លេចពីអ្វី
ដែលមនុស្សនឹគិត! ខំប្រឹងទៅរកនគរព្រះ! ព្រះយេស៊ូវមានបន្ទូលថា «នោះមានគេខំប្រឹងចាប់បាននគរ
ស្ថានសួគ៌»(ម៉ាថាយ ១១:១២)។ ខំប្រឹងទៅរកនគរព្រះ! មករកព្រះយេស៊ូវ គ្មានបញ្ហាអ្វីដែលសំខាន់ជាង
នេះទែ! បោះចោលខ្លួនដែលថាជាសមាជិករបស់ក្រុមជំនុំ! ប្រែចិត្តឡើង ហើយទទួលព្រះយេស៊ូវ ដោយខំ
ប្រឹង! កុំបន្ដរតាមផ្លូវអ្នកនៅថ្ងៃមុន! ប្រែចិត្ត! ប្រែចិត្ត! ស្រែករកព្រះយេស៊ូវជួយថា « ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង»(ម៉ាកុស ១០:៤៧)។ ស្រែករកទ្រង់ទៅ «ព្រះ
យេស៊ូវមានចិត្តអាណិតមេត្តាដល់ខ្ញុំ! ព្រះយេស៊ូវមានចិត្តអាណិតមេត្តាដល់ខ្ញុំ!មានចិត្តអាណិតមេត្តាដល់ខ្ញុំ!
មានចិត្តអាណិតមេត្តាដល់ខ្ញុំ!»
សេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ
សេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ
ខ្ញុំបានលង់ក្នុងអំពើបាប
តែព្រះយេស៊ូវប្រទាននូវសេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ
ប្រែចិត្ត ហើយទុកចិត្តលើសេចក្ដីអាណិតមេត្ដារបស់ព្រះយេស៊ូវទៅ! គ្មាសង្ឃឹមណាទៀតសំរាប់អ្នកឡើយ!
តើបានលឺទេថា? សង្ឃឹមណាទៀតសំរាប់អ្នកឡើយ!!! គ្មានទេ!!!
លោក ថូសើបាននិយាយថា «ការប្រែចិត្តឡើងវិញនៅទូទាំងសកលលោក របស់គ្រីស្ទបរិសុទ្ធ
ដែលយើងស្គាល់ថ្ងៃនេះ ក្នុងប្រទេសអាមេរិចអាចនឹងបង្ហាញពីសោកនាដកម្ម ដែលយើងនឹងមិនរកឃើញក្នុ
ងរយះពេលមួយរយឆ្នាំ» (“No Revival Without Reformation,” in Keys to the the Deeper Life
1957, p. 12)។
អ្នកមិនចាំបាច់ត្រូវការអ្វីដែលមនុស្សភាគច្រើនមានក្នុងក្រុមជំនុំក្នុងប្រទេសសហរដ្ឋអាមេរិចមទេ! ទេ!
ចោលអ្វីដែលឥតប្រយោជន៍ក្នុងលោកីយ៍នេះចោលទេ!អ្នកមិនចាំបាច់ត្រូវការសាសនាដែលស្លាប់ទេ! អ្នកត្រូ
វការព្រះអង្គសង្រ្គោះដែលរស់នៅ! អ្នកត្រូវការព្រះលោហិតដែលបរិសុទ្ធ ពីព្រះសង្រ្គោះដែលបរិសុទ្ធ ដើម្បី
លាងសំអាតបាបរបស់អ្នកយ៉ាងពិតប្រាកដ ហើយសង្រ្គោះអ្នកពិសេចក្ដីក្រោធដ៏ពិត នៃព្រះដ៏ពិត ដែលពិត
ជាខឹងពីអំពើបាបរបស់អ្នកណាស់! អ្នកត្រូវការព្រះលោហិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីផ្គាប់ចិត្ត
សេចក្ដីក្រោធដ៏ពិតនៃព្រះដ៏ពិត! ស្រែករក ព្រះយេស៊ូវ ទ្រង់មានសេចក្ដីអាណិតមេត្តាដលអ្នក! ព្រះយេស៊ូវ
សូមអាណិតទូលបង្គំផង!» ស្រែករកទ្រង់ ដូចជាពួកគេធ្វើ រហូតដល់ព្រះរាជបុត្រានៃព្រះមកដល់អ្នកដោយ
ប្រោសអ្នកក្នុងព្រះហស្ដដែលជាប់មានដែកគោលរបស់ទ្រង់!
ដូចជាយើងច្រៀងនូវកន្លែងបន្ទរនោះ សូមទៅបន្ទប់ខាងក្រោយ ហើយលោក ខាហ្គិននឹងនាំអ្នក
ទៅអធិស្ឋានក្នុងបន្ទប់។ សូមស្រែករកព្រះអោយជួយ ដូចជាបុរសប៉ាទីមេ ដែលស្រែកថា «ព្រះយេស៊ូវ
សូមទ្រង់អាណិតទូលបង្គំផង» រហូតដល់ទ្រង់យាងមក ហើយនាំសេចក្ដីសុខទៅកាន់ព្រលឹងវិញ្ញាណដែល
វាកំពុងមានបញ្ហារបស់អ្នក!
សេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ
សេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ
ខ្ញុំបានលង់ក្នុងអំពើបាប
តែព្រះយេស៊ូវប្រទាននូវសេចក្ដីអាណិតមេត្ដាបាននាំខ្ញុំមានជីវិតឡើងវិញ។
(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)
You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.
អាចព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាកុស ១០:៤៦-៥២
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
“Revive Thy Work” (by Albert Midlane, 1825-1909).
|