Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មូលហេតុដែលលោកណូអេត្រូវបានសង្រ្គោះ ហើយ
អ្នកផ្សេងទៀតត្រូវបានបាត់បង់

WHY NOAH WAS SAVED AND THE REST WERE LOST

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មិថុនា ១៧ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 17, 2012

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»
(ម៉ាថាយ ២៤:៣៧)។


លោក ខ្លេសាន់ អាតឆើបានទទួលសញ្ញាប័ត្រពីសាលា Princeton Theological Seminary និងទទួ
លពីសាលា Harvard Graduate School។គាត់បញ្ចប់ការងាររបស់គាត់ជាគ្រូគង្វាលសំរាប់បង្រៀននូវគម្ពីរ
សញ្ញាចាស់នៅសាលាTrinity Evangelical Divinity School ក្នុងទីក្រុងដាហ្វៀល ក្នុងរដ្ឋអីលាណយ។
លោកអាតឆើជាមិត្តភ័ក្រ្ដរបស់គ្រូវគង្វាលជនជាតិចិនដ៏យូររបស់ខ្ញុំ លោក ធីម៉ុថេ លីន ដែលជាអ្នកប្រាជ្ញខា
ងគម្ពីរសញ្ញាចាស់ និងជាអ្នកប្រាជ្ញខាងព្រះគម្ពីរផងដែរ។ ខ្ញុំបានស្គាល់លោក អាតឆើ ហើយគាត់បានអធិ
ប្បាយនៅក្រុមជំនុំយើង។ គាត់បានអធិប្បាយពីលោកណូអេ និងទឹកជំនន់ លោក អាតឆើបាននិយាយថា
ជំនឿដែលយើងមានក្នុងព្រះគ្រីស្ទក្នុងលោកណូអេ ហើយទឹកជំនន់គឺមានក្នុងគម្ពីរម៉ាថាយ ២៤:៣៧- ៣៩
ដែលបណ្ដាលឲ្យកូនរបស់ព្រះពិតទទួលស្គាល់នូវរឿងក្នុងគម្ពីរលោកុប្បតិ្ដ។ គាត់បាននិយាយថា«ការទាយ
ពីព្រះយេស៊ូវនូវព្រឹត្តិការណ៍សំរាប់ពេលអនាគត នឹងមកដូចជាព្រឹត្តិការណ៍មួយដែលបានកត់ត្រាទុកក្នុង
គម្ពីសញ្ញាចាស់អញ្ចឹង។ ដូចន្នោះគាត់ត្រូវតែនឹករលឹកថាទឹកជំនន់ដែលធ្លាប់បានមានក្នុងប្រវត្តិសាស្រ្ដ ដែល
ត្រូវបានកត់ទុកក្នុងគម្ពីរលោកុប្បត្ដិ»(Gleason L. Archer, Ph.D., Encyclopedia of Bible Difficulties,
Zondervan Publishing House, 1982, p. 21)។ លោក អាតឆើបាននិយាយពីរឿងទឹកជំនន់ថា «តាមភស្រ្ដ
តាងនៃភូមិសាស្រ្ដដែលជាសារះសំខាន់ណាស់នោះ សូម្បីតែអ្នកវិទ្យាសាស្រ្ដដែលជាអ្នកដែលបដិសេធពីប
ទគម្ពីរដែលជាសេចក្ដីពិត គេកំរបង្ហាញប្រាប់ដល់មនុស្សអោយដឹង។ វាមានភស្រ្ដតាងដោយពិតប្រាកដ តែ
ហេតុការណ៍បន្ទាប់របស់ទឹកជំនន់នោះអាចនឹងសង្ឃឹមថា នឹងបង្ហាញពីពេលវេលាដ៏ខ្លីក្នុងរយះពេលមួយឆ្នាំ
...ដែលធ្វើបន្ទាល់ជាសាក្សីយ៉ាងពិតប្រាកដ ដែលនោះជាទឹកជន់ដ៏ធំមានក្នុងគម្ពីរលោកុប្បត្ដិ ៧»(ibid., p.
83)។ គាត់និយាយថា «អ្នកគ្រីស្ទានខ្លះដែលជាអ្នកសិក្សាខាងភូមិសាស្រ្ដ បានបង្ហាញអោយដឹងថា វិធី
សាស្រ្ដដែលស្រួលពន្យល់សំរាប់គេបំផុតនោះ គឺថាហេតុការណ៍ដែលកើតមានឡើងនៅលើផែនដីនេះ នោះ
គឺដោយសារតែមានទឹកជំនន់នៅជំនាន់លោកណូអេ» (ibid., p. 82)។ ដូច្នោះ លោកអាតឆើបាននិយាយ ថា
ទឹកជំនន់មួយដែលកើតមានឡើងក្នុងសកលលោកយើងនេះ នោះគឺដោយសារភស្រ្ដតាងនៃភូមិសាស្រ្ដ
នៅជំនាន់លោកណូអេ(ibid.)។ ខ្ញុំជឿថា លោក អាតឆើបាននិយាយត្រឹមត្រូវ ហើយថា មានទឹកជំនន់មួយ
យ៉ាងធំនៅលើសកលលោកទាំងមូលនៅថ្ងៃរបស់លោកណូអេ។

ម៉្យាងទៀត ទំហំទូករបស់លោកណូអេធំសបើមណាស់។ លោក ហែនរី ម៉ោរីសបាននិយាយថា
«តាមការស្មានតាមហត្ថបុរាណវាមានប្រវែង១៧,៥ហត្ថ(យ៉ាងតូចបំផុតតាមការស្មានរបស់អ្នកស្រាវជ្រាវ)
ទូកធំនោះអាចផ្ទុកបាន ច្រើនជាង១២៥,០០សត្វនូវទំហំរបស់ចៀម។ មិនមានពូជសត្វច្រើនជាង២៥,០០
០ដែលជាសត្វនៅលើគោក..ដែលរស់នៅ ឬផុតពូជទៅ ហើយទំហំជាមធ្យមរបស់សត្វដូចនោះ គឺតិចជាង
សត្វចៀមមួយយ៉ាងពិតប្រាកដ វាអាចដាក់សត្វទាំងអស់បានងាយស្រួល ជាងពាក់កណ្ដាលទូកធំរបស់
លោកណូអេនោះ សត្វមួយគូរៗត្រូវដាក់ក្នុបន្ទប់ ” (Henry M. Morris, Ph.D., The Defender’s
Study Bible
, World Publishing, 1995, p. 21; note on Genesis 6:15)។

តែចំពោះខ្ញុំវិញ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតអំពីលោលណូអេ នោះគឺព្រឹត្តិការណ៍ដែលទា
ក់ទង់នឹងគាត់ ហើយនឹងទឹកជំនន់ ដូចជាលោក អាតឆើបានបង្ហាញប្រាប់ពីបែប នៅព្រឹត្តិការណ៍ក្នុងប្រវត្ដិ
សាស្រ្ដនៅពេលអនាគត ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលប្រាប់

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»
       (ម៉ាថាយ ២៤:៣៧)។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់យើងថា ព្រឹត្ដិការណ៍ក្នុងពិភពលោកនៅពេលដែលព្រះយេស៊ូវ
នឹងយាងមកលើកទីពីរ វានឹងមានព្រឹត្តិការណ៍ស្រដៀងគ្នានៅថ្ងៃនោះ មុនពេលដែលទឹកជំនន់នឹងមក។
ដូចនេះ ស្ថានភាពនៅថ្ងៃរបស់លោកណូអេ នឹងមានសារឡើងវិញម្ដងទៀត មុនពេលដែលព្រះគ្រីស្ទនឹង
យងមកលើកទីពីរ ហើយនៅចុងបំផុតរបស់ផែនដីនេះ ដូចជាយើងបានដឹង។ គ្រប់ទីសំគាល់ទាំងអស់បង្ហា
ញថា យើងកំពុងរស់នៅក្នុងពេលវេលាដូចនោះហើយ នេះហើយជាពេលចុងក្រោយរបស់មនុស្ស។
នៅពេលសេចក្ដីអធិប្បាយពីសង្រ្គាមរវាងរបស់អ្នកគ្រីស្ទាននឹងពួកអ៊ីស្លាមចុងក្រោយរបស់គាត់ ក្នុ
ងទីក្រុងញ៉ូវយ៉ោក ក្នុងឆ្នាំ១០០៥ លោក បីលី ហ្រែមហាមបាននិយាយត្រូវមែន «ក្នុងគម្ពីរសញ្ញាថ្មី
ការកើតជាថ្មី គឺត្រូវបានបង្ហាញ៩ដង។ ការប្រែចិត្តត្រូវបានប្រាប់ចំនួយ៧០ដង។ ពិធីជ្រមុជទឹកត្រូវបាន
ប្រាប់ចំនួន ២០ដង។ តែការយាងមកម្ដងទៀតរបស់ព្រះគ្រីស្ទត្រូវបានបង្ហាញប្រាប់ចំនួនរាប់រយដង»
(Living in God’s Love: The New York Crusade, G. P. Putnam’s Sons, 2005, p. 109)។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលថា ថ្ងៃដែលទ្រង់នឹងយាងមក គឺដូចជាថ្ងៃរបស់លោកណូអេ

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»
       (ម៉ាថាយ ២៤:៣៧)។

ក្នុងសេចក្ដីអធិប្បាយនេះ ខ្ញុំនឹងផ្ដោតសំខាន់ទៅលើចំនុច(១) ស្ថានភាពនៅថ្ងៃរបស់លោកណូ អេ ហើយ
(២)របៀបណាដែលលោកណូអេអាចបានសង្រ្គោះ។

១. ទីមួយ ស្ថាភាពនៅថ្ងៃរបស់លោកណូអេ

តើអ្វីទៅដែលដូចជាថ្ងៃរបស់លោកណូអេ? ព្រះគម្ពីរប្រាប់ថា

« ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើង នៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បត្ដិ ៦:៥)។

មនុស្សក្នុងថ្ងៃនោះសុទ្ធតែមានគំនិតអាក្រក់ដូច្នោះ។ នៅពេលដែលគេបានទៅគេងនៅពេលយប់
គេមានសុទ្ធតែគំនិតអាក្រក់ដូចន្នោះ។ នៅពេលគេក្រោកពីគេងនៅពេលព្រឹក គំនិតក្នុងចិត្តរបស់គេគឺពេញ
ដោយការស្រមៃដ៏អាក្រក់។

ក្នុងសេចក្ដីអធិប្បាយរបស់គាត់«អំពើបាបដើមដំបូង» លោក ជ៉ោន វេស្លេ ដែលជាអ្នកបង្កើតក្រុម
ជំនុំម៉ាតូដីស បាននិយាយម្ដងក្នុងគម្ពីរលោកុប្បត្ដិ ៦:៥ថា

យើងមិនមានមូលហេតុដើម្បីជឿថាគេមានពេលខ្លះដែលគេសំរាកពីការគិត អាក្រក់។ សំរាប់ព្រះ ដែលទ្រង់ឃើញរាល់ការស្រមៃក្នុងចិត្ត ពីអ្វីដែលយើង គិតអាក្រក់ ដែលទ្រង់ឃើញដូចនេះថា ការគិតរបស់យើងនៅតែដដែល ហើយថា គំនិតសុទ្ធតែអាក្រក់ដូចមុន ជារៀងរាល់ឆ្នាំ រាល់ថ្ងៃ គ្រប់ពេលវេ លា នៅគ្រប់ចលនាទាំងអស់។ មនុស្សមិនដែលមានចិត្តចង់ធ្វើល្អនោះទេ.. ដូចជាមនុស្សទាំងអស់ មុនពេលដែលព្រះឲ្យមានទឹកជំនន់មកលើផែនដី។ យើងទាំងអស់គឺជាជំនាន់ទីពីរហើយ ដែលជាអ្នកនាំដំណឹងប្រាប់ដល់គេ សូម្បីតែគេធ្វើដូចជាសព្វថ្ងៃនេះក៍ដោយ(John Wesley, M.A., “Original Sin,” The Works of John Wesley, Baker Book House, 1979, volume VI, p. 59)។

លោក វេស្លេបានបន្ដរបង្ហាញប្រាប់ពីមនុស្សសព្វថ្ងៃនេះថា គេដូចជាស្ថានភាពមនុស្សមុនអញ្ចឹង ដែលមុន
ពេលដែលទឹកជំនន់មក ដោយសារតែបាបពីដើមដំបូង ដែលបានបំផ្លាញមនុស្សជាតិទាំងមូល។ គាត់និយា
យាថា មនុស្សពេញដោយអំនួត «អារក្សបានបោះត្រានូវរូបភាពក្នុងចិត្តផ្ទាល់ខ្លួនគេ» ដែលធ្វើអោយគេស្រ
ឡាញ់លោកីយ៍ជាជាងព្រះ ដែលយើងពេញដោយសេចក្ដីប៉ងប្រាថ្នា និង បំណងប្រាថ្នានៃការស្រមៃដោយ
មានចិត្តសប្បាយ»។ គាត់បាននិយាយថា មនុស្សស្រឡាញ់លោកីយ៍ខ្លាំងណាស់។ គាត់និយាយពីលទ្ធិដែ
លមិនជឿលើព្រះពិត និងការគោរពបដិមា(គោរពព្រះក្លែងក្លាយ) សេចក្ដីអំនួត បំណងចិត្តខ្លួនឯង ហើ
យការស្រឡាញ់លោកីយ៍ដ៏ងប់ងុលរបស់មនុស្ស។ គាត់មានប្រសាសន៍ថា

តើនិស្ស័យសាច់ឈាមរបស់មនុស្សពេញដោយលក្ខណះដ៏អាក្រក់ទេ? តើ គាត់សំរេចដោយអំពើល្អទេ? តើគាត់ត្រូវធ្លាក់ទាំងស្រុងទេ? តើព្រលឹងគា ត់នឹងពុករលួយទេ? ឬក៍ត្រលប់មកដូចជាមេរៀននេះ ដែល«រាល់ការស្រ មៃរបស់គេពេញដោយគំនិតអាក្រក់ក្នុងចិត្ដ?» មើលនេះ អ្នកជាអ្នកគ្រី ស្ទានដែលនៅឆ្ងាយពីព្រះ...បដិសេធវាតែអ្នកនៅតែជាអ្នកទមិលល្មើស
   (ibid., p. 63)។

តើលោកវេស្លេមិនបានត្រូវតែមែនឬ? ហើយចុះអំពីអ្នកវិញ? តើវាមិនពិតទេមែនទេ ដែលថា
ព្រះមិនជ្រាបគ្រប់ទាំងអស់ក្នុងគនិតរបស់អ្នកគ្រប់ពេលវេលា? តើវាមិនពិតទេមែនទេ ដែលថា អ្នកស្រឡា
ញ់របស់ក្នុងលោកីយ៍ច្រើនជាងព្រះ? ជាការពិត អ្នកពិជាមិនស្រឡាញ់ព្រះបន្ដិចទាល់តែសោះ? តើវាមិន
ពិតទេមែនទេ ដែលថា អ្នកអួតខ្លួនដើម្បីសរសើរពីរបស់ទាំងនេះ? តើវាមិនពិតទេមែនទេ ដែលថា គំនិត
របស់អ្នកពេញដោយសេចក្ដីប៉ងប្រាថ្នា? តើវាមិនពិតទេមែនទេ ដែលថា អារក្សបានបោះត្រាឲ្យអ្នកគិតអា
ក្រក់ក្នុងចិត្តអ្នកតាមតែចិត្តរបស់អ្នក?

តែ អ្នកអាចនិយាយថា តើងស្ថានភាពដែលតែងតែកើតឡើងនៃមនុស្សតាំងពីពេលដែលមនុស្ស
ធ្លាក់ក្នុងបាបមក? វាបានកើតឡើងជាពិតប្រាកដ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តនូវ
អំពើបាបរបស់គេ មនុស្សលោកបដិសេធពីការនោះ។ បញ្ហាទាំងអស់បានកើតឡើងយ៉ាងពិតប្រាកដនៅថ្ងៃ
របស់លោកណូអេ។ ព្រះគម្ពីរបា្រប់យើងថា ព្រះបានមានបន្ទូលថា «វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជា
ដរាប»(លោកុប្បតិ្ដ ៦:៣)។ មនុស្សនៅជំនាន់លោកណូអេបានតតាំងនឹងព្រះវិញ្ញាណរហូតដល់ទីបញ្ចប់!
ហើយតើវាកំពុងកើតឡើងសព្វថ្ងៃនេះ ហើយតើវាមានប្រពលភាពមួយ ថារឿងនេះបានកើតឡើងជាពិត
នៅប្រវត្តិសាស្រ្ដរបស់អ្នកគ្រីស្ទានមុនឬទេ?

ចូរគិតពីរឿងមុន។ នៅពេលដើមឆ្នាំមុនដំបូងមនុស្សរាប់ពាន់នាក់បានមករកក្រុមជំនុំ ហើយបាន
ចាកចេញពីជីវភាពរបស់ដែលមិនជឿទៅលើព្រះ។ នៅដើមឆ្នាំនៃគ្រីស្ទបរិស័ទ យើងអាចនិយាយបានថា
មានមនុស្សរាប់សិបពាក់នាក់ «ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មាន
ព្រះជន្មរស់នៅនោះវិញ»(ថែស្សាឡូនិចទី១ ១:៩)។ សូម្បីតែនៅពេលនោះអ្នកគ្រីស្ទានមានទុក្ខលំបា
កយ៉ាងធ្ងន់ធ្ងរពិត ដែលយើងមិនដែលឃើញក្នុងប្រទេសអាមេរិចមែនក្ដី។ ហើយនៅថ្ងៃនោះមនុស្សមាន
ការស្រែកឃ្លានរកព្រះ ដោយសារតែគេបានទៅក្នុងគុកជាញឹកញាប់ ដោយមានទាំងការឆក់ខ្សែភ្លើង ដែល
ល្អជាជាងការបដិសេធពីព្រះគ្រីស្ទ។ តើកន្លែងណាដែលយើងឃើញនូវការស្មោះត្រង់ដូចនោះ ក្នុងពិភព
លោកនៅពេលល្ងាចនេះ? ហើយនៅថ្ងៃនៃការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យចំនួនបីលើកនោះ ដែលវាជាការធម្មតា
សំរាប់មនុស្សរាប់ពាន់នាក់ ដែលគេមានព្រះវិញ្ញាណប៉ះពាល់នូវបាបគេ មុនពេលគេបានជឿលើព្រះយេស៊ូវ
ហើយបានផ្លាស់ប្រែចិត្ត។ តើនៅកន្លែងណាក្នុងប្រទេសអាមេរិច ដែលយើងឃើញថា គេមានការរស់ឡើងវិ
ញ ដែលជាថា ជាការធម្មតាណាស់ក្នុងគ្រាដែលភ្ញាក់រលឹកដ៏អស្ចារ្យទីពីរនោះ? តើកន្លែងណាដែលយើង
ឃើញដូចរឿងនោះ ដូចជាការពិពណ៌នាក្នុងគ្រាដែលគួរអោយភ្ញាក់រលឹក នៅឆ្នាំ១៨១២ក្នុងខោនវ៉ោល?

      មានមនុស្សរាប់រយនាក់បានស្រែករកការអណិតមេត្ដានូវពេលនោះ អ្នកខ្លះបានបានអត់ធន់នឹងទុក្ខលំបាករបស់ព្រលឹង អស់រយះពេល១ម៉ោង អ្នកខ្លះពីរម៉ោង ខ្លះប្រាំមួយម៉ោង ខ្លះប្រាំបួនម៉ោង ដប់ពីរម៉ោង ហើយខ្លះ ទៀតដប់ប្រាំម៉ោងមុនពេលដែលព្រះអម្ចាស់មានបន្ទូលថា ព្រលឹងគេបាន សេចក្ដីសុខហើយ ហើយគេនឹងអាចរស់ឡើងវិញ សន្ធឹងដៃរបស់គេ ហើយ ប្រកាសប្រាប់ពី ការអស្ចារ្យរបស់ព្រះ ដូចជាកំលាំង ដោយមានការតស៊ូវ យ៉ាងវេទនានៅពេលនោះ ហើយដួលដល់ដី ហើយថ្ងូរ ដោយព្រោះការរំខា នដោយព្រលឹងគេ(quoted in Fire From Heaven by Paul E. G. Cook, Evangelical Press, 2009, p. 80)។

តើកន្លែងណាដែល យើងឃើញនូវការច្រួលច្របល់របស់ព្រះវិញ្ញាណក្នុងក្រុមជំនុំរបស់សព្វថ្ងៃនេះទៅ?តើ
កន្លែងណាដែលយើងឃើញមានកាផ្លាស់ប្ដូរចិត្តដូចនេះទៅ?

តើមនុស្សម្នាក់ដែលបានរស់នៅ ដោយគ្មានវិញ្ញាណពិតរបស់ព្រះសោះ ឬ
ក៏រស់ដោយមានបាបយ៉ាងធ្ងន់ធ្ងរ ហើយថ្ងៃមួយព្រះអង្គបានប៉ះពាល់ចិត្តឲ្យ
ដឹងខ្លួននៅទីនេះដែរឬទេ? គាត់មានបទពិសោធន៍នូវការប៉ះពាល់ចិត្តពីបា
បយ៉ាងខ្លាំង ហើយគាត់ចាប់ផ្ដើមស្វែងរកព្រះ ដោយសារការចែកចាយរប
ស់ព្រលឹងមួយ។ ព្រះវិញ្ញាណបានប៉ះពាល់ចិត្តគាត់ រហូតដល់គាត់បានប្រែ
ចិត្ដ ហើយទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទ អោយលើកលែងទោសបាប
ហើយបានទទួលសេចក្ដីសង្រ្គោះ។ បន្ទាប់មក គាត់បានអះអាងថាសេចក្ដី
អាណិតមេត្តារបស់ព្រះ ហើយនឹងអះអាងពីការលើកលែងទោសបាបរបស់
គាត់។ ហើយគាត់រស់នៅដោយមានសេចក្ដីអំណរ ហើយនឹងសេចក្ដីសប្បា
យរីករាយយ៉ាងក្រៃលែង(Cook, ibid., p. 119).

តើយើងអាចឃើញនូវការផ្លាស់ប្រែចិត្ដដូចនោះក្នុងក្រុមជំនុំនៅប្រទេសរបស់សព្វថ្ងៃនេះយ៉ាងណាបាន?យើ
ងមិនដែលឃើញដូច្នោះទេ ដោយសារតែមនុស្សតតាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ដូចជាមនុស្សនៅជំនាន់
លោកណូអេដែរ!

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»
       (ម៉ាថាយ ២៤:៣៧)។

២. ទីពីរ វិធីដែលលោកណូអេបានជួយសង្រ្គោះខ្លួនគាត់

លោកីយ៍ទាំងមូលបានក្លាយទៅជាសំភារៈនិយម។ ពាក្យថា «សំភារៈនិយម» ខ្ញុំចង់មានន័យថា
មនុស្សលោកបានផ្ដោតសំខាន់ទៅលើរបស់ដែលនៅលើលោកីយ៍នេះ។ ដោយមានគំនិតហួសពីវិស័យធម្ម
តា។ ព្រះមិននៅកណ្ដាលក្នុងបង្ល័ង្កចិត្ដរបស់គេទេ។ គេព្រួយបារម្ភតែរបស់ដែលនៅក្នុងជីវិតនេះប៉ុណ្ណោះ។
គេគ្រាន់តែគិតពីជីវិតក្នុងលោកីយ៍សព្វថ្ងៃនេះទេ។ ព្រះយេស៊ូវមានបន្ទូលប្រាប់យ៉ាងច្បាស់

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។

វាគួរអោយចាប់អារម្មណ៍មែនទែន ដែលព្រះគ្រីស្ទមិនបានបង្ហាញប្រាប់ពីហេតុការណ៍ក្នុងគំនិតរ
បស់គេ ដែលសុទ្ធតែមានគំនិតអាក្រក់(លោកុប្បត្តិ ៦:៥)។ ព្រះគ្រីស្ទមិនបានប្រាប់ថា ផែនដីពោរពេញ
ដោយអំពើហឹង្សា (លោកុប្បត្តិ ៦:១៣)។ ព្រះគ្រីស្ទគ្រាន់តែប្រាប់ថាពេលនោះ ពួកគេកំពុង «ស៊ីផឹក ហើយ
រៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»(ម៉ាថាយ២៤:៣៨)។ តែទ្រង់គ្រាន់តែ
បង្ហាញប្រាប់ថា គេកំពុងស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ព្រះគ្រីស្ទមានបន្ទូលប្រាប់ពីឬសនៃបាបរបស់គេ។
គេផ្ដោតសំខាន់ទៅលើការទាំងនោះប៉ុណ្ណោះ ដូចជាលោក ជី បាននិយាយថា «ពួកគេរស់នៅ ដូចជាគ្មាន
ព្រះអញ្ចឹង។ គេមិនជឿថា ទ្រង់នឹងជំនុំជំរះគេទេ ហើយគេចំអកមើលងាយទៅលោកណូអេ នៅពេលដែល
កាត់ព្រមានថាទឹកជំនន់ជិតមកដល់ហើយ» (J. Vernon McGee, Th.D., Thru the Bible, Thomas
Nelson Publishers, 1983, volume IV, p. 132; note on (ម៉ាថាយ ២៤:៣៧-៣៩)។ នេះបង្ហាញ ថា
មនុស្សនឹងដូចជាថ្ងៃនោះដែរ។ Mark Dever បានមានប្រសាសន៍ថ្មីនេះថា៖មនុស្សរាប់ពាន់នាក់
បើមិនរាប់លាន ដែលជាសមាជិក្នុងក្រុមជំនុំមិនបានកើតជាថ្មីយ៉ាងពិតនោះទេ។»

ព្រះយេស៊ូវមានបន្ទូលថា«គេគេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់
គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៩)។ អូ គេបានលឺថា ទឹកជំ
នន់ក្នុងមកហើយ។ គេឃើញទូក។ គេលឺពីការព្រមានរបស់លោកណូអេ ដែលសាវកប៉ូលបានហៅថា «អ្នក
ប្រកាសប្រាប់ពីសេចក្ដីសុចរិត»(ពេត្រុសទី២:៥)។ គេត្រូវគេព្រមានច្រើនដងថា ការជំនុំជំរះជិតដល់ហើ
យ។ ដ្បិត«គេឥតដឹងជាថាទឹកជំនន់នឹងមកទេ» ពាក្យជាភាសាក្រិកបានបកប្រែថា «ដឹង» មានន័យថា
«ភ្ញាក់ដឹងខ្លួន» យល់(ច្បាស់)។ លោក រេនិខើ បាននិយាយថានេះ «ការពិពណ៌នាមួយពីជីវិត ដោយគ្មាន
ការបារម្ភ ហើយគ្មានប្រថ្នូរអាក្រក់ នៃការគំរាមពីភាពហន្ដរាយ» (Fritz Rienecker, Ph.D., A
Linguistic Key to the New Testament, Zondervan Publishing House, 1980 edition, p. 72;
note on (ម៉ាថាយ ២៤:៣៩)។ តើអ្វីដែលដូចជានិមិត្តរូបពីសព្វថ្ងៃនេះ?

មនុស្សនៅជំនាន់លោកណូអេនោះជាតំណាងពី ជីវិតរបស់មនុស្សភាគច្រើនដែលកំពុងរស់នៅ
សព្វថ្ងៃនេះថា វាជិតដល់ថ្ងៃកំណត់ហើយ។ ខ្ញុំជឿថា អ្នករាល់គ្នាខ្លះកំពុងរស់នៅដូចជាស្ថានភាពនៅថ្ងៃរប
ស់លោកណូអេ! អ្នកបានដឹងថា ការជំនុំជំរះនឹងជិតមកដល់ហើយ។ តែអ្នកមិនចាប់អារម្មណ៍សោ។ អ្នកបា
នដឹងថា ការជំនុំជំរះនឹងត្រូវមកដល់ តែអ្នកមិនបានយល់ទេ។ អ្នកមិនព្រួយសោះ។ វាគួរឲ្យចាប់អារម្មណ៍
ណាស់ តែវាមិនបណ្ដាលអោយអ្នកពិបាកចិត្ត ឬក៍ភ័យខ្លាចទេ។ អ្នកបានដឹងថា ការជំនុំជំរះនឹងត្រូវមក តែ
មិនប៉ះពាល់ចិត្តអ្នកសោះ ឬក៍ធ្វើអោយផ្លាស់ប្ដូរគំនិតសោះ។ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង
យកគេទៅទាំងអស់គ្នា (ម៉ាថាយ២៤:៣៩)។ មនុស្សនៅតែបន្ដរផ្ដោតសំខាន់ទៅលើ របស់ដែល
នៅក្នុងលោកីយ៍នេះ ដូចជាការ ស៊ីផឹក ហើយរៀបការជាប្ដីប្រពន្ធ ដោយគ្មានការញញើតពីព្រះសោះ។
ហើយចុះអ្នកវិញ?

ឥឡូវនេះ ចូរពិចារណាចុះ តើលោកណូអេអាចបានសង្រ្គោះបានយ៉ាងម៉េច។ កណ្ឌគម្ពីរលោកប្ប
ត្ដិបានប្រាប់ថា៖

« ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ»
       (លោកុប្បតិ្ដ ៦:៨)។

លោក លូសើបានប្រៀបធៀបពាក្យទាំងនោះទៅនឹងពាក្យដែលទេវតាបានប្រាប់នាងម៉ារីថា « ដ្បិតព្រះបាន
ប្រោសមេត្តាដល់នាងហើយ»(លូការ ១:៣០)។ លូសើបាននិយាយថា «របៀបពីការនិយាយចេញមកស
មនឹងទទួល ហើយបានអោយនាងមានជំនឿ ដែលយើងបានសុចរិតចំពោះព្រះ ហើយបានប្រោះដល់ព្រះ
ភស្រ្ដទ្រង់» (Luther’s Commentary on Genesis, Zondervan Publishing House, 1958
edition, volume I, p. 138)។ លោក អារសើ ផីងបានិយាយថា «ដូចមនុស្សមានបាបទាំងអស់ដែល រក
ការកែប្រែចិត្តមកជឿដល់ព្រះ លោក ណូអេបានសុចរិតដោយសារ សេចក្ដីជំនឿ» ” (Arthur W. Pink,
Gleanings in Genesis, Moody Press, 1981 edition, p. 97)។

ដូចនេះ រឿងលើកដំបូងដែលយើងបានរៀនពីលោកណូអេ គឺថាគាត់បានសង្រ្គោះដោយសារព្រះ
គុណ។ រឿងបន្ទាប់មកទៀតគឺមាននៅខាងក្រោមនេះ៖

« ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែល
មើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច...»
(ហេព្រើរ ១១:៧)។

ដោយសារតែព្រះគុណរបស់ព្រះបានបណ្ដាលឲ្យលោកណូអេ គ្មានសកម្មភាពក្លាយអ្វីសោះ។ ដូចលោក
ជ៉ោន នូតុង់(១៧២៥-១៨០៧)បានប្រាប់ «គឺព្រះគុណតែ ដែលបង្រៀនចិត្ដយើងឲ្យខ្លាច»(«ព្រះគុណ
អស្ចារ្យ» ។ មានតែព្រះគុណរបស់ព្រះទេ ដែលអាចប៉ះពាល់ចិត្តរបស់មនុស្សដែលមិនទាន់បានសង្រ្គោះ
មានភាពភ័យខ្លាចបាន។ មុនពេលដែលព្រះផ្ដល់ព្រះគុណមកដល់មនុស្សម្នាក់ គេគ្មានការភ័យខ្លាយទាល់
តែសោះ។ សាវកប៉ូលបានអធិប្បាយពីអ្នកដែលគេមិនទាន់មានសមត្ថភាពទទួលព្រះគុណនោះ « ក៏គ្មាន
សេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»(រ៉ូម ៣:១៨)។

មាននរណាម្នាក់បាននិយាយប្រាប់ខ្ញុំថា «ខ្ញុំមិនកោតខ្លាចព្រះទេ» គំនិតរបស់គាត់ខុសពីធម្មតា!
តែវាមិនខុសពីធម្មតាទាំងអស់នោះទេ។ នោះមានន័យថា អ្នកមិនដែលបានទទួលនូវព្រះគុណរបស់ព្រះទេ
ពីព្រោះការងារមុនដំបូងរបស់ព្រះគុណបង្រៀនចិត្តអ្នកអោយកោតខ្លាចព្រះ ដូចជាលោកនូតង់បានប្រាប់ ។
បើអ្នកគ្មានព្រះគុណព្រះ អ្នកនឹងរស់នៅក្នុងមួយជីវិតរបស់អ្នកដោយមិនមានការកោតខ្លាចព្រះ នៅភ្នែក
អ្នកសោះ»។ តែនៅពេលដែលព្រះគុណព្រះមកដល់អ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងប៉ះពាល់
នៅមនះសិការរបស់អ្នកនៅពេលដែលអ្នកធ្វើអំពើបាប។ ទ្រង់នឹងប៉ះពាល់ចិត្តអ្នកជាខ្លាំង ដោយព្រោះតែ
បាបរបស់អ្នក។ នៅពេលដែលប្រព្រឹត្តបាបណាមួយ ហើយអ្នកមិនមានការភ័យខ្លាចសោះ នោះអ្នកមិនទា
ន់បានសង្រ្គោះពិតប្រាកដទេ! លោក ក្រេសសាម មែឆែន និយាយថា «ពេលដែលមនុស្សម្នាក់មានការចា
ក់ចុកចិត្តពីបាបរបស់ខ្លួន មានន័យថា ឥរិយាបថរបស់គេកំពុងឆ្ពោះទៅរកការផ្លាស់ប្ដូរហើយ»(J. Gresham
Machen, D.D., Christianity and Liberalism, Eerdmans Publishing Company, 1990 edition, p. 67)។

មុនពេលអ្នកមានការចាក់ចុកចិត្តពីបាបអ្នក អ្នកនឹងគ្រាន់តែគិតថា តើធ្វើយ៉ាងម៉េចដើម្បីអោយ
មានកាផ្លាស់ប្រែចិត្តយ៉ាងពិតប្រាកដ។ មានបុរសក្មេងម្នាក់និយាយជាមួយខ្ញុំថា «ខ្ញុំក្លាយតែ ខ្ញុំមានការផ្លា
ស់ប្រែចិត្តខុសឆ្គង។» គាត់ភ័យខុសហើយ! បើមិនមានការកោតខ្លាចព្រះទេ។ ក៍មិនមានការកោតខ្លាចពី
បាបដែរ។ គាត់មិនបានភ្ញាក់ខ្លួនពីស្ថានភាពដ៏អាក្រក់នោះទេ! « ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែក
គេឡើយ»! តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតក្នុងចិត្ដអ្នក ទ្រង់នឹងបន្ទោសពីអំពើបាបរបស់
អ្នក(យ៉ូហាន ១៦:៨)។ ពេលដែលអ្នកមានបាបក្នុងចិត្តរបស់អ្នក អ្នកកំពុងតែផ្លាស់ប្ដូរ» ដូចជាលោក
មែឆែលបាននិយាយអញ្ចឹង។

នោះហើយជារបៀបដែលលោកណូអេមាន។ ពេលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តគាត់ពីបាបគា
ត់ គាត់មានការភ័យក្លាយ រៀបចំទូក១យ៉ាធំដើម្បីសង្រ្គោះគ្រួសាររបស់គាត់»(ហេព្រើរ ១១:៧)។ មានតែ
ការចាក់ចុកចិត្តពីបាប និងសេចក្ដីកោតខ្លាចរបស់ព្រះតែប៉ុណ្ណោះ ដែលថា អ្នកបានសង្រ្គោះក្នុងព្រះគ្រីស្ទពិ
តប្រាកដ ដែលដូចជាបានសង្រ្គោះដោយសារទូកធំនោះអញ្ចឹង! ចូរគិតមើល! ចូរគិតពីបាបអ្នក។ ចូរ
គិតពីបាបពីមុនរបស់អ្នក! ចូរគិតពីការជំនុំជំរះនឹងត្រូវមកដល់ អ្នកធ្លាប់ព្រះវិញ្ញាណប៉ះពាល់នូវបាបអ្នក
ឬក៍អត់! សូមអោយព្រះអង្គប៉ះពាល់ចិត្តអ្នក «អំពើបាបទូលបង្គំនៅចំពោះទូលបង្គំជានិច្ច»(ទំនុកដំកើង
៥១:៣)។

យើងប្រាប់អ្នកអោយចូលមកក្នុងទូកធំ មករកព្រះយេស៊ូវដើម្បីអោយទ្រង់លើកលែងទោសបាប
អ្នក ដោយព្រោះទ្រង់បានសុគតលើឈើឆ្កាងជំនួសយើង។ យើងប្រាប់អ្នកអោយជឿទុកចិត្ដលើព្រះយេស៊ូវ
នោះទ្រង់នឹងសំអាតបាបរបស់អ្នក ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ តែអ្នករាល់គ្នាអាចគិតអំពី តើ
ធ្វើយ៉ាងម៉េចដើម្បីជឿទ្រង់បាន! នៅពេលអំពើបាបរបស់អ្នកបានធ្វើអោយអ្នកភ័យ អ្នកនឹងមិនត្រូវគិតថា
តើរបៀបណា ដែលយើងជឿទុកចិត្តលើទ្រង់! អូ ទេ! អ្នកនឹង»មានការភ័យខ្លាច» ហើយ ចូលមករកទូក
ធំដោយសុវត្ថិភាព គឺជាព្រះអង្គសង្រ្គោះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ! ដូច លោកមែនឆែនបាននិយាយ៖

នៅពេលដែលមនុស្សម្នាក់មានការចាក់ចុកចិត្តពីអំពើបាប នោះឥរិយាបថ របស់អ្នកនោះកំពុងតែទៅរកការផ្លាស់ប្ដូរជីវិតហើយ គាត់ឆ្ងល់ពីភាពខ្វាក់ របស់គាត់ពីមុន ហើយនិងមេរៀនពីដំណឹងល្អ ដែលជារឿងប្រឌិតគ្មានប្រ យោជន៍នោះ បានអោយគាត់មានជីវិតឡើងវិញ។ មានតែព្រះទេ ដែលអា ចធ្វើអោយអ្នកផ្លាស់ប្ដូបាន។ (Machen, ibid.)

សូមអធិស្ឋានអោយព្រះប៉ះពាល់ពីអំពើបាបរបស់អ្នក! ដ្បិតព្រះបានធ្វើអោយអ្នកភ្ញាក់ដឹងខ្លួន ដោយប៉ះពា
ល់ចិត្តនៅពេលដែលអ្នកធ្វើបាប អ្នករាល់គ្នាដូចជា ពេលនៅជំនាន់លោកណូអេអញ្ចឹង ដែល «គេឥតបាន
ដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»(ម៉ាថាយ ២៤:៣៩)។

បើសិនជាអ្នកមិនមែនជាកូនរបស់ព្រះពិតប្រាកដនៅឡើយ យើងចង់ចំនាយពេលអធិស្ឋានឲ្យអ្ន ក
ហើយនឹងប្រឹក្សាអោយអ្នក។ សូមទៅរកកន្លែងដែលស្ងាត់នៅខាងក្រោយឥឡូវនេះ ហើយ លោ ខាហ្គិន
នឹងនាំអ្នកទៅកន្លែងស្ងាត់ដើម្បីនាំសេចក្ដីអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាថាយ ២៤:៣៦-៤២។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«នៅពេលដូចនេះ» (by Ruth Caye Jones, 1902-1972)។

ចំណងជើងនៃសេចក្ដីអធិប្បាយ

មូលហេតុដែលលោកណូអេត្រូវបានសង្រ្គោះ ហើយ
អ្នកផ្សេងទៀតត្រូវបានបាត់បង់

ដោយ Dr. R. L. Hymers, Jr.

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»
(ម៉ាថាយ ២៤:៣៧)។

១. ទីមួយ ស្ថាភាពនៅថ្ងៃរបស់លោកណូអេ លោកុប្បត្ដិ ៦:៥,៣, ថែស្សាឡូនិចទី១ ១:៩។

២. ទីពីរ វិធីដែលលោកណូអេបានជួយសង្រ្គោះខ្លួនគាត់ ម៉ាថាយ 24:37-39;
លោកុប្បត្ដិ ៦:៥, ១៣; ពេត្រុសទី២ ២:៥; លោកុប្បត្ដិ ៦:៨; លូកា ១:៣០;
ហេព្រើរ ១១:៧; រ៉ូម ៣:១៨; យ៉ូហាន១៦:៨; ទំនុកដំកើង ៥១:៣។