Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការបោះបង់ចោលគោលទ្ធិត្រឹមត្រូវក្នុងក្រុមជំនុំ
ដែលបានទាយទុកមុនដោយពួកហោរាក្នុងព្រះគម្ពីរ

APOSTASY IN THE CHURCHES –
FORETOLD IN BIBLE PROPHECY

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំក្នុងទីក្រុងឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មិថុនា ១០ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 10, 2012

«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស» (ថែស្សាឡូនិចទី២ ២:៣)។


លោក W. A ខ្រីសវ៉ែល ជាគ្រូគង្វាលលើកដំបូងមា្នក់នៅក្រុមជំនុំប៉ាទីស្ទដែលមានឈ្មោះល្បីយ៉ាង
យូរមួយរូប នៅរដ្ឋតិចសះ បាននិយាយថា

ឃ្លាថា«សេចក្ដីក្បត់សាសនា»អាចបកប្រែបានថា«ការបោះបង់ ចោលសា
សនា»។ការប្រើពាក្យ«ឌឹក»បង្ហាញថា សាវកប៉ូលមានគំនិត យ៉ាងជាក់លាក់
ពីការបោះបង់ចោលសាសនា។ការជាប់ទាក់ទងគឺថា មុនពេល«ថ្ងៃរបស់ព្រះ
អម្ចាស់មកដល់» នឹងកើតមានសេចក្ដីក្បត់ សាសនាមកជាមុនចំពោះអ្នក
ដែលអះអាងថាជាអ្នកជឿព្រះ (The Criswell Study Bible, Thomas Nelson
Publishers, 1979; note on ថែស្សឡូនិចទី២ ២:៣)។

ពាក្យថា «ការបោះបង់ចោលសាសនា»គឺមកពីពាក្យជាក្រិកថា «អាផូស្ដាស៊ីអា» មានន័យថា«ការបោះបង់ អ្វីមួយ» ឬក៍«ការបោះបង់ចោល» នៃ
«ដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច» (យូដាស ៣)។ ចូរសំគាល់ថា សាវកប្រាប់ពីព្រឹត្តិការណ៍ត្រូវតែកើតឡើង
មកជាមុន មុនពេលដែល មនុស្សដែលជាតួបាប ដែលជាអ្នកអាទទឹងនិងព្រះគ្រីស្ទ «បានបង្ហាញខ្លួនមកជាមុន»។ ដូចនេះ ការបោះ
បង់ចោលសេចក្ដីជំនឿនឹងត្រូវកើតឡើងជាពិត«ជាមុនដំបូង» មុនពេលដែលអាទទឹងនិងព្រះគ្រីស្ទបានបង្ហា
ញខ្លួនមកនៅគ្រាវេទនា។ លោក ឆាឡែស ស៊ី រាយរីបាននិយាយថា ការបោះបង់ចោលសាសនាគឺ «ការបះ
បោរឈ្លានពានទាស់ទទឹងនឹងព្រះ ដែលនឹងរៀបចំទុកពីការលេចឡើងរបស់មនុស្សដែលជាតួបាបនោះ»
(The Ryrie Study Bible, Moody Press, 1978; note on II Thessalonians 2:3)។

ការបោះបង់ចោលសាសនានៅចុងបំផុតនឹងមិនលិចឡើង នៅកំឡុងពេលនៅគ្រាវេទនានោះទេ។ វាបានចាប់ផ្ដើមពីការចលាចលដែលហៅថា «the Enlightenment» ដែលបានធ្វើឡើងនៅសតវត្សទី១៨ ហើយបានចង្អុលប្រាប់ពី«the Age of Reason»នៅការផ្លាស់ប្ដូរនេះគេបានធ្វើតាមគំនិតរបស់គេជំនួសព្រះ
គម្ពីរ ដោយព្រោះការបើកសំដែងពីព្រះបន្ទូលរបស់ព្រះអង្គ។ក្នុងសៀវភៅរបស់គាត់The New Paganism
Dr. Harold Lindsell (1913-1998)បានប្រាប់ថា «Enlightenment» បានផ្ទុយពីអ្វីដែលក្រុមជំនុំដើមដំបូងបានធ្វើ និងនាំយកទៅទ្វីបអ៊ឺរ៉ុប និងទៅកាន់សហរដ្ឋអាមេរិចឲ្យមានគំនិត ជាសៃយសាសន៍និយម។ សៃយ សាសន៍និយមថ្មីនេះបានបណ្ដាលឲ្យក្រុមជំនុំឈប់មានឥទ្ធិពលដល់សង្គម
ចហើយនាំយកអ្វីដែលយើងហៅថាPost-Christian Era (ដោយសារគ្រាEnlightenment)នៅភាគខាងលិចនៃពិភពលោក ឥឡូវនេះជំនឿរបស់អ្នកគ្រីស្ទានស្ថិតក្នុងសមុទ្រនៃសៃយសាសន៍និយម និងស្ថានភាពនោះមិនប្រសើរឡើងវិញទេ ។ វាកាន់តែអាក្រក់ទៅៗ
(Harold Lindsell, The New Paganism, HarperandRow,1987,p.45)។ សំរាប់៣០០ឆ្នាំហើយដែល
«The Enlightenment» បានប្រឆាំងជាមួយគ្រីស្ទសាសនា ដើម្បីតស៊ូវអោយគ្រីស្ទសាសនាបន្ដរមានតទៅទៀតនៅពេលខាងមុខ(Lindsell, ibid.)
។សព្វថ្ងៃនេះយើងនៅតែតស៊ូវរហូតដលសព្វថ្ងៃនេះ»។

១.ទីមួយ ការបោះបង់ចោលលទ្ធិដែលត្រឹមត្រូវទាំងស្រុងរបស់ក្រុមជំនុំប្រូតែស្ដង់

ពីក្រុមជំនុំរបស់ពួកប្រូតែស្ដង់ខ្ញុំចង់មានន័យពីនិកាយដូចជានិកាយUnitedPresbyteriansនិកាយ
theUnitedMethodists និកាយEpiscopaliansនិកាយក្រុមជំនុំនៃព្រះគ្រីស្ទ (ដែលបានបង្កើតឡើងដោយ
លោក បារ៉ាក់ឧបមា) ដែលជាសាខាដ៏សំខាន់របស់Lutheranismនិងនិកាយប៉ាទីស្ទអាមេរិចកាំងដលរួមមា
នទាំង«moderate»«ក្រុមជំនុំនេះគេជឿមិនក្ដៅមិនត្រជាក់» សៅថើនប៉ាទីស្ទផងដែរដែលបាន បង្កើតឡើង
ដូចលោក ជីមី ខាតថើរ។ នៅគម្ពីរពេត្រុសទី២ ២:១ បាននិយាយថា៖

«តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងកា្លយក្នុងពួកអ្នករាល់គ្នាដែរ
គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ
ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង»(ពេត្រុសទី២ ២:១)។

រឿងដែលជាប់ទាក់ទងនឹងខគម្ពីរនោះលោក វ៊ែលវូដ(១០១០-២០០២)បាននិយាយថា៖

      មានទំនាយនេះមិនទាយទុកមុនសំរាប់អ្នកដែលមិនព្រមជឿនោះទេ
វាជាការទាយទុកពីរបៀបរបស់គ្រូដែលជាគ្រីស្ទាន ដែលនឹងកើតមានឡើង
ក្នុងពេលដែលយូរនៅប្រវត្តិសាស្រ្ដនៃក្រុមជំនុំទាំងនោះ ដែលបដិសេធពី
សារះសំខាន់របស់គោលទ្ធិ។ ក្នុងអត្ថបទនេះ(ពេត្រុសទិ២ ២:១) ការយក
ចិត្តទុកដាក់របស់យើងទៅលើហេតុការណ៍ដោយផ្ទាល់ដែលពួកគេ អាចប
ង្រៀន ពីនិកាយខុសឆ្គងដែលអាចបំផ្លាញសេចក្ដីជំនឿគោល ទ្ធិដែលជំទាស់
នឹងព្រះអម្ចាស់ដែលបានទិញ អ្នកទាំងនោះមនុស្សដែលបដិសេធព្រះយេ
ស៊ូវគ្រីស្ទ និងអ្នកបដិសេធថាទ្រង់បានសុគតលើ ឈើឆ្កាងសំរាប់លោះបាប
របស់យើងនិងថាទ្រង់បានទិញយើងដោយលោហិត ដែលមានតម្លៃរបស់ទ្រ
ង់មិនមែនជាការកែក្លែងដែលមិនសំខាន់ ឬជាការកែលំអរគោលទ្ធិរបស់អ្នក
គ្រីស្ទាននោះទេ ទ្រង់ស្ម័គ្រចិត្តដើម្បីសុគតលើឈើឆ្កាង។ មនុស្សដែល
បដិសេធ នឹងអ្នកដែលធ្វើការសំរាប់ព្រះគ្រីស្ទយេស៊ូវ ដែលបានបង្ហាញប្រាប់
យ៉ាងច្បាស់នៅក្នុងគម្ពីរគេមិនមែនជាកូនរបស់ព្រះទាល់តែសោះ។គាត់ជាអា
ទទឹងនិង ព្រះគ្រីស្ទ គាត់បានជំទាស់និងដំណឹងល្អ
គាត់ជាអ្នកអញ្ញមតិ(អ្នក ដែលមិនបានសង្រ្គោះ)។
      ពួកគេកំពុងបង្រៀនថាព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រានៃព្រះនោះ
ទេ គេថាការសុគតរបស់ទ្រង់នៅលើឈើឆ្កាងគ្មានទំនងជាមួយនឹងការអត់
ទោសបាបរបស់យើងរបស់ព្រះវរបិតាឡើយ គ្រូខាងបង្រៀនព្រះគម្ពីរនៅ
មហាវិទ្យាល័យ និងសកលវិទ្យាល័យជាច្រើនអាចប្រកាសប្រាប់ពីពួកអ្នក
ដែលមិនជឿតាមព្រះ។លទ្ធិដែលបដិសេធនឹងព្រះគម្ពីរនៅតាមសាលា
ដែលជាក្រុមជំនុំទើបតែមានថ្មីៗនៅក្នុងសតវត្សរបស់យើង។ មានគ្រីស្ទានជាច្រើ
នមិនស្គាល់ពីទំហំនិងជំរៅរបស់អ្នកមិនជឿដែលបានកំចាត់ក្រុមជំនុំ និង
ការបដិសេធដែលបានផ្សព្វផ្សាយពាសពេញពីលទ្ធិ ដែលសំខាន់របស់ព្រះគ្រីស្ទ និងការងាររបស់ទ្រង់ដែលទ្រង់ធ្វើសំរាប់យើងនៅលើឈើឆ្កាង។សាវក
ពេត្រុសបានទាយទុកមុនជាយូរមកហើយ។មិនចាំបាច់រងចាំនូវការ
សំរេចរបស់ពាក្យទំនាយរបស់សាវកពេត្រុសទៀតឡើយ។ វាបានសំរេចរួចរាល់ហើយ។
      មិនត្រឹមតែមានតែអ្នកទេវវិទូដែលបានប្រកាសប្រាប់ថា ពួកគេគឺជា
អ្នកដែលបដិសេធនឹងព្រះប៉ុណ្ណោះទេ គេបានប្រកាសប្រាប់ផងថា
ព្រះគម្ពីរ របស់ព្រះគឺស្លាប់ និងមិនរស់នៅដោយព្រោះទ្រង់មិនបានរស់នៅជាពិតប្រា
កដ។ ពួកគេបង្រៀនផងដែរថា ការអប់រំរបស់ព្រះគម្ពីរគឺស្លាប់។ ពួកគេជំទា
ស់ពីកាអប់រំនៅក្នុងព្រះគម្ពីរគ្រាន់តែសមតាមស្ថានភាពសម័យ ទំនើបសព្វ
ថ្ងៃនេះ។ ដោយព្រោះពិភពលោកយើងផ្តល់សេរីភាពអោយយើងរស់នៅ
លើភពមួយដែលជាភពរបស់សត្វ ដែលគេជឿថាព្រះមិនបានបង្កើតទេ ដូច
នោះហើយ គេត្រូវការការបង្រៀនរបស់ក្រុមជំនុំ។ យើងកំពុងរស់នៅលើគ្រា
ដែលពោរពេញទៅដោយភាពខ្វះសីលធម៌ អញ្ចឹងហើយបានជាយើងត្រូវ
បង្រៀនគេអោយមានសីលធម៌ឡើង ហើយនៅពេលដែលមានការចាប់ផ្ដើម
ជំទាស់ពីការរស់នៅតាមរបៀបស្តង់ដាថ្មី ដែលគេបានធ្វើប្រហែសពីអ្វីដែល
ព្រះគម្ពីរបានបង្រៀនប្រាប់ដល់គេ(John F. Walvoord, Th.D., in
Prophecy and the Seventies
, edited by Charles L. Feinberg,
Th.D., Ph.D., Moody Press, 1971, pp. 112-115)។

លោកវ៉ោលវូដបានសរសេរជាង៤០ឆ្នាំកន្លងមកហើយថ។គាត់ជាអ្នកគោរពនូវអ្នកទេវវិទូយ៉ាងខ្ពង់
ខ្ពស់ហើយគាត់ជាប្រធានសាលាDallasTheologicalSeminary ខ្ញុំស្គាល់គាត់ ហើយគាត់បានអធិប្បាយ
នៅក្រុមជំនុំរបស់យើង។ ខ្ញុំដឹងថាអ្វីដែលគាត់បាននិយាយសុទ្ធតែត្រូវយ៉ាងពិតប្រាកដដោយព្រោះខ្ញុំបានរៀ
នចប់សកលវិទ្យាល័យពីរ ដែលបង្រៀនលទ្ធិខុសឆ្គងដែរនៅពេលនោះ។ មានមនុស្សខ្លះដែលគេផ្អាក់ផ្អើល
មែនទែន ដោយលឺថា«ពួកប្រូតែស្ដង់»នៅតាមក្រុមជំនុំជាច្រើនឥឡូវនេះដែលជួយគាំទ្រនូវពួកមនុស្សដែល
ប្រព្រឹត្តការរួមភេទដូចគ្នា និងជួយគាំទ្រនូវការរៀបការរបស់ពួកខ្ទើយ ហើយអោយគេក្លាយជាគ្រូគង្វាល។
ប៉ុន្ដែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ។ខ្ញុំបានដឹងថាពួកគេបានឆ្ពោះទៅទិសនោះអស់រយះពេល៤០កន្លងមកហើយ។

ដូចនេះ សព្វថ្ងៃនេះយើងឃើញពីការបោះបង់ចោលសេចក្ដីពិតនៅតាម និកាយនៃក្រុមជំនុំដែល សំខាន់។
សូម្បីតែក្រុមជំនុំនោះខុសឆ្គងក៏ដោយយូរៗម្ដង យើងឃើញមានគ្រីស្ទានពិតប្រាកនៅក្នុងក្រុមជំនុំ
នោះតែពួកគេមានតិចទៅតិចទៅ។លោកវ៉ែលវូដបាននិយាយថាម្នាក់ដែលបដិសេដមិនទទួលយកការបង្រៀ
នពីដំណឹងល្អអ្នកនោះមិនមែនជាអ្នកជឿព្រះពិតប្រាកដនោះទេ....អ្នកនោះជឿក្លែងក្លាយហើយអ្នកនោះមិន
ទាន់បានសង្រ្គោះនៅឡើយទេ។នៅពេលដែលអ្នកទៅតាមផ្លូវនៅផែសាដែនណារដ្ឋកាលីសហ្វោកញ្ញាហើយ
នឹងឃើញអាគារក្រុមជំនុំដែលចាស់ដ៏ធំនៅទីនោះគ្រូគង្វាលរបស់គេស្ទើរតែទាំងអស់អធិប្បាយដោយមនុស្សប្រុស(មនុស្សស្រី) ដែលមិនដែលបានសង្រ្គោះនោះទេហើយបញ្ហានោះពិតជាកំពុងតែកើនឡើងជាច្រើននៅ
តាមសាស្រ្ដាចារ្យដែលបង្រៀននៅមហាវិទ្យាល័យព្រះគម្ពីFullerSeminaryនៅទីក្រុងផែសាដែនណាតាំងពី
សាលានោះបានធ្លាក់ចូលក្នុងលទ្ធិខុសឆ្គងនោះមក។

«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ
ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក
គឺជាមនុស្សដែលត្រូវហិនវិនាស» (ថែស្សាឡូនិចទី២ ២:៣)។

នៅ សតវត្សទី១៩ លោក ស្ពឺជិន(១៨៣៤-១៨៩២)បានមានប្រសាសន៍ថា «ក្រុមជំនុំដែលកំពុង តែកប់នៅក្រោមលទ្ធិខុសឆ្គងដែលអាក្រក់ដូចជាភក់»
(“The Blood Shed for Many,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1974 reprint, p. 374)។ ក្នុងឆ្នាំ១៩០១ លោក វីលយិម ប៊ូស (១៨២៩-១៩១២) គាត់ជាអ្នកដែលបង្កើតអង្គការឈ្មោះ Salvation Army គាត់បានប្រសាសន៍ថា៖

      គ្រោះថ្នាក់ដែលធំបំផុតនៅសតវត្សទី២០នឹងក្លាយជាសាសនា ដែលគ្មានព្រះវិញ្ញាណបរិសុទ្ធ សាសនាគ្រីស្ទដែលគ្មានការគោរព ដល់ព្រះគ្រីស្ទ ការលើកលែងទោសដោយគ្មានការប្រែចិត្ត សេចក្ដី សង្រ្គោះដោយគ្មានការបង្កើតជាថ្មី នយោបាយដោយគ្មានការគោរព ព្រះ និងការបង្រៀនពីស្ថានសួគ៌
ដោយគ្មានបង្រៀនពីស្ថាននរក (The War Cry, 5 January, 1901, p. 7)។

ពាក្យទំនាយរបស់មនុស្សប្រុសពីរនាក់នោះដែលរស់នៅក្នុងសតវត្សទី១៩នោះបានក្លាយជាសេចក្ដីពិត នៅ ក្នុងក្រុមជំនុំជាច្រើននៅសម័យយើងនេះ។

២.ទីពីរ ការកើនឡើងនូវពួកអ្នកដែលបោះបង់ចោលលទ្ធិត្រឹមត្រូវរបស់ក្រុមជំនុំដែលធ្លាប់ ផ្សាយដំណឹងល្អពីមុន។

ក្រុមជំនុំដែលធ្លាប់ផ្សាយដំណឹងពីសេចក្ដីពិត នៅតែមានរហូតដល់សព្វថ្ងៃនេះ នៅតែបានប្រកា
សប្រាប់ពីគោលទ្ធិ ដែលជាមូលដ្នាននៅក្នុងព្រះគម្ពីរសំរាប់អ្នកដែលបំរើព្រះគ្រីស្ទ ទោះបីជាយ៉ាងណាក៍ដោ
យនៅក្នុងចំណោមក្រុមជំនុំដែលធ្លាប់ផ្សាយដំណឹងល្អជាច្រើននោះវាមិនល្អទាំងអស់ទេសព្វថ្ងៃនេះ។ ខ្ញុំបាន
ឃើញពីការធ្វើតាមរបស់ពាក្យទំនាយចំនួន៦ដែលមកជាពិតក្នុងរវាង៥០ឆ្នាំ។វាធ្វើអោយខ្ញុំឈឺចិត្តយ៉ាងខ្លាំង
ពីការកើនឡើងរបស់ក្រុមជំនុំដែល បោះបង់ចោលពីការផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ។

១.  មានអ្នកផ្សាយដំណឹងល្អជាច្រើនមិនដែលបានប្ដូរគំនិតទេ។ ពាក្យប្រៀបធៀបរបស់
ស្រីក្រមុំទាំង១០នោះ ជានិមិត្តរូបពីសេចក្ដីពិតដែលអាក្រក់ជូរជាតិនៅថ្ងៃចុងបំផុតនេះ។
«ស្រី៥នាក់ជាអ្នកមានគំនិត ហើយប្រាំអ្នកទៀតជាជាមនុស្សល្ងង់។ នាងល្ងង់ទាំងនោះ
គេយកចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ»(ម៉ាថាយ ២៥:២-៣)។ស្រី
ពាក់កណ្ដាលមិនមានព្រះវិញ្ញាណបរិសុទ្ធទេ ដោយប្រេងជាតំណាងពីព្រះវិញ្ញាណបរិសុ
ទ្ធ។ នោះមានន័យថា ស្រីពាក់កណ្ដាលទាំងនោះមិនទាន់បានសង្គ្រោះទេ។ នៅពេល
ដែលព្រះគ្រីស្ទ ដែលជាប្ដីបានត្រលប់មកដល់ គាត់និយាយទៅអ្នកល្ងង់ទាំងនោះថា
«ខ្ញុំមិនដែលស្គាល់អ្នកនោះទេ»(ម៉ាថាយ ២៥:១២)។ នៅពេលវេលាដែលអាក្រក់នេះ
វាមិនសប្បាយនោះទេ គួរឲ្យអស្ចារ្យមែនទែន ដែលមានក្រុមជំនុំជាច្រើនមិនផ្លាស់ពីលទ្ធិ
របស់ព្រះគ្រីស្ទទេ ហើយមិនទាន់រួចរាល់នោះទេ ទាល់តែព្រះយេស៊ូវយាងមកវិញម្ដង
ទៀត។ លោក W. A ខ្រីសវែលបាននិយាយថាសមាជិករបស់ក្រុមជំនុំ៧៥ភាគរយបាន
វង្វេង។ លោក A. W ថូសសើបាននិយាយថា មនុស្សដែលមិនទាន់បានសង្រ្គោះគឺមាន
ចំនួន៩០%។ គ្រូដែលក្មេង ប៊ីលី ក្រាមហាមបាននិយាយថា លទ្ធិរបស់ព្រះយេស៊ូវបាន
បាត់បង់ចំនួន៨៥%។ការវាយតម្លៃពីអ្នកដឹកនាំដែលជាអ្នកគ្រីស្ទានទាំងនេបង្ហាញ ពីស្ថា
នភាពដ៏អាក្រក់របស់ក្រុមជំនុំដែលធ្លាប់ផ្សាយដំណឹងល្អពីមុនសព្វថ្ងៃនេះ។

២.  « តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»
(ម៉ាថាយ ២៥:៥)។ ចូរសំគាល់ថា ព្រះគ្រីស្ទមានបន្ទូលថា«នាងទាំងនោះងោកងុយ
ហើយដេកលក់ទៅ» លោក ជ៉ោន F វាលវូដ និយាយថា «មានក្រុមជំនុំជាច្រើនដែល
គ្មានមនុស្សម្នាក់សោះនៅថ្ងៃអាទិត្យពេលយប់ បន្ទាប់ពីរយះពេលខ្លីកន្លងមកមានការកើ
នឡើងនូវកម្មវិធីនៅពេលល្ងាច។ មានក្រុមជំនុំច្រើនណាស់ដែលគ្រាន់តែមានកម្មវិធីប្រជុំ
គ្នាតែមួយម្ដងគត់នៅមួយសប្ដាហ៍ គឺនៅថ្ងៃអាទិត្យពេលព្រឹក យើងកំពុងរស់នៅ
ពេលដែលក្រុមជំនុំមានបញ្ហាជាច្រើន»(ibid., p. 112)។ តើអ្នកផ្សាយដំណឹងល្អនៅ
ឯណា? ក្នុងទីក្រុងឡូសអង់ចាឡែសខ្ញុំមិនដឹងថាក្រុមជំនុំផ្សេងទៀតមានកម្មវិធីសំរាប់ឲ្យ
សមាជិកគ្រប់ៗរូបចេញទៅផ្សាយដំណឹងល្អទាំងអស់គ្នានោះទេ។ ខ្ញុំចាំបានថា ពីមុន
មិនមែនជា បញ្ហានោះនោះទេ តែឥឡូវនេះវាជាបញ្ហា។ព្រះអង្គចាំជួយយើង!នាងទាំង
នោះងោកងុយ ហើយដេកលក់ទៅ» (ម៉ាថាយ ២៥:៥)។

៣.  « រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់ របស់
មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២) ក្រុមជំនុំរបស់យើងភាគ
ច្រើនមានការប្រកបគ្នាតិចឬគ្មានសោះ ហើយគ្មានការចេញទៅផ្សាយដំណឹងល្អជាប្រចាំ
សប្ដាហ៍ទេ។ នោះមានន័យថា សមាជិកនីមួយៗគ្មាសេចក្ដីស្រឡាញ់ទៅគ្នាទៅវិញទៅ
មកទេ ហើយគ្មានសេចក្ដីស្រឡាញ់ចំពោះអ្នកដែលបាត់បង់ដែរ! គ្រូគង្វាល់ដ៏យូររបស់ខ្ញុំ
លោក ធីម៉ូថេ លីន ដែលជាសាស្រ្ដាចារ្យនៅមហាវិទ្យាល័យដែលសំរាប់បង្រៀនចំពោះអ្ន
កដែលចង់ក្លាយជាគ្រូគង្វាល និងជាប្រធាននៅមហាវិទ្យាល័យនោះ។ លោក លីនបាន
និយាយថា «ការជឿក្នុងព្រះអម្ចាស់របស់យើងគឺត្រូវតែស្រឡាញ់គេជាងខ្លួនឯង ក្រុមជំនុំ
នៅថ្ងៃមុនគិតបីដងពីរឿងនេះ»(Timothy Lin, Ph.D., The Secret of Church
Growth
ក្រុមជំនុំប៉ាទីស្ទលើកដំបូងនៅប្រទេសចិន 1992, pp. 28, 29)។ « រួច
ដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់ របស់មនុស្ស
ជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។

៤.   ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដី
ដែរឬដូចម្តេច?»(លូកា ១៨:៨)។ លោក លីន បាននិយាយថា «ខគម្ពីរនៅអត្ថបទនេះ
គឺបង្ហាញពីពាក្យថា«សេចក្ដីជំនឿ»ទៅលើជំនឿរបស់អ្នកអធិស្ឋានយ៉ាងច្បាស់។ ហើយ
ការបញ្ជាក់ប្រាប់របស់ព្រះអម្ចាស់នៃយើងគឺជាការដែលគួរឲ្យយំយ៉ាងខ្លាំងមួយ ដែលថា
ក្រុមជំនុំរបស់ទ្រង់នឹងបាត់បង់ជំនឿដើម្បីអធិស្ឋានមុនពេលទ្រង់ត្រលប់មកលើកទីពីររប
ស់ទ្រង់» (ibid., pp. 94, 95) ។ លោក លីនបាននិយាយម្ដងទៀតថា «មនុស្សជាញឹក
ញាប់និយាយថា វាមិនមានការខុសប្លែកពីគ្នានោះទេ ទោះបីជាអ្នកអធិស្ឋាននៅផ្ទះដោយ
ខ្លួឯង ឬក៍នៅជាមួយបងប្អូនប្រុស បងប្អូនស្រីនៅក្រុមជំនុំ។ ដូចជាការបញ្ជាក់ប្រាប់ពីកា
រដាស់តឿនដោយខ្លួនឯងនៃការខ្ជិល និងការប្រងើយកន្ដើយពីព្រះចេស្ដារបស់ការ
អធិស្ឋាន!» (ibid., p. 92)។ (លូកា ១៨: ៨)បង្ហាញប្រាប់ពីអ្នកគ្រីស្ទាននៅថ្ងៃចុងបំផុត
នឹងធ្វេ សប្រហែសក្នុងការអធិស្ឋានជួបជុំគ្នា ថែមទាំងធ្វេសប្រហែសក្នុងការអធិស្ឋាន
ខ្លួនឯង។ មានក្រុមជំនុំជាច្រើនមាករៀនព្រះគម្ពីរនៅពាក់កណ្ដាលសប្ដាហ៍ ជាង
មានការជួបជុំគ្នា ដោម្បីអធិស្ឋាន។ វាសប្បាយនោះទេដែលថាសេចក្ដីពិតនេះគឺស្ថិតនៅ
ថ្ងៃចុងបំផុត!

៥.  «តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?»(ពេត្រុសទី២ ៣:៤)។ ក្នុងអត្ថ
បទនៃគម្ពីរពេត្រុសទី២ ៣:១-៩ សាវកពេត្រុសបានសរសេរផ្ញើរទៅកូនរបស់ព្រះទាំង
អស់ កុំឲ្យភ្លេចពីពាក្យទំនាយពីយាងមកលើកទីពីររបស់ព្រះគ្រីស្ទ កុំឲ្យគេបានទទួល
ឥទ្ធិពលពីពួកអ្នកដែលសួរថា «តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?» លោក
អេដ ដោបសាន់បានផ្ដល់នូវទីសំគាល់ពីហេតុការណ៍នៅថ្ងៃចុងបំផុតដែលនឹងមាន«មាន
ការផ្សព្វផ្សាយពីទីសំគាល់ នៃការយាងមករបស់ព្រះយេស៊ូវនៅពាសពេញសកលលោក
(Dr. Ed. Dobson, The End, Zondervan Publishing House, 1997, p. 160)។ មិត្តរួមការងាររបស់ខ្ញុំឈ្មោះ C. L ខាហ្គិនបានដាស់ខ្ញុំអស់រយះពេល៤០ឆ្នាំកន្លងមកហើ យថាមាន ការចាប់អារម្មណ៍ពីទីសំគាល់របស់ព្រះគ្រីស្ទក្នុងការយាមកលើកទីពីរ ក្នុងចំ
ណោមអ្នកផ្សាយដំណឹងល្អពីព្រះគ្រីស្ទ តែឥឡូវនេះទីសំគាល់ទាំងនោះកំពុងតែកើតមា
នឡើងស្ទើរតែរាល់ថ្ងៃទៅ ហើយគេមានការធ្វេសប្រហែសណាស់ក្នុងពាក្យទំនាយ របស់
ទ្រង់។» ការធ្វេសប្រហែសពីទីសំគាល់ពីការយាងមកលើកទីពីររបស់ព្រះយេស៊ូវ
ក្នុងចំណោមអ្នកដែលផ្សាយដំណឹងល្អនោះ ហើយសំគាល់មួយដែលថា យើងរស់ក្នុងគ្រា
ចុងបំផុតហើយ! ហើយជាសំគាល់ដែលសំដែងថាសមាជិកនៃក្រុមជំនុំមានភាព ដូច
ជាលោកីយ៍ហើយ។

៦.  «ដ្បិតគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យ
ត្រូវចិត្ត»(ធីម៉ូថេទី២ ៤:៣)។ សាវកប៉ូលប្រាប់យើងឲ្យអធិប្បាយ(៤:២)។ តែគាត់
បានទាយថា មនុស្សក្នុងក្រុមជំនុំជាច្រើននៅថ្ងៃចុងបំផុតនោះ »មិនចេះទ្រាំទ្រឡើយ»
នឹងសេចក្ដីបង្រៀនពិតទេ ប៉ុន្ដែគេនឹងមានត្រចៀករមាស់ ហើយគេនឹងគ្រូកាន់តែច្រើន
។» ៥០ឆ្នាំកន្លងទៅ មានការអធិប្បាយដ៏អស្ចារ្យច្រើនដែលបានអធិប្បាយ។ លោក លីន
បានដកស្រង់ពីសាស្រ្ដាចារ្យម្នាក់ដែលថា «ការបង្រៀន និងការអធិប្បាយគឺដូចគ្នាទេ»
ខ្ញុំមិនអាចមិនយល់ស្របទៀតបានទេ។ការបង្រៀន និងការអធិប្បាយគឺ មានភាពខុស
ប្លែកពីគ្នាចំនួនពីរយ៉ាង។ដូចជាសាស្រ្ដាចារ្យដែលបង្រៀននៅមហាវិទ្យាល័យព្រះគម្ពីរគាក៍
មិនអាចធ្វើឲ្យខុសប្លែកពីគ្នាបានដែររវាង ការបង្រៀន និងការអធិប្បាយ។ តើនិស្សិត
ចេះអធិប្បាយបានទេ? ចំលើយគឺច្បាស់ថាទេ។ ការឈរនៅតុសំរាប់អធិប្បាយ អ្នករៀន
ចប់នៅមហាវិទ្យាល័យព្រះគម្ពីរជាច្រើនដែលគ្រាន់តែប្រាប់ពីព្រះ គម្ពីរបានប៉ុណ្ណោះសព្វ
ថ្ងៃនេះតែមិនអធិប្បាយនោះទេ។ គ្រូគង្វាលណាដែលមិនចេះអធិប្បាយ គឺដូចជា
មេចុងភៅដែលមិនចេះចំអិនម្ហូបអារហារអឹញ្ចឹង!ការហិនវិនាសរបស់ ក្រុមជំនុំនៅថ្ងៃចុង
បំផុតគឺមិនមែនដោយសារយើងខ្វះគ្រូគង្វាលនោះទេ ប៉ុន្ដែគ្រូគង្វាល់ដែលសំបូរនោះមិន
មែនព្រះបានត្រាស់ហៅនោះទេ»(ibid., pp. 20, 21)។


សព្វថ្ងៃនេះយើងឃើញពីស្ថានភាពរបស់ពួកអ្នកដែលបោះបង់ចោលក្រុមជំនុំដ៏សំខាន់ ហើយនឹង
ស្ថានភាពដែលគួរអោយអាណិតរបស់ក្រុមជំនុំដែលផ្សាយដំណឹងល្អក្លែងក្លាយ។ យើងគួរតែធ្លាក់ទឹកចិត្ត
បើសិនជាយើងមិនឃើញទីសំគាល់របស់ពួកហោរាដែលបានទាយក្នុងព្រះគម្ពីរនោះទេ។ ព្រះអម្ចាស់យេស៊ូវ
គ្រីស្ទទ្រង់បានមាន បន្ទូលថា៖

« កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តី ប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»(លូកា ២១:២៨)។

ទីសំគាល់នៃការយាងត្រលប់មករបស់ព្រះគ្រីស្ទគួរតែជួយលើកទឹកចិត្តយើង ក្នុងថ្ងៃដ៏ងងឹតសុន្យ
ឈឹងនៃការបោះបង់ចោលរបស់មនុស្ស។ នៅពេលដែលមនុស្សនិយាយថា «អ្នកមកក្រុមជំនុំច្រើនពេក
ហើយ» សូមចាំថាការត្អូញត្អែររបស់គេគឺជាទីសំគាល់មួយដែលថា ព្រះយេស៊ូវនឹងយាងមកវិញឆាប់ៗនេះ។
នៅពេលគេថា «អ្នកអធិស្ឋានច្រើនពេកហើយ» ឬក៍ «អ្នកចេញទៅផ្សាយដំណឹងល្អច្រើនពេកហើយនោះ»
សូមចាំថា នោះជាទីសំគាល់មួយផងដែរពីការយាងមករបស់ព្រះយេស៊ូវៗ! អោយអ្នកផ្សេងទៀតងងុយដេក
ហើយដេកលក់ទៅ ដូចជានាងទាំងនោះ ប៉ុន្ដែអោយយើងក្រោកឡើង! ចូរភ្ញាក់ឡើង មកចូលរួមក្នុងការប្រជុំ
អធិស្ឋានជុំគ្នា! ចូរភ្ញាក់ឡើង ពេលដល់ម៉ោងចេញទៅផ្សាយដំណឹងល្អ! ចូរភ្ញាក់ឡើង នៅពេលដែលកំពុង
តែស្ដាប់សេចក្ដីអធិប្បាយ!

« កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តី ប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»(លូកា ២១:២៨)។

សូមអញ្ជើញក្រោកឈរឡើងហើយច្រៀងលេខ៤ទាំងអស់គ្នា

ភាពងងឹតនៅពេលយប់ បាបជំទាស់នឹងយើង
   ស្ថានសួគ៌ផ្ទុកនូវទុក្ខព្រួយដែលយើងទ្រាំទ្រ
តែពេលនេះយើងឃើញទីសំគាល់នៃការយាងមក
   ពន្លឺក្រហមទែងក្នុងចិត្តយើង ជាពែងរត់រកអំណរ
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកទៀត
   ដូចជាព្រះយេស៊ូវខ្លាំងណាស់ មនុស្សដែលបដិសេធ
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកទៀត
   ដោយព្រះចេស្ដានិសិរីស្អរុងរឿង ទ្រង់នឹងយាងមក!
(«ទ្រង់នឹងយាងមកម្ដងទៀត» ដោយ Mabel Johnston Camp, 1871-1937)។

បើសិនជាអ្នកមិនទាន់បានសង្រ្គោះទេ នេះជាពេលដែលសំខាន់មែនទែនដើម្បីអោយអ្នកភ្ងាក់ដឹង
ខ្លួនពីអំពើបាប សូមជឿទៅលើព្រះយេស៊ូវគ្រីស្ទភ្លាមទៅ ទ្រង់នឹងសង្រ្គោះអ្នក! ព្រះគម្ពីរប្រាប់យើងថា

« ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួក
មនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»(អេភេសូរ ៥:១៤)។

ចូរភ្ញាក់ខ្លួនឡើង ហើយជឿទុកចិត្តលើព្រះអង្គសង្រ្គោះភ្លាមទៅ។ ទ្រង់បានសុគតលើឈើឆ្កាងដើម្បីសងថ្លៃ
លោះអំពើបាបរបស់អ្នក។ ទ្រង់កំពុងគង់នៅស្ថានសួគ៌។ ជឿទុកចិត្តលើទ្រង់ ហើយទ្រង់នឹងសង្រ្គោះអ្នក
ឥឡូវ សូម្បីតែអ្នកកំពុងរស់នៅក្នុងថ្ងៃដ៏អាក្រក់របស់ពួកដែលបោះបង់ចោលព្រះក៍ដោយ!

ងើបភ្នែករបស់អ្នកទៅរកព្រះយេស៊ូវ
   មើលព្រះភ័ស្រ្ដអស្ចារ្យរបស់ទ្រង់
របស់នៅលោកីយ៍នឹងកាន់តែចំលែកទៅ
   ក្នុងពន្លឺនៃសិរីល្អ និងព្រះគុណរបស់ទ្រង់
(«ងើបភ្នែកទៅរកព្រះយេស៊ូវ»ដោយ លោក Helen H. Lemmel, 1863-1961)។

យើងច្រៀងកន្លែងបន្ទរនោះម្ដងទៀត សូមទៅកាន់បន្ទប់ខាងក្រោយ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែង
ស្ងាត់ដើម្បីអធិស្ឋាន និងប្រឹក្សាគ្នា។

ងើបភ្នែករបស់អ្នកទៅរកព្រះយេស៊ូវ
   មើលព្រះភ័ស្រ្ដអស្ចារ្យរបស់ទ្រង់
របស់នៅលោកីយ៍នឹងកាន់តែចំលែកទៅ
   ក្នុងពន្លឺនៃសិរីល្អ និងព្រះគុណរបស់ទ្រង់

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយ លោក Kreighton L. Chan ៖ ម៉ាថាយ ២៥:៥-១៣។
ច្រៀងចំរៀងមុនពេលអធិប្បាយដោយលោក Benjamin Kincaid Griffith
«ពេលវេលាដូចនេះ»(ដោយ Ruth Caye Jones, 1902-1972)។

ចំណងជើងនៅការអធិប្បាយ

ការបោះបង់ចោលគោលទ្ធិត្រឹមត្រូវក្នុងក្រុមជំនុំ
ដែលបានទាយទុកមុនដោយពួកហោរាក្នុងព្រះគម្ពីរ

ដោយលោក
Dr. R. L. Hymers, Jr.

«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់ សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស» (ថែស្សាឡូនិចទី២ ២:៣)។

(យូដាស ៣)

១. ទីមួយ ការបោះបង់ចោលលទ្ធិដែលត្រឹមត្រូវទាំងស្រុងរបស់ក្រុមជំនុំប្រូតែស្ដង់។
ពេត្រុសទី២ ២:១

២. ទីពីរ ការកើនឡើងនូវពួកអ្នកដែលបោះបង់ចោលលទ្ធិត្រឹមត្រូវរបស់ក្រុមជំនុំដែលធ្លាប់
ផ្សាយដំណឹងល្អពីមុន។ ម៉ាថាយ ២៥:២-៣, ១២; ២៤:១២, លូកា ១៨:៨;
ពេត្រុស ទី២ ៣:៤; ធីម៉ូថេ ទី២ ៤:៣; លូកា ២១:២៨; អេភេសូរ ៥:១៤