Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




គោលទ្ធិរបស់អារក្សនឹងកិច្ចកលរបស់វា

DEMONIC DOCTRINES AND DEVICES

ដោយ Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាប៉ាណាខល នៅរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះជាម្ចាស់នៅពេលព្រឹក មិថុនា ៣ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 3, 2012

«ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់
ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយ
វាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»។(វិវរណះ ១២:១២)។


ខ្ញុំដឹងថាព្រឹត្តិការណ៍នេះគឺនិយាយពីពេលអនាគត ហើយវាអោយយើងដឹងបានតារយះពាក្យទំនា
យរបស់ពួកហោរា។ ដ្បិតសេចក្ដីពិតយ៉ាងនោះមានយូរមកហើយ។ ព្រះគម្ពីរដែលចាស់ៗភាគច្រើន រៀបរាប់
ប្រាប់យើងពីព្រឹត្តិការណ៍ស្រដៀងគ្នា។ គម្ពីរលោកុប្បត្តិដែលលោកម៉ូសេបាននិពន្ធដោយព្រះវិញ្ញាណនៃព្រះ
បានបា្រប់យើងពីព្រឹត្តិការណ៍នេះដែរ។តែកណ្ឌគម្ពីរយ៉ូបបាននិពន្ធឡើងមុនដំបូងគេ។ថ្ងៃដែលអ្នកបាននិពន្ធ
សៀវភៅនៅឆ្នាំ ១៥២០ ក្នុងកណ្ឌគម្ពីរយ៉ូប សាតាំងចុះមកដោយមានទាំងកំហឹងយ៉ាងខ្លាំង ហើយធ្វើបាប
ព្រឹត្តិចារ្យ ដោយកំហឹងយ៉ាងសាហាវ។ ដូចនេះយើងរកឃើញពេលមិនចេះចប់សោះក្នុងមេរៀនរបស់យើង។
ដ្បិតវាជាសេចក្ដីពិតដែលធ្វើតាមបានជាង ព្រឹត្ដិកាណ៍ដែលកើតមានឡើងក្នុងប្រវត្តិសាស្រ្ដ។ ដ្បិតជិតដល់
ថ្ងៃកំណត់ របស់ពួកវិញ្ញាណអាក្រក់ ដែលនាំអោយវាមានការលំបាក ហើយនាំកើតអោយខឹង។ វាដឹងពីអ្វីដែ
លព្រះគម្ពីរបានប្រាប់ ហើយវាដឹងថាមនុស្សមិនស្គាល់ព្រះមិនដឹងនោះទេ វាដឹងថាពេលវេលាវា និងពេលវេ
លារបស់មនុស្សដែលមិនស្គាល់ជិតចប់ហើយ។ លោក ស្ពឺជិនបានមានប្រសាសន៍ថា «វានឹងឃើញ
ម៉ោងចុងក្រោយរបស់វា ដែលអារក្សវាមានកំហឹងខ្លាំងជាងមុនទៅទៀត ពេលដែលវាដឹងថានគររបស់វាជិត
ចប់ហើយនោះ...នាគ(អារក្ស)នោះមានកំហឹងខ្លាំងណាស់ ដោយសារតែវាដឹងថាការសោយរាជ្យរបស់វា ដែ
លនៅលើលោកីយ៍នេះជិតដល់ចុងបញ្ចប់ហើយ»(C. H. Spurgeon, «កំហឹងដ៏ខ្លាំងរបស់អារក្ស»
The Metropolitan Tabernacle Pulpit, Pilgrim Publications, 1972 reprint, volume XXV, p.
616)។ ដូច្នោះ ពាក្យសំដីរបស់សាវកពេត្រុសបាននិយាយមកយើងច្រើនជាងជំនាន់មុនទៅទៀត៖

«ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា
វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់
លេបបាន»(១ពេត្រុស ៥:៨)។

ពាក្យថា«ត្របាក់លេប» ជាភាសាក្រិកបានបកប្រែថា«លេប»។ អារក្សបញ្ចេញកំហឹងខ្លាំង ហើយខ្លាំងទៀត
ដាក់យើងរាល់គ្នា ដោយព្រោះ យើងជិតដល់ថ្ងៃកំណត់របស់ពិភពលោកសព្វថ្ងៃនេះហើយ «ដោយព្រោះ
វាដឹងថា វាមានពេលខ្លីទេ អញ្ចឹងហើយបានជាវាស្អប់យើងណាស់» វាបញេ្ជញកំហឹងដាក់លោកីយ៍ ដូចជា
សត្វសិង្ហនៅតាមផ្លូវដើម្បីរបស់ដែលខូច និងអ្នកណាដែលវាអាចត្របាក់លេបបាន! «អារក្សមករកអ្នក មាន
ទាំងកំហឹងយ៉ាងខ្លាំង ដោយព្រោះវាដឹងថា វាមានពេលខ្លីទេ អញ្ចឹងហើយបានជាវាស្អប់យើងណាស់»។

ប្រសិនជាយើងរស់នៅក្នុងប្រទេសអ៊ីស្លាម យើងប្រហែលអាចជាប់គុក ហើយរងទុក្ខវេទនាដោយ
ព្រោះសមាជិករបស់សាសនារបស់អារក្សទាំងនោះ។ ប៉ុន្ដែសមត្តិភាពដែលបានលឺសេចក្ដីអធិប្បាយនេះដែល
រស់ក្នុងទឹកដីប្រទេសដែលព្រះបានប្រោសឲ្យរួចពីការធ្វើទារុណកម្ម ដូចជាកូនរបស់ព្រះជំនាន់មុនបានរង
ទុក្ខដោយសារតែដំណឹងល្អរបស់ព្រះគ្រីស្ទ។ សាស្រ្ដាចារ្យនូវមហាវិទ្យាល័យរបស់អ្នកបដិសេធមិនជឿពីរឿង
នោះទេ។ មនុស្សអាក្រក់ដូចជាពួកគាត់បានប្រងើយកង្តើយពីការប្រោសពីអំពើដោយសារដំណឹងល្អ ដែល
បាននាំឲ្យយើងឈានទៅរកការរីកចំរើនយ៉ាខ្ពស់ដែលយើងបានដឹងក្នុងទឹកដីរបស់ពួកអ៊ីស្លាម(see Under
the Influence; How Christianity Transformed Civilization
, by Dr. Alvin J. Schmidt,
Zondervan, 2001)។

ដ្បិតសាតាំងបានបញេ្ចញកំហឹង ហើយធ្វើទុក្ខដល់វប្បធម៌ផ្ទាល់ខ្លួនរបស់យើង រហូតដល់មូលដ្ឋាន
គ្រឹះនៃដំណឹងល្អឥឡូវនេះ ត្រូវបានបំផ្លាញបន្ដិចម្ដងៗ ហើយបំបែកនៅក្រោមការវាប្រហាររបស់គេ។ ហើយ
មនុស្សអាក្រក់ដែលមានតំណែងខ្ពស់ជាងគេ ក្នុងរាជរដ្ឋាភិបាលយើងដែលមានចំណង់ចង់ទាញចុះ ហើយ
បំផ្លាញពីអ្វីដែលជាសីលធម៌របស់អ្នកគ្រីស្ទានក្នុងសង្គមរបស់យើង។ មានច្រើនជាងអ្វីដែលធ្លាប់មានពីមុន
ខ្ញុំមានអារម្មណ៍ថា ឥឡូវនេះ «អារក្សសាតាំងវាចុះមកដោយមានកំហឹងយ៉ាងខ្លាំង ដោយព្រោះវាដឹងខ្លួនថា
ពេលវាខ្លីណាស់ អញ្ចឹងហើយបានជាវាស្អប់អ្នករាល់គ្នាណាស់»។

ក្នុងសេចក្ដីអធិប្បាយនេះ ខ្ញុំនឹងបង្ហាញអ្នកពីកំហឹងរបស់អារក្សសាតាំងមកកាន់យើ់ងក្នុងចំនុច (១)
លទ្ធិរបស់ពួកវិញ្ញាណអាក្រក់ ហើយក្នុងចំនុចទី(២)ពីឧបាយកលរបស់អារក្សសាតាំង។ ខ្ញុំមិនផ្ដោត
ទៅលើពួកអ៊ីស្លាមនោះ ឬក៏ពុទ្ធសាសនា ទេហិណ្ឌូសាសនានោះទេ យើងដឹងថា សាសនាទាំងនោះជារបស់
ពួកវិញ្ញាណអាក្រក់ពិតណាស់។ តែក្នុងសេចក្ដីអធិប្បាយ ខ្ញុំនឹងចែកចាយប្រាប់នៅលទ្ធិរបស់ដែលសំខាន់
ហើយនិងឧបាយកលរបស់អារក្សសាតាំងដែលវាប្រើនៅក្នុងភាគខាងលិចនៃពិភពលោក (ប្រទេសអាមេរិច )
នឹងក្នុងតំបន់ដែលបន្ដិចបន្ដួចដែលហៅថា «ការផុសឡើង» ប្រទេសជាតិរបស់ពិភពលោកទីបី។

១. ទីមួយ អារក្សបានបញ្ជូនគោលទ្ធិរបស់ពួកវិញ្ញាណអាក្រក់មកក្នុងចំណោមយើង។

សាវកប៉ូលបានព្រមានយើងពីបញ្ហានេះ នៅពេលដែលគាត់បានសរសេរនូវពាក្យទំនាយទាំងនេះ

«តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់
អ្នកខ្លះនឹង លាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត
និងសេចក្តីបង្រៀនរបស់ពួក អារក្ស»(១ធីម៉ូថេ ៤:១)។

«តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា» នោះគាត់ថា «សំរាប់សំគាល់យ៉ាងច្បាស់»(ខ្លាំង)
។ ព្រះវិញ្ញាណបានប្រាប់យើងយ៉ាងច្បាស់ពីអ្វីដែលនឹងកើតមានឡើង«នៅគ្រាជាន់ក្រោយបង្អស់»គឺជាពេល
នៅពេលអនាគត។ នោះហើយដែលជាព្រឹត្តិការណ៍ដែលកើតមានឡើងនៅថ្ងៃចុងបំផុតនោះ មុនពេលដែល
ព្រះគ្រីស្ទនឹងយាងមកវិញ ហើយមុនពេលពិភពលោកនេះត្រូវចប់។ «នៅគ្រាជាន់ក្រោយបង្អស់នឹងមានអ្នក
អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ»។ ជាពិសេសវាជារឿងពិតដែលកើតឡើយសព្វថ្ងៃដែលអាក្រក់ នេះដែលនឹងមានអ្នកខ្លះលាកចាកចេញពីសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»(យូ
ដាស ៣)។ ព្រះគម្ពីរបានប្រាប់ថា នៅគ្រាជាន់ក្រោយបង្អស់ នឹងមានការបោះបង់ចោលសេចក្ដីជំនឿ។ គេ
នឹង ងាកបែរមករកការបង្រៀដែលត្រូវចិត្តរបស់នៅគម្ពីរសញ្ញាថ្មី។ «ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និង
សេចក្តីបង្រៀនរបស់ពួកអារក្ស»។ នោះមានន័យថា ពួកគេមានសេចក្ដីជំនឿខុសពីបទគម្ពីរ ដោយព្រោះគេ
ស្ដាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស។ «នៅគ្រាជាន់ក្រោយបង្អស់នោះ» គេនឹង
ស្ដាប់តាមការបង្រៀនដែលខុសឆ្គង ដែលមកពីពួកអារក្ស។ ដូចជាមានភស្ដុតាងក្នុងគម្ពីរ« គេនឹងងាកត្រចៀក
ចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ»(២ធីម៉ូថេ ៤:៤)។

សាវកបានប្រាប់នៅការបង្រៀនដែលខុសឆ្គងទាំងនោះ។ ទោះបីជាយ៉ាងណាក៍ដោយ «លទ្ធិរបស់
ពួកវិញ្ញាណអាក្រក់» បានទាក់ទងទៅនឹងការបង្រៀនខ្លះ ដែលចេញពីគម្ពីរសញ្ញាថ្មី។ សព្វថ្ងៃនេះអារក្សសា
តាំងវាយប្រហារការបង្រៀនដែលត្រឹមត្រូវក្នុងព្រះគម្ពីរ «អោយអស់ពីសមត្ថភាពរបស់វា» ដូចជា លោក ម៉ាទីន
ឡូសើ បានសរសេរវា។ លោក ឡូសើ(១៤៨៣-១៥៤៦)បានមានប្រសាសន៍ថា ៖

នៅពេលដែលព្រះបន្ទូលបរិសុទ្ធរបស់ព្រះបានមានឡើង វាធ្វើអោយអារក្ស
សាតាំងប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាខ្លាំង វាព្យាយាមអស់ពីសមត្ថភាព
របស់វា...វាវាយប្រហារតាមរយៈ ការនិយាយភាសាដទៃខុសឆ្គង និងវិញ្ញា
ណដែលនាំឲ្យធ្វើខុស និងគ្រូខុសឆ្គង។ អ្វីដែលវាបំបែកមិនបានដោយបង្ខំ វា
ព្យាយាមស្វែងរកល្បិចកល និងការកុហកផ្សេងទៀត ដើម្បីសង្កត់សង្កិន។
(What Luther Says, Concordia Publishing House,
1994 edition, p. 395).។

ក្នុងចំណោម «លទ្ធិរបស់ពួកវិញ្ញាណអាក្រក់» ដែលអារក្សសាតាំងបានប្រើក្នុងនិកាយខុសឆ្គង
នៅគ្រាចុងក្រោយបង្អស់យ៉ាងសំបើមណាស់

១.  សនិទាននិយម (អ្នកដែលជឿព្រះគម្ពីរ)ពួកគេបានរិះគន់ព្រះបន្ទូលរបស់ព្រះយ៉ាង
ច្បាស់។លោកជូណាតសេមឡើ(១៧២៥-១៧៩១) ដែលជាឪពុកនៃអ្នកដែលរិះគន់
ក្នុងព្រះគម្ពីរ។គាត់បានបង្រៀនថាមានកន្លែងច្រើនក្នុងព្រះគម្ពីរដែលព្រះមិនបានបញ្ចេ
ញព្រះវិញ្ញា ណបរិសុទ្ធដើម្បីអោយមនុស្សតែងឡើង។ គាត់គឺជាអ្នកដែលបាន
រៀនក្លាយជាគ្រូគង្វា ល នៅសាលា Historical-Critical Method។
គាត់បានបង្រៀនថា មនុស្សទាំង អស់អាចជឿនៅផ្នែកខ្លះដែលព្រះគម្ពីរបានប្រាប់
ហើយអាចបដិសេធនៅផ្នែកខ្លះក្នុង ព្រះគម្ពីរបាន។ គាត់បានប្រកែកមិនជឿនូវអ្វីដែល
ថាព្រះវិញ្ញាណព្រះបានមានបន្ទូល ដើម្បីឲ្យមនុស្សសរសេរព្រះគម្ពីរមក។ លទ្ធផលនៃ
វិធីសាស្រ្ដរបស់គាត់ គឺទស្សនះសេរី របស់បទគម្ពីរ ដែលយើងកំពុងឃើញសព្វថ្ងៃនេះ។
អ្នកដែលបានបំផ្លាស់បំប្រែសេចក្ដី ពិតខាងទេវាវិទ្យាបង្រៀនពីអ្វីដែលយើងមិនអាចជឿ
បានសោះ ដែលព្រះគម្ពីរបានប្រាប់ ។ នេះជាអ្វីដែលអារក្សសាតាំងបាននិយាយជាមួយ
និងម្ដាយរបស់មុនដំបូងរបស់យើងយ៉ាងពិតប្រាកដក្នុងសួនច្បារអេដែនថា «តើព្រះមា
នព្រះបន្ទូលហាមមិនឲ្យអ្នក.....?»(លោកុប្បត្ដិ ៣:១)។ ដូចនេះ យើងគ្រប់ការរិះគន់
ទាំងអស់ព្រះគម្ពីរទាំងអស់នោះហើយដែលដូចជាពាក្យសំដីរបស់អារក្សតាំងពីមុនដំបូង
មកនោះ។ខ្ញុំបានប្រឈរមុខក្នុងការរិះគន់របស់ពួកអារក្សពីអ្វីដែលនៅក្នុងព្រះគម្ពីរម្ដង
ហើយម្ដងទៀត នៅសាលាពេលដែលខ្ញុំបានចូលរៀន។ ខ្ញុំបានដឹងខ្លួន ថា ការបង្រៀន
ដែលមិនមកពីព្រះគម្ពីរនោះទេហើយខ្ញុំបានបដិសេធ។ ដូចនេះ ខ្ញុំបានរួចផុតពីការរិះ
គន់របស់អារក្សទៅលើបទគម្ពីរបរិសុទ្ធ ហើយខ្ញុំចាប់ផ្ដើមបន្ដរជឿថា«គ្រប់បទគម្ពីរទាំង
អស់គឺបានសរសេរឡើងដោយមនុស្សមែន តែព្រះវិញ្ញាណរបស់ព្រះ បានបណ្ដាល
អោយតែងទេ»(២ធីម៉ូថេ ៣:១៦)។ ការបង្រៀនដែលក្លែងក្លាយ នឹងការបង្រៀន
ដែលគ្រោះថ្នាក់នោះពីព្រះគម្ពីរច្បាស់ណាស់ជា«លទ្ធិរបស់អារក្ស»។
      ខ្ញុំបានស្គាល់មនុស្សដែលល្បីៗជាច្រើនដែលបានរិះគន់យ៉ាងសាហាវណាស់ សំ
រាប់ការពារព្រះគម្ពីរ ដែលប្រឆាំងនឹងការរិះគន់របស់អារក្ស។ ថ្វីដ្បិត ខ្ញុំមិនស្គាល់គាត់
ក៍ដោយ លោក ជេ គ្រេសាម មែឆេន ត្រូវបានគេដកយកតំណែង ដោយក្រុមជំនុំ
Presbyterian។ មិត្តរបស់ខ្ញុំ ហ៉ារូលលីនស៊ែល និង បីល ផៅវើ ត្រូវបានគេធ្វើ
ចំពោះគេដោយអាម៉ាស់ ដោយក្រុមជំនុំ សៅថើន បាទីស្ទ និងក្រុមជំនុំផ្សេងទៀតដើម្បី
ការពារបទគម្ពីររបស់គេ។ លោក ហើមែន អោតថើន គ្រូគង្វាល មីសូរីគ ស៊ីណូដ
និងអ្នកផ្សេងទៀតពីការពន្យល់គម្ពីរ។ ហើនមែន អោថើន មីសូរី
ស៊ីដូដដែលជាគ្រូគង្វាល និងជាអ្នកនិពន្ធបានរស់នៅអស់
រយះពេលជាង៥០ឆ្នាំនៅក្រោមការរិះគន់របស់ពួកលោកីយ៍ ដោយព្រោះតែការឈរដើ
ម្បីការពារព្រះបន្ទូលព្រះកុំអោយបំបាត់បាន។ មានតែព្រះជាម្ចាស់ទេ ដែលអាចប្រទាន
កំលាំងដើម្បីអោយគាត់ឈរបាន! អ្នកបួសសព្វថ្ងៃនេះ គេខ្វាក់ហើយគេតែងតែមាន
គំនិតដូចជាមនុស្សទាំងនេះអញ្ចឹងហើយ «ចំលែកបន្ដិច»។ តែអ្នកបួសទាំងនោះដែល
ពិតនោះ «ចំលែក»។ គេមិនយល់ពីមនុស្សទាំងនេះដែល
ស្ថិតនៅក្រោមការរិះគន់ដ៏អាក្រក់ពីពួកអារក្សដែលនៅក្នុងលោកីយ៍ពីការពារសេចក្ដីពិត
ដែលថា ព្រះវិញ្ញាណ របស់ដែលជាបណ្ដាលចិត្តមនុស្សអោយតែងឡើង។ អ្នកបួស
ដែលអារក្សសាតាំងបាន បំបាំងភ្នែកគេនោះ អាចធ្វើការល្អបានតិចតួចណាស់
ចសំរាប់អ្នករាល់គ្នា នៅថ្ងៃដ៏ អាក្រក់នេះ។ សនិទាននិយមនៃការរិះគន់ពីព្រះគម្ពីរគឺ
ច្បាស់ណាស់ជា «គោលទ្ធិរបស់ អារក្សសាតាំង»។
      អ្នកអាចសួរបានថា តើវាអាចមានឥទ្ធិពលមកលើយើងបានយ៉ាងដូចម្ដេចបាន។
នេះជាចំលើយ។ រយះពេលយ៉ាងខ្លី២រយឆ្នាំកន្លងមកហើយ មនុស្សជាមធ្យមនៅពិភព
លោកខាងលិច(ប្រទេសអាមេរិច....) បានជឿថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។
ត្រឹមតែរយៈបន្ដិចមកទេដែល «ពួកបញ្ញាវន្ដ» គេមានគំនិតថា ព្រះគម្ពីរមានកំហុសជា
ច្រើន។ សូម្បីតែឥឡូវនេះ មនុស្សដែលដើរគេគិតថា ព្រះគម្ពីរពេញដោយកំហុសជា
ច្រើន។ ដូចនេះអារក្សបាននាំគេចេញឆ្ងាយពីសេចក្ដីជំនឿនៅក្នុងព្រះបន្ទូលរបស់ព្រះ។
នៅពេលដែលខ្ញុំបង្ហាញអ្នកនៅអ្វីដែលព្រះគម្ពីរបានប្រាប់ អ្នកស្ទើរតែនឹងសួរសំនួរដោ
យស្វ័យប្រវត្តិ សូម្បីតែអ្នកដឹងថាវាជាសេចក្ដីពិតហើយក៍ដោយ។ ឥឡូវនេះវាពិបាក
ណាស់ក្នុងការបញ្ចុះបញ្ចូលអ្នកដែលមិនជឿព្រះអោយគេជឿតាមព្រះបន្ទូលព្រះបាន។
ឥឡូចនេះមនុស្សធម្មតាភាគច្រើនគេជាអ្នកដែលរិះគន់ដល់ព្រះគម្ពីរ ដូចជាលោកស៊ីមើ
បានប្រាប់។ ការរិះគន់ពីព្រះគម្ពីរនោះហើយ ដែលជាលទ្ធិរបស់អារក្សសាតាំងដែលបាន
ឆក់នូវវប្បធម៌របស់យើងពីសេចក្ដីជំនឿក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់។

២.  លទ្ធិដាវិននិយម(អ្នកជឿថាមនុស្សកើតមកពីស្វា)បានរិះគន់យ៉ាងច្បាស់នូវអ្វីដែល
ព្រះគម្ពីរបានប្រាប់អំពីដើមកំណើតពីមនុស្សមុនដំបូង។ឆាលីសដាវីន(១៨៩០-១៨៨
២)បានបង្រៀនថា កំនើតរបស់មនុស្សតាំងពីពេលដើមដំបូង។ ព្រះគម្ពីរបាន បង្រៀន
យើងថា ព្រះបានបង្កើតមនុស្សពីស្នាដៃទ្រង់ផ្ទាល់។ ព្រះគម្ពីរបានប្រាប់ថា« ព្រះយេហូ
វ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស» ក្នុងការបង្កើតយ៉ាងពិសេស(លោកុប្ប
ត្តិ ២:៧) ។ លទ្ធិដាវិននិយមបដិសេធនឹងព្រះគម្ពីរ ដែលបានប្រាប់ថា មនុស្សបានកើត
ពីធូលីដីដើមដំបូង។ លទ្ធិដាវិននិយមនោះ គឺជា«លទ្ធិរបស់អារក្សយ៉ាងពិតប្រាកដ»។
វាបានកាត់បន្ថយនៅការបង្រៀនតាមព្រះគម្ពីរពីមនុស្ស អំពើបាប និងសេចក្ដីសង្រ្គោះ
«ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិន
បានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារ
ម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ»(រ៉ូម ៥:១៩)។ តាំងពីលទ្ធិដាវិននិយមនោះ
បានវាយប្រហារសេចក្ដីពិតនៃបទគម្ពីរទាំងនេះមក វាជារបស់អារក្សពិតប្រាកដណាស់
«លទ្ធិរបស់អារក្សសាតាំង»។
      រយះពេល២រយឆ្នាំកន្លងមកហើយ ដែលមនុស្សស្ទើរតែទាំងអស់ជឿថា គេជាអ្នក
ដែលព្រះបានបង្កើតមកជាពិសេស។ តែសព្វថ្ងៃនេះមនុស្សគេជឿថា គេកើតមកពីសត្វ
ធម្មតាប៉ុណ្ណោះទេ។ បញ្ហានេះមានឥទ្ធិពលខ្លាំងមែនទែនមកលើវប្បធម៌យើង។ បើអ្នក
ជឿថាអ្នកកើតមកពីស្វាមកមែន អញ្ចឹងសេចក្ដីអធិប្បាយក្នុងព្រះគម្ពីរមិនត្រូវនោះទេ។
ដូច្នោះលទ្ធិដាវិននិយមនោះគឺជាលទ្ធិរបស់អារក្ស ដែលសាតាំងប្រើនោះដើម្បីអោយ
មនុស្សលោកបានប្រែមកជឿថាគេជាហ្វូងរបស់សត្វ ហើយគោលបំណងរបស់គេ គ្មាន
អ្វីដែលសំខាន់ជាងការហូបអារហារ និងការរួមភេទទេ។ មានតែព្រះគុណរបស់ព្រះតែ
ប៉ុណ្ណោះទេ ដែលអាចជួយមនុស្សដែលបាត់បង់បាន។ ហើយស្រ្ដីគេជឿថា ព្រះបាន
បង្កើតគេមកក្នុងមួយជីវិតនេះ គោលបំណងដែលសំខាន់ជាងគេនោះគឺ «ស៊ី ផឹក
ហើយនឹងសប្បាបប៉ុណ្ណោះ»។

៣.  អ្នកដែលសំរេចចិត្តខុស(គេជឿលើខ្លួនឯង មិនត្រូវការព្រះគុណរបស់ព្រះទេ)
គេជាអ្នករិះគន់គោលទ្ធិក្នុងព្រះគម្ពីរពីអំពើបាបដើមដំបូងមក ហើយលទ្ធផលរបស់វា
គឺជាការខូចខាតទាំងស្រុង។ លោក ឆាឡីស ជី ហ្វីននេ(១៧៩២
១៨៧៥)បានផ្សាយ គំនិតនោះថា «មនុស្សមានសេរីភាព ហើយមានអំណាច
និងសមត្ថភាព ដូច្នោះមនុស្ស អាចធ្វើកិច្ចការរបស់គេគ្រប់ទាំងអស់បាន» (Finney’s
Lectures on Systematic Theology
, Eerdmans, 1969 edition, p. 325)។
ដូចនេះ ហ្វីននេបានផ្សាយនូវ លទ្ធិខុសឆ្គងពីបុរាណរបស់ផីលឡាហ្គីស(c. 354-418
AD) ដែលបានបដិសេធថា មនុស្សនឹងត្រូវបំផ្លាញដោយព្រោះបាបពីដើមមក
ហើយបង្រៀនថាមនុស្សយើងអាចបានសង្រ្គោះបានដោយមិនចាំបាច់ត្រូវការព្រះគុណរ
បស់ព្រះនោះទេ។ តែព្រះគម្ពីរ ប្រាប់ថា «ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណា
ដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា
ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់
គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ»
(ដោយសារព្រះគុណទើបអ្នកបានសង្រ្គោះ)(អេភេសូរ ២:៤-៥)។ « ដ្បិតគឺដោយ
ព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏
មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការ
ប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។ ដោយសារតែ
ការសំរេចចិត្តខុសរបស់លោកហ្វីននេបានជំទាស់នឹងអ្វីដែលព្រះគម្ពីរបានបង្រៀនក្នុងខ
គម្ពីរទាំងនោះវាពិតប្រាកដណាស់ជា«លទ្ធិរបស់អារក្សសាតាំង»។ដោយព្រោះលទ្ធផល
របស់លោកហ្វីននេគ្រូគង្វាលភាគច្រើនបានទទួលជឿតាម«ការសំរេចចិត្តនោះ»ឥឡូវ
នេះ ដូចជាការផ្លាស់ប្ដូរដែលត្រឹមត្រូវ ដោយគ្មាសំនួរសួរអញ្ចឹង។ លោក អាសាហែល
នេតលីតឹនដែលជាអ្នកផ្សាយដំណឹងល្អដែលបានជំទាស់ហ្វីននេបាននិយាយដូចនេះថា
«ការសំរេចចិត្តខុសឆ្គងនោះ»«គ្មានអ្វីដែលបានលឺក្នុងកិច្ចការរបស់ហ្វីននេដែលជា
គ្រោះថ្នាក់យ៉ាងខ្លាំងខ្លាដោយសារតែការផ្លាស់ប្ដូរមតិដ៏ខុសឆ្គង។គំនិតនោះមិនដែលអោ
យយើងចោលភ្នែកមើលទៅកាន់វានោះទេបញ្ហាទាំងនោះនាំឲ្យអារក្សមានឥទ្ធិពល...វា
ជាកិច្ចការដែលសំខាន់មែនទែនសំរាប់គ្រូគង្វាលដើម្បីរើសអើនរវាងសេចក្ដីពិតនិងការ
ផ្លាស់ប្ដូរគំនិតដែលខុសឆ្គង» (Bennet Tyler and Andrew Bonar, The
Life and Labours of Asahel Nettleton
, Banner of Truth, 1975, pp. 367-
368)។ មានមនុស្សរាប់លាននាក់ ដែលបានជឿតាមការផ្លាស់ប្ដូរគំនិតដ៏ខុសឆ្គងនោះ
ដោយសារតែ«លទ្ធិរបស់អារក្ស»។
      លទ្ធិផលនៃ «អ្នករសំរេចចិត្តខុស» គឺនឹងត្រូវហិនហោច។ សព្វថ្ងៃនេះមនុស្ស
ដែលអ្នកជួបជាច្រើន គេថាគេជាអ្នកគ្រីស្ទាន ដោយព្រោះគេជឿនៅក្នុងខួរក្បាលគេ
ហើយគេបានអធិស្ឋាន ឬក៍បានលើកដៃក្នុងកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហារ។ តើអ្នក
ធ្លាប់បានសួរបុព្វបុរស(អ្នកជឿជំនាន់មុន)ក្នុងក្រុមជំនុំបាទីស្ទយើង ដែលជាលោក
ជ៉ោន ប៉ូនយែន(១៦២៨-១៦៨៨) បើសិនជាសកម្មភាពរបស់មនុស្សទាំងនោះបាន
ធ្វើអោយអ្នកក្លាយជាកូនរបស់ព្រះពិតមែន នោះគាត់និយាយថា «អ្នកនិយាយលេង
ឬនិយាយមែនទែន!» ឬកឬនិយាយពាក្យដូចនេះ។


ខ្ញុំជឿច្បាស់ថា លទ្ធិទាំងបីនោះទើបតែលេចចេញមកក្នុងរយៈពេល២សតវត្សនេះប៉ុណ្ណោះ គឺជាចំ
ណែកមួយនៃយុត្តិសាស្រ្ដរបស់អារក្សសាតាំង ដែលវាប្រើដើម្បីប្រឆាំងនឹងព្រះ «នៅគ្រាចុងក្រោយនេះ»។
សនិទាននិយមនិយាយពីព្រះគម្ពីរលទ្ធិដាវិននិយមនិយាយពីការបង្កើតមនុស្ស ហើយនិងអ្នកសំរេចចិត្តខុស
ឆ្គងនិយាយពីសេចក្ដីសង្រ្គោះដោយការខំធ្វើល្អ ទាំងអស់នោះសមអោយយើងចាត់ទុកវាលទ្ធិរបស់អារក្ស។
ដូចជាគ្រូគង្វាលខ្ញុំជាជនជាតិចិនយូរមកហើយនោះដែលមានឈ្មោះថា លោក ធីម៉ូថេ លីន បាននិយាយ
ប្រាប់ខ្ញុំជាញឹកញាប់ថា «មានធ្មេញបី នៅលើអាវុធរបស់អារក្សសាតាំង»។ ពួកវាជា អ្នករិះគន់ព្រះគម្ពីរ
ចលនាវិវត្តន៍ ហើយនិងអ្នកដែលសំរេចចិត្តជឿខុសឆ្គង។

« តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់
អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោតនិងសេច
ក្តីបង្រៀនរបស់ពួកអារក្ស(១ធីម៉ូថេ៤:១)។

« ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយ
ឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់
គ្នាទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ
      (វិវរណះ ១២:១២)។

២. ទីពីរ អារក្សវាប្រើគោលទ្ធិទាំងនេះ ជា«កិច្ចកល»ដើម្បីបំផ្លាញអ្នក។

សាវកប៉ូលបាននិយាយប្រាប់ពីអារក្សសាតាំ«យើងមិនត្រូវធ្វេសប្រហែសពីកិច្ចកលរប ស់របស់ទេ»
(២កូរិនថូស២:១១)។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីកិច្ចកលរបស់វា ដើម្បីបំផ្លាញអោយអ្នកធ្លាក់ក្នុងអំ
ពើបាប ហើយអោយអ្នកធ្លាក់ក្នុងឋាននរក។ ទ្រង់មានបន្ទូលទៅពួកផារ៉ាស៊ីថា៖

«អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា
ដែលគាប់ចិត្ត ដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក »
       (យ៉ូហាន ៨:៤៤)។

អារក្សវាមិនអាចវាយប្រហារព្រះដោយខ្លួនវាបានទេ ដូច្នោះវាបានបញ្ចេញកំហឹងរបស់វាទៅលើអ្នកដែលព្រះ
អង្គបានបង្កើត គឺមនុស្សយើង។ «តាំងពីកាលដើមដំបូងមក» ចំណង់របស់អារក្សគឺដើម្បីសំលាប់មនុស្ស
បំផ្លាញមនុស្សអោយច្រើនតាមតែវាអាចធ្វើបាន។ ដូចជាសាវកពេត្រុសបានថាទ្រាំទ្រ «ព្រោះអារក្សដែលជា
ខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់
លេបបាន»(១ពេត្រុស ៥:៨)។ គោលបំណងរបស់អារក្សវាចង់បំផ្លាញមនុស្សលោកអោយរីកច្រើនទៅៗ
ដោយព្រោះយើងជិតដល់ថ្ងៃចុងបំផុតហើយ។

ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង
តែវេទនាដល់ ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយ វាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។
        (វិវរណះ ១២:១២)។

ហើយកិច្ចកលដែលអារក្សវាប្រើដើម្បីបំផ្លាញអ្នកគឺជាមេឬសនៃ«លទ្ធិរបស់អារក្ស»។ បាទ លទ្ធិរបស់
អារក្សដែលខ្ញុំបាបប្រាប់ពីកិច្ចកលរបស់វាខ្លះដែលសាហាវ ដែលវាប្រើដើម្បីបំផ្លាញអ្នក និងនាំអ្នកទៅឋា
ននរកជាឋាននរកនោះហើយ។

១.  អារក្សវាចង់ឲ្យអ្នកក្លាយជាអ្នកសនិទាននិយមដូចជា លោក ស៊ីម្លើ។ វាចង់ឲ្យអ្នក
ឆ្លល់«ពីបទគម្ពីរបរិសុទ្ធ ដែលអាចឲ្យអ្នកបានដឹងពីសេចក្ដីសង្រ្គោះដោយសារតែអ្នកមា
នសេចក្ដីជំនឿជឿទុកចិត្តទៅលើព្រះគ្រីស្ទយេស៊ូវ»(ធីម៉ូថេទី២ ៣:១៥)។ អារក្សវា
មិនចង់ឲ្យអ្នកជឿពីអ្វីដែលព្រះគម្ពីរបានប្រាប់នោះទេ។ វាមិនចង់អោយអ្នកជឿទៅលើ
ព្រះដែលស្រឡាញ់អ្នកនោះទេ។ វាមិនចង់អោយអ្នកជឿថា «ព្រះយេស៊ូវគ្រីស្ទបានយា
ងមកផែនដីនេះដើម្បីសង្រ្គោះមនុស្សមានបាបនោះទេ»((ធីម៉ូថេទី១ ១:១៥)។ វាមិន
ចង់អោយអ្នកជឿទុកចិត្ដលើព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះនោះទេ។ ហើយ
វាមិនចង់អោយបានសង្រ្គោះផងដែរ។

២.  អារក្សចង់អោយអ្នកក្លាយជាអ្នកលទ្ធិដាវិននិយម។ វាមិនចង់ឲ្យអ្នកជឿថាបា
បអ្នកបានឆ្លងពីលោកអាដាមតាំងតែពីដើមដំបូងមកនោះទេ។ វាមិនចង់អោយអ្នកជឿ
ថា« តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់
ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាប
នៅឡើយផង»(រ៉ូម ៥:៨)។

៣.  អារក្សវាចង់អោយអ្នកក្លាយជាអ្នកដែលសំរេចចិត្តខុស ដើម្បីឲ្យអ្នកជឿដូចជា
ហ្វីននេ ដែលថាអ្នកអាចជួយសង្រ្គោះខ្លួនឯងបាន «ដោយខំធ្វើរាល់កិច្ចការរបស់អ្នក»។
ស្មោគក្រោគ សាសនាខុសឆ្គងផីលាហ្គែនជារបស់អារក្ស! ខ្ញុំចំអកមើលងាយនូវលទ្ធិ
របស់អារក្សសាតាំងទាំងនោះ! អារក្សមិនចង់អោយអ្នកជឿថា « ដ្បិតគឺដោយព្រះគុណ
ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែន
កើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ
ក្រែងអ្នកណាអួតខ្លួន»(អេភេសូរ ២:៨-៩)។ អារក្សសាតាំងវាស្អប់សេចក្ដីសង្រ្គោះ
ដោយសារព្រះគុណ មិនមែនដោយការខំធ្វើល្អ និង«ការសំរេចចិត្តខុសឆ្គង»។


ប៉ុន្ដែព្រះគម្ពីរបានប្រាប់ថា

« ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់
ចេញពីអ្នករាល់គ្នាទៅ»(យ៉ាកុប ៤:៧)។

តស៊ូវនឹងការកុហករបស់អារក្ស ហើយជឿទុកចិត្តលើព្រះយេស៊ូវវិញ។ ព្រះទ្រង់ស្រឡាញ់អ្នក។
ទ្រង់បានសុគតលើឈើឆ្កាងដើម្បីលោះបាបរបស់អ្នក។ ទ្រង់កំពុងនៅស្ថានសួគ៌។

« ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់
ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច
ដើម្បីនឹងជួយអង្វរជំនួសគេ»(ហេព្រើរ ៧:២៥)។

ព្រះយេស៊ូវអាចសង្រ្គោះអ្នកពីបាបយ៉ាងធំក្រៃលែង។ ទ្រង់អាចសង្រ្គោះអ្នកពីបាបដ៏នៅអស់កល្បជានិច្ច ហើ
យនឹងឋាននរកបាន។ «គ្រាន់តែជឿទ្រង់ គ្រាន់តែជឿទ្រង់ឥឡូវនេះទៅ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹង
សង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ» ដូចជាបទចំរៀងដ៏បុរានមួយបានដាក់មក។ ព្រះយេស៊ូវនឹង
សង្រ្គោះអ្នក«អោយរួចពីអន្ទាក់របស់អារក្ស»(ធីម៉ូថេទី២:២៦)។ ជឿទៅលើព្រះយេស៊ូវទៅ ទ្រង់នឹងលើក
លែងទោសអំពើបាបរបស់អ្នក ហើយទ្រង់នឹងអោយអ្នកទទួលបានសង្រ្គោះដោយអ្នកអាចរួចពីអំណាចរបស់
អារក្ស និងលទ្ធិរបស់វា!

ពីផ្ទះនិងមិត្ត វិញ្ញាណអាក្រក់មករកអ្នកគាត់
   ក្នុងចំណោមផ្នូរទ្រង់ស្ថិតក្នុងនោះដោយទុគ៌ត
ទ្រង់ប្ដូរព្រះជន្មដោយសារអំណាចអារក្សមកលើយើង
   ព្រះយេស៊ូវយាងមក ហើយផ្ដល់សេចក្ដីសង្រ្គោះឥតគិតថ្លៃ
ពេលព្រះយេស៊ូវមក អំណាចអ្នកល្បួងត្រូវបាត់អស់ទៅ
   ពេលដែលព្រះយេស៊ូវយាងមកាំទឹកភ្នែកយើងនឹងត្រូវជូត
ទ្រង់យកភាពងងឹតមក ហើយបំពេញដោយសេរីរុងរឿង
   របស់ទាំងអស់នឹងប្ដូរ ពេលដែលទ្រង់យាងមកនៅ

មនុស្សអាចរកឃើញព្រះសង្រ្គោះដ៏អស្ចារ្យបាន
   គេអាចឈ្នះនូវតណ្ហា សេចក្ដីប្រាថ្នា និងអំពើបាប
គេត្រូវខូចចិត្តដោយបានចេញដោយកំសត់និងចេញទៅតែឯង
   ពេលព្រះយេស៊ូវយាងមក ទ្រង់នឹងតាំងយើងរាល់គ្នាក្នុងទ្រង់
ពេលព្រះយេស៊ូវមក អំណាចអ្នកល្បួងត្រូវបាត់អស់ទៅ
   ពេលដែលព្រះយេស៊ូវយាងមកាំទឹកភ្នែកយើងនឹងត្រូវជូត
ទ្រង់យកភាពងងឹតមក ហើយបំពេញដោយសេរីរុងរឿង
   របស់ទាំងអស់នឹងប្ដូរ នៅពេលដែលទ្រង់យាងមកគង់ជាមួយ
(«ពេលដែលព្រះយេស៊ូវនឹងយាងមក» ដោយ Homer Rodeheaver, 1880-1955;
      altered by the Pastor).

បើអ្នកមិនទាន់បានសង្រ្គោះ អ្នកត្រូវតែជឿដល់ព្រះយេស៊ូវទៅ។ សូមអញ្ចើញទៅបន្ទាប់ខាងក្រោយ បន្ទាប់
មក លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់ដើម្បីនាំសេចក្ដីអធិស្ឋាន ហើយនឹងធ្វើការប្រឹក្សា(បន្ទាប់ពីគេ
ចេញ)។

ឥឡូវនេះពាក្យសំដីនោះសំរាប់សំដៅទៅកាន់អ្នកដែលបានសង្រ្គោះហើយ។
សូមបើកទៅគម្ពីរអេភេសូរ ៦:១១-១២។

«ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹង
ឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធ
នឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃ
សេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញា
ណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១១-១២)។

ចំបាំងរបស់យើងគឺជំទាស់នឹងអារក្សសាតាំង និងលទ្ធិរបស់វា។ លោក ម៉ាកជីបាននិយាយថា «ខ្ញុំគិតថាក្រុម
ជំនុំមានទី សំគាល់ដែលវង្វេងនៃការច្បាំងខាងព្រលឹងវិញ្ញាណ» (Thru the Bible, Thomas Nelson,
1983, volume V, p. 280; note on អេភេសូរ ៦:១១)។ យើងត្រូវតែផ្ដោតទៅលើសត្រូវឡើងវិញ
ហើយនឹងប្រឆាំ ងនឹងវា ដោយប្រើអំណាចព្រះចេស្ដារបស់ព្រះ!

តើការច្បាំងប្រឆាំងនឹងអារក្សសាតាំងបង្ខំអោយយើងធ្វើសង្រ្គាមយ៉ាម៉េចទៅ? យើងអាចច្បាំងនឹង
វាបានដោយសេចក្ដីអធិស្ឋាន! សូមអានខ១៨

«ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយ
ព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំង
សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»(អេភេសូរ ៦:១៨)។

លោក ធីម៉ូថេ លីន ដែលជាគ្រូគង្វាលដ៏យូរមករបស់ខ្ញុំបានមានប្រសាសន៍ថា

ពេលដែលថ្ងៃដែលព្រះអម្ចាស់ជិតមកដល់ហើយនោះ សំម្ពាធរបស់អារក្ស
ដែលខ្លាំងនោះគឺវានឹប្រឆាំងនឹងការអធិស្ឋានរបស់យើង(The Secret of
Church Growth
, First Chinese Baptist Church, 1992, p. 96).

ដើម្បីឈ្នះនូវការច្បាំងនឹងកងទ័ពរបស់អារក្សសាតាំង អ្នកត្រូវតែអធិស្ឋានជារៀងរាល់ថ្ងៃ។ កុំអោយយើងខក
មកអធិស្ឋាន ក្នុងក្រុមជំនុំរបស់យើង។ ការជួបជុំគ្នាអធិស្ឋានគឺជាអាវុធមួយដ៏មានព្រះចេស្ដាក្នុងការច្បាំង
ក្នុងការច្បាំងប្រឆាំងនឹងអារក្សសាតាំង! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អាចព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ពេត្រុសទី១ ៥:៦-៩
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
            « ពេលដែលព្រះយេស៊ូវនឹងយាងមក » (by Homer Rodeheaver, 1880-1955)។


គោលទ្ធិរបស់អារក្សនឹងកិច្ចកលរបស់វា

DEMONIC DOCTRINES AND DEVICES

ដោយ Dr. R. L. Hymers, Jr.

«ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់
ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយ
វាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»។(វិវរណះ ១២:១២)។

(ពេត្រុសទី១ ៥:៨)

១. ទីមួយ អារក្សបានបញ្ជូនគោលទ្ធិរបស់ពួកវិញ្ញាណអាក្រក់មកក្នុងចំណោមយើង។ ១ធីម៉ូថេ ៤:១;
យូដាស ៣, ២ធីម៉ូថេ ៤:៤; លោកុប្បតិ្ដ ៣:១; ២ធីម៉ូថេ ៣:១៦; លោកុប្បតិ្ដ ២:៧;
រ៉ូម ៥:១៩; អេភេសូរ ២:៤-៥, ៨-៩។

២. ទីពីរ អារក្សវាប្រើគោលទ្ធិទាំងនេះ ដូចជា«កិច្ចកល»ដើម្បីបំផ្លាញអ្នក។ ២កូរិនថូស ២:១១;
យូហាន ៨:៤៤; ១ពេត្រុស ៥:៨; ២ធីម៉ូថេ ៣:១៥; ២ធីម៉ូថេ ១:១៥; រ៉ូម ៥:៨; អេភេសូរ ២:៨-៩;
យ៉ាកុប ៤:៧; ហេព្រើរ ៧:២៥; ២ធីម៉ូថេ ២:២៦; អេភេសូរ ៦:១១-១២, ១៨។