Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កប៉ាល់ទីតានិច

TITANIC

ដោយលោក Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ឧសភា ១៣ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 13, 2012

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
(លូកា ១២:២០)។


ខែមុនគេបានគេបានរំលឹកខួបទី១០០ដែលកប៉ាល់ទីតានិចបានលិច។ វាជាកប៉ាល់ដែលគេ សាងសង់ធំជាងគេបំផុត។ គេហៅកប៉ាល់នោះថា «កប៉ាល់ដែលមិនអាចលិចបាន»។ តែពេលវាចេញដំ ណើរលើកដំបូង វាក៏បានលិច ដោយបានសំលាប់មនុស្សជាង ១៥០០នាក់ ដែលបានលង់ទឹកក្នុងទឹកដ៏ត្រ ជាក់។ ១០០ឆ្នាំក្រោយមក មនុស្សនៅតែចាប់អារម្មណ៍នឹងរឿងនេះ។ មានខ្សែភាពយន្តធំៗចំនួន៤ ដែល គេផលិតឡើង ដោយមានឯកសារ និង សៀវភៅជាច្រើន ដែលជួយអោយយើងដឹងពីសោដនាដកម្មនោះ។ ពេលខ្សែភាពយន្តដែលផលិតក្នុងឆ្នាំ១៩៩៧ ត្រូវបានគេចាក់បញ្ចាំងម្តងទៀតជាលក្ខណៈ 3D វាធ្វើអោយ ទាក់ទាញយុវជនរាប់លាននាក់។

សេចក្ដីអធិប្បាយនេះបានដកស្រង់មកពីសេចក្ដីរបស់លោក Dr. Greg Dixonដែលមានចំណង ជើងថា«ការលិចរបស់កប៉ាល់ទីតានិច» ក្នុង Prize-Winning Evangelistic Sermons ដែលបានរៀបរាប់ នឹងកែសំរួលដោយ លោក Dr. John R. Rice, Sword of the Lord Publishers, 1976, pp. 11-23)។

ពេលខ្ញុំចាប់ផ្តើមសិក្សាពីកប៉ាល់ដែលមិនចេះលិចនេះ ខ្ញុំយល់ឃើញថា វាដូចជាមនុស្សដែលកំពុងនិយាយទៅកាន់ព្រះថា «យើងក្លាយជាម្ចាស់លើ ជោគវាសនាខ្លួនយើង។ យើងឈប់ខ្លាចគ្រោះធម្មជាតិទៀតហើយ យើង ឈប់ខ្លាចមហាសមុទ្រដ៏ជ្រៅ និង ងងឹតទៀតហើយ ដោយឥឡូវយើងមាន ប្រាជ្ញា អាចយកឈ្នះសកលលោកយើងហើយ។ ម្ចាស់ផ្សេងទៀត អ្នកសាង ផ្សេងទៀត អ្នករចនាផ្សេងទៀត អនុសេនីយឯក នាវឹក ពត៌មានថ្មីៗទាំងអ ស់បានប្រកាសឲ្យពិភពលោកទាំងអស់ថា កប៉ាល់នេះជាកប៉ាល់ដែលមិន ចេះលិចទឹក។ វាដូចជាមនុស្សដែលកំពុងនិយាយទៅកាន់ព្រះថា យើងមិន ត្រូវការអ្វីផ្សេងទៀតទេ។ យើងបានសង់កប៉ាល់ដែលមិនចេះមិនលិច! ដូច្នះ យើងមិនត្រូវការអ្នកការពារយើងទេ។ យើងមិនត្រូវការឲ្យអ្នកជួយយើងទេ» ទោះបីជាយ៉ាងនេះក៏ដោយ មានហេតុការចំដ៏ចំឡែកនោះបានកើតឡើង។ កប៉ាល់នោះបានលិចនៅការធ្វើដំណើរលើកដំបូង ហើយវាបានបញ្ឍប់នូវ ទស្សនីយភាពរបស់ពិភពលោកទាំងស្រុងថា ពួកយើងនៅតែត្រូវការព្រះ គ្រប់ពេលវេលាទាំងអស់(ibid., p. 11)។

« សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្តីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ(ទំនុកដំកើង ៦០:១១)។

វាដូចជាព្រះអង្គបានមានបន្ទូលបា្រប់យើងថា

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
      (លូកា ១២:២០)។

សហរដ្ឋអាមេរិចគឺជាប្រទេសមួយដែលអស្ចារ្យណាស់ តែវាដូចជាកប៉ាល់ទីតានិច ដែលលិចនោះ ពេលដែលខ្ញុំឃើញរឿងដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើង វាហាក់ដូចជាកៅអ៊ីនៅលើកប៉ាល់ទី
តានិចនោះ។សេចក្ដីអធិប្បាយនេះគឺផ្ដោតទៅលើការលិចទឹកនៃកប៉ាល់ទីតានិច និងព្រឹត្តិការណ៍ជំវិញនោះ។

នៅពេលយប់ នៅខែមេសា ១៤ ១៩១២ នៅវេលាម៉ោង ១១:៤០ គ្រោះម
      ន្តរាយរបស់នាវាទេសចរណ៍ដែលធំបំផុតនោះបានកើតឡើងនៅទីនោះ។ ក ប៉ាល់ទីតានិចដែលជានាវាដែលធ្វើដំណើរផ្លូវឆ្ងាយតាមមហាសមុទ្របានសង់ឡើងនៅពេលនេះបានធ្វើដំណើរទៅបុកនឹងផ្ទាំងទឹកកក ដែលមានចំងាយ ប្រហែល ៨០០ម៉ាយ ពីឆ្នេរសមុទ្រ Newfoundland។ មានព្រលឹងវិញ្ញា ណមនុស្ស២៣៤០នាក់នៅលើកប៉ាល់នោះ។ មនុស្សចំនួន៧០៥បានស ង្គ្រោះរួចជីវិត និង១៦៣៥បានត្រូវវិនាសដោយសារកប៉ាល់នោះ។
      វាជាការធ្វើដំណើរលើកដំបូងហើយគេបានប្រកាសជាសាធារណៈក្នុងពិភពលោកថា វាមិនមែនគ្រាន់តែធំជាងគេ និង ស្អាតជាងគេប៉ុណ្ណោះ ទេ ថែមទាំងនាវាដែលមានសុវត្ថិភាពបំផុត។ ពួកនាវឹក និង អ្នកដំនើរមិន ដែលជិះកប៉ាល់តាមសមុទ្រដែលមានសុវត្ថភាពបែបនោះឡើយ។ (ibid., p. 12)។

ដ្បិតមានមនុស្សជាច្រើនដែលនៅលើកប៉ាល់ទីតានិច ដែលដូចជាគំនិតរបស់ព្រះដែលមានបន្ទូលប្រាប់

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
      (លូកា ១២:២០)។

តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?
   តើអ្នកបានរាប់ថា ព្រលឹងមនុស្សដែលបាត់បង់មានតំលៃឬទេ?
សូម្បីតែពិភពលោកទាំងមូលបានទទួលជារបស់ខ្លួនអ្នកផ្ទាល់
   សូម្បីតែឥឡូវនេះអ្នកអាចជាបន្ទាត់ដែលអ្នកបានឆ្លងកាត់
តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ

មនុស្សដែលនៅលើកប៉ាល់ទីតានិចទាំងនោះ ជានិមិត្តសញ្ញានៃពិភពលោកសព្វថ្ងៃនេះតាមរបៀបទាំងបួន

១. ទីមួយ ពួកគេបានមានសុវត្ថិភាពដែលខុសឆ្គង

ពួកគេគិតថាកប៉ាល់ទីតានិចនោះជា«នាវាដែលមិនចេះលិច»។វាមានបណ្ដោយ ៨៨២ហ្វីត កន្លះ បើប្រៀបធៀបនឹងផ្លូវទីក្រុង វាប្រហែលជា៣កន្លះ។ យុថ្កាវាមានទំងន់ ១៥ តោនកន្លះ។ បាតវាមានកំរាស់ ៥ ទៅ៦ ហ្វីតដើម្បីធានាសុវត្ថិភាព។ ពាក្យ «ទីតានិច» មានន័យថា«យក្ស» «ធំ» «មហាធំ» ហើយ «ខ្លាំង»។ កប៉ាល់ទីតានិចធំហើយខ្លាំង។គេហៅឈ្មោះវាថា «កប៉ាល់មិនចេះលិច។» មានបន្ទប់ទប់ទឹកចំនួន ១៥។ គេមានជំនឿថា កប៉ាល់នោះមិនចេះលិច ដូច្នេះគេមានទូកសង្រ្គោះជីវិតត្រឹមតែ២០គ្រឿងទេ។ ទូកនីមួយ ៗ អាចដាក់មនុស្សបាន ៥៨នាក់។ នោះមានន័យថា មានមនុស្សត្រឹមតែ១១៦០ប៉ុន្នោះដែលបានសង្រ្គោះ រួចពីជីវិត មនុស្សដែលនៅលើទូកមានចំនួន២៣៤០ ហើយទូកសង្រ្គោះជីវិតបានពេញ។ មិនមានទូកសង្រ្គោះជីវិតគ្រប់គ្រាន់សំរាប់មនុស្សទាំងអស់នោះទេ មានតែគ្រប់សំរាប់មនុស្សចំនួន១១៨០ប៉ុណ្ណោះ។ ហេតុអ្វីបានជាមានទូកសង្រ្គោះជីវិតតិចម្ល៉េះ? ដោយព្រោះពួកគេគិតថាគេមិនបាច់ត្រូវការទូកសង្រ្គោះទេ! គេគិតថាកប៉ាល់ទីតានិចដែលមានទំងន់៥០០០តោននោះ មិនអាចលិចបានទេ!

តើសុវត្ថិភាពខុសឆ្គងរបស់មនុស្សភាគច្រើនសព្វថ្ងៃនេះគឺជាអ្វីទៅ!ហើយចុះអំពីអ្នកវិញ? តើអ្នក បានត្រៀមខ្លួនពីការជំនុំជំរះរបស់ព្រះហើយឬនៅ?តើអ្នកបានត្រៀមខ្លួនថា សេចក្ដីស្លាប់នឹងមកដល់អ្នកនៅ ពេលភ្លាមៗនេះហើយឬនៅ?ឬក៍អ្នកគិតដូចជាបុរសម្នាក់ដែលគិតថាគាត់អាចរស់នៅបានជាច្រើនឆ្នាំតទៅទៀតបាន?គាត់បាននិយាយទៅកាន់ខ្លួនគាត់ថា«ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ»(លូកា ១២:១៩)។

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
(លូកា ១២:២០)។

បុរសម្នាក់ដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ដែលនៅលើកប៉ាល់ទីតានិចនោះគឺ ឈ្មោះថាជ៉ោន យ៉ាកុប អាស្ទើរ IV ដែលគាត់នៅមានលុយ១៥០០០០០០០ដុល្លា ដែលមានតំលៃច្រើនជា
ងលុយសព្វថ្ងៃនេះចំនួន១០ដង។គាត់មិនបានខ្វល់ខ្វាយពីពិភពលោក ដូចជាគាត់បានត្រលប់មកពីដំណើរ
កំសាន្ដ ទៅកាន់ប្រទេសអេស៊ីប ជាមួយកូនក្រមុំអាយុ១៩ នៅលើកប៉ាល់ទីតានិច! មានបុរសមា្នក់ឈ្មោះថា Benjamin Guggenheim ជាអ្នកគ្រប់គ្រងលើក្រុមហ៊ុនឈ្មោះ American Smelting and Refining Company។ គាត់នៅមានលុយសល់ចំនួន៩៥០០០០០០ដុល្លា។ មានបុរសឈ្មោះ Isadore Straus ដែលជាម្ចាស់ក្រុមហ៊ុនមួយដែលបង្កើតឡើងដោយ Levis។ គាត់នៅសល់លុយចំនួន៥០០០០០០០ដុល្លា ។មានបុរសឈ្មោះ Jay Bruce Ismay ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន International Mercantile Marine Company។ គាត់នៅសល់លុយចំនួន៤០០០០០០០ដុល្លា។ ដែលប្រពន្ធរបស់គាត់មានគុជខ្យងមួយឆុត ដែលមានតំលៃចំនួន២៥០០០០។គុជខ្យងនោះជាឆុតគុជខ្យងដែលស្អាតជាងគេបំផុតនៅលើពិភពលោក។

មនុស្សទាំងនេះបានដើរយ៉ាងស្ងាមស្ងាត់នៅលើដំបូលនាវាកប៉ាល់ទីតានិច គិតអំពីអ្នកដែលមាន លុយរាប់លានដុល្លាផ្សេងទៀត យើងអត់មានគំនិតផ្សេងទៀតពីមនុស្សដែលបានលោតចុះក្នុងទឹកដែលត្រ ជាក់នៅមហាសមុទ្រអាតាឡង់តិចទៀតនោះទេ។

អ្នកមហាសេដ្ឋីដែលមានលុយយ៉ាងច្រើនឈ្មោះថា ជ៉ោន យ៉ាកុប អាស្ទើរ IVដែលអ្នកដែលមាន ទ្រព្យសម្បត្តិច្រើនបំផុត។ នៅពេលដែលកប៉ាល់ទីតានិចបានបុកទៅនិងផ្ទាំងទឹកកក ដែលជាហេតុនាំឲ្យ កប៉ាល់លិច លោក Astorបានប្រាប់ប្រពន្ធរបស់គាត់ថា ការខូចខាតនោះមិនធ្ងន់ធ្ងរទេ។ ពេលដែលកប៉ាល់ បានលិចគាត់បានឈរនៅលើដំបូលនាវាយ៉ាស្ងាមស្ងាត់ ហើយគាត់កំពុងជក់បារីទៀតផង។កន្លះម៉ោងក្រោ យកប៉ាល់នោះបានលិចនៅជាន់ទាប បាននាំគាត់ស្លាប់។ ពីសប្ដាហ៍ក្រោយមករូបកាយគាត់បានហើម ហើយគេក៍ឃើញអាវធំរបស់គាត់ដែលមានដាក់ស្លាកឈ្មោះដើមដំបូងរបស់គាត់នៅលើអាវនោះ។ ម្នាក់មិន
អាចជួយសង្រ្គោះបានទេ តែត្រូវចងចាំ ថាព្រះគម្ពីរប្រាប់យើងថា

«ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្តីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។»
      (សុភាសិត១១:៤)។

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
      (លូកា ១២:២០)។

២. ទីពីរ ពួកគេមិនបានត្រៀមខ្លួនទុកជាមុន។

គ្មានកប៉ាល់ដែលស្អាតដូចជាកប៉ាល់ទីតានិចនៅពេលនោះទេ។ វាមានកន្លែងលេងថីន្នីស មាន បន្ទប់លេងប៉ាល់ និងមានជណ្ដើរយន្ដជាច្រើន ដែលគួរឲ្យភ្ញាក់ផ្អើលនៃកប៉ាល់មួយចំនួននៅពេលនោះ។ ឆុតបន្ទប់ដែលល្អបំផុតនោះមានតំលៃ៤៣០០ដុល្លាដែលមានចំនួនយ៉ាងច្រើននៅឆ្នាំ១៩១២។ មានកន្លែស្នាក់នៅដែលថ្លៃបំផុតបានផ្ដល់ឲ្យនៅ។ តែមិនមានទូកសង្រ្គោះជីវិតគ្រប់គ្រាន់នោះទេ! ជ៉ោន យ៉ាកុប អាស្ទើរ និងប្រពន្ធរបស់គាត់បានលេងសេះដែលធ្វើពីម៉ាស៊ីននៅក្នុងកន្លែងហាត់កីឡាដ៏ខ្ជះខ្ជាយបន្ទា ប់ពីកប៉ាល់បានបុកទៅនិងផ្ទាំងទឹកកក។ តែនៅខណះពេលដែលពួកគេកំពុងលេងនោះ កប៉ាល់បានលិច។ ហើយមិនមានទូកសង្រ្គោះជីវិតគ្រប់គ្រាន់នោះទេ!

គ្មានកប៉ាល់ណាដែលបើកលើសមុទ្រឲ្យអ្នកដំណើរមានទំនុកចិត្តឬក៍មានសុវត្ថិភាពនៅពេលយប់ ដូចជាកប៉ាល់ទីតានិច ដែលបើកយ៉ាងស្ងាមស្ងាត់នៅតាមទឹកដែលត្រជាក់នៃមហាសមុទ្រអាតាឡង់តិចនៅ ជើងនោះទេ។ តែមិនមានទូកសង្រ្គោះជីវិតគ្រប់គ្រាន់នោះទេ!ហើយទូកសង្រ្គោះជីវិតមិនបានផ្ទុកនូវរបស់ របរដែលសំខាន់ដូចជាម្ហូបអាហារ.....នោះទេ។ ពួកគេមួយចំនួនមិនមាទឹកដើម្បីរក្សាទុកនៅទេ។ អ្នកមួយចំ នួនគ្មាទូកក្ដោងដើម្បីជិះ ហើយក៍គ្មានត្រីវិស័យដែរ។ នៅពេលចុងក្រោយ គេមួយចំនួនបានទាញឡើងពី ក្រោមមក។ នៅពេលបច្ចប់ ទូកសង្រ្គោះជិវិតទាំងនោះគ្មាសារះសំខាន់ទាល់តែសោះ ដោយហេតុនោះបាន ជាសង្រ្គោះមនុស្សបានត្រឹមតែ២០នាក់ប៉ុណ្ណោះ។ ពួកគេបានគិត!

ដូច្នោះ ទូកសង្រ្គោះជិវិតបានទំលាក់ចេញពីកប៉ាល់មក មានចំនួនត្រឹមតែ១០ ទូក ១២ ១៥ ដែល បាននាំមនុស្សចេញទៅបាន ទោះបីជាយ៉ាងណាក៍ដោយ ពួកគេអាចដាក់មនុស្សបានស្ទើរតែ៦០នាក់។ ហេតុអ្វីបានជាមានមនុស្សតិចណាស់បានចូលទៅក្នុងទូកនោះ? ដោយព្រោះពួកគេមិនជឿថា កប៉ាល់នោះ នឹងលិច! ពួកគេបានបដិសេធដើម្បីជិះទូកសង្រ្គោះជីវិត។

បន្ទាប់មកមានការផ្ទុះយ៉ាងខ្លាំង។ មនុស្សបានភ័យខ្លាចយ៉ាងខ្លាំងនៅពេលចុងក្រោយ ហើយបាន រត់ទៅរកទូកសង្រ្គោះដែលនៅសល់។ តែនៅពេលនោះទូកសង្រ្គោះទាំងនោះមានមនុស្សជាច្រើនហើយ។ វាបានយឺតសំរាប់មនុស្សភាគច្រើនទាំងនោះទៅហើយ។ មានមនុស្សជាច្រើនដែលបានវិនាស ដោយគេមាន លុយទិញសបុត្រដើម្បីជិះកប៉ាល់ទីតានិច ប៉ុន្ដែពួកគេមិនមានលុយល្មមដើម្បីទិញកន្លែងអង្គុយនៅក្នុងទូក សង្រ្គោះបាននោះទេ!ដោយព្រោះ ពួកគេមិនបានត្រៀមទុកមុននោះទេ!

នៅលើដំបូលនាវានោះមានបុរសនិងស្រ្ដីជាច្រើនបានពាក់ដោយសក់ដែលមានរោមធ្វើពីសត្វល្អ បំ ផុតដែលគេបានទិញ។ ពួកគេមួយចំនួនមានចញ្ចៀនមាសពាក់នៅម្រាមដៃ មានគុជពាក់នៅករបស់គេ មាន ក្រវិលពេជ្រពាក់នៅនិងត្រចៀករបស់គេ។ ប៉ុន្ដែឥឡូវនេះគេមិនគ្រាន់បើជាងអ្នកដំណើរដែលក្របំផុត ដែល បានត្រូវគេវាយដូចជាសត្វដើម្បីបានចូលទៅក្នុងទូកសង្រ្គោះជីវិតនោះទេ។ ប៉ន្ដែទូកទាំងនោះបានពេញ។ វាយឺតពេលសំរាប់គេហើយ។ គេមិនបានត្រៀមខ្លួនទុកមុន! ហើយចុះតើអ្វីដែលជារូបភាពពីមនុស្សជំនាន់ នេះ!

« នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ
ដ្បិតនៅជំនាន់នោះគេកំពុងតែស៊ីផឹក រៀបការប្តីប្រពន្ធដរាបដល់ថ្ងៃដែលលោ
កណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ»
       (លូកា១៧:២៦-២៧)។

គេសើចដាក់លោកណូអេ នៅពេលដែលគាត់ប្រាប់ឲ្យពួកគេត្រៀមខ្លួន។ គេគិតថា ការជំនុំជំរះមិន ដែលមកទេ។ ហើយនៅពេលដែលភ្លៀងធ្លាក់ដោយហូរខ្លាំងនោះ។ ពេកដែលទឹកបានជន់ឡើង គេចង់ចូល ទៅក្នុងទូក ហើយគេបានស្រែករកឲ្យបានជីវិត។ តែហួសពេលទៅហើយ។ គេរងចាំយូរពេក។ ទ្វារទូកព្រះ អង្គបានបិទទៅហើយ។ គេស្រែកថ្ងូរ និងស្រែកដោយភ័យខ្លាច ដោយព្រោះគេត្រូវព័ទ្ធជំវិញដោយទឹកជំនន់ ហើយត្រូវលង់ទឹកស្លាប់។ «នោះដល់កាលណាកូនមនុស្សមកក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៩)។

មានមនុស្សម្នាក់សួរទៅលោក ជ៉ោន យ៉ាកុប អាស្ទើរ ថា«លោក តើអាវធំរបស់លោកនៅឯណា»? លោក អាស្ទើរឆ្លើយថា «ខ្ញុំមិនត្រូវការវាទៀតទេ»។

ថ្ងៃណាមួយអ្នករាល់គ្នានឹងត្រូវឈរនៅមុខបល័្លង្កនៃព្រះ។ ព្រះអង្គនឹងសួរអ្នកថា «តើអ្នកបានធ្វើអ្វី ខ្លះចំពោះព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទ»? តើអ្នកនឹងឆ្លើយថា «ខ្ញុំមិនត្រូវការទ្រង់ទេឬ»?

អ្នកនឹងត្រូវការព្រះយេស៊ូវនៅពេលនោះ។ អ្នករាល់គ្នាមិនអាចគិតថា អ្នកនឹងត្រូវការទ្រង់ទេ ប៉ុន្ដែអ្នករាល់គ្នាត្រូវការទ្រង់។ អ្នកត្រូវតែទទួលជឿព្រះគ្រីស្ទឥឡូវនោះទៅ។ នោះអ្នកនឹងមិនហួសពេលរហូត។

« បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
       (វិវរណះ២០:១៥)។

«ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ។ (ម៉ាថាយ ២៥:៤៦)។

អ្នកអាចបោះបង់ចោលទីសង្ឃឹមដែលនៅជាចរីកាលនៅពេលព្រឹក
   សេចក្ដីអំណរនៅពេលនេះគឺមានរហូតដល់ដល់ចុងបំផុត
គឺភ្លឺព្រាចៗសំរាប់អ្នកមានបាប ហើយវត្ថុនោះនឹងទទួលជ័យជំនះ
   តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?
តើអ្នកបានរាប់ថា ព្រលឹងមនុស្សដែលបាត់បង់មានតំលៃឬទេ?
   សូម្បីតែពិភពលោកទាំងមូលបានទទួលជារបស់ខ្លួនអ្នកផ្ទាល់
សូម្បីតែឥឡូវនេះអ្នកអាចជាបន្ទាត់ដែលអ្នកបានឆ្លងកាត់
   តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?
តើអ្នកបានរាប់ថា ព្រលឹងមនុស្សដែលបាត់បង់មានតំលៃឬទេ?
   សូម្បីតែពិភពលោកទាំងមូលបានទទួលជារបស់ខ្លួនអ្នកផ្ទាល់
សូម្បីតែឥឡូវនេះអ្នកអាចជាបន្ទាត់ដែលអ្នកបានឆ្លងកាត់
   តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?

ថ្ងៃមួយព្រះអង្គនឹងមានបន្ទូលទៅកាន់អ្នកថា

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
      (លូកា ១២:២០)។

៣. ទីបី ពួកគេបានពន្យាពេលវេលា។

ពួកគេបានលេងវីយ៉ូឡង់ ហើយបានពន្យាពេលចូលទៅក្នុងទូកសង្រ្គោះជីវិតដែលមានមួយចំនួន នៅលើកប៉ាល់នៅពេលនោះ។ កប៉ាល់បានកំពុងតែលិច តែមានមនុស្សជាច្រើនបានចាប់ផ្ដើមផឹក ហើយរាំ។ កប៉ាល់បានកំពុងតែលិច តែលោក ជ៉ោន យ៉ាកុប អាស្ទើរ និងកូនក្រមុំដែលក្មេងរបស់គាត់បានកំពុងលេង សេះដែលធ្វើពីម៉ាស៊ីនក្នុងគ្រឹះស្ថានហាត់កីឡា។ កប៉ាល់បានកំពុងតែលិច តែលោក ស្ទែបវើតបានលួចចូល ក្នុងបន្ទប់ដែលធំហើយដាស់គេឲ្យក្រោកឡើង។ គេមិនជឿថា កប៉ាល់ដែលមិនចេះលិចនេះពិតជាកំពុងលិច នោះទេ។ តើអ្នកដឹងទេ ពីអ្វីដែលពួកគេខ្លះបានធ្វើ? នៅពេលដែលកប៉ាល់កំពុងតែលិច ពួកគេបានកំពុងតែ ឆែបផ្ទាំងទឹកកកជាច្រើន ហើយបានកំពុងតែវាប៉ាលទឹកកកនៅលើដំបូលនាវា! ហើយពួកគេខ្លះទៀតបាន យកដុំទឹកកកមកបន្ទប់ដ៏ធំនោះ។ នៅពេលដែលអ្នកផ្សេងទៀតសួរគេថា ហេតុអ្វី គេនិយាយាថា«យើងចង់ យកវាទៅនៅពេលដែលយើងត្រលប់ទៅទីក្រុងញ៉ូយ៉ោកវិញ ដើម្បីបង្ហាញមិត្តភ័ក្រ្ដរបស់យើង»។ ពួកគេនៅ តែពន្យាពេល។ ពួកគេមិនមានការភ័យខ្លាចទាល់តែសោះ។ ពួកគេបានលេង ហើយគេបានធ្វើចារឹកឆ្កួតៗ នៅខណះពេលដែលមានគ្រោះថ្នាក់ ដូចជាទីក្រុងសូដុំ។

« ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយ
សង់ផ្ទះ តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមកនោះមានភ្លៀងជាភ្លើង
និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់»
(លូកា១៧:២៨-២៩)។

ខ្ញុំឃើញពួកគេកំពុងលេងនៅទីប្រជុំជននៅក្នុងទីក្រុងឡូសអង់ចាឡែសនេះ។ ពួកគេបើកឡាន ថ្លៃៗចេញពីជាយក្រុងមកទីនេះ។ ពួកគេចំនាយលុយរាប់រយដុល្លាដើម្បីទិញកៅអ៊ីមើលការប្រកួតកីឡាបាល់ បោះឡែកខើ ដែលមិនបានការ។ គេនៅរហូតដល់ម៉ោត១១:៣០ នៅពេលយប់ ស្រែកហើយផឹកផង។ ប៉ុន្ដែ តើអ្នកអាចនាំមនុស្សទាំងនេះមដែលមកកាន់ទីប្រជុំជននេះដើម្បីមកក្រុមជំនុំយើងនៅព្រឹកនេះបានទេ? ទេ មិនបាន! មិនមានឱកាសទេ! «ហេតុអ្វីបានជាខ្ញុំមិនចុះទៅកាន់កណ្ដាលទីក្រុង» គេនិយាយថា។ នៅពេលឆាប់ៗនេះគេនឹងលឺសំលេងរបស់ព្រះ

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
(លូកា ១២:២០)។

«អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចា
ក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង និង
ស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង ឯផ្សែងនៃសេចក្តីទុក្ខលំ
បាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តី
ស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ និ
រូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង» វិវរណះ ១៤:១០-១១)

៤. ទីបួន ពួកគេបានស្រែកថ្ងូរដោយព្រោះកប៉ាល់បានលិចចុះទៅក្រោម។

ភាគច្រើននៃអ្នកដំណើរទាំងនោះបានកំពុងផឹកស្រា និងកំពុងរាំ ហើយលេងល្បែងស៊ីសង ហើយ កំពុងមានជប់លៀង អ្នកលេងល្បែងស៊ីសងមួយក្រុមបានឡើងទៅលើដំពូលនាវា នៅពេលដែលគេលឺថា កប៉ាល់បានបុកទៅនឹងផ្ទាំងទឹកកក។ តែនៅពេលភ្លាមៗនោះពួកគេបានត្រលប់ទៅលេងល្បែងស៊ីសងវិញ។ គេបានចុះទៅខាងក្រោមជាមួយនឹងកប៉ាល់ពេលដែលវាលិចទៅ។ រួមទាំងបន្ទាប់ពីពេលដែលគេបានព្រមាន ពួកគាត់ មានមនុស្សជាច្រើនបានទៅដេកដោយមានទំនុកចិត្តថា កប៉ាល់ទីតានិចមិនអាចលិចបានទេ។ ពួក គេបានលិចចុះទៅក្រោមជាមួយកប៉ាល់នោះដែរ។

រឿងកំប្លែងផ្សេងទៀតពីអាវដែលកុំឲ្យលង់ទឹកនៅទីនោះ។ មនុស្សខ្លះបានពាក់អាវដែលកុំឲ្យលង់ ទឹកនោះហើយបានរាំជំវិញកប៉ាល់នៅខណះពេលនោះអ្នកផ្សេងទៀតបានឈរនៅខាងក្រោយហើយសើច។
អ្នកខ្លះទៀតបដិសេធមិនពាក់អាវនោះទេ ពីព្រោះគេមិនចង់ប្រលាក់អាវវែង និងសំលៀកបំពាក់របស់គេ ពាក់អាវដែលកង្វក់នោះទេ។ មានមនុស្សជាច្រើនបានត្រូវគេបង្ខំឲ្យជិះទូកសង្រ្គោះជីវិត។ ពួកគេនិយាយ ថា«ហេតុអ្វីបានជាគេគួរតែជិះទូកសង្រ្គោះដែលស្មោកក្រោគ ហើយចេញទៅនៅពេលយប់ដែលត្រជាក់នេះ
? យើងនឹងត្រលប់មកវិញនៅពីរបីនាទីទៀត»។ ពួកគេសើចដូចជាអ្នកយួរអ៊ីវ៉ាន់នោះ ហើយលោកស្ទីវើដ បានប្រាប់គេថាកប៉ាល់កំពុងលិចចុះទៅក្រោមហើយ។

អូ ខ្ញុំដឹងពីអ្វីដែលពិភពលោកបាននិយាយនៅព្រឹកនេះ។ ខ្ញុំដឹងថា ពួកគេសើចចំអកដាក់គ្រូគង្វាល ដែលចាស់ដូចខ្ញុំ។ខ្ញុំដឹងថា ពួកគេនិយាយថា«កុំឲ្យមនុស្សចាស់ភ្លីភ្លើនោះបន្លាចអ្នក!» ខ្ញុំដឹងពីអ្វីដែលពួកគេ និយាយ។ «ទៅរស់នៅក្នុងជីវិតដែលពេញដោយការផឹកស៊ីដ៏ហួសកំរិត និងពេញដោយអំពើបាបចុះ កុំនៅតែជាមនុស្សភ្លីភ្លើទៀត!កុំឲ្យក្រុមជំនុំប៉ាទីស្ទពីបុរាណដែលមានចិត្តចង្អៀតចង្អល់ មិនទទួលយកគំនិតពីដទទៃឡើយ។ ស៊ីផឹកឲ្យសប្បាយចុះ!» ខ្ញុំដឹងពីអ្វីដែលគេនិយាយ! ប៉ុន្ដែខ្ញុំក៍ដឹងពីដែលព្រះមានបន្ទូលប្រាប់ខ្ញុំផងដែរ

« ដូច្នេះ សេចក្តីអន្តរាយរបស់វា និងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវ
បាក់បែកឥតមានអ្វីជួយផង»(សុភាសិត ៦:១៥)។

« អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់
បើជួយផង។»(សុភាសិត ២៩:១)

មានបន្ទាត់មួយដែលបានគូពីការបដិសេធពីព្រះអម្ចាស់
   កន្លែងណាដែលហៅព្រះវិញ្ញាណរបស់ទ្រង់បាត់បង់បាន
តើអ្នកប្រញាប់ទៅរកហ្វូងមនុស្សដែលខឹងដោយចិត្តសប្បាយទេ
   តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?
តើអ្នកបានរាប់ថា ព្រលឹងមនុស្សដែលបាត់បង់មានតំលៃឬទេ?
   សូម្បីតែពិភពលោកទាំងមូលបានទទួលជារបស់ខ្លួនអ្នកផ្ទាល់
សូម្បីតែឥឡូវនេះអ្នកអាចជាបន្ទាត់ដែលអ្នកបានឆ្លងកាត់
   តើអ្នកបានរាប់ថា តើអ្នកបានរាប់ថាមានតំលៃឬទេ?

ប៉ុន្ដែនៅចុងបញ្ចប់ពួកគេបានថ្ងូរ ដោយព្រោះកប៉ាល់ទីតានិចបានលិចចូលក្រោមរលកសមុទ្រ។ ដោយព្រោះទូកសង្រ្គោះជីវិតបានដកចេញ ហើយរបស់ទាំងអស់បានប្រមូលផ្ដុំគ្នាហើយបានបែកខ្ទេចខ្ទីទាំង អស់ប្រាប់ពីរបៀបដែលក្រុមភ្លេងបានប្ដូរបទចំរៀង។ ពីរបីនាទីមុនពេលដែលពួកគេកំពុងតែលេងតន្រ្ដី ragtime នៅថ្ងៃនោះ។ ប៉ុន្ដែឥឡូវនេះក្រុមភ្លេងនោះបានចាប់ផ្ដើមលេងសំរាប់សរសើរតំកើងព្រះដ៏សោកសៅ។

ឱ សូមនៅជិតព្រះអង្គ ជិតជាងរាល់ថ្ងៃ បើសិនណា
   ជាឈើឆ្កាងដែលត្រូវដឹកដៃ
គង់តែខ្ញុំសូមមកជិត ឲ្យនៅជាមួយព្រះអង្គ
   សូមចូលមកជិតទ្រង់ផង ឱព្រះអង្គអើយ!
(សូមនៅជិតព្រះអង្គ by Sarah F. Adams, 1805-1848)។

ដោយព្រោះកប៉ាល់បានចាប់ផ្ដើមលិច លោក រេវ ច៉ោនបានរត់ចេញពីមនុស្សម្នាក់ទៅរកនាក់ផ្សេងទៀតនៅ ដំបូលនាវា បានសូមអង្វរគេឲ្យជឿទុកចិត្តលើព្រះគ្រីស្ទទៅ។ មានបុរសម្នាក់បានរុញគាត់ចេញ ហើយ បាន ប្រាប់គាត់ឲ្យបិទមាត។ រេវ ហាមផើបានឲ្យអាវដែលមិនចេះលង់ទឹកទៅកាន់បុរសម្នាក់ ហើយ និយាយថា «អ្នកនឹងត្រូវការវាជាងខ្ញុំត្រូវការ»។ លោក រេវ ច៉ោន ហាមផើបានលង់ទឹក តែបុរសដែលគាត់ បាន ឲ្យ អាវ នោះបានរស់។ អូ នៅព្រឹកនេះ ព្រះយេស៊ូវបានឲ្យអ្នកមានជីវិត។ ទ្រង់បានសុគតលើឈើឆ្កាង ដើម្បី លោះ បាបរបស់អ្នកទាំងស្រុង។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីឲ្យអ្នកមានជីវិតអស់កល្បជានិច្ច។ តើអ្នក នឹងជឿទុកចិត្តលើព្រះយេស៊ូវនៅពេលព្រឹលនេះឬទេ?

« នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង
(យ៉ូហានទី១ ៤:១០)។

តើអ្នកនឹងជឿទុកចិត្តទៅលើព្រះយេស៊ូវនៅព្រឹកនេះឬទែ?

មានឮការប្រជុំដើម្បីពិភាក្សាបន្ទាប់ពីកប៉ាល់ទីតានិចបានលិច។ សាក្សីនិមួយៗបានមកមុនពេល ដែលអ្នកព្រឹទ្ធសភានិយាយ។ នៅចុងបញ្ចប់អ្នកធ្វើការនៅការិយាល័យរបស់កប៉ាល់ទីតានិចបានធ្វើបង្ហាញ ធ្វើជាសាក្សី។ អ្នកធ្វើការនៅព្រឹទ្ធសភាម្នាក់បានសួរសំនួរយ៉ាចំឡែកទៅកាន់គាត់។ ខ្ញុំមិនដឹងទេថា ហេតុអ្វី បានជាគាត់សួរសំនួរនោះ តែគាត់បានសួរ។ គាត់បាននិយាយថា «លោក ផីតម៉ែន តើលោកអាចរៀបរាប់ពី សំរែករបស់មនុស្សនៅពេលដែលកប៉ាល់ទីតានិចបានកំពុងលិចនោះបានទេ?» លោក ផីតម៉ែន បានអោន ក្បាលខ្ទប់ដៃ ហើយបានយំខ្សឹបៗដោយមិនអាចទប់ចិត្តបាន។ នៅចុងបចញ្ចប់ លោក ផីតម៉ែនអាចនិយាយ បាន។ គាត់និយាយថា«លោក លោកសួរពីសំរែកយំនៅពេលនោះ។ ចំលើយដែលល្អបំផុត ដែលខ្ញុំអាច ឆ្លើយសំនួរនោះបាន គឺនេះ លោក វាមានការស្រែកថ្ងូរមួយយ៉ាងយូរ។» នោះគឺដូចជា នៅពេលដែលមនុស្ស ធ្លាក់ចូលទៅក្នុងឋាននរក។ «ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ១៣:៤២)។

ខ្ញុំសូមអង្វរអ្នក ដូចជា លោក រេវ ជ៉ោន ហាមផើ បានអង្វរដល់មនុស្សនៅលើដំបូលនាវានៃកប៉ាល់
ទីតានិច។ ខ្ញុំសូមអង្វរអ្នកឲ្យ «ជឿទុកចិត្តលើព្រះគ្រីស្ទទៅ មុនពេលដែលហួសពេល»។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមិនពេលសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan ៖ លូកា ១២:១៦-២១។
ច្រៀងចំរៀងខ្លួនឯងមុនពេលមានសេចក្ដីអធិប្បាយដោយ លោក Benjamin Kincaid Griffith៖
«តើអ្នកបានរាប់ថាជាមានតំលៃឬទេ?»(ដោយលោក A. J. Hodge, 1923។

ចំណងជើងនៃសេចក្ដីអធិប្បាយ

កប៉ាល់ទីតានិច

TITANIC

ដោយលោក Dr. R. L. Hymers, Jr.

«ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ»
(លូកា ១២:២០)។

(ទំនុកដំកើង ៦០:១១)

១. ទីមួយ ពួកគេបានមានសុវត្ថិភាពដែលខុសឆ្គង។ លូកា ១២:១៩, ២០;
សុភាសិត ១១:៤។

២. ទីពីរ ពួកគេមិនបានត្រៀមខ្លួនទុកជាមុន។ លូកា១៧:២៦-២៧; ម៉ាថាយ ២៤:៣៩; វិវរណះ ២០:១៥; ម៉ាថាយ ២៥:៤៦។

៣. ទីបី ពួកគេបានពន្យាពេលវេលា។ លូកា ១៧:២៨-២៩; វិវរណះ ១៤:១០-១១។

៤. ទីបួន ពួកគេបានស្រែកថ្ងូរដោយព្រោះកប៉ាល់បានលិចចុះទៅក្រោម។
សុភាសិត ៦:១៥; ២៩:១; យ៉ូហានទី១ ៤:១០; ម៉ាថាយ ១៣:៤២។