Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




តើសេចក្ដីអធិប្បាយដែលប៉ះពាល់ចិត្ត
ជាការប៉ិនប្រសប់ដែលបានបាត់រឺទេ?

IS SOUL-HOT PREACHING A LOST ART?

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំ ថាបើណាខល ឡូសអែងចាឡែស
នៅថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ឧសភា ៦ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 6, 2012

«១ ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនិងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹង
ជំនុំជំរះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក និងនគរ
ទ្រង់ថា ២ ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭ
កគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រ
ដៅគ្រប់យ៉ាង ៣ ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ
គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»
(២ ធីម៉ូថេ ៤:១-៣)។


នេះហើយជាបណ្ដាំរបស់សាវកប៉ូល មិនត្រឹមតែទៅកាន់ធីម៉ូថេ តែម្នាក់ទេ ប៉ុន្ដែ សំរាប់អ្នកអធិប្បា
យពីដំណឹងល្អទាំងអស់។

« ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនិងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់
រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់
យាងមក និងនគរទ្រង់ថា»(២ ធីម៉ូថេ ៤:១)។

«ខ្ញុំផ្ដាំអ្នក» មានន័យថា ខ្ញុំធ្វើជាសាក្សីយ៉ាងពិតប្រាកដ។ ខ្ញុំបង្គាប់អ្នកឲ្យធ្វើ» (ម៉ាកជី)។ ការសំគាល់នៃកា
រទាយទុកមុន គឺក្នុងខទី៣ «នឹងមានពេលមកដល់» បើកសំដែងថា សាវកបាននិយាយទៅកាន់គ្រូអធិប្បា
យទាំងអស់ រួមទាំងគ្រូអធិប្បាយនៅពេលអនាគតផងដែរ។ តើអ្វីខ្លះ ដែលពួកសាវកបង្គាប់ឲ្យ អ្នកអធិប្បាយ
ត្រូវធ្វើ?

«ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុស
ក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេដោយចិត្តអត់
ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង»(២ធីម៉ូថេ ៤:២)។

១.«ផ្សាយព្រះបន្ទូល»កុំឲ្យបង្រៀនអំពីព្រះបន្ទូល។ ប៉ុន្ដែអត្ថន័យរបស់វា។ កុំគ្រាន់តែ
ពន្យល់ពីគម្ពីរប៉ុន្ដែបង្រៀនបា្រប់ដល់អស់អ្នកណាដែលស្ដាប់។ពាក្យថា«អធិប្បាយ»
បានបកប្រែជាភាសាក្រិច គឺ «ខេរ៉ូសស៊ូ» (kērussō)។ លោក អស៊ី អេស៍ ឡែនស្គី
បាននិយាយ វាមានន័យថា «ជាសំលេងមួយ ការប្រកាសជាសារធារណះ។»
ពាក្យនេះ «អធិប្បាយ» គឺជាវិធីដែលជួយឲ្យអារម្មណ៍របស់មនុស្សស្ដាប់
បង្គាប់តាម។ វាមានន័យថា ធ្វើវា! អធិប្បាយ! លោក ជ៊ោន ជីល វាមានន័យ
ថា «និយាយជាសារធារណះ ដោយប្រើសំលេងខ្លាំងៗ»។

២.«ទទូចជំរុញផងទោះត្រូវពេលឬខុស»«បន្ដធ្វើវាព្យាយាមខំធ្វើវា(ឡេនស្គី)។ រក្សា
ការអធិប្បាយ នៅពេលមេរៀនណាដែលគេចូលចិត្ត ឬ ក៍មេរៀនដែលធ្វើមិនឲ្យគេចូល
ចិត្តទាល់តែសោះ។ អធិប្បាយសូម្បីតែមនុស្សស្ដាប់ ឬមិនស្ដាប់ក៍ដោយ!

៣. «ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ »នេះមានន័ថា «ដាក់
ទោស ប្រាប់គេគេពីអ្វីដែលគេធ្វើខុស ព្រមានគេ» (ឡេនស្គី)។ «រំឮកឲ្យដឹងខ្លួន
ពីកំហុសគេនិងកំហុសរបស់មនុស្សទាំងអស់ ហើយលទ្ធិក្លែងក្លាយ”(ជីល)។«ដាស់ទោ
សកំហុសរបស់របស់ពួកគេ» (វីនសែនថ៍) ។ «កំឡាចិត្តគេ ឬកំសាន្ដចិត្តគេ»(ជីល)។
ពា្យថា «ស្នើសុំគឺជ្រៅ ការបន្ទោសយ៉ាងធ្ងន់» (ជីល)។ «អ្នកអធិប្បាយពីដំណឹងល្អ
ពេលខ្លះត្រូវតែរឹងមាំ ហើយពេលខ្លះទៀត ត្រូវតែចេះលួងលោម» (ជីល) «មានការ
ឈឺចាប់យ៉ាងយូ» ឬ ការអត់ធ្មត។ កុំភ្លេចពីការទាំងនេះអោយសោះពេលកំពុងអធិប្បាយ។

៤. «ពេលវេលានឹងមកដល់ នៅពេលដែលអ្នកនឹងមិនទ្រាំទ្រពីគោលលទ្ធិទាំងស្រុង»។
ពេលវេលាសំដៅទៅលើ ពេលអនាគតដែលពួកសាវកបាននិពន្ធ។ វាគឺពិតប្រាកដ
សំដៅលើអាយុរបស់យើង «គ្មានពេលវេលាណាទៀតឡើយ» (ជីល)។ ខ្ញុំជឿថា
ការនេះជាពិសេសសំដៅលើចុងបញ្ចប់នៃពេលវេលាចុងក្រោយនេះ ពេលវេលដែល
ឲ្យយើងឃើញសព្វថ្ងៃនេះ។ វាពិតណាស់ជាការរៀបរាប់ពីការអ្វី ដែលក្រុមជំនុំជាច្រើ
នឹងនៅតែបន្ដធ្វើវា។


ឃើញទេ ការងារនេះហើយ ដែលពួកសាវកបង្គាប់ឲ្យអ្នកអធិប្បាយធ្វើ។ អធិប្បាយដំណឹងល្អ
«ដោយប្រើសំលេងខ្លាំង ប្រកាសប្រាប់ជាសារធាណះ» (ឡេនស្គី)។ នៅតែធ្វើវាអញ្ចឹងទៅទៀត សូម្បីតែ
ពេលដែលវាមិនពេញនិយមក៍ដោយ។ រំឮកគេឲ្យដឹងខ្លួនពីកំហុសរបស់គេ។ បន្ទោសអំពើបាបគេ។ កំឡា
ចិត្តរឿងទាំងអស់នោះដែលនៅក្រោមការកាត់ទោសនៃអំពើបាប។ នោះហើយជាការងាររបស់គ្រូអធិប្បាយ
របស់ព្រះបន្ទូល! ហើយគ្រូអធិប្បាយគ្រប់រូបគួរអធិស្ឋាន

សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។
(«សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ» ដោយ Harper G. Smyth, 1873-1945)។

តើរឿងនោះកំពុងកើតឡើងនៅ តុសំរាប់អធិប្បាយភាគច្រើន ក្នុងក្រុមជំនុំរបស់ យើងថ្ងៃនេះឬទេ?
ឬក៍នៅខគម្ពីរបន្ទាប់ៗដែលយើងឃើញនៅក្រុមជំនុំជាច្រើន?

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមាន
ត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»
      ( ២ ធីម៉ូថេ៤:៣)។

«ដ្បិតនឹងមាន» បង្ហាញថា «គោលទ្ធិ» និយាយពីអ្ចីដែលយើងអានក្នុងខពីរ។ លោក ម៉ាវិន អ
វីសែនថ៍និយាយថា «ដ្បិតនឹងមាន» គឺ«បណ្ដាលឲ្យមាន សំលេងនៃការបង្រៀនប្រឆាំងនៅពេលអនាគត» R.
Vincent, Ph.D., Word Studies of the New Testament, volume IV, p. 320)។
មានការបញ្ជាក់របស់ពួកហោរានៅទីនេះ បង្ហាញពថា ព្រឹត្តិការណ៏ទាំងនេះនឹងកើតមានថែមទៀត «នៅជាន់
ក្រោយបង្អស់» (២ធីម៉ូថេ ៣:១ ៖ ១ធីម៉ូថេ ៤:១)។«ដូច្នេះពួកគេមិនចេះទ្រាំទ្រ» មានន័យថា ពួកគេនឹងមិ
ទ្រាំស្ដាប់ការបង្រៀនណា ដែលរំលឹកឲ្យដឹងខ្លួន ព្រមទាំងដាក់ទោស កំឡាចិត្ត (v.២)។ ពួកគេនឹង «ហៅគ្រូ
មកកាន់តែច្រើនឡើង ឲ្យមកបង្រៀនឲ្យត្រូវចិត្តគេ ជំនួសវិញ» (២ធីម៉ូថេ ៣:៣)។ នៅគ្រាចុងក្រោយបង្អស់
ពួកគេនឹងចង់បានតែ ការបង្រៀនណាដែលស្រទន់ៗ មិនអធិប្បាយខ្លាំងៗ មិនមែនជាសំលេងអធិ
ប្បាយពិតប្រាកដ! លោក វីនសែនថ៍ បានប្រាប់ការណែនាំនេះ ៖

លោក អ័លេសែដ្រាស៍ បានរៀបរាប់យ៉ាងពិតអំពីគ្រូបង្រៀនខ្លះ ដែលចេះ «អេះ
និង ចាក់ក្រឡេកឲ្យអស់អ្នកដែលមានត្រចៀករមាស់...នូវគ្រាដែលគេមានសេចក្ដី
ជំនឿដែលចេះសាវ៉ា...នោះក៏សម្បូណ៌គ្រូគ្រប់បែបយ៉ាង...ដូចរុយដែលពេញពាស
នៅប្រទេសអេស៊ីបនោះ។ «សេចក្ដីត្រូវការ» របស់គេសំរាប់គ្រូបែបនោះបានប្រគល់
អោយមានគ្រូៗបែបហ្នឹង។ អ្នកស្ដាប់បានអញ្ជើញគ្រូទៀត ហើយធ្វើឲ្យគេមានរូបរាង
តាមទំនើងចិត្តរបស់ផងគេ។ បើសិនជាមនុស្សប្រាថ្នាចង់ថ្វាយបង្គំកូនគោឈ្មោល
នោះ ទើបគ្រូដែលចេះឆ្លាក់កូនគោឈ្មោលក៏លេចមក។ (ibid., pp. 320-321).

ខ្ញុំបានប្រាប់នរណាម្នាក់ ថាខ្ញុំនឹងអធិប្បាយ។ មនុស្សនោះបាននិយាយថា «តើ នរណាដែលអ្នក
កំពុងនិយាយទៅកាន់?» ខ្ញុំបាននិយាយថា «ខ្ញុំកំពុងនិយាយទៅកាន់ក្រុមមនុស្សទាំងបី» លើកដំបូង ខ្ញុំកំ
ពុងនិយាយទៅកាន់បងប្អូនរបស់យើង។ ពួកគេត្រូវដឹង ពីមូលហេតុដែលខ្ញុំបង្រៀនដូចជា មេរៀនដែលខ្ញុំបាន
ធ្វើ។ ពេលពួកគេទៅវិស្សមកាល ហើយទៅលេងក្រុមជំនុំបាទីស្ទផ្សេងៗទៀត ពួកគេនឹង លឺគ្រូគង្វាល
និយាយដូច «លោកសង្ឃខាង Episcopal ដែលមានភាពទន់ខ្សោយ» ឬក៍និយាយបែបគួរឲ្យធុញ ដោយ
និយាយ ខគម្ពីរមួយៗ«រៀនព្រះគម្ពីរ» ហើយហៅវាថា «សេចក្ដីអធិប្បាយ ។» ដូច្នោះ ខ្ញុំត្រូវតែពន្យល់ពីមូល
ហេតុ ដែលខ្ញុំនិយាយដូចគ្រូគង្វាលដែលចាស់ៗកាលពីមុននៅក្រុមជំនុំបាទីស្ទយើង។ លើកទីពីរ ខ្ញុំកំពុង
និយាយ ទៅកាន់មនុស្សរាប់ពាន់ និងគ្រូគង្វាលដែលនឹងមើលវីឌេអូនេះ។ ខ្ញូំត្រូវតែបា្រប់គេថា មិនមែនជា
ឯកសារដែ លថតចំលងពីនរណាម្នាក់ទេ។ ហេតុអ្វីបានគ្រូអធិប្បាយគ្រប់រូប ប្រើសំលេងដូចជាបុរសដែល
លឺក្នុងវិទ្យុ? ចូរប្រឈមមុខនឹងរឿងនេះ ភាគច្រើននៃគ្រូអធិប្បាយគឺធុញ។ បើសិនជាយើងមិនសប្បាយ
ចិត្តពីអ្វីដែល យើងកំពុងនិយាយនោះទេ គ្មាននរណម្នាក់នឹងអាចឲ្យយើងសប្បាយបានទេ! បាទ ខ្ញុំជឿថា
អ្នកអធិប្បាយគួរតែសប្បាយចិត្ត! លោក ជោន វ៉េស្លេ ជាអ្នកដែលបង្កើតឡើងនូវ ក្រុមជំនុំម៉ាតូដីសថ៍
បាននិយាយថា « ដាក់ ខ្លួនរបស់អ្នកលើភ្លើង ហើយមនុស្សនឹងឃើញអ្នករលាក។» ខ្ញូំយល់ស្រមនិងគាត់!
លោក ម៉ាទីន ល្លោដ ជូនស៍ និយាយថា «ការអធិប្បាយគឺជា ការរៀនពីសេចក្ដីជំនឿដែលមកតាមរយៈ
បុរសដែលកំពុងតែរលាកភ្លើង»។ ខ្ញុំយល់ស្រមតាមគាត់ លោក ម៉ាទីន ល្លោដ ជូនស៍ និយាយថា«មនុស្ស
ដែលអាចនិយាយពីរឿងនេះក្នុងដំណឹងល្អបានដោយ មិនខ្វាយខ្វល់អ្វីសោះ គ្មានសិទ្ធិឲ្យឈរ នៅកន្លែងតុគ្រូ
អធប្បាយបានទេ សូម្បីតែ មិនដែលអនុញ្ញាតចូលទៅកន្លែងនោះឡើយ។» ហើយខ្ញុំយល់ស្រមជាមួយនិង
គាត់! (D. Martyn Lloyd-Jones, M.D., Preaching and Preachers, Zondervan Publishing House,
1971, p. 97)។ ទីបី ខ្ញុំកំពុងនិយាយទៅកាន់មនុស្សណាដែលកំពុងតែបាត់បង់នៅព្រឹកនេះនៅកន្លែងនេះ។

ខ្ញុំពិតជាមិនចូលចិត្ត ប្រើគំរូរបស់លោក ជូអែល អោស្ទីន (Joel Osteen) ដើម្បីអធិប្បាយឲ្យ
មនុស្សចូលចិត្ត» ខ្ញុំគ្រា ន់តែចង់ផ្ដោតលើ ដំណឹងល្អវិញ។ ប៉ុន្ដែមានមនុស្សជាច្រើនបានវង្វេងដោយព្រោះ
បុរសក្មេងម្នាក់នេះ ខ្ញុំមានអារម្មណ៍ត្រូវតែជ្រើសរើសគាត់ ខ្ញុំមិនត្រូវចង់ទេ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែធ្វើ
វា។

លោក ជូអែល អោស្ទីន នៅក្នុងទីក្រុង វ៉ាស៊ីនតោន ដ ស៊ី មានការប្រជុំយ៉ាធំក្រែលែងកាលពីខែ មុន
វ៉ូល ប្ល៊ីសើ បានសំភាសគាត់ នៅ CNN។ ខ្ញុំបានលឺ ដោយផ្ទាល់ត្រជាក ជូអែល អោស្ទីន ប្រាប់រឿងនេះ ដល់
អ្នកសារពត៌មានទាំងពីរនោះ ដែលជាបេក្ខជនខាងគ្រីស្ទបរិស័ទ្ធ ដែលមានដំណែងជាប្រធានាតិបតី
«ពួកគេទាំងពីរនាក់ប្រាប់ថា គេជាគ្រីស្ទបរិសុទ្ធ តើខ្ញុំជាអ្នកណាដែលខ្ញុំត្រូសង្ស័យ? ពាក្យដែលមានប្រសិទ្ធិ
ភាព។ វ៉ូល ប្ល៊ីសើ បានញញឹម ហើយបានសរសើរ លោក ជូអែល អោស្ទីន។ ខ្ញុំជឿជាក់ថា គំនិតរបស់
ប្រជាជនអាមេរិករាប់លាននាក់ «រឿងរបស់បុរសដ៏ក្មេងដែលស្អាតនោះ» មិនមានបញ្ហាមួយទាល់តែសោះ
សូម្បីតែ បេក្ខជនខាប្រធានាតិបតីមិនបានផ្ដល់នូវហេតុផលមួយចំនួនទៅគាត់ ឲ្យគាត់និយាយថា ពួកគេជា
គ្រីស្ទបរិសុទ្ធដ៏ពិតមែនក៏ពិតមែន។ កុំធ្វើឲ្យខ្ញុំមានកំហុស។ ខ្ញុំនឹងបោះឆ្នោតឲ្យអ្នក នៅខែវិច្ជិកា ចំនួមតិចជាង
របស់មនុស្សអាក្រក់ពីរនាក់នោះ។ តែវាពិតប្រាកដណាស់ហោរាក្លែងក្លាយ និយាយទៅកាន់បុរស ទាំងនេះថា
ជាគ្រីស្ទបរិសុទ្ធដោយមានអត្ថន័យសំខាន់ តាមពាក្យនីមួយៗ។ សេចក្ដីថ្លែងការណ៏របស់ លោក អោស្ទីន
គឺជា ហោរាក្លែងក្លាយ ហើយខ្ញុំជឿពិតថា វាជាការដ៏អាក្រក់ ដែលធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រលំ។

ថ្ងៃបន្ទាប់ទៀត ជូអែល អោស្ទីន បាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ ដែលណែននៅពាក់
ហុកីឡាដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ ពេលដែលខ្ញុំបានគាត់និយាយ ខ្ញុំមានអារម្មណ៏ថាឈឺចិត្តខ្ញុំមែនទែន។
ពួកវាទាំងអស់ជាអ្នកខាងចិត្តវិជ្ជាដែលពេញនិយម។ បន្ទាប់មកពួកគេបានទទួល «លិខិតអញ្ជើញ។» គាត់
ប្រាប់មនុស្សឲ្យក្រោកឈរឡើង ហើយថាព្រះនឹងចាក់ព្រះពរលើគេ។ មិនមានការបង្ហញប្រាប់ពីការសុ គត
របស់ព្រះគ្រីស្ទសំរាប់លាងសំអាតបាបរបស់ពួកគេទេ គ្មានការបង្ហាញប្រាប់ពីលោហិតរបស់ព្រះគ្រីស្ទ គ្មានការ
បង្ហាប្រាប់ ពីការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានសេចក្ដីសុចរិតទេ។ ពាក្យសំដីផ្សេង
ទៀតមិនមាន ការបង្ហាញប្រាប់ពីដំណឹងល្អរបស់ទេ! ហើយនៅចុងបញ្ចប់ គាត់ឲ្យមនុស្សទាំ ងនោះដែល
ចង់បានសង្រ្គោះ ឲ្យក្រោកឈរឡើង។ បន្ទាប់មកគាត់និយាយថា ឥឡូវនេះ អ្នកទាំងអស់គ្នាដែលបានឈរ
បានសង្រ្គោះហើយ។ វាថាអញ្ចឹង! វាពិតជាការខ្លាចចិត្តមនុស្សទាំងស្រង់ ដោយមិនបានចែកចាយពីដំណឹង
ល្អរបស់ព្រះគ្រីស្ទទេ!

ខ្ញុំបានឃើញរឿងនេះពីមុន។ ខ្ញុំទើបតែបានលឺពី គ្រូផ្សាយដំណឹងល្អដែលល្បីមួយរូប អធិប្បាយមេ
រៀនមួយជំទាស់ និងពួកអ៊ីស្លាម។ អ្វីដែលគាត់និយាយអំពីសាសនាម៉ូស្លីមជាការពិត តែគាត់មិនបានបង្ហាញ
ប្រាប់ពីដំណឹងល្អទេ។ បន្ទាប់មកគាត់បានឲ្យលិខិតអញ្ជើញ ទៅមនុស្សឲ្យមកដោយគ្មាននិយាយពីព្រះយេ
ស៊ូវគ្រីស្ទមួយមាត់ទា់តែសោះ។ ក្រុមអ្នកច្រៀនបានច្រៀនសរសើរដំកើងដល់ព្រះ ដោយគ្មានបង្ហាញប្រាប់ដំ
ណឹងល្អក្នុងវាទាល់តែសោះ នៅពេលដែលមនុស្សមក។ អ្នកបង្រៀនប្រាប់គេថា ពួកគេបានសង្រ្គោះគ្រប់គ្នា
ហើយ! ពួកគេបានសង្រ្គោះហើយ ដោយមិនបានលឺអំពីព្រះយេស៊ូវមួយមាត់ទាល់សោះ! នេះហើយជា ការ
បង្រៀនពីព្រះគ្រីស្ទដែលអត់ប្រយោជន៍ ដែលស្រទន់ៗ យើងដឹងច្បាស់ណាស់ថ្ងៃនេះ។ វាជាការអធិប្បាយ
ដោយគ្មានការប្រកាសប្រាប់ពីដំណឹងល្អទេ «ដោយគ្មានសំលេងខ្លាំងៗ» ការអធិប្បាយដែលគ្មានការរំឮកឲ្យ
ដឹងខ្លួន គ្មានការបន្ទោសពីអំពើបាប។ ការអធិប្បាយដោយគ្មាន ការកំឡាចិត្តមនុស្ស ឲ្យជឿលើដំណឹងល្អ
ហើយ ជឿទុកចិត្តលើព្រះគ្រីស្ទ។ ពាក្យសំដីផ្សេងៗទៀត វាពិតប្រាកដ ជាការអធិប្បាយដែលមានចិត្ត ល្អ
ដែលសាវកប៉ូលបានព្រមានជំទាស់ នៅពេលដែលគេនិយាយ

«ចូរផ្សាយព្រះបន្ទូលចុះ ដែលរំលឹកឲ្យដឹងខ្លួន ព្រមទាំងដាក់ទោស កំឡាចិត្ត
ដែលទ្រាំទ្រនូវការបង្រៀនតាមគោលទ្ធិ។ ដ្បិតនឹងមានគ្រាមក ដែលគេមិន
ទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិង
ហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»(២ ធីម៉ូថេ ៤:១-៣)។

អូ ព្រះអង្គ សូមជួយពួកទូលបង្គំកុំឲ្យបង្រៀនដូចនោះ! សូមជួយយើង កុំឲ្យក្លាយជាគ្រូអធិប្បាយដែលបំ
ពេញចិត្តមនុស្សឡើយ!

សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។

លោក ជេ វើនឹន ម៉ាកជី បានអោយនូវការអនុវត្តន៍នេះសំរាប់មេរៀនរបស់យើង

គេចង់ឲ្យគ្រីស្ទបរិសុទ្ធនិយាយពីអ្វីដែលសប្បាយ អោយគេស្ដាប់របស់ពួកគេ។ យើង
មានរឿងប្រលោមលោកដែលគួរឲ្យចាប់អារម្មណ៏នៅក្រុមជំនុំរបស់យើងថ្ងៃនេះ៖ ខ្សែភា
ពយន្ដបែបរំជួលចិត្ត ការសំដែងយ៉ាងអធឹកអធម តន្រ្ដីដែលអាចសួរបានភ្លើងពណ៌ដែល
នៅខាងក្រៅ។ បុរសដែលបើកគម្ពីរ ហើយបានបដិសេធនៅ ខណះពេលដែលអ្នកផ្គត់
ផ្គង់ខាងសាសនា ដែលមិនខ្លាំងក្លាយ ជាអ្នកដែលល្បីល្បាញ ដូចជាមនុស្សដែល
បែរចេញពីសេចក្ដីពិត ហើយមិនជឿពីរឿងប្រឌិត ដែលមនុស្សជា អ្នកបង្កើត
(Thru the Bible, Thomas Nelson Publishers, 1983, volume V, p.
476; note on ២ ធីម៉ូថេ ៤:៣)។

លោក ម៉ាកជី បាននិយាយម្ដងទៀតថា «តុសំរាប់គ្រូអធិប្បាយទំនើប សំរាប់គ្រូគង្វាលនិយាយពាក្យសំដី
ដែលទៅកាន់មនុស្ស ពីអ្វីដែលគេចង់លឺ» (ibid., p. 475)។ ទាំងនោះជាអ្វីដែលខ្ញុំបានលឺពិតប្រាកដពី ការ
សេចក្ដីអធិប្បាយរបស់ លោក ជូអែល អោស្ទីន នៅរាជធានីជាតិ។ វាមិនជាអ្វីទាល់តែសោះ វាជាពាក្យសំដី
ដែលធ្វើអោយមនុស្សសប្បាយចិត្តប៉ុណ្ណោះ វាផ្ដោតសំខាន់ខាចិត្តវិជ្ជា ដើម្បីឲ្យគេពេញនិយមថា ដែលមិនអាច
ជួយសង្រ្គោះនរណាម្នាក់បានសោះ។ ក៍ដូច លោក ម៉ាកជី បានបង្ហាញរឿងនេះ គាត់គ្រាន់តែនិ យាយថា
«ទៅកាន់មនុស្សពីអ្វីដែលពួកគេចង់ស្ដាប់លឺ» លោក មីឆែលអែល ហ៊ោតូន បាននិយាយ «សេចក្ដីអធិប្បាយ
ទាំងស្រង់របស់លោក អោស្ទីន ជាតំណាងនៃការបំបាក់បំបែកពីព្រះគ្រីស្ទ។ តើនរណាទៅ ដែល
ត្រូវការព្រះគ្រីស្ទ បើរឿងនេះជាដំណឹងល្អ?» (Christless Christianity, Baker Books, 2008, p. 92)។

ខ្ញុំត្រូវតែនិយាយរឿងមួយថែមទៀត ។ ការបង្រៀនតាមខគម្ពីរនីមួយៗនៅក្នុងគម្ពីរ ការបង្រៀនភាគ
ច្រើននោះ មិនមែនជាសេចក្ដីអធិប្បាយនោះឡើយ! ដោយព្រោះគេបង្រៀងព្រះគម្ពីរ នោះមិនមែនថាជា
ការអធិប្បាយនោះទែ។ ការរៀបរាប់ពន្យល់ប្រាប់ពី ខគម្ពីរក្នុងព្រះគម្ពីរ ហើយបន្ទាប់មកអញ្ជើញគេមកខាងមុខ
វាមិនមែនជាការអធិប្បាយពីដំណឹងល្អទេ «ដោយប្រើសំលេងខ្លាំងៗទេ» ដូចជា បុព្វបុរសរបស់ក្រុម
ជំនុំបាទីស្ទយើងទេ លោក ជីលបាន បង្ហាញប្រាប់។ ដូចជា «កាបង្រៀន» ដែលមិន «រំឮកឲ្យដឹងខ្លួន
មិនបន្ទោស ហើយមិនកំឡាចិត្ត» ដូចជាពួកសាវកបានបង្គាប់ឲ្យយើងធ្វើតាមនោះឡើយ!

យើងមិនត្រូវតែ ខ្លាចមនុស្សពីអ្វីដែលយើងអធិប្បាយនោះទេ។ អ្វីៗដែល Luther ថា (ឆ្នាំ១៤៨៣-
១៥៤៦) បាននិយាយនៅតែពិតរហូតដល់សព្វថ្ងៃនេះ «វាជាការបង្អាក់ណាស់ដែលគ្រូអធិប្បាយ មើលជំវិញ
ហើយព្រួយបារម្ដ ពីអ្វីដែលមនុស្សចូលចិត្ត ឬអ្វីដែលគេមិនចូលចិត្តស្ដាប់ ឬអ្វីដែលអាចធ្វើឲ្យគាត់មិនមាន
ប្រជាប្រិយភាព ឬនាំឲ្យគាត់មានទុក្ខទោស ឬមានគ្រោះថ្នាក់ដល់ខ្លួន គាត់គួរតែនិយាយដោយ សេរី
ហើយមិនបាច់ត្រូវភ័យខ្លាចនរណាម្នាក់សោះ សូម្បីតែ គាត់ឃើញមនុស្សបែបណា ឬមុខបែបណាក៍ដោយ
តែគាត់គួរតែគាត់បើកមាត់យ៉ាងរឹងមាំ ហើយយ៉ាងមានទំនុកចិត្ត ដើម្បីអធិប្បាយសេចក្ដីពិត»(What Luther
Says,
Concordia Publishing House, 1994 edition, p. 1112; remarks on ម៉ាថាយ ៥:១-២)។

ចំណងជើងនៃសេចក្ដីអធិប្បាយនេះ «សេចក្ដីអធិប្បាយដែលធ្វើឲ្យប៉ះពាល់ចិត្តមនុស្ស?» ដកស្រ
ង់មកពីទំព័រសៀវភៅដែលល្បីឈ្មោះ Leonard Ravenhill’s (1907-1994) Why Revival Tarries
(Bethany Fellowship, 1963 edition, p. 53). Leonard Ravenhill ជាគ្រូអធិប្បាយជនជាតិអង់គ្លេស
Ravenhill បានដកស្រង់តាម Swiss Reformer ឈ្មោះ Oecolampadius (1482-1531) នៅសតវត្សទី១៦
ដែលបាននិយាយ «តើមានច្រើនថែមទៀតយ៉ាងណាទៅ ដែលមនុស្សល្អ និងអ្នកដែលលមានសេចក្ដីជំនឿ
ខ្លាំងតិចតួច ដែលមានឥទ្ធិពលលើការងារជាង មនុស្សច្រើនដែលមិនចាប់អារម្មណ៏ម្នាក់សោះ។» គាត់បានដក
ស្រង់តាម លោក គ្រូ ជ៉ូសែប ផ៉ាកខើ ដែលបាននិយាយ នៅសតវត្សទី១៩ «ការអធិប្បាយពិត គឺជាការចេញ
ឈាម»។ គាត់បានដកស្រង់ នៅសវត្សទី ១៧ តាមគ្រូ រិឆាត ប៉ាស្ថឺ បាននិយាយ «ខ្ញុំអធិប្បាយដូចជា មិន
ដែលប្រាកដ នៅពេលអធិប្បាយម្ដងទៀត ហើយដូចជាមនុស្សស្លាប់ ទៅកាន់មនុស្សស្លាប់។» បន្ទាប់មក
រេវែនហ៊ីល បានសួរ «តើការអធិប្បាយដ៏ពិតប្រាកដបានបាត់បង់មែនទេ? តើការអធិប្បាយបាន ប៉ះពាល់
ដល់ចិត្តអ្នកស្ដាប់ឬទេ?» (ibid., p. 54)។ បើសិនជាសំនួរទាំងនោះ ត្រលប់ទៅសួរនៅ ឆ្នាំ១៩៥៩វិញ នៅ
ពេលសៀវភៅមុនដំបូងរបស់គាត់បានបោះពុម្ព តើពួកគេគួរតែសួរថែមទឿតច្រើនយ៉ាង ណាទៅសព្វថ្ងៃនេះ?
ក្នុងសេចក្ដីផ្ដើមនៃ សៀវភៅរបស់លោក រេវែនហ៊ីល A. W. ថូសឺ បាននិយាយ ៖

តាមលោក លីអូណាដ រេវែនហ៊ីល មនុស្សមិនអាចអព្យាក្រឹតចំពោះ
គាត់ឡើយ។ ក្នុងចំណោមនាក់ដែលស្គាល់គាត់ នោះបានបែងចែកជា
អ្នកដែលស្រឡាញ់គាត់ ហើយសរសើរគាត់ ហើយអ្នកដែលស្អប់គាត់
ដោយស្អប់ខ្ពើម។ ហើយរឿងដែលពិតពីបុរសម្នាក់ នោះក៏ពិតអំពីសៀវ
ភៅដែលគាត់បាននិពន្ធផងដែរ ។ អ្នកអាននឹងបិទទំព័រ ហើយរកកន្លែង
ដើម្បីអធិស្ឋាន ឬគាត់ចោលវាដោយកំហឹង ចិត្តរបស់គាត់បានបិទពីការ
ព្រមានពីវា ហើយនិងការអំពាវនាវ។ មិនមែនជាសៀវភៅទាំងអស់នោះ
ទេ ដែលមកពីសំលេងខាងលើ តែខ្ញុំមានអារម្មណ៏ថា នេះជាសៀវភៅ១
ដែលមកពីខាងលើ ។

ខ្ញុំស្ថិតក្រោមគ្រោះថ្នាក់ដោយព្រោះ ការពារព្រះយេស៊ូវពេល «សេចក្ដីល្បួងចុងក្រោយរបស់ព្រះគ្រីស្ទ»
(The Last Temptation of Christ) ខ្សែភាពយន្ដដែលស្មោកគ្រោកដែលបានរួមបញ្ចូលនូវ ព្រះអង្គ
សង្រ្គោះ។ គ្មាននរណាម្នាក់ទេ តែ លីអូណាដ រេវែនហ៊ីលបាននិយាយជាមួយខ្ញុំតាមទូរស័ព្ទ ហើយបាន
អធិស្ឋានឲ្យព្រះកំឡាចិត្តខ្ញុំ។ ខ្ញុំនឹងមិនដែលភ្លេចគាត់ពេញមួយជីវិតរបស់ខ្ញុំ។ វាជាសំដីរបស់ រេវែនហ៊ីល
បាននិយាយ ៖

អូ! ព្រះ សូមឲ្យយើងអធិប្បាយអ្វីដែលទាយទុកមុន ហើយស្រាវជ្រាវ ហើយធ្វើឲ្យ
ខ្លាច! សូមឲ្យក្លាយជាគ្រូអធិប្បាយដែលអស់ពីចិត្ត ជាមនុស្សដែលមានបន្ទុកចិត្ត
ជាអ្នកដែលស៊ូទ្រាំថ្និតថ្នមហើយមិនសប្បាយចិត្ត ដោយដឹងពីសេចក្ដីជំនុំជំរះដែល
ជិតមកដល់ ហើយការហិនវិនាសក្នុងភ្លើងដែលមិនចេះរលត់ ពីការដែលមិនចេះ
ខ្លាចបាប! (ibid., p. 101) ។

សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។

វាជាសំដីរបស់លោក លីអូណដ រេវែនហ៊ីលបាននិយាយ «សំលេងអធិប្បាយដែលដែលគ្មា
នកំហុស ហើយការបកប្រែដែលគ្មានខូតខាត អាចក្លាចជា ពាក្យសំដីដែលគ្មានប្រយោជន៍ទាល់តែសោះ»
(ibid., p. 102)។ ក្នុងសៀវភៅនេះ America is Too Young to Die, Ravenhill និយាយថា ៖

      ពីរបីថ្ងៃកន្លងមកដែលជាគ្រូអធិប្បាយដ៏ពិត បាននិយាយទៅកាន់ខ្ញុំ «យើង
មិនមានអ្នកអធិប្បាយដែលល្អក្នុងប្រទេសយើងទៀតឡើយ។» ខ្ញុំគិតថា ខ្ញុំដឹងពីអ្វី
ដែលគាត់ចង់មានន័យ ដូច្នោះ មនុស្សមិនយល់ទេ ព្រះបន្ទូលរបស់ព្រះ ពាក្យសំដី
របស់មនុស្សអាក្រក់ នៅក្រោមការជ្រើសរើសខាងព្រលឹងវិញ្ញាន។យើងមានអំណោ
ទានជាអ្នកអធិប្បាយ អ្នកអធិប្បាយដែលមានទេពកោសល្យ អ្នកអធិប្បាយដែល
ល្បី អ្នកអធិប្បាយដែលចេះរៀបចំទុក តែតើគ្រូអធិប្បាយនៅកន្លែងណា ដែលអាច
ធ្វើអោយជាតិយើងភ្ញាក់ខ្លួនឡើង ពីសូរសំលេងទាយពីមុនមក? មានគ្រាអំណត់
នៃការបង្រៀនដែលពិត មានគ្រាអំណត់នៃការបង្រៀនដែលដាស់តឿននូវបញ្ញាចិត្ត
មានគ្រាអំណត់នៃការបង្រៀនដែលនាំឲ្យឈឺចិត្ត មានគ្រាអំណត់ នៃការបង្រៀនដែ
លបែបហែកព្រលឹង មានគ្រាអំណត់ នូវការបង្រៀនបែបទាំងនោះ ការបង្រៀនដូច
ជាព្រះវរបិតារបស់យើងបានជ្រាប ដែលបានឲ្យមនុស្សទាំងអស់បាន ភ្ញាក់ដឹងខ្លួន
កុំឲ្យគេធ្លាក់ទៅក្នុងឋាននរក។ ខ្ញុំរលឹកសារឡើងវិញ «មានគ្រាអំណត់នៃព្រះបន្ទូល
របស់ព្រះជាម្ចាស់។» មានគ្រាអំណត់ នៃការបង្រៀនពីដំណឹងល្អ (Leonard
Ravenhill, America is Too Young to Die, Bethany House, 1979, pp.
79-80)។

ព្រះអាចនឹងប្រោស មនុស្សជំនាន់ថ្មីឲ្យធ្វើឡើង ដោយមិនក្លាយអធិប្បាយពីអំពើបាប ការជំនុំជំរះ និងសេច ក្ដីសង្រ្គោះតាមរយះព្រះគ្រីស្ទតែមួយគត់!

ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭ
កគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តី
ប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមកដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏
ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀន
ឲ្យត្រូវចិត្ត» (២ ធីម៉ូថេ ៤:១-៣)។

ច្រើនកន្លែងបន្ទរនោះម្ដងទៀត!

សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។

តើខ្ញុំអាចបញ្ចប់នូវសេចក្ដីអធិប្បាយនេះយ៉ាងម៉េចទៅ? បើសិនជាអ្នកមិនទាន់បានសង្រ្គោះ ខ្ញុំត្រូ វ
តែរំឮកអ្នកឲ្យដឹងខ្លួន បន្ទោស ហើយកំឡាចិត្តអ្នក។ ខ្ញុំត្រូវតែបន្ទោសអ្នក ពីគំនិតខុសឆ្គងរបស់អ្នកអំពីសេ
ចក្ដីសង្រ្គោះ។ ទេ អ្នកមិនទាន់បានសង្រ្គោះនៅឡើយទេ! ទេ អ្នកមិនទាន់បានក្លាយជាគ្រីស្ទបរិសុទ្ធនៅឡើ
យទេ! ខ្ញុំត្រូវតែបន្ទោសនូវអំពើបាបរបស់អ្នកយ៉ាងច្បាស់ ជាពិសេសអំពើបាបនៃ ការបដិសេធព្រះយេស៊ូវ។
ខ្ញុំត្រូវតែជួយកំឡាចិត្តអ្នកឲ្យជឿទុកចិត្តលើព្រះយេស៊ូវ។ គ្មានអ្វីដែលរារាំងអ្នកមិនឲ្យជឿទុកចិត្តលើទ្រង់ ដោ
ដោយមិនជឿទេ។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ហើយបានង្ហូរព្រះលោហិតទ្រង់ ដើម្បីលោះបាបអំពើ
បាបរបស់អ្នក។ ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ដើម្បីផ្ដលជីវីតដល់អ្នក។ ខ្ញុំជួយកំឡាចិត្តអ្នកឲ្យ ប្រែចិ
ត្តហើយជឿទុកចិត្តលើទ្រង់។ ព្រះយេស៊ូវនឹងសង្រ្គោះអ្នកពីបាប និឋាននរក។ «គ្រាន់តែជឿទុកចិត្តលើទ្រង់
គ្រាន់តែជឿទុកចិត្តលើទ្រង់ គ្រាន់តែជឿទុកចិត្តលើទ្រង់ឥឡូវនេះ។ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះ
អ្នក ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ។»

បន្ទាប់មក ខ្ញុំចង់ផ្ដល់ឪកាសឲ្យអ្នក ដែលផ្សាយដំណឹងល្អវិញ។ ខ្ញុំដឹងថា អ្នកជួបប្រទះនូវបញ្ហាជា
ច្រើន ដូចជាគ្រូគង្វាលបានជួបប្រទះដែរ។ ពេលខ្លះយើងខ្លាចអធិប្បាយពីអ្វីដែលព្រះចង់អោយយើងអធិ
ប្បាយ។ ហើយពេលខ្លះទៀត អ្នកខ្លាចនិយាយ ទៅកាន់អ្នកដែលបាត់បង់ពីរបៀបដែលគួរនិយាយ។ បើសិនជា
អ្នកមានចិត្តថា អ្នកចង់ប្រើពេលវេលារ បស់អ្នកដើម្បីបំរើព្រះអង្គក្នុងជីវិតរបស់អ្នក ហើយចង់បានសេចក្ដី
ក្លាហាន ថែមទៀតក្នុងការផ្សាយដំណឹងល្អ សូមមករកខ្ញុំ ហើយនិង លោក Prudhomme យើងនឹងអធិស្ឋាន
ឲ្យអ្នក។ អ្នកអាចមក នៅពេលដែលយើងច្រៀង ចំរៀងម្ដងទៀត។

តើជីវិតរបស់ជាប្រភពនៃព្រះពរឬទេ?
   តើសេចក្ដីស្រឡាញ់របស់ទ្រង់អណ្ដែតតាមទេ?
តើអ្នកកំពុងនាំមនុស្សបាត់បង់មកកាន់ព្រះយេស៊ូវទេ?
   តើអ្នកប្រុងប្រៀបខ្លួនអ្នកពីការងាររបស់ទ្រង់ហើយឬនៅ?
សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។

តើជីវិតរបស់អ្នកជាប្រភពនៃព្រះពរឬទេ?
   តើអ្នកមានបន្ទុកចំពោះអ្នកបាត់បង់ទាំងនោះទេ?
តើអ្នកកំពុងជួយអ្នកមានបាបទាំងនោះឬទេ?
   រកអ្នកណាដែលព្រះយេស៊ូវបានសុគតជំនួសគេ?
សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ ខ្ញុំអធិស្ឋាន
ជីវិតខ្ញុំសំរាប់គេ ការអធិប្បាយរបស់ខ្ញុំជាព្រះពរ
   សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរថ្ងៃនេះ។
(«សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ»ដោយ លោក Harper G. Smyth, 1873-1945;
altered by the Pastor).

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយ ដោយ លោក Kreighton L. Chan ២ធីម៉ូថេ ៤:១-៥
ច្រៀងខ្លួនឯងមុនពេលអធិប្បាយ ដោយ លោក Benjamin Kincaid Griffith៖
«សូមជួយឲ្យខ្ញុំជាប្រភពនៃព្រះពរ» (ដោយ Harper G. Smyth, 1873-1945)។