Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការស្រែករកសេចក្ដីសង្រ្គោះ

CRYING FOR SALVATION

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណខល នៅក្រុងឡូសអែងចាឡែស
ថ្ងៃនៃព្រះអម្ចាស់នៅពេលព្រឹក មេសា ២៩ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 29, 2012

«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើង
ថាឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូល
បង្គំផង មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែ
ខ្លាំងឡើងថា ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូល
បង្គំផង» (ម៉ាកុស ១០:៤៧-៤៨)។


កាលព្រះយេស៊ូវ និង សិស្សរបស់ទ្រង់ទាំងអស់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ក្រុងយេរ៉ូសាឡិម ដែ លជាកន្លែងដែលព្រះត្រូវសុគត ។ គេធ្វើដំណើរមកក្រុងយេរ៉ូសាឡិម។ មានវ៉ូងមនុស្សជាច្រើន នៅទៅនោះ នៅតាមផ្លូវ។ ពួកគេបានធ្វើដំណើរទៅក្រុងយេរ៉ូសាឡិម ដើម្បីចូលរួមបុណ្យរំលង ។ ក្នុងវ៉ូងមនុស្សទាំងនោះ ដែលនៅ ជ្រុងផ្លូវ មានបុរសខ្វាក់ម្នាក់ឈ្មោះ បាមេរទី បានអង្គុយនៅទីនោះ ។ នៅពេលដែលគាត់ឮថា ព្រះ យេស៊ូវ នៅលើផ្លូវនោះ គាត់ចាប់ផ្ដើមស្រែករកទ្រង់ «ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តា ទូលបង្គំផង។» «ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ» នេះជាពេលកំណត់ដែលព្រះយេស៊ូវបង្ហាញថា ទ្រង់ ជាព្រះមេស្ស៊ី ។ ប្រជាជនអ៊ីស្រាអែលភាគច្រើន បានខ្វាក់នៅពេលនោះ ក្នុងការព្រះមេស្ស៊ីទ្រង់មានវត្តមាន វាគឺជាការចំអកឡកឡើយ ថាមនុស្សនេះ ដែលជាមនុស្សដែលពិតជាខ្វាក់មែន មានការមើលឃើខាងឯព្រ លឹងល្មម ដើម្បីស្គាល់ព្រះយេស៊ូវថា ព្រះវង្សហ្លួងដាវីឌ គឺជាព្រះមេស្ស៊ី ។ ព្រះយេស៊ូវបានមានបន្ទូលថា «មានមនុស្សជាច្រើន បានហៅទ្រង់ តែបានតិចទេ»(ម៉ាថាយ ២៣:១៤) ប្រសិនបើអ្នកណាដែលនៅទីនេះ ជាអ្នកដែលមកលើកដំបូង អ្នកគឺជាមនុស្សម្នាក់ដែលទ្រង់បានហៅ។ យើងហៅអ្នក ហើយអញ្ជើ ញអ្នកមកទីនេះតាម ទូរស័ព្ទទេ។ អ្នកត្រូវបានហៅ ដើម្បីឲ្យឮដំណឹងល្អ។ ព្រះយេស៊ូវមានបន្ទូលថា «មនុស្សជាច្រើនបានហៅទ្រង់ តែបានតិចទេ។» អ្នកនឹងដឹងយ៉ាងច្បាស់ បើសិនជាអ្នកជាមនុស្សម្នាក់ ដែល ទ្រង់បានរើស ទោះបីជាអ្នកមិនទាន់បានសង្រ្គោះក៍ដោយ។ មនុស្សជាច្រើនបានហៅទ្រង់។ ប៉ុន្ដែក្នុងទីក្រុង ដែលធំនេះ មានមនុស្សតិចណាស់នឹងបានសង្រ្គោះដោយមានជំនឿទៅលើព្រះយេស៊ូវ។ មានមនុស្សជាច្រើ នបាននៅលើផ្លូវនៅថ្ងៃនោះ ប៉ុន្ដែ មានតែបុរសបារទីមេតែម្នាក់គត់បានសង្រ្គោះ។

អូ បាទ ការប្រោសភ្នែកឲ្យជានោះ ជានិមិត្តសញ្ញាសំរាប់យើងថា ការងារដែលសំខាន់បំផុតរបស់ ព្រះយេស៊ូវ គឺជាការប្រោសភ្នែកខាង ឯព្រលឹងវិញ្ញាណរបស់មនុស្សឲ្យភ្លឺឡើង។ បុរសម្នាក់នេះ មិនមានភ្នែក ខ្វាក់ឡើងវិញទេ គាត់បានផ្លាស់ប្ដូរ ដោយព្រោះព្រយេស៊ូវទ្រង់មានបន្ទូលថា «សេចក្ដីជំនឿរបស់អ្នកបាប សង្រ្គោះអ្នកហើយ» ហើយគាត់ក៍ដើរតាមទ្រង់ទៅ» (ម៉ាកុស ១០:៥២) លោក ច៉ោន ថ្រែផ (១៦០១-១៦៦៩) បាននិយាយថា បុរសបារទីមេនោះ ត្រូវបានប្រោសឲ្យជាទាំងពីរ គឺខាងការខ្វាក់ភ្នែកខាងក្រៅ របស់ គាត់ និង ខាងការប្រោសពីខ្វាក់ខាងព្រលឹងវិញ្ញាណនៅខាងក្នុងផង «នៅក្នុងពេលតែមួយ» លោកវី លាម ម៉ាកដូណាល បាននិយាយថា «ការដឹងគុណរបស់គាត់ បានសំដែងពីសិស្សដែលស្មោះត្រង់ ដើរតាម ព្រះយេស៊ូវនៃការធ្វើដំណើរចុងក្រោយ ទៅកាន់ក្រុងយេរ៉ូសាឡិម» (Believer’s Bible Commentary, Thomas Nelson Publishers, ១៩៩០ edition, p. ១៣៤៩; note on ម៉ាកុស ១០:៤៨-៥២)។ ប៉ុន្ដែ នៅព្រឹកនេះ ខ្ញុំចង់បង្រៀនផ្ដោតទៅលើ អ្នកអធិស្ឋានដែលខ្វាក់ ឈ្មោះ បារទីមេ ។

«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើង ថាឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូល បង្គំផង មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែ ខ្លាំងឡើងថា ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូល បង្គំផង» (ម៉ាកុស ១០:៤៧-៤៨)។

ប្រសិនបើ អ្នកជាអ្នកមានបាបដែលបាត់បង់នៅព្រឹកនេះ ខ្ញុំចង់អោយអ្នកគិតអំពី របៀបដែលបារទី មេត្រូវបានសង្រ្គោះ។ ខ្ញុំនឹងប្រើមេរៀនទាំងបី ពីរឿងនោះពីមេរៀនរបស់យើង។

១. ទីមួយ កត់សំគាល់ពី សេចក្ដីឧស្សាហ៍របស់គាត់ប្រៀបធៀបនឹងវ៉ូងមនុស្សនៅសល់

មើល មានវ៉ូងមនុស្សយ៉ាងច្រើន នៅតាមជញ្ចើមផ្លូវ ពេលព្រះយេស៊ូវទ្រង់បានឆ្លងកាត់ ប៉ុន្ដែមាន តែបារទីមេម្នាក់ទេ បានស្រែកហៅទ្រង់ថា «សូមអាណិតទួលបង្គំផង» គាត់គ្រាន់តែបានលឺការបង្រៀន របស់ខ្លីទេ។ គាត់ «លឺថាព្រះយេស៊ូវទ្រង់បានឆ្លងកាត់» (ម៉ាថាយ ២០:៣០) អ្វីដែលគាត់លឺទាំងអស់។ ខ្ញុំមិនគិតថា គាត់បានយល់នូវលទ្ធិទេ។ ខ្ញុំគិតថា គាត់មិនបានដឹងពីមូលហេតុដែលព្រះយេស៊ូវ យាងមកផែនដីនេះទេ។ គាត់មិនដែលដឹងច្បាស់ពី សេចក្ដីសង្រ្គោះដោយសារព្រះគុណរបស់ទ្រ ង់នោះទេ។ អ្វីដែលគាត់លឺគឺថា «ព្រះយេស៊ូវពីស្រុកណាសារ៉េតធ្វើដំណើរឆ្លងកាត់» តែការ បង្រៀនរបស់ព្រះយេស៊ូវដ៍ខ្លី បានធ្វើអោយគាត់យំស្រែកហៅទ្រង់ដោយអធិស្ឋាន។

គ្មាននរណាម្នាក់ក្នុងចំណោមវ៉ូងមនុស្សនោះ បានយំស្រែករកទ្រង់ ដោយអធិស្ឋានទេ។ ដូច្នោះគ្មាននរណាម្នាក់បានសង្រ្គោះនោះទេ! ក្នុងចំណោមអ្នករាល់ខ្លះនៅព្រឹកនេះ បានលឺនូវការបង្រៀនជា ច្រើន។ ក្នុងចំណោមអ្នករាល់គ្នាខ្លះទៀតបានលឺ នូវដំណឹងល្អច្រើនទៀតជាងពួកសាវកបានធ្វើមុនពេល ការ រស់ពីសុគតឡើងវិញ! មាននាក់មួយចំនួន ដែលបានលឺការបង្រៀននៅដំណឹងល្អ ច្រើនជាងនាក់ទៀតផង។ ហើយ នៅតែមានអ្នកដែលមិនបានផ្លាស់ប្ដូរ និងមិនទាន់បានសង្រ្គោះ ដូចជាអ្នកក្នុងវ៉ូងមនុស្សទាំងនោះ នៅពេលដែលព្រះយេស៊ូវបានឆ្លងកាត់នៅថ្ងៃនោះ!

តើរឿងនេះអាចកើតឡើងយ៉ាងម៉េចទៅ? Dr. A. W. ថូសឺ បានបង្រៀនការអធិប្បាយដ៍ល្បី នៅគម្ពីរយ៉ូហារ ៣:២៧ «មនុស្សម្នាក់មិនអាចទទួលអ្វីសោះ បើព្រះអង្គមិនប្រទានពីឋានសួគ៏មក» លោក ថូសឺ និយាយ ៖

ក្រុមជំនុំអាចរីកចំរើនទៅបាន បើរៀនពីសាសនាសន្ទនានិយម តែ

សោះ ពីព្រោះយើងមិនអាចស្គាល់ព្រះ ដោយការដែលយើងរៀននោះ បានទេ យើងគឺជាអ្នកខ្វាក់ ហើយមើលមិនអាចមើលឃើញ ដោយ ព្រោះរឿងរបស់ព្រះ មនុស្សមិនអាចយល់ដឹងទេ តែយើងអាចយល់ ដឹងបាន ដោយសារព្រះវិញ្ញាណរបស់ព្រះ..

«ប៉ុន្តែមនុស្សខាងសាច់ឈាម គេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណ នៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»
       (កូរិនថូសទី១ ២:១៤)។

ឥឡូវនេះលឺទេថា មនុស្សខាងសាច់ឈាម មនុស្សមានត្រចាកទិព្ធ ចិត្តរបស់ មនុស្សបញ្ញារបស់មនុស្សមិនអាចយល់ដឹងហើយមិនអាចទទួលសេចក្ដីខាង ឯព្រះវិញ្ញាណនៃព្រះបានទេ ព្រះនបន្ទូល នៃព្រះមិននិយាយថា «គ្មាន មនុស្សណាដឹងពីសេចក្ដីខាងឯព្រះ លើកលែងតែ មនុស្សដែលរៀនពីព្ រះគម្ពីរនោះទេ។» វាមិននិយាយទៀតថាគ្មានមនុស្សណាដឹងសេចក្ដីខាងឯ ព្រះបាន លុះត្រាតែដោយព្រះវិញ្ញាណបរិសុទ្ធនោះទេ មិនយល់តាមការ យល់ដឹងនោះទេ! The Tozer Pulpit, Christian Publications, 1968, volume 2, pp. 24, 25, 28).

មានស្រ្ដីក្មេងម្នាក់ បាននៅក្រុមជំនុំយើងនៅទីនេះ អស់រយះពេល ពីរបីខែ ហើយនាងទើបបាន សង្រ្គោះពីរ បីសប្ដាហ៍មុន។ នាងបានត្រូវវាយ ក្នុងថ្នាក់រៀននៅមហាវិទ្យាល័យ ដោយគ្រូអង់គ្លេសដ៍អា ក្រក់។ នាងត្រូវបានគ្រូវាយ ក្នុងថ្នាក់រៀនបន្ទាប់ពីរៀនចប់ ទោះបីជាយ៉ាងណាក៍ដោយ នាងមិនបាននិយាយ ពាក្យអ្វីមួយទាល់តែសោះ អំពីការក្លាយជាគ្រីស្ទបិរស័ទ។ នាងលឺវាពីមិត្តភ័ក្ដរួមថ្នាក់ផ្សេងទៀត។ អ្នករាល់គ្នាមួយចំនួនមិនដែលមានការ វាយយ៉ាងដូច្នោះទេ។ ហេតុអ្វី? ពីព្រោះអ្នកមិនទាន់ផ្លាស់ប្ដូរទេ។ មនុស្សដ៍អាក្រក់ដូចជាគ្រូបង្រៀននោះ តើព្រលឹងអ្នកនោះអាចដឹងថា បើសិនជាអ្នកជាគ្រីស្ទបរិស័ទពិតប្រាកដ ឬក៍មិនមែន! វិញ្ញាណអាក្រក់ប្រាប់យើងថា បើសិនជាអ្នកមិនដែលត្រូវបានវាយ អ្នកប្រហែលជាមិនទាន់បានសង្រ្គោះពិតប្រាកដទេ! ហើយគ្រូនោះបានអោយសំនួរនោះទៅនាង នាងមិនចេះឆ្លើយទេ ពីព្រោះនាងទើបបានសង្រ្គោះរយះពេលខ្លីទេ។ ទោះបីជាយ៉ាណាក៍ដោយ នាងមិនដឹងចំលើយទេ នាងមិនបានកំរើកខ្លួនទេ។ សំនួរនោះមិនបានរំខាននាងទេ។ ហេតុអ្វី? ពីព្រោះព្រះវិញ្ញាណបិរសុទ្ធបានអោយនាងមាន ចំណេះដឹង ជ្រៅរបស់ព្រះគ្រីស្ទ ក្រៅពីការយល់ដឹងធម្មតា។ នាងអាចនិយាយដូចលោកយ៉ូប « ប៉ុន្តែ ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ »(យ៉ូប ១៩:២៥)។ គ្មានមនុស្សណាម្នាក់អាចដកនូវចំណេះដឹងរបស់ព្រះគ្រីស្ទដ៍ជ្រៅទេ ថ្ងៃណាមួយអ្នកនឹងមានបទពិសោធន៍ដូចគាត់ ដោយសារព្រះវិញ្ញាណបរិសុទ្ធដែរ!

បុរសបារទីមេខ្វាក់មានសេចក្ដីឧស្សាហ៍ ហើយបានប្រោសអោយជាពីជំងឺហើយបានស្គាល់ ព្រះយេ ស៊ូវគ្រីស្ទ។ មនុស្សដែល នៅសល់បានទៅផ្លូវដ៍សប្បាយរបស់ពួកគេ មិនទាន់បានសង្រ្គោះ ហើយធ្លាក់ទៅឋាននរក។ «ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។»

២. លើកទីពីរ កត់សំគាល់ពីការប្រឆាំងជំទាស់ ដែលគាត់បានជួបប្រទះ

«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើង ថាឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូល បង្គំផង មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែ ខ្លាំងឡើងថា ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូល បង្គំផង» (ម៉ាកុស ១០:៤៧-៤៨)។

មានមនុស្សជាច្រើនក្នុងវ៉ូងមនុស្សនោះ បានស្ដីបន្ទោសគាត់ ហើយប្រាប់គាត់អោយនៅស្ងាម។ «បិ ទមាត់កុំនិយាយ បុរសខ្វាក់!» «នៅស្ងាម» «ឈប់អធិស្ឋានខ្លាំងៗភ្លាម។» «អ្នកក្លាយជាមនុស្សដែលគេសរ សើរយ៉ាងខ្លាំងដោយឥតហេតុផល!» «ឈប់យំភ្លាម!» «បិទមាត់កុំនិយាយ!» រឿង ដែលបុរសមានបាប នោះនិយាយទៅកាន់មនុស្សទាំងនោះថា គាត់នៅក្រោមការកាត់ទោស ហើយគាត់បានស្រែកយំដោយព្រោះ សេចក្ដីមេត្រីភាព ជាមួយនឹងព្រះអង្គ ដែលធ្វើអោយគាត់ ភ្ញាក់ដឹងខ្លួនដ៍អស្ចារ្យនៅលើក មួយរបស់គាត់។ មនុស្សលោកជាច្រើនស្ថិតក្រោម ការកាត់ទោសនៃអំពើបាប ហេតុនោះបានជាពួកគេបានស្រែកយំរកព្រះ ដោយព្រោះចង់បាន សេចក្ដីមេត្រីភាពជាមួយទ្រង់។ ពួកគេបានត្រូវគេបន្ទោសដោយគេយល់ច្រលំ និងបន្ទោសដោយពាក្យសំដីរបស់អាចារ្យ ដែលហៅពួកគេថា «ដែលមនុស្សដែលរំភើបចិត្ត» «ជាមនុស្សដែលជឿស៊ប់»។ «អ្នកម៉ាតូដីសថ៍!» ពួកគេស្រែកខ្លាំងៗ។ គេគប់ស៊ុតស្អុ យៗទៅលើពួកគេ ហើយវាយពូកគេ ដោយព្រោះគេស្រែកយំរកព្រះអង្គ «សូមអាណិតទួលបង្គំផង!» ស្ដាប់ ពីអ្វីដែលលោក ច៉ោន វែសលេយ បាននិយាយអំពីរឿងទាំងនោះ ដែលគេបានឃាត់បុរសបារីមេអោយបិទ មាត់មិនអោយនិយាយឡើយ

ដូច្នោះពួកគេទាំងអស់គ្នា ដែលនឹងចាប់ផ្ដើមយំ ដោយព្រោះព្រះរាជបុ ត្រាជាព្រះវង្សហ្លួងដាវីឌ ប៉ុន្ដែអោយពួកគេយំថែមទៀតទៅ តាមអារម្ម ណ៍របស់ពួកគេ អោយដឹងថាត្រូវការទ្រង់ ដូច្នោះពួកគេនឹងមិនអាចដា បណ្ដាសាបានទេ (John Wesley, M.A., Explanatory Notes Upon the New Testament, Baker Book House, 1983 edition, volume I; note on ម៉ាថាយ ២០:៣១)។

ចូរកត់សំគាល់ថា ពួកគេទាំងអស់មិនបានដូចជាពួកអ្នកម៉ាតូដីសដែលស្លាប់ សព្វថ្ងៃនេះទេ។ គេបានស្រែកយំរកព្រះរហូតដល់ គាត់បានបង្កើតព្រះគ្រីស្ទពិតសំរាប់ពួកគេ ហើយលើកលែងទោសបាបរបស់ពួកគេ។ ដឹងពីអ្វី លោកអាដាមខ្លាកខ៍ ដែលជាអ្នកអត្ថាអធិប្បាយ នៅនិកាយម៉ាតូដីសថ៍ (១៧៦០-១៨៣២) ដែលទើបបាននិយាយអំពីអ្នកដែលបានប្រាប់បុរសបារទីមេអោយបិទមាត់មិនអោយនិយាយ ហើយអោយឈប់ស្រែកយំ រកការប្រោសប្រណី។ ខ្លាកខ៍បាននិយាយ ៖

នៅពេលណាក៍ដោយ ដែលព្រលឹងមនុស្សមួយចាប់ផ្ដើមយំរក ព្រះយេ ស៊ូវគ្រីស្ទ រកពន្លឺ ហើយរកសេចក្ដីសង្រ្គោះនៅលោកីយនេះ ហើយពេល អារក្សសាតាំងក៍ចូលរួមក្នុងការឃាត់ឃាំងការយប់ របស់ពួកវាជាមួយគ្នា ផងដែរ ឬ បង្ខំវាអោយនៅស្ងាម។ ប៉ុន្ដែសូមអោយអ្នកទាំងអស់គ្នាចងចាំ ថា ឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទកំពុងផ្ដល់ឪកាសអោយ បើសិនជាគេមិន ពួកគេមិនបានសង្រ្គោះទេ ព្រលឹងរបស់ពួកត្រូវតែទៅវិនាស អស់កល្ប ជានិច្ច ហើយពួកគេមិនដែលមានឪកាសល្អម្នងទៀតឡើយ នៅពលេ ដែលមនុស្សលោកីយ ឬក៍អារក្សសាតាំងចាប់ផ្ដើមបន្ទោស វាគឺមានភ័ ស្ដតាងថា សេចក្ដីសង្រ្គោះរបស់ព្រះនៅជិត ដូចនេះ អោយគេស្រែករឹត តែខ្លាំង ថែមទៀត នៅពេលណា ដែល សេចក្ដីប៉ងប្រាថ្នានៃចិត្តរបស់ គេ បែរមករកទ្រង់ គេអាចនឹងពន្យាពេលបន្ដិច ពីសេចក្ដីសង្រ្គោះ  (Adam Clarke, LL.D The New Testament, Abington, n.d., vol. 5; note on ម៉ាថាយ ២១:៣១,៣២ ។

កុំអោយភ្លេចអោយសោះថា អារក្សសាតាំងនៅទីកន្លែង ដែលនៅពេលណាព្រលឹងមនុស្សម្នាក់ដែ លបាត់បង់ ចង់ស្រែងរកសេចក្ដីមេត្រីភាព។ ដំណឹងល្អ នៅក្នុងគម្ពីរ លូកា ដែលយើងបានអានពីបុរសក្មេង ម្នាក់ ដែលកំពុងមកឯព្រះយេស៊ូវ

« កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យ ប្រកាច់ប្រកិនជាខ្លាំង » (លូកា ៩ :៤២)។

កុំអោយយើងឆ្ងល់ថា វាកើតឡើងជាមួយ បុរសបារទីមេម្នាក់នោះ។ កុំអោយយើងឆ្ងល់ថា គឺអារក្សសាតាំង ដែលបានអោយគំនិត ដល់វ៉ូងមនុស្សទាំងនោះ« មានមនុស្សជាច្រើន កំហែងអោយគាត់នៅស្ងាម» (ម៉ាកុស ១០:៤៨)។ ហើយនៅពេលណាដែលអ្នកកំពុងអធិស្ឋាន និងស្រែកយំរកព្រះយេស៊ូវអោយទ្រង់ផ្ដល់នូវសេចក្ ដីមេត្រីភាពអោយអ្នក កុំឆ្ងល់ អារក្សសាតាំង វានឹងព្យាយាមអោយអ្នកធ្លាក់ទឹកចិត្ត ហើយវាចង់ អោយអ្នក បែកចេញពីព្រះ ហើយប្រាប់អ្នកថា នៅស្ងាម។ ប៉ុន្ដែ ព្រះគម្ពីរប្រាប់យើងថា «តស៊ូវនឹងអារក្ស នោះ វានឹងរត់ចេញ»(យ៉ាកុប ៤:៧)។ អ្នកត្រូវតែ តស៊ូវនឹងអារក្សសាតាំង ហើយបន្ដស្រែកយំរកសេចក្ដី មេត្រីភាពពីទ្រង់ ដូចជាបុរសបារទីមេនោះបានធ្វើ ។

៣. ទីបី កត់សំគាល់ពីប្រសិទ្ធិភាព និង សេចក្តីព្យាយាមនៃការអធិស្ឋានរបស់គាត់

« មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំង ឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូល បង្គំផង» (ម៉ាកុស ១០:៤៨)។

គាត់ស្រែករក សេចក្ដីមេត្រីភាពពីទ្រង់ថែមទៀត។ គាត់ស្រែករឹតតែ ខ្លាំងៗថែមទៀត។ លោកស្ពឺជិន បាន និយាយ ៖

គាត់មិនបានអង្គុយ ហើយនិយាយខ្សឹបៗនោះទេ ប៉ុន្ដែគាត់រឹតតែស្រែក ខ្លាំងថា «ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តា ដល់ទូលបង្គំផង» ការជំទាស់របស់គាត់បានវបង្កើន ការស្រែករបស់គា ត់បានលឺកាន់តែខ្លាំងឡើង «ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តា ដល់ទូលបង្គំផង» គាត់គឺខ្លាំងខ្លាមែនទែន ហើយ មានភាពខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន ប៉ុន្ដែគាត់បានរាប់ជាសុចរិត ដោយ ព្រោះសេចក្ដីឧស្សាហ៍របស់គាត់ ព្រលឹងដែរក្រ អាចនឹងស្កប់ចិត្ត នៅ ពេលមានឪកាស ដោយព្រោះបណ្ដាសា។ ប៉ុន្ដែ អំពើបាបរបស់អ្នកបា នធ្វើអោយ វិញ្ញាណរបស់អ្នកខ្វាក់ គឺជាការខ្វាក់នេះហើយ ដែលធ្វើ អោយអ្នកមើលមិនឃើញ ព្រះអង្គសង្រ្គោះ គឺការខ្វាក់នេះហើយដែល រារាំងនូវ សេចក្ដីអំណរខាងវិញ្ញាណពីភ្នែករបស់អ្នក ហើយនឹង រារាំង នូវសេចក្ដីអំណរ ដ៍នៅអស់កល្បជានិច្ចនៅឋានសួគ៏ ពីអ្នក ហើយកា ត់ទោសអ្នក នាំអោយអ្នករវើរវាយ ដោយគ្មានទីសង្ឃឹមនៅក្រោម សេ ចក្ដីងងឹតជារៀងរហូត។ ទោះបីជាភាពពិត ដ៍អាក្រក់របស់អ្នកអធិ ស្ឋានអាចនឹងបានពិតមែន ពួកគេមិនអាចក្លាយជាភាពពិតទេ ផងដែ រ ព្រះគ្រីស្ទតែមួយអង្គទ្រង់គត់ដែលអាចសង្រ្គោះអ្នកបាន បើសិនជា អ្នកអធិស្ឋានរបស់អ្នក គួរក្លាយជាពិតប្រាកដដ៍អាក្រក់ សូម្បីតែសំរែ កយំយ៉ាខ្លាំងៗរបស់ ព្រលឹងដែលបាត់បង់ ក្នុងឋាននរកក៍ដោយ វានឹ ងពេញដោយសេចក្ដីសុចរិត ដោយព្រោះរឿងក្ដីដ៍បន្ទាន់របស់អ្នកនេះ ជាអារម្មណ៍របស់អ្នកសុំទាន ដូច្នោះ សំរែកយំដែលមានខ្លាំងៗហើយ នៅតែមានខ្លាំងៗថែមទៀត «ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង» (C. H. Spurgeon, “The Blind Man’s Earnest Cries,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1979 reprint, volume XI, pp. 463-464)។

បុរសបារទីមេបានស្រែករកព្រះយេស៊ូវ ដោយព្រោះគាត់ដឹងថា ព្រះយេស៊ូវនឹងមិនឆ្លងកាត់ផ្លូវនោះ ម្ដងទៀតឡើយ។ នេះហើយគឺជាឪកាសពិតប្រាកដសំរាប់គាត់ ដើម្បីអោយទ្រង់ប្រោសគាត់អោយជា ហើយ សង្រ្គោះគាត់។ វាដូចជាឥឡូវនេះ ឬក៍មិនដូចជា! ដូច្នោះ វាគឺដូចជារឿងអ្នកមួចំនួនជាមួយទ្រង់ឥឡូវនេះដែ រ។ នាឡិកាកំពុងតែលឺសូរត្រឹកៗ ប្រសិនបើអ្នកមិនព្រមស្វែងរកព្រះគ្រីស្ទឥឡូវនេះទេ អ្នកនឹងមិនអាចមាន ឪកាសនៅពេលវេលាផ្សេងទៀតទេ។ ព្រះគម្ពីរប្រាប់យើងថា«ថ្ងៃនេះ បើឯងឮសំលេងរបស់ទ្រង់ កុំអោយមា នចិត្តរឹងរូសឡើយ» (ហេព្រើរ ៣:៧,៨) ឥឡូវនេះ ជាពេលវេលាសំរាប់អ្នករាល់គ្នា ដើម្បីស្រែករកព្រះយេស៊ូ វថា «ព្រះអម្ចាស់ សូមទ្រង់អាណិតទួលបង្គំផង។»

បាទ ព្រះគ្រីស្ទបានសុគត លើឈើឆ្កាងដើម្បីសងថ្លៃលោះបាបរបស់អ្នក។ បាទ ទ្រង់បានបង្ហូរព្រះ លោហិតដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីលាងសំអាតបាបរបស់អ្នករាល់គ្នា។ បាទ ទ្រង់រស់នៅឋានសួគ៏ ទ្រង់គង់ នៅខាងស្ដាំដៃនៃព្រះវរបិតា។ ប៉ុន្ដែ តើអ្នកអាចមករកទ្រង់ ដោយវិធីណាទៅ? តើអ្នកអាចស្វែងរកទំនាក់ទំន ងជាមួយទ្រង់បាន តាមវិធីណាទៅ? តើអ្នកអាចស្គាល់ទ្រង់ និងបានសង្រ្គោះដោយវិធីណាទៅ? គ្មានផ្លូវផ្លូវ ផ្សេងទៀត ដើម្បីអោយមនុស្សមានបាប អាចស្វែងរកទំនាក់ទំនងជាព្រះគ្រីស្ទបានឡើយ លុះត្រាតែ ទ្រង់មា នព្រះហឬទ័យអាណិតដល់អ្នក! អ្នកនឹងស្លាប់ ហើយនឹងទៅឋាននរក បើសិនមិនព្រមជឿទៅលើព្រះយេស៊ូ វគ្រីស្ទទេ សូមដឹងថា ព្រះគ្រីស្ទបាន សុគតជំនួស មនុស្សមានបាបទាំងអស់ ហើយទ្រង់បានរស់ពីសុគតឡើ ងវិញម្ដងទៀត។ ព្រះគម្ពីរទាំងនោះប្រាប់យើង ពីហេតុការណ៍ដែលមិនអាចសង្រ្គោះបាបអ្នកទាល់តែសោះ ។ អ្នកអាចស្គាល់ព្រះអង្គសង្រ្គោះតែមួយអង្គទ្រង់គត់ ដែលអាចលើកលែងទោសបាបរបស់អ្នក ដោយការជ្រៀតជ្រែក ខាងឯសេចក្ដីអាណិតអាសូររបស់ចំពោះយើង!

លោក ហ្គីហ្វីត ងបានច្រៀង ចំរៀងដ៍ចាស់មួយ ពីសៀវភៅចំរៀងរបស់ លោកស្ពឺជិន ពីរ បីនាទីកន្ល ងមកនេះ។ វាអាចក្លាយជា រឿងពិតប្រាកដទៅអ្នក តាមតែអ្នកអធិស្ឋានសុំទ្រង់។

ដោយទូលបង្គំឈឺចិត្ត និង មានកំហុស
   ព្រះអម្ចាស់ទូលបង្គំយំ អ្នកមានបាបដ៍ភ័យម្នាក់
ព្រះគុណនៃការអត់ទោសទ្រង់ធំ ឥតល័ក្ខខណ្ឌ
    អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង
ខ្ខុំបានវាយ លើទ្រូងដ៍ទាស់ទែងរបស់ទួលបង្គំ
   ដោយព្រោះការជិះជាន់នៃបាបដែលជាកំហុសរបស់ទួលបង្គំ
ព្រះគ្រីស្ទ និងព្រះលោហិតរបស់ទ្រង់ជារឿងក្ដីមួយគត់របស់ទួលបង្គំ
   អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង
ខ្ញុំឈរនៅឆ្ងាយដោយជាមួយទឹកភ្នែកដែលហូរ
   ខ្ញុំមិនហ៊ានលើកពួកគេទៅកាន់ផ្ទៃមេឃទេ
ប៉ុន្ដែ ទ្រង់បានដកសេចក្ដីទុក្ខព្រួយទួលបង្គំចេញ
   អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង
ដោយទូលបង្គំឈឺចិត្ត និង មានកំហុស
   ព្រះគុណនៃការអត់ទោសទ្រង់ធំ ឥតល័ក្ខខណ្ឌ
អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង

(“អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង” by Cornelius Elven, 1797-1873; altered
by the Pastor; to the tune of “‘Tis Midnight, and on Olive’s Brow”)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានខគម្ពីរមុនពេល សេចក្ដីសេចអធិប្បាយរបស់លោក Dr. Kreighton L.Chan: (ម៉ាកុស ១០:៤៦-៥២)
ច្រៀងខ្លួនឯមុនពេលសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith:
“អូ ព្រះអង្គអើយ! សូមអាណិតទូលបង្គំផង” (by Cornelius Elven, 1797-1873).

ចំណងជើងនៃសេចក្ដីអធិប្បាយ

ការស្រែករកសេចក្ដីសង្រ្គោះ

ដោយ
by Dr. R. L. Hymers, Jr.

«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើង ថាឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូល បង្គំផង មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែ ខ្លាំងឡើងថា ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូល បង្គំផង» (ម៉ាកុស ១០:៤៧-៤៨)។

(ម៉ាថាយ ២២:១៤; ម៉ាកុស ១០:៥២)

១. ទីមួយ កត់សំគាល់ពី សេចក្ដីឧស្សាហ៍របស់គាត់ប្រៀបធៀបនឹងវ៉ូងមនុស្សនៅសល់
ម៉ាថាយ ២០:៣០; យ៉ូហាន ៣:២៧; ១កូរិនថូសទី ២:១៤: យ៉ូប ១៩:២៥

២. លើកទីពីរ កត់សំគាល់ពីការប្រឆាំងជំទាស់ ដែលគាត់បានជួបប្រទះ លូកា ៩:៤២;
យ៉ាកុប៤:៧

៣. ទីបី កត់សំគាល់ពីប្រសិទ្ធិភាព និង សេចក្តីព្យាយាមនៃការអធិស្ឋានរបស់គាត់
ម៉ាកុស ១០:៤៨; ហេព្រើរ ៣:៧, ៨