Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ដំណក់ទឹកភ្នែករបស់ព្រះយេស៊ូវ

THE TEARS OF JESUS

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល នៅក្រុងឡូសអែងចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលរសៀល មិនា ១១ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, March 11, 2012

«ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោល ពាក្យអធិស្ឋាននឹង ពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែកដល់ព្រះដែលអាចនឹងប្រោសឲ្យ ទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាចបានជាព្រះព្រមទទួលទ្រង់» (ហេព្រើរ ៥:៧)


សេចក្តីអធិប្បាយនៅល្ងាចនេះនិយាយអំពី” ដំណក់ទឹកភ្នែករបស់ព្រះយេស៊ូវ” អត្ថបទនេះប្រាប់ យើងថាព្រះយេស៊ូវទ្រង់បានអធិស្ឋានដោយ ”សំរែកយំខ្លាំងៗរូមទាំងមានទឹកភ្នែក” នៅខណះពេលដែល ទ្រង់នៅផែនដីនេះ “កាលទ្រង់នៅក្នុងសាច់ឈាមនៅឡើយ” ហោរាអេសាយបានទាយថាទ្រង់នឹងអាចជា ”មនុស្សម្នាក់ដ៏ទុក្ខព្រួយ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់” (អេសាយ ៥៣:៣) សេចក្ដីរៀបរាប់នេះ បង្ហាញថាព្រះយេស៊ូវទ្រង់បានព្រះកន្សែងជាច្រើនដងនៅពេលដែលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់ នៅលើ ផែនដីនេះ។

“មនុស្សដ៏ទុក្ខព្រួយ” ព្រះនាមទ្រង់ដ៏អស្ចារ្យ
   ព្រះរាជាបុត្រានៃព្រះទ្រង់បានយាងមក
ដើម្បីស្រង់យកអស់មនុស្សដែលមានបាប !
   ហាលេលូយ៉ា ! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ !
(“ហាលេលូយ៉ា, ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!” by Philip P. Bliss, 1838-1876).

ព្រះយេស៊ូវគ្រីស្តដែលអង្គទ្រង់មានទុក្ខព្រួយ ប្រាកដជាទ្រង់បានព្រះន្សែងជាច្រើនដង។ ព្រះគម្ពីរ ដែលមានចែងពីវេលានោះ នឹងបង្ហាញយើងពីចិត្តដែលពេញដោយក្តីស្រលាញ់ព្រមទាំងសេចក្តីក្តួល អាណិត។

១. លើកដំបូង ទ្រង់បានព្រះកង្សែងនៅផ្នូររបស់ឡាសារ

នៅពេលព្រះយេស៊ូវបានយាងចូលទៅក្នុងភូមិបេថានីមិត្តភក្តិរបស់ទ្រង់បានស្លាប់បាត់ទៅហើយ។ ពួកគេបានកប់គាត់ក្នុងផ្នូរអស់៤ថ្ងៃហើយ ប្អូនស្រីរបស់បុរសស្លាប់នោះបានចេញទៅក្រៅដើម្បីជួបព្រះ យេស៊ូវ កាលព្រះយេស៊ូវឃើញនាងយំព្រមទាំងពួកសាសន៏យូដាដែលមកជាមួយនិងនាងផង នោះទ្រង់ មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឬទ័យ ហើយមានបន្ទូលសូរថា អ្នករាល់គ្នាបានយករូប បុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់សូមយាងទៅទតមើល ព្រះយេស៊ូវទ្រង់ក៏ព្រះកង្សែង ដូច្នេះ ពួកសាសន៏យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន។ (យ៉ូហាន ១១:៣៣-៣៦)

ព្រះយេស៊ូវជ្រាបទ្រង់អាចប្រោសឡាសារឲ្យរួចពីស្លាប់ឡើងវិញបាន ទ្រង់បានព្រះកង្សែងជាមួយ មារ៉ានិងអ្នកដទៃទៀត។ Dr. John R. Rice មានប្រសាសន៍

ហេតុអ្វីបានជាព្រះយេស៊ូវទ្រង់ព្រះកន្សែង? ទ្រង់ជ្រាបថានៅ បន្ដិចទៀតទ្រង់នឹងហៅឡាសារចេញពីផ្នូរ... អូរ...ប៉ុន្ដែទ្រង់ព្រះកន្សែង ដោយសារទ្រង់ឃើញទឹកភ្នែករបស់មារ៉ានិងមាថានិងអ្នកផ្សេងៗ ទ្រង់ព្រះ កន្សែងដោយសារទ្រង់ឈឺព្រះហឬទ័យនៅលោកីយ៏នេះ ទ្រង់ព្រះកន្សែង ដោយសារតែម្ដាយគ្រប់រូបដែល ស្រឡាញ់កូនដែលស្លាប់ ឬ ប្ដីគ្រប់រូប ដែល ឈរនៅមឈុសប្រពន្ធរបស់គាត់ ទ្រង់ព្រះកន្សែងដោយសារម្ដាយឬ ឪពុក ដែលយំនៅពេលយប់ ដោយព្រោះកូនប្រុសដែលខ្ជះខ្ជាយពេលវេលា ឬ កូន ស្រីដែលមានះ... ប៉ុន្ដែទឹកភ្នែកនោះគឺសំរាប់ខ្ញុំដែរ ហើយសំរាប់អ្នករាល់គ្នា ដែរហើយមនុស្សទាំងអស់ដែរមានបញ្ហានិងទុក្ខព្រួយនៅលើលោកីយ៏នេះ.... ទ្រង់មានបញ្ហាជាមួយបញ្ហារបស់យើង...ទ្រង់រួមចំណែករាល់សេចក្ដីទុក្ខ សោករបស់មនុស្សទាំងអស់ (John R. Rice, D.D, ព្រះរាជាបុត្រានៃព្រះ, The Sword of the Lord, 1976, p.233).

ព្រះគម្ពីរប្រាប់យើងថា ”ចូរអរសប្បាយជាមួយនិងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនិងអ្នកណា ដែលយំផង” (រ៉ូម ១២: ១៥) Dr. Rice បានមានប្រសាសន៏ថា “យើងមិនអាចគិតថា ព្រះយេស៊ូវ ព្រះអង្គអាចនឹងធ្វើតិចជាងពីអ្វីដែលយើងត្រូវបង្គាប់អោយធ្វើនោះទេ នេះជាសេចក្ដីពិតដ៏អស្ចារ្យដែលថា ព្រះយេស៊ូវទ្រង់ព្រះកន្សែងជាមួយនឹងយើងលើសជាងសេចក្ដីទុក្ខសោករបស់យើងទាំងអស់ទៅទៀត... ទ្រង់បានព្រះកន្សែងជាច្រើនដងផ្សេងទៀតដោយសារមនុស្សមានបាបទាំងអស់ ហើយតាំងពីព្រះគម្ពីរ ប្រាប់នូវចំនួនជាច្រើនដងដែលទ្រង់បាន “ចាកចេញដោយមានចិត្តក្ដួលអាណិតជាខ្លាំង” យើងអាចស្រមៃ អំពីទឹកភ្នែកមួយដំណក់នៅក្នុងព្រះនេត្រដ៏បរិសុទ្ធ ដែលបង្ហាញជាតំណាងពីសេចក្ដីទុក្ខសោកនិងចិត្តក្ដួល អាណិតនៅក្នុងព្រះហឬទ័យរបស់ទ្រង់ (Rice, ibid.)

នៅពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ លោកយាយជាទីស្រឡាញ់របស់ខ្ញុំបានទទួលមរណះភាព។ ខ្ញុំ ស្រលាញ់គាត់ខ្លាំងណាស់! ពេលគាត់បានស្លាប់ខ្ញុំបានទៅផ្ទះបាយរបស់គាត់ ហើយយកវល្ល៏ដែលគាត់មាន ខ្ញុំបានរក្សាវាជាមួយនឹងខ្ញុំអស់រយះពេល៥៦ឆ្នាំ ពេលខ្ញុំបានប្ដូរទៅកនែ្លងណាក៏ដោយ ខ្ញុំតែងតែយកវាទៅ ជាមួយ វាឥឡូវនេះនៅលើតុរៀននៅផ្ទះរបស់ខ្ញុំ ពេលដែលខ្ញុំមើលទៅកាន់វាដូចជាខ្ញុំសរសេរនូវកា រអធិប្បាយនេះខ្ញុំបានសន្យាជាមួយម៉ាក់របស់ខ្ញុំថា ខ្ញុំនឹងរក្សាទុកវាជាមួយខ្ញុំរហូតខណះពេលដែលខ្ញុំនៅ មានជីវិតនៅឡើយ ដើម្បីរំលឹកខ្ញុំអំពីគាត់ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់!

ខ្ញុំបានឈរនៅឯផ្នូររបស់គាត់ហើយបានយំ ខ្ញុំមិនបានកាន់វាបានយូរនោះទេខ្ញុំបានរត់ឡើងទៅ លើទីទួល ហើយបានរត់កាត់កន្លែងកប់ខ្មោចខ្ញុំបានដេកនៅលើដី ហើយបានយំនិងបានស្រែកថ្ងូរ ហើយខ្ញុំ ដឹងថា ព្រះបានចុះមកគង់ជាមួយខ្ញុំ ដូចជាទ្រង់បានចុះមកគង់ជាមួយលោកយ៉ាកុប នៅទីរហោស្ថាន ហើយ ខ្ញុំអាចជាមួយទ្រង់ “ប្រាកដជាទ្រង់នៅកន្លែងនេះ ហើយខ្ញុំមិនបានដឹង” (លោកុប្បត្តិ ២៨: ១៦)

អូ..ពួកកំលោះអើយ ព្រះយេស៊ូវទ្រង់បានព្រះកន្សែងនៅឯផ្នូររបស់ឡាសារ ហើយទ្រង់ព្រះកន្សែង សំរាប់អ្នកនៅយប់នេះ ព្រះយេស៊ូវទ្រង់ជ្រាបនូវសេចក្ដីទុក្ខសោក និងការភ័យខ្លាចរបស់អ្នក ខ្ញុំអង្វរអ្នក អោយជឿទ្រង់ដែលទ្រង់មានសេចក្ដីស្រឡាញ់សំរាប់អ្នកដ៏នៅអស់កល្បជានិច្ច!

ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់ស្រលាញ់អ្នកជាងអណ្ដាតដែលអ្នកអាចនិយាយ
ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់បានសុគតដើម្បីសង្គ្រោះព្រលឹងអ្នកពីឋានរក
“ទ្រង់នៅតែស្រលាញ់អ្នក” ដោយលោក Dr. R. Rice, 1895-1980)

“ព្រះយេស៊ូវទ្រង់ព្រះកន្សែង” (យ៉ូហាន ១១:៣៥)

លោកហេនរី ម៉ូរីស (Henry M. Morris) បានមានប្រសាសន៏ថា ៖

នៅក្នុងព្រះគម្ពីរមិនដែលប្រាប់យើងថា ព្រះយេស៊ូវគ្រីស្តធ្លាប់សើចទេ ប៉ុន្តែ គេឃើញទ្រង់ព្រះន្សែងជាញឹកញាប់ ក្នុងករណីនេះ ទ្រង់បានរំលែកទុក្ខជា មួយនាងមារ៉ា និងម៉ាថា ដោយព្រោះទ្រង់ស្រឡាញ់ឡាសារជាខ្លាំង ប៉ុន្តែ ទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឬទ័យ (យ៉ូហាន ១១:៣៣) នៅពេលដែលសេចក្ដីស្លាប់កើតឡើងភ្លាមហើយបាបបានគ្រងរាជ្យ។ (Henry M. Morris, Ph. D., The Defender’s Study Bible, World Publishers, 1995 edition, p. 1154; note នៅយ៉ូហាន ១១: ៣៥)

ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់ស្រលាញ់អ្នកជាងអណ្ដាតដែលអ្នកអាចនិយាយ
ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់បានសុគតដើម្បីសង្គ្រោះព្រលឹងអ្នកពីឋានរក

២. លើកទីពីរ ព្រះយេស៊ូវទ្រង់ព្រះកង្សែងដោយព្រោះទីក្រុងយេរ៉ូសាឡិម

លោកជេវើនោនម៉ាកជី បានមានប្រសាសន៏ទ្រង់បានព្រះកន្សែងដោយព្រោះទីក្រុងយេរ៉ូសាឡិម។ដោយព្រោះទ្រង់ព្រះកន្សែងនៅក្រុងយេរ៉ូសាឡឹមនៅគ្រានោះ ខ្ញុំជឿជាក់ថា ទ្រង់បានព្រះកន្សែងជាច្រើន ដងនៅទីក្រុងផ្សែងៗទៀត ដែលអ្នករស់នៅ។ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume V, p. 540, note នៅហេព្រើរ ៥: ៧).

“កាលទ្រង់យាងទៅបង្ហើយ នឹងឃើញទីក្រុងហើយ នោះក៍ទ្រង់ព្រះកន្សែង នឹងក្រុងនោះថា អោយឯង ឯងអើយនៅថ្ងៃរបស់ឯង នេះគួរណាស់ តែ ឯងបានស្គាល់សេចក្ដីដែលសំរាប់អោយឯងបានសុខសាន្ដទៅអេះ ប៉ុន្ដែ ឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនិង ភ្នែកឯងហើយ ដ្បិតនឹងមានថ្ងែ មកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំង ឡោមព័ទ្ធហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯង អោយស្មើនិងដីព្រម ទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយអោយនៅត្រួតលើថ្ម ណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេលដែលព្រះយាងមក ប្រោសឯងសោះ។” (លូកា ១៩:៤១-៤៤)

ទ្រង់ព្រះកន្សែងដូចដែលទ្រង់បានគិតពីទីក្រុងយេរ៉ូសាឡឹមដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅ គ.ស ៧០លោកទីតុសជាជនជាតិរ៉ូមបានបំផ្លាញទីក្រុង និង សំលាប់អ្នកស្រុកដោយគ្មានត្រាប្រណី។ ព្រះយេស៊ូវ ព្រះកន្សែងដោយព្រោះទ្រង់ជ្រាបថា ទីក្រុងដ៏ស្រស់ស្អាតរបស់ព្រះនឹងត្រូវបំផ្លាញ។ គ្មានអ្វីនៅសេសសល់ ក្រៅពីជញ្ជាំងព័ទ្ធជុំវិញព្រះវិហារ។ ខ្ញុំបានឈរនៅឯជញ្ជាំងនោះ ហើយស្ទាបវា។ ខ្ញុំយំដូចជាព្រះយេស៊ូដែរ នៅគ្រាដែលខ្ញុំឈរនៅជញ្ជាំងដ៏ខ្ពស់នោះ។ ខ្ញុំយំពេលខ្ញុំគិតពីសាសយូដាដែលជារាស្រ្តរបស់ព្រះបាន ទទួលការបៀតបៀនយ៉ាងខ្លាំងអស់រយះពេល រាប់សត្សវត្សន៍។

អូ! យប់នេះព្រះយេស៊ូវព្រះកន្សែងយ៉ាងណាទៅដោយព្រោះទីក្រុងក្នុងលោកនេះមានមនុស្សមិន ទាន់បានសង្រ្គោះជាច្រើនលាននាក់។ ទ្រង់ព្រះកន្សែងយ៉ាងទៅសំរាប់ក្រុងវ៉ាសីនតោន ក្រុងឡុង ក្រុងប៉ារីស ក្រុងបែគឡាំង ក្រុងកាល់គូតា និង ក្រុងប៉េកាំង ក្រុងគ្លាសហ្គោ និង ក្រុងស៊ីតនី ក្រុងមិចស៊ីកូ ក្រុង សាយហ្គន ក្រុងវៀងចាន់ និងក្រុងរ៉ងហ្គូន ក្រុងចាកាតា និង ក្រុងមូស្គូ ក្រុងធំៗ និង តូចៗ ទាំងអស់នៅ ក្នុងពិភពលោក។ សូមអោយយើងចេះឈឺចិត្តដូចទ្រង់ដែរ ។

គ្មានអី្វក្រៅពីទឹកភ្នែកព្រះយេស៊ូវដែលនាំអោយយើ់ងមានចិត្តទៅប្រកាស់ប្រាប់ដំណឹងល្អដល់មនុស្សទាំង ឡាយនៅគ្រប់កន្លែង។ ទឹកភ្នែកទ្រង់នាំអោយយើងបន្ថែមភាសាថែមហើយ ថែមទៀតលើគេ ហទំព័រដើម្បីអោយមនុស្សជាច្រើនលឺដំណឹងល្អ។ យើងមិនមកដូចជា “អ្នកអណានិគម” ដើម្បីអោយគេ យកវប្បធម៍យើង។ ទេ! យើងមកដូចជាអ្នកមានបន្ទុកចិត្តដូចអ្នកដើរតាមព្រះយេស៊ូវដើម្បីចែកចាយសេចក្តី ស្រលាញ់របស់ទ្រង់ដល់ពួកគេ។ សេចក្តីស្រឡា ញ់ទ្រង់តែមួយដែលបានសង្រ្គោះយើងពីអំពើបាបពីសេចក្តី ស្លាប់ និង ឋាននរក! ហើយយើងផ្សាយដំណឹងនេះទៅកាន់មនុស្សទាំងអស់ដែលស្តាប់ការអធិប្បាយនេះ ឬអានវានៅក្នុងគេហទំព័រនេះ។

ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់ស្រលាញ់អ្នកជាងអណ្ដាតដែលអ្នកអាចនិយាយ
ទ្រង់ស្រលាញ់យូរអង្វែង ទ្រង់ស្រលាញ់ល្អក្រៃលែក
   ទ្រង់បានសុគតដើម្បីសង្គ្រោះព្រលឹងអ្នកពីឋានរក

ទឹកភ្នែកព្រះយេស៊ូវនាំអោយយើងនាំដំណឹងល្អទៅទីក្រុងឡូសអង់ចាឡេសផងដែរ!! ដោយព្រោះទ្រង់មាន បន្ទូលប្រាប់យើងថា ៖

“ចូរចេញទៅតាមផ្លូវច្រកល្លកតាមរបង ហើយបង្ខំគេអោយចូលមក ដើម្បី អោយផ្ទះអញបានពេញ” (លូកា ១៤:២៣)

៣. លើកទីបីរ ព្រះយេស៊ូវបានព្រះកន្សែងនៅសួនច្បារកេតសេម៉ានី

នេះជាលើកទីបីរនូវការព្រះកន្សែងរបស់ទ្រង់។ អូ ទឹកនេត្រាដែលទ្រង់បានបង្ហូរនៅទីនោះ ក្នុង សួនច្បារដ៏ខ្មៅសែនងងឹត! អត្ថបទរបស់យើងប្រាប់អំពីព្រះយេស៊ូវគ្រីស្ត

“ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែកដល់ព្រះ ដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់” (ហេព្រើរ ៥:៧)

នៅសួនច្បារកេតសេម៉ានី នៅយប់ដែលទ្រង់ត្រូវបានគេដុំដែកគោលទ្រង់នៅឈើឆ្កាង ព្រះយេស៊ូវ បានអធិស្ឋានម្នាកឯង។ នៅទីនោះក្នុងសួនច្បារកេតសេម៉ានីដ៏ខ្មៅងងឹតព្រះអង្គសង្រ្គោះ មិនបានអោយអង្គ ទ្រង់សុគតភ្លាមទេ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះវរបិតាព្រមទទួលទ្រង់”(ហេព្រើរ ៥:៧)។ ទ្រង់បានភ័យខ្លាចធ្វើអ្វីទៅ? ខ្ញុំជឿថាព្រះយេស៊ូវខ្លាចដោយព្រោះទ្រង់អាចនឹងសុគតនៅសួនច្បារនោះមុន ពេលទ្រង់អាចទៅកាន់ឈើឆ្កាងដើម្បីទទួលបាបរបស់យើងទាំងអស់គ្នា។ លោកអូលីវើ បូសសាវែល គឺជា អ្នកទេវាវិទ្យាដ៏ល្បីមួយរូបបាននិយាយពីរឿងដូចគ្នា។ គាត់បាននិយាយថា ព្រះយេស៊ូវបានអធិស្ឋានសុំ អោយរួចផុតពី សេចក្ដីស្លាប់នៅសួនច្បារដើម្បីអោយគោលបំណងរបស់ ទ្រង់អាចបានទទួល ជោគជ័យ នៅលើឈើឆ្កាង។ដើម្បីកាត់យល់ន័យអោយកាន់តែសុខដុមសូមអាន ហេព្រើរ ៥:៧ ហើយដូច្នេះវាគឺជាការ កាត់ន័យយល់ដែលតែមួយគត់ ដែលនឹងអាចធ្វើអោយមានសុខដុម។ (J. Oliver Buswell, Ph. D., A Systematic Theology of the Christian Religion, Zondervan Publishing House, 1971, part III, p. 62).

Dr. Buswell និង Dr. Rice បានយល់ស្របជាមួយ Dr. McGee ដែលបាននិយាយថា “មិត្តភក្ដិរបស់ខ្ញុំ ទ្រង់មិនបានស្លាប់នៅក្នុងសួនច្បារកេសេម៉ានីទែ។” (ibid)

ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែកដល់ព្រះ ដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់”។ (ហេព្រើរ ៥:៧)

អំពើបាបរបស់នៅលោកីយ៏ទាំងមូលបានផ្ទុកទៅលើព្រះយេស៊ូវនៅក្នុងសួនច្បារកេតសេម៉ានី។

“រួចទ្រង់ថយចេញពីគេទៅចំងាយទីប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏ លុតព្រះជង្ឍក្រាបចុះអធិស្ឋានថា ឪព្រះវរបិតាអើយ បើសិនជាទ្រង់សព្វ ព្រះហឬទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្ដែ កុំតាមចិត្ត ទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ នោះមានទេវតាលេច មកឯទ្រង់អំពីស្ថានសួគ៏មកចំរើនកំលាំងថ្វាយ ហើយដោយទ្រង់កើតទុក្ខជា ខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជា ដំណក់ឈាមដ៏ធំៗស្រក់ទៅដី។” (លូកា ២២: ៤១-៤៤)

ហើយដោយទ្រង់កើតទុក្ខជាខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើងញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ ឈាមដ៏ធំៗស្រក់ទៅដី។ (លូកា ២២: ៤៤) Dr. McGee បាននិយាយថា “ព្រះអង្គរបស់យើង ទ្រង់ជិត សុគតខណះដែលទ្រង់ទៅដល់ឈើឆ្កាង ហើយទ្រង់អធិស្ឋានមិនឲ្យទ្រង់ត្រូវសុគតនៅក្នុងសួនច្បារ ដើម្បី ឲ្យបានទៅដល់ឈើឆ្កាង។ ព្រះវរបិតាឮការអធិស្ឋាន ដោយមានទឹកភ្នែក និងសំរ៉ែកយំជាខ្លាំងរបស់ព្រះ យេស៊ូវនៅក្នុងទីងងឹតក្នុងសួនច្បារកេតសេម៉ានី។ ព្រះវរបិតាបានបញ្ជូនទេវតា ដើម្បីផ្តល់កំលាំងដល់ទ្រង់ ដើម្បីឲ្យទ្រង់ទៅដល់ឈើឆ្កាងជាកន្លែងសងថ្លៃបាបយើង។ យ៉ូសែប ហាត (Joseph Hart) បាននិយាយ អំពីការអធិស្ឋានរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារក្នុងចំរៀង១របស់គាត់ ៖

មើលការរងទុក្ខវេទនារបស់ព្រះរាជាបុត្រានៃព្រះ
   ឈឺចាប់ខ្លាំងក្រៃ ស្រែកថ្ងូរ ចេញញើសដោយហូរឈាម!
ព្រះគុណរបស់ព្រះជ្រៅខ្លាំងណាស់!
   យើងមិនអាចវាស់សេចក្ដីស្រឡាញ់របស់ទ្រង់បានទេ!
(“Thine Unknown Sufferings” ដោយលោក Joseph Hart, 1712-1768)

ឃើញទេថា ព្រះយេស៊ូវស្រលាញ់អ្នកប៉ុណ្ណា! ឃើញទេ ទ្រង់ព្រះកន្សែងដោយព្រោះទុក្ខសោកអ្នក រាល់គ្នា! ឃើញទេ ទ្រង់ព្រះកន្សែងដោយព្រោះមនុស្សមានបាបក្នុងទីក្រុង! ឃើញទេ “ទ្រង់ព្រះកន្សែង” ក្នុង សួនច្បារកេតសេម៉ានី ដោយទូលអង្វរដល់ព្រះវរបិតាឲ្យទុកជីវិតដល់ទ្រង់ដើម្បីអោយទ្រង់សងថ្លៃបាបយើង នៅថែ្ងបន្ទាប់មក ដែលទ្រង់នឹងត្រូវគេឆ្កាង និងដំភ្ជាប់លើឈើឆ្កាង! តើការនេះដាស់តឿនអ្នកទេឬអី? បើទឹកភែ្នកព្រះយេស៊ូវមិនដាស់តឿនអ្នក តើអ្វីនឹងដាស់តឿនអ្នក? តើអំពើបាបធ្វើឲ្យអ្នកមានចិត្តរឹងយ៉ាងណា បានជាអ្នកមិនយល់ពីសេចក្តីស្រលាញ់ របស់ទ្រង់? ខ្ញុំចាំថានៅពេលដំបូងដែលខ្ញុំឮចំរៀងរបស់ Dr. Watts’ មានចំនងជើងថា «ពេលខ្ញុំ ដឹងពីឈើឆ្កាងដ៏អស្ចារ្យ» វាដាស់តឿនចិត្តខ្ញុំណាស់។

កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ
   ជាទីព្រះអង្គសុគតជួសខ្ញុំ
នោះខ្ញុំរាប់ខ្លួនទៅជាអាសារ
   ក៏បោះបង់ចោលគ្រប់អស់ចិត្តធំ

សូមកុំអោយខ្ញុំអួតខ្លួនសោះឡើយ
   អួតបានតែពីព្រះដ៏ឧត្ដម
ដែលទ្រង់សុគតលើឈើឆ្កាងហើយ
   ដើម្បីនឹងជួយសង្រ្គោះដល់ខ្ញុំ

ចូរមើលរបួសដែលទ្រង់ទទួល
   ទាំងនៅព្រះសិរព្រះបាទព្រះហស្ដ
កាលខ្ញុំនឹកឃើញនោះមានចិត្ដក្ដួល
   សូមធ្វើម្ចាស់លើខ្ញុំគ្រប់ទាំងអស់
បើសកលលោកជាទ្រព្យផងខ្ញុំ
   នោះជាដង្វាយថោកមិនគួរសោះ
សេចក្ដីស្រឡាញ់នៃព្រះឧត្ដម
   នោះគូរតបដោយថ្វាយគ្រប់ទាំងអស់
(“When I Survey the Wondrous Cross” ដោយលោក Dr. Isaac Watts, 1674-1748)

ខ្ញុំសូមអង្វរអ្នករាល់គ្នានៅរសៀលនេះថា ជឿព្រះយេស៊ូវទៅ! ចូរមករកទ្រង់ចុះ! លុតក្រាបនៅមុខ ទ្រង់ទៅ! ទុកចិត្តលើទ្រង់គ្រប់ការទាំងអស់ទៅ! សូមនិយាយទៅដូច Dr. Watts, «សេចក្តីស្រលាញ់ អស្ចារ្យណាស់ ធំធេងណាស់ បានទាញព្រលឹងជីវិត និងអ្វីៗទាំងអស់របស់ខ្ញុំ។» លោកបិនចាមិន បិដូម (Benjamin Beddome) ជាគ្រូអធិប្បាយម្នាក់ខាងបាទីស្ទ ក្នុងសត្សវត្សទី១៨។ បើសិនជាគាត់មិន និពន្ធចំរៀងដែលមានចំនងជើងថា « តើព្រះគ្រីស្ទព្រះកន្សែងដោយព្រោះមនុស្សមានបាបឬទេ?» នោះ យើងមិនស្គាល់គាត់ទេសព្វថ្ងៃនេះ។

តើព្រះគ្រីស្ដបានព្រះកង្សែងដោយព្រោះមនុស្សមានបាបឬទេ
   ហើយគួរអោយស្ពាល់របស់យើងស្ងួតដែរឬទេ
អោយទឹកភ្នែកហូរទៅ
   ចេញពីភ្នែករបស់អ្នកនីមួយៗ

ព្រះយេស៊ូវបានបង្ហូរទឹកភ្នែកជាច្រើន
   ទេវតាទាំងអស់ឆ្ងល់
អោយខ្ញុំអស្ចារ្យចិត្តក្រៃលែង
   ព្រះយេស៊ូវបង្ហូរទឹកភ្នែកសំរាប់យើង

ទ្រង់បានព្រះកង្សែងដូច្នេះយើងនឹងយំដែរ
   មនុស្សមានបាបគ្រប់រូបគួរតែអោយយើងយំដោយព្រោះពួកគេ
នៅស្ថានសួគ៏នឹងមិនមានអំពើបាបទេ
   ហើយមិនមានការយំទុក្ខសោកទៀតទេ
(“Did Christ O’er Sinners Weep?” ដោយលោក Benjamin Beddome, 1717-1795)

ខ្ញុំបានឃើញការកែប្រែឡើងវិញចំនួនពីរ ការកែប្រែដែលមិនធម្មតាពីរយ៉ាងមកពីព្រះ។ ពេលវេលាដែលមនុស្សទាំងពីរដែលស្រែកយំដោយព្រោះពួកគេមកក្រោមការកាត់ទោសដ៏ខ្លាំងពន់ពេក នេះយើងឃើញនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ។ វាតែងតែជាការពិតក្នុងការកែប្រែឡើងវិញដ៏ពិតមែន។ យើងអាចយំ ដោយព្រោះ “ទ្រង់បានព្រះកន្សែងបាបយើងនិមួយៗស្ដីពីទឹកភ្នែកមួយដំណក់” អូ អ្នកអាចនិងត្រូវជាប់ ទោសដោយព្រោះអំពើបាបរបស់យើងយប់នេះក៏យើងមិនដឹងដែរ! អ្នកអាចមកជឿទៅលើព្រះអង្គសង្គ្រោះ ដែលបានព្រះកន្សែង ទ្រង់នឹងជួយសង្រ្គោះអ្នក! ទ្រង់នឹងជួយសង្រ្គោះអ្នក! ទ្រង់នឹងជួយសង្រ្គោះអ្នកឥឡូវ នេះ!

បើសិនជាអ្នកអាចឃើញទ្រង់កំពុងមកពីសួនច្បារកេតសេម៉ានី ទ្រង់កំពុងព្រះកន្សែង ហើយកំពុង តែស្រក់ឈាមរបស់ទ្រង់ តើអ្នកគិតថាអ្នកអាចជឿជាក់ទៅលើទ្រង់ឬទេ? អូ..ជឿជាក់ទៅលើទ្រង់ឥឡូវនេះ ទៅ! ទ្រង់នៅតែជាព្រះយេស៊ូវដដែលទេនៅយប់នេះដែលបន្ទាប់ពី ទ្រង់ត្រឡប់មកវិញ! មើលទ្រង់ស្រលាញ់ អ្នកយ៉ាងណាទៅ! ទ្រង់មករកអ្នកដោយមានសេចក្ដីស្រលាញ់នៅក្នុងព្រះហស្តរបស់ទ្រង់! ជឿលើទ្រង់ ទៅ។ ទុកចិត្តលើទ្រង់ទៅ អ្នកនឹងបានសង្រ្គោះនៅខណះពេលនេះ! ទ្រង់នឹងលើកលែកទោសនូវអំពើបាប របស់អ្នក ហើយទ្រង់នឹងប្រទានជីវិតដ៏នូវអស់កល្បជានិច្ចសំរាប់អ្នក!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ព្រះគម្ពីរអានមុនពេលការអធិប្បាយ by Dr. Kreighton L. Chan ៖ លូកា ២២:៣៩-៤៥
បានច្រៀងតែឯងមុនពេលអធិប្បាយ by Mr. Benjamin Kincaid Griffith ៖
“He Loves You Still” (ដោយលោក Dr. John R. Rice , 1895-1980)


ចំណងជើងនៃសេចក្ដីអធិប្បាយ

ដំណក់ទឹកភ្នែករបស់ព្រះយេស៊ូវ

THE TEARS OF JESUS

ដោយលោក
Dr. R. L. Hymers, Jr.

“ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹង ពាក្យទូលអង្វរដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែកដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់ រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់”។ (ហេព្រើរ ៥:៧)

(អេសាយ ៥៣:៣)

១. លើកដំបូង ព្រះយេស៊ូវព្រះកន្សែងនៅផ្នូររបស់ឡាសារ យ៉ូហាន១១:៣៣-៣ រ៉ូម១២:១៥;
លោកុប្បត្ដិ ២៨:១៦

២. លើកទីពីរ ព្រះយេស៊ូវបានព្រះកន្សែងដោយព្រោះទីក្រុងយេរ៉ូសាឡឹម លូកា ១៩:៤១-៤៤;
១៤:២៣

៣. លើកទីបី ព្រះយេស៊ូវបានព្រះកន្សែងនៅសួនច្បារកេតសេម៉ានី ហេព្រើរ ៥:៧; លូកា ២២:៤១-៤៤