Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ខ្ញុំស្រឡាញ់ថ្ងៃបុណ្យណូអែល – យកលំនាំតាមលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍

I LOVE CHRISTMAS – ADAPTED FROM DR. JOHN R. RICE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ១៨ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, December 18, 2011

« ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។


លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍(១៨៩៥-១៩៨០)ជាគ្រិស្ទបរិស័ទដ៏ល្អ ហើយឆាប់នឹងយល់ម្នាក់។ នៅល្ងាចនេះ ខ្ញុំនឹងប្រាប់បងប្អូនពីចំណុចសំខាន់ៗនៃសេចក្ដីអធិប្បាយរបស់គាត់ដែលមានចំណងជើងថា «ខ្ញុំស្រឡាញ់ថ្ងៃបុណ្យណូអែល»។ សេចក្ដីអធិប្បាយនេះត្រូវបានបង្រួមឲ្យខ្លី ហើយផ្នែកខ្លះត្រូវបានប្រើពាក្យខុសពីគ្នាបន្ដិចបន្ដួច។ លោកបណ្ឌិត រ៉ាយស៍បានបង្រៀនថា៖

ខ្ញុំស្រឡាញ់រដូវណូអែល។ ខ្ញុំរកឃើញសេចក្ដីអំណរដ៏អស្ចារ្យ នៅក្នុងការ អធិប្បាយពីផ្ទៃរឿងណូអែលរបស់ពួកទេវតា អ្នកគង្វាលចៀម ស្នូក កំណើតស្រ្ដីព្រហ្មចារី និងបុរសដែលមានប្រាជ្ញា។ ខ្ញុំមានសេចក្ដីអំណរដ៏អស្ចារ្យនៅ ក្នុងបទចម្រៀងពីថ្ងៃណូអែល។ យើងមានអំណរ ហើយសប្បាយរីករាយ ចំពោះការថ្វាយបង្គំព្រះនៅក្នុងផ្ទះរបស់យើង ហើយខ្ញុំអរគុណព្រះនៅក្នុងចិត្ដរបស់ខ្ញុំតាមរយៈគ្រាណូអែល។ ខ្ញុំចូលចិត្ដនៅជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់ និងគ្រួសារសម្រាប់ថ្ងៃបុណ្យណូអែល។ ខ្ញុំចូលចិត្ដចែកកាដូរ ហើយខ្ញុំអរសប្បាយ ពេលមនុស្សជាទីស្រឡាញ់ និងមិត្ដសំឡាញ់របស់ខ្ញុំនឹក ចាំពីខ្ញុំ។ ខ្ញុំស្រឡាញ់រដូវណូអែល (លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ខ្ញុំស្រឡាញ់ថ្ងៃបុណ្យណូអែល Sword of the Lord, 1955, p. 7)។

ប៉ុន្ដែ លោកយ៉ូហានពន្យល់បង្ហាញថា មនុស្សខ្លះ «មានអារម្មណ៍មួមៅ ត្អូញត្អែរ ហើយមិនចូលចិត្ដថ្ងៃ បុណ្យណូអែលទាល់តែសោះ»(ibid.)។ គេរិះគន់អស់អ្នកណាដែលប្រារព្ធពិធីថ្ងៃកំណើតរបស់ព្រះគ្រិស្ទ។

១. ទីមួយ គេនិយាយថា ថ្ងៃបុណ្យណូអែលមិនមែនជាថ្ងៃកំណើតរបស់ព្រះគ្រិស្ទឡើយ។

វាជារឿងពិតដែលយើងមិនដឹងថ្ងៃជាក់លាក់ កាលព្រះយេស៊ូវទ្រង់បានប្រសូតមក។ ព្រះគម្ពីរមិន បានប្រាប់យើងនោះទេ។ តែនោះអត់មានន័យថា វាខុស ឬជាអំពើបាបនោះទេ ដើម្បីនឹកចាំពីថ្ងៃកំណើត របស់ព្រះគ្រិស្ទនៅថ្ងៃបុណ្យណូអែល។ មានគ្រាមួយលោកបណ្ឌិត រ៉ាយស៍បានស្គាល់ក្មេងស្រីម្នាក់ដែលបានកើតនៅខែកុម្ភះ ទី២៩។ ចាប់ តាំងពីថ្ងៃនោះមក ឲ្យតែដល់ខែកុម្ភះទី២៩ គាត់ពន្យល់ថា វាមិនខុសនោះទេ ដើម្បីឲ្យឪពុកម្ដាយប្រារព្ធ ធ្វើពិធីថ្ងៃខួបកំណើតរបស់ក្មេងស្រីនោះនៅខែកុម្ភះ ទី២៨ ដ្បិតវាមិនមែនជាថ្ងៃកំណើតពិតប្រាកដរបស់ នាងក៏ដោយ។

ខែធ្នូ ទី២៥ គឺជាថ្ងៃជិតជាងគេចំពោះថ្ងៃកំណើតរបស់ព្រះគ្រិស្ទ។ យើងស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រិស្ទដ៏ជាទីស្រឡាញ់ ហើយយើងចង់ឲ្យមនុស្សទាំងអស់នឹកចាំពីថ្ងៃកំណើតរបស់ទ្រង់។ យើងចង់បង្រៀនកូនយើងអំពីទារកនៅក្នុងស្នូក អំពីបុរសមានប្រាជ្ញាដែលបានមកពីទិស ខាងកើតដើម្បីទៅថ្វាយបង្គំទ្រង់ អំពីការប្រកាសប្រាប់របស់ទេវតាទៅកាន់នាងម៉ារី និងអំពីកន្លែងបន្ទររបស់ទេវតា ដែលបាន{ច្រៀងទៅកាន់}ពួកអ្នកគង្វាលចៀម។ ហើយហេតុអ្វីបានជាខែធ្នូ ទី២៥មិនល្អជាងថ្ងៃផ្សេងទៀត? តើអ្នកគិតថា វាខុសឬអីដើម្បីនឹកចាំពីថ្ងៃកំណើតរបស់ព្រះគ្រិស្ទនៅថ្ងៃដែលជិតជាងគេ ចំពោះថ្ងៃកំណើតរបស់ព្រះគ្រិស្ទ?

២. ទីពីរ គេនិយាយថា ថ្ងៃបុណ្យណូអែលគ្រាន់តែមានអត្ថន័យអំពី «ថ្ងៃវិស្សមកាលរបស់ពួកកាតូលិក» ចំពោះមនុស្សជាច្រើនតែប៉ុណ្ណោះ។

ពួកគេនិយាយថា ថ្ងៃបុណ្យណូអែលចេញមកពីថ្ងៃវិស្សមកាលរបស់ពួកកាតូលិក។ វាត្រូវបានចាប់ផ្ដើមដំបូងដោយពួកកាតូលិក ដូច្នេះហើយ ពួកប្រូតែស្ដង់មិនគួរកាន់តាមនោះទេ។ ចំពោះខ្ញុំវិញ វត្ថុបំណងនោះហាក់ដូចជាល្ងីល្ងើបន្ដិច។

{មានឈ្មោះទីក្រុងធំៗ និងទីក្រុងតូចៗជាច្រើនៅក្នុងរដ្ឋកាលីហ្វក់ញ្ញាដែលចេញពីពួកកាតូលិក។ ទីក្រុងឡូសអង់ចាឡែសមានដើមកំណើតមកពីឈ្មោះពួកកាតូលិក។ ប៉ុន្ដែយើងមិនគិតពីពួកកាតូលិកនោះ ទេ នៅពេលយើងប្រើប្រាស់ឈ្មោះ «ឡូសអង់ចាឡែស»។ យើងមិនមែនកំពុងគិតអំពីពួកកាតូលិកនោះទេ នៅពេលយើងនិយាយពី «សានដីអេហ្គូ» ឬ «សានហ្រានស៊ីស្កូ» ឬ «សាក្រែមែនតូ»}។ ឈ្មោះនានាសុទ្ធតែមានអត្ថន័យពីអ្វីដែលពួកគេចង់ប្រាប់ មិនថាតើដើមដំណើតជាអ្វីនោះទេ។

ជួនកាល ពួកថ្ងៃបរិសុទ្ធខ្វល់ខ្វាយជាខ្លាំងពីហេតុការណ៍ ដែលយើងថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ ដ្បិតថ្ងៃអាទិត្យចេញមកពីការថ្វាយបង្គំទិនករ(ថ្ងៃ)។ ខ្ញុំឆ្លើយតបថា ថ្ងៃសៅរ៍ត្រូវបានដាក់ឈ្មោះសម្រាប់ការ ថ្វាយបង្គំព្រះសាថើនរបស់ពួកទមិលល្មើស។ ប៉ុន្ដែគ្មានអ្នកណាម្នាក់គិតអំពីការថ្វាយបង្គំទិនករនោះទេ នៅ ពេលពួកគេប្រើពាក្យ «ថ្ងៃអាទិត្យ»សព្វថ្ងៃនេះ។ វាជាការល្ងីល្ងើដើម្បីបែងចែកពីភាពខុសគ្នាក្លែងក្លាយ នៅ ពេលគ្មានអ្វីសោះដែលមាននៅក្នុងចិត្ដគំនិតរបស់មនុស្សដែលកាន់តាមថ្ងៃបុណ្យណូអែល។ ខែមករាត្រូវ បានដាក់ឈ្មោះសម្រាប់ព្រះជែនណឺសរបស់ជនជាតិ។ ដូច្នេះ តើគ្រិស្ទបរិស័ទធ្វើអំពើបាបឬអី នៅពេលពួកគេហៅឈ្មោះខែនោះ? ចំពោះមនុស្សដែលឆាប់នឹងយល់ ថ្ងៃបុណ្យណូអែលមានអត្ថន័យជាសាមញ្ញថា ថ្ងៃ បុណ្យណូអែល។ វាមិនមែនមានអត្ថន័យពីថ្ងៃវិស្សមកាលរបស់ពួកកាតូលិកនោះទេ។ ពួកកាតូលិកអាចកាន់តាមវា ប៉ុន្ដែពួកប្រូតែស្ដង់មិនកាន់តាមឡើយ។

៣. ទីបី គេនិយាយថា ថ្ងៃបុណ្យណូអែលជាថ្ងៃវិស្សមកាលពីមុនរបស់ពួកមិនជឿព្រះ។

ខ្ញុំគិតថា ថ្ងៃបុណ្យណូអែលជាថ្ងៃវិស្សមកាលពីមុនរបស់ពួកមិនជឿព្រះ។ ការឈ្លោះប្រកែកគ្នា នេះមិនមែនជារឿងដែលសំខាន់នោះទេ។ ពួកមិនជឿព្រះគេធ្វើរឿងខ្លះរៀងរាល់ថ្ងៃ។ ពួកគេមានពិធីបុណ្យ អំពីការសាបព្រោះ និងការច្រូតកាត់ អំពីសុរិយដ្ឋាន(ទាក់ទងនឹងទិនករ) និងព្រះច័ន្ទថ្មី។ ដូច្នេះ បើពួកមិនជឿព្រះគេបានប្រើខែធ្នូ ទី២៥សម្រាប់ការថ្វាយបង្គំព្រះក្លែងក្លាយ អញ្ចឹង ហេតុអ្វីបានជាមិនគួរឲ្យគ្រិស្ទបរិស័ទប្រើថ្ងៃនេះ ដើម្បីថ្វាយព្រះកិត្ដិយសដល់ព្រះយេស៊ូវគ្រិស្ទ និងថ្ងៃកំណើតរបស់ទ្រង់? វាមិនមែជា បញ្ហានោះទេ ចំពោះថ្ងៃដែលយើងប្រើដើម្បីនឹកចាំពីកំណើតរបស់ព្រះគ្រិស្ទ វានឹងជាថ្ងៃមួយដែលនរណមា្នក់ ប្រើសម្រាប់មូលហេតុអាក្រក់។ ប៉ុន្ដែ អរគុណព្រះ សព្វថ្ងៃនេះគ្រប់ថ្ងៃទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រិស្ទ ហើយគ្មានថ្ងៃណាមួយសោះដែលជាកម្មសិទ្ធិរបស់ព្រះក្លែងក្លាយនៃពួកមិនជឿព្រះ បួករួមទាំងខែធ្នូ ទី២៥! ខែធ្នូ ទី២៥គួរតែត្រូវបានប្រើដើម្បីថ្វាយព្រះកិត្ដិយសដល់ទ្រង់នៅក្នុងរបៀបមួយ ឬរបៀប ផ្សេងៗ។

៤. ទីបួន គេនិយាយថា ដើមឈើណូអែល និងការតុបតែងសុទ្ធតែជាទីស្អប់ខ្ពើម។

អ្នកខ្លះនិយាយថា នៅក្នុងយេរេមា ១០:៣-៤ ព្រះគម្ពីរហាមពីដើមឈើណូអែល។ តែបទគម្ពីរមិន មែននិយាយអំពីដើមឈើណូអែលនោះទេ។ វានិយាយអំពីការយកឈើមកធ្វើជារូបព្រះ ដោយលាបប្រាក់ និងមាស។ បទគម្ពីរដែលនៅសល់ប្រាប់យ៉ាងល្អិតល្អន់ពីរបៀបដែលពួកគេបានធ្វើរូបព្រះពីមាស និងប្រាក់ ថែមទាំងតាក់តែងដោយពណ៌ស្វាយ។ {កំណត់សំគាល់របស់លោកបណ្ឌិតហាយមើស៍៖ មានមូលហេតុ២ដែលអត្ថបទគម្ពីរនេះមិនអាចនិយាយអំពីដើមឈើណូអែល (១) នៅសម័យរបស់លោកយេរេមា គ្មានថ្ងៃ បុណ្យណូអែល ឬដើមឈើណូអែលនោះទេ (២) សព្វថ្ងៃនេះ គ្មានអ្នកណាថ្វាយបង្គំដើមឈើណូអែលនោះ ទេ}។ ទេ ព្រះគម្ពីរមិនបានហាមអំពីដើមឈើណូអែលនោះទេ។ ពួកគេមិនធ្វើអំពើបាបឡើយ កាលមនុស្សជាច្រើនមានកម្រងផ្កានៅក្នុងផ្ទះ ហើយនៅក្នុងក្រុមជំនុំរបស់ពួកគេនៅថ្ងៃបុណ្យណូអែល}។

តើវាជាការអាក្រក់ឬអីចំពោះការតុបតែងផ្ទះដោយផ្កាយពណ៌បៃតង៌ ឬដើមបញ្ជើក្អែក ឬផ្កាផ្សេងៗ ទៀត? ឈប់មានការតុបតែងផ្ទះដោយផ្លែល្ពៅ និងដើមពោតទៀតហើយនៅថ្ងៃអរព្រះគុណព្រះ! ឈប់មាន ការតុបតែងផ្នូរដោយផ្កាទៀតហើយនៅថ្ងៃរំលឹកគុណ! ពិតប្រាកដណាស់ ព្រះសព្វព្រះហឬទ័យ បើយើង យកចិត្ដទុកដាក់ចំពោះសម្រស់ធម្មជាតិរបស់ទ្រង់។

{កំណត់សំគាល់របស់លោកបណ្ឌិតហាយមើស៍៖ វាត្រូវបានប្រាប់ថា ដើមឈើណូអែលបានចេញ មកពីអ្នកកែប្រែជំនឿរបស់ពួកប្រូតែស្ដង់ កាលលោកម៉ាទីន លូសើរបានឃើញផ្កាយភ្លឺចែងចាំងតាមរយៈ ស្លឹកស្រល់ ដែលគាត់បានយកវាទៅក្នុងផ្ទះ ហើយបានតុបតែងវាដោយទៀន ដើម្បីរំលឹកគាត់ពីផ្កាយដែល បានភ្លឺចែងចាំង នៅពេលព្រះយេស៊ូវទ្រង់បានប្រសូតមក។ បើសិនជារឿងព្រេងនោះជារឿងពិត អញ្ចឹងដើម ឈើណូអែលគឺមានដើមដំណើតមកពីពួកប្រូតែស្ដង់}។

ខ្ញុំស្រឡាញ់ថ្ងៃបុណ្យណូអែល និងការតុបតែងនៅថ្ងៃបុណ្យណូអែល ហើយខ្ញុំគិតថា វាមិនខុស នោះទេ។ មានការសំដែងតែមួយគត់ដែលនាំឲ្យខ្ញុំមានសេចក្ដីអំណរនៅក្នុងចិត្ដរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំ គិតពីរបៀបដែលព្រះបានចាប់កំណើតជាមនុស្ស ពីរបៀបដែលព្រះដែលបង្កើតគ្រប់ទាំងអស់បានមកចាប់កំណើតជាទារក ហើយ« ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់»(២កូរិនថូស ៨:៩)។

៥. ទីប្រាំ គេចុះចូលតាមថ្ងៃបុណ្យណូអែល ដោយសារតែលោកីយ៍ និងអ្នកមិនជឿព្រះគេសប្បាយអ៊ូអែ នៅអំឡុងពេលវាកើតឡើងចំថ្ងៃវិស្សមកាល។

វាជារឿងពិត កាលដែលមានមនុស្សជាច្រើននាក់មិនគោរពដល់ព្រះយេស៊ូវគ្រិស្ទនៅថ្ងៃបុណ្យណូអែល។ ខ្ញុំគិតថា ពួកគេធ្វើអំពើបាបអាក្រក់អាក្រី។ ជួនកាល មនុស្សនិយាយពីការភូតកុហកអំពីលោកតា សែនថើខ្លោស ហើយបោកបញ្ជោតកូនក្មេងដោយប្រើរឿងព្រេងរបស់ពួកទមិលល្មើស ដ្បិតវាជាគ្រាដែលពួក គេគួរតែប្រាប់អំពីព្រះអម្ចាស់យេស៊ូវដ៏ជាទីស្រឡាញ់។ ការបោកបញ្ជោតគឺជាវិធីដែលអាចទៅរួចតូចបំផុត ដើម្បីគោរពដល់កំណើតរបស់ព្រះយេស៊ូវ។ ពិតណាស់ ការបោកបញ្ជោតកូនក្មេងដោយប្រើការកុហកអំពី លោកតាសែនថើខ្លោសគឺជាអំពើបាប។ កុំឲ្យគ្រីស្ទបរិស័ទទទួលយករឿងនេះឡើយ។ បាទ ជារឿយៗ មនុស្សមិនគោរពព្រះនោះទេនៅថ្ងៃបុណ្យណូអែល។ ខ្ញុំស្ដាយណាស់ ពេលពួកគេធ្វើអញ្ចឹង។ ខ្ញុំសង្ឃឹមថា គ្រីស្ទបរិស័ទណាសដែលស្ដាប់សេចក្ដីអធិប្បាយនេះ គេនឹងមិននាំឲ្យព្រះព្រួយព្រះហឬទ័យដោយសារអំពើ បាបដូចនេះឡើយ។

តែយើងគួរតែប្រគល់ថ្ងៃបុណ្យណូអែលឲ្យអារក្សសាតាំង និងមនុស្សអាក្រក់ដោយសាតែមនុស្ស ខ្លះធ្វើអំពើបាបនៅថ្ងៃបុណ្យណូអែលនោះឡើយ។ តើយើងគួរតែបោះបង់ចោលថ្ងៃអាទិត្យ ដោយសារតែ ជារឿយៗ វាជាថ្ងៃដែលមនុស្សប្រើដោយយល់ច្រលឬទេ? ថ្ងៃអាទិត្យជាថ្ងៃដែលមនុស្សស្រវឹងស្រាច្រើនជាង ថ្ងៃផ្សេងទៀត។ មានការសប្បាយអ៊ូអែច្រើនជាងគេ។ ដូច្នេះ តើគ្រិស្ទបរិស័ទគួរតែបោះបង់ចោលថ្ងៃអាទិត្យ ហើយរាប់វាទុកជាថ្ងៃអាក្រក់ឬអី? ពិតប្រាកណាស់មិនមែនអញ្ចឹងឡើយ! មានមនុស្សជាច្រើនបង្រៀនថា ពិធីជ្រមុជទឹកគឺជាអ្វីចាំបាច់ចំពោះសេចក្ដីសង្រ្គោះ។ គេឲ្យគោរពទឹកជាជាងព្រះលោហិតរបស់ព្រះគ្រិស្ទ។ នោះគឺខុស។ ប៉ុន្ដែ ដូច្នេះ តើយើងគួរតែឈប់គោរពព្រះយេស៊ូវគ្រិស្ទអំពីពិធីជ្រមុជទឹក ដោយសារតែមាន ការសង្កត់ធ្ងន់ពីវាហួសហេតុ ហើយដោយលទ្ធិខុសឆ្គងអំពីវាឬអី? ពិតប្រាកដណាស់មិនមែនឡើយ!

ការយាងមកជាលើកទី២របស់ព្រះគ្រិស្ទត្រូវបានមនុស្សជាច្រើនបង្ខូច ហើយនាំឲ្យខូចបង់យ៉ាង ខ្លាំង។ ពួកឈ្វេងនិយមបានបង្ខូចលទ្ធិនៃការយាងមករបស់ព្រះគ្រិស្ទ។ មនុស្សកំណត់កាលបរិឆ្ឆេទថាទ្រង់ យាងមកពេលណា។ ដោយសារតែលទ្ធិនោះត្រូវបានគេបង្ខូច អញ្ចឹង តើយើងដែលនៅសល់គួរតែព្រងើយកន្ដើយពីលទ្ធិដ៏ច្បាស់លាស់របស់ព្រះគម្ពីរ ដែលប្រាប់ពីនៃយាងមកជាលើកទី២ជាឆាប់ឬអី? ពិតប្រាកដណាស់មិនមែនឡើយ!

ហើយដោយសារតែមនុស្សជាច្រើនជាប់ទាក់ទងក្នុងការនិយាយភាសាដទៃ និងភាពល្អឥតខ្ចោះ យើងមិនគួរតែព្រងើយកន្ដើយពីលទ្ធិក្នុងព្រះគម្ពីរ ដែលប្រាប់អំពីការពេញដោយព្រះវិញ្ញាណនោះទេ។

នៅក្នុងរបៀបដដែលនេះ យើងជាមនុស្សល្ងីល្ងើ បើសិនជាយើងប្រគល់ថ្ងៃបុណ្យណូអែលទៅឲ្យ អារក្សសាតាំង និងពួកលោកីយ៍។ បើសិនជាលោកីយមានពិធីជប់លៀងដ៏ព្រៃផ្សៃនៅថ្ងៃបុណ្យណូអែល អញ្ចឹង ចូរឲ្យយើងរៀបចំថ្ងៃនេះទុកជាថ្ងៃនៃសេចក្ដីស្រឡាញ់ និងការប្រកបគ្នារបស់គ្រិស្ទបរិស័ទ ហើយ ដើម្បីថ្វាយព្រះកិត្ដិយសដល់ព្រះគ្រិស្ទ!

តើមនុស្សផ្សេងៗគេចេះចែកកាដូរឬអី? បាទ វាមិនចាំបាច់ជាគ្រិស្ទបរិស័ទតែប៉ុណ្ណោះទេ។ ពិត ណាស់ គ្រិស្ទបរិស័ទអាចចែកកាដូរ ដែលបង្ហាញពីសេចក្ដីស្រឡាញ់បាន។

តើវាខុសឬអី ដើម្បីមានថ្ងៃដែលអរសប្បាយ? តើវាខុសឬអី ដើម្បីញាំអាហារពេលល្ងាច ហើយជូនជំនូនខ្លះទៅអ្នកផ្សេងទៀតនៅថ្ងៃបុណ្យណូអែល? ពិតប្រាកដណាស់ អត់ខុសទេ! កាលពួកសំណល់នៃប្រទេសអ៊ីស្រាអែលបានត្រលប់មកទឹកដីខ្លួនវិញ ដោយចេញពីភាពជាទាសករនៅស្រុកបាប៊ីឡូន នៅ ក្រោមការដឹកនាំរបស់លោកនេហេមា ពេលនោះច្បាប់ត្រូវបានគេអាន ហើយពន្យល់ ក្រោយមកមនុស្សបាន យំ។ ប៉ុន្ដែ វាជាពេលអរសប្បាយជាជាងពេលយំ ដូច្នេះលោកនេហេមបានប្រាប់ថា៖

« ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រឹត្យវិន័យនោះ លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា» (នេហេមា ៨:៩-១០)។

ក្រោយមកខ១២ប្រាប់ថា៖

« ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន»(នេហេមា ៨:១២)។

ដ្បិតពួកចៅអ៊ីស្រាអែលទាំងនោះបានថ្វាយព្រះកិត្ដិយសដល់ព្រះ ដោយសារគេមានថ្ងៃជប់លៀង អរសប្បាយ ហើយជូនជំនូនដល់អ្នកផ្សេងទៀត ពីព្រោះតែការថ្វាយបង្គំព្រះត្រូវបានស្ដារឡើងវិញ អញ្ចឹង សព្វថ្ងៃនេះ គ្រិស្ទបរិស័ទមានសិទ្ធិដើម្បីមានថ្ងៃអរសប្បាយចំពោះថ្ងៃកំណើតរបស់ព្រះអង្គសង្រ្គោះ ដ៏ជាព្រះ យេស៊ូវគ្រិស្ទ!

បាទ ខ្ញុំចូលចិត្ដថ្ងៃបុណ្យណូអែលខ្លាំងណាស់! នៅគ្រាបុណ្យណូអែល ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅ ជិតព្រះ។ ខ្ញុំស្រឡាញ់ព្រះបន្ទូលរបស់ព្រះនៅថ្ងៃបុណ្យណូអែល។ ខ្ញុំសូមជម្រុញឲ្យមនុស្សមានបាបទាំង ឡាយទទួលយកអំណោយទានដ៏អស្ចារ្យរបស់ព្រះនៅថ្ងៃបុណ្យណូអែលក្នុងគ្រាណូអែលទៅ។

សូមឲ្យយើងមានថ្ងៃបុណ្យណូអែលដ៏សប្បាយរីករាយ ហើយសូមលើកព្រះគ្រិស្ទឲ្យខ្ពស់បំផុតនៅថ្ងៃនោះ ដ្បិតយើងនឹកចាំនៅក្នុងការថ្វាយព្រះកិត្ដិយសដល់ថ្ងៃកំណើតរបស់ទ្រង់!

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ២:១-១២ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទារកដ៏ជាព្រះយេស៊ូវអើយ»(ដោលោកយ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ខ្ញុំស្រឡាញ់ថ្ងៃបុណ្យណូអែល – យកលំនាំតាមលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍

I LOVE CHRISTMAS – ADAPTED FROM DR. JOHN R. RICE

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។

១. ទីមួយ គេនិយាយថា ថ្ងៃបុណ្យណូអែលមិនមែនជាថ្ងៃកំណើតរបស់ព្រះគ្រិស្ទឡើយ។

២. ទីពីរ គេនិយាយថា ថ្ងៃបុណ្យណូអែលគ្រាន់តែមានអត្ថន័យអំពី «ថ្ងៃវិស្សមកាលរបស់ពួកកា តូលិក» ចំពោះមនុស្សជាច្រើនតែប៉ុណ្ណោះ។

៣. ទីបី គេនិយាយថា ថ្ងៃបុណ្យណូអែលជាថ្ងៃវិស្សមកាលពីមុនរបស់ពួកមិនជឿព្រះ។

៤. ទីបួន គេនិយាយថា ដើមឈើណូអែល និងការតុបតែងសុទ្ធតែជាទីស្អប់ខ្ពើម។
២កូរិនថូស ៨:៩។

៥. ទីប្រាំ គេចុះចូលតាមថ្ងៃបុណ្យណូអែល ដោយសារតែលោកីយ៍ និងអ្នកមិនជឿព្រះគេសប្បាយអ៊ូអែនៅអំឡុងពេលវាកើតឡើងចំថ្ងៃវិស្សមកាល។ នេហេមា ៨:៩-១០,១២។