Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ភាពមានជំនឿដ៍ពិតប្រាកដ– បោះពុម្ពឆ្នាំ២០១០

REAL CONVERSION – 2010 EDITION

by Dr. R. L. Hymers, Jr.

ធម្មទេសនាមានការទេសនាឡើងនៅឯ Baptist Tabernacle នៅក្នុងទីក្រុង Los Angeles
វាលាពេលព្រឹកនៃថៃ្ងឈប់សំរាកថ្វាយព្រះយេហូវ៉ា ខែឧសភា ថៃ្ងទី៣០ ឆ្នាំ២០១០
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, May 30, 2010

“រួចមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាបើអ្នករាល់គ្នាមិនផ្លាស់គំនិតហើយត្រទ្បប់ដូចជាកូនតូចនេះនោះនឹងចូលទៅក្នុងនគរស្ថានសួគ៏ពុំបានឡើយ។” (ម៉ាថាយ១៨:៣).


ព្រះយេស៊ូវមានបន្ទូលថា“បើអ្នករាល់គ្នាមិនផ្លាស់គំនិត…នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។”ដូច្នេះហើយទ្រង់មានបន្ទូលយ៉ាងត្រឹមត្រូវនឹងច្បាស់ លាស់ថា អ្នករាល់គ្នារត្រូវតែមានការពិសោធន៍ ក្នុងការប្រែចិត្តជឿ។ទ្រង់និយាយថា បើសិនអ្នកមិនដែល មានការពិសោធន៌ ក្នុងការប្រែចិត្តជឿទេ នោះអ្នក “នឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។”

នៅពេលព្រឹកនេះ ខ្ញុំនឹងនិយាយប្រាប់អ្នក អំពីមនុស្ស ដែលធ្លាប់មាន ការពិសោធន៌ ខាងផ្លាស់ប្ដូរជំនឿ ទៅកាន់គ្រឹស្ដសាសនា។ លោកស្ពឺចិនបាននិយាយថា “មនុស្សម្នាក់ៗអាចមានការភ្លឺភ្នែកមុននឹង ប្រែលចិត្តទៅ មានជំនឿមែនទែននោះ ប៉ុនែ្តតាមធម្មតា‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ភាពជំនឿត្រូវ តែមានច្រើនជាន់ ដំណាក់កាល” (C. H. Spurgeon, Around the Wicket Gate, Pasadena, Texas: Pilgrim Publications, 1992 reprint, p. 57)។ ភាកច្រើនមនុស្សម្នាក់ៗ ត្រូវតែឆ្លងកាត់ “ដំណាក់កាល” ទាំងនេះ។

I. ទីមួយ ការដែលអ្នករាល់គ្នារមកព្រះវិហារ មិនមែនពីព្រោះថា អ្នកចង់ផ្លាស់ ចិត្តគំនិតទេប៉ុនែ្តពីព្រោះតែអ្នកមានបំនងអ្វីផេ្សងទៀត។

ស្ទើរតែមនុស្សគ្រប់រូបធ្វើយ៉ាងដូច្នេះ។ មុនដំបូង មនុស្សភាគច្រើន មកកាន់ព្រះវិហារ មិនមែនពីព្រោះថា មនុស្សទាំងនេះចង់ថ្វាយព្រះទេ។ ប៉ុន្តែ ពួកគេទាំងនេះ មកកាន់ព្រះវិហារ ពិព្រោះតែមានបំណងផ្សេងទៀត។ ខ្ញុំក៍ធ្វើដូច្នោះ។ សូម្បីតែលោក Griffith បុរសម្នាក់ដែល បានច្រៀង “Amazing Grace” នោះក៍បានធ្វើអញ្ចឹងដែល។ ខ្ញុំក៍ជឿថា អ្នកក៍បានធ្វើអញ្ចឹងដួចគ្នា។

នៅពេលដែលខ្ញុំនៅកំលោះ នាក់នៅជិតខាងផ្ទះ បានបបួលខ្ញុំមកព្រះវិហារ។ ពីព្រោះខ្ញុំមានអារម្សសោកា នឹងដោយសារតែអំពើល្អរបស់អ្នកជិតខាងខ្ញុំនោះហើយ ខ្ញុំក៍សំរេចចិត្តចាប់ផើ្ដមទៅព្រះវិហារនៅក្នុងឆ្នាំ១៩៥៤។ នេះមិនមែនជាមូលហែតុ “ល្អ” ទេ ត្រូវទេ? ខ្ញុំដើរ“ទៅមុខ” ក្រោយពេលដែលខ្ញុំបានលឺធម្មទេសនាជាមុនដំបូងបំផុតនោះ។ បន្ទាប់មក ខ្ញុំក៍បានទទូលបុណ្យជ្រមុជទឹក។ នេះជាមូលហេតុដែលខ្ញុំបានក្លាយជា Baptist។ ប៉ុនែ្ត នៅក្នុង ចិត្តរបស់ខ្ញុំនោះ មិនដែលមានការប្រែចិត្តគំនិតមែនទែនអ្វី ទេ។ មូលហេតុ ដែលខ្ញុំបានចូលទៅកាន់ ព្រះគ្រឹស្ដ សាសនាក្នុងថ្ងៃនោះ មិនមែនមកពីខ្ញុំចង់លន់តួបាបទេ ប៉ុន្តែពីព្រោះតែអ្នកជិតខាងរបស់ខ្ញុំធ្វើល្អនឹងខ្ញុំ្។ ដូច្នេះហើយ មុនពេលដែលខ្ញុំ លន់ទួលបាបទៅ នឹង ព្រះយេស៊ួវនោះ ខ្ញុំមានការឆ្លងកាត់ក្នុង ភាពវេទនាចិត្ត ជាខ្លាំង អស់រយះពេល៧ឆ្នាំមកនេះ។ ប៉ុនែ្តក្នុងនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦១ ខ្ញុំបានឮលោកមណ្ឌិត Charles J. Woodbridge បានមានធម្មទេសនា នៅឯ សាកលវិទ្យាល័យ Biola (ឥឡូវនេះហៅថា Biola University) ។នោះជាថ្ងៃ ដែលខ្ញុំបាន លន់តួបាបចេញអស់ពីខ្លួនរបស់ខ្ញុំ។ដោយសារតែព្រះគុណរបស់ព្រះយេស៊ូវនោះដែលបានជួយសង្រោះខ្ញុំអោយផុតពីបាបទាំងអស់ ហើយក៍មានជំនឿពិតប្រាកដដែល។

ចុះអ្នកវិញ?តើអ្នកមកព្រះវិហារគ្រឹស្ដនេះពីព្រោះតែអ្នកមានអារម្យស្រងេះស្រងោច – ឬក៍ពីព្រោះតែ ប៉ាម៉ាក់របស់ អ្នកនាំអ្នកមកព្រះវិហារនៅពេលអ្នកនៅក្មេងនោះ? បើសិនជាអ្នកមកថ្ងៃនេះដោយសារតែភាពទម្លាប់នោះ ដូចជាក្មេងៗ ដែលកើតនឹងធំធាត់នៅក្នុង ព្រះវិហារគ្រឹស្ដ នោះ នេះមិនមានន័យថា អ្នកបានផ្លាស់ប្ដូរជំនឿចិត្ត ទៅជឿទៅនឹងព្រះគ្រឺស្ដសាសនាទេ។ ឬក៍អ្នកមកថ្ងៃនេះ ដូចជាខ្ញុំមកដែល នៅពេលដែលខ្ញុំនៅក្មេងនោះ ដោយសារ តែមានអ្នកណាមួយ បានបបួលអ្នកមក ហើយពីព្រោះថា អ្នកមានអារម្មណ៍ស្រងេះស្រងោច នឹង ដោយសារតែ មនុស្សដែលនៅក្នុងព្រះវិហារគ្រឹស្ដ មានចិត្តល្អចំពោះអ្នក? បើអញ្ចឹងមែន នេះមិនមានន័យថា អ្នកបានផ្លាស់ប្ដូរចិត្តទៅ គ្រឺស្ដសាសនាទេ។ កុំភ័ន្ដច្រឡំនឹងខ្ញុំ។ ខ្ញុំសប្បាយចិត្ត ណាស់ ដែលអ្នកមក – ទោះបីថា អ្នកមកដោយសារទម្លាប់ ដូចជាក្មេងដែលកាន់សាសនាគ្រឹស្ដ ប៉ុន្តែ មិនដែលមាន ជំនឿសោះឡើយនោះ ឬក៍ ដោយសារដែលអ្នក មាន អារម្មណ៍ដាច់ស្រយាលពីគេឯងដូចកាលពីខ្ញុំនៅក្មេងអាយុ១៣ឆ្នាំនោះដែល។ ទាំងនោះគឺជា មូលហេតុសមរម្យ ណាស់ដែលអ្នកមក – ប៉ុនែ្តមូលហេតុទាំងនេះ មិនអាច ជួយសង្រោះអ្នកអោយអស់ពីបាបបានទេ។ អ្នកត្រូវតែមាន ការផ្លាស់ប្ដូរចិត្តនឹងមានជំនឿពិត ដើម្បីអោយរួចពីបាប ទាំងអស់។ អ្នកត្រូវតែមានចិត្ត អោយចង់បំបាត់បាប ទាំងអស់នោះ។ នេះជាមូលហេតុដ៍ “ពិតប្រាកដ”។

នេះមិនខុសទេដែលអ្នកមកព្រះវិហារនេះពីព្រោះថាជាទម្លាប់ ឬក៍ ពីព្រោះថាអ្នកមានភាពឯកកោ។ នេះគ្រាន់តែ មិនមែនជាមូលហេតុពិតប្រាកដទេ។ មានអារម្មណ៍ល្អនៅ ពេលដែលអ្នកទៅព្រះវិហារនោះមិនអាចជួយអ្នកអោយ អស់ពីបាបបានឡើយ។ អ្នកត្រូវតែចង់បាន អ្វីច្រើនជាងនេះ ទៅទៀត បើសិនជាអ្នកចង់មានជំនឿដ៍ពិតប្រាកដនោះ។

II.ទីពីរ អ្នកនឹងចាប់ផ្ដើម ដឹងថាព្រះយេហូវ៉ា ពិតជាមាន ប្រាកដមែន

មុននឹងអ្នកបានមកព្រះវិហារ អ្នកអាចមានការយល់ ដឹងមុនថា ព្រះយេហួវ៉ាពិតជាមានបា្រកដមែន។ នៅមុន ពេលដែល មនុស្សទាំងឡាយ បានជួបប្រទះ នឹងដំណឹងល្អ មែនទែននោះ មនុស្សភាគច្រើន មានតែភាពមិនច្បាស់ លាស់ក្នុងជំនឿនៃព្រះយេហូវ៉ាទេ។នេះក៍អាចជាមូលហេតុដែលអ្នកមកថ្ងៃនេះ បើសិនជាអ្នកមកព្រះវិហារ ដោយសារ ការអញ្ជើញរបស់ពួកខ្ញុំ។

បើសិនជាអ្នកចូលមកព្រះវិហារចាប់តាំងពីនៅក្មេងៗនោះអ្នកបានដឹងស្គាល់អំពីគម្ពីររបស់គ្រឹស្ដសាសនាជាច្រើនហើយ។ អ្នកអាចរកកន្លែងទំព័រក្នុងគម្ពីរយ៉ាងសួ្រល។ អ្នក ក៍បានដឹងពីរ បៀបសេចក្ដីសង្គ្រោះរបស់ព្រះគ្រឹស្ដដែល។ អ្នកបានដឹងប្រយោគ នៅក្នុងគម្ពីរ នឹងចំរៀងថ្វាយព្រះ ជាច្រើន។ ទោះបីជាយ៉ាងនេះក៍ដោយ ព្រះយេហូវ៉ាមិន ដែលមានភាពពិតប្រាកដ នឹងភាពច្បាស់លាស់ទេចំពោះ អ្នក។

បន្ទាប់មក ទោះបីជាអ្នកមកនេះជាលើកទីមួយ ឬក៍ អ្នកមកទីនេះតាំងតែពីនៅក្មេងរហូតដល់ធំនោះ អ្វីមួយ និងចាប់ផ្ដើមកើតមានឡើង។ អ្នកនឹងចាប់ផ្ដើម យល់ដឹងថា ព្រះយេហូវ៉ាពិតជាមានយ៉ាង ពិតប្រាកដមែន – មិនមែន គ្រាន់តែជាពាក្យសម្ដីទេ។ព្រះអម្ចាស់នឹងចាប់ផ្ដើមមានភាពជាក់ស្ដែងចំពោះអ្នក។ ខ្ញុំចាប់ផ្ដើមយល់ច្បាស់ អំពីភាព ជាក់ស្ដែងរបស់ព្រះអម្ចាស់នៅពេលដែលខ្ញុំមានអាយុ ១៥ឆ្នាំ។ ពេលនោះ គឺជាថ្ងៃ កបសពខ្មោចរបស់យាយខ្ញុំ ខ្ញុំបានលុតជង្គង់ចុះនៅលើដី នៅក្រោមដើមឈើមួយ។ ពេលនោះហើយ ដែលខ្ញុំមានការយល់ច្បាស់លាស់ថា ព្រះអាទិទេពជាព្រះដែលមានព្រះជន្មរស់មែន។ ប៉ុន្តែខ្ញុំមិនដែលមានការប្រែចិត្តជឿទៅលើទ្រង់ឡើយ។

តើអ្នកមានដែលមានការបទពិសោធន៍អ្វីមួយយ៉ាងដូច្នេះទេ? តើព្រះយេហូវ៉ា ជាព្រះដែលមានព្រះជន្មរស់ នៅក្នុងជីវិតរបស់អ្នកទេ? សេចក្តីនេះ ពិតជាសំខាន់ ណាស់ ។ នៅក្នុងគម្ពីរបានសរសេរថា,

“តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាច នឹងគាប់ដល់ព្រះហឬទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថា មានព្រះមែន [i.e. ព្រះទ្រង់ដែល មានព្រះជន្មរស់]” (ហេព្រើរ ១១:៦).

សេចក្ដីជឿជាក់ទៅលើព្រះ ត្រូវតែពឹងផ្អែកទៅលើ ចំនួន នៃភាពជំនឿទុកចិត្ត របស់មនុស្សម្នាក់ៗ – ប៉ុនែ្តនេះមិន មែនជា សេចក្ដីជំនឿ ទៅលើព្រះយេស៊ូវគ្រឺស្ចទេ។ នេះមិន មែនជាការផ្លាស់ប្ដូរចិត្តគំនិតទៅជឿព្រះយេស៊ូវទេ។ ម្ដាយខ្ញុំ តែងតែនិយាយថា “ខ្ញុំតែងតែមានជំនឿទៅលើព្រះ យេហូវ៉ា។” ហើយខ្ញុំក៍ជឿជាក់ថា ម្ដាយរបស់ខ្ញុំ ពិតជា មានជំនឿមែន។ ទាំងពីកុមារភាពមក ម្ដាយរបស់ខ្ញុំ តែងតែជឿថា ព្រះជាម្ចាស់ពិតជាមានមែន។ ប៉ុនែ្តគាត់មិន ដែលមានជំនឿផ្លាស់ចិត្តជឿទៅលើព្រះយេស៊ូវទេ រហូត ដល់គាត់មានអាយុ៨០ឆ្នាំ។ វាសំខាន់ណាស់ ដែលម្ដាយ របស់ខ្ញុំជឿទៅលើព្រះយេហូវ៉ា ប៉ុនែ្តអ្វីមួយទៀត ត្រូវតែកើត មានឡើង ដើម្បីអោយមនុស្សម្នាក់មានការផ្លាស់ប្ដូរចិត្ត ទៅលើព្រះយេស៊ូវ ដែលជាព្រះដែលអាច ជួយសង្រ្គោះ គាត់ពីបាបឡើយ ដ៍ពិតប្រាកដមែន។

ដូច្នេះហើយ ខ្ញុំជឿថា អ្នកមកព្រះវិហារគ្រឹស្ដសាសនា នៅពេលព្រឹកនេះ អ្នកប្រហែលជា មិនស្គាល់ព្រះយេហូវ៉ា ឡើយ។ បន្ទាប់មក មន្តិចម្ដងៗ ឬក៍យ៉ាងឆាប់រហ័ស អ្នកនឹងស្គាល់ហើយដឹងថា ព្រះជាម្ចាស់ពិតជាមានមែន។ នេះជាដំណាក់ទី២ ប៉ុនែ្តនេះមិនមែនជាការ ផ្លាស់ប្ដូរចិត្ត មានជំនឿ ទៅលើ ព្រះយេស៊ូវឡើយ។

III. ទីបី អ្នកនិងមានការយល់ដឹងថា អ្នកបានប្រព្រឹត្តខុស នឹងបានធ្វើអោយ ព្រះយេហូវ៉ាខ្ញាស់យ៉ាងខ្លាំង ដោយសារតែអំពើបាបរបស់អ្នក។

នៅក្នុងគម្ពីរគ្រឹស្ដសាសនាបាននិយាយថា “ពួកអ្នកដែលនៅខាងសាច់ឈាម [i.e. មនុស្សដែលគ្មាន ជំនឿ] ពុំអាចនឹង គាប់ព្រះហឬទ័យដល់ព្រះបានឡើយ” (រ៉ូម ៨:៨)។ ដូច្នេះហើយ អ្នកនឹងចាប់ផ្ដើម យល់ថា អ្នកជាមនុស្សដែល គ្មានជំនឿ ទៅលើព្រះយេស៊ូវ ហើយធ្វីៗដែលអ្នកបានធ្វើមកនោះ មិនអាចគាប់ព្រះ ហឬទ័យដល់ព្រះបានឡើយ។ ជាការពិតណាស់ អ្នកនិង ចាប់ផ្ដើមយល់ដឹងថា អ្នកជាមនុស្សដែលបាន សាង បាបកម្មច្រើនឥតគណនា។ រាល់ថ្ងៃ ចិត្តរបស់អ្នក “ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថា កំពុងតែ ប្រមូលសេចក្ដីក្រោធ” (រ៉ូម ២:៥)។ គម្ពីរគ្រឹស្ដសាសនា បាននិយាយថា:

“ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះ ដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្ស អាក្រក់រាល់តែថ្ងៃ (ទំនុកដំកើង ៧:១១)។”

ប៉ុន្តាប់ពីអ្នកបានឃើញានឹងយល់ដឹង អំពីភាព ជាក់ស្តែង របស់ព្រះយេហូវ៉ា អ្នកនឹងចាប់ផ្ដើមយល់ថា អ្នកជាមនុស្សដែលធ្វើអំពើបាបប្រឆាំងនឺងព្រះជាម្ចាស់។ អ្នកក៍បានប្រឆាំងនិងព្រះទ្រង់ ដោយថា អ្នកមិនដែល មានសេចក្ដីស្រឡាញ់ ទៅលើព្រះទ្រង់បន្តិចឡើយ។ អំពើបាបដែលអ្នកបានធ្វើនោះ វាជាការ ប្រព្រឹត្តប្រឆាំង ទៅនឹងព្រះយេហូវ៉ា នឹងរំលងបទក្នុងបញ្ញត្ត ដែលព្រះទ្រង់ បានបង្គាប់នោះ។ នៅពេលនោះ អ្នកនឹងយល់ ច្បាស់លាស់ថា ព្រះជាម្ចាស់នឹងភាពបាបរបស់អ្នក ពិតជា មានប្រាកដមែន។ការខ្វះសេចក្ដីស្រលាញ់ទៅលើព្រះយេហូវ៉ានោះ វានិងអោយអ្នក មើលឃើញ សេចក្ដី សោ្មកគ្រោគរបស់អ្នក។ ជាងនេះទៅទៀត អ្នកនឹងចាប់ផ្ដើម យល់ដឹងថា អំពើបាបកម្មរបស់អ្នក មានតាំងពីគល់កំណើត មក។ ហើយនៅក្នុងចិត្តនឹងបេះដូងរបស់អ្នក គ្មានភាពល្អ បន្តិចឡើយ នេះមានន័យថា បេះដូងរបស់អ្នក មានតែ ភាពខ្វៅក្រខ្វក់តែប៉ុន្នោះ។

នៃតំណាក់កាលនេះ ពួក ភឺរិធិន (Puritans) បានហៅថា តំណាក់កាល “ការភ្ញាក់រលឹក”។ ប៉ុនែ្តការភ្ញាក់រលឹក មិនអាចមានបាន ប្រសិនបើអ្នកគ្មានការយល់ដឹង អំពីអំពើ បាបរបស់អ្នក នឹងការកាត់ទោសវិនិច្ឆ័យ អោយខ្លួនឯង នោះឡើយ។ អ្នកនឹងមានអារម្មណ៍ដូចជាលោក ចន ញូនថុន (John Newton) នៅពេលលោក បានសរសេរ:

អូរ ព្រះអើយ មនុស្សថោកទាបដូចជាខ្ញុំ មិនបរិសុទ្ធ ហើយនឹងជាមនុស្សស្មោកគ្រោកមានតែបាបនោះ!
តើអោយខ្ញុំ ហ៊ានប្រថុយប្រថាន ទៅនៅជិត ព្រះទ្រង់យ៉ាងមិតទៅ នូវពេលដែលខ្ញុំមានតែបាបនោះ?

តើបេះដូងដ៍ខ្វៅគគ្រិចនេះ អាចបានរស់នៅជិត ព្រះទ្រង់បានទេ?
ពុទ្ធោអើយ! នៅជំវិញខ្លួនខ្ញុំ មានតែភាពមិន បរិសុទ្ធតែប៉ុណ្ណោះ!
   (“O Lord, How Vile Am I” by John Newton, 1725-1807).

អ្នកនិងចាប់ផ្ដើមគិតនិងយកចិត្តទុកដាក់ជាខ្លាំងនូវអំពើបាបកម្ម ដែលមាន នៅក្នុងចិត្តនឹងបេះដូងរបស់អ្នក។ អ្នកនឹងចាប់គិតពិចារណាថា “បេះដូងរបស់ខ្ញុំ មានតែ បាបកម្មតែប៉ុណ្នោះ ហើយនឹងនៅឆ្ងាយណាស់ ពីព្រះ។” គំនិតនេះនិងធ្វើអោយអ្នកខ្វល់ខ្វាយចិត្ត។ អ្នកនឹងមានការ រកាំចិត្ត ដេកមិនលក់ ដោយខ្វល់ខ្វាយនៅក្នុងចិត្តគំនិត ដោយសារតែបាបកម្មរបសល់អ្នក ហើយនឹងការគ្មាន សេចក្ដីស្រលាញ់ ចំំពោះព្រះទ្រង់បន្តិចឡើយនោះ។ នៅក្នុងដំណាក់កាល បេះដូងដែលគ្មានជីវិតរបស់អ្នក មានតែភាពងងឹត វានឹងធ្វើអោយ អ្នកនៅមិនស្រណុក ដេកមិនលក់ ញាំបាយមិនចូល។ អ្នកនឹងមានក្ដី អស់ក្ដីសង្ឃឹម ទៅនឹងខ្លួនរបស់អ្នក ពីព្រោះអ្នកដឹងថា បេះដូងរបស់អ្នក មានតែភាព ខ្វៅគគ្រិត នឹងបាបកម្មតែប៉ុណ្នោះ។ អ្នកនឹងយល់ស្របទៅនឹង ព្រះជាម្ចាស់ថា វាជាការសរម្យណាស់ បើព្រះវិនិច្ឆ័យអ្នក ទៅកាន់ឋានរកនោះ – ពីព្រោះអ្នកសម នឹងទទួលទណ្ឌកម្ម នេះ។ អ្នកនឹងគិតអំពីសេចក្ដីទាំងអស់នេះ នៅពេលដែល អ្នកមាន ភាពភ្ញាក់រលឹកពិតមែន ហើយអ្នកក៍មានការ យល់ដឹងថា អ្នកបានប្រព្រឹត្តបទល្មើស ជាច្រើន ដែលធ្វើឲ្យព្រះទ្រង់ខ្ងាល់នឹងអ្នកជាខ្លាំង ពីព្រោះតែភាពបាប របស់អ្នក។ ការភ្ញាក់រលឹកនេះ ជាតំណាក់ដ៍សំខាន់បំផុត ប៉ុនែ្តវាមិនទាន់ជាការ ប្រែចិត្តជឿទៅគ្រឹស្ដសាសនាទេ។ មនុស្សដែលចាត់ទុកខ្លួន ជាមនុស្សមានបាប មនុស្សនេះ បានមានការភ្ញាក់ខ្លួនហើយ – ប៉ុនែ្តមនុស្សនេះមិនទាន់ប្រែ គំនិតទេ។ ការប្រែចិត្តគំនិតជឿទៅព្រះយេស៊ូវ វាជ្រៅជាង នឹងការយល់ដឹងអំពីភាពអាក្រក់របស់អ្នកទៅទៀត។

ក្នុងមួយរំពេចនោះ អ្នកនិងយល់ឃើញថា អ្នកជា មនុស្សដែលធ្វើអោយ ព្រះជាម្ចាស់ខ្ញាល់ជាខ្លាំង ឬ ក៍ដូចជា ភាពដឹងខ្លួន ដែលមានការលូតលាស់ពី ជំនឿនៃក្នុងការ លាយល័ក្ខអក្សរ ទៅជាការយល់ដឹងយ៉ាងជ្រាបជ្រៅ នៃភាពដែលព្រះទ្រង់មានការទាស់ចិត្ត និងមិនពេញចិត្ត ចំពោះអ្នក។ លើកលែងតែ អ្នកមានការភ្ញាក់រលឹកយ៉ាង ពេញលេញ ដោយក្នុងពេលនោះ អ្នកនឹងយល់ថា អ្នកជា មនុស្សដែលមានតែបាបកម្ម នឹងគ្មានភាពបរិសុទ្ធបន្តិច សោះ។ ពេលនេះហើយ អ្នកនិងចូលទៅតំណាក់កាលទីបួន ដែលជាតំណាក់កាល “ទីបញ្ចប់” នៃការផ្លាស់ប្ដូរចិត្តគំនិត ទៅគ្រឹស្ដសាសនា។

ឆរលី ស្ពឺចិន (Charles Spurgeon) មានការដឹងខ្លួន អំពី ភាពបាបរបស់គាត់ នៅពេលដែលគាត់មានអាយុ១៥ឆ្នាំ។ ឪពុកនឹងជីតារបស់គាត់ គឺជាសមាជិកជាមួយនឹងអ្នកកាន់ គ្រឹស្ដសាសនា។ ពួកគាត់រស់នៅក្នុងរយះពេលដែល មនុស្សម្នាក់ៗ ពឹងពាក់ទៅលើ “សមត្ថភាពរបស់ខ្លួនឯង” ។ វិធីនេះធ្វើអោយការផ្លាស់ចិត្តនោះ មិនស្មោះត្រង់ នឹងមិន ច្បាស់លាស់។ ដូច្នេះហើយ ឪពុកនឹងជីតារបស់គាត់ មិនដែល “បង្ខំ” អោយគាត់ធ្វើការ “សំរេចចិត្តទទួលព្រះយេស៊ូវ” ដោយរាក់កំផែលនោះទេ។ ប៉ុនែ្ត ពួកគាត់រងចាំ អោយព្រះយេហូវ៉ា ជាអ្នកដែលធ្វើកិច្ចការផ្លាស់ប្ដូរចិត្ត អោយហ្មត់ចត់ទាំងនោះ ទៅវិញ។ ខ្ញុំជឿជាក់ថា ពួកគាត់ធ្វើនេះ ជាការសមរម្យ នឹងត្រឹមត្រូវណាស់។

នៅពេលដែលលោក ស្ពឹចិន (Spurgeon) មានអាយុ១៥ឆ្នាំ គាត់បានទទួល នៃភាពជឿស៊ប់នៃអំពើបាបកម្មរបស់គាត់។ លោក ស្ពឹចិន (Spurgeon) បានពន្យល់នៅ ការភ្ញាក់រលឹក អំពីអំពើអាក្រក់ទាំងឡាយរបស់គាត់ នៅក្នុងពាក្យទាំងអស់ នេះ:

មួយរំពេចនោះ ខ្ញុំបានជូបម៉ូសេ គាត់បានកាន់បញ្ញត្តច្បាប់របស់ព្រះយេហូវ៉ា គាត់ក៍សម្លឹងមើលខ្ញុំ ហាក់ដូចជាគាត់ ធ្វើការឆែកឆេរធ្វីមួយពីខ្ញុំអញ្ចឹង ជាមួយនឹងភ្នែកដ៍មុតដូចជាភ្លើងនោះ។ គាត់ [ប្រាប់ខ្ញុំអោយអាន] ‘ពាក្យ១០ របស់ព្រះយេហូវ៉ា’ – បញ្ញត្តដប់ របស់ម៉ូសេ – ហើយនៅពេលដែលខ្ញុំ អានបញ្ញត្តទាំង នោះ វាហាក់ដូចជា មនុស្សទាំងអស់ បានចោទប្រកាន់ខ្ញុំ នឹងបានដាក់ទោសខ្ញុំ នៅពី មុខព្រះបរិសុទ្ធ នោះអញ្ចឹង។

ក្នុងរយះកាលនេះ គាត់ក៍បានយល់ដឹងថា គាត់ជាមនុស្ស អាក្រក់ មានបាបជាមួយនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក គាត់ក៍បានដឹងថា ទោះបីថា ជីវិតគាត់សម្បូរទៅដោយ “ភាពសាសនា” ឬ “សេចក្តីល្អ” ទៅដោយ វាមិនអាច ជួយសង្រោះគាត់បានឡើយ។ យុវជន ស្ពឹចិន (Spurgeon) មានទុក្ខព្រួយជាខ្លាំង នៅក្នុងរយះពេលនេះ។ គាត់ខំប្រឹង ព្យាយាមគ្រប់វិធី ដើម្បីផ្សះផ្សានិ ងយកភាពសុខសាន្ដ ជាមួយ នឹងព្រះយេហូវ៉ា ប៉ុន្តែការប្រឹងប្រែងដោយ និងកំលាំងខ្លួនគាត់នោះ គ្មានការ ជោគជ័យ បនិ្តចសោះ។ នៅពេលនោះគាត់អាចឆ្លងទៅ “តំណាក់កាល” ទីបួន –នេះជាតំណាក់កាលទីបញ្ចប់ នៅក្នុងការប្រែចិត្តគំនិត។

IV. ទីបួន អ្នកត្រូវតែលន្ទូលនឹងជឿទៅនឹងព្រះយេស៊ូវគ្រឹស្ដ ដែលជាព្រះបុត្រា នៃព្រះទ្រង់។

មុននឹងលោក ស្ពឺចិន (Spurgeon) មានការភ្ញាក់រលឹក អំពីភាពអាក្រក់ នឹងបាបកម្មរបស់គាត់ គាត់មិនជឿថា សេចក្ដីជំនឿទៅលើព្រះយេស៊ូវតែប៉ុណ្នោះ មិនអាចជួយ សង្រោះគាត់បានឡើយ។ គាត់បាននិយាយថា:

មុននិងខ្ញុំមានជំនឿទៅលើព្រះយេស៊ូវគ្រិស្ដ ខ្ញុំប្រាប់ខ្លួនខ្ញុំថា “ពិតណាស់ថា វាមិនអាច មានត្រឹមតែនឹងទេ។ បើខ្ញុំជឿទៅលើ ព្រះយេស៊ូវនោះ ដោយមិនចាំបាច់ធ្វើអ្វី មួយសោះ ព្រះយេស៊ូវនឹងជួយសង្រោះ ខ្ញុំពីបាបបាន? ពេលនោះខ្ញុំគិតថា ខ្ញុំត្រូវតែ មានអារម្មណ៍អ្វីមួយ ហើយខ្ញុំត្រូវតែធ្វើអ្វី មួយ។”

ប៉ុន្តែគាត់មិនមាន “អារម្មណ៌” អី្វទាល់តែសោះ ហើយគាត់ ក៍មិនអាច “ធ្វើ” អ្វីបានឡើយ! គាត់មានទុក្ខព្រួយ វេទនាចិត្តជាខ្លាំង។ ល្អ! នេះហើយដែលនាំអោយមនុស្ស ម្នាក់ ឈប់ពឹងផ្អែកទៅលើខ្លួនឯង – តែទៅលើព្រះយេស៊ូវ ដែលជាព្រះបុត្រានៃព្រះ តែប៉ុណ្នោះ!

លោក ស្ពឺចិន (Spurgeon) ដើរកាត់ខ្យល់់ព្យុះទឹកកក ដើម្បីទៅកាន់ព្រះវិហារ ដ៍តូចមួយ។ នៅទីនោះ មានតែមានមនុស្សមិនច្រើនទេដែលមក។ សូម្បីតែ ចៅអធិការវត្តនៃគ្រឹស្ដសាសនានោះ ក៍មិនអាចមកបាន ដែល ពីព្រោះតែព្យុះទឹកកកនោះ។ ដោយមិនបាន គ្រោងទុកជាមុន ក្មេងប្រុសដ៍ស្គមមួយ ក្រោកឈរឡើយ ហើយបាន អោយធម្មទេសនា ទៅអ្នកដែលនៅទីនោះ។ បរស់ម្នាក់នេះគ្រាន់តែនិយាយថា “ជឿទៅលើព្រះយេស៊ូវ”។ នៅទីបំផុត បន្ទាប់មកពីការ ពុះពារតស៊ូ នឹងការវេទនា នៅក្នុងផ្លូវចិត្តនោះ ក្មេងប្រុស ស្ពឺចិន (Spurgeon) ក៍បានធ្វើតាមសេចក្ដីរបស់ក្មេងប្រុសនោះ – គាត់ក៍ជឿទៅលើព្រះយេស៊ូវ ដោយមានជំនឿទៅលើទ្រង់។ នេះគឺជាភាពដំបូងបំផុត នៅក្នុងជីវិតរបស់គាត់ ដែលគាត់ មានជំនឿទៅលើព្រះយេស៊ូវ! លោក ស្ពឺចិន (Spurgeon) និយាយថា “ព្រះលោហិតដ៍បរិសុទ្ធរបស់ព្រះយេស៊ូវ បានជួយសង្រោះខ្ញុំ អោយអស់ពីបាបទាំងអស់! ពេលនេះ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំអាចរាំរហូតទៅដល់ផ្ទះ!” គាត់គ្រាន់តែមានជំនឿទៅព្រះយេស៊ូវតែប៉ុន្នោះ! វាជាការងាយស្រួលខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុន្នឹងទេ នេះជាបដ៍ពិសោធន៌ដ៍ជ្រាបជ្រៅមួយ ដែលមនុស្សម្នាក់ៗ អាចមានបាន។ នេះហើយមិត្តដែលគ្មាន ជំនឿអើយ នេះជាភាពមានជំនឿដ៌ពិតប្រាកដ!

ទីបញ្ចប់

កុំអោយ មានអ្វីមួយឡើយ ធ្វើអោយអ្នកឈប់ស្វែងរក ព្រះយេស៊ូវគ្រឹស្ដឡើយ ដើម្បីអោយមានភាពជំនឿយ៉ាង ពិតប្រាកដនោះ។ ចូលចាំពាក្យរបស់ព្រះយេស៊ូវ ដែលមាន បន្ទូលថា:

“រួចមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាបើអ្នករាល់គ្នាមិនផ្លាស់គំនិតហើយត្រទ្បប់ដូចជាកូនតូចនេះនោះនឹង ចូលទៅក្នុងនគរស្ថានសួគ៏ពុំបានឡើយ” ( ម៉ាថាយ១៨:៣)។

ដូចជាតួឯកនៅក្នុងសៀវភៅ Pilgrim’s Progress អ្នកមិនត្រូវ ព្រមព្រៀង នឹងភាពរាក់កំផែលដោយធ្វើការ “សំរេចចិត្តខ្លួនឯង ទៅលើព្រះយេស៊ូវទេ។” កំអោយសោះ! កំអោយសោះ! ពិនិត្យអោយច្បាស់លាស់ ថាសេចក្ដី ជំនឿរបស់អ្នក វាជាភាពជឿជាក់ទៅលើព្រះយេស៊ូវដ៍ ពិតប្រាកដមែន ពីព្រោះថា បើអ្នកគ្មានភាពជឿ យ៉ាងពិតប្រាកដ ទេ “នោះនឹងចូលទៅក្នុង នគរស្ថានសួគ៏ ពុំបានឡើយ” (ម៉ាថាយ ១៨:៣)។

ដើម្បីអោយមានសេចក្ដីជំនឿដ៌ពិតប្រាកដមែននោះ

1.  អ្នកត្រូវតែយល់អោយច្បាស់នឹងមានជំនឿយ៉ាងស៊ុបថា ព្រះអម្ចាស់ពិតជាមានមែន – ព្រះជា ម្ចាស់មែនទែន នឹងផ្ដន្ទាទោស ដល់មនុស្ស ដែលមានបាបទាំងអស់ អោយទៅកាន់ឋាននរក តែមនុស្សដែលបានសង្រ្គោះហើយនោះ នឹង ឡើងទៅឋានសួគ៍ នៅពេលដែលអ្នកទាំងនោះ ស្លាប់ទៅ។

2.  អ្នកត្រូវតែដឹង អោយជ្រាលជ្រៅក្នុងចិត្តរបស់ អ្នកថា អ្នកជាមនុស្សមានអំពើបាប ដែលបាន ប្រព្រឹត្តបទល្មើស ទៅលើព្រះជាម្ចាស់ជាខ្លាំង។ អ្នកប្រហែលជា មានលក្ខណៈយ៉ាងដូចនេះ មកយូរហើយ (ឬក៍អាចកើតមានឡើងយ៉ាងឆាប់ រហ័ស ចំពោះអ្នកខ្លៈៗ ដែល)។ លោកបណ្ឌិត ខេគិន (Dr. Cagan) ដែលជាមេដឹកនាំសាសនា របស់ព្រះវិហារសាសនាគ្រឹស្គរបស់ខ្ញុំ បាននិយាយថា “ខ្ញុំវេទនាក្នុងចិត្តណាស់ ដោយដេកមិនលក់ជាច្រើនខែ រហូតដល់ ព្រះយេហូវ៉ាបានក្លាយជាមានភាពពិតប្រាកដមែនចំពោះខ្ញុំ។ ក្នុងរយៈពេលពីរឆ្នាំនេះ ជារយៈ ពេលដែលខ្ញុំអាចរៀបរាប់ថា ជារយៈកាលដែល ឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ” (C. L. Cagan, Ph.D., From Darwin to Design, Whitaker House, 2006, p. 41)។

3.  អ្នកត្រូវតែដឹងថា ភាពល្អរបស់អ្នក មិនអាចជួយ ផ្សៈផ្សា អោយអ្នកបានជាគ្នា នឹងព្រះយេហូវ៉ា ដែលកំពុងតែទាស់ចិត្ត នឹងខ្ងាល់ជាមួយនឹង អ្នកឡើយ។ អ្វីៗដែលអ្នកនិយាយ ឬក៍រៀន ឬធ្វើនោះ មិនអាចជួយអ្នកបានឡើយ។ សេចក្តីនេះ អ្នកត្រូវតែដឹង អោយច្បាស់លាស់ នៅក្នុងចិត្តនឹងបេះដូងរបស់អ្នក។

4.  អ្នកត្រូវតែលន្ទូល ជឿទៅនឹងព្រះយេស៊ូវគ្រឹស្ដ ដែលជាព្រះបុត្រា របស់ព្រះយេហូវ៉ា ហើយអ្នក នឹងបានលាងបាបទាំងអស់របស់អ្នក ដោយ ឈាមដ៍បរិសុទ្ធរបស់ទ្រង់។ លោកបណ្ឌិត ខេគិន (Dr. Cagan) និយាយថា “ខ្ញុំចាំថា ក្នុងកំឡុងពេលពីរបីវិនាទីនោះ នៅពេលដែលខ្ញុំ មានជំនឿទៅលើ [ព្រះយេស៊ូវ]…វាដូចជា ខ្ញុំបាននៅចំពីមុខ របស់ទ្រង់ [ព្រះយេស៊ូវ]…ខ្ញុំដឹងច្បាស់ថា នៅកំឡុងពេល នោះ ព្រះយេស៊ូវគ្រឹស្ដ ក៍មានវត្តមាន នៅទីនោះដែល ហើយទ្រង់ ក៍ស្វាគមន៍ខ្ញុំ។ ជាច្រើនឆ្នាំមកនេះ ទ្រង់តែងតែស្វាគមន៍ខ្ញុំ ហើយបានផ្ដល់នូវភាពអាណិតស្រឡាញ់ជានិច្ចជាកាល ដោយទ្រង់បានប្រគេននូវ សេចក្ដី សង្រោះអោយមកខ្ញុំ ប៉ុន្តែខ្ញុំតែងតែច្រាន ទ្រង់ចេញទៅអោយឆ្ងាយពីខ្ញុំ។ ប៉ុន្តែ ពេល រាត្រីនោះ ខ្ញុំដឹងច្បាស់លាស់ថា នេះគឺជាពេល វាលា ដែលខ្ញុំត្រូវតែ ជឿទៅលើនឹង ព្រះយេស៊ូវគ្រឹស្ដ។ ខ្ញុំត្រូវតែសំរេចចិត្តជ្រើសរើស យកមួយ ដោយមានការជឿជាក់ទៅនឹងព្រះ យេស៊ូវ ឬក៍ រត់គេចចេញអោយឆ្ងាយពីទ្រង់។ ក្នុងរំពេចនោះ ក្នុងពេលតែ ពីរបីវិនាទីតែប៉ុណ្ណោះ ខ្ញុំក៍ទុកចិត្តដោយមានជំនឿទៅ លើព្រះយេស៊ូវ ទាំងស្រុង។ ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ទៅ ជាមនុស្ស ដែលមានតែជំនឿ ទៅលើខ្លួនឯង នោះ។ ខ្ញុំបានទុកចិត្តជឿ ទៅនឹង ព្រះយេស៊ូវគ្រឹស្ដ។ ខ្ញុំមានភាពជំនឿជឿជាក់ ទៅនឹងព្រះយេស៊ូវ។ វាដូចជាការងាយស្រួល ណាស់។ នៅក្នុងពេលដ៍ខ្លីនោះ គ្រាន់តែភាពជឿ តែប៉ុន្នោះ…ខ្ញុំក៍បាន ‘ឆ្លងកាត់’ ទៅជាមួយនឹង ព្រះយេស៊ូវ វាជាព្រឹត្តិការណ៍ដែលសំខាន់បំផុត នៅក្នុងជីវិតរបស់ខ្ញុំ – ភាពជំនឿជឿជាក់ ដ៍ពិតប្រាកដ។ ខ្ញុំជាមនុស្ស ដែលចេះតែរត់គេច នៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែក្នុងយប់នោះ ខ្ញុំបាន ប្រគល់ភាពជឿទៅលើនឹងព្រះយេស៊ូវដោយត្រឹមត្រូវ” (C. L. Cagan, ibid., p. 19)។ នេះគឺជាភាពជឿជាក់ដ៍ពិតប្រាកដ។ អ្នកត្រូវតែមានការពិសោធន៍នៅអ្វីៗទាំងនេះ ដើម្បីអោយមានជំនឿ ទៅលើព្រះយេស៊ូវ ដ៍ពិតប្រាកដ!


ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីជួយ សង្គ្រោះមនុស្សដែលមានបាប ហើយនឹងផ្សះផ្សា អោយអ្នក រាល់គ្នាបានជាគ្នាជាមួយនិងព្រះយេហូវ៉ា ដែលកំពុងតែ ខ្ញាល់នឹងយើង។ ព្រះយេស៊ូវមាន ព្រះជន្មរស់ពីស្លាប់ឡើង វិញ ដោយមានរូបរាងកាយជាមនុស្ស បន្ទាប់មក ព្រះទ្រង់ក៍ផុសឡើងទៅឋានសួគ៍វិញ។ ឥឡូវនេះ ព្រះទ្រង់ នៅអង្គុយ នៅខាងស្ដាំដៃរបស់ព្រះយេហូវ៉ា ព្រះទ្រង់ កុំពុងតែអធិស្ឋាន ដើម្បីឲ្យអ្នកគ្រប់រូប បានជូបប្រទះនឹង ភាពសង្រ្គោះពីបាបផងដែល។

“ដូច្ចេះ បើសិនជាអ្នករាល់គ្នា បានរស់ ឡើងវិញ ជាមួយនឹងព្រះគ្រឹស្ដ នោះចូរ ស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថាន លើវិញ ជាស្ថានដែលព្រះគ្រឹស្ដ គង់ខាងស្ដាំនៃព្រះ។ ចូរផ្ចង់ចិត្តទៅឯ សេចក្ដីទាំងអស់ ដែលនៅខានលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ” (កូល៉ុស ៣:១-២)។

ជឿទៅព្រះយេស៊ូវ! ជឿទៅនឹងព្រះរាជបុត្រានៃព្រះ! ត្រូវតែ លប់លាងបាបរបស់អ្នក នឹងឈាមដ៍បរិសុទ្ធ របស់ ព្រះយេស៊ូវ! ដូចជាលោក ចូសិប ហាត (Joseph Hart) បាននិយាយថា

ក្នុងពេលវេលា ដែលអ្នកមានបាបទាំងនោះ បានជឿ
នឹងមានការទុកចិត្តទៅនឹងព្រះ ដែលនៅលើឈើឆ្កាងនោះ
ព្រះយេស៊ូវនឹងជួយសង្រ្គោះអ្នកភ្លាម
នៅពេលដែលអ្នកបានទទូលព្រះទ្រង់
ការរំដោះបាបទាំងស្រុងនេះ ដោយសារព្រះលោហិតរបស់ទ្រង់។
   (“The Moment a Sinner Believes” by Joseph Hart, 1712-1768)។

ទាំងអស់នេះបានកើតមានឡើងចំពោះលោក ស្ពឺចិន (Spurgeon)។ ទាំងអស់នេះ ក៍កើតមានឡើងទៅនឹងលោក បណ្ឌិត ខេគិន (Dr. Cagan)។ ហើយអ្វីៗទាំងអស់់នេះ ត្រូវតែកើតមានឡើងចំពោះអ្នកដែល។ អ្នកត្រូវតែ មកជួប ផ្ទាល់នឹងព្រះយេស៊ូវគ្រឹស្ដ ដែលមានព្រះជន្មរស់ ហើយនឹង អាចសំអាតអំពើបាបទាំងអស់ ដោយព្រះលោហិតរបស់ ទ្រង់!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ការអធិស្ឋានមុននឹងធម្មទេសនាអានដោយលោកវេជ្ជមណ្ឌិត គ្រេថិន ឆាន (Dr. Kreighton L. Chan)។
មុននឹងធម្មទេសនា ទំនុកច្រៀងដោយលោក បេនជាមិន ឃិនខេត គ្រិវវិន (Benjamin Kincaid Griffith):
“Amazing Grace” (by John Newton, 1725-1807)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភាពមានជំនឿដ៍ពិតប្រាកដ – បោះពុម្ពឆ្នាំ២០១០

by Dr. R. L. Hymers, Jr.

“រួចមានមន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៍ពុំបានឡើយ”(ម៉ាថាយ១៨:៣)។

I.    ទីមួយ ការដែលអ្នករាល់គ្នារមកព្រះវិហារ មិនមែន ពីព្រោះថា អ្នកចង់ ផ្លាស់ចិត្តគំនិតទេ ប៉ុនែ្តពីព្រោះ តែអ្នកមានបំនង អ្វីផេ្សងទៀត។

II.   ទីពីរ អ្នកនឹងចាប់ផ្ដើមដឹងថាព្រះយេហូវ៉ាពិតជាមាន ប្រាកដមែន ហេព្រើរ ១១:៦។

III.  ទីបី អ្នកនិងមានការយល់ដឹងថា អ្នកបានប្រព្រឹត្តខុស នឹងបានធ្វើ អោយ ព្រះយេហូវ៉ាខ្ញាស់យ៉ាងខ្លាំង ដោយសារតែអំពើបាបរបស់អ្នក, រ៉ូម ៨:៨; រ៉ូម ២:៥; ទំនុកដំកើង ៧:១១។

IV.  ទីបួន អ្នកត្រូវតែលន្ទូល នឹងជឿទៅនឹង ព្រះយេស៊ូវគ្រឹស្ដ ដែលជាព្រះបុត្រា នៃព្រះទ្រង់, កូល៉ុស ៣:១-២។