Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការរស់ឡើងវិញឥឡូវ!

RESURRECTION NOW!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ឧសភា ២ ២០១៩
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, May 2, 2010

«ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នាក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទនៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៤-៦)។


ការអស្ចារ្យរបស់ព្រះគ្រិស្ដត្រូវបានធ្វើសម្រេចដើម្បីបង្ហាញពីសេចក្ដីពិតខាងវិញ្ញាណ។ ទ្រង់ប្រោស ភ្នែកអ្នកខ្វាក់ឲ្យមើលឃើញដើម្បីបង្ហាញថា ទ្រង់អាចបើកចិត្ដខ្វាក់ខាងវិញ្ញាណ។ ទ្រង់ប្រោសមនុស្សឃ្លង់ ដើម្បីបង្ហាញថា ទ្រង់អាចប្រោសព្រលឹងមនុស្សមានបាបខាងវិញ្ញាណឲ្យជាបាន។ តែទ្រង់បានប្រោសមនុស្ស ស្លាប់ឲ្យរស់ឡើងវិញចំនួន៣ដង។ ក្នុងម៉ាកុសជំពូក៥ ព្រះគម្ពីរប្រាប់ថា ទ្រង់បានប្រោសកូនស្រីរបស់លោកយ៉ៃរ៉ុសឲ្យរស់ឡើងវិញ។ ក្នុងលូកាជំពូក៧ ព្រះគម្ពីរប្រាប់ថា ទ្រង់បានប្រោសកូនស្រ្ដីមេម៉ាយឲ្យរស់ឡើងវិញ ក្នុងយ៉ូហានជំពូក១១ យើងអានថា ទ្រង់បានប្រោសឡាសាឲ្យរស់ឡើងវិញ។ មេរៀនដែលយើងអាចរៀនពី ការរស់ឡើងវិញទាំងនេះគឺថា ព្រះយេស៊ូវអាចប្រោសជីវិតមនុស្សណាដែល «ស្លាប់ក្នុងការរំលង និងអំពើ បាប»(អេភេសូ ២:១)។ ក្នុងកម្មវិធីនេះយប់នេះ យើងមានកូនស្រីដូចយ៉ែរ៉ុសជាច្រើន ដូចកូនរបស់ស្រ្ដីមេ ម៉ាយជាច្រើន និងដូចឡាសាជាច្រើន ដោយសារយើងជាច្រើនបានស្លាប់ក្នុងការរំលង និងអំពើបាប តែតាម រយះអំណាចរបស់ព្រះគ្រិស្ដ យើងត្រូវបានប្រោសឲ្យរស់ពីការស្លាប់ខាងវិញ្ញាណ ដើម្បីក្នុងជីវិតថ្មី! ការរស់ ឡើងវិញដែលយើងមានបទពិសោធន៍ត្រូវបានហៅថា «ការប្រោសសំអាតជាថ្មី» នោះមានន័យថា បានឆ្លង ផុតពីសេចក្ដីស្លាប់ទៅឯជីវិត យើងអាចហៅថា កើតជាថ្មី។ លោកដប់បិលយូ ជី ថី សែដបានបង្ហាញថា ជា រឿយៗព្រះគម្ពីរប្រើពាក្យ «ការរស់ឡើងវិញដើម្បីបង្ហាញប្រាប់ពីការប្រោសសំអាតជាថ្មី» «ការនិយាយពីការ ប្រោសសំអាតជាថ្មីទុកជាការរស់ឡើងវិញខាងវិញ្ញាណ»(W. G. T. Shedd, Ph.D., Dogmatic Theology, P and R Publishing, 2003 edition, pp. 864, 865)។ ការតភ្ជាប់រវាងការរស់ឡើងវិញខាងរូប កាយ និងខាងវិញ្ញាណត្រូវបានប្រាប់ច្បាស់ក្នុងអេភេសូជំពូក២។

«ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៤-៦)។

យើងអាចរៀនពីសេចក្ដីពិតសេចក្ដីពិតដ៏អស្ចារ្យចំនួន៣អំពីការកើតជាថ្មីពីខទាំងនេះ សេចក្ដីពិតទាំង៣អំពី ការប្រោសសំអាតជាថ្មីតាមរយះអំណាចរបស់ព្រះគ្រិស្ដដែលបានរស់ឡើងវិញ។

១. ទីមួយ យើងត្រូវបានស្លាប់។

យោងតាមព្រះគម្ពីរ មនុស្សទាំងអស់បានស្លាប់ខាងវិញ្ញាណ។ បុរសខ្លះប្រាប់យើងថា យើងត្រូវបាន ជាំដោយការដួលចុះ តែគេមិនជឿថា យើងត្រូវបានសំឡាប់ដោយសារវា។ តែព្រះបន្ទូលនៃព្រះបានប្រាប់ យ៉ាងច្បាស់។ ព្រះគម្ពីរប្រាប់ថា យើងមិនត្រឹមតែមានរបួសប៉ុណ្ណោះទេ តែយើងបានស្លាប់ក្នុង «ការរំលង និង អំពើបាប»(អេភេសូ ២:១)។ តែបុសទាំងនេះប្រាប់យើងថា មានអ្វីជាច្រើនល្អក្នុងមនុស្ស ទាំងប្រាប់ថា និស្ស័យមនុស្សមិនមែនស្លាប់ក្នុងបាបនោះទេ។ លោកស៊ី ជី ហ្វីណេបានប្រាប់ពីតំណែងក្លែងក្លាយនោះ នៅ ពេលគាត់ប្រាប់ថា

ហេតុអ្វីមនុស្សលោកមាននិស្ស័យបាប? មិនមែនដោយព្រោះតែនិស្ស័យអំពើបាបខ្លួនវាផ្ទាល់ទេ ... គោលលទ្ធិនេះគឺជា.. ការថ្វាយកិត្ដិយសដល់ព្រះ និងការស្អប់ខ្ពើមដូចគ្នាទៅនឹងព្រះ និងបញ្ញាមនុស្ស ហើយគួរតែត្រូវបានគេនិរទេសចេញពីគ្រប់តុអធិប្បាយ ហើយពីគ្រប់រូបមន្ដខាងគោលលទ្ធិ និងពីលោកីយ។ វាគឺជាវត្ថុបុរាណមួយនៃទស្សនវិជ្ជារបស់ពួកមិនជឿព្រះ ហើយត្រូវបានគេដាក់ក្នុងចំណោមគោលលទ្ធិនៃសាសនាគ្រីស្ទ ដោយលោក អោហ្គោសស្ទីន(C. G. Finney, Finney’s Systematic Theology, Bethany House Publishers, 1994 edition, pp. 268, 263)។

បាទ លទ្ធិនៃការដែលមនុស្សស្លាប់ក្នុងបាបត្រូវបានដកចេញពីតុអធិប្បាយភាគច្រើន។ តើវាមានលទ្ធផលអ្វី ខ្លះ? យើងឃើញមានអំពើអសីលធម៌ និងអំពើអណាធិបតេយ្យខាងវិញ្ញាណសព្វថ្ងៃនេះ។ នោះជាលទ្ធផល!

តើលទ្ធិនៃការដែលមនុស្សស្លាប់ក្នុងបាបត្រូវបានច្នៃប្រឌិតដោយលោកអោហ្គោសស្ទីនមែនអី? ទេ មិនមែនឡើយ! លទ្ធិដែលថា មនុស្សគ្មានទីសង្ឃឹម និងគ្មានអ្វីសោះដែលអាចជួយបាបរបស់គេត្រូវបានបង្រៀនក្នុងព្រះគម្ពីរ។ នៅសម័យរបស់លោកណូអេ

«ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បត្ដិ ៦:៥)។

ក្នុងគម្ពីរយ៉ូប យើងអានថា

«តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ»(យ៉ូប ១៤:៤)។

« តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ»(យ៉ូប ១៥:១៤)។

អ្នកសរសេរគម្ពីរទំនុកតម្កើងប្រាប់ថា

«មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»(ទំនុកតម្កើង ៥១:៥)

«ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃ តាំងតែពីពោះម្តាយមក គេវង្វេង ហើយពោលសេចក្តីកំភូត តាំងតែពីកើតមក »(ទំនុកតម្កើង ៥១:៥)

ស្ដេចសាឡាម៉ូនប្រាប់ថា

« អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»(សាស្ដា ៩:៣)។

ហោរាយេរេមាប្រាប់ថា

«ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។

ហើយសាវកប៉ុលប្រាប់យើងថា

«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ... ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ»(អេភេសូ ២:១,៣)។

សាវកប៉ូលបានប្រាប់ម្ដងទៀតក្នុងគម្ពីរកូឡ៉ូសថា

«អ្នករាល់គ្នាបានស្លាប់ក្នុងអំពើបាប»(កូឡ៉ូស ២:១៣)។

លោកហ្វីណេបានវាយប្រហារលទ្ធិដែលថា មនុស្សស្លាប់ក្នុងបាបដោយកំណត់វាទៅលោកអោហ្គោ ស្ទីន។ តែកាលខ្ញុំបានបង្ហាញថា លទ្ធិនេះត្រូវបានបង្រៀនក្នុងព្រះគម្ពីររហូតដល់ចប់។ ពិតណាស់គំនិតរបស់ ហ្វីណេចេញមកពីលទ្ធិក្លែងក្លាយរបស់ផែឡាហ្គីអឹស(៣៥៤-៤២០)។ គំនិតក្លែងក្លាយរបស់គាត់បានរាល ដាលរាប់សតវត្សហើយ។ អ្វីដែលលោកហ្វីណេបង្រៀនជាលទ្ធិផែឡាហ្គីអឹស! សូមឲ្យយើងកាន់ខ្ជាប់តាមលទ្ធិដែលត្រូវបានបង្រៀនយ៉ាងច្បាស់ក្នុងបទគម្ពីរ! មនុស្សបានកើតដោយស្លាប់ក្នុងបាប ហើយមិនត្រូវបាន សំអាតជាថ្មី! មនុស្សមានជំងឺ។ គេស្លាប់ចំពោះសេចក្ដីខាងឯព្រះ!

«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ»(អេភេសូ ២:១)។

«យើងបានស្លាប់ក្នុងអំពើបាប»(អេភេសូ ២:៥)។

តើមានអ្វីទៀតដែលច្បាស់ជាងនោះទៀត? គ្មានអ្វីសោះ!

«ស្លាប់ក្នុងអំពើបាប» តើនេះមិនមែនជានិមិត្ដរូបដ៏ពិតពីសភាពតាមធម្មជាតិរបស់មនុស្សលោកឬទេ? លោកស្ពឺជិនបានប្រាប់ថា

ចូរសង្កេតមើលសាកសព អ្នកអាចវាយធ្វើបាបវាបាន អ្នកអាចកិនវា តែវា នឹងស្រែកទេ។ អ្នកអាចដាក់បន្ទុកលើវា ប៉ុន្តែវាមិននឿយហត់ឡើយ។ អ្នកអាចបិទវានៅក្នុងភាពងងឹតប៉ុន្តែវាមិនមែនជាភាពងងឹតទេ។ ដូច្នេះ មនុស្សដែលមិនប្រែចិត្ដត្រូវបានផ្ទុកបន្ទុកនៃអំពើបាបរបស់គាត់ តែគាត់មិននឿយ ហត់ឡើយ។ គេបានឃុំឃាំងនៅពន្ធនាគារនៃភាពយុត្ដិធម៌របស់ព្រះជាម្ចាស់តែគេមិនដង្ហក់រកសេរីភាពទេ។ គាត់កំពុងតែស្ថិតនៅក្រោមបណ្ដាសារបស់ ព្រះ ... តែបណ្តាសានោះមិនធ្វើអោយមានសេចក្តីរំជើបរំជួលនៅក្នុងវិញ្ញាណរបស់គាត់ទេពីព្រោះគាត់បានស្លាប់... អូ! អ្នកគឺជាអ្នកប៉ុន្តែនៅរស់អ្នកនឹងមិនត្រូវបានស្ងប់ស្ងាត់រហូតដល់អ្នកត្រូវបានរក្សាទុកពីសេចក្ដីក្រោធទៅមក។ មនុស្សនៅតែមិនដឹងខ្លួនអំពីរឿងខាងវិញ្ញាណ ហើយគេនៅតែមិនអាចដោះ ខ្លួនឲ្យរួចចេញបានដោយសារគេស្លាប់ខាងវិញ្ញាណ(C. H. Spurgeon, “Resurrection With Christ,” The Metropolitan Tabernacle Pulpit, Pilgrim Publications, volume 14, pp. 207, 208)។

អ្នកអាចអង្គុយនៅក្នុងក្រុមជំនុំហើយស្ដាប់សេចក្ដីអធិប្បាយដែលមិនមានឥទ្ធិពលលើអ្នក ដោយសារអ្នក«ស្លាប់ក្នុងអំពើបាប»។ អ្នកអាចលឺពីការរងទុក្ខរបស់ព្រះគ្រីស្ទពីទ្រង់ដែលត្រូវបានគេវាយ ហើយត្រូវបានគេដុំដែកគោលនៅលើឈើឆ្កាង ហើយមិនមានការព្រួយបារម្ភយូរអង្វែងទេ ពីព្រោះអ្នកអ្នកអាចលឺថាព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ហើយបានបង្ហាញខ្លួនដល់ពួកសិស្សរបស់ទ្រង់ «ដោយមានភស្តុតាងពិតច្បាស់ជាច្រើន»(កិច្ចការ ១: ៣) ហើយអ្នកមិនត្រូវបានប៉ះពាល់ចិត្ដដោយអំណាចនិងភាពរុងរឿងនៃការរស់ឡើងវិញរបស់ទ្រង់ទេពីព្រោះអ្នក«ស្លាប់»។ អ្នកអាចលឺពីព្រះលោហិតរបស់ទ្រង់ដែលអាចលាងសំអាតអំពើបាបរបស់អ្នក ហើយមិនមានអារម្មណ៍ថា អ្នកត្រូវការសម្អាត - ដោយសារតែអ្នក«ស្លាប់នៅក្នុងអំពើបាប»។ អ្នកអាចលឺអ្នកដទៃអធិស្ឋានដោយខ្នះខ្នែង និងមិនអាចអធិស្ឋានដូចជាថាខ្លួនអ្នក ដោយសារតែអ្នកបានស្លាប់នៅក្នុងអំពើបាប។ អ្នកអាចទិញព្រះគម្ពីរពណ៌ខ្មៅ ហើយអានវាប៉ុន្តែពាក្យទាំងនោះគ្មានជីវិតនៅក្នុងអ្នកទេ។ អ្នកខ្លះទៀតមានសេចក្តីអំណរនៅក្នុងជំនឿរបស់ពួកគេ ប៉ុន្តែអ្នកមិនមានសេចក្តីអំណរនៅក្នុងអ្នកទេព្រោះអ្នក«បានស្លាប់នៅក្នុងអំពើបាប»។ អ្នកផ្សេងទៀតស្គាល់ព្រះគ្រីស្ទ ហើយរីករាយក្នុងការស្គាល់ទ្រង់។ តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ អ្នកពោរពេញទៅដោយការសង្ស័យនិងការភ័យខ្លាចព្រោះអ្នកបានស្លាប់ក្នុងអំពើបាប។ អ្នកផ្សេងទៀតប្រាប់អ្នកឱ្យមករកព្រះគ្រីស្ទ ប៉ុន្ដែអ្វីទាំងអស់ដែលអ្នកអាចនិយាយម្តងហើយម្តងទៀតពី «របៀប» «តើខ្ញុំអាចមករកទ្រង់បានដោយរបៀបណា? »។ ចម្លើយចៀសអោយផុតពីអ្នកហើយអ្នកមិនអាចយល់បានទេព្រោះអ្នក«ស្លាប់ក្នុងអំពើបាប»។

ខ្ញុំប្រាប់អ្នកឥឡូវនេះថាប្រសិនបើអ្នកព្យាយាមចង់បានសង្រ្គោះដោយការរៀន វានឹងតែងតែដដែល។ អ្នកនឹងមិនអាច «រៀន» ពីរបៀបដើម្បីបានសង្រ្គោះ! មិនដែលក្នុងរយះពេល៥០ឆ្នាំនៃការសិក្សាព្រះគម្ពីរអ្នកនឹងមិនអាចរៀនពីរបៀបដែលបានសង្រ្គោះ ដោយសារតែអ្នក«ស្លាប់នៅក្នុងអំពើបាប»។ ហើយអ្នករៀនកាន់តែច្រើន នោះអ្នកកាន់តែឆ្ងល់ថែមទៀត អ្នកនឹងបន្តមានការចាប់អារម្មណ៍តិចតួច អ្នកអង្គុយក្នុងក្រុមជំនុំដោយគ្មានសង្ឃឹមសោះឡើយ ព្រោះអ្នក«ស្លាប់ក្នុងអំពើបាប» «គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(ធីម៉ូថេទី ២ ៣: ៧) ។ ហើយនៅទីបំផុត អ្នកនឹងស្លាប់នៅក្នុងអំពើបាបរបស់អ្នកហើយរកឃើញខ្លួនអ្នកនៅក្នុងលោកីយបន្ទាប់ ដែលអ្នកនឹងត្រូវរងការឈឺចាប់ ត្រូវគេបណ្តេញចេញពីវត្តមាននៃព្រះជារៀងរហូត ក្នុងភាពអស់សង្ឃឹម ក្នុងអណ្តាតភ្លើងដោយគ្មានក្តីសង្ឃឹមនៅក្នុង «ទីងងឹតសូន្យឈឹងអស់កល្បជានិច្ច» (យូដាស ១៣) ពីព្រោះអ្នក«ស្លាប់ក្នុងអំពើបាប»។

តែឥឡូវអត្ថបទយើងប្រាប់ពីទីសង្ឃឹមតិចតួច ហើយទីសង្ឃឹមនោះស្ថិតនៅក្នុងសេចក្ដីមេត្ដាករុណា និងព្រះគុណរបស់ព្រះក្នុងព្រះគ្រិស្ដ។ នេះជាបទពិសោធន៍ខ្ញុំ ហើយខ្ញុំអធិស្ឋានថា អ្នកក៏មានផងដែរ។ អរព្រះគុណព្រះចំពោះអស់អ្នកណាដែលបានសង្រ្គោះដោយគេអាចនិយាយថា យើងត្រូវបានរស់ដោយសារ ព្រះគ្រិស្ដដែលបានរស់ឡើងវិញ។

២. ទីពីរ យើងត្រូវបានប្រោសឲ្យរស់។

សូមក្រោកឡើង ហើយអានខ៤ និងខ៥ឲ្យខ្លាំងៗ។

« ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ)(អេភេសូ ២:៤-៥)។

សូមអង្គុយចុះ

អូមនុស្សមានបាបអើយ សូមស្ដាប់នេះ! សូមស្ដាប់ពាក្យដ៏មានពរដែលប៉ុលបានប្រាប់ថា «តែព្រះ» មានទីសង្ឃឹមក្នុងពាក្យទាំងនោះ! «តែព្រះ» អ្នកស្លាប់ក្នុងអំពើបាប «តែព្រះ»! អរគុណទ្រង់សម្រាប់ពាក្យ ទាំងនោះ! សូមលោត និងរាំដោយអំណរនៅពេលអ្នកលឺពាក្យនោះ «តែព្រះ!» យើងបានអនុវត្ដពាក្យទាំង នោះម្ដងហើយម្ដងទៀតក្នុងប្រវត្ដិសាស្រ្ដនៃសេចក្ដីជំនឿ។ នៅពេលរឿងផ្សេងៗនាំឲ្យគ្មានសង្ឃឹមម្ដងហើយម្ដងទៀត នោះព្រះបានចេញមកជួយ ដូច្នេះយើងអាចនិយាយពាក្យទាំងនោះបាន «តែព្រះ»។

លោកីយទាំងមូលត្រូវបានបង្ខូចដោយអំពើបាប ព្រះមានបន្ទូលថា «អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ»(លោកុប្បត្ដិ ៦:៧)។ «តែណូអេប្រកបដោយព្រះគុណរបស់ព្រះ»(លោកុប្បត្ដិ ៦:៨)។ «តែព្រះ»បានមកជួយ ហើយសង្រ្គោះណូអេ និងគ្រួសាររបស់គាត់ពីទឹកជំនន់។ កូន ចៅរបស់អ៊ីស្រាអែលបានថ្ងូរដោយសារគេនៅក្រោមបន្ទុកទាសភាពក្នុងប្រទេសអេស៊ីព្ទ។ តែព្រះមានបន្ទូល ទៅម៉ូសេថា «ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ»(និក្ខមនំ ៦:៦-៧)។ «តែព្រះ» នៅសម័យរបស់ពួកចៅហ្វាយ រាស្រ្ដអ៊ីស្រាអែល «ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន»(ចៅហ្វាយ ៦:៦)។ «តែព្រះបានមកដល់ គេឌានកាលគាត់ «កំពុងបោកស្រូវ»ដើម្បីលាក់ខ្លួនពីពួកម៉ាឌាន»(ចៅហ្វាយ ៦:១១)។ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់»(ចៅហ្វាយ ៦:១៦)។ ហើយគេឌានស្រែកថា «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ»(ចៅហ្វាយ ៧:១៥)។ «តែព្រះ» ព្រះយេស៊ូវត្រូវគេចាប់ខ្លួន ត្រូវគេវាយ ដុំដែកគោលជាប់ឈើឆ្កាង សុគត ហើយត្រូវបានកប់ក្នុងផ្នូរដែលមានត្រា។ តែព្រះបានប្រោសឲ្យ ទ្រង់រស់ឡើងវិញ «តែព្រះបានប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សំដែងមកឲ្យឃើញផង»(កិច្ចការ ១០:៤០)។ «តែព្រះ» សម្ដេចសង្ឃ និងកូនចៅគាត់បានចាប់ពួកសាវក ហើយចាក់ សោរពួកគេជាប់ «ក្នុងគុក»(កិច្ចការ ៥:១៨) ដើម្បីបញ្ឃប់គេពីការប្រកាសដំណឹងល្អ។ «ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ... ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ»(កិច្ចការ ៥:១៩,២០)។ «តែព្រះ»បានបើកទ្វារគុក ហើយ បានប្រទានពរដល់ការអធិប្បាយរបស់គេ។

ព្រះគម្ពីរបានប្រាប់ម្ដងហើយម្ដងទៀតពីគំរូនៃសេចក្ដីមេត្ដាករុណារបស់ព្រះ។

« ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ)(អេភេសូ ២:៤-៥)។

ដ្បិតព្រះដែលមានសេចក្ដីមេត្ដាករុណានៅសម័យរបស់ណូអេ ម៉ូសេ គេឌាន និងពួកសាវក ទាំងនៅថ្ងៃដែល ព្រះគ្រិស្ដរស់ឡើងវិញ តើអ្នកគិតថា ទ្រង់មិនប្រទានសេចក្ដីមេត្ដាករុណាដល់អ្នកទេឬអី?

« ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ)(អេភេសូ ២:៤-៥)។

សូមមើលហើយឃើញពួកអ្នកដែលព្រះ «បានប្រោសឲ្យគេរស់ឡើងវិញ»ក្នុងចំណោមយើង។ សូមមើលអ្នកណាដែលបានរស់ឡើងវិញ ហើយមានជីវិតទាំងរស់ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ អស់អ្នកដឹកនាំទាំងអស់ក្នុងក្រុមជំនុំយើងទាំងអស់គ្នាធ្លាប់«បានស្លាប់នៅក្នុងអំពើបាប»។ តែឥឡូវនេះ សូមមើលហើយឃើញ ពួកគេ«បានរស់ឡើងវិញជាមួយព្រះគ្រីស្ទ» ដែលបានបង្កើតឡើងនៅក្នុងព្រះគ្រីស្ទ បានសង្រ្គោះដោយសារព្រះគុណ! តើនរណាអាចនិយាយថាពួកគេមិនត្រូវបានរស់ឡើងវិញជាមួយនឹងព្រះគ្រីស្ទ តើនរណាអាចសង្ស័យថា ពួកគេត្រូវបានប្រោសឱ្យរស់ពីស្លាប់ឡើងវិញ«ជាមួយនឹងព្រះគ្រីស្ទ»? លោកស្ពឺជិនបានមានប្រសាសន៍ថា:

ម៉ាថាបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលព្រះគ្រិស្ដបានប្រោសឡាសា {ប្អូនប្រុសនាង}ឲ្យរស់ឡើងវិញ ដ្បិតនាងនៅតែភ្ញាក់ផ្អើលទៀត «ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ»(យ៉ូហាន ១១:២៦)។ នេះគឺជារឿងមួយដែលយើងត្រូវជឿ នៅពេលយើង បានទទួលជីវិតខាងវិញ្ញាណ នោះវាជាការរួមរួបជាមួយព្រះគ្រិស្ដ ហើយចុង ក្រោយបំផុតយើងមិនដែលស្លាប់ឡើយ (Spurgeon, ibid., p. 214)។

បាទ! «មិនដែលស្លាប់!» យើងបដិសេធការបង្រៀនក្លែងក្លាយរបស់ហ្វីណេអំពីអ្នកណាដែលកើត ម្ដងទៀត។ គាត់បង្រៀនថា «ពួកគេសម្ដែងពីភាពល្អថា សេចក្ដីសង្រ្គោះរបស់គេអាស្រ័យលើការព្យាយាមរស់ នៅដោយបរិសុទ្ធរហូតដល់ចុងក្រោយ។ គេត្រូវបានអំពាវនាវ ភ័យខ្លាច ក្រែងលោគេត្រូវបាត់បង់»(Charles G. Finney, Finney’s Systematic Theology, Bethany House Publishers, 1994 reprint of 1878 edition, p. 546)។ បាទ ហ្វីណេប្រាប់ថា មនុស្សដែលបានសង្រ្គោះអាចបាត់បង់សេចក្ដីសង្រ្គោះ របស់គេ។ ការពិត ហ្វីណេប្រាប់ថា គ្រីស្ទានអាចធ្លាក់ចេញពីស្ថានសួគ៌ ហើយបាត់បង់សេចក្ដីសង្រ្គោះរបស់ គេ បន្ទាប់ពីគេស្លាប់ទៅ! នេះគឺជាការដងស្រង់ដ៏ពិតចេញពីសៀវភៅរបស់ហ្វីណេ «ពួកបរិសុទ្ធនៅស្ថានសួគ៌ អាចបោះបង់ចោលព្រះ ហើយធ្លាក់ចុះ និងត្រូវបាត់បង់»(C. G. Finney, ibid., p. 508)។ បាទ ហ្វីណេ ប្រាប់ថា គ្រីស្ទានអាចធ្លាក់ចេញពីស្ថានសួគ៌ និងអាចត្រូវបាត់បង់!

នេះគឺជាលទ្ធិក្លែងក្លាយផែឡាហ្គៀន! យើងបដិសេធវា! អ្នកដែលបានសង្រ្គោះហើយមិនអាចបាត់ បង់សេចក្ដីសង្រ្គោះបានឡើយ»។ អ្នកដែលត្រូវបានសំអាតជាថ្មីហើយមិនអាចត្រូវបាន «ឈប់សំអាតបាន ឡើយ»។

«ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ)(អេភេសូ ២:៤-៥)។

លោកស្ពឺជិនប្រាប់ថា «បើយើងទទួលបានជីវិតរបស់ព្រះហើយ នោះយើងមិនអាចបាត់បង់បានឡើយ។ ព្រះ មិនប្រោសឲ្យយើងរស់ខាងវិញ្ញាណ ហើយបន្ទាប់មកទុកយើងឲ្យវិនាសឡើយ។ ទ្រង់មិនសង្រ្គោះយើងថ្ងៃ នេះ ហើយឲ្យយើងវិនាសថ្ងៃស្អែកឡើយ។ សូមថ្វាយសិរីល្អដល់ព្រះ ដ្បិតអ្នករស់នៅដោយមានជំនឿលើព្រះ គ្រិស្ដទាំងមានជីវិតអស់កល្បជានិច្ច សូមអរសប្បាយជាមួយវា ហើយថ្វាយការសរសើរដល់ព្រះរបស់អ្នក»! (Spurgeon, ibid., p. 215)។ តែមានចំណុច១ទៀត។ យើងបានស្លាប់ យើត្រូវបានប្រោសឲ្យរស់។ តែ

៣. ទីបី យើងត្រូវបានលើកឡើង។

សូមក្រោកឈរ ហើយអានខ៥និង៦ឲ្យខ្លាំងៗ។

«ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៥-៦)។

សូមអង្គុយចុះ

មនុស្សសួរខ្ញុំថា «តើខ្ញុំមករកព្រះគ្រិស្ដតាមរបៀបណា?» គេច្រលំដោយសារគេស្គាល់កន្លែងដែល ត្រូវបានព្រះគ្រិស្ដត្រូវបានលើកទៅស្ថានសួគ៌ជាន់ទី៣(២កូរិនថូស ១២:២)។ គេដឹងថា ព្រះគ្រិស្ដគង់នៅទី នោះ នៅពីលើអាកាស នៅពីលើអស់ទាំងផ្កាយនៃកាលាក់សី នៅកន្លែងដែលគេហៅថា «ស្ថានសួគ៌»(លូកា ២៣:៤៣)។ គេអានក្នុងព្រះគម្ពីរថា ព្រះគ្រិស្ដគង់នៅទីនោះ ទាំងអង្គុយនៅខាងស្ដាំដៃព្រះវរបិតា។ «តើខ្ញុំ អាចទៅទីនោះតាមរបៀបណា?» គេសួរ។ «តើខ្ញុំអាចមករកព្រះគ្រិស្ដដែលគង់នៅទីនោះតាមរបៀបណា»

បាទពិតណាស់ ចម្លើយគឹច្បាស់លាស់។ អ្នកមិនអាចទៅទីនោះដោយខ្លួនឯងបានទេ! តែ «លទ្ធិ សម្រេចនិយម»បានបំបាំងភ្នែកមនុស្សជាច្រើន។ គេគិតថា គេអាចមករកព្រះគ្រិស្ដដោយខ្លួនឯង! នោះជា របៀបដែលគេជំពប់ដួលនៅពេលគេអានយ៉ូហាន ៦:៤៤

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ»(យ៉ូហាន ៦:៤៤)។

គេគ្មានបញ្ហាដើម្បីជឿថា ព្រះនឹងនាំគេទៅជួបនឹងព្រះគ្រិស្ដនៅនាអាកាសនៅគ្រាលើកឡើង(សូមមើល១ថែ ស្សាឡូនីច ៤:១៦-១៧ ១កូរិនថូស ១៥:៥១-៥៣)។ តែគេគ្មានបញ្ហាដ៏ធំដើម្បីជឿរឿងដដែលទាក់ទងនឹង សេចក្ដីសង្រ្គោះ! តែរឿងទាំង២នោះជាអ្វីដែលយើងត្រូវអានក្នុងយ៉ូហាន ៦:៤៤

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ»(យ៉ូហាន ៦:៤៤)។

អំណាចព្រះចេសា្ដរបស់ព្រះដដែលដែលនឹងនាំគ្រីស្ទានទៅជួបនឹងព្រះគ្រិស្ដនៅអាកាស ទាំងត្រូវ នាំអ្នកទៅជួបនឹងព្រះគ្រិស្ដដែលគង់នៅខាងស្ដាំដៃព្រះ! ព្រះគឺជាអ្នកដែលទាញមនុស្សមានបាបទៅរកព្រះ គ្រិស្ដ មិនមែនមនុស្សមានបាបឡើយ តែជាព្រះ។ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ វាគឺដូចជាគ្រាលើកឡើង វាកើតឡើងឥឡូវ នៅពេលអ្នកមក រកព្រះគ្រិស្ដ! បន្ទាប់មកនៅក្នុងពេលដ៏អស្ចារ្យនោះ អេភេសូ ២:៦កើតឡើង! សូមមើលវា! សូមក្រោកឈរ ហើយអានវាឲ្យខ្លាំង!

« ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៦)។

សូមអង្គុយចុះ

លោកបណ្ឌិត ហែនដ្រីសែនប្រាប់អំពីខគម្ពីរនោះ «យើងត្រូវបានព្រះប្រោសឲ្យរស់ឡើងវិញ ហើយ អង្គុយនៅស្ថានដ៏ខ្ពស់»(William Hendriksen, Ph.D., New Testament Commentary, Baker Book House, 1981 reprint, p. 118; សំគាល់ពីអេភេសូ ២:៦)។ គម្ពីរកែប្រែទមង់ប្រាប់ដូចនេះ

ទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ហើយឲ្យអង្គុយនៅស្ថានដ៏ខ្ពស់។ ទាំង នេះជាព្រឹត្ដិការណ៍ក្នុងព្រះជន្មរបស់ព្រះគ្រិស្ដ៖ ការរស់ឡើងវិញរបស់ទ្រង់ និងការអង្គុយលើបល្ល័ង្កខាងស្ដាំដៃព្រះវរបិតា។ តែប៉ុលក៏ប្រាប់ពីអ្វីដែលកើត ឡើងចំពោះអ្នកជឿផងដែរ។ ប៉ុលបង្រៀនថា ការរួមរួបរវាងព្រះគ្រិស្ដ និង អ្នកដែលមករកទ្រង់។ ដូច្នេះអ្វីដែលអ្នកប្រោសលោះបានប្រាប់ក៏អាចជាអ្វី ដែលអ្នកដែលត្រូវបានប្រោសលោះផងដែរ(The Reformation Study Bible, Ligonier Ministries, 2005, p. 1706; សំគាល់អេភេសូ ២:៥,៦)។

ការមករកព្រះគ្រិស្ដអាចត្រូវបានកើតឡើងដោយសារព្រះគុណ និងព្រះចេស្ដារបស់ព្រះតែ១គត់ ទ្រង់ទាញ នាំព្រលឹងមនុស្សទៅជួបនឹងព្រះគ្រិស្ដនៅពេលគេប្រែចិត្ដ!

បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើ បើអ្នកនៅតែបាត់បង់? ព្រះយេស៊ូវមានបន្ទូលថា «ចូរខំប្រឹងចូល» (លូកា ១៣:២៤)។ សូមអាន ហើយអានសេចក្ដីអធិប្បាយទាំងនេះម្ដងទៀត។ «ខំប្រឹង»ដោយអស់ពីព្យា យាម «ដើម្បីចូល»។ «គោះ ហើយវានឹងបើកឲ្យ»(លូកា ១១:៩)។ ពាក្យតាមភាសាក្រេកប្រាប់យើងឲ្យ «បន្ដគោះ បន្ដអធិស្ឋាន»។ ជារឿយៗសូមអធិស្ឋានឲ្យព្រះដាស់អ្នកឲ្យដឹងពីសភាពបាត់បង់ និងការមាន បាបរបស់អ្នក។ សូមអធិស្ឋានដើម្បីឲ្យទ្រង់ប្រោសព្រលឹងអ្នកឲ្យរស់ ហើយទាញអ្នកទៅរកព្រះគ្រិស្ដ។ សូម គិតពីឋាននរកដ៏អាក្រក់ និងភាពអស់កល្បជានិច្ចដែលគ្មានព្រះគ្រិស្ដ។ «ចូរខំប្រឹងចូល» ហើយព្រះនឹង «ប្រោស{អ្នក}ឲ្យរស់ឡើងវិញជាមួយនឹងព្រះគ្រិស្ដ» ហើយប្រោសអ្នកឲ្យ «ទៅនៅស្ថានដ៏ខ្ពស់ជាមួយព្រះ គ្រិស្ដយេស៊ូវ»។ សូមឲ្យពេលនោះនាំឲ្យអ្នកមានអំណរភ្លាមៗដែលវាកើតឡើងចំពោះអ្នក។ សូមឲ្យទ្រង់ ប្រោសអ្នឲ្យរស់ឡើងវិញភ្លាម ទាំងទាញនាំទៅ «ស្ថានដ៏ខ្ពស់ជាមួយព្រះយេស៊ូវ»។ សូមឲ្យអ្នកដែលស្លាប់ក្នុង បាបមានបទពិសោធន៍ពិការរស់ឡើងវិញឥឡូវ! សូមអ្នកបានកើតជាថ្មីដោយសារព្រះចេស្ដារបស់ ព្រះក្នុងព្រះគ្រិស្ដ! អាម៉ែន។

« ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៤-៦)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយ៖ អេភេសូ ២: ១-៧
ច្រៀងចំរៀងម្នាក់ឯងមុនសេចក្ដីអធិប្បាយ៖
«ចូរមកមនុស្សមានបាបអើយ» (ដោយលោកយ៉ូសែប ហាត ១៧១២-១៧៦៨ លំនាំបទ «បាទ ខ្ញុំដឹងហើយ»ដោយអែណា វោតថើមែន ១៩២០)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការរស់ឡើងវិញឥឡូវ!

RESURRECTION NOW!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នាក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទនៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូ ២:៤-៦)។

(អេភេសូ ២:១)

១. យើងត្រូវបានស្លាប់ អេភេសូ ២:១; លោកុប្បត្ដិ ៦:៥; យ៉ូប ១៤:៤: ១៥:១៤;
ទំនុកតម្កើង ៥១:៥; ទំនុកតម្កើង ៥៨:៣; សាស្ដា ៩:៣; យេរេមា ១៧:៩;
អេភេសូ ២:១, ៣; កូល៉ូស ២:១៣; អេភេសូ ២:១, ៥; កិច្ចការ ១:៣;
២ធីម៉ូថេ ៣:៧; យូដាស ១៣។

២. យើងត្រូវបានប្រោសឲ្យរស់ អេភេសូ ២:៤-៥; លោកុប្បត្ដិ ៦:៧,៨;
និក្ខមនំ ៦:៦-៧; ចៅហ្វាយ ៦:៦, ១, ១៦, ៧:១៥; កិច្ចការ ១០:៤០;
កិច្ចការ ៥:១៨, ១៩, ២០; យ៉ូហាន ១១:២៦។

៣. យើងត្រូវបានលើកឡើង អេភេសូ ២:៥-; ២កូរិនថូស ១២:២; លូកា ២៣:
៤៣; យ៉ូហាន ៦:៤៤; ១ថែស្សាឡូនីច ៤:១៦-១៧; ១កូរិនថូស៣ ១៥:៥១-៥;
លូកា ១៣:២៤; ១១:៩។